Category: កម្មវិធីព័ត៌មាន

  • ខេត្ដកំពង់ស្ពឺ ឆ្លងថ្មី៤៥នាក់ (Video Inside)

    ខេត្ដកំពង់ស្ពឺ ឆ្លងថ្មី៤៥នាក់ (Video Inside)

    ខេត្ដកំពង់ស្ពឺក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៥នាក់ ថែមទៀត ដែលជាតួលេខឆ្លងថយចុះចំនួន២៧បើប្រៀបធៀប កាលពីថ្ងៃអង្គារម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត នៅថ្ងៃ ទី១៤ កក្កដា គឺមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ ចំនួន២ ម្នាក់ផងដែរ។ គិតត្រឹមថ្ងៃនេះ ខេត្ដកំពង់ស្ពឺ មានអ្នក ឆ្លង ជំងឺកូវីដ១៩ ចំនួន៣ពាន់៣៧១ នាក់ ,អ្នកព្យាបាលជាសះស្បើយចំនួន២ពាន់៤៧២នាក់ និងមានអ្នកស្លាប់ ចំនួន៧៦នាក់។

  • ខេត្តបាត់ដំបង ឆ្លងថ្មី៦៥នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៦៥នាក់ (Video Inside)

    ខេត្តបាត់ដំបងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៥នាក់ បន្ថែម ទៀតហើយ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ១៩នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងកូវីដ១៩ ទាំងនោះ គឺជាពលរដ្ឋ នៅមានទីលំនៅក្នុងស្រុកសង្កែ ១១នាក់,ស្រុកបវេល ២នាក់ ,ស្រុកថ្មីគោល ១៣នាក់, ស្រុករុក្ខគិរី៩នាក់ ,ស្រុកមោងឬស្សី ៤នាក់, ស្រុក ឯកភ្នំ៤នាក់ ,ក្រុងបាត់ដំបង ៤នាក់, ស្រុកំរៀង ១ម្នាក់ , ស្រុកសំពៅលូន១ ម្នាក់, ស្រុកសំឡូត១ម្នាក់  ក្នុងនោះមាន អ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ១នាក់ និងមកពីខេត្ដប៉ៃលិនផងដែរ ។ ខេត្តបាត់ដំបង គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ ១ពាន់ ៧២៧នាក់ ,ព្យាបាលជាសះ ស្បើយចំនួន៨៧១នាក់ និងមានអ្នកស្លាប់ចំនួន ១៤នាក់ ហើយ ៕

  • ខេត្តប៉ៃលិន ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាចំនួនឆ្លងកើនជាងពីម្សិលមិញចំនួន ម្នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញ ឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុង ក្រុងប៉ៃលិន ៣នាក់  និងជាអ្នកខេត្តបាត់ដំបង ម្នាក់ ។ ក្នុងចំណោម អ្នកទាំង ៤នាក់ នោះ ជាអ្នកដំណើរមកពីខេត្តព្រៃវែង ២នាក់ និងខេត្តបាត់ដំបងម្នាក់ ៕

  • ខេត្តកោះកុង ឆ្លងថ្មី៩១នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី៩១នាក់ (Video Inside)

    អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៩១នាក់ នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ចំនួន ៧នាក់ ធៀបនឹងម្សិលមិញ ។ អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបាន គេរកឃើញឆ្លងលើពលរដ្ឋនៅក្រុងខេមរភូមិន្ទ , ស្រុកមណ្ឌលសីមា , ស្រុកស្រែអំបិល ,ស្រុកគិរីសាគរ ,ស្រុកកំពង់សិលា និងស្រុកបូទុមសាគរ  ,ស្រុកថ្មបាំង និងស្រុកព្រៃបន់។ ខេត្តកោះកុងនៅថ្ងៃ នេះ បានព្យាបាល អ្នកជំងឺកូវីដ១៩ ចំនួន ៨៩នាក់ ផងដែរ ៕

  • ខេត្តក្រចេះ ឆ្លងថ្មី១៦នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី១៦នាក់ (Video Inside)

    ខេត្តក្រចេះបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៦នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងនេះ។ យោង តាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនេះបានកើតឡើងទៅលើពលរដ្ឋដែលរស់នៅក្នុងស្រុកស្នួល១៤នាក់ និងពល រដ្ឋដែលជាអ្នកំណើរមកពីខេត្ដត្បូងឃ្មុំ២នាក់។ ខេត្តក្រចេះមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២០០នាក់, ព្យាបាលជាសះស្បើយចំនួន៩០នាក់ និងអ្នកស្លាប់ មានចំនួន៤នាក់។

  • ខេត្តខេត្តព្រះវិហារ ឆ្លងថ្មី១៩នាក់ (Video Inside)

    ខេត្តខេត្តព្រះវិហារ ឆ្លងថ្មី១៩នាក់ (Video Inside)

    ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញរហូតដល់ទៅ ១៥នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារចំនួន ១៣នាក់, ស្រុកជាំក្សាន្ត ៤នាក់ និងជាពលរដ្ឋអ្នកស្រុកសង្គមថ្មីចំនួន ២នាក់ ។ ខេត្តព្រះវិហារគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៥១នាក់ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៩១នាក់ ដោយបូកបញ្ចូលទាំងអ្នកជាសះស្បើយនៅថ្ងៃនេះចំនួន ៧នាក់ថែមទៀត និងមានអ្នកស្លាប់ចំនួន ម្នាក់ ។

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៨៣នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៨៣នាក់ (Video Inside)

    ខេត្តឧត្តមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ១៨៣នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងឡើងខ្ពស់មកវិញចំនួន ៣៣នាក់ ធៀបនឹងតួលេខឆ្លងពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ រួមមានជាករណីឆ្លងពីក្នុងហគមន៍ចំនួនតែ ៧នាក់ នោះទេ ចំណែក ១៧៦នាក់ដទៃទៀត បានឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងនិងពលករកំពុងធ្វើចត្តាឡីស័ក ។ ខេត្តឧត្តមានជ័យគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបបានកើនដល់ ២ពាន់១៥៨នាក់, ព្យាបាល ជាសះ ស្បើយចំនួន៤៨២នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៤នាក់ ៕

  • អប្សរាព្រឹកនេះ ១៥ កក្កដា ២០២១

    អប្សរាព្រឹកនេះ ១៥ កក្កដា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C6    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូស្តីពី «ជោគជ័យនៃនយោបាយវ៉ាក់សាំងឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើរាជរដ្ឋាភិបាល ៕…ឃ្លីប…១៤នាទី០៤ BH1- សម្ដេចក្រឡាហោម ស ខេង អញ្ជើញ ប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ៕ …ឃ្លីប… (អត្ថបទ រូបភាព អ៊ិត រ៉ាវុធ + កាត់ត បញ្ជូលសម្លេង ប៊ុន ហុក) V1-   ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក៕អានផ្ទាល់ L1    ក្រសួងបរិស្ថាន រួមគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ នៅក្នុងតំបន់ការពារធម្មជាតិ ៕ …ឃ្លីប… L2    ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ សមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន ៕…

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៦៥នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៦៥នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៥នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែល ជាតួលេខកើនខ្ពស់រហូតដល់ទៅ ៣៣នាក់ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៣២នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ ត្រូវបានគេរកឃើញនៅក្នុងក្រុងសួងចំនួន ៤នាក់, ស្រុកត្បូងឃ្មុំ ៥នាក់, ស្រុកមេមត់២នាក់, ស្រុកក្រូចឆ្មារ៦នាក់, ស្រុកអូររាំងឪ ២៤នាក់, ស្រុកពញាក្រែក ១៦នាក់ និងបានឆ្លងលើអ្នកដំណើរមកពីខេត្តកំពង់ចាម ៣នាក់, ខេត្តក្រចេះម្នាក់, និងមកពីរាជធានីភ្នំពេញ ៤នាក់ ។ ខេត្តត្បូងឃ្មុំនៅថ្ងៃនេះ មានអ្នកជាសះស្បើយចំនួន ៧២នាក់ ៕

  • ខេត្តកំពង់ចាម ឆ្លងថ្មី៧២នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៧២នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧២នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១២នាក់, ស្រុកកំពង់ សៀម៥នាក់, ស្រុកបាធាយ៥នាក់, ស្រុកចំការលើ៨នាក់, ស្រុកកងមាស៣នាក់, ស្រុកស្រីសន្ធរ៦នាក់, ស្រុកព្រៃ ឈរ៥នាក់, ស្រុកស្ទឹងត្រង់១០នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកជើងព្រៃ១៣នាក់, មកពីខេត្តកំពង់ធំម្នាក់, មកពី ខេត្តត្បូងឃ្មុំម្នាក់ និងមកពីខេត្តកណ្ដាល៣នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩នោះ គឺជាស្ត្រីអាយុ ៦០ឆ្នាំនៃស្រុកកំពង់សៀម និងម្នាក់ទៀតជាបុរសអាយុ៦៩ឆ្នាំ មកពីខេត្តកំង់ចាម ។