-
ហោរាសាស្រ្តប្រចាំថ្ងៃ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារនានាមានកំរិតហ្នឹងហ្ន៎ជាធម្មតា ប៉ុន្តែលោកអ្នកត្រូវខិតខំប្រឹងប្រែងខ្លាំងជាងសព្វដង។ ក្នុងនោះដែរ សូមព្យាយាមបញ្ចប់ការងារគ្រប់យ៉ាង ដោយមិនចាំបាច់សុំជំនួយនោះទេ ពីព្រោះក្នុងពេលនេះលោកអ្នកមានឳកាសនឹងកើតទំនាស់ជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ហើយកាន់តែប្រសើរជាងនោះទៅទៀត ការដកឃ្លាចេញពីគ្នា និងរក្សាពាក្យសំដីគឺចាំបាច់បំផុត។ ក្រៅពីនេះសូមរក្សាស្ថានភាពអាជីពឲ្យនៅធម្មតាសិន កុំដាក់ទុនថាមពល លុយកាក់ និងសម្ភារៈនៅពេលនេះ ពីព្រោះផលចំណេញមិនស្មើនឹងទុននោះទេ។ ដោយឡែក លោកអ្នកអាចងាយរងគ្រោះនឹងជំងឺពិបាកព្យាបាល។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ សូមលោកអ្នកព្យាយាមកុំធ្វើសកម្មភាព និងបង្ហាញគំនិតផ្តួចផ្តើមនានានៅពេលនេះ ពីព្រោះអ្នកនឹងមិនទទួលបានការកើតសរសើរពីមិត្តរួមការងារ និងថ្នាក់លើនោះទេ។ ហើយវាជាការប្រសើរជាងមុន ប្រសិនបើអ្នកចំណាយពេលគិតជាថ្មីនូវផែនការយុទ្ធសាស្រ្ត។ ក្នុងនោះដែរ សូមបដិសេធការរិះគន់ខ្លួនឯង ប្រសិនបើអ្នកអាចធ្វើបាននោះបញ្ហានឹងអាចដោះស្រាយបានដោយងាយស្រួល។ ទន្ទឹមនឹងនោះ សូមពិចារណាឲ្យបានសមហេតុផល ដើម្បីកុំឲ្យធ្លាក់ចូលក្នុងសកម្មភាពដែលរងឥទ្ធិពលពីអារម្មណ៍។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានាក្នុងពេលនេះនឹងទទួលបានភាពវិជ្ជមានទាំងអស់ ហើយប្រសិនបើអ្នកអាចអត់ធ្មត់នឹងភាពរឹងស្ទះតិចតួចដែលនឹងកើតឡើងក្នុងពេលនេះ អ្នកនឹងអាចទទួលបានផលល្អគួរជាទីមោទន។ ក្នុងនោះ លោកអ្នកអាចដឹងដំណឹងទាក់ទងនឹងលុយកាក់ ឬតួនាទីការងារនៅរវាងពេលរសៀល។ ដោយឡែក លោកអ្នកមិនអាចចូលខ្លួនទៅប៉ះពាល់…
-
អប្សរាព្រឹកនេះ ១៤ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ D14 ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៤-២០ ខែកក្កដា នឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅខ្លាំង សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនេះ៕…អានផ្ទាល់ L1 សម្ដេចតេជោ ហ៊ុន សែន អបអរចំពោះកសិករ អាយុ៧០ឆ្នាំម្នាក់ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាន ៕ …ឃ្លីប… V1 ប្រមុខការទូតកម្ពុជា បញ្ជាក់ថាការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌៕…អានផ្ទាល់ BH កម្ពុជានឹងរៀបចំ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ៕ …អានផ្ទាល់… V2 អនុរដ្ឋមន្ត្រីការបរទេសចិន៖ «អាមេរិក និងអឺរ៉ុបពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនិយាយរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយយើងខ្ញុំឡើយ»៕…អានផ្ទាល់ V5 ការសន្យាខ្យល់ : លោក មុត ចន្ថា រិះគន់មេឧទ្ទាមក្រៅច្បាប់រឿងសន្យាជួយចិញ្ចឹមភរិយា និងកូនៗលោកកែម ឡី៕…អានផ្ទាល់ D1 ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំកម្ពុជា គូសបញ្ជាក់ពីការផ្តល់នូវថវិកាជំនួយបច្ចេកទេសក្នុងកម្មវិធី Quick…
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៦៧នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ មានការឆ្លងកូវីដថ្មីចំនួន៦៧នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជាតួលេខ ឆ្លងនេះគឺមានការថយចុះមកវិញចំនួន២២នាក់ បើធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៨៩នាក់ ។ យោងតាមរដ្ឋ បាលខេត្ត, ការឆ្លងថ្ងៃនេះ បានកើតលើពលរដ្ឋស្រុកមង្គលបូរី១ម្នាក់, ក្រុងប៉ោយប៉ែត៤៨នាក់, ស្រុកម៉ាឡៃ៤នាក់, ស្រុកសិរីសោភ័ណ១១នាក់ ,ស្រុកអូជ្រៅ២នាក់ និងស្រុកស្វាយចេក១ម្នាក់។ ខេត្តបន្ទាយ មានជ័យថ្ងៃនេះ បានព្យាបាលជាសះស្បើយចំនួន១៩០នាក់ផងដែរ។
-
ខេត្តបាត់ដំបង ឆ្លងថ្មី៤៦នាក់ (Video Inside)

ខេត្តបាត់ដំបងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៦នាក់ បន្ថែម ទៀតហើយ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងកូវីដ១៩ ទាំង នោះ គឺជាករណីឆ្លងពីក្នុងសហគមន៍ចំនួន ៤៣នាក់ និង ៣នាក់ ផ្សេងទៀតជាករណីឆ្លងលើពលករដែលទើប ត្រឡប់មកពីប្រទេសថៃ ។ ពលរដ្ឋទាំងនោះ នៅមានទីលំនៅក្នុងស្រុកបាណន់ ៦នាក់, ក្រុងបាត់ដំបង ២៥នាក់, ស្រុកឯកភ្នំ ២នាក់, ស្រុកសង្កែ ៤នាក់, ស្រុកមោងឬស្សី ម្នាក់, ស្រុកថ្មីគោល ៣នាក់, ស្រុកសំពៅលូន ម្នាក់, ស្រុកបវេល ម្នាក់, ស្រុកំរៀង ម្នាក់ និងអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ចំនួន ២នាក់ ផងដែរ ។ ខេត្តបាត់ដំបង គិតត្រឹមថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ ១ពាន់ ៦២០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៨២៤នាក់ និងមានអ្នកស្លាប់ចំនួន ១១នាក់ ហើយ ៕
-
ខេត្តសៀមរាប ឆ្លងថ្មី១០៦ និង ស្លាប់១នាក់ (Video Inside)

ខេត្តសៀមរាបមានការឆ្លងខ្ពស់ចំនួន១០៦ករណី និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាម រដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុង សៀមរាប៦១នាក់, ស្រុកជីក្រែង១៧នាក់, ស្រុកប្រា សាទបាគង៣នាក់, ស្រុកសូទ្រនិគម១៥នាក់, ស្រុកពួក៣នាក់, ស្រុកអង្គរធំម្នាក់, មកពីខេត្តព្រៃវែងម្នាក់ និងឆ្លង លើពលករមកពីប្រទេសថៃចំនួន៥នាក់។ចំណែកអ្នកស្លាប់ម្នាក់នោះ គឺជាបុរសអាយុ៤៩ឆ្នាំ នៃស្រុកអង្គរធំ ខេត្ត សៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៥៥៣នាក់, ព្យាបាលជាសះ ស្បើយចំនួន ៩២៧នាក់និងការស្លាប់បានកើនដល់២៥នាក់។
-
ផ្សារឯកជន ងិនអាន នៅឫស្សីកែវបិទ១៤ថ្ងៃ (Video Inside)

ផ្សារឯកជនមួយឈ្មោះ ងិនអាន ក្នុងខណ្ឌឬស្សីកែវនៅថ្ងៃនេះ ក៏ត្រូវបានបិទបណ្តោះអាសន្នផងដែរនៅថ្ងៃនេះ ក្រោយការរកឃើញមានករណីឆ្លងកូវីដ១៩។ អភិបាលខណ្ឌឬស្សីកែវលោក ជា ពិសី បានចេញសេចក្ដីជូន ដំណឹងការបិទបណ្តោះអាសន្នផ្សារ «ងិន អាន» ហៅផ្សារទំនប់រយៈពេល១៤ថ្ងៃ ដែលជាផ្សារមានទីតាំង នៅ សង្កាត់ទួលសង្កែទី១ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ក្នុងសហគមន៍។
-
ផ្សារបឹងកេងកងបើកសាឡើងវិញ, ផ្សារកណ្តាលបានបិទទ្វារ (Video Inside)

ផ្សារបឹងកេងកងក្នុងខណ្ឌបឹងកេងកង បានចាប់បើកទ្វារវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាលនៃខណ្ឌដូនពេញ ក្នុងរាជធានីត្រូវបានបិទបណ្តោះអាសន្នវិញ ក្រោយការរកឃើញការឆ្លងកូវីដ១៩ថ្មីលើមនុស្ស១៧នាក់ដែលជា អាជីវករនិងគណៈកម្មការផ្សារ។ ទិដ្ឋភាពផ្សារបឹងកេងកងនៅថ្ងៃបើកដំបូងនេះ មិនសូវមានមនុស្សចេញចូលទេ, ចំណែកទិដ្ឋភាពនៅផ្សារកណ្តាលនោះវិញ, ការយកសំណាកលើក្រុមអាជីវករនិងមនុស្សពាក់ព័ន្ធនៅតែបន្តធ្វើ ទន្ទឹមនឹងផ្សារទាំងមូលត្រូវបានបិទទ្វារបណ្តោះអាសន្នចាប់ពីថ្ងៃទី១៣កក្កដានេះទៅ។
-
សមត្ថកិច្ចរាជធានីឃាត់ខ្លួនមនុស្ស១៧នាក់គ្រងស្បង់ព្រះពុទ្ធសាសនាក្លែងបន្លំជាព្រះសង្ឃ (Video Inside)

-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៧ម៉ឺន៩ពាន់៣៣៣ករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៥ម៉ឺន៧ពាន់៦១០នាក់ (Video Inside)

ការឆ្លងកូវីដ១៩ថ្មីនៅថ្ងៃនេះ មានចំនួន៨៣០ករណី ដែលចំនួនថយចុះចំនួន៨១ករណីបើប្រៀបធៀបនឹងការ ឆ្លងម្សិលមិញ។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក ការឆ្លងជាង៩០០ករណីមាន១១ករណីនិងការឆ្លងខ្ទង់ ជាង៨០០មាន២ករណីរាប់ទាំងការឆ្លង៨៣០ករណីនៅថ្ងៃនេះផងទៀត។ ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន២៨នាក់។ ក្នុងចំណោមការឆ្លងថ្មី៨៣០ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហ គមន៍រយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៦១៣ករណីដែលថយចុះ២១ករណី បើប្រៀបធៀបនឹងម្សិល មិញ។ ការឆ្លងមកពីក្រៅប្រទេសថ្ងៃនេះ មានចំនួន២១៧ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤៣ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៥ម៉ឺន៧ពាន់៦១០នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រ ទេស មានចំនួន៦ម៉ឺន២ពាន់៧០០នាក់, ការស្លាប់សរុបមានចំនួន៩៥៣នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៥ម៉ឺន៤ពាន់៤៨៩នាក់ ក្រោយការព្យាបាលជាសះស្បើយ ចំនួន១ពាន់១២នាក់ក្នុងរយ: ពេល ២៤ ម៉ោងកន្លងមកនេះ។