Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ព្យាយាមផ្តោតលើកិច្ចការជាប្រចាំ ចូរបំភ្លេចមហិច្ឆតាទាំងអស់សិន។ ដាក់គំនិតរបស់អ្នកឲ្យមានសណ្តាប់ធ្លាប់ សូមគិតពីគម្រោងដែលបានដាក់ចេញពីមុន។ ហោរាសាស្រ្តអាជីព ណែនាំអ្នកកុំឲ្យរស់នៅក្នុងស្ថានភាពអវិជ្ជមាន។ សូមបន្តធ្វើការងាររបស់អ្នក ពីព្រោះអ្នកទទួលបានគំនិតជាក់ស្តែង និងការសម្រេចចិត្តបានល្អ។ អ្នកមានអារម្មណ៍សេរីក្នុងការដេញដោល ឬសួរសំណួរដែលលំបាកទាំងឡាយដែលទាក់ទងនឹងការងារ។ ក្រៅពីនេះអ្នកអាចទទួលបានពត៌មានលំអិតដែលអ្នកត្រូវការ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចមានបញ្ហា ឬជម្លោះជាមួយថ្នាក់លើ ព្រោះតែរឿងយល់ច្រលំតូចតាច។ ដោយឡែក សូមប្រើថ្ងៃនេះដើម្បីធ្វើផែនការឲ្យបានប្រសើរជាងមុន នោះកិច្ចការរបស់អ្នកនឹងទទួលបានភាពចម្រើនលូតលាស់ឡើងវិញក្នុងរយៈពេលឆាប់ៗនេះ។ សូមកុំធ្វើការច្រើនពេក សក្តានុពលថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរសន្សំកម្លាំង។ កុំបង្កើតរូបរាងនៃសកម្មភាពខ្លាំងពេក ប្រសិនបើអ្នកមានអារម្មណ៍ថាអស់កំលាំង។ ក្រៅពីនេះ សូមចងចាំថា អ្នកនឹងអាចជាប់គាំងក្នុងករណីណាមួយ ដូច្នេះសូមគិតបំពេញការស្រមៃរបស់អ្នក ប៉ុន្តែមិនឲ្យជាប់ចិត្តពេកនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំពាក់ព័ទ្ធជាមួយបញ្ហា ឬជម្លោះរបស់អ្នកដទៃសូម្បីតែថ្នាក់លើអ្នកក៏ដោយ បើមិនដូច្នេះទេ កិច្ចការរបស់អ្នកអាចមានបញ្ហាច្រើន។ ផ្ទុយទៅវិញ ចូរព្យាយាមគ្រប់គ្រងការងាររបស់ខ្លួនឲ្យល្អ នោះអ្នកនឹងអាចរំពឹងថាទទួលបានដំណឹងល្អ និងភាពចម្រើនលូតលាស់។ ក្នុងនោះសូមកុំបារម្ភពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ធ្វើទំនាក់ទំនងការងារក្នុងក្រៅនានា។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់បំពេញការាងារដែលអ្នកប៉ងប្រាថ្នា ហើយលទ្ធផលដែលអ្នកនឹងទទួលបាននឹងធ្វើឲ្យអ្នកពេញចិត្តណាស់។ ក្រៅពីនេះសូមលោកអ្នកថែរក្សាចិត្តគំនិតឲ្យបានហ្នឹងហ្ន៎ កុំងាយទោរទន់ទៅនឹងស្ថានភាពខាងក្រៅពិសេសពាក្យសំដីផ្អែមល្ហែមរបស់អ្នកដទៃ។ ថ្ងៃនេះតម្រូវឲ្យអ្នករក្សាភាពស្រស់ស្អាត និងរួសរាយរាក់ទាក់ជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ ក្រៅពីនេះ សូមមានចិត្តសណ្តោស​ និងរក្សាការពារមនុស្សចាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងភារកិច្ចការងារររបស់អ្នកហាក់មានភពរំខានបន្តិច ដូច្នេះវាទាមទារឲ្យលោកអ្នកចំណាយពេលវេលា និងកំលាំងកាយចិត្តច្រើន។ សូមភ្ញាក់ពីព្រលឹមហើយចាត់ចែងការងារសំខាន់ៗទាំងឡាយឲ្យបានរហ័ស។​ ថ្ងៃនេះអ្នកក៏អាចទទួលបានការងារថ្មី ដូច្នេះសូមកុំទាន់ប្រញាប់ប្រញាលបដិសេធមុនពេលយល់ដឹងពីការងារទាំងនោះ។ អ្នកប្រហែលជាត្រូវការការទទួលស្គាល់ពីថ្នាក់លើ និងមនុស្សនៅក្នុងក្រុមការងារជាមួយគ្នា។ ថ្ងៃនេះលទ្ធភាពនៃការយល់ច្រលំក៏ស្ថិតក្នុងកំរិតខ្ពស់ ដូច្នេះសូមព្យាយាមពន្យល់បង្ហាញកុំឲ្យភាពយល់ច្រលំបំផ្លាញទំនុកចិត្ត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះ លោកអ្នកមានឳកាសពេញលេញដើម្បីធ្វើកិច្ចការ និងការកែប្រែស្ថានភាពនៅជុំវិញខ្លួន រួមទាំងការរស់នៅឲ្យកាន់តែល្អប្រសើរជាងមុន។ ភាពជោគជ័យទាំងឡាយស្ថិតក្នុងគន្លងផ្លូវរបស់អ្នក។ ផលលំបាកតិចតួច និងការឈ្នានីសពីមនុស្សដែលនៅជុំវិញខ្លួនបានកើតឡើង​ ប៉ុន្តែអ្នកនៅតែមិនអាចតបតនឹងស្ថានភាពនេះក្រៅពីនៅស្ងៀម បំភ្លេចអ្វីដែលអ្នកបានឮ ហើយខំប្រឹងបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក គឺគ្រប់គ្រាន់ហើយ។ ក្នុងករណីដែលអ្នកមានការលំបាក ហើយមិនអាចរកផ្លូវចេញបាន ​សូមគិតគូរដល់ពត៌មាន ហើយវិនិច្ឆ័យដោយបទពិសោធន៍។…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ សូមចំណាយពេលថ្ងៃនេះដើម្បីទំនាក់ទំនងជាមួយថ្នាក់លើ និងសហការី។ កុំខ្លាចក្នុងការផ្តួចផ្តើមក្នុងការពិភាក្សាអំពីបញ្ហាសំខាន់ៗ កិច្ចខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានកោតសរសើរ។ ហោរាណែនាំអ្នកកុំឲ្យឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជន។ នៅទីបញ្ចប់ម៉ោងការក្នុងថ្ងៃនេះ គឺអ្នករាល់ដំណើរអសកម្មទាំងអស់នឹងត្រូវរំសាយចេះ ដូច្នេះគ្មានហេតុផលដែលត្រូវព្រួយបារម្ភនោះទេ។ អ្នកមានអារម្មណ៍សេរីក្នុងការសួរសំណួរដែលលំបាក ឬស្ថិតនៅក្នុងស្ថានភាពតានតឹងយ៉ាងណាក្តី ដូច្នេះគ្មានអ្វីដែលអាចបង្អាក់ភាពជោគជ័យអាជីពអ្នកបានទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដូច្នេះសូមព្យាយាមទាញយកផលប្រយោជន៍អតិបរមាពីស្ថានភាពនេះ។ ដោយឡែក សូមកាត់បន្ថយមហិច្ឆតាក្នុងការងារបន្តិច រក្សាអ្វីៗឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបានស្រួល។ អ្នកនៅតែមានពេលវេលាច្រើនដើម្បីអនុវត្តន៍ផែនការ ដូច្នេះមិនគួរធ្វើខ្លួនឲ្យមមាញឹកខ្លាំងពេកនោះទេ។ លោកអ្នកទទួលបាននូវគំនិត និងការសម្រេចចិត្តជាក់ស្តែង។ ក្នុងនោះដែរ ប្រសិនបើអ្នកមានបំណងចង់ធ្វើអ្វីមួយគង់នឹងបានសម្រេច ហើយស្ថានភាពចម្រើនលូតលាស់នេះក៏អាចស្ថិតស្ថេរបានយូរផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អបង្គួរ។ កិច្ចការរបស់អ្នកដំណើរការទៅដោយល្អប្រសើរ ប៉ុន្តែវាមិនទាន់ដល់ពេលឲ្យអ្នកបង្អង់ល្បឿននោះទេ។​ សូមព្យាយាមបញ្ចប់ការងារឲ្យបានលឿន កុំរំពឹងអ្នកដទៃ និងកុំទុករហូតដល់ថ្ងៃស្អែក។ ចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម គឺអាចធ្វើការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មីបានមិនជំទាស់ទេ ប៉ុន្តែលោកអ្នកត្រូវតែពឹងផ្អែកលើគម្រោងផែនការជាក់ស្តែង ប្រកបដោយពត៌មានលំអិត។ សូមជៀសឲ្យបានពីរឿងរ៉ាវរំខាននានា ប្រសិនបើអ្នកជួបនឹងភាពយល់ច្រលំ…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

    ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅរវាងពេលព្រឹក ការងាររបស់អ្នកហាក់ប្រទះនឹងបញ្ហាប្រទាក់ក្រឡាច្រើន​ ពីព្រោះតែស្ថានភាពប្រែប្រួលខ្លាំងពីខាងក្រៅ។ ក៏ប៉ុន្តែមិនយូរប៉ុន្មានស្ថានភាពនេះបានប្រែប្រួលទៅល្អប្រសើរណាស់។ លោកអ្នកទទួលបានគំនិតយោបល់ជាក់ស្តែង និងការវិភាគដ៏ត្រឹមត្រូវ ដែលធ្វើឲ្យអ្នកអាចធ្វើការបានល្អ ឬសូម្បីតែការគ្រប់គ្រង ឬដឹកនាំក្រុមនឹងទទួលបានទិន្នផលល្អ។ លោកអ្នកមានអារម្មណ៍សេរី និងរីករាយ ដែលអាចទាក់ទាញការចាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួន​ ហេតុនេះពួកកគេនឹងអាចជួយយកអាសារអ្នកបាន។ ដោយឡែក ប្រសិនបើអ្នកធ្វើការជាក្រុម នោះភាពរីកចម្រើនកើនឡើងទ្វេរដង។ ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមិនរកឃើញហេតុផលណាមួយដែលនាំឲ្យការងាររបស់អ្នកប្រទះភាពរអាក់រអួលនោះទេ។ លោកអ្នកមានលទ្ធភាពពេញលេញបំពេញការងារដែលខ្លួនប៉ងប្រាថ្នា ហើយមនុស្សដែលនៅជុំវិញខ្លួនទៀតសោតស្រលាញ់រាប់អាន និងជួយទំនុកបម្រុងដោយស្មោះត្រង់។ ប្រហែលជានៅអនាគតដ៏ខ្លីអ្នកនឹងអាចតំឡើងឋានៈ ក៏ប៉ុន្តែរយៈពេលនេះវាលឿនពេកក្នុងការនិយាយពីលាភសំនាងនេះ។ ការប្រុងប្រយ័ត្នសំខាន់ក្នុងពេលនេះទាក់ទងនឹងការគិតយឺត ដូច្នេះសូមត្រៀមពត៌មាន ព្យាយាមក្តោបក្តាប់ការងារទាំងអស់ឲ្យនៅក្នុងដៃ។ លើសពីនេះ សូមភ្ជាប់ហេតុការណ៍នានាជាមួយពត៌មានពិត។ ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកមានភាពរីកច្រើនណាស់ ក្នុងនោះលាភសំណាងទាក់ទងនឹងប្រាក់កាស រួមទាំងតំណែងការងារក៏អាចនឹងកើតឡើងផងដែរ ដូច្នេះសូមរក្សាចិត្ត និងអាកប្បកិរិយាល្អ អធ្យាស្រ័យចំពោះមនុស្សនៅក្បែរខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។​ ថ្ងៃនេះឳកាសការងារ និងភាពរីកចម្រើនក្នុងអាជីវកម្មនឹងកើតឡើងទ្វេរដង ដូច្នេះសូមចាកចេញដើម្បីទទួលបានអំណោយផលនេះ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកប្រហែលជាត្រូវប្រឈមនឹងការបោកប្រាស់ពីដៃគូ និងសហការី ហេតុនេះសូមរៀបចំផែនការ តាមរបៀបមួយដែលអាចជៀសភាបស្ថានភាពអវិជ្ជមាននេះ។ អាជីពរបស់អ្នកមានដំណើរការជាធម្មតា ចំណែកការចំណេញលុយកាក់ច្រើនតាមក្តីប្រាថ្នារបស់អ្នកមិនទាន់អាចកើតឡើងទេ។ កុំខ្វល់ខ្វាយច្រើន និងកុំបោះបង់ថាមពលរបស់អ្នកទៅនឹងលុយកាក់ ឬការចុះកិច្ចព្រមព្រៀងឡើយនៅថ្ងៃនេះ។ ឳកាសល្អៗរបស់អ្នកហាក់កំពុងជាប់គាំង ដូច្នេះកុំស្រមើស្រមៃច្រើនពេក។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកកំពុងជួបនូវស្ថានភាពលំបាកបន្តិច ព្រោះតែមានមនុស្សនៅក្បែរខ្លួនមានបំណងមិនល្អចំពោះអ្នក។ លោកអ្នកមិនអាចពឹងពាក់អាស្រ័យនរណាដោយទំនុកចិត្តបានទេ រាល់កាលទេសទាំងអស់គួរមានការប្រុងប្រយ័ត្ន និងមិនគួរទុកចិត្តគេដោយងាយនោះទេ។ ក្រៅពីនេះហាមប្រាមការបន្ទោស ឬរិះគន់ខ្លួនឯង អ្នកអាចដោះស្រាយបញ្ហាបានប្រសិនបើអ្នកឈប់រំខានខ្លួនឯង ដោយការសង្ស័យមិនចាំបាច់។ ផ្ទុយទៅវិញ អ្នកមានលទ្ធភាពយល់ដឹងពីកំហុស ហើយរកផ្លូវដោះស្រាយបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកមិនចាំបាច់ត្រូវធ្វើទំនាក់ទំនងច្រើនពេកនោះទេ ហើយទំនាក់ទំនងជាមួយថ្នាក់ដឹកនាំគឺកាន់តែមានភាពយ៉ាប់យ៉ឺន។ ជៀសវាងការរិះគន់ ហើយសូមបញ្ចេញមតិរបស់អ្នកក្នុងទម្រង់ដែលត្រឹមត្រូវ។ ចំពោះអាជីពរបស់អ្នកអាចដំណើរការទៅដោយរលូនបាន អាស្រ័យលើការឆ្លើយតបរបស់អ្នក ហើយការរិះគន់សកម្មភាពរបស់ខ្លួនឯងគឺហាមដាច់ខាត។ លើសពីនេះ អ្នកប្រហែលជាត្រូវការពេលវេលាបន្តិចទៀតដើម្បីបញ្ចប់កិច្ចការដែលបានគ្រោងទុក។ ក្នុងនោះដែរ លោកអ្នកច្រើនតែអាចរកឃើញមូលហេតុនៃបញ្ហារបស់អ្នក។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចំនួនលេខ៦ នឹងផ្តល់ដល់អ្នកនូវអារម្មណ៍ស្ងប់។ សូមលោកអ្នកធ្វើតាមអារម្មណ៍ខាងក្នុងរបស់អ្នក។ ការ ជឿជាក់លើជោគវាសនា អនុញ្ញាតឲ្យអ្នកធ្វើដំណើរទៅតាមលំហូរនៃជីវិត។ ចំពោះអាជីវកម្ម និងកិច្ចការទាំងឡាយប្រព្រឹត្តិទៅតាមសណ្តាប់ធ្នាប់។ លោកអ្នកអាចជួបប្រទះផលប៉ះពាល់ខ្លះ ដូច្នេះសូមព្យាយាមទប់ទរដោយភាពស្វាហាប់។ ដោយឡែក សុខភាពរបស់អ្នកហាក់មានផលប៉ះពាល់ខ្លះ ពិសេសគឺរោគរលាក ប៉ុន្តែប្រសិនបើឈានចូលទៅដល់ការវះកាត់ក៏មិនមានបញ្ហាអ្វីដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពថ្ងៃនេះហាមប្រាមមិនឲ្យមានភាពរអាក់រអួលការងារឡើយ ហើយការអត់ធ្មត់តស៊ូអាចផ្តល់នូវអត្ថប្រយោជន៍ច្រើន។ កុំចាំបាច់រអ៊ូរទាំបញ្ជាក់ប្រាប់អ្នករាល់គ្នាអំពីភាពត្រឹមត្រូវ ឬសកម្មភាពរបស់អ្នក។ ដោយឡែក ដោយយោងទៅលើកំឡុងពេលដែលព្រះច័ន្ទស្ថិតក្នុងរនោច លោកអ្នកអាចជួបនឹងបញ្ហារបបអាហារ ដូច្នេះសូមជ្រោមជ្រែងរាងកាយ កម្ចាត់ជាតិពុល ស្លេស ដោយត្រូវផឹកទឹកឲ្យបានច្រើន។ ក្រៅពីនេះ ភាពអវិជ្ជមានអាចប៉ះពាល់ដល់ទំនាក់ទំនងស្នេហា។​ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអារម្មណ៍របស់លោកអ្នកទទួលបានសេចក្តីសុខសន្តិភាពយ៉ាខ្លាំង។ ការរស់នៅ និងធ្វើកិច្ចការម្នាក់ឯងផ្តល់ជូនលោកអ្នកនូវភាពជោគជ័យយូរអង្វែង។ អ្នកអាចវាយតម្លៃស្ថានភាពមានត្រឹមត្រូវ ប្រសិនបើអ្នកស្តាប់អារម្មណ៍ខាងក្នុងរបស់ខ្លួនឯង។ ផ្ទុយទៅវិញ ក្នុងថ្ងៃនេះ លោកអ្នកបែរជាងាយរងគ្រោះ ចំពោះភាពអយុត្តិធម៌ ហេតុនេះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន។ លោកអ្នកអាចទទួលបានដំណឹងល្អទាក់ទងការងារ ឬអំពីជិវិតផ្ទាល់ខ្លួនផងដែរនៅក្នុងថ្ងៃនេះ ។ ចំពោះកិច្ចការងារដែលកំពុងអនុវត្ត គឺអាចមានលទ្ធភាពពេញលេញដើម្បីទទួលបានជោគជ័យតាមបំណងប្រាថ្នា ប៉ុន្តែសូមកុំឃ្លាតឆ្ងាយពីគម្រោងផែនការបានទេ​ ពីព្រោះស្ថានភាពខ្លះអាចនឹងផ្លាស់ប្តូរលឿនពិបាកអាចកំណត់បាន ដូច្នេះសូមមានភាពឆ្លាតវៃ ហើយត្រូវក្តោបក្តាប់បញ្ហាឲ្យបាន។ ចំពោះលុយកាក់គួរសន្សំសំចៃជាងមុនទើបល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏ទទួលបានច្រើនលើសពីការរំពឹងទុក។ លោកអ្នកអាចផ្លាស់ប្តូរបរិបទការងារ បានយ៉ាងងាយស្រួល​ ហើយជោគជ័យ។ លើសពីនេះ សូមយកចិត្តទុកដាក់ទៅលើការរៀនសូត្រ និងការចែករំលែកបទពិសោធន៍  ពីព្រោះវាធ្វើឲ្យអ្នកមានទំនុកចិត្តបន្ថែមទាំងវិស័យទំនាក់ទំនង និងអាចដោះស្រាយកិច្ចការងារបានលឿន ហើយមានប្រសិទ្ធភាព។ ក្នុងពេលនេះត្រូវប្រយ័ត្នអាកប្បកិរិយា ការឈ្លោះប្រកែកនឹងធ្វើឲ្យអ្នកបាត់លាភធំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏មានមនុស្សនៅក្នុងក្រុមការងារបង្ករបញ្ហាឲ្យផងដែរ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្តាស់ប្តូរនានា លោកអ្នកនឹងមិនមានបញ្ហាអ្វីឡើយ ដូច្នេះសូមប្រើពេលវេលាល្អក្នុងថ្ងៃនេះបំពេញបំណងប្រាថា្នរបស់លោកអ្នក។ លោកអ្នកក៏អាចនឹងទទួលបានពត៌មានថ្មី​ ប៉ុន្តែកុំមានក្តីបារម្ភវាមិនអាចធ្វើឲ្យប៉ះពាល់ដល់ការងារនោះទេ ពីព្រោះទាំងនោះជាពត៌មានទាក់ទងនឹងផលប្រយោជន៍ក្នុងការងារ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នក្នុងការទទួលយកពត៌មាន។ ឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីទាំងឡាយនឹងមានភាពរីកចម្រើនណាស់។ លោកអ្នកអាចបណ្តាក់ទុន ផ្លាស់ប្តូរទីកន្លែងធ្វើការ ឬធ្វើការសហការបានដោយជោគជ័យ។ ថ្ងៃនេះអ្នកទទួលបានការអនុគ្រោះខ្ពស់ និងស្រលាញ់រាប់អានពីមនុស្សនៅក្បែរខ្លួន។ ថ្ងៃនេះភាពរអាក់រអួលមួយចំនួនអាចកើតឡើងនៅពេលព្រឹក ដូច្នេះព្យាយាមដោះស្រាយឲ្យបានរហ័សរហួន ហើយប្រសិនបើត្រូវចំណាយលុយកាក់ច្រើនក្នុងពេលនេះ ចូរពិនិត្យឲ្យបានច្រើន ក្រែងមានការភ័ន្តច្រលំ។ ដោយឡែក សូមប្រយ័ត្នការរងរបួស ឬរលាក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផលប្រសើរជាទីគាប់ចិត្ត។ ចំពោះការធ្វើទំនាក់ទំនងគឺអាចទៅរួច គ្រាន់តែអ្នកត្រូវការពេលវេលាច្រើនបន្តិច ក្នុងនោះការគ្រប់គ្រងក៏ចាំបាច់ដែរ ដោយសារលោកអ្នកនៅមានមនុស្សចាំមើលបំណាំ ឬច្រណែនឈ្នានីសខ្លះៗផងដែរ។ ក្នុងនោះ គួរចាប់ផ្តើមធ្វើទំនាក់ទំនងជាថ្មីជាមួយថ្នាក់លើ ពីព្រោះការឃ្លាតឆ្ងាយធ្វើឲ្យអ្នកអាចបាត់បង់ការទទួលស្គាល់ និងទំនុកចិត្ត។ ដោយឡែក លោកអ្នកមិនចាំបាច់ត្រូវយកចិត្តយកថ្លើមនរណានោះទេ គ្រាន់តែព្យាយាមបពេញកាតព្វកិច្ចគឺបានហើយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ភារកិច្ច និងអាជីពទាំងឡាយទទួលបានផ្លែផ្កាល្អណាស់។ លោកអ្នកមានលទ្ធភាពសម្រេចការងារដែលប៉ងប្រាថ្នា ឬទទួលការដំនឹងនៃការរងចាំជាយូរណាស់មកហើយ។ ក្នុងពេលនេះ អ្នកទទួលត្រូវបានទទួលស្គាល់ពីមនុស្សជុំវិញខ្លួន ពិសេសជាមួយនៃគូជំនួញតែម្តង។ បើទោះបីយ៉ាងនេះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការធ្វើទំនាក់ទំនង និងធ្វើកិច្ចការជាក្រុម។ លោកអ្នកមានអារម្មណ៍សេរីក្នុងការផ្តល់យោបល់ និងពិភាក្សាបញ្ហាជាមួយមិត្តរួមការងារ ប៉ុន្តែត្រូវធ្វើសកមម្មភាពឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើបាន។ ចំពោះបញ្ហាធ្ងន់ធ្ងរ គឺមិនទាន់អាចទាយទុកបានជាមុននៅឡើយ។ ដោយឡែក លោកអ្នកមានលទ្ធភាបបញ្ចប់ការងារទាន់ពេលវេលា និងអាចធ្វើឲ្យការគ្រប់គ្រងរបស់អ្នកមានដំណើរការល្អប្រសើរណាស់។ ក្នុងនោះដែរ សូមកុំភ្លេចក្នុងការទទួលខុសត្រូវរាល់ការងារទាំងឡាយរបស់ខ្លួន ហើយធានាថាមិនរំខានដល់កិច្ចការរបស់អ្នកដទៃ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលនៃភាពវៃឆ្លាត រហ័សរហួន និងមានវិធីសាស្រ្តសមស្របក្នុងការដោះស្រាយបញ្ហាចំពោះមុខនានា សូម្បីជាមួយមនុស្សតានតឹងខ្លាំងយ៉ាងណាក្តី។ សូមលោកអ្នកព្យាយាមគូសវាសគោលដៅ ឬក្តីប៉ងប្រាថា្នរបស់ខ្លួនឲ្យបានល្អ ជៀសវាងបោះជំហានដោយមិនមែនផែនការ។ ក្រៅពីនេះ ចូរប្រើប្រាស់ពេលវេលាក្នុងការស្តាប់មតិយោបល់របស់មិត្តរួមការងារ និងថ្នាក់លើ ដាច់ខាតកុំប្រថុយប្រថាន។ សូមអ្នកត្រៀមខ្លួនសម្រាប់ការទទួលដំណឹងរីករាយ ដែលនឹងកើតឡើងក្នុងថ្ងៃនេះ។ ផ្ទុយទៅវិញ សូមពិនិត្យតាមដានសុខភាពរបស់ខ្លួន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ដូច្នេះសូមសម្តែងចេញនូវគំនិតយោបល់របស់អ្នក ប៉ុន្តែត្រូវគ្រប់គ្រងពាក្យសំដី។ ទន្ទឹមនឹងនោះ សូមមានការអធ្យាស្រ័យចំពោះកំហុសរបស់មិត្តរួមការងារ។ បញ្ហាប៉ះទង្គិច ឬការថ្លោគ្រិចតូចតាចអាចនឹងកើតឡើង ប៉ុន្តែមិនធ្វើឲ្យរំខានធ្ងន់ធ្ងរដល់សុខមាលភាព និងកិច្ចការងារឡើយ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមព្យាយាមរកពេលវេលាដើម្បីទាក់ទងជាមួយអាជ្ញាធរ នោះអ្នកនឹងអាចស្វែងយល់បញ្ហាជាច្រើនបាន។ ប៉ុន្តែត្រូវមានភាពគួរសមបំផុត។ ថ្ងៃនេះមិនគួរមានមតិរិះគន់ ឬការប្រើប្រាស់អារម្មណ៍ដែលមិនចាំបាច់នោះទេ។ សូមលោកអ្នកកុំឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជន។ នៅទីចុងម៉ោងធ្វើការនេះ ស្ថានភាពតានតឹងទាំងឡាយនឹងរសាយទៅវិញទំាងអស់ ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ក្រៅពីនេះ លោកអ្នកទទួលបានភាពស្ងប់ស្ងាត់ និងលទ្ធភាពបំពេញមហិច្ឆតារបស់ខ្លួន។ ក្រៅពីនេះ​ ព្យាយាមស្វែងរកគោលដៅរបស់ខ្លួន ហើយកុំធ្វើឲ្យខូចទំនាក់ទំនង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ការពិភាក្សា ចរចា និងដោះស្រាយរឿងរ៉ាវនានាជាមួយមនុស្សគ្រប់ស្រទាប់ដែលនៅជុំវិញ។ អ្វីដែលលោកអ្នកប៉ងប្រាថ្នារំពឹងថានឹងទទួលបានៅជោគជ័យ គួរឲ្យកត់សម្គាល់។ លោកអ្នកមានពេលវេលាច្រើនដើម្បីអនុវត្តផែនការ ដូច្នេះមិនគួរធ្វើឲ្យខ្លួនមានភាពមមាញឹកនឹងកិច្ចការពេកទេ។ ក្រៅពីនេះលោកអ្នកទទួលបានភាពឆ្លាតវៃ និងការវិនិច្ឆ័យច្បាស់លាស់។ ប្រការចាំបាច់តែត្រូវសង្កេត និងគ្រប់គ្រង គឺធ្វើយ៉ាងណាកុំនិយាយស្តី ឬបញ្ចេញមតិប្រសិនបើអ្នកមិនច្បាស់អំពីហេតុការណ៍ ឬកិច្ចការណាមួយនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចជួបនឹងការល្បួងរបស់អ្នកដទៃ ដែលនាំឲ្យខាតបង់ប្រយោជន៍ច្រើន ដូច្នេះប្រការសំខាន់សូមគ្រប់គ្រងចិត្ត ប្រើប្រាស់ពេលវេលា និងបទពិសោធន៍ពិនិត្យ និងវាយតម្លៃហេតុការណ៍ទាំងនោះ ហើយក៏ត្រូវដាក់មនោសញ្ចេតនាឲ្យឆ្ងាយពីគោលការណ៍របស់អ្នក។…