Category: AVI Voice

  • AVIVoice Ep125: គោលនយោបាយគណបក្សកាវក្លៃ និងការផ្លាស់ប្ដូរស្ថានភាពនយោបាយនៅប្រទេសថៃ

    AVIVoice Ep125: គោលនយោបាយគណបក្សកាវក្លៃ និងការផ្លាស់ប្ដូរស្ថានភាពនយោបាយនៅប្រទេសថៃ

    គណបក្សកាវក្លៃទទួលបាននូវសម្លេងឆ្នោតច្រើនជាងគេ ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣កាលពីកន្លងទៅនេះ។ ហើយគោលនយោបាយរបស់គណបក្សកាវក្លៃ ក្លាយជាប្រធានបទក្ដៅមួយដែលទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់ប្រជាជនថៃ និងសហគមន៍អន្តរជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី នឹងពន្យល់លម្អិតអំពីគោលនយោបាយដែលបានសន្យាដោយគណបក្សកាវក្លៃប្រសិនបើខ្លួនបានកាន់កាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ និងការប្រែប្រួលស្ថានភាពនយោបាយថៃសម្រាប់អាណត្តិបន្ទាប់។ សំណួរទី១៖ បាទ អរគុណច្រើនលោក វណ្ណលី។ យើងងាកមកមើលគោលនយោបាយរបស់គណបក្ស កៅខ្លៃ វិញម្តង ដោយគណបក្សនេះមានគោលនយោបាយចម្បងមួយរបស់ខ្លួនដើម្បីផ្លាស់ប្តូររដ្ឋធម្ម នុញ្ញ ដែលខ្លួនបានសន្យាថា បន្ទាប់ពីបានជាប់ឆ្នោត និងបានក្លាយជាអាចកាន់កាប់នូវរដ្ឋាភិបាលបាន។ តើលោកវណ្ណលីយល់ឃើញយ៉ាង ណាចំពោះគោលនយោបាយរបស់គណបក្សនេះ និងការរើបម្រស់ចេញពីរបបយោធា មួយនេះ? លោក សេង វណ្ណលី៖ ចំណុចដែលធ្វើឱ្យគណបក្សកៅខ្លៃ ទទួលបានសម្លេងការគាំទ្រដែលគ្រប់មជ្ឈដ្ឋានរំពឹងទុក សម្លេងគាំទ្ររបស់គណបក្ស នេះគឺជាសម្លេងដែលកើតចេញអំពីសម្លេងដែលធ្លាប់គាំទ្រទៅលើគណបក្សធំៗរបស់ ប្រទេសថៃ ក្នុងនោះគឺគណបក្សភឿថៃ និងគណបក្សប្រជាធិបតេយ្យ ក៏ដូចជាគណបក្សផាឡាំងផាឆារ៉ាត់។ សម្លេងដែលគាំទ្រគណបក្សកៅខ្លៃ គឺជាសម្លេងចេញអំពីភឿថៃ ចម្បងដែលអ្នកគាំទ្រគណបក្សភឿថៃមួយចំនួន គាត់ចាប់ ផ្តើមវិលមកគាំទ្រគណបក្សកៅខ្លៃ ដោយសារតែគាត់ជឿថា កៅខ្លៃ ជាគនបក្សដែល មានគោលការណ៍ច្បាស់លាស់ ហើយឈរទៅលើការសម្រេចចិត្តដោយមិនងាករេ។ យើងដឹងហើយថាមុនការបោះឆ្នោត កៅខ្លៃ គាត់បានអះអាងថាគាត់នឹងមិនចូលរួម បង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងត្រកូល ប៉ ពោលគឺ ប្រាវីដ […]

  • AVIVoice Ep124: លទ្ធផលបោះឆ្នោតនៅប្រទេសថៃ (មានវីដេអូ)

    AVIVoice Ep124: លទ្ធផលបោះឆ្នោតនៅប្រទេសថៃ (មានវីដេអូ)

    AVIVoice : ប្រទេសថៃទើបតែរៀបចំការបោះឆ្នោតសកលរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលលទ្ធផលបណ្ដោះអាសន្នបានបង្ហាញអំពីភាពជោគជ័យរបស់គណបក្សប្រឆាំងចំនួនពីរគឺគណបក្សកាវក្លៃ និងគណបក្សភឿថៃ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី នឹងពន្យល់លម្អឹតអំពីលទ្ធផលបណ្ដោះអាសន្ន និងលទ្ធភាពនៃការបង្កើតរដ្ឋាភិបាលចម្រុះរបស់គណបក្សប្រឆាំង។ សំណួរទី ១៖ ជាបឋម តើលោកអាចរៀបរាប់លម្អិតបានទេពាក់ព័ន្ធទៅនឹងលទ្ធផលនៃការបោះឆ្នោតជារួមនៅប្រទេសថៃ? វាគ្មិន៖ ដូចដែលរៀបរាប់ខាងលើប្រទេសថៃបានរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មីដែលត្រូវដឹកនាំរដ្ឋាភិបាលសម្រាប់រយៈពេលបួនឆ្នាំទៅមុខ ដែលអ្នកចេញទៅបោះឆ្នោតមានចំនួនដល់ទៅ ៧៥,២% នៃប្រជាជនមានសិទ្ធិបោះឆ្នោតសរុប៥២លាននាក់ បើធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០១៩ ដែលមានត្រឹមតែ៧៤,៦% តែប៉ុណ្ណោះ។ ហើយលទ្ធផលបឋមបង្ហាញថាគណបក្សប្រឆាំងថៃធំបំផុតចំនួនពីររួមគ្នាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ដោយក្នុងនោះគណបក្សចលនាឆ្ពោះទៅមុខឬហៅថាគណបក្សកាវក្លៃ បានទទួលបានអាសនៈ១៥២អាសនៈ​​ បន្ទាប់មកគណបក្សភឿថៃនៅក្នុងលំដាប់លេខពីរ  ទទួលបាន ១៤១អាសនៈ។ គណបក្សទាំងពីរបានឯកភាពគ្នាបង្កើតរដ្ឋាភិបាលចម្រុះរួមជាមួយគណបក្សតូចតូចចំនួន៦ផ្សេងទៀតដែលសរុបមាន ៣១៣អាសនៈ។ យ៉ាងណាមិញ លទ្ធផលដែលគណបក្ស Move Forward ឬក៏ចលនាទៅមុខអាចនឹងបង្កើតរដ្ឋាភិបាលចម្រុះនឹងទទួលបានតំណែងនាយករដ្ឋមន្ត្រីទី៣០របស់ថៃនៅមិនទាន់មានភាពប្រាកដប្រជានឡើយទេ ដោយសារតែពួកគេត្រូវការសំឡេងច្រើន យ៉ាងតិច៣៧៦ ពីសភាតំណាងរាស្ត្រសរុប៥០០អាសនៈដើម្បីបំបិទសំឡេង ២៥០អាសនៈរបស់សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាកាលពីឆ្នាំ២០១៩ ដែលមានសិទ្ធិចូលរួមធ្វើការជ្រើសរើសនាយករដ្ឋមន្ត្រីជាថ្មីម្តងទៀតជាលើកចុងក្រោយ។ ទោះបីគេរំពឹងថា នាយករដ្ឋមន្ត្រីទី៣០របស់ថៃ និងគណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវតែងតាំងក្នុងអំឡុងខែកក្កដាទៅខែសីហាឆ្នាំ២០២៣នេះ ក៏ប៉ុន្តែ ផ្អែកលើរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ មិនមានកាលបរិច្ឆេទកំណត់សម្រាប់ការបង្កើតរដ្ឋាភិបាលឲ្យជាក់លាក់នោះទេ។ មានន័យថាគេអត់មានថាថ្ងៃកំណត់ជាក់លាក់ណាមួយត្រូវតែបង្កើតរដ្ឋាភិបាលនៅថ្ងៃណា ក្រោយលទ្ធផលបោះឆ្នោតផ្លូវការបានប្រកាសចេញដោយគណៈកម្មការរៀបចំការបោះឆ្នោត។ ដូច្នេះប្រសិនបើគ្មានការសម្របសម្រួលដើម្បីឲ្យមានការបង្កើតរដ្ឋាភិបាលចម្រុះណាមួយកើតមាននោះទេ ខ្ញុំគិតថាសភាថៃនិងជាប់គាំង​ ដោយមានតែនាយករដ្ឋមន្ត្រីចាំផ្ទះ […]

  • AVIVoice Ep123: តើឯកសាររបស់មន្ទីរបញ្ចកោណដែលលេចធ្លាយនិយាយអំពីអ្វី?

    AVIVoice Ep123: តើឯកសាររបស់មន្ទីរបញ្ចកោណដែលលេចធ្លាយនិយាយអំពីអ្វី?

    មន្ទីរបញ្ចកោណស.រ.អ. បានបែកធ្លាយនូវឯកសារសំខាន់ៗមួយចំនួនកាលពីពេលថ្មីៗ ដែលវាក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់សហគមន៍អន្តរជាតិ។ ជាពិសេសឯកសារដែលបែកធ្លាយទាំងអស់នោះ ភាគច្រើននិយាយជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត Neth Thida Chanthima បានពន្យល់អំពីខ្លឹមសារសំខាន់ៗនៃឯកសារដែលត្រូវបានបែកធ្លាយចេញពីបន្ទីរបញ្ចកោណរបស់ស.រ.អ. និងផលប៉ះពាល់ដល់មុខមាត់របស់ស.រ.អ.។ កាលពីដើមខែនេះ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកបានប្រកាសពីការលេចធ្លាយឯកសារដែលបង្ហាញដោយអ្នកបើកយន្តហោះឆ្មាំជាតិអាយុ 21 ឆ្នាំឈ្មោះ Jack Teixeira ។ ក្រោយមក ក្រសួងយុត្តិធម៌បានបើកការស៊ើបអង្កេតលើករណីនេះ។ ទោះបីជាយ៉ាងណាក៏ដោយ វាបានពាសពេញវេទិកាប្រព័ន្ធផ្សព្វផ្សាយដែលរាយការណ៍ពីឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិករាប់សិប ដែលនៅក្នុងនោះ អាថ៌កំបាំងកំពូលដែលគេសម្គាល់ភាគច្រើនត្រូវបានបែកធ្លាយជាសាធារណៈរួចហើយ។ សំណួរទី ១: ជាដំបូង មុននឹងពិភាក្សាទៅដល់ឯកសារលេចធ្លាយទាំងនោះ តើអ្នកអាចពន្យល់បានទេថា តើព្រឹត្តិការណ៍លេចធ្លាយរបស់មន្ទីរបញចកោណបានលាតត្រដាងយ៉ាងដូចម្តេច? Dr. Neth Thida Chanthima: ដូច្នេះ ដូចដែលអ្នកបាននិយាយរួចមកហើយថា Jack Teixeira ដែលមានអាយុ 21 ឆ្នាំ ជាសមាជិកម្នាក់នៃឆ្មាំ/សន្តិសុខជាតិ Massachusetts បានចាប់ផ្តើមបង្ហោះព័ត៌មានសម្ងាត់ជាន់ខ្ពស់របស់រដ្ឋាភិបាលកាលពីមួយខែមុន។ យោងរបាយការណ៍ខ្លះថែមទាំងជឿថា Teixeira បានចាប់ផ្តើមបង្ហោះតាំងពីខែកុម្ភៈឆ្នាំ 2022 តិចជាង 28 ម៉ោងបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកទើបតែបានដឹងអំពីការលេចធ្លាយកាលពីសប្តាហ៍មុន។ ចាប់តាំងពីពេលនោះមក Teixeira […]

  • AVIVoice Ep122: លទ្ធផល និងវឌ្ឍនភាពស្តីពីជំនួបទ្វេភាគីនៃរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន (មានវីដេអូ)

    AVIVoice Ep122: លទ្ធផល និងវឌ្ឍនភាពស្តីពីជំនួបទ្វេភាគីនៃរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន (មានវីដេអូ)

    កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីចិន និងជប៉ុនបានជួបប្រជុំទ្វេភាគីនៅឯទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិភាក្សាលើបញ្ហានានានៅក្នុងតំបន់និងអន្តរជាតិ និងស្វែងរកនូវដំណោះស្រាយរួមចំពោះភាពតានតឹងទាំងនោះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក វុន ផានិត បានពន្យល់លម្អិតអំពីគោលបំណងយុទ្ធសាស្រ្តនិងរបៀបវារៈនៃជំនួបទ្វេភាគីនេះ ក៏ដូចជាជំហររៀងៗខ្លួនរបស់ប្រទេសទាំងពីរក្នុងបញ្ហាសមុទ្រចិនខាងត្បូង។  សំណួរទី១៖   រដ្ឋមន្ត្រីការបរទេសជប៉ុនបានជួបសមភាគីចិន នៅទីក្រុងប៉េកាំង ព្រមទាំងបានពិភាក្សាដោយបើកចំហអំពីភាពមិនសមស្របគ្នាទៅលើបញ្ហាមួយចំនួន ដោយមហាអំណាចអាស៊ីទាំងពីរកំពុងតែស្វែងរកមូលដ្ឋានរួមគ្នាចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។ ដោយផ្អែកតាមខ្លឹមសារជារួមនៃកិច្ចពិភាក្សានេះ តើមានរបៀបវារៈអ្វីខ្លះដែលត្រូវបានលើកឡើងអំឡុងពេលនៃកិច្ចពិភាក្សាមួយនេះ? តើជំនួបទ្វេភាគីនេះទទួលបាននូវលទ្ធផលផ្លែផ្ការអ្វីខ្លះ? លោក វុន ផានិត៖ បាទសូមអរគុណ។ ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន ដែលបានកើតឡើងនៅក្នុងប្រទេសចិនពីថ្ងៃទី១ ដល់ថ្ងៃទី២ ក្នុងខែនេះ។ ជាក់ស្តែង វាមិនមែនជារឿងថ្មីទេដែលថ្នាក់ដឹកនាំចិន ក៏ដូចជាថ្នាក់ដឹកនាំជប៉ុនទៅទស្សនកិច្ចទៅ វិញទៅមក ដោយនេះបើតាមការសិក្សាស្រាវជ្រាវកន្លងមកគឺយើងឃើញចាប់ពីឆ្នាំ ២០១៤មក នាយករដ្ឋមន្ត្រី អាបេ បានធ្វើទស្សនកិច្ចនៅប្រទេសចិន រហូតដល់ឆ្នាំ២០១៩ គឺមានជំនួប ២ទៅ៣ ដងរួចមកហើយ។ ជាក់ស្តែងចិនដែលធ្វើទស្សនកិច្ចទៅកាន់ជប៉ុនវិញ ក៏មានចាប់ពីឆ្នាំ២០១១ ដល់ ២០១៩ តាមរយៈនាយករដ្ឋមន្ត្រីរបស់ចិន ក៏ដូចជាប្រធានាធិបតីជាដើម។ ក្នុងដំណើរទស្សនកិច្ចនោះប្រទេសទាំង២បានសិក្សាស្វែងយល់ពីគ្នដើម្បីដោះស្រាយបញ្ហាជម្លោះដែលនៅសេសសល់ ក៏ដូចជាកាតបន្ថយនូវភាពតានតឹងនៅក្នុងបញ្ហាភូមិ សាស្រ្តនយោបាយ ជាពិសេសរឿងដែលពាក់ព័ន្ធជាមួយជម្លោះលើកោះសមុទ្រចិន ខាងកើត។​​ ពាក់ព័ន្ធជាមួយទស្សនកិច្ចថ្មីៗនេះគឺលោករដ្ឋមន្ត្រីការបរទេសជប៉ុន […]

  • AVIVoice Ep121: ជំនួបរវាងលោកស្រី Tsai Ing-wen និងប្រធានសភាស.រ.អ. និងផលប៉ះពាល់ចំពោះទំនាក់ទំនងស.រ.អ.-ចិន (មានវីដេអូ)

    AVIVoice Ep121: ជំនួបរវាងលោកស្រី Tsai Ing-wen និងប្រធានសភាស.រ.អ. និងផលប៉ះពាល់ចំពោះទំនាក់ទំនងស.រ.អ.-ចិន (មានវីដេអូ)

    កាលពីសប្ដាហ៍មុន ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើដំណើរទស្សនកិច្ចការងារទៅកាន់ស.រ.អ. ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយ លោក Kevin McCathy ដែលជាប្រធានសភាអាមេរិកថ្មី ដើម្បីសិក្សានិងគៀរគរអំពីជំហរគាំទ្ររបស់ស.រ.អ. លើបញ្ហានៅច្រកសមុទ្រកោះតៃវ៉ាន់។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានពន្យល់អំពីគោលដៅយុទ្ធសាស្រ្តនៃដំណើរទស្សនកិច្ចមួយនេះ និងលើកឡើងអំពីផលប៉ះពាល់មួយចំនួនចំពោះទំនាក់ទំនងរវាងស.រ.អ.និងចិន ជុំវិញការកើនឡើងកំដៅលើបញ្ហាកោះតៃវ៉ាន់ផងដែរ។ កាលពីថ្ងៃទី៥ ខែមេសា កន្លងទៅ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានធ្វើដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងជួបពិភាក្សាជាមួយនឹងប្រធានសភាអាមេរិកលោក Kevin McCarthy។ នេះគឺជាជំនួបលើកទី២ហើយរវាងតំណាងជាន់ខ្ពស់នៃស.រ.អ. និងលោកស្រី Tsai ហើយក៏ទទួលបាននូវប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ភាគីចិនរបស់លោក Xi ផងដែរ។ សំណួរទី ១៖ ជាបឋម តើលោកអាចបកស្រាយត្រួសៗបន្តិចបានទេជុំវិញគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-wen ទៅកាន់ស.រ.អ. អំឡុងពេលនៃភាពតានតឹងកំពុងកើតមានឡើងជុំវិញបញ្ហាកោះតៃវ៉ាន់? ដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-Wen ទៅសហរដ្ឋអាមេរិកបានបង្កអោយមានភាពតានតឹងបន្ថែមទៀតទៅលើទំនាក់ទំនងដ៏ស្រួចស្រាលរវាងសហរដ្ឋអាមេរិកនិងចិន ដែលលោកស្រីបានប្រកាសថាជាទស្សនកិច្ចសំរាប់ប្រជាធិបតេយ្យសកលនិងជាការពង្រឹងសន្តិសុខតៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់លោកស្រីក៏ជាដំណើរទស្សនកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេស Guatemala និង Belize ដែលនៅមានទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់ […]

  • AVIVoice Ep120: យោធាមីយ៉ាន់ម៉ា ជំរុញឱ្យមីយ៉ាន់ម៉ា វិលទៅកាន់លទ្ធិប្រជាធិបតេយ្យ និងការរំសាលគណបក្ស NLD (មានវីដេអូ)

    AVIVoice Ep120:  យោធាមីយ៉ាន់ម៉ា ជំរុញឱ្យមីយ៉ាន់ម៉ា វិលទៅកាន់លទ្ធិប្រជាធិបតេយ្យ និងការរំសាលគណបក្ស NLD (មានវីដេអូ)

    ថ្មីៗនេះ មេដឹកនាំយោធាមីយ៉ានម៉ា បានជម្រុញស្នើឱ្យមហាអំណាច និងប្រទេសដែលរិះគុណខ្លួន ត្រឡប់មកគាំទ្រលើគោលជំហរថ្មីក្នុងការនាំមីយ៉ាន់ម៉ាត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។ មិនយូរប៉ុន្មាន យោធាមីយ៉ាន់ម៉ាក៏បានរំសាយចោលនូវគណបក្សរបស់លោកស្រី អ៊ុង ស៊ានសូជី (NLD) ដែលបង្កជាការរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងស្ថានការណ៍បែបនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត Desmond MOLLOY បានពន្យល់អំពីគោលជំហរដែលយោធាមីយ៉ាន់ម៉ាជម្រុញចង់ឱ្យមានការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ និងភាពច្បាស់លាស់របស់ខ្លួន ក៏ដូចជាទស្សនរបល់លោកទៅលើការរំលាយគណបក្ស NLD ផងដែរ។ សំណួរទី១៖ ការថ្លែងសុន្ទរកថាក្នុងពិធីដង្ហែកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំកាលពីសប្តាហ៍មុន នាយឧត្តមសេនីយ៍ Minh Aung Hlaing បានជំរុញឱ្យសហគមន៍អន្តរជាតិសហការជាមួយកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់រដ្ឋាភិបាលបច្ចុប្បន្ន ដែលស្ថិតនៅក្រោមអំណាចយោធាដោយប្រយ័ត្នប្រយែងដើម្បីដើរលើមាគ៌ាត្រឹមត្រូវ ដើម្បីប្រគល់ប្រទេសមីយ៉ាន់ម៉ាត្រឡប់ទៅលទ្ធិប្រជាធិបតេយ្យវិញ។ ការគ្រប់គ្រងដោយយោធារបស់មីយ៉ាន់ម៉ា មានបំណងចង់ឱ្យមហាអំណាចបរទេសនៅពីក្រោយខ្លួនក្នុងការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ ជំនួសឱ្យការឈរជាមួយរដ្ឋាភិបាលស្រមោល National Unity government (NUG)។ ក្នុង​ន័យ​នេះ តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​របស់​របបយោធា​ត្រឡប់​មក​ប្រទេស​វិញ ដោយ​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​នៅ​ខាង​ខ្លួន? នោះ​ជា​ថ្ងៃ​ដ៏​ត្រជាក់​នៅក្នុង​ឋាននរក​នៅពេល​របបយោធា​ចង់​ប្រគល់​ប្រទេស​ឱ្យ​មក​លទ្ធិប្រជាធិបតេយ្យ​វិញ។ បន្ទាប់ពីរយៈពេល៦០ឆ្នាំ ក្រោម​របបយោធាបានអនុញ្ញាតឱ្យមានការចាប់ផ្តើមនៃលទ្ធិប្រជាធិបតេយ្យបែបវិន័យក្នុងឆ្នាំ ២០១១ គឺពិតជាស្ថិតនៅក្រោមសម្ពាធអន្តរជាតិ និងដោយជឿថាវាអាចជាផលប្រយោជន៍របស់ខ្លួន។ ប៉ុន្តែរដ្ឋប្រហារនេះបានកើតឡើងនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយសារតែអគ្គមេបញ្ជាការ និងកងទ័ពបច្ចុប្បន្នបានបាត់បង់ការអត់ធ្មត់ចំពោះចលនាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ហើយវាមិនបានផ្តល់ផលប្រយោជន៍ដល់កងទ័ពដូចការរំពឹងទុកនោះទេ។ ហើយតាមពិតទៅ អគ្គមេបញ្ជាការ […]

  • AVIVoice Ep119: សមយុទ្ធយោធាស.អ.រ. និងកូរ៉េខាងត្បូង និងការឆ្លើយតបរបស់កូរ៉េខាងជើង (មានវីដេអូ)

    AVIVoice Ep119: សមយុទ្ធយោធាស.អ.រ. និងកូរ៉េខាងត្បូង និងការឆ្លើយតបរបស់កូរ៉េខាងជើង (មានវីដេអូ)

    ស.រ.អ. និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធាខ្នាតធំរួមគ្នាមួយ ដើម្បីពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពស៊ីជម្រៅ និងរឹងមាំ។ ស្របពេលជាមួយគ្នានេះ កូរ៉េខាងជើងក៏បានឆ្លើយតបទៅនឹងសកម្មភាពដ៏គួរឱ្យព្រួយបារម្មណ៍របស់ប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ ដោយការត្រៀមខ្លួនដោយអាវុធនុយក្លេអ៊ែរដែលខ្លួនមាន។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា បានពន្យល់អំពីគោលបំណងរបស់ស.រ.អ.និងកូរ៉េខាត្បូងក្នុងការធ្វើសមយុទ្ធយោធាខ្នាតធំមួយនេះ និងផលប៉ះពាល់នៃការត្រៀមខ្លួនរបស់កូរ៉េខាងជើងក្នុងការឆ្លើយតបទៅនឹងសកម្មភាពមួយនេះ។ សំណួរទី១៖ នាពេលថ្មីៗនេះ ស.រ.អ. និងសម្ព័ន្ធមិត្តខ្លួនក្នុងតំបន់គឺកូរ៉េខាងត្បូង កំពុងតែធ្វើឡើងនូវសមយុទ្ធយោធាមួយ ដើម្បីពង្រីកបន្ថែមនិងពង្រឹងកម្រិតក៏ដូចជាទំហំនៃសមយុទ្ធយោធា និងការហ្វឹកហ្វឺនរួមគ្នា នៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ ជាបឋម តើការអនុវត្តឡើងនូវសមយុទ្ធយោធានៃសម្ព័ន្ធមិត្តរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានន័យ និងជះឥទ្ធិពលដូចម្តេចចំពោះសន្តិសុខក្នុងតំបន់? លោកបណ្ឌិត ធិន វុត្ថា៖ បាទ អរគុណ។ កន្លែងនេះខ្ញុំចង់បញ្ជាក់បន្តិចពាក់ព័ន្ធទៅនឹងការធ្វើសមយុទ្ធយោធា មែនទែនទៅគឺយើងឃើញថារាល់ការធ្វើសមយុទ្ធយោធាកនុងទម្រង់ណាក៏ដោយវាជាការសម្តែងនូវឥទ្ធិពល ក៏ដូចជាសមត្ថភាពយោធារបស់ខ្លួនហើយម្យ៉ាងទៀត ការធ្វើសមយុទ្ធយោធាក៏ជាការបង្អួតនូវសម្ភារៈយោធាផងដែរទៅឱ្យអន្តរជាតិដូចជាបណ្តាប្រទេសជាមិត្តផ្សេងៗទៀតថាប្រទេសរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារប្រទេសរបស់ពីការឈ្លានពាននានា ប៉ុន្តែយើងឃើញហើយថាការធ្វើសមយុទ្ធយោធានេះបើសិនជាសម្រាប់ប្រទេសដែលមិនពេញចិត្ត ឬជាប្រទេសបច្ឆាមិត្តដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង នោះកូរ៉េខាងជើងគាត់ច្បាស់ជាគិតថាការធ្វើសមយុទ្ធយោធាវាគឺជាការផ្គើន ការឌឺដង និងការចង់គំរាមកំហែងប្រទេសរបស់ខ្លួនតាមបែបចិត្តសាស្ត្រណាមួយ។ តួយ៉ាង យើងឃើញថាបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ី ក៏មិនឃើញមានប្រទេសណាមួយមានប្រតិកម្មខ្លាំងទៅលើការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងដែរ គឺយើងឃើញហើយថាមានតែកូរ៉េខាងជើងមួយទេ ដែលមានប្រតិកម្មជា Allergy តែម្តង។ ត្រង់កន្លែងនេះខ្ញុំចង់បញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនេះ គេសង្កេតឃើញថានៅក្នុងសមយុទ្ធយោធានេះគឺមានការបង្ហាញនូវយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់អាមេរិក និងយន្តហោះចម្បាំងបំបាំងកាយ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើងផងដែរ។ ហើយសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងជើងនេះគឺចង់បានន័យថាស្ថានការណ៍ដែលកើតឡើងនៅឧបទ្វីបកូរ៉េនេះគឺកំពុងស្ថិតក្នុងភាពផុយស្រួយ […]

  • AVIVoice Ep118: ដីការចាប់ខ្លួនរបស់លោក Putin និងជំនួបជាមួយនឹងលោក Xi ស្របពេលនៃភាពវឹកវរ

    AVIVoice Ep118: ដីការចាប់ខ្លួនរបស់លោក Putin និងជំនួបជាមួយនឹងលោក Xi ស្របពេលនៃភាពវឹកវរ

    ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែនកំពុងតែមានភាពតានតឹង តុលាការព្រម្មទណ្ឌអន្តរជាតិ (ICC) បានចេញសាលដីការចាប់ខ្លួនរបស់លោក Vladimir Putin ពីបទឧក្រិដ្ឋកម្មសង្រ្គាមពីការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់អំឡុងពេលនៃសង្រ្គាមកំពុងកើតឡើង។ មិនបានប៉ុន្មានថ្ងៃផង លោក Xi Jinping ក៏បានធ្វើដំណើរទៅកាន់សេតវិមាន Kremlin ដើម្បីចូលរួមជំនួបពិភាក្សាកំពូលជាមួយលោក Putin។ ក្នុងកិច្ចសម្ភាសន៍នេះ លោក អំ សុជាតិ បានពន្យល់អំពីខ្លឹមសារនៃសាលដីការចាប់ខ្លួនលោក Putin ចំពោះរូបលោកផ្ទាល់និងប្រទេសរុស្ស៊ីទាំងមូល និងលើកឡើងអំពីលទ្ធផលនៃជំនួបទ្វេភាគីរវាងមេដឹកនាំនៃប្រទេសមហាអំណាចកុម្មុនីស្តទាំងពីរផងដែរ។ សំណួរទី១៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ តុលាការព្រម្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសចេញនូវដីការចាប់ខ្លួនរបស់លោកប្រធានាធិបតី Vladimir Putin លើការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមពីការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។ ជាបឋម តើ (វាគ្មិន) អាចពន្យល់លម្អិតបន្តិចបានទេពាក់ព័ន្ធទៅនឹងសុំណុំរឿងរបស់លោក Putin ដែលស៊ឺបអង្កេតដោយតុលាការព្រម្មទណ្ឌអន្តរជាតិ? លោក អាំ សុជាតិ៖ ដូចដែលយើងបានដឹងហើយថា ICC គឺជាតុលាការអន្តរជាតិត្រូវបានបង្កើតឡើងនៅក្រោមលក្ខន្តិកៈនៃទីក្រុងរ៉ូមឆ្នាំ២០០២ ហើយ ICC មានសមត្ថកិច្ចទប់ស្កាត់នៅក្នុងករណីមួយចំនួនប្រសិនបើប្រទេសដែលមានបទល្មើសបានប្រព្រឹត្តនោះជាភាគីនៃលក្ខន្តិកៈនៃទីក្រុងរ៉ូម ឬ ប្រទេសដើមរបស់ជនល្មើសគឺជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម។ ICC អាចអនុវត្តយុត្តាធិការរបស់ខ្លួនបានលុះត្រាតែតុលាការជាតិមិនអាច ឬ មិនចង់ដំណើរការនៃក្តីនោះ។ ICC […]

  • AVIVoice Ep117: សម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ និងអាណត្តិទី៣ របស់លោក ស៊ី ជាប្រធានាធិបតី (មានវីដេអូ)

    AVIVoice Ep117: សម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ និងអាណត្តិទី៣ របស់លោក ស៊ី ជាប្រធានាធិបតី (មានវីដេអូ)

    សម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ ត្រូវបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដែលជាលោក ស៊ី ជីនពីង ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិចិនក្នុងអាណត្តិទី៣របស់ខ្លួន។ បន្ថែមពីលើនេះ ជាលទ្ធផលយើងឃើញមាននូវការផ្លាស់ប្ដូរមួយចំនួនពាក់ព័ន្ធទៅនឹងក្បាលម៉ាស៊ីដឹកនាំបក្សកុម្មុនីស៍ចិន និងគោលនយោបាយជាតិនិងគោលនយោបាយការបរទេសមួយចំនួនសម្រាប់អាណត្តិថ្មីក្រោមការដឹកនាំរបស់លោក ស៊ី។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឈាង វណ្ណារិទ្ធិ បានពន្យល់អំពីលទ្ធផលសំខាន់ៗនៃសម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ គោលនយោបាយថ្មីរបស់លោក ស៊ី ក៏ដូចជាឥទ្ធិពលនៅក្នុងអាណត្តិទី៣ របស់លោក ស៊ី ផងដែរ។ សំណួរទី១៖ នាថ្ងៃទី៤​ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សាធារណៈរដ្ឋប្រជាមានិតចិនបានប្រព្រឹត្តទៅនៅសម័យប្រជុំពេញអង្គសភាប្រជាជនចិន ដែលក្នុងនោះរួមមានកិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនចិននីតិកាលទី១៤ និងកិច្ចប្រជុំលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនចិននីតិកាលទី១៤។ សម័យប្រជុំពេញអង្គ សភាប្រជាជនចិនឆ្នាំ២០២៣នេះផងដែរ ក៏ទទួលបាននូវការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ អ្នកតាមដានព្រឹត្តិការណ៍ នៃប្រទេសចិន ក៏ដូចជាអ្នកវិភាគគោលនយោបាយសាធារណៈជាច្រើនផងដែរ។ ជាបឋម សូម (វាគ្មិន) ជួយរៀបរាប់ត្រួសៗបន្តិចអំពីលទ្ធផលគោល ក៏ដូចជាលទ្ធផលសំខាន់ៗនៃសម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣នេះ?  នេះជារបត់ថ្មីមួយនៅក្នុងនយោបាយក្នុងស្រុក ក៏ដូចជានយោបាយការបរទេសរបស់ប្រទេសចិនផងដែរ។ទាក់ទងទៅនឹងគោលនយោបាយក្នុងប្រទេសគឺសង្កត់ធ្ងន់លើការអភិវឌ្ឍសេដ្ឋកិច្ច។ ការអភិវឌ្ឍសេដ្ឋកិច្ច គឺធ្វើយ៉ាងម៉េច ខំប្រឹងឱ្យសម្រេចបាន៥ភាគរយក្នុងមួយឆ្នាំ។ ពិតហើយវាមិនជាការងាយទេ ពីព្រោះថាស្ថានការតំបន់និងពិភពលោក មានការប្រែប្រួលឆាប់រហ័ស ហើយវាបានដាក់សំពាធខ្លាំងទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់និងសកល។​ ដូចនេះ ចិននឹងខំប្រឹង […]

  • AVIVoice Ep116: ជំហរ និងផែនការសន្តិភាពរបស់ចិន លើដំណោះស្រាយសង្រ្គាមនៅអ៊ុយក្រែន

    AVIVoice Ep116: ជំហរ និងផែនការសន្តិភាពរបស់ចិន លើដំណោះស្រាយសង្រ្គាមនៅអ៊ុយក្រែន

    ចិនបានចាប់ផ្ដើមបង្ហាញអំពីវត្តមាន និងគោលជំហររបស់ខ្លួននៅក្នុងដំណើរការនៃការចូលរួមសម្របសម្រួលសង្រ្គាមនៅអ៊ុយក្រែន ដោយកាលពីដើមឆ្នាំកន្លងទៅនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសដាក់ចេញនូវផែនការសន្តិភាព១២ចំណុចសម្រាប់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ យ៉ាងមិញ ពាក់ព័ន្ធទៅនឹកការអនុវត្តជាក់ស្ដែង ក៏ដូចជាថាតើផែនការសន្តិភាពរបស់ចិននឹងមានប្រសិទ្ធភាពកម្រិតណា យើងនឹងត្រូវរងចាំមើលអំពីការតាំងចិត្តបន្ថែមទៀតរបស់ចិនទៅលើបញ្ហាមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត តាំង សុខងី បានពន្យល់លម្អិតអំពីផែនការសន្តិភាពទាំង១២ចំណុច ជាពិសេសគោលការណ៍នៃផែនការសន្តិភាពនោះ និងបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួនចំពោះផែនទីអនាគតនៃសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ី។ សំណួរទី១៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះ ប្រទេសចិនបានដាក់ចេញនូវផែនការសន្តិ​ភាព១២ចំណុច ដើម្បីបង្ហាញអំពីគោលជំហររបស់ខ្លួនទៅលើដំណោះស្រាយបញ្ហានយោបាយ ជាពិសេស ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ជាបឋមមុននឹងចូលដល់ការពិភាក្សាស៊ីជម្រៅ តើលោកបណ្ឌិត អាច​ពន្យល់​លម្អិតបន្តិចបានអំពី​អំពី​ផែនការ​សន្តិភាព​ទាំង១២​ចំណុច របស់ប្រទេសចិន? តើមានចំណុចសំខាន់ៗអ្វីខ្លះ ដែលទាក់ទាញការចាប់អារម្មណ៍របស់លោកបណ្ឌិតជាងគេ? លោកបណ្ឌិត តាំង សុខងី៖ ផ្អែកតាមការចេញផ្សាយរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ពាក់ព័ន្ធនឹងសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសរ៉ុស្សី មកលើប្រទេសអ៊ុយក្រែន បានបង្ហាញថា ផែនការសន្តិភាពលើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន (China’s Position on the Political Settlement of Ukraine Crisis) ក្នុងនោះរួមមាន១២ចំណុច ខាងក្រោម ៖ ទី១៖ គោរពអធិបតេយ្យភាពរបស់ប្រទេសនានា ទី២៖ បោះចោលគំនិត​សង្គ្រាម​ត្រជាក់ ទី៣៖ […]