Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលានេះជាពេលដែលមានអំណោយផលសម្រាប់ការធ្វើការក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ ថ្ងៃស្អែកពាក្យសំដីរបស់លោកអ្នកមានទំងន់ពិសេស ដូច្នេះអ្នកមិនចាំបាច់ប្រឹងប្រែងខ្លាំងដើម្បីសម្រេចបាននូវគោលដៅឡើយ។ ក្នុងពេលនេះទឹកចិត្តរបស់អ្នកនឹងទទួលបានសន្តិភាព​។ ផ្ទុយទៅវិញលាភសំណាងផ្នែកសម្ភារៈប្រហែលជាមិនអាចទទួលបាននោះទេ។ ក្នុងនោះដែរ កុំបោះបង់ចោលថាមពល និងលុយកាក់ជុំវិញកិច្ចព្រមព្រៀងពីមនុស្សណាឡើយ ពីព្រោះលោកអ្នកនឹងមិនទទួលបានពីនរណាឡើយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ប្រតិបត្តិការណ៍ធំដុំនោះទេ។ សូមដាក់កំរិតខ្លួនឯងសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុសូម្បីតែករណី ឬវិក្កយបត្រតូចតាចក៏ដោយ។ ហោរាណែនាំឲ្យបដិសេធការរិះគន់ ឬសង្ស័យខ្លួនឯង បើអាចធ្វើបាន គឺអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី និងអារម្មណ៍ទន់ភ្លន់ជាមួយអ្នកដទៃ។ លើសពីនេះ អ្នកអាចមានឥទ្ធិពលលើទស្សនៈរបស់គូប្រជែងរបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការណាមួយឡើយ។ ជាពិសេសបញ្ហាហរិញ្ញវត្ថុគួរតែយកចិត្តទុកដាក់បន្ថែម ធ្វើយ៉ាងណាទូទាត់ការចំណាយនានាឲ្យបានរួសរាន់។ ក្នុងនោះ ដាច់ខាតមិនគួរធ្វើកិច្ចការច្រើនក្នុងពេលតែមួយនោះទេ គួរតែលះបង់ពេលវេលាសម្រាប់ករណី ឬប្រធានបទសំខាន់បំផុតប៉ុណ្ណោះ។ ចំពោះការធ្វើទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនគឺអាចធ្វើទៅបាន ប៉ុន្តែគួរតែមានភាពទន់ភ្លន់។ អ្នកក៏អាចយល់ដឹងពីគោលបំណងរបស់ដៃគូអាជីវកម្ម និងមិត្តរួមការងារប្រសិនបើអ្នកយកចិត្តទុកដាក់លើចេតនារបស់គេ។   ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងជួបភាពរាំងស្ទះ និងភាពមន្ទិលសង្ស័យ។ ចូរស្តារស្ថានភាពការងារដោយព្យាយាមក្តោបក្តាប់ស្ថានការណ៍ ​និងភាពប្រែប្រួលនានានៅជុំវិញខ្លួន។ ក្នុងពេលនេះប្រយ័ត្នាការបាត់បង់ ឬការភ្លេចភ្លាំងក្នុងការអនុវត្តការងារ ពីព្រោះកំហុសនេះអាចនឹងពិបាកក្នុងការកែប្រែ។ លោកអ្នកគួរយកចិត្តទុកដាក់ក្នុងកាប្រាស្រ័យទាក់ទង គឺការផ្សព្វផ្សាយពាណិជ្ជកម្មបន្ថែម ភាពស្ងប់ស្ងាត់នៃដំណើរការងារអាចនឹងជះឥទ្ធិពលដល់លទ្ធផលការងារដែលអ្នកគួរទទួលបាន។ ដោយឡែក សូមជឿជាក់លើខ្លួន​ឯង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពសំណាង និងផលលាភក្នុងកិច្ចការងារមានកំរិតខ្ពស់។ លោកអ្នកអាចសម្រេចចិត្តធ្វើការងារតាមក្តីប្រាថ្នា ហើយគ្មានអ្វីដែលគួរព្រួយបារម្ភនោះទេ ពីព្រោះថ្ងៃនេះធានាថាមិនមានភាពរាំងស្ទះណាមួយមករំខានភាពរីកចម្រើនរបស់អ្នកឡើយ។ ដោយឡែក ធ្វើយ៉ាងណាពិចារណាឲ្យមានវែងឆ្ងាយចំពោះរាល់ពត៌មានដែលអ្នកទទួលបាន។ ក្នុងនោះភាពឆេវឆាវ និងគំនិតអគតិមិនមែនជាជម្រើសល្អក្នុងថ្ងៃនេះទេ។ ក្នុងនោះសូមរកពេលសម្រាក ពីព្រោះសុខភាពអ្នកកំពុងត្រូវគំរាមកំហែង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយភាពទទួលខុសត្រូវ លោកអ្នកអាចមានលទ្ធភាពដឹកនាំក្រុមការងារដោយជោគជ័យ។ ពាក្យសំដី និងគំនិតយោបល់របស់អ្នកទទួលបានការគាំទ្រយ៉ាងខ្លាំង ដូច្នេះសូមប្រើពេលវេលានេះបង្ហាញគម្រោងការងារដែលអ្នកមានគិតគូរ។ លោកអ្នកក៏អាចធានាថានឹងទទួលបានដំណឹងល្អទាក់ទងនឹងកិច្ចការ ឬការតម្លើងប្រាក់បៀវត្សរ៍ផងដែរ។ ដោយឡែក សូមព្យាយាមធ្វើការងារតែមួយ ភាពយល់ច្រលំ និងការភ្លេចភ្លាំងអាចកើតឡើង។ ផ្ទុយទៅវិញ លោកអ្នកនឹងទទួលបានលទ្ធភាពក្នុងការយល់ដឹង និងការដោះស្រាយបញ្ហា។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកចម្រើនលូតលាស់ណាស់​ ទន្ទឹមនឹងនោះ អ្នកកអាចសម្រេចចិត្តធ្វើការងារណាមួយក៏នឹងទទួលបានជោគជ័យយ៉ាងធំដែរក្នុងពេលនេះ។ លើសពីនេះដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារ និងទ្រព្យសំណាងមានភាពវិជ្ជមានយ៉ាងខ្លាំង ពិសេសនៅរវាងពេលល្ងាច។ ក្នុងនោះដែរ អំណោយផលមានច្រើនចំពោះអ្នកប្រកបអាជីកម្ម ពីព្រោះផលចំណេញកើតឡើងទ្វេរដង។ លើសពីនេះ អ្នកអាចសម្រេចចិត្តសាងសង់ ឬធ្វើពិធីសំខាន់ៗបានក្នុងពេលនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ណាស់ ហើយកំពុងស្ថិតក្នុងចំណុចមួយយ៉ាងច្បាស់លាស់ ដូច្នេះសូមអ្នកខិតខំបំពេញការងារទាំងនោះបន្ថែម ដោយត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តធ្វើវាឲ្យបានល្អ។ រាសីថ្ងៃនេះផ្តល់នូវឳកាសការងារជាច្រើនផ្សេងទៀត ប៉ុន្តែវាប្រហែលជាមិនចាំបាច់ត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយទេ គួរផ្តោតការយកចិត្តទុកដាក់ចំពោះការងារដែលអ្នកកំពុងអនុវត្តវិញ គឺងាយស្រួលជាង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់បន្តិច ដែលបណ្តាលឲ្យអ្នកពិបាកក្នុងការធ្វើដំណើរឲ្យទៅដល់គោលដៅ ដែលបានគ្រោងទុក ឬពិបាកក្នុងការគិតគូរ​ ឬចាប់យកឳកាសថ្មីៗសម្រាប់អភិវឌ្ឍន៍អាជីព។ ចំពោះការធ្វើដំណើរក្នុងបេសកកម្មការងារ សូមមានការប្រុងប្រយ័ត្នឲ្យបានច្រើន ហើយប្រសិនជាអាចក៏គួរតែផ្អាកសិន ពីព្រោះបញ្ហា និងកំហុសអាចកើតឡើងច្រើន។ ក្រៅពីនេះ សូមសំឡឹងមើល…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកផ្តោតលើការប្រមូលពត៌មាន និងពីនិត្យឯកសារ។ ការប្រញាប់ប្រញាលក្នុងការរកស៊ីនឹងមិននាំឲ្យមានផលល្អប្រសើរឡើយ។ ក្នុងនោះលោកអ្នកមិនគួររស់នៅក្នុងគំនិតអវិជ្ជមាននោះទេ។​ ចូរបន្តធ្វើការងាររបស់អ្នក នោះនឹងទទួលបានសំណាងដ៏ល្អ។ ក្នុងនោះសូមបង្កើនចំណាប់អារម្មណ៍ទៅភាពអាថ៌កំបាំងផ្សេងៗរបស់ការងារ។ ទន្ទឹមនឹងនោះ នៅពេលដោះស្រាយបញ្ហាអាជីវកម្ម អ្នកអាចពឹងផ្អែកលើអារម្មណ៍ខាងក្នុងរបស់អ្នកបាន ប៉ុន្តែក៏ត្រូវគិតពីបរិយាកាសជុំវិញដែរ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។​ ក្នុងរយៈថ្ងៃនេះ ចូរព្យាយាមកុំធ្វើការងារដោយការប្រថុយប្រថាន ពីព្រោះការសម្រេចចិត្តលឿនអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្ម និងការងារការិយាល័យរបស់អ្នក។ ក្នុងពេលនេះការពិភាក្សា​ចរចា និងការធ្វើសន្ទរកថាផ្សេងៗគឺមានដំណើរកាល្អ ដោយសារលោកអ្នកទទួលបានអំណោយផលក្នុងការបង្ហាញពីគោលគំនិតបានយ៉ាងត្រឹមត្រូវ។ ចំពោះបញ្ហាតូចតាចមួយចំនួនអាចនឹងកើតឡើង ប៉ុន្តែមិនធ្វើឲ្យរំខានដល់គោលដៅរបស់អ្នកទេ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ក៏សូមធ្វើការគិតគូរពិចារណាមុនសម្រេចចិត្ត ហើយការពឹងពាក់អាស្រ័យអ្នកដទៃគួរតែធ្វើក្នុងកំរិតតូចចង្អៀត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ ការវិនិយោគរបស់អ្នកទាំងអស់នឹងទូទាត់បានយ៉ាងលឿន។ សូមព្យាយាមចំណាយពេលធ្វើការឲ្យបានច្រើនបំផុត។ ហោរាសាស្រ្តអាជីព ណែនាំកុំឲ្យមានការព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុឡើយ បើទោះបីជាជួបផលលំបាកបន្តិចបន្តួចក្តី។ ពេលនេះលោកអ្នកមានសញ្ញាណបង្កើនការចាប់អារម្មណ៍ ដូច្នេះអ្នកគួរចំណាយខ្លះដើម្បីស្រង់យកពត៌មានសំខាន់ៗជុំវិញអាជីពរបស់អ្នក។ ការប្រើប្រាស់អារម្មណ៍នៅកន្លែងការងារក្នុងថ្ងៃនេះគឺអាចជឿជាក់បាន ដូច្នេះសូមជឿជាក់លើការយល់ឃើញរបស់ខ្លួនឯង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…

  • ហោរាសាស្រ្តប្រចាំអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងស្រុតចុះ។ កិច្ចការងារនានារបស់អ្នកក្នុងថ្ងៃនេះអាចនឹងជួបប្រទះនឹងកំហុសឆ្គងឬភាពរអាក់រអួលច្រើន ដែលមានទំនោរពីមជ្ឈដ្ឋានខាងក្រៅជាជាងក្នុងរង្វង់ការងារ។ ព្យាយាមធ្វើកិច្ចការដោយម៉ត់ចត់ និងកុំធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មិត្តរួមការងារ ក៏ដូចជាថ្នាក់លើក្តី។ ការចូលរួកក្នុងកិច្ចពិភាក្សាគួរតែយកចិត្តទុកដាក់មុននឹងបញ្ចេញយោបល់។ អ្វីៗគួរអនុវត្តន៍ទៅតាមគម្រោងផែនការ និងកាលវិភាគ។ ថ្ងៃនេះមិនមែនជាពេលវេលាសមស្របសម្រាប់ការចេញដំណើរបេសកកម្មផ្លូវឆ្ងាយនោះទេ ដូច្នេះបើអាចគួរផ្អាកសិន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងសម្រាប់រាល់កិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើ និងគ្រោងទុក។ លោកអ្នកអាចដាក់បង្ហាញការងារទាំងនោះបាន ហើយអ្វីៗនឹងផ្តល់មកវិញនូវភាពវិជ្ជមានទាំងអស់។ លោកអ្នកដែលប្រកបការងាររដ្ឋអាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងផែនការសកម្មភាពរបស់អ្នក។ នៅមានបញ្ហាមួយចំនួនដែលអ្នកជួបប្រទះ ប៉ុន្តែសូមកុំមានក្តីបារម្ភឡើយ។ អ្វីៗទាំងអស់អាចគ្រប់គ្រង និងដោះស្រាយបានដោយភាពងាយស្រួល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីការងាររបស់អ្នកធានាបាននូវភាពវិជ្ជមាន និងសុទិដ្ឋនិយមក្រៃលែង។ ប៉ុន្តែសូមកុំរងចាំទទួលផលដោយមិនបានធ្វើសកម្មភាព។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះ គេលទ្ធភាពសម្រេចចិត្ត និងការគិតឆាប់រហ័ស។ អ្នកពោរពេញដោយផែនការ ហើយផែនការទាំងនោះនឹងមានមនុស្សជាច្រើនគាំទ្រយ៉ាងខ្លាំង ហេតុដូច្នេះសូមសម្រេចធ្វើការងារទៅតាមបំណងប្រាថ្នា។ ភាពអវិជ្ជមាន អាចកើតឡើងបន្តិចបន្តួច ប៉ុន្តែលោកអ្នកអាចដោះស្រាយបានយ៉ាងងាយ ដូច្នេះគ្មានអ្វីត្រូវបារម្ភទេ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…

  • ហោរាសាស្រ្តប្រចាំសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានសញ្ញាណនៃការផ្លាស់ប្តូរស្ថានភាពការងារ និងអាជីវកម្មនៅរវាងពេលរសៀល​​ ហេតុដូច្នេះសូមចាប់ផ្តើមការងារឲ្យបានរួសរាន់។ ក្នុងនោះលោកអ្នកគួរបែងចែកការងារខ្លះទៅឲ្យមិត្តរួមក្រុម ដើម្បីកុំឲ្យមានបន្ទុកខ្លាំងពេក និងនាំឲ្យមិនអាចបំពេញការងារឲ្យទាន់ពេលវេលា។ ទន្ទឹមនឹងនោះប្រសិនបើអ្នកមានការងារសំខាន់គួរតែរក្សាទុករងចាំឪកាសល្អជាងនេះនៅថ្ងៃបន្ទាប់។ ដោយឡែក អ្នកអាចនឹងជួបភាពរកាំរកូសខ្លះក្នុងទំនាក់ទំនងជាមួយនឹងមនុស្សស្និទ្ធស្នាល ហេតុនេះគួរមានការពន្យល់ស្រាយឲ្យបានទាន់ពេល។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យ។ បន្ថែមពីនោះទៅទៀត អ្នកនឹងបានទទួលការគាំទ្រពីមនុស្សជាច្រើនណាស់ ដូច្នេះចំពោះការធ្វើទំនាក់ទំនងកិច្ចការនានាគឺអាចធ្វើទៅបានគ្រាន់ជំទាស់ឡើយ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា រួមទាំងជម្លោះដែលកើតឡើងផងដែរ។ ប្រសិនបើអ្នកមិនរីករាយជាមួយទំនាក់ទំនងពេលនេះក្តី សូមកុំទាន់ចាប់ផ្តើមទំនាក់ទំនងថ្មី អ្នកមិនគួរធ្វើអ្វីដោយប្រញាប់ប្រញាលពេកទេ ពីព្រោះលោកអ្នកមានពេលវេលាពេញលេញ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ ​រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ លោកអ្នកមានបញ្ហាប្រឡាក់ក្រឡាច្រើន ដែលរំខានដល់អារម្មណ៍អ្នកជាខ្លាំង ដូច្នេះសូមព្យាយាមដោះស្រាយរឿងរ៉ាវតូចៗទាំងនោះឲ្យអស់ និងទាន់ពេលកុំឲ្យវាបង្ករផលរំខានធំ។ សូមព្យាយាមរកពេលគិតរិះរកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍ ដោយប្រើបទពិសោធន៍ និងចំណេះដឹងរបស់អ្នក។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ហោរាសាស្រ្តប្រចាំសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ ព្យាយាមបដិសេធមិនធ្វើការសន្និដ្ឋានដោយងាយ ដោយសារអ្នកអាចបាត់បង់ហិរញ្ញវត្ថុ។ ហោរាផ្តល់ដំបូន្មានឲ្យអ្នកផ្តោតលើការងារជាជាងចំណាយពេលលើការចែចង់ និងការសន្ទនាមិនសមរម្យ។ អ្នកអាចស្ថិតនៅចំចណុចកណ្តាលនៃការនិយាយដើម និងល្បិចកល ដូច្នេះត្រូវប្រយ័ត្នរាល់សកម្មភាពរបស់អ្នក។ ផ្ទុយទៅវិញ អ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកយ៉ាងពេញលេញ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពទាំងឡាយរបស់អ្នកដំណើរការទៅដោយប្រក្រតី ប៉ុន្តែប្រហែលជាលោកអ្នកនឹងមានភាពហត់នឿយច្រើន។ សូមព្យាយាមបញ្ចប់ការងារឲ្យបានរួសរាន់ ឬគួរតែចាកចេញពីការិយាល័យឲ្យបានលឿន។ លោកអ្នកបានចំណាយពេលវេលា និងកំលាំងជាច្រើនក្នុងការងារកន្លងមក ដូច្នេះថ្ងៃនេះជាពេលវេលាសម្រាប់លោកអ្នកសម្រាកខ្លះ។ ក្នុងពេលនេះ អ្នកមានសញ្ញាណនៃតក្កវិជ្ជា ដែលទទួលបានការអភិវឌ្ឍន័យ៉ាងល្អប្រសើរ។ អ្នកពិតជាអាចយល់បានខ្លឹមសារនៃបញ្ហា ដោយមិនចាំបាច់ស្វែងយល់ពត៌មានលម្អិត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ព្យាយាមការពារខ្លួនអ្នកពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ វាជាការប្រសើរ បើអ្នកអាចនឹងចូលរួមក្នុងការងារប្រចាំថ្ងៃ ដែលជាការងារធម្មតា ពីព្រោះអ្នកប្រហែលជាមិនមានពេលវេលាគ្រប់គ្រាន់។ ក្រៅពីនេះ សូមអ្នកកុំចុះចាញ់នឹងការល្បួងរបស់មនុស្សក្បែរខ្លួន។ ក្នុងនោះប្រហែលជាសម្ព័ន្ធភាពក្នុងការិយាល័យមិនមែនជាជម្រើសដ៏ល្អនោះទេ វានឹងដឹកនាំអ្នកឲ្យធ្លាក់ក្នុងអារម្មណ៍រវើរវាយ និងការសម្រេចចិត្តមិនច្បាស់លាស់។ ក្រៅពីនេះ ភាគច្រើនអ្នកអាចស៊ូទ្រាំនឹងការងារ ហើយធ្វើឲ្យបានសម្រេចតាមកាលវិភាគ។…

  • ហោរាសាស្រ្តប្រចាំព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកធានាថាទទួលបានភាពរីកចម្រើនលូតលាស់ដល់អាជីពនានាដែលអ្នកកំពុងអនុវត្ត។ មិនត្រឹមតែប៉ុណ្ណេះក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងទទួលបានដំណឹងយ៉ាងរីករាយសម្រាប់ការអភិវឌ្ឍន៍កំរិតហរិញ្ញវត្ថុ និងស្ថានភាពការងារផង។ ប្រសិនបើ​អ្នកចង់ផ្លាស់ប្តូរទីកន្លែងការងារ គឺអាចធ្វើទៅបានដោយមិនមានអ្វីជំទាស់នោះទេ។ ក្នុងនោះមិនបាច់បារម្ភលើករណីណាមួយឡើយ ពីព្រោះលោកអ្នកអាចធ្វើឲ្យសម្រេចគ្រប់កិច្ចការទាំងអស់។ ដោយឡែក សូមការពារខ្លួនឲ្យបានល្អ ប្រយ័ត្នថ្លោះគ្រិច។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលអំពីគំនិតឈ្លាសវៃ រហ័សរហួន ហេតុដូច្នេះលោកអ្នកមានសមត្ថភាពពេញលេញធ្វើឲ្យការងារទាំងឡាយរបស់អ្នកទទួលបានភាពជោគជ័យបានដោយខ្លួនឯង ពិសេសគឺការពិភាក្សាវែកញែកគំនិតយោបល់ និងគម្រោងផែនការ។ ដោយឡែក សូមកុំធ្វើអ្វីដើម្បីផ្គាប់ចិត្តអ្នកដទៃ ពីព្រោះដំណើរការនោះគឺគ្មានប្រយោជន៍អ្វីសោះឡើយ ប៉ុន្តែការជឿជាក់លើបទពិសោធន៍ខ្លួនឯង ហើយព្យាយាមបំពេញការងារឲ្យបានល្អ នោះគឺគ្រប់គ្រាន់សម្រាប់ពេលនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះ កិច្ចការរបស់អ្នកហាក់ប្រទះនឹងភាពស្មុគ្រស្មាញបន្តិច ដូច្នេះផលចំនេញ និងភាពជោគជ័យហាក់មិនទាន់អាចកំណត់បានទាំងស្រុងនោះទេ។ ក្រៅពីនេះ លោកអ្នកកំពុងរងឥទ្ធិពលពីបញ្ហាពីអតីត ដោយរួមទាំងបញ្ហាផ្ទាល់ខ្លួនផង ដូច្នេះចិត្តរបស់អ្នកហាក់មានភាពតានតឹង ហើយពិបាកសម្រេចចិត្តឲ្យបានល្អ។ ហេតុផលទាំងនេះ លោកអ្នកអាចដោះស្រាយបាន តែអ្វីៗពឹងពាក់ទៅលើការតាំងចិត្ត និងការថ្លឹងថ្លែងរបស់អ្នក។ លើសពីនេះ…

  • ហោរាសាស្រ្តប្រចាំពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមព្យាយាមធ្វើការសម្រេចចិត្តទាំងអស់ដោយខ្លួនឯង។ អ្នកមានឳកាសកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ប្រសិនបើអ្នកផ្តោតតែលើការងារ មិនមែនការនិយាយលេងនោះទេ។​ លាភសំណាងជាលុយកាក់ និងសម្ភារៈដែលអ្នកប៉ងប្រាថា្នមិនទាន់អាចទទួលបាននោះទេ។ ប៉ុន្តែអ្នកមានសេចក្តីសុខសន្តិភាពផ្លូវចិត្តជាធំ។ ក្នុងនោះដែរ សូមកុំបោះបង់ចោលថាមពល និងលុយកាក់ ពីព្រោះការចរចាដែលល្អប្រសើរ​ និងមនុស្សល្អៗគួរជាទីទុកចិត្តមិនអាចរកបាននោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ប៉ុន្តែសូមលោកអ្នកកុំរស់នៅជាមួយកំហុសដែលធ្លាប់បានកើតឡើង។ ក្នុងនោះការងារ និងអាជីពរបស់អ្នកនៅពេលព្រឹកហាក់មិនមានភាពអស្ចារ្យអ្វីនោះទេ ប៉ុន្តែនៅចុងបញ្ចប់នៃការងារល្ងាចនេះអ្នកប្រាកដជាអាចជំនះរាល់ឧបសគ្គ ហើយមើលឃើញផលចម្រើនលូតលាស់យ៉ាងប្រសើរ។ ក្នុងពេលនេះលោកអ្នកអាចចល័តការគិតពិចារណាបានរហ័សរហួន ហើយក៏អាចស៊ូទ្រាំនឹងការងារគ្រប់កាលទេសផង ដូច្នេះវាមិនមានភាពលំបាកទេក្នុងពេលនេះ។ លើសពីនេះ​ សូមរក្សាអាកប្បកិរិយាជានិច្ច។​ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រាសីរាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។​ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ការដោះស្រាយបញ្ហាផ្សេងៗក្នុងស្ថាប័ន។ អ្នកគ្រប់គ្រង សហការី និងដៃគូនឹងអាចពិភាក្សាចរចា និងធ្វើការរួមគ្នាបានយ៉ាងរលូន។ សូម្បីគម្រោងស្មុគ្រស្មាញបំផុត ក៏នឹងអាចទទួលបានជោគជ័យផងដែរ។ ចំពោះគោលបំណងដែលចង់សម្រេចគោលដៅទាំងអស់ក្នុងពេលតែមួយគួរតែបោះបង់ចោល។ វានឹងគ្រប់គ្រាន់ប្រសិនបើអ្នកលះបង់ពេលវេលាសម្រាប់បញ្ហា និងប្រធានបទដែលសំខាន់។ ដោយឡែក អ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកដែលមិនឲ្យឈានទៅរកជម្លោះ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ហោរាសាស្រ្តប្រចាំអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកអាចដំណើរទៅបានយ៉ាងល្អប្រសើរ ប៉ុន្តែ ពត៌មានរីករាយ ឬលទ្ធផលធំដុំនៅមិនទាន់អាចទៅរួចនោះទេក្នុងពេលនេះ។ លោកអ្នកនឹងទទួលបានភាពងាយស្រួលក្នុងការការិយាល័យ និងរាល់ការអនុវត្តទាំងឡាយ។ ក្រៅពីនេះ សូមលោកអ្នកបញ្ឈប់ការសង្ស័យចំពោះខ្លួនឯង និងពិសេសកុំគិតសង្ស័យច្រើន។ បញ្ហាតូចតាចមួយចំនួនក្នុងថ្ងៃនេះអាចនឹងកើតឡើង ប៉ុន្តែវាមិនមែនជាក្តីបារម្ភរបស់លោកអ្នកឡើយ ពីព្រោះវានឹងរសាយបាត់ទៅវិញយ៉ាងងាយស្រួល។ ក្រៅពីនេះ លោកអ្នកទទួលបានទស្សនៈវិស័យវិជ្ជមាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាអាជីពណែនាំមិនឲ្យលោកអ្នករស់នៅជាមួយចំណុចអវិជ្ជមានជាដាច់ខាត។ ប្រសិនបើអ្នកកំពុងជួបការមិនពេញចិត្តចំពោះរាល់ការងារ និងស្ថានភាពជុំវិញខ្លួន គឺសូមចំណាយពេលវេលាពិនិត្យាការងារឡើងវិញ។ សម្រាប់ទំនាក់ទំនងជាមួយមនុស្សនៅក្បែរខ្លួនទាំងតូចធំ គឺមានភាពល្អប្រសើរណាស់ ដូច្នេះសូមប្រើប្រាស់ឳកាសនេះទាញយកផលប្រយោជន៍ឲ្យបានច្រើន។ សូមព្យាយាមពង្រីកការទទួលខុសត្រូវ បន្ថែមចំពោះម៉ោងពេលបំពេញការងារ ​ហើយធ្វើយ៉ាងណាកុំធ្វើការដោយប្រើអារម្មណ៍។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រាសីរាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។​ អាជីពការងារនៅក្នុងថ្ងៃនេះទទួលបានភាពចម្រើនលូតលាស់យ៉ាងប្រសើរ។ លោកអ្នកមានលទ្ធភាពពេញលេញបំពេញការងារតាមបំណង ក្នុងនោះការផ្លាស់ប្តូរទីកន្លែងការងារ​ ការបោះទុន និងចាប់អាជីពថ្មីសុទ្ធតែអាចធ្វើទៅរួច និងមានភាពចម្រុងចម្រើនទាំងអស់។ ដោយសារថ្ងៃនេះមានអំណោយផលល្អ អ្នកគួរពង្រឹង និងបង្កើនទំនាក់ទំនងឲ្យបានច្រើនបន្ថែមទៀត។ ក្នុងនោះលោកអ្នកជាអាជីករមិនគួរបោះបង់ចោលការផ្សព្វផ្សាយនោះទេ។ ក្នុងនោះសូមមានគំនិតវិជ្ជមានជានិច្ច ហើយការប្រាស្រ័យទាក់ទងក៏សូមមានចិត្តអនុគ្រោះ និងស្មោះត្រង់។ ឆ្នាំថោះ…