-
កម្ពុជាចាក់វ៉ាក់សាំងបង្កាកូវីដ១៩ បានជាង៥០ភាគរយហើយគិតត្រឹមថ្ងៃនេះ (Video Inside)
ការចាក់វ៉ាក់សាំងលើពលរដ្ឋបានចំនួនលើស៥លាននាក់ហើយនៅថ្ងៃទី១៣កក្កដានេះ ដែលស្មើនឹង៥០ភាគ រយនៃចំនួនប្រជាពលរដ្ឋគ្រោងចាក់ចំនួន១០លាននាក់ក្នុងជំហានដំបូង។ រាជរដ្ឋាភិបាលគ្រោងនឹងពង្រីកការ ចាក់រហូតលើមនុស្សចំនួន១៣លាននាក់នៅទូទាំងប្រទេស។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន អ្នកចាក់វ៉ាក់សាំងទី៥លានដែលបានចាក់នៅថ្ងៃទី១៣កក្កដានេះ គឺជាកសិករនៅខេត្តឧត្តរមានជ័យ។ អ្នកទី៥លានដែលនឹងទទួលបានថវិកាពីប្រមុខរាជរដ្ឋាភិបាលចំនួន១០លានរៀលនោះ គឺជាកសិករឈ្មោះ«ណុប មាន» អាយុ៧០ឆ្នាំម្នាក់ រស់នៅភូមិសែនសំ, ឃុំអូរស្វាយ, ស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ។ យុទ្ធនា ការចាក់វ៉ាក់សាំងលើមនុស្ស១០លាននាក់របស់កម្ពុជាដែលគ្រោងនឹងបញ្ចប់នៅក្នុងរង្វង់ខែវិច្ឆិកាឆ្នាំ២០២១។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់ វ៉ាក់សាំងជូនប្រជាជន ដែលមកដល់ពេលនេះ កម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ បាន៥០ភាគរយ នៃចំនួនប្រជាជន ដែលនឹងត្រូវចាក់១០លាននាក់៕
-
វ៉ាក់សាំងចិននឹងផ្គត់ផ្គង់ដល់យន្តការកូវ៉ាក់ចាប់ពីខែកក្កដានេះទៅ (Video Inside)
ប្រទេសចិនគ្រោងនឹងផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនដល់យន្តការកូវ៉ាក់ចំនួន១១០លានដូសនៅមុនចុងខែតុលានេះ ក្រោយក្រុមសម្ព័ន្ធថ្នាំបង្កាសកល GAVI បានប្រកាសការចុះហត្ថលេខាទិញវ៉ាក់សាំងចិនរួចមក។ សូមបញ្ជាក់ថា ក្រោយវ៉ាក់សាំងចិនស៊ីណូហ្វាមនិងវ៉ាក់សាំងចិនស៊ីណូវ៉ាក់ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះនៃយន្តការ COVAX គឺនៅថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១ ក្រុមសម្ព័ន្ធថ្នាំបង្ការសកល GAVI បានប្រកាសថា គេបានចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងបញ្ជាទិញមុននូវវ៉ាក់សាំងទាំង២មុខនេះ ដើម្បីសម្រាប់ការផ្គត់ផ្គង់និងចែកចាយដល់ប្រទេស ជាសមាជិកនៃមជ្ឈមណ្ឌលកូវ៉ាក់។ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបានថ្លែងថាយោងតាមកិច្ចព្រមព្រៀងការ ផ្គត់ផ្គង់វ៉ាក់សាំងចិនដល់យន្តការCOVAX ត្រូវចាប់ផ្តើមពីខែកក្កដានេះតទៅ។ យោងតាមកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុនវ៉ាក់សាំងចិនទាំងពីរនឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដចំនួន១១០លានដូសទៅកាន់យន្តការCOVAXនៅមុនចុងខែតុលាឆ្នាំ២០២១នេះ នឹងបន្តផ្គត់ផ្គង់រយៈពេលវែងជាបន្តបន្ទាប់។ ស្ថានទូតចិន ប្រចាំកម្ពុជាបានថ្លែងថា ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចិនទាំងពីរជាមួយនឹងសម្ព័ន្ធGAVI គឺជាការបង្ហាញពីលក្ខណៈសំខាន់ នៃការអនុវត្តសកម្មភាពជាក់ស្តែងរបស់ប្រទេសចិនក្នុងការចាត់ទុកវ៉ាក់សាំងរបស់ខ្លួនជា“ផលិតផលសាធារណៈ”។
-
កម្ពុជាសម្រេចរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប តាមប្រព័ន្ធ Online នាចុងខែវិច្ឆិកា (Video Inside)
កម្ពុជាបានសម្រេចជាចុងក្រោយថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នឹងប្រព្រឹត្តតាមប្រព័ន្ធ អនឡាញ ដោយសារតែការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ដែលកម្ពុ ជាធ្វើជាម្ចាស់ផ្ទះនោះ គ្រោងនឹងរៀបចំធ្វើលើទឹកដីមាតុភូមិអង្គរជាលើកដំបូង រវាងពីថ្ងៃទី២៥ដល់ថ្ងៃទី២៦វិច្ឆិកា ឆ្នាំ២០២១, ប៉ុន្តែដោយសារស្ថានភាពឆ្លងនៃជម្ងឺកូវីដ១៩ ការរៀបចំធ្វើនោះ នឹងត្រូវប្រព្រឹត្តតាមប្រព័ន្ធអនឡាញ វិញ។ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោកលុយ ដេវីត បានបញ្ជាក់ជាផ្លូវការជុំកិច្ចប្រជុំកំពូលនេះតាម រយៈប្រព័ន្ធ Online ក្នុងឳកាសដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប កាលពីថ្ងៃទី៧ និងទី៩កក្កដាឆ្នាំ២០២១។ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នាចុងខែវិច្ឆិកា គ្រោងនឹងផ្តោតសំខាន់លើប្រធានបទ “ពហុភាគី និយមលើ វិស័យនយោបាយសេដ្ឋកិច្ច” ដោយមានឥស្សរជនកំពូលៗនៃប្រទេសចូលរួមជាង៥០ប្រទេស មកពី ទ្វីបអឺរ៉ុប និងអាស៊ី និងមានមេដឹកនាំអង្គការអន្តរជាតិធំៗចូលរួម។
-
វិធីការពារ គ្រោះថ្នាក់ ពីរន្ទះ នៅរដូវភ្លៀង (Video Inside)
-
រដ្ឋបាលខេត្តសៀមរាប ទទួលបានអំណោយឧបត្ថម ពីសប្បុរសជន ក្នុងការចូលរួមចែករំលែកក្នុងបរិបទ កូវីដ១៩ (Video Inside)
-
ក្រុមការងារ ចុះមូលដ្ឋានស្រុកថ្មពួក លើកទឹកចិត្ត ដល់ប្រជាកសិករដាំដំណាំ ជាមួយការងារ បង្កបង្កើនផល បើទោះជា ខេត្តបន្ទាយមានជ័យ មានការរាលដាល ឆ្លងមេរោគកូវីដ១៩ ក៏ដោយ (Video Inside)
-
កសិករនៅខេត្តស្ទឹងត្រែង បានអះអាងថា ដំណាំម្ទេស ងាយស្រួលដាំ និងមើលថែទាំ រីឯទីផ្សារ វិញនោះ មិនពិបាកលក់ចេញឡើយ (Video Inside)
-
សិក្ខាកាម ជាមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ចំនួន២៣៦នាក់ មកពីស្នងការខេត្ត ចំនួន១២ បានបើកវគ្គបណ្តុះបណ្តាល ការប្រើប្រាស់ឧករណ៍តេសសម្លេង យានយន្ត ខុសពីបទដ្ឋានបច្ចេកទេស (Video Inside)
-
លោកជំទាវ ដួង វណ្ណា ចុះជួបសំណេះសំណាល ជាមួយមន្ត្រីអគានុរក្ស ពន្ធនាគារ ខេត្តស្វាយរៀង (Video Inside)
-
ក្រសួងប្រៃសណីយ និងទូរគមនាគមន៏ បានដាក់អោយប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញ ឧបករណ៍តេស្តរហ័ស អង់ទីហ្សែន កូវីដ១៩ (Video Inside)