-
សម្តេចនាយករដ្ឋមន្ត្រីចូលរួមរំលែកទុក្ខប្រទេសអាល្លឺម៉ង់ដែលរងគ្រោះដោយសារទឹកជំនន់ (Video Inside)

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានផ្ញើសារលិខិតរំលែកទុក្ខដល់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលមានប្រ ជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់។ ជំនន់ទឹកភ្លៀងថ្ងៃទី១៥កក្កដានាភាគខាងលិចទ្វីបអឺរ៉ុប បាន សម្លាប់មនុស្ស១៩៦នាក់ ក្នុងនោះរួមមានពលរដ្ឋអាល្លឺម៉ង់ចំនួន១៦៥នាក់និង៣១នាក់ទៀតជាពលរដ្ឋនៃប្រទេស បែលហ្ស៊ីក។ គ្រោះទឹកជំនន់បានធ្វើឲ្យមនុស្សបាត់ខ្លួនជាង៧០០នាក់, និងនៅបានបង្កការដួលរលំបាក់អគារនិង ផ្ទះនិងការខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសអាល្លឺម៉ង់នោះថែមទៀត។ សាររបស់ប្រមុខរាជរដ្ឋាភិបាលថ្ងៃទី១៩កក្កដាជួនចំពោះអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានសរ សេរថា សម្តេចពិតជាមានក្ដីក្រៀមក្រំយ៉ាងខ្លាំង នៅពេលទទួលដំណឹងអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋ North Rhine- Westphalia និងរដ្ឋ Rhineland-Palatinate ដែលបានបង្កឲ្យមានការបាត់បង់អាយុជីវិតជនស្លូតត្រង់ជា ច្រើនរយនាក់, ការបាត់ខ្លួននិងបណ្ដាលឲ្យមានអ្នករងរបួសរាប់ពាន់នាក់, ព្រមទាំងបានបង្កការខូចខាតផ្ទះ សម្បែងនិងទ្រព្យសម្បត្តិជាច្រើនទៀត។ សម្ដេចតេជោបានថ្លែងក្នុងលិខិតទៀតថា ក្នុងកាលៈទេសៈដ៏គួរឲ្យ សង្វេគនេះ ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សម្តេចសូមសម្ដែងនូវក្ដីអាណិតអាសូរ និងចូលរួមរំលែក ទុក្ខដោយស្មោះជាមួយលោកជំទាវ និងប្រជាជនអាល្លឺម៉ង់ ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះចំពោះ ការបាត់ បងដ៏ធំធេងនេះ និងសូមជូនពរដល់អ្នករងរបួសបានឆាប់ជាសះស្បើយ ហើយជនរងគ្រោះដែលកំពុងបាត់ខ្លួន ឆាប់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ។
-
៤៣ឆ្នាំមុន នាយឧត្តមសេនីយ៍ សៅ សុខា មានតួនាទីជា «នារសារមេបញ្ជាការអង្គភាព៥៧៨» មុនក្លាយជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស (Video Inside)

-
អភិបាលខេត្តបាត់ដំបង ស្នើសុំឲ្យព្រះសង្ឃជួយផ្សព្វផ្សាយ ដល់ប្រជាពុទ្ធបរិស័ទបន្ថែមទៀត អំពីរបត់រស់នៅតាមគន្លងបែបថ្មីក្នុងកាលៈទេសៈបរិបទកូវីដ១៩ (Video Inside)

-
មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បញ្ជាក់ឲ្យដឹងថា៥ខែដើមឆ្នាំ២០២១នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ធ្លាក់ចុះ៩២% ខណៈការដឹកជញ្ជូនទំនិញកម្រើកបន្តិច (Video Inside)

-
ឯកឧត្តម ហ៊ុយ វណ្ណៈ ចូលរួមបើកកិច្ចប្រជុំពិភាក្សា លើសេចក្ដីព្រាង គោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០២៦ (Video Inside)

-
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា លទ្ធផលចាក់វ៉ាក់សាំង ដែលកម្ពុជាសម្រេចបាន មិនមែនជារឿងចៃដន្យឡើយ (Video Inside)

-
លោកជំទាវ ឱ វណ្ណឌីន ពន្យល់មូលហេតុឆ្លងកូវីដ១៩ច្រើន ទោះមានការចាក់វ៉ាក់សាំងច្រើនហើយក្តី (Video Inside)

-
ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨២៥នាក់ និងមានអ្នកស្លាប់ ២១នាក់ (Video Inside)

-
កម្ពុជាទទួលឥទ្ធិពល ពីព្យុះមូសុងនិរតីខ្លាំង ពីប្រទេសចិន ប្រព័ន្ធសម្ពាធទាបភ្ជាប់ និងព្យុះទី៧ សេម៉ាកា ចាប់ពីថ្ងៃទី ២១ កក្កដា ដល់ថ្ងៃទី ២៧កក្កដា ដែលបង្ករ ឲ្យមានភ្លៀងធ្លាក់ ពីមធ្យមទៅខ្លាំង (Video Inside)

-
វៀតណាមកត់ត្រាអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់១៩៥ ករណី ទៀត នៅក្នុងរបាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (មានវីដេអូ)
