Category: កម្មវិធីព័ត៌មាន

  • អប្សរាព្រឹកនេះ ២៣ កក្កដា ២០២១

    អប្សរាព្រឹកនេះ ២៣ កក្កដា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1    សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ស៊ីណូហ្វាម ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ ៕ …ឃ្លីប… L2    វ៉ាក់សាំងការពារកូវីដ-១៩ ប្រមាណ ១លានដូស ដែលជាជំនួយ របស់រដ្ឋាភិបាលជប៉ុន នឹងដឹកមកដល់នៅថ្ងៃនេះ ខណៈសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួល នៅព្រលានយន្ហោះអន្តរជាតិភ្នំពេញ ៕ …អានផ្ទាល់… L3    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភឱសថបុរាណចិន ចំនួន២៥កេស ជូនរដ្ឋបាលខេត្តកណ្តាល ៕…ឃ្លីប… V5    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោក ឧកញ៉ា លី ឃុនថៃ៕…អានផ្ទាល់ V6    សហព្រះរាជាអាជ្ញាអន្តរជាតិ បានឆ្លើយតប សេចក្តីប្រកាសព័ត៌មានមួយ ទៅនឹងសេចក្តីប្រកាសព័ត៌មាន របស់ក្រុមមេធាវីការពារក្តី មាសមុត៕…អានផ្ទាល់ V7    លោក សួន…

  • ខេត្តបាត់ដំបង ឆ្លងថ្មី៤៧នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៤៧នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៧នាក់ និងមានអ្នកស្លាប់ថ្មី២នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្ងៃនេះ មានការថយចុះចំនួន ២១ ធៀបនឹងម្សិលមិញដែលបានរក ឃើញអ្នកឆ្លងចំនួន ៦៨នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មីទាំងនោះ គីជាពលរដ្ឋមានទីលំនៅក្នុង ស្រុកស្រុកសង្កែ ១១នាក់, ស្រុកមោងឬស្សី ៣នាក់, ក្រុងបាត់ដំបង ២៣នាក់, ស្រុកបាណន់ម្នាក់, ស្រុកឯកភ្នំ ៧នាក់ និងពលរដ្ឋជាអ្នកដំណើរមកពីខេត្តពោធិ៍សាត់ ម្នាក់ និងប៉ៃលិនម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ នោះ វិញ គឺជាស្រ្តីចំណាស់អាយុ៨២ឆ្នាំ អ្នកក្រុងបាត់ដំបង និងស្រ្តីម្នាក់ទៀត អាយុ ៥៩ឆ្នាំ ជាអ្នកស្រុកបវេល ។ ខេត្តបាត់ដំបងគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ពាន់ ២០៥នាក់, ព្យាបាលជា សះស្បើយចំនួន១ពាន់២៤៤នាក់ និងមានអ្នកស្លាប់បានកើនដល់២៥នាក់ ហើយ ៕

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៥៦នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៥៦នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៦នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ ការរកឃើញឆ្លងថ្មីថ្ងៃនេះ ជាតួលេខឆ្លងថយចុះជាងពីម្សិលមិញចំនួន ៣ នាក់ ។ យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាពលរដ្ឋរស់នៅក្នុងក្រុងសួងចំនួន ៧នាក់, ស្រុកក្រូច ឆ្មារម្នាក់, ស្រុកអូររាំងឪ ម្នាក់, ស្រុកតំបែរ ម្នាក់, ស្រុកពញាក្រែក ២១នាក់ , ស្រុកត្បូងឃ្មុំ ៣នាក់ និងស្រុកមេមុត ២២នាក់ ។ ខេតត្បូងឃ្មុំ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះ ស្បើយចំនួន ២៧នាក់ផងដែរ ៕

  • ខេត្តកំពង់ចាម ឆ្លងថ្មី៤៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៤៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៤៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកជើង ព្រៃ៣នាក់, ស្រុកកំពង់សៀម៣នាក់, ស្រុកបាធាយ៥នាក់, ស្រុកកងមាស៣នាក់, ស្រុកព្រៃឈរ៨នាក់, ស្រុក ចំការលើ៤នាក់, ស្រុកស្រីសន្ធរ២នាក់,ស្រុកស្ទឹងត្រង់ម្នាក់,ស្រុកកោះសូទិន៣នាក់  និងមកពីខេត្តត្បូងឃ្មុំ៥នាក់ ។  ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ គឺជាស្ត្រីអាយុ៦០ឆ្នាំនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

  • ខេត្តព្រៃវែង ឆ្លងថ្មី៤៨នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៤៨នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៨នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងធ្លាក់ចុះ៥៩នាក់ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៤៨នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៣នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកព្រះសេ្ដច៨នាក់, ស្រុកបាភ្នំ៥ នាក់, ស្រុកពាមជរ ៤នាក់, ស្រុកពាមរក៍៤នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកមេសាង៣នាក់, ស្រុកពារាំង៣ នាក់, ស្រុកកញ្ជ្រៀច២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកកំពង់ត្របែកម្នាក់ និង មកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង៣នាក់ រួមមានបុរសអាយុ៥២ឆ្នាំឆ្នាំនៅស្រុកបាភ្នំ, ស្ត្រីអាយុ៦៤ឆ្នាំ នៅស្រុកស្វាយអន្ធរ និងបុរសអាយុ៧៥ឆ្នាំ នៅស្រុកមេសាង ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២១ កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៤៤០នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់ ១៤៦ នាក់ និងស្លាប់៥៦នាក់។

  • ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងថ្មី១១៨នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងថ្មី១១៨នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១១៨នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន៦២នាក់។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង១១៨នាក់ នោះ រួមមាន១២នាក់ជាកម្មកររោងចក្រ, ៦៩នាក់រក ឃើញវិជ្ជ មាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ១៣ នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មាន ស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៨៨ឆ្នាំនៅក្រុងស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៤ពាន់១៣៩នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៣៦៥ នាក់ និងមានអ្នកស្លាប់សរុបចំនួន ៦៥នាក់។

  • ខេត្តសៀមរាប ឆ្លងថ្មី៩៧នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៧នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះម្នាក់និងតួលេខស្លាប់ថយចុះ២នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប១៦នាក់, ស្រុកជីក្រែង៨នាក់, ស្រុកសូទ្រនិគម ម្នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកពួក៦នាក់, ស្រុកវ៉ារិនម្នាក់, មកពីខេត្តកំពង់ធំ២នាក់  និងឆ្លងលើពលករ មកពីប្រទេសថៃ៦១នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានស្ត្រីអាយុ៥៦ឆ្នាំនៅស្រុកជីក្រែង និង ស្ត្រីអាយុ ៥៦ឆ្នាំម្នាក់ទៀត នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់ ៤២០នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៦០៩នាក់និងស្លាប់៣៣នាក់។

  • សមត្ថកិច្ចរកឃើញគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ក្រោយការឆែកនៅបុរីប៉េងហួត (Video Inside)

    សមត្ថកិច្ចរកឃើញគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ក្រោយការឆែកនៅបុរីប៉េងហួត (Video Inside)

    គ្រឿងញៀនទម្ងន់ជាង១០០គីឡូក្រាម សារធាតុញៀនជាង១ពាន់គីឡូ ត្រូវបានរកឃើញបន្ថែមទៀតបន្ទាប់មាន ការបង្ក្រាបគ្រឿងញៀន ៥៦កញ្ចប់ធំ ជាមួយនឹងការចាប់ខ្លួនជនសង្ស័យ៥នាក់។ គួរបញ្ជាក់ថាកាលពីម្សិលមិញ ក្រោយការចាប់ជនសង្ស័យទាំង៥ពាក់ព័ន្ធនឹងគ្រឿងញៀន៥៦កញ្ចប់ធំ ដែលបង្ក្រាបក្នុងខណ្ឌច្បារអំពៅ ត្រូវបាន សមត្ថកិច្ចបន្តការស្រាវជ្រាវបន្ថែមទៀតនៅថ្ងៃនេះ និងបានរកឃើញគ្រឿងញៀនជាច្រើនបន្ថែមទៀត ក្រោយការ ចូលឆែកឆេរនៅទីតាំងសង្ស័យផ្ទះលេខ៨០ ក្នុង បុរីប៉េងហួត ភូមិ បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងការឆែកឆេរនេះ សមត្ថកិច្ចរកឃើញសារធាតុ ញៀនប្រភេទ  MDMA ១០២គីឡូក្រាម, សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់សរុប កន្លះគីឡូ ក្រាម, សារធាតុញៀនប្រភេទ កេតាមីនមានទម្ងន់មួយក្រាម, សារ ធាតុមិនទាន់បញ្ជាក់ច្បាស់ទម្ងន់សរុប ១ពាន់១២១គីឡូក្រាមនិងសម្ភារៈដទៃទៀត។ ជនសង្ស័យ៥រូបពាក់ព័ន្ធនឹង គ្រឿងញៀនដ៏សន្ធឹកសន្ធាប់នេះ រួមមាន៤នាក់ជាតិវៀតណាម ឈ្មោះ ង្វៀង ថាញ់គួង  ភេទប្រុស, ឈ្មោះ ឡេ វ៉ាន់ ឌួត ភេទប្រុស, ឈ្មោះ ឡេកាំភុង ភេទស្រី និងឈ្មោះហូងង៉ុកហាន់ភេទប្រុស, ចំណែកជនសង្ស័យទី៥ជា ជនជាតិខ្មែរឈ្មោះ ហមសាវុធ។

  • ឧបករណ៍តេស្តរហ័សកូវីដ១៩ទិញពីក្រសួង ត្រូវគេធ្វើអាជីវកម្មខុសច្បាប់បន្ត (Video Inside)

    ឧបករណ៍តេស្តរហ័សកូវីដ១៩ទិញពីក្រសួង ត្រូវគេធ្វើអាជីវកម្មខុសច្បាប់បន្ត (Video Inside)

    ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលដាក់លក់ក្នុងគោលដៅសម្រាប់ការប្រើប្រាស់ ត្រូវបានគេទិញ លក់បន្តដែលខុសពីគោលការណ៍កំណត់។ ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី២១កក្កដាបានព្រមានចាត់វិធានការ ចំពោះអ្នកដែលទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីក្រសួងហើយ បែរជាយកទៅធ្វើអាជីវកម្មបន្ត។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ការរកឃើញនូវអំពើធ្វើអាជីវកម្មបន្តនោះ ដោយបានចុះទៅ បង្ក្រាបនៅទីតាំងចំនួន៥ និងបានរឹបអូសបានឧបករណ៍តេស្តរហ័សនោះចំនួន៤ពាន់២៥០គ្រឿងមកវិញ ដែល ជាឧបករណ៍បានបញ្ជាទិញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្រសួងប្រៃសណីយ៍ គឺជាក្រសួងដែលទទួលការអនុញ្ញាតនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយលក់ ក្នុងតម្លៃដើមត្រឹមតែ ៣ដុល្លា៧សេន តាមការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយផ្តល់ អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ក្រសួងប្រៃសណីយ៍បានព្រមានថា ក្រសួងនឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាស ហើយចាត់វិធាន ការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្តោយឱ្យជនឆ្លៀតឱកាសទាំងនោះ បង្កបញ្ហា និងរំលោភបំពាន លើគោលការណ៍កំណត់របស់ក្រសួងបានឡើយ។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៤ពាន់ ៨៩៧ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៩៩០នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៧ប្រទេស ។