-
ក្រសួងសុខាភិបាលកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំង (Video Inside)

រយៈពេលនៃគម្លាតចាក់វ៉ាក់សាំង ត្រូវបានកែសម្រួលបន្ថែមជាច្រើនថ្ងៃទៀតរវាងការចាក់ដូសលើកទី១និង លើកទី២។ ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់និងវ៉ាក់សាំងស៊ីណូហ្វាមកន្លងមកនេះ គម្លាតនៃរយៈពេលចាក់មាន រយៈ ពេលយ៉ាងហោច១៤ថ្ងៃ ប៉ុន្តែការកែសម្រូលថ្មី បានតម្រូវឲ្យមានគម្លាតរយៈពេលចាក់មានយ៉ាងហោច២១ថ្ងៃ។ លោកស្រី ឳ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានពន្យល់នៅថ្ងៃនេះជុំវិញមូលហេតុ នៃការកែសម្រូលគម្លាតរយៈពេលចាក់រវាងដូសទី១និងដូសទី២យ៉ាងនេះ ។ របាយការណ៍តួលេខឆ្លងក្នុងប្រទេស ត្រូវគេកត់សម្គាល់ថានៅតែមានភាពកើនខ្ពស់ជាពិសេសក្នុងរាជធានីភ្នំ ពេញបើទោះបីជាមានការចាក់វ៉ាក់សាំងពេញលេញទាំង២ដូសលើពលរដ្ឋជាង១លាន៧សែននាក់ក្នុងខណ្ឌទាំង ១៤នោះក៏ដោយ។ គេរំពឹងថាវិធានការកែសម្រួលថ្មីនេះ នឹងអាចជួយបង្កើនសុវត្ថិភាពពលរដ្ឋអ្នកចាក់ទាំង២ ដូស អាចទប់ទល់កាន់តែប្រសើរជាងមុនចំពោះមេរោគឆ្លងថ្មីកូរ៉ូណាជាពិសេសវីរុសបំប្លែងថ្មី Delta ដែលគេរាយ ការណ៍ថា ត្រូវបានរកឃើញជាង២០ករណីហើយដែលកើតឡើងលើពលរដ្ឋមកពីក្រៅប្រទេស។
-
កម្ពុជាបិទការឆ្លងកាត់ព្រំដែនកម្ពុជានិងវៀតណាមរយៈពេលមួយខែ (Video Inside)

ក្រសួងការបរទេសកម្ពុជា បានធ្វើលិខិតបញ្ជាក់ប្រាប់ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមជុំវិញការផ្អាក បណ្តោះអាសន្នការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជានិងវៀតណាម។ លិខិតក្រសួងការបរទេសថ្ងៃទី ១៣កក្កដា បានធ្វើឡើងក្រោយបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីកាលពីសប្តាហ៍ មុន ដែលបានដាក់បទបញ្ជាការពង្រឹងវិធានការទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ព្រំដែន ។ លិខិតរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជុំវិញការផ្អាកធ្វើដំណើរចេញចូលរយៈពេលមួយខែរបស់ កម្មករជំនាញ, អ្នកបច្ចេកទេសនិងបុគ្គលិកក្រុមហ៊ុននានារបស់ប្រទេសវៀតណាម។ ការផ្អាករយៈពេល១ខែនោះ នឹងចាប់ផ្តើមពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១។ យោងតាមក្រសួងការបរទេស ការផ្អាកនោះ ត្រូវបាន តែលើកលែង ចំពោះករណីមួយចំនួន ដូចជា អ្នកជំងឺដែលត្រូវព្យាបាលនៅវៀតណាម, អ្នកការទូត, មន្ត្រីរាជការ ដែលមាន បេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ, រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់ការ សិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ លិខិតក្រសួងការបរទេសបញ្ជាក់ប្រាប់ស្ថានទូតខ្មែរ នៅវៀតណាមនាពេលនេះ បានទន្ទឹមនឹងការឆ្លងនៅវៀតណាមកាន់តែពុះកញ្ជ្រោល។ កាលពីម្សិលមិញការឆ្លង នៅវៀតណាមមានចំនួន២ពាន់១៨៧ករណី និងថ្ងៃនេះមានការឆ្លងកាន់តែខ្ពស់ថែមទៀតដល់ចំនួន២ពាន់៧៤៤ ករណី។
-
រដ្ឋបាលខេត្តបាត់ដំបង ទទួលសម្ភារៈបរិក្ខារការពារជម្ងឺឆ្លងកូវីដ១៩ រួមនឹងគ្រឿងបរិភោគ ពីឯកឧត្តម ស សុខា (Video Inside)

-
ប្រជាពលរដ្ឋ បានសម្រុកទៅចាក់វ៉ាក់សាំង ក្រោយពីមានការផ្ទុះការរាលដាលនូវជម្ងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តស្ទឹងត្រែង (Video Inside)

-
កម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩១៥នាក់ និងមានអ្នកស្លាប់ ៣៣នាក់ (Video Inside)

-
យុវជនស្រុកល្វាឯមត្រៀមធ្វើតេស្ដរហ័ស ដើម្បីបន្តចូលរួមសកម្មភាពសង្គម (Video Inside)

-
ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋទុកដាក់សំណល់ថ្មពិល ឱ្យបានត្រឹមត្រូវ និងដាក់ក្នុងធុងតាមទីសាធារណៈ ផ្សារទំនើប និងតាមស្ថានីយប្រេងឥន្ទនៈនានានៅភ្នំពេញ (Video Inside)

-
ក្រសួងការបរទេស បានចេញសេចក្តីប្រកាសពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (Video Inside)

-
រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម រយៈពេល១ខែ ចាប់ពីថ្ងៃទី១៨កក្កដា តទៅ (Video Inside)

-
សម្ដេចក្រឡាហោម ស ខេង ប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ (Video Inside)
