Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមទាញអត្ថប្រយោជន៍អតិបរមាពីថ្ងៃនេះ។ លោកអ្នកមានភាពសកម្មយ៉ាងខ្លាំងចំពោះកិច្ចការងារ និងមុខជំនួញ ដូច្នេះផលប្រយោជន៍ក៏នឹងកើតឡើងយ៉ាងពេញលេញចំពោះលោកអ្នក។ ប៉ុន្តែសូមលោកអ្នកជៀសវាងសកម្មភាពប្រញាប់ប្រញាល ដោយសារសកម្មភាពទាំងនោះនឹងធ្វើឲ្យអ្នកជួបនឹងបញ្ហា ព្រមទាំងការខកចិត្ត។ សូមធ្វើការសម្រេចចិត្ត ប្រកបដោយទស្សនវិស័យវែងឆ្ងាយ។ ក្រៅពីនេះ លោកទទួលបាននូវភាពប៉ិនប្រសព្វ និងសមត្ថភាពក្នុងការបង្ហាញគំនិតទៅកាន់មនុស្សនៅជុំវិញខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានដំណើរការទៅដោយរលូន។ សូមលោកអ្នកកុំបង្ហាញភាពអស់សង្ឃឹម និងអស់កំលាំងចំពោះកិច្ចការងារ។ ហើយរាល់ការផ្តល់ជូនទាំងឡាយ សូមកុំទាន់ធ្វើការបដិសេធលឿនពេក ប្រយ័ត្នការខាតបង់ ប៉ុន្តែក៏មិនមែនឲ្យលោកអ្នកទទួលយកទាំងអស់ ដោយមិនបានគិតគូរពិចារណាវែងឆ្ងាយដែរ។ ប្រការល្អសូមជ្រើសរើសកិច្ចការងារដែលសក្តិសមនឹងវិជ្ជាជីវៈរបស់ខ្លួន។ ក្នុងនោះ ប្រសិនបើអ្នកមិនទាន់បានឃើញលទ្ធផលនៅពេកព្រឹក ក៏កុំបារម្ភ ពីព្រោះនៅពេលថ្ងៃស្ថានភាពនឹងប្រសើរឡើងវិញ។ ដោយឡែក ភាគច្រើនអ្នកអាចគ្រប់គ្រងករណីភាគច្រើនដែលបានគ្រោង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានទំនោរទៅនឹងកិច្ចការងារជាក្រុម និងទំនាក់ទំនងតូចធំនានា។ លោកអ្នកមានអារម្មណ៍យ៉ាងសេរីក្នុងការផ្តល់យោបល់ និងពិភាក្សាបញ្ហាជាមួយមិត្តរួមការងារ ប៉ុន្តែត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបាន។ លោកអ្នកមានភាពប៉ិនប្រសព្វក្នុងការចរចា និងធ្វើឲ្យគេទុកចិត្តទុកថ្លើមបានល្អ ដូច្នេះរាល់ផលលំបាកក្នុងការងារទាំងឡាយ គឺអាចនឹងដោះស្រាយបានដោយភាពងាយស្រួល។ ដោយឡែក…

  • ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា។​​ លោកអ្នកនឹងទទួលបានការគាំទ្រពីមនុស្សជាច្រើន​ ដូច្នេះត្រូវរក្សាឥរិយាបថ និងមិនត្រូវធ្វើឲ្យប៉ះពាល់អ្នកដទៃទេ។ ចំពោះការប្រមូលទិញអចលនវត្ថុ នឹងទទួលបានភោគផល និងមង្គលដ៏ល្អ។ ថ្ងៃនេះធានាដល់ការដោះស្រាយរាល់បញ្ហានានាបានយ៉ាងល្អ។ ប្រសិនបើអ្នកត្រូវការបង្កើតឡើងនូវផែនការសម្រាប់អាជីព គឺគ្រាន់ធ្វើតាមផែនការ។ ដោយឡែក សូមប្រយ័ត្នក្រែងជួបការថ្លោះគ្រិច។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការនានារបស់លោកអ្នកចម្រើនលូតលាស់ណាស់។ លោកអ្នកមានមនុស្សដែលមកពីចំងាយនាំលាភមកឲ្យ។ សូមរក្សាលាភសំណាងនេះ ដោយភាពស្មោះត្រង់ និងការចេះជួយយកអាសារមនុស្សនៅជុំវិញខ្លួន។ សូមលោកអ្នកប្រយ័ត្នក្នុងការនិយាយស្តី ពីព្រោះកំហុសដោយអចេតនានឹងបណ្តាលឲ្យអ្នកមានភាពស្មុគ្រស្មាញខ្លាំង។ ក្រៅពីនេះ​សូមព្យាយាមបញ្ចប់ការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក ហើយព្យាយាមយល់ពីគោលបំនងនៃពាក្យសំដី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិចច្ចការងារ និងមនុស្សនៅជុំវិញខ្លួននឹងជួយសម្រួលស្ថានការណ៍បានប្រសើរ ។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងបញ្ហារឹងស្ទះច្រើន។ ប្រសិនជាអាចគួរតែផ្អាកសិន ឬប្រសិនបើអ្នកត្រូវដំណើរការសូមពិគ្រោះយោបល់ជានិច្ច។​ ឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់កិច្ចទំនាក់ទំនងតូចធំ។ សូមព្យាយាមកុំបែងចេញពីក្រុម គួរចូលរួមការពិភាក្សា ស្តាប់យោបល់របស់និយោជិកផ្សេងទៀត។ លោកអ្នកនឹងធានាថាទទួលបានភាពចម្រើនលូតលាស់កាន់តែខ្លាំងនៅពេលបញ្ចប់ការងារនៅល្ងាចនេះ។ ក្នុងនោះសូមទទួលខុសត្រូវរាល់ការងារតូចធំដែលស្ថិតក្រោមបន្ទុករបស់អ្នក បើសិនជាអាចធ្វើបាន អ្នកនឹងអាចចៀសផុតពីការលំបាក និងការយល់ច្រលំដែលអាចនឹងកើតឡើង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានការគិតគូរកាន់តែទូលំទូលាយ។ សូមព្យាយាមក្រោកពីព្រលឹម ខិតខំបំពេញការងារឲ្យបានរហ័ស ហើយសូមចាកចេញពីកន្លែងដែលអ្នកតែងតែយល់ថាជាកន្លែងសុខសាន្តរបស់អ្នក ហើយបញ្ចូលខ្លួនទៅក្នុងបរិស្ថានថ្មីៗ ពីព្រោះឳកាសចម្រើនក្នុងថ្ងៃនេះនឹងកើតឡើងច្រើន។ កុំខ្លាចក្នុងការសុបិន្តអំពីរឿងរ៉ាវដែលអ្នកតែងគិតថាមិនអាចទៅរួច។ ប្រការសំខាន់ សូមរក្សាពាក្យសំដី អាកប្បកិរិយា និងភាពស្មោះត្រង់ជានិច្ច។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពការងារក្នុងថ្ងៃនេះណែនាំឲ្យលោកអ្នកសងបំណុល និងប្រាក់កម្ចីទាំងឡាយប្រសិនបើមាន។ ក្រៅពីនេះ បញ្ហាសម្ភារៈនឹងរារាំងអ្នកមិនឲ្យទទួលបានជោគជ័យ ដូច្នេះសូមកុំផ្តោតអារម្មណ៍លើការងារដែលអ្នកនាំឲ្យមានការលំបាក ឬភាពអវិជ្ជមាន។ ចំពោះលោកអ្នកដែលធ្វើការទាក់ទងនឹងការច្នៃប្រឌិត ការបង្កើតទម្រង់សិល្បៈ ឬការបោះពុម្ពផ្សាយ បែរជាអាចទទួលផលបានល្អប្រសើរជាងទៅវិញ។ ដោយឡែក សម្រាប់ទំនាក់ទំនងក្នុងថ្ងៃនេះ គួរធ្វើឡើងក្នុងកំរិតតូចចង្អៀត។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១

    ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ លាភសំណាងក្នុងថ្ងៃនេះឡើងខ្ពស់ណាស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការនានា ហើយឆ្លើយតបដោយសុទិដ្ឋិនិយម។ ចំពោះរឿងរ៉ាងផ្សេងៗដែលកើតឡើង ហើយមិនទាក់ទងការងារ គឺមិនគួរយកចិត្តទុកដាក់ កុំចំណាយពេលឥតប្រយោជន៍។ ថ្ងៃនេះអារម្មណ៍លោកអ្នកអាចប្រែប្រួល ឬរសាប់រសល់បន្តិច ដូច្នេះកុំធ្វើអ្វីដែលខ្លួនមិនច្បាស់ ឬសុំការពិភាក្សាទើបមានសុវត្ថិភាព។ ដោយឡែក សូមជៀសវាងពីការរស់នៅក្នុងគំនិតអវិជ្ជមាន។ ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។​ កុំខ្លាចក្នុងការវិនិយោគលុយនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែត្រូវយកចិត្តទុកដាក់ ហើយធ្វើការងារ ឬសម្រេចចិត្តឲ្យបានសមហេតុផល។ រាសីថ្ងៃនេះ សូមឲ្យអ្នកកុំចុះចាញ់នឹងភាពអស់សង្ឃឹម។ បញ្ហាការិយាល័យតូចតាចមិនបង្កាការគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជាជីវៈរបស់អ្នកទេ។ ក្រៅពីនេះ អ្នកនឹងអាចរួចផុតពីការធ្វើការជ្រើសរើសដ៏លំបាក ប្រសិនបើអ្នកទុកចិត្តលើខ្លួនឯងឲ្យបានក្នុងកំរិតខ្ពស់។ ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងសេចក្តីប៉ងប្រាថ្នារបស់អ្នកនឹងទទួលបានជោគជ័យ និងការដោះស្រាយបញ្ហាក៏មានភាពងាយស្រួលផងដែរ។ ថ្ងៃនេះជាពេលអំណោយផលខ្លាំងសម្រាប់អ្នកប្រកបអាជីវកម្ម ពីព្រោះកំរិតលុយកាក់ដែលទទួលបានមានកំរិតខ្ពស់ណាស់។ ប្រសិនបើអ្នកមានលទ្ធភាពបោះទុននោះនឹងទទួលបានផលចំណេញយ៉ាងច្រើន។ ប៉ុន្តែក្នុងនោះសូមប្រយ័ត្នកំហុសដែលនឹងអាចកើតមានទាក់ទងនឹងពាក្យសំដី ឬអាកប្បកិរិយា។ ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារទាំងឡាយ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នបន្ថែម។ សកម្មភាព ឬយោបល់របស់អ្នកអាចនឹងធ្វើឲ្យខុសចិត្តមិត្តរួមការងារ ថ្នាក់លើ​ ក៏ដូចជាដៃគូជំនួញ ដូច្នេះគួរធ្វើយ៉ាងណាកុំឲ្យមានវិបតិ្ត ឬភាពខកចិត្តចំពោះរឿងនេះ។ សូមលោកអ្នកចាប់ផ្តើមការងារច្នៃប្រឌិត ហើយបោះបង់ចោលការសង្ស័យ និងកង្វល់ ពីព្រោះលោកអ្នកកំពុងស្ថិតនៅលើគន្លងផ្លូវដែលត្រឹមត្រូវហើយ។ ប្រការសំខាន់ទៀតនោះ សូមប្រឹងប្រែងស្វែងយល់ពីពត៌មានលំអិតទាំងអស់ នោះអ្នកនឹងអាចយកឈ្នះលើករណីទាំងឡាយ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកុំសំងំយូរពេកនៅកន្លែងការងារ។ វានឹងប្រសើរបំផុត ប្រសិនបើអ្នកបំពេញនូវអ្វីដែលបានគ្រោងទុក។ ហោរាសូមឲ្យអ្នកជៀសឲ្យបានពីការរិះគន់ខ្លួនឯង។ ប្រសិនបើអ្នកអាចធ្វើបាន​ នោះអ្នកអាចនឹងដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ក្នុងនោះដែរ អ្នកគួរសិក្សាស្វែងយល់ពីចំណេះជំនាញផ្សេងៗ ពិសេសគួរដកស្រង់យកបទពិសោធន៍ពីមនុស្សនៅក្បែរខ្លួន ដោយសារលោកអ្នកត្រូវការដើមទុនដើម្បីសម្របទៅនឹងកិច្ចការងារជាច្រើន។ ក្រៅពីនេះ ពេលវេលានេះមានអំណោយផលសម្រាប់ដោះស្រាយរឿងចាស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកមានបញ្ហាមួយចំនួន ដែលពិបាកឲ្យអ្នកខិតទៅជិតភាពជោគជ័យធំដុំយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ រាល់បំណងប្រាថ្នាថានឹងឲ្យសម្រេចការងារច្រើនក្នុងពេលតែមួយ គឺជាជម្រើសមិនត្រឹមត្រូវនោះទេ ហើយក៏មិនអាចទៅរួចបានដែរក្នុងថ្ងៃនេះ។ ជាការពិត ជាគ្រប់គ្រាន់ហើយ ប្រសិនបើអ្នកគ្រាន់តែលះបង់ពេលវេលាចំពោះការងារដែលសំខាន់បំផុត…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាអំណោយផលសម្រាប់ការបញ្ចប់ប្រតិបត្តិការធំៗនោះទេ។ សូមដាក់កំរិតខ្លួនអ្នកក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុទាំងតូចធំ ព្រមទាំងការទូទាត់វិក័យបត្រផងដែរ។ សូមលោកអ្នកជៀសវាងពីសកម្មភាពប្រញាប់ប្រញាល់ ពីព្រោះលទ្ធផលអាចនឹងធ្វើឲ្យអ្នកមានការខកចិត្ត។ រាល់ការសម្រចចិត្តទាំងឡាយ ត្រូវធ្វើដោយការរំពឹងទុកនៃទស្សនៈវិស័យវែងឆ្ងាយ។ បើទោះបីជាលោកអ្នកនឹងជួបបញ្ហាខ្លះក៏ដោយ សូមកុំមានការព្រួយបារម្ភ ពីព្រោះអ្នកអាចជំនះរាល់ការលំបាក ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះវា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះហោរាណែនាំមិនឲ្យអ្នកមានអារម្មណ៍អស់កំលាំង ឬការខកចិត្តណាមួយចំពោះលទ្ធផលនៃការងារនោះទេ ពីព្រោះស្ថានភាពដែលយល់ថាជាស្ថានភាពលំបាកនឹងអាចផ្លាស់ប្តូរទៅកាន់តែប្រសើរឡើងៗ។ ក្នុងពេលនេះសូមកុំខ្លាចជាមួយការប៉ុនប៉ងប្រាថ្នា ឬបង្កើតក្តីសុបិន្តរបស់អ្នក ពីព្រោះប្រាកដណាស់ថាអ្នកនឹងអាចទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ចំពោះបញ្ហា គឺអ្នកនឹងអាចជំនះរាល់ការលំបាក ដោយគ្រាន់តែអ្នកព្យាយាមស្វែងយល់ពីវាបន្តិចប៉ុណ្ណោះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ចំពោះបញ្ហា និងភាពអសកម្មមួយចំនួនមិនអាចទាយទុកជាមុនបាននោះទេ ហេតុនេះសូមមានការប្រុងប្រយ័ត្នឲ្យមានខ្ពស់ជាទីបំផុត។ ដោយឡែក សម្រាប់លាភសំណាង លុយកាក់ ក៏ប្រហែលជាមិនស្ថិតនៅខាងអ្នកនោះទេ ដូច្នេះសូមកុំទាន់ធ្វើការបណ្តាក់ទុនចាយវាយលុយកាក់ច្រើន ធ្វើការផ្លាស់ប្តូរបរិបទ ឬកន្លែងការងារឡើយ។ ប្រសិនបើអ្នកមានភាពជាប់គាំងក្នុងការងារ សូមកុំភ្លេចធ្វើការពិភាក្សាជាមួយមនុស្សនៅក្នុងក្រុមការងារជាមួយគ្នា គឺពួកគេនឹងជួយយកអាសារអ្នកខ្លាំងណាស់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះរាល់កិច្ចការងារហាក់មានបញ្ហាប្រទាក់ក្រឡាច្រើន ម្យ៉ាងទៀតថ្ងៃនេះមិនមែនជាពេលល្អបំផុតក្នុងការចរចា ឬពិភាក្សាការងារនោះទេ។ ចំពោះលោកអ្នកជាអាជីវករសូមមានការប្រុងប្រយ័ត្នក្នុងការចាយវាយ ឬបោះទុន ពីព្រោះលទ្ធភាពទទួលបានផលហាក់នៅតិចណាស់ ដូច្នេះបើយកល្អគួររក្សាកំរិតអាជីវកម្មឲ្យនៅជាធម្មតាសិន។ ទន្ទឹមនឹងនោះ ចំពោះរាល់ភាពមិនច្បាស់លាស់ ជាកត្តាអាក្រក់ក្នុងដំណើរការការងារ ហេតុដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការណ៍ឲ្យបានប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចចិត្តអនុវត្តការងារដែលបានគ្រោងទុក ឬចាប់យកការងារថ្មីបានដោយគ្មានផលលំបាកសោះឡើយ។ ក្នុងនោះដែរ ភាពជោគជ័យមានទំនាក់ទំនងនឹងអាកប្បកិរិយា ព្រមទាំងការសម្រេចចិត្តរបស់អ្នក ដូច្នេះសូមធ្វើយ៉ាងណាគ្រប់គ្រងចិត្តមិនឲ្យទទួលឥទ្ធិពលពីខាងក្រៅនោះទេ។ ទាំងនេះមានន័យថា លោកអ្នកអាចទទួលយកមតិយោបល់បាន ប៉ុន្តែសូមធ្វើការវាយតម្លៃមតិយោបល់នោះឲ្យបានម៉ត់ចត់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីមនុស្សនៅជុំវិញខ្លួន។ ក្នុងពេលនេះលោកអ្នកនឹងធានាថាអាចបំពេញការងារនានាដោយជោគជ័យ និងមានភាពងាយស្រួលជាងធម្មតា។ កិច្ចការងាររបស់អ្នកហាក់ទាមទារពេលវេលាច្រើន ប៉ុន្តែគ្មានអ្វីត្រូវបារម្ភឡើយ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីដំណើរកិច្ចការឲ្យចប់ទាន់ពេល។ ក្នុងថ្ងៃនេះរាល់ការផ្លាស់ប្តូរស្ថានភាពការងារគឺអាចធ្វើទៅបានដោយរលូន និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រយៈពេលនេះលោកអ្នកទទួលបានអំណោយផលសម្រាប់ដំណើរការវិជ្ជាជីវៈ និងការបញ្ចេញគំនិតច្នៃប្រឌិត។ លោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ ដូច្នេះមិនគួរប្រញាប់ប្រញាលពេកនោះទេ។ ថ្ងៃនេះភាគច្រើនអ្នកអាចជៀសវាងភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ ប៉ុន្តែត្រូវព្យាយាមចូលទៅជិត ហើយដោះស្រាយភារកិច្ចទាំងនោះ។ សូមកុំបង្កើតកំហុសព្រោះតែអារម្មណ៍រវើរវាយ ចូររៀនគ្រប់គ្រងអារម្មណ៍ និងពាក្យសំដីឲ្យបានល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានារបស់អ្នកមានដំណើរការទៅដោយល្អប្រសើរណាស់ ហើយភាពជោគជ័យនឹងប្រាកដនៅចំពោះមុខលោកអ្នកក្នុងពេលនេះ។ ក៏ប៉ុន្តែលោកអ្នកគ្មានសញ្ញាណនៃការផ្លាស់ប្តូរការងារ ឬវិជ្ជាជីវៈនោះទេ ប៉ុន្តែលោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងឋានៈការងារ និងការតម្លើងប្រាក់ខែ ហេតុដូច្នេះសូមព្យាយាមបន្តការងាររបស់អ្នកទៅទៀត ហើយរងចាំឳកាសល្អក្នុងពេលខាងមុខ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់បញ្ចប់កិច្ចការងារទៅតាមគម្រោង និងការប្រតិបត្តិផ្នែកហិរញ្ញវត្ថុនោះទេ។ សូមប្រុងប្រយ័ត្នបន្ថែមចំពោះការភ្លេចភ្លាំង ដែលនាំឲ្យលោកអ្នកបាត់បង់ ឬខូចខាតប្រយោជន៍។ សូមចំណាយពេលបន្ថែម ឬព្យាយាមបញ្ចប់ការងារឲ្យរួចរាល់ជានិច្ចក្នុងពេលនេះ ពីព្រោះទំងន់នៃការងារ ឬការទទួលខុសត្រូវដ៏ច្រើនលើសលុបនឹងរំខាន់ស្ថានភាពការងារ និងភាពចម្រើនលូតលាស់ក្នុងពេលនេះ។ ផ្ទុយទៅវិញលោកអ្នកមានមនុស្សដែលនៅជុំវិញខ្លួនចាំជួយទំនុកបម្រុង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកទទួលបានភាពជោគជ័យយ៉ាងល្អប្រសើរ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារ និងមុខរបរអាជីវកម្មមានដំណើរការទៅយ៉ាងរលូន ព្រមទាំងទទួលបានការជឿទុកដាក់ពីមនុស្សនៅជុំវិញខ្លួន។ ថ្ងៃនេះប្រសិនជាអ្នកអាចធ្វើការជាក្រុម នោះកិច្ចការងារ និងទិន្នផលអាចនឹងកើនឡើងប្រសើរជាងការបំពេញការងារតែឯង។ ក្នុងនោះ នៅរវាងពេលព្រឹក​ អ្នកប្រហែលជាមិនមើលឃើញនូវភាពរីកចម្រើនច្រើននោះទេ ប៉ុន្តែចាប់ពីពេលថ្ងៃទៅអ្វីៗនឹងប្រែជាល្អប្រសើរណាស់។ ដោយឡែក សូមលោកអ្នកយកចិត្តទុកដាក់នឹងពាក្យសំដីក្នុងកំរិតអតិបរមា ជម្លោះ ឬភាពអាក់អន់ចិត្តអាចកើតឡើង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារថ្ងៃនេះហាក់មានភាពរឹងស្ទះច្រើន ហើយមនុស្សដែលនៅជុំវិញខ្លួន ក៏ប្រហែលជាមិនអាចពឹងពាក់អាស្រ័យច្រើននោះដែរ។ បើទោះបីជាស្ថានភាពយ៉ាងនេះ សូមព្យាយាមបន្តការងាររបស់ខ្លួន និងត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង។ ចំពោះការផ្លាស់ប្តូរការងារ ឬស្ថានភាពហិរញ្ញវត្ថុមិនគួរធ្វើទេក្នុងថ្ងៃនេះ ពីព្រោះផលលំបាក និងអស្ថេរភាពមានច្រើន។ ដោយឡែក សូមលោកអ្នកយកចិត្តទុកដាក់ចំពោះសុខភាព ពីព្រោះអ្នកអាចប្រឈមនឹងជំងឺ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងារ និងមុខរបរមានលទ្ធភាគគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំ។ លោកអ្នកនឹងមិនចជួបស្ថានភាពលំបាកឡើយ ដូច្នេះសូមសម្រេចចិត្តធ្វើការងារដែលលោកបានគ្រោងទុកក្នុងពេលនេះ។  ក្នុងនោះដែរ សូមកុំធ្វើការតិះតៀន ឬវាយតម្លៃស្ថានភាពជុំវិញខ្លួនឲ្យសោះ ពីព្រោះប្រហែលជាលោកអ្នកអាចបង្កើតកំហុសដោយងាយស្រួល។ ចំពោះកិច្ចការងារ និងផលប្រយោជន៍អ្នកដទៃមិនគួរពាក់ព័ទ្ធឡើយ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអាជីពរបស់អ្នកមានភាពរឹងស្ទះច្រើន ដែលនាំឲ្យអ្នកមានភាពហត់នឿយច្រើន។ ក្នុងនោះដែររាល់សេចក្តីប៉ងប្រាថ្នាទាំងឡាយក៏មិនទាន់អាចសម្រេចបានផលជាទីគាប់ចិត្តនោះដែរ។ បើទោះជាថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការងារ ក៏មិនត្រូវបាក់ទឹកចិត្តដែរ។ សូមបន្តកិច្ចការងាររបស់អ្នកជាធម្មតា។ ក្នុងនោះពិនិត្យពិចារណាផែនការអនុវត្ត កែលម្អ និងសម្របឲ្យបានទៅតាមកាលទេស។ ប្រការគួរជៀសវាងបំផុតគឺការផ្លាស់ប្តូរទីកន្លែងការងារ ពីព្រោះឧបស័គ្គក្នុងស្ថានភាពថ្មីមានសភាពរឹងមាំ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងជួយដោះស្រាយចំពោះផលលំបាក។ ប្រសិនបើអ្នកមានបញ្ហាដែលជាប់គាំងជាយូរណាស់មកហើយ ក៏សូមជ្រើសរើសពេលវេលានេះដើម្បីស្រាយបំភ្លឺ ឬដោះស្រាយមន្ទិលទាំងនោះ។ លោកអ្នកធានាថានឹងបានជួបស្ថានការណ៍ដែលងាយស្រួល។ ដោយឡែក ប្រសិនបើអ្នកមានបំណងនឹងធ្វើសកម្មភាពទាក់ទងលុយកាក់ គួរតែពិភាក្សាជាពិសេសជាមួយមនុស្សចាស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកហាក់មានភាពរឹងស្ទះរាល់សព្វមួយដង។ ស្ថានភាពនៅជុំវិញខ្លួនហាក់មានភាពប្រែប្រួល ហើយក៏ប្រហែលជាពិបាកក្នុងការជឿទុកចិត្តយ៉ាងខ្លាំង។ ទាំងនេះមិនមែនថាលោកអ្នកមិនអាចពឹងពាក់អាស្រ័យជាមួយមនុស្សនៅក្បែរខ្លួនបាននោះទេ ប៉ុន្តែការពិចារណាជាញយៗនឹងអាចបញ្ជៀសរាល់កំហុស និងផលលំបាក។ ក្នុងវេលារសៀល ស្ថានភាពនៃការងារអាចមានភាពប្រែប្រួលខ្លាំង ហេតុនេះសូមលៃលកប្រមូលទិន្នន័យ និងពត៌មានជាក់លាក់របស់ការងារ។ លើសនេះ សូមប្រយ័ត្នការបាត់បង់ទ្រព្យ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…