Category: កម្មវិធីព័ត៌មាន

  • ការសន្យាខ្យល់: លោក មុត ចន្ថា រិះគន់មេឧទ្ទាមក្រៅច្បាប់ រឿងសន្យាជួយចិញ្ចឹមភរិយានិងកូនៗលោកកែម ឡី

    ការសន្យាខ្យល់: លោក មុត ចន្ថា រិះគន់មេឧទ្ទាមក្រៅច្បាប់ រឿងសន្យាជួយចិញ្ចឹមភរិយានិងកូនៗលោកកែម ឡី
  • អាមេរិក និងអឺរ៉ុបពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និយាយរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយខ្ញុំឡើយ

    អាមេរិក និងអឺរ៉ុបពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និយាយរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយខ្ញុំឡើយ
  • កម្ពុជានឹងរៀបចំ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ តាមរយៈប្រព័ន្ធវីដេអូ

    កម្ពុជានឹងរៀបចំ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ តាមរយៈប្រព័ន្ធវីដេអូ
  • លោកជំទាវ ម៉ែន សំអន ផ្តល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ជូនដល់រដ្ឋបាល ខណ្ឌពោធិ៍សែនជ័យ

    លោកជំទាវ ម៉ែន សំអន ផ្តល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ជូនដល់រដ្ឋបាល ខណ្ឌពោធិ៍សែនជ័យ
  • មាតិការកម្ពុជាមាតុភូមិយើង ១៤ កក្កដា ២០២១

    មាតិការកម្ពុជាមាតុភូមិយើង ១៤ កក្កដា ២០២១

    Video https://fb.watch/v/2LBYgr0WO/ មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង១៤.០៧.២០២១LD ក្រសួងធនធានទឹក អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកក្កដា ដោយសារកម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ៕LD2 រដ្ឋមន្រ្តីការបរទេសកម្ពុជា៖ បើមិនប្រកាន់ពហុភាគីនិយម ពិភពលោកនឹងមិនអាចយកឈ្នះ លើជំងឺរាតត្បាតបានទេ ៕LD1 គិតត្រឹមថ្ងៃទី១៣ ខែកក្កដា សរុបការចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេស បានចំនួនជាង៥លាន១សែននាក់ ខណះអ្នកឆ្លងសរុបកើនដល់ជាង៦ម៉ឺននាក់ ៕TG ខេត្តព្រៃវែង បន្តរកឃើញអ្នកវិជ្ជមានថ្មី១៧៩នាក់ ថែមទៀត ខណៈស្លាប់១នាក់ ៕LD5 កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ទិវាកំណើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២១ ៕ ព័ត៌មានអន្តរជាតិពេលព្រឹក១- ស្ថាប័នជាង៤០របស់សហរដ្ឋអាមេរិកស្នើអោយរដ្ឋបាលលោក ចូ បៃដិន បញ្ឈប់ការ ប្រឈមមុខ ជាមួយចិន ហើយចាប់យកកិច្ចសហប្រតិបត្តិការជាអាទិភាព ៕

  • ព្រះចៅអធិការវត្តភ្នំលាវរងការចោទប្រកាន់ស្នេហាលួចលាក់ជាមួយស្ត្រីមេម៉ាយ (Video Inside)

    ព្រះចៅអធិការវត្តភ្នំលាវរងការចោទប្រកាន់ស្នេហាលួចលាក់ជាមួយស្ត្រីមេម៉ាយ (Video Inside)

    រឿងចម្រូងចម្រាសមួយនៃការចោទប្រកាន់រវាងព្រះសង្ឃនិងស្ត្រីមេម៉ាយមួយរូបនៅក្នុងខេត្តកែប បាននាំឲ្យ ពុទ្ធបរិស័ទចំណុះជើងវត្ត, អាចារ្យនិងគណកម្មការវត្តប្រតិកម្មប្រឆាំង។ ព្រះចៅ អធិការវត្តភ្នំលាវព្រះនាមម៉ៅ សឺយ ព្រះជន្ម៣៣ព្រះវស្សា ដែលជាព្រះអនុគណស្រុកដំណាក់ចង្អើរខេត្តកែប បានរងនឹងការចោទប្រកាន់ពីស្ត្រី ឈ្មោះ ម៉ី  រស់នៅភូមិភ្នំ លាវ, ឃុំពងទឹក នៃស្រុកដំណាក់ចង្អើរពីបទមានស្នេហាលួចលាក់ស៊ីជម្រៅរយៈ ពេល ៤ឆ្នាំមក ហើយ។ ការចោទប្រកាន់នោះ ត្រូវព្រះចៅអធិការវត្តនិងបរិស័ទចំណុះជើងវត្តទាមទារ ការបង្ហាញភស្ថុ តាងដើម្បី បញ្ជាក់ការពិត។ ច្រើនថ្ងៃមកនេះ ការមិនទាន់បញ្ជាក់ការពិតជុំវិញការចោទប្រកាន់ទាំងនោះ បាននាំ ឲ្យអ្នកភូមិ, តាអាចារ្យ និងគណៈកម្មការវត្តសម្តែងប្រតិកម្មខឹងសម្បារជាខ្លាំង។

  • ក្រុមហ៊ុន Voyage India សន្យាឈប់ប្រើឈ្មោះអង្គរវត្តកម្ពុជា (Video Inside)

    ក្រុមហ៊ុន Voyage India សន្យាឈប់ប្រើឈ្មោះអង្គរវត្តកម្ពុជា (Video Inside)

    ក្រុមហ៊ុនឥណ្ឌាមួយដែលបានបន្លំយករួបភាពប្រាសាទអង្គររបស់កម្ពុជាដាក់លើផលិតផលរបស់ខ្លួនក្នុងការធ្វើ ចរាចរណ៍លក់អង្ករតាមទីផ្សារបរទេស​បានសន្យាបញ្ឈប់នូវអំពើខុសច្បាប់របស់ខ្លួន ក្រោយការតវ៉ាពីអាជ្ញាធរ កម្ពុជា។ ក្រុមហ៊ុនឥណ្ឌាឈ្មោះ Voyage India ត្រូវកម្ពុជាបានរកឃើញធ្វើចរាចរលក់អង្ករ Online ដោយប្រើ ឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ឡើយ។ ក្រុមហ៊ុនVoyage India នោះ មានទីតាំងនៅរដ្ឋ មហារ៉ាស្ហត្រា Maharashtra នៃប្រទេសឥណ្ឌា។ ក្រសួងការបរទេសកម្ពុជា បានជូនដំណឹងនៅថ្ងៃទី១២កក្កដាថាក្រោមការស្រាវជ្រាវរបស់អាជ្ញាធរខ្មែរដោយ មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធពីប្រទេសថៃផងដែរនោះ គេបានរកឃើញក្រុមហ៊ុនឥណ្ឌាដែលប្រើឈ្មោះក្លែង បន្លំនោះស្ថិតនៅក្នុងរដ្ឋមហារ៉ាស្ហត្រា Maharashtra នៃប្រទេសឥណ្ឌា។ ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បានធ្វើការតវ៉ាទៅភាគីឥណ្ឌា ដើម្បីឲ្យក្រុមហ៊ុន Voyage India នោះត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តរបស់ខ្មែរ លើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនោះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជ នាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្ម សិទ្ធិឧស្សាហកម្មថែមទៀត។ ក្រុមហ៊ុនឥណ្ឌានោះ ត្រូវគេរាយការណ៍ថាបានសន្យាបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តខ្មែរដាក់លើសំបកវេចខ្ចប់អង្កររបស់ខ្លួនហើយ ក្រោយការតវ៉ាពីភាគីកម្ពុជាមកនោះ។

  • ខេត្តកោះកុង ឆ្លងថ្មី៨៤នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី៨៤នាក់ (Video Inside)

    អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨៤នាក់ នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ចំនួន ៣នាក់ ធៀបនឹងម្សិលមិញ ។ អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបាន គេរកឃើញឆ្លងលើពលរដ្ឋនៅក្នុងក្រុងកោះកុង ,ក្រុងខេមរភូមិន្ទចំនួន , ស្រុកមណ្ឌលសីមា , ស្រុកស្រែអំបិល ,ស្រុកគិរីសាគរ ,ស្រុកកំពង់សិលា និងស្រុកបូទុមសាគរ ។ ខេត្តកោះកុងនៅថ្ងៃ នេះបានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ៨៩នាក់ ផងដែរ ៕

  • ខេត្តកំពត ឆ្លងថ្មី២៤នាក់ (Video Inside)

    ខេត្តកំពត ឆ្លងថ្មី២៤នាក់ (Video Inside)

    ខេត្តកំពតមានការឆ្លងថ្មីចំនួន២៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការ ឆ្លងថ្មីថ្ងៃនេះ ត្រូវគេរកឃើញនៅក្នុងស្រុកកំពង់ត្រាច១៤នាក់, ក្រុងកំពត៥នាក់, ស្រុកជុំគិរី ១ម្នាក់, ស្រុកទឹក ឈូក៣នាក់ និងស្រុកដំណាក់ចង្អើរ១ម្នាក់។ ខេត្តកំពតមានការឆ្លងសារុបចំនួន២ពាន់៤២៨នាក់, ព្យាបាល ជាសះស្បើយ១ពាន់១ពាន់៥៧២នាក់, និងមានមនុស្សស្លាប់២៨នាក់។

  • ខេត្តប៉ៃលិន ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់ បន្ថែមទៀតហើយក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ នេះដែលជាតួលេខឆ្លងស្មើនឹងថ្ងៃទីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីទាំង២នាក់នោះ គឺជា អ្នកដំណើរមកពីរាជធានីភ្នំពេញ១ម្នាក់ និងអ្នកដំណើរមកពីខេត្ដបាត់ដំបង១ ម្នាក់។  ខេត្តប៉ៃលិននៅថ្ងៃនេះ បាន ព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ២០នាក់  ផងដែរ ៕