Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  កិច្ចការងារទាំងឡាយរបស់អ្នកទទួលបានភាពវិជ្ជមានទាំងអស់ ដូច្នេះមិនគួរមានការព្រួយបារម្ភនោះទេ។ លោកអ្នកអាចនឹងទទួលបានការផ្លាស់ប្តូរខ្លះក្នុងរបៀបប្រតិបត្តិការការងារ និងរបររកស៊ី ប៉ុន្តែវាជារឿងធម្មតានោះទេ។ ថ្ងៃនេះប្រហែលអ្នកអាចមានការធ្វើដំណើរទាក់ទងនឹងអាជីវកម្មដែលមិនរំពឹងទុក ឬការផ្លាស់ប្តូរទីតាំងថ្មី។ ក្រៅពីនេះរាសីថ្ងៃនេះនឹងផ្តល់ដល់លោកអ្នកនូវគំនិតមុតស្រួច និងភាពច្នៃប្រឌិតខ្ពស់ ហើយអ្នកក៏មិនចាំបាច់ខំប្រឹងរកផ្លូវដោះស្រាយបញ្ហានោះដែរ ពីព្រោះអ្វីៗនឹងអាចស្រាយចេញបានដោយខ្លួនឯង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី។ លោកអ្នកអាចបណ្តាក់ទុន ឬផ្លាស់ប្តូរការងារតាមក្តីប៉ងប្រាថ្នាបានក្នុងពេលនេះ។ រាសីថ្ងៃនេះ ហាមលោកអ្នកមិនឲ្យខ្ជះខ្ជាយពេលវេលាក្នុងការនិយាយស្តីរឿងគ្មានប្រយោជន៍សម្រាប់ការងារ ។ អ្នកគួរចាប់ផ្តើមរាល់ការងារទាំងអស់នៅពេលព្រឹក ប៉ុន្តែក៏ត្រូវចេះចែករំលែកកំលាំងឲ្យសមស្រប គឺត្រូវថ្លឹងថ្លែងសុខភាព និងការងារ។ អ្វីដែលហាមធ្វើបំផុតនៅក្នុងថ្ងៃនេះ គឺការអនុវត្តកិច្ចការងារណាដែលមានមហិច្ចតាធំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារនានាមានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបណ្តាក់ទុន ឬដាក់ចេញការងារថ្មី នោះឳកាសនៃភាពជោគជ័យយូរអង្វែងមានកំរិតខ្ពស់។ ប៉ុន្តែមិនត្រូវប្រញាប់ប្រញាលទទួលការផ្តល់ជូននានា ពីដៃគូជំនួញរបស់អ្នកឡើង ពីព្រោះពុំមានស្ថេរភាពនោះទេ។​ អ្នកគួរសម្រេចចិត្ត ដោយខ្លួនឯង និងពឹងលើបទពិសោធន៍។ ហាមដាច់ខាតកុំពាក់ព័ន្ធនឹងគំនិតរិះគន់ទាំងឡាយឡើយ ពីព្រោះបំណងល្អរបស់អ្នកក៏នឹងអាចក្លាយជាភាពអវិជ្ជមានរំខានដល់ភាពរីកចម្រើននៃការងាររបស់អ្នកទៅវិញ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់បានដោយងាយស្រួល ប្រសិនបើរៀនពីរបៀបគ្រប់គ្រងធនធានឲ្យបានម៉ត់ចត់។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហា។ ប៉ុន្តែទោះយ៉ាងនេះក្តី ជម្លោះ និងការថ្នាំងថ្នាក់ចំពោះគ្នាអាចនឹងកើតឡើង ដូច្នេះសូមរក្សាចិត្ត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារដែលខ្លួនប៉ងប្រាថ្នា។ មានបញ្ហាតូចតាចមួយចំនួននឹងអាចកើតឡើងផងដែរ ដូច្នេះសូមប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្រប និងសន្តិវិធី។ លោកអ្នកអាចក្លាយទៅជាមានទោសបានដោយពាក្យសំដី ដូច្នេះសូមប្រុងប្រយ័ត្ន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកថ្ងៃនេះបានមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្ត ច្រើនផងដែរ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយចំពោះមនុស្សនៅជុំវិញខ្លួនឡើយ។ ចូរធ្វើទំនាក់ទំនងក្នុងថ្ងៃនេះឲ្យមានច្រើន ហើយក៏កុំភ័យខ្លាចនឹងស្ថានភាពថ្មីឡើយ ចូរសម្របខ្លួន និងត្រូវមានភាពរហ័សរហួនផង។ ប្រសិនបើអ្នកអាចធ្វើបាន ផល និងភាពចម្រើនចេញពីអាជីពនឹងមានកំរិតខ្ពស់ និងអាចគង់វង្សបានយូរ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ ប៉ុន្តែអំណោយផលនេះ ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ កុំនិយាយស្តីពាក្យសំដីទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ផលប្រយោជន៍ ឬការងាររបស់អ្នកដទៃ ហើយក៏ហាមដាច់ខាត ក្នុងការចែករំលែករឿងរ៉ាវពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ក្នុងពេលនេះឳកាសសម្រាប់ការងារនឹងកើតឡើងច្រើន ដូច្នេះសូមព្យាយាមចាប់យកឳកាសទាំងនោះដើម្បីជាប្រភពនៃចំណូលរបស់អ្នក។ លើសពីនេះលោកអ្នកប្រហែលជាអាចទទួលបានការងារបន្ថែមក្រៅម៉ោងផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អណាស់។ ប្រសិនបើអ្នកអាចរក្សាអ្វីៗឲ្យស្ថិតក្នុងស្ថានភាពដដែល នោះអ្នកអាចនឹងមានពេលវេលា និងជំហររឹងមាំដើម្បីអភិវឌ្ឍន៍ការងារទាំងនោះប្រកបដោយភាពវិជ្ជមាន និងជោគជ័យ។ ថ្ងៃនេះស្ថានភាពខ្លះនឹងអាចរុញច្រានអ្នកឲ្យចេញពីគន្លងត្រឹមត្រូវ ដែលអ្នកបានរៀបចំ ដូច្នេះសូមមានការប្រុងប្រយ័ត្ន។ សូមបន្តធ្វើទំនាក់ទំនងបន្ថែម និងជៀសវាងជម្លោះដាច់ខាត។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត សូមផ្អាកសិន និងសុំយោបល់មនុស្សដែលអ្នកទុកចិត្ត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារណាស់ ហើយស្ថានភាពវិជ្ជមាននឹងកើតឡើងចំពោះការងាររបស់អ្នកយ៉ាងប្រាកដណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារដែលអ្នកពេញចិត្ត ព្រោះអ្វីៗស្ថិតក្នុងដំណើរដ៏ប្រសើរ សូមទាំងមានមនុស្សទំនុកបម្រុង និងជឿជាក់ទៅលើគំនិតយោបល់របស់អ្នកណាស់។  សូមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព និងសូមជៀសវាងការនិយាយរឿងដែលគ្មានប្រយោជន៍…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការអនុវត្តផែនការមហិច្ចតាទេ។ ភាពខ្នះខ្នែងជាផ្លូវការរបស់អ្នកនឹងមិនត្រូវបានគេកោតសរសើរឡើយ ផ្ទុយទៅវិញសម្ពាធន៍ដ៏តឹងតែងរបស់អ្នកអាចនឹងជះឥទ្ធិពល ឬបំភ័យដៃគូ និងសហការីក្នុងកន្លែងការងារ។ សូមលោកអ្នកចងចាំថា ភាពប្រញាប់ប្រញាលខ្លាំងពេកនឹងធ្វើឲ្យការងារមិនអាចទទួលបានផលល្អនោះទេ មិនត្រឹមតែប៉ុណ្ណោះអាចនឹងធ្វើឲ្យអ្នកមានការខកចិត្តខ្លាំង។ អាស្រ័យហេតុនេះ សូមសម្រេចចិត្តប្រកបដោយទស្សនវិស័យវែងឆ្ងាយ។ ដោយឡែក លោកអ្នកមានអំណោយទានក្នុងការទំនាក់ទំនង។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះ បញ្ហាយល់ច្រលំអាចកើតឡើងក្នុងរង្វង់ការងារ ពិសេសជាមួយថ្នាក់លើផងដែរ។ សូមទុកបញ្ហាសំខាន់ទៅថ្ងៃក្រោយ និងព្យាយាមផ្តោតជាសំខាន់ទៅលើគំនិតច្នៃប្រឌិត។ ក្រៅពីនេះ សូមសម្រេចចិត្តជាមួយពត៌មានជាក់លាក់។ ប្រហែលជាអ្នកមិនគួរដេញតាមគម្រោងពេកនោះទេ។ លោកអ្នកគ្រាន់តែដឹងឲ្យបានច្បាស់អំពីព្រឹត្តិការណ៍ទាំងអស់ ហើយទទួលខុសត្រូវគឺគ្រប់គ្រាន់ហើយ។ ផ្ទុយទៅវិញ អ្នកអាចយល់ច្បាស់អំពីខ្លឹមសារនៃបញ្ហានេះដោយមិនចាំបាច់ធ្វើការពិនិត្យលំអិត ប៉ុន្តែគួរតែរក្សាការព្យាយាមប្រមូល និងយកចិត្តទុកដាក់លើការងារតាមដែលអាចធ្វើទៅបាន។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកហាក់មានភាពស្មុគ្រស្មាញបន្តិចនៅពេលព្រឹក ដូច្នេះសូមកុំទាន់ផ្តួចផ្តើមគំនិតនៅពេលនេះ។ ទន្ទឹមនឹងនេះ មិនគួរធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយមិត្តរួមការងារ ពិសេសជាមួយថ្នាក់លើឡើយ ហើយចូរកុំបដិសេធការផ្តល់ជូនណាមួយពីថ្នាក់លើ។ អ្វីៗអាចនឹងដំណើរការល្អប្រសើរណាស់ ប្រសិនបើអ្នកយកចិត្តទុកដាក់លើចំណុចនេះ។ ក្នុងនោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ដំណើរការងារ និងរបររកស៊ីជួញដូរមិនមានហេតុការអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។ ប៉ុន្តែភាគច្រើនអ្នកអាចជៀសវាងស្ថានភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ។ ទោះយ៉ាងនេះក្តី ក៏គួរតែព្យាយាមឲ្យអស់ពីកំលាំងកាយចិត្ត ហើយដោះស្រាយបញ្ហានោះឲ្យបានចប់ ប្រសិនបើអ្នកពិបាកមិនអាចដោះស្រាយបាន សូមកុំប្រថុយ ប៉ុន្តែត្រូវសុំការពិភាក្សាពីមនុស្សដែលនៅក្បែរលោកអ្នក។ ថ្ងៃនេះទឹកចិត្តរបស់អ្នកហាក់ទទួលរងការប៉ះទង្គិចច្រើន ដូច្នេះសូមគិតគួរពីសេចក្តីសុខផ្ទាល់ខ្លួន ដោយថ្លឹងថ្លែងនឹងការងារ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងចំពោះលោកអ្នកដែលប្រកបអាជីវកម្ម ពីព្រោះផលចំណេញនឹងកើតឡើងខ្ពស់ណាស់ ហេតុដូច្នេះសូមព្យាយាមចាប់យកឳកាសទាំងឡាយក្នុងថ្ងៃនេះ។ ចំពោះលោកអ្នកដែលធ្វើការរដ្ឋឯកជន លោកអ្នកអាចសម្រចការងារបានគ្រប់បែបយ៉ាង ហើយគ្មានផលលំបាកធំដុំណាមួយអាចនឹងមករំខានលោកអ្នកបានឡើយ។​ ដោយឡែក សូមលោកអ្នករៀបចំកិច្ចការងារសំខាន់ទាំងឡាយ ហើយព្យាយាមធ្វើវាឲ្យបានល្អ ពីព្រោះពេលវេលារបស់អ្នកអាចមិនមានគ្រប់គ្រាន់ទេ។ ចំណុចសំខាន់ក្នុងថ្ងៃនេះ សូមប្រយ័ត្នជម្លោះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងការងារផ្សេងៗរបស់អ្នកកំពុងជួបសញ្ញាណនៃការផ្លាស់ប្តូរដែលអាចនាំលាភសំនាងធំដល់អាជីពរបស់លោកអ្នក។ ក្នុងនោះភាពរីករាយនឹងកើតឡើងដំណាលគ្នាផងដែរ។ សូមព្យាយាមជានិច្ច លោកអ្នកមិនគួរបន្ថយល្បឿនឡើយ និងព្យាយាមបង្កើតទំនាក់ទំនងឲ្យបានច្រើនជាមួយមនុស្សនៅជុំវិញអ្នក។ ដោយឡែកជម្លោះអាចមានលទ្ធភាពកើតឡើងក្នុងរង្វង់ការងារ ដូច្នេះសូមធ្វើយ៉ាងណាដោះស្រាយឲ្យបានល្អ និងឆាប់រហ័ស។ ក្រៅពីនេះសូម ប្រុងប្រយ័ត្នមនុស្សដែលមកពីចំងាយ ពីព្រោះលទ្ធភាពបាត់បង់អាចកើតឡើង។ ឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងដំណាក់កាលហ្នឹងហ្ន៎ មិនមានការប្រែប្រួលជាវិជ្ជមាននៅឡើយ។ សូមបញ្ឈប់ជាដាច់ខាតក្នុងការបញ្ចេញយោបល់តឹងរឹង ឬគំនិតរិះគន់ចំពោះថ្នាក់លើរបស់អ្នក។ រក្សាគំនិត និងអារម្មណ៍របស់អ្នក ហើយរងចាំឳកាសល្អ ក្នុងការនិយាយអំពីបញ្ហានោះ។ លោកអ្នកអាចនឹងជួបបញ្ហា ប៉ុន្តែមិនត្រូវមានការព្រួយបារម្ភខ្លាំងពេកទេ សូមព្យាយាមបន្ថែម ពីព្រោះហេតុការនេះនឹងរលាយបាត់ទៅវិញក្នុងពេលឆាប់ៗ។ សូមគោរពគម្រោងការងារជានិច្ច រាល់ពេលដែលអ្នកធ្វើការអនុវត្ត ឬសម្រេចចិត្តធ្វើកិច្ចការងារ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អណាស់។ ប្រសិនបើអ្នកអាចរក្សាអ្វីៗឲ្យស្ថិតក្នុងស្ថានភាពដដែល នោះអ្នកអាចនឹងមានពេលវេលា និងជំហររឹងមាំដើម្បីអភិវឌ្ឍន៍ការងារទាំងនោះប្រកបដោយភាពវិជ្ជមាន និងជោគជ័យ។ ថ្ងៃនេះស្ថានភាពខ្លះនឹងអាចរុញច្រានអ្នកឲ្យចេញពីភាពត្រឹមត្រូវ ដែលអ្នកបានរៀបចំ ដូច្នេះសូមមានការប្រុងប្រយ័ត្ន មិនត្រូវបណ្តោយខ្លួនធ្លាក់ក្នុងអន្ទាក់របស់អ្នកដទៃឡើយ។ សូមបន្តធ្វើទំនាក់ទំនងបន្ថែម និងជៀសវាងជម្លោះដាច់ខាត។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត គឺកុំសាក់ល្បងឲ្យសោះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កុំមានក្តីបារម្ភអ្វីឡើយទាក់ទងនឹងកិច្ចការងារ ព្រមទាំងមុខរបររបស់អ្នក អ្វីៗមានដំណើរការល្អប្រសើរ និងមានមនុស្សនៅជុំវិញខ្លួនជួយទំនុកបម្រុងបន្ថែមទៀតផង។ អ្វីគួរចងចាំ គឺសូមយកចិត្តទុកដាក់ចំពោះស្ថានភាពនៅជុំវិញខ្លួន…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការរបស់អ្នកពឹងផ្អែកទាំងស្រុងនឹងគម្រោងផែនការ ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីដោយគ្មានគម្រោង នោះហានិភ័យអាចនឹងកើតឡើង ហើយក៏អាចបង្ករអស្ថេរភាពដល់អាជីពយ៉ាងខ្លាំងដែរ។ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់ ការនិយាយចរចារឿងមិនប្រយោជន៍ គួរកុំចំណាយពេល។​ ក្នុងអនាគតដ៏ខ្លីនេះ លោកអ្នកអាចនឹងទទួលបានផលតាមបំណងប្រាថ្នាគ្រប់យ៉ាង ដូច្នេះគ្មានអ្វីត្រូវស្មុគ្រស្មាញនោះទេ។ ចំពោះបញ្ហា​ និងមនុស្សដែលតែងរំខានការងាររបស់អ្នកនឹងអាចដោះស្រាយបានដោយងាយស្រួល។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ លាភសំណាងក្នុងថ្ងៃនេះឡើងខ្ពស់ណាស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការនានា ហើយឆ្លើយតបដោយសុទិដ្ឋិនិយម។ ចំពោះរឿងរ៉ាងផ្សេងៗដែលកើតឡើង ហើយមិនទាក់ទងការងារ គឺមិនគួរយកចិត្តទុកដាក់ កុំចំណាយពេលឥតប្រយោជន៍។ ថ្ងៃនេះអារម្មណ៍លោកអ្នកអាចប្រែប្រួល ឬរសាប់រសល់បន្តិច ដូច្នេះកុំធ្វើអ្វីដែលខ្លួនមិនច្បាស់ ឬសុំការពិភាក្សាទើបមានសុវត្ថិភាព។ ដោយឡែក រឿងអវិជ្ជមានកុំទៅខ្វល់ខ្វាយឡើយ សូមជឿទុកចិត្តលើខ្លួនឯង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងសោះឡើយ ពិសេសជាមួយថ្នាក់លើ។ ចំពោះការពិភាក្សាទាក់ទងអាជីវកម្ម និងការងារ ពិសេសទាក់ទងនឹងប្រាក់ឈ្នួលគឺមិនអាចទៅរួចទាំងស្រុង។ លោកអ្នកអាចកែប្រែស្ថានភាបានខ្លះ ប្រសិនបើអ្នកមិនឆេវឆាវ ឬបញ្ចេញមតិបែបរឹងទទឹង ឬគំរោះគំរើយចំពោះមនុស្សនៅជុំវិញខ្លួន…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អ​ជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមព្យាយាមកុំឲ្យខកខានរកប្រាក់ចំណេញ។ ប្រសិនបើអ្នកមានគម្រោងបង្កើតមុខរបរថ្មី និងនឹងទទួលបានភាពរីកចម្រើនណាស់ ពីព្រោះលោកអ្នកមិនត្រឹមតែទទួលបានអំណោយផលក្នុងការគ្រប់គ្រងទេ ប៉ុន្តែអាចទាក់ទាញចិត្តមនុស្សនៅជុំវិញខ្លួនបានដោយវិជ្ជមានបំផុត។ ប្រសិនបើអ្នកធ្វើសកម្មភាពយ៉ាងអង់អាច ព្រមទាំងម៉ឺងម៉ាត់អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលខ្លី ដោយឡែកការទុកចិត្តត្រូវតែមានកំរិត។ ក្នុងពេលនេះធ្វើយ៉ាងណាព្យាយាមធ្វើកិច្ចការឲ្យចប់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារររបស់អ្នកមានដំណើរទៅដោយភាពប្រសើរណាស់។ ទន្ទឹមនឹងនោះសូមបន្ថែមការធ្វើទំនាក់ទំនងផ្នែកការទូត ជាមួយមនុស្សនៅជុំវិញខ្លួន​ ពិសេសមនុស្សក្នុងក្រុមការងារ។ លោកអ្នកមិនអាចប្រើប្រាស់អារម្មណ៍ទាំងអស់ចំពោះការងារបានទេ បើទោះបីជាក្នុងកាលៈទេសៈខ្លះអ្នកត្រឹមត្រូវក្តី។ សូមចេះបត់បែនទៅតាមស្ថានភាព ហើយរងចាំពេលវេលាសមស្រប។​ ផ្ទុយទៅវិញ លោកអ្នកអាចទទួលបានដំណឹងនៃការប្រែប្រួលស្ថានភាពការងារ ដូច្នេះសូមត្រៀមខ្លួនបន្ថែម។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកមិនគួរមានភាពភ័យខ្លាចចំពោះហេតុការលំបាកដែលអាចនឹងកើតឡើងនោះទេ។ ទោះបីជាហេតុការនោះធំយ៉ាងណាក៏ដោយក៏មិនអាចមិនរំខានអ្នកបានដែរ ពីព្រោះលោកអ្នកមានមនុស្សចាំជួបគាំទ្រ និងយកអាសារច្រើនណាស់។ រាល់កិច្ចការងារដែលអ្នកកំពុងអនុវត្ត ឬមានគម្រោង ចូរបន្ត និងដាក់ចេញ ពីព្រោះលោកអ្នកនឹងធានាបាននូវភាពជោគជ័យធំ។ អ្វីដែលអ្នកគួរចងចាំ និងសូមព្យាយាមធ្វើឲ្យបានពេលនេះ គឺរក្សាចិត្តឲ្យត្រជាក់ ហើយពិនិត្យតាមដានស្ថានការណ៍ និងសម្របខ្លួនទៅតាមស្ថានការនោះ។  ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារនានា ហាក់មិនទទួលបានលទ្ធផលតាមការរំពឹងទុកនៅឡើយទេ។ ប៉ុន្តែសូមកុំទាន់កែប្រែស្ថានភាពអ្វីឡើយ ពន្យាពេលបន្តិចសិន ដើម្បីឲ្យអ្នកប្រាកដថា អ្វីៗអាចដោះស្រាយបាន​ ឬឈានដល់ចំណុចចុងក្រោយ។ អ្នកគួរចំណាយពេលវេលាសិក្សា ឬប្រមូលទិន្នន័យអំពីការងាររបស់អ្នក ហើយអ្នកក៏មិនត្រូវស្ថិតក្នុងសភាពសាម័ញ្ញពេកនោះទេ។ សូមកែប្រែខ្លួនឯង ដើម្បីអាចទទួលបានទំនុកចិត្តបន្ថែម។ ​ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកនឹងទទួលបានផ្លែផ្កាណាស់។ សូមកុំមានការព្រួយបារម្ភអ្វីឡើយ ចូរធ្វើការងារទៅតាមការគ្រោងទុករបស់អ្នកចុះ ពីព្រោះរាល់បញ្ហាគឺអាចដោះស្រាយបានដោយងាយស្រួលណាស។ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរកន្លែងការងារ ឬធ្វើការបណ្តាក់ទុនតូចធំនឹងសុទ្ឌតែចម្រើនលូតលាស់ទាំងងស់។ ក្រៅពីនេះ អ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ។ ដោយឡែក សូមប្រយ័ត្នបង់ចិត្តលើមនុស្សដែលអ្នកទើបតែស្គាល់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការជាប្រក្រតី។ ដោយឡែក អ្នកកំពុងទទួលឥទ្ធិពលអវិជ្ជមានខ្លះពីខាងក្រៅ ហើយប្រសិនបើអ្នកមិនចេះគ្រប់គ្រងទេ គឺអាចនឹងបង្កផលលំបាកខ្លាំងចំពោះជីវិតឯកជន រួមទាំងការងារផង។ អ្នកមិនគួរបណ្តោយខ្លួនឲ្យធ្លាក់ក្នុងសភាពនេះទេ ដូច្នេះសូមព្យាយាមកែលម្អចិត្ត ហើយយកចិត្តទុកដាក់បំពេញការងារដែលខ្លួនមាន បើទោះបីត្រចៀករបស់អ្នកទទួលបានពត៌មានជាច្រើនណាស់ក៏ដោយ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នពាក្យសំដីក្នុងពេលចូលរួមពិភាក្សាការងារ​នានា…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអាចនឹងមានការធ្វើដំណើរដោយមិនបានគ្រោងទុកសម្រាប់កិច្ចប្រជុំ។ ក្នុងនោះអ្នកមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ប៉ុន្តែជៀសវាងការនិយាយអាក្រក់ និងការរិះគន់។ ហោរាណែនាំឲ្យអ្នកធ្វើការដោយសន្សឹមៗ សកម្មភាពប្រញាប់ប្រញាលមិនអាចធ្វើឲ្យអ្នកទទួលបានដំណើរការល្អនោះទេ។ រាល់ការសម្រេចចិត្តទាំងឡាយ ត្រូវភ្ជាប់ជាពិសេសជាមួយនឹងទស្សនៈវិស័យវែងឆ្ងាយ។ ដោយឡែក អ្នកនឹងអាចយកឈ្នះការលំបាក ប្រសិនបើអ្នកយកចិត្តទុកដាក់លើការងារនោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំនៅយូរពេកនៅកន្លែងការងារ។ វានឹងមិនប្រសើរទេបើអ្នកចំណាយពេលច្រើន ហើយធ្វើការដែលមិនចំគោលដៅដែលអ្នកបានគ្រោងទុក។ អ្នកត្រូវតែធ្វើការតាមគម្រោង និងកាលវិភាគ ពីព្រោះលោកអ្នកមិនអាចបង្ហាញភាពអស់កំលាំង ឬការខកចិត្តទាំងឡាយចំពោះមនុស្សនៅក្នុងក្រុមការងារឡើយ។ រាល់ការលំបាកមួយចំនួនមិនគួរពិបាកចិត្តពេកនោះទេ ពីព្រោះរហូតដល់ពេលថ្ងៃ ស្ថានភាពនោះនឹងប្រសើរឡើងវិញ។ ដោយឡែក លោកអ្នកទទួលបានភាពឆ្លាតវៃ និងការព្យាយាមយ៉ាងវិជ្ជមាន ប៉ុន្តែសូមកុំភ្លេចផ្តល់ភាពកំប្លុកកំប្លែងចំពោះខ្លួនឯង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការងារ ប៉ុន្តែតម្រូវឲ្យមានការប្រុងប្រយ័ត្នក្នុងកំរិតអតិបរមា។ សកម្មភាព ឬយោបល់របស់អ្នកអាចក្លាយទៅជាកំហុស ដូច្នេះទំនាក់ទំនងជាមួយមិត្តភក្តិ ក៏ដូចជាថ្នាក់លើ និងដៃគូពាណិជ្ជកម្មត្រូវតែគ្រប់គ្រងឲ្យបានល្អ ពីព្រោះកំហុសអាចបង្កើតវិបត្តិវែងឆ្ងាយ។ ដោយឡែក ទោះបីជាពេលព្រឹកមិនអាចផ្តល់ជូនលោកអ្នកនូវភាពជោគជ័យទៅតាមក្តីរំពឹងយ៉ាងណាក្តី សូមកុំទាន់បដិសេធនឹងការផ្តល់ជូនទាំងឡាយ ហើយក៏ត្រូវតែបន្តជំហានទៅតាមក្តីសុបិន្តរបស់អ្នកជានិច្ច។…