-
AVIVoice Ep119: សមយុទ្ធយោធាស.អ.រ. និងកូរ៉េខាងត្បូង និងការឆ្លើយតបរបស់កូរ៉េខាងជើង (មានវីដេអូ)
ស.រ.អ. និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធាខ្នាតធំរួមគ្នាមួយ ដើម្បីពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពស៊ីជម្រៅ និងរឹងមាំ។ ស្របពេលជាមួយគ្នានេះ កូរ៉េខាងជើងក៏បានឆ្លើយតបទៅនឹងសកម្មភាពដ៏គួរឱ្យព្រួយបារម្មណ៍របស់ប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ ដោយការត្រៀមខ្លួនដោយអាវុធនុយក្លេអ៊ែរដែលខ្លួនមាន។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា បានពន្យល់អំពីគោលបំណងរបស់ស.រ.អ.និងកូរ៉េខាត្បូងក្នុងការធ្វើសមយុទ្ធយោធាខ្នាតធំមួយនេះ និងផលប៉ះពាល់នៃការត្រៀមខ្លួនរបស់កូរ៉េខាងជើងក្នុងការឆ្លើយតបទៅនឹងសកម្មភាពមួយនេះ។ សំណួរទី១៖ នាពេលថ្មីៗនេះ ស.រ.អ. និងសម្ព័ន្ធមិត្តខ្លួនក្នុងតំបន់គឺកូរ៉េខាងត្បូង កំពុងតែធ្វើឡើងនូវសមយុទ្ធយោធាមួយ ដើម្បីពង្រីកបន្ថែមនិងពង្រឹងកម្រិតក៏ដូចជាទំហំនៃសមយុទ្ធយោធា និងការហ្វឹកហ្វឺនរួមគ្នា នៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ ជាបឋម តើការអនុវត្តឡើងនូវសមយុទ្ធយោធានៃសម្ព័ន្ធមិត្តរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានន័យ និងជះឥទ្ធិពលដូចម្តេចចំពោះសន្តិសុខក្នុងតំបន់? លោកបណ្ឌិត ធិន វុត្ថា៖ បាទ អរគុណ។ កន្លែងនេះខ្ញុំចង់បញ្ជាក់បន្តិចពាក់ព័ន្ធទៅនឹងការធ្វើសមយុទ្ធយោធា មែនទែនទៅគឺយើងឃើញថារាល់ការធ្វើសមយុទ្ធយោធាកនុងទម្រង់ណាក៏ដោយវាជាការសម្តែងនូវឥទ្ធិពល ក៏ដូចជាសមត្ថភាពយោធារបស់ខ្លួនហើយម្យ៉ាងទៀត ការធ្វើសមយុទ្ធយោធាក៏ជាការបង្អួតនូវសម្ភារៈយោធាផងដែរទៅឱ្យអន្តរជាតិដូចជាបណ្តាប្រទេសជាមិត្តផ្សេងៗទៀតថាប្រទេសរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារប្រទេសរបស់ពីការឈ្លានពាននានា ប៉ុន្តែយើងឃើញហើយថាការធ្វើសមយុទ្ធយោធានេះបើសិនជាសម្រាប់ប្រទេសដែលមិនពេញចិត្ត ឬជាប្រទេសបច្ឆាមិត្តដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង នោះកូរ៉េខាងជើងគាត់ច្បាស់ជាគិតថាការធ្វើសមយុទ្ធយោធាវាគឺជាការផ្គើន ការឌឺដង និងការចង់គំរាមកំហែងប្រទេសរបស់ខ្លួនតាមបែបចិត្តសាស្ត្រណាមួយ។ តួយ៉ាង យើងឃើញថាបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ី ក៏មិនឃើញមានប្រទេសណាមួយមានប្រតិកម្មខ្លាំងទៅលើការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងដែរ គឺយើងឃើញហើយថាមានតែកូរ៉េខាងជើងមួយទេ ដែលមានប្រតិកម្មជា Allergy តែម្តង។ ត្រង់កន្លែងនេះខ្ញុំចង់បញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនេះ គេសង្កេតឃើញថានៅក្នុងសមយុទ្ធយោធានេះគឺមានការបង្ហាញនូវយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់អាមេរិក និងយន្តហោះចម្បាំងបំបាំងកាយ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើងផងដែរ។ ហើយសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងជើងនេះគឺចង់បានន័យថាស្ថានការណ៍ដែលកើតឡើងនៅឧបទ្វីបកូរ៉េនេះគឺកំពុងស្ថិតក្នុងភាពផុយស្រួយ…
-
AVIVoice Ep118: ដីការចាប់ខ្លួនរបស់លោក Putin និងជំនួបជាមួយនឹងលោក Xi ស្របពេលនៃភាពវឹកវរ
ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែនកំពុងតែមានភាពតានតឹង តុលាការព្រម្មទណ្ឌអន្តរជាតិ (ICC) បានចេញសាលដីការចាប់ខ្លួនរបស់លោក Vladimir Putin ពីបទឧក្រិដ្ឋកម្មសង្រ្គាមពីការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់អំឡុងពេលនៃសង្រ្គាមកំពុងកើតឡើង។ មិនបានប៉ុន្មានថ្ងៃផង លោក Xi Jinping ក៏បានធ្វើដំណើរទៅកាន់សេតវិមាន Kremlin ដើម្បីចូលរួមជំនួបពិភាក្សាកំពូលជាមួយលោក Putin។ ក្នុងកិច្ចសម្ភាសន៍នេះ លោក អំ សុជាតិ បានពន្យល់អំពីខ្លឹមសារនៃសាលដីការចាប់ខ្លួនលោក Putin ចំពោះរូបលោកផ្ទាល់និងប្រទេសរុស្ស៊ីទាំងមូល និងលើកឡើងអំពីលទ្ធផលនៃជំនួបទ្វេភាគីរវាងមេដឹកនាំនៃប្រទេសមហាអំណាចកុម្មុនីស្តទាំងពីរផងដែរ។ សំណួរទី១៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ តុលាការព្រម្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសចេញនូវដីការចាប់ខ្លួនរបស់លោកប្រធានាធិបតី Vladimir Putin លើការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមពីការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។ ជាបឋម តើ (វាគ្មិន) អាចពន្យល់លម្អិតបន្តិចបានទេពាក់ព័ន្ធទៅនឹងសុំណុំរឿងរបស់លោក Putin ដែលស៊ឺបអង្កេតដោយតុលាការព្រម្មទណ្ឌអន្តរជាតិ? លោក អាំ សុជាតិ៖ ដូចដែលយើងបានដឹងហើយថា ICC គឺជាតុលាការអន្តរជាតិត្រូវបានបង្កើតឡើងនៅក្រោមលក្ខន្តិកៈនៃទីក្រុងរ៉ូមឆ្នាំ២០០២ ហើយ ICC មានសមត្ថកិច្ចទប់ស្កាត់នៅក្នុងករណីមួយចំនួនប្រសិនបើប្រទេសដែលមានបទល្មើសបានប្រព្រឹត្តនោះជាភាគីនៃលក្ខន្តិកៈនៃទីក្រុងរ៉ូម ឬ ប្រទេសដើមរបស់ជនល្មើសគឺជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម។ ICC អាចអនុវត្តយុត្តាធិការរបស់ខ្លួនបានលុះត្រាតែតុលាការជាតិមិនអាច ឬ មិនចង់ដំណើរការនៃក្តីនោះ។ ICC…
-
AVIVoice Ep117: សម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ និងអាណត្តិទី៣ របស់លោក ស៊ី ជាប្រធានាធិបតី (មានវីដេអូ)
សម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ ត្រូវបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដែលជាលោក ស៊ី ជីនពីង ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិចិនក្នុងអាណត្តិទី៣របស់ខ្លួន។ បន្ថែមពីលើនេះ ជាលទ្ធផលយើងឃើញមាននូវការផ្លាស់ប្ដូរមួយចំនួនពាក់ព័ន្ធទៅនឹងក្បាលម៉ាស៊ីដឹកនាំបក្សកុម្មុនីស៍ចិន និងគោលនយោបាយជាតិនិងគោលនយោបាយការបរទេសមួយចំនួនសម្រាប់អាណត្តិថ្មីក្រោមការដឹកនាំរបស់លោក ស៊ី។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឈាង វណ្ណារិទ្ធិ បានពន្យល់អំពីលទ្ធផលសំខាន់ៗនៃសម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ គោលនយោបាយថ្មីរបស់លោក ស៊ី ក៏ដូចជាឥទ្ធិពលនៅក្នុងអាណត្តិទី៣ របស់លោក ស៊ី ផងដែរ។ សំណួរទី១៖ នាថ្ងៃទី៤ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សាធារណៈរដ្ឋប្រជាមានិតចិនបានប្រព្រឹត្តទៅនៅសម័យប្រជុំពេញអង្គសភាប្រជាជនចិន ដែលក្នុងនោះរួមមានកិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនចិននីតិកាលទី១៤ និងកិច្ចប្រជុំលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនចិននីតិកាលទី១៤។ សម័យប្រជុំពេញអង្គ សភាប្រជាជនចិនឆ្នាំ២០២៣នេះផងដែរ ក៏ទទួលបាននូវការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ អ្នកតាមដានព្រឹត្តិការណ៍ នៃប្រទេសចិន ក៏ដូចជាអ្នកវិភាគគោលនយោបាយសាធារណៈជាច្រើនផងដែរ។ ជាបឋម សូម (វាគ្មិន) ជួយរៀបរាប់ត្រួសៗបន្តិចអំពីលទ្ធផលគោល ក៏ដូចជាលទ្ធផលសំខាន់ៗនៃសម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣នេះ? នេះជារបត់ថ្មីមួយនៅក្នុងនយោបាយក្នុងស្រុក ក៏ដូចជានយោបាយការបរទេសរបស់ប្រទេសចិនផងដែរ។ទាក់ទងទៅនឹងគោលនយោបាយក្នុងប្រទេសគឺសង្កត់ធ្ងន់លើការអភិវឌ្ឍសេដ្ឋកិច្ច។ ការអភិវឌ្ឍសេដ្ឋកិច្ច គឺធ្វើយ៉ាងម៉េច ខំប្រឹងឱ្យសម្រេចបាន៥ភាគរយក្នុងមួយឆ្នាំ។ ពិតហើយវាមិនជាការងាយទេ ពីព្រោះថាស្ថានការតំបន់និងពិភពលោក មានការប្រែប្រួលឆាប់រហ័ស ហើយវាបានដាក់សំពាធខ្លាំងទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់និងសកល។ ដូចនេះ ចិននឹងខំប្រឹង…
-
AVIVoice Ep116: ជំហរ និងផែនការសន្តិភាពរបស់ចិន លើដំណោះស្រាយសង្រ្គាមនៅអ៊ុយក្រែន
ចិនបានចាប់ផ្ដើមបង្ហាញអំពីវត្តមាន និងគោលជំហររបស់ខ្លួននៅក្នុងដំណើរការនៃការចូលរួមសម្របសម្រួលសង្រ្គាមនៅអ៊ុយក្រែន ដោយកាលពីដើមឆ្នាំកន្លងទៅនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសដាក់ចេញនូវផែនការសន្តិភាព១២ចំណុចសម្រាប់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ យ៉ាងមិញ ពាក់ព័ន្ធទៅនឹកការអនុវត្តជាក់ស្ដែង ក៏ដូចជាថាតើផែនការសន្តិភាពរបស់ចិននឹងមានប្រសិទ្ធភាពកម្រិតណា យើងនឹងត្រូវរងចាំមើលអំពីការតាំងចិត្តបន្ថែមទៀតរបស់ចិនទៅលើបញ្ហាមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត តាំង សុខងី បានពន្យល់លម្អិតអំពីផែនការសន្តិភាពទាំង១២ចំណុច ជាពិសេសគោលការណ៍នៃផែនការសន្តិភាពនោះ និងបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួនចំពោះផែនទីអនាគតនៃសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ី។ សំណួរទី១៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះ ប្រទេសចិនបានដាក់ចេញនូវផែនការសន្តិភាព១២ចំណុច ដើម្បីបង្ហាញអំពីគោលជំហររបស់ខ្លួនទៅលើដំណោះស្រាយបញ្ហានយោបាយ ជាពិសេស ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ជាបឋមមុននឹងចូលដល់ការពិភាក្សាស៊ីជម្រៅ តើលោកបណ្ឌិត អាចពន្យល់លម្អិតបន្តិចបានអំពីអំពីផែនការសន្តិភាពទាំង១២ចំណុច របស់ប្រទេសចិន? តើមានចំណុចសំខាន់ៗអ្វីខ្លះ ដែលទាក់ទាញការចាប់អារម្មណ៍របស់លោកបណ្ឌិតជាងគេ? លោកបណ្ឌិត តាំង សុខងី៖ ផ្អែកតាមការចេញផ្សាយរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ពាក់ព័ន្ធនឹងសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសរ៉ុស្សី មកលើប្រទេសអ៊ុយក្រែន បានបង្ហាញថា ផែនការសន្តិភាពលើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន (China’s Position on the Political Settlement of Ukraine Crisis) ក្នុងនោះរួមមាន១២ចំណុច ខាងក្រោម ៖ ទី១៖ គោរពអធិបតេយ្យភាពរបស់ប្រទេសនានា ទី២៖ បោះចោលគំនិតសង្គ្រាមត្រជាក់ ទី៣៖…
-
AVIVoice Ep115: ការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ» (ភាគ 2)
លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាបេក្ខភាពមួយរូបដែលនឹងត្រូវតតាំងជាមួយគណបក្សដទៃទៀតនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ លោកស្រីគឺជាបេក្ឋភាពវៃក្មេងមួយរូបដែលមិនសូវបានបទពិសោធន៍នៅក្នុងវិស័យនយោបាយ ប៉ុន្តែត្រូវបានសាធារណៈជនបង្ហាញអំពីការគាំទ្រយ៉ាងច្រើនលើសពីការរំពឹងទុកសម្រាប់ការបោះឆ្នោតខាងមុខនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី បានពន្យល់អំពីវត្តមានរបស់លោកស្រី ផែតុងតាន ក្នុងវិស័យនយោបាយនិងការបោះឆ្នោតឆ្នាំ២០២៣។ សំណួរទី១៖ ការបោះឆ្នោតសកលក្នុងឆ្នាំ២០២៣នេះ នៅប្រទេសថៃបានកំណត់ធ្វើនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខ ដោយយើងក៏មើលឃើញដែរថាការបោះឆ្នោតមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកតាមដាន និងអ្នកសិក្សាស្រាវជ្រាវពីស្ថានភាពនយោបាយទាំងក្នុងនិងក្រៅប្រទេស។ ជាបឋម តើលោកវណ្ណលី អាចជួយពន្យល់ត្រួសៗបន្តិចបានទេអំពី ស្ថានភាព និងការវិវត្តន៍ថ្មីៗទៅលើនយោបាយក្នុងប្រទេសថៃ? ហើយជាពិសេសនោះគឺនីតិវិធីនៃការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ ដើម្បីជាការយល់ដឹងចំពោះសាធារណជនផងដែរ? លោក សេង វណ្ណលី៖ មុននឹងខ្ញុំឆ្លើយចំពោះសំណួរ ខ្ញុំសូមចាប់ផ្តើមនិយាយអំពីការវិវត្តន៍ស្ថានការណ៍ចុងក្រោយបន្តិច ដោយសារថ្ងៃនេះខ្ញុំបានទទួលពត៌មានថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ អាចនឹងរំលាយសភាមុនថ្ងៃទី២៣ ដូចនេះមានន័យថាថ្ងៃទី២៣ ខែមីនានេះ ជាថ្ងៃចុងក្រោយនៃរដ្ឋាភិបាលរបស់លោកអាណត្តិទី២ ហើយមានពត៌មានលោកអាចនឹងរំលាយសភាមុននឹងឈានដល់ការបោះឆ្នោតនាខែឧសភា ដោយពត៌មានបាននិយាយថាលោកអាចនឹងរំលាយសភាក្នុងចន្លោះថ្ងៃទី១៥ ខែមីនា។ មូលហេតុដែលលោករំលាយ ខ្ញុំមើលទៅប្រហែលជាមានហេតុផលពីរ ទៅបី ដោយហេតុផលទី១ គឺដោយសារតែលោកចង់ទុកពេលវេលាដើម្បីទាក់ទាញឱ្យសមាជិកដទៃផ្សេងទៀតមកពីគណបក្សនយោបាយនានា ចូលរួមជាមួយនឹងគណបក្ស Ruam Thai Sang…
-
AVIVoice Ep114: ការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ (ភាគ ១)
ការបោះឆ្នោតសកលនៅប្រទេសថៃនឹងត្រូវប្រព្រឹត្តឡើងនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ ស្របពេលជាមួយគ្នានេះ វាក៏ក្លាយជាប្រធានបទក្ដៅសម្រាប់វឌ្ឍនភាពនៃស្ថានភាពនយោបាយក្នុងប្រទេសថៃ តាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងគណបក្សធំៗនៅប្រទេសថៃ ដែលរួមមានគណបក្ស Ruam Thai Sang Chart របស់លោកប្រាយុទ្ធដែលទើបតែបង្កើតថ្មី គណបក្សភឿថៃ គណបក្សផ្លាង ប្រាឆារ៉ាត់ និងគណបក្សធំៗមួយចំនួនទៀត។ លើសពីនេះ រឿងរ៉ាវរបស់លោកប្រាយុទ្ធក៏ក្លាយជាផ្ទាំងស៊ីបក្នុងការវិភាគ និងមានការវែកញែកជាច្រើនចំពោះអនាគតរបស់លោកប្រាយុទ្ធផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី បានពន្យល់អំពីនីតិវិធីនៃការបោះឆ្នោតសកលប្រទេសថៃ ការវិវត្តន៍ស្ថានការន៍ចុងក្រោយរបស់ប្រទេសថៃ និងការយល់ឃើញរបស់លោកចំពោះប្រជាប្រិយភាពលោកប្រាយុទ្ធសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ សំណួរទី១៖ ការបោះឆ្នោតសកលក្នុងឆ្នាំ២០២៣នេះ នៅប្រទេសថៃបានកំណត់ធ្វើនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខ ដោយយើងក៏មើលឃើញដែរថាការបោះឆ្នោតមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកតាមដាន និងអ្នកសិក្សាស្រាវជ្រាវពីស្ថានភាពនយោបាយទាំងក្នុងនិងក្រៅប្រទេស។ ជាបឋម តើលោកវណ្ណលី អាចជួយពន្យល់ត្រួសៗបន្តិចបានទេអំពី ស្ថានភាព និងការវិវត្តន៍ថ្មីៗទៅលើនយោបាយក្នុងប្រទេសថៃ? ហើយជាពិសេសនោះគឺនីតិវិធីនៃការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ ដើម្បីជាការយល់ដឹងចំពោះសាធារណជនផងដែរ? លោក សេង វណ្ណលី៖ មុននឹងខ្ញុំឆ្លើយចំពោះសំណួរ ខ្ញុំសូមចាប់ផ្តើមនិយាយអំពីការវិវត្តន៍ស្ថានការណ៍ចុងក្រោយបន្តិច ដោយសារថ្ងៃនេះខ្ញុំបានទទួលពត៌មានថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ អាចនឹងរំលាយសភាមុនថ្ងៃទី២៣ ដូចនេះមានន័យថាថ្ងៃទី២៣ ខែមីនានេះ ជាថ្ងៃចុងក្រោយនៃរដ្ឋាភិបាលរបស់លោកអាណត្តិទី២ ហើយមានពត៌មានលោកអាចនឹងរំលាយសភាមុននឹងឈានដល់ការបោះឆ្នោតនាខែឧសភា ដោយពត៌មានបាននិយាយថាលោកអាចនឹងរំលាយសភាក្នុងចន្លោះថ្ងៃទី១៥…
-
AVIVoice Ep113: ខួបលើកទី៧០ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន៖ សមិទ្ធិផល និងមាគ៌ាអនាគត
ឆ្នាំ២០២៣ គឺជាឆ្នាំនៃការប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន។ ទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន គឺជាមិត្តភាពដ៏យូរអង្វែងមួយ ដែលជប៉ុនគឺជាដៃគូយុទ្ធសាស្រ្ត និងដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា។ លើកពីនេះ រដ្ឋាភិបាលជប៉ុនបានបន្តគាំទ្រកម្ពុជាដោយអស់ពីចិត្ត ក្នុងការកសាងស្ពានសម្រាប់កម្ពុជាដើម្បីឆ្ពោះទៅរកសន្តិភាពនិងវិបុលភាព និងការតភ្ជាប់កម្ពុជាទៅកាន់តំបន់ក៏ដូចជាពិភពលោកផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្ដម Atsushi UENO បានពន្យល់អំពីសាវតានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងការពង្រឹងបន្ថែមនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៅលើគ្រប់វិស័យសម្រាប់វិបុលភាពនាពេលអនាគត។ សំណួរទី១៖ ក្នុងឆ្នាំ២០២៣ កម្ពុជា និងជប៉ុនប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតដែលចំណងមិត្តភាពនេះបានបង្កើតឡើងនៅឆ្នាំ១៩៥២។ ជាដំបូង ទាក់ទងនឹងការរំលឹកខួបនេះ តើរដ្ឋាភិបាលនៃប្រទេសទាំងពីរបានត្រៀមអ្វីខ្លះដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូត? មុននឹងនិយាយអំពីខួបលើកទី៧០ឆ្នាំនេះ ខ្ញុំសូមលើកឡើងអំពីសារៈសំខាន់នៃឆ្នាំមុន។ វាជាឆ្នាំពិសេស និងសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីជប៉ុន-កម្ពុជា។ កាលពីឆ្នាំមុន កម្ពុជាគឺជាប្រធានអាស៊ាន។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចំនួនពីរដង ក្នុងអំឡុងពេលមមាញឹករបស់លោក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុង Kumamoto និងជាថ្មីម្តងទៀត នៅពេលពិធីបុណ្យសពរដ្ឋរបស់អតីតនាយករដ្ឋមន្ត្រី ABE។ នាយករដ្ឋមន្ត្រី Kishida ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាចំនួនពីរដងដែរក្នុងខែមីនា និងខែវិច្ឆិកា។ កិច្ចប្រជុំកំពូលជប៉ុន-កម្ពុជារវាងមេដឹកនាំទាំងពីរបានធ្វើឡើងចំនួនបួនដងក្នុងមួយឆ្នាំ។ នេះបង្ហាញថាទំនាក់ទំនងទ្វេភាគីរបស់យើងមានភាពល្អប្រសើរ និងជិតស្និទ្ធជាងពេលណាៗទាំងអស់សម្រាប់រយៈពេល៧០ឆ្នាំចុងក្រោយនេះ បើគិតចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ និងចុងក្រោយក្នុងខែវិច្ឆិកា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជា…
-
AVIVoice Ep112: ការប្រកួតប្រជែងរវាង ប្រទេសចិន ជាមួយសហរដ្ឋអាមេរិក និងឥទ្ធិពលមកលើកម្ពុជា
ស្ថានភាពនៃការប្រកួតប្រជែងមហាអំណាចស.រ.អ.និងចិន នៅតែជាប្រធានបទក្ដៅនិងមានភាពស្មុគស្មាញ។ ជាពិសេសវាបានជះឥទ្ធិពលដល់ដល់ការអនុវត្តនូវគោលនយោបាយការបរទេសរបស់បណ្ដាប្រទេសនៅក្នុងតំបន់នានា។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត NETH Thida Chanthima បានពន្យល់អំពីលក្ខណៈនៃយុទ្ធសាស្រ្ត និងគោលនយោបាយការបរទេសរបស់មហាអំណាចទាំងពីរចំពោះការប្រកួតប្រជែងមួយនេះ និងលើកឡើងអំពីផលប៉ះពាល់ដល់ការអនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជាផងដែរ។ សំណួរទី១៖ ដោយយើងបានដឹងថា សហរដ្ឋអាមេរិក និងចិនគឺជាដៃគូប្រកួតប្រជែងយូរអង្វែងនៅក្នុងក្របខ័ណ្ឌនៃផ្នែកយុទ្ធសាស្ត្រ សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម។ ជាការពិត ការប្រកួតប្រជែងនៃមហាអំណាចគឺ មានការទាក់ទងយ៉ាងខ្លាំងចំពោះរដ្ឋតូចដូចជា ប្រទេសកម្ពុជា និងថ្នាក់តំបន់។ ជាបឋម តើយើងអាចកំណត់លក្ខណៈយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិនយ៉ាងដូចម្តេច? ហើយ តើអ្វីទៅជាធាតុដែលសំខាន់នៃយុទ្ធសាស្ត្របន្ត របស់ចិនចំពោះអាមេរិក? Dr. NETH Thida Chanthima៖ យោងតាមយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០២២ គឺអាមេរិកបានពណ៌នាប្រទេសចិន សម្តៅលើបញ្ហាប្រឈមភូមិសាស្ត្រនយោបាយដែលជាប់ពាក់ព័ន្ធបំផុត ហើយខ្ញុំបានដកស្រង់គូប្រជែងនៃមហាអំណាចទាំងពីរដែលមានបំណងផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ និងកាន់តែខ្លាំងឡើងនូវអំណាចសេដ្ឋកិច្ច ការទូត យោធា និងវិវត្តភាពនៃបច្ចេកវិទ្យា។ គោលបំណងយុទ្ធសាស្ត្ររបស់ អាមេរិក ចំពោះ ប្រទេសចិន គឺ មានចំនួនបីចំណុច។ ទីមួយ សហរដ្ឋអាមេរិកគ្រោងនឹងវិនិយោគលើមូលដ្ឋានគ្រឹះនៃការប្រកួតប្រជែងរបស់ខ្លួន ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា សេដ្ឋកិច្ច នយោបាយ យោធា ការស៊ើបការណ៍សម្ងាត់ និងផ្នែកអភិបាលកិច្ចសកល ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន។ ទីពីរ សហរដ្ឋអាមេរិក គ្រោងធ្វើសម្ព័ន្ធភាពខ្លួនឯងជាមួយនឹងបណ្តានៃ…
-
AVIVoice Ep111: ស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ី
អស្ថិរភាពនៅមីយ៉ាន់ម៉ានៅតែបន្តអូសបន្លាយគ្មានពេលវេលាច្បាស់លាស់ ហើយភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីក៏បានមកដល់។ ស្របពេលជាមួយគ្នានេះ របបយោធាមីយ៉ាន់ម៉ាទើបតែបានដាក់ចេញនូវច្បាប់ស្ដីពីការបោះឆ្នោតថ្មីនៅក្នុងប្រទេសរបស់ខ្លួនមុនការបោះឆ្នោតដែលខ្លួនបានសន្យាបានមកដល់។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត Desmond Molloy បានសង្ខេបអំពីស្ថានភាបបច្ចុប្បន្នដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា និងគោលជំហររបស់ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំនេះ ក៏ដូចជាវិធានការនានាដែលនឹងត្រូវអនុវត្តសម្រាប់វិបត្តិមួយនេះផងដែរ។ សំណួរទី១៖ ដោយគិតពីស្ថានភាពបច្ចុប្បន្នរបស់មីយ៉ាន់ម៉ា តើ (វាគ្មិន) គិតថាស្ថិរភាពនយោបាយអាចរក្សាបានក្នុងកម្រិតសមហេតុផលទេ បើប្រៀបធៀបទៅនឹងការចាប់ផ្តើមនៃរដ្ឋប្រហារកាលពីពីរឆ្នាំមុនក្នុងឆ្នាំ ២០២១? ខ្ញុំគិតថាពេលវេលាចុងក្រោយដែលមានស្ថិរភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺនៅម៉ោងប្រហែល ៣ ទៀបភ្លឺថ្ងៃទី ០១ ខែកុម្ភៈឆ្នាំ ២០២១ ។ វាជាពេលព្រឹកដែលរដ្ឋាភិបាលភាគច្រើនរបស់ NLD ដែលទើបតែឈ្នះការបោះឆ្នោតឆ្នាំ ២០២០ ដោយភ្លូកទឹកភ្លូកដី កំពុងរៀបចំបង្កើតរដ្ឋាភិបាល។ ហើយនៅម៉ោង ៤:០០ ព្រឹក យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារ។ កាលនោះមានស្ថិរភាពសមហេតុផល ព្រោះមានរដ្ឋាភិបាលភាគច្រើន។ យើងឃើញមានការធ្វើដំណើររយៈពេល១១ឆ្នាំឯណោះ ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដែលទាក់ទងគ្នា និងឆ្ពោះទៅរកស្ថិរភាព ការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ច ការធ្វើឱ្យប្រសើរឡើងនៃច្បាប់ និងការខិតខំប្រឹងប្រែងក្នុងការកសាងសន្តិភាពទាក់ទងនឹងជម្លោះផ្សេងៗដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែចាប់តាំងពីការធ្វើរដ្ឋប្រហារនោះស្ថិរភាពបានធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ដំណាក់កាលមួយដែលមិនអាចចាត់ទុកថាមានស្ថិរភាពនយោបាយ។ ដូច្នេះ ក្នុងកាលៈទេសៈបច្ចុប្បន្ន ខ្ញុំមិនឃើញស្ថិរភាពនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាទេ។ ដូច្នេះ ស្ថានភាពប្រហែលជាកាន់តែយ៉ាប់យ៉ឺននៅពេលដែលយើងកំពុងនិយាយនេះ។ សំណួរទី ២៖ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ…
-
AVIVoice Ep110: ខួបលើកទី៧០ និងការរំពឹងទុកនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស
ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស បានចាប់ចំណងមិត្តភាពគ្នាអស់រយៈពេល៧ទសវត្សន៍រួចមកហើយ គិតត្រឹមឆ្នាំ២០២៣នេះ។ សមិទ្ធផលនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងពេល៧០ឆ្នាំមកនេះ បានធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និត និងស៊ីជម្រៅ ក៏ដូចជាបាននៃឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនៃទំនាក់ទំនងមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ឈួន វណ្ណដាសម្បត្តិ បានរៀបរាប់អំពីសាវតានៃទំនាក់ទំនងកម្ពុជា-ចក្រភពអង់គ្លេស និងសមិទ្ធផលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ឆ្នាំមកនេះ។ សំណួរទី១៖ នៅឆ្នាំ ២០២៣ គឺជាឆ្នាំនៃការគំរប់ខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ ជាបឋម ខ្ញុំអាចសុំឲ្យលោកជួយរំលេចត្រួសៗ អំពីសាវតានៃប្រទេសទាំង ២ កន្លងមកនៅក្នុងរយៈពេល ៧០ ឆ្នាំ ហើយតើប្រទេសទាំង ២ មាននូវអនុស្សាវរីយ៍ ក៏ដូចជាសម្រេចបាននូវអ្វីខ្លះនៃទំនាក់ទំនងរបស់ខ្លួនដែលគួរឲ្យកត់សម្គាល់? លោក ឈួន វណ្ណដាសម្បត្តិ៖ តាមរយៈការសិក្សាស្រាវជ្រាវ និងពិនិត្យទៅលើនិក្ខេបបទរបស់ខ្ញុំ ទំនាក់ទំនងការទូតកម្ពុជា និងអង់គ្លេសបានចាប់ផ្តើមនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៥៣ ដែលមកដល់ពេលបច្ចុប្បន្នមានរយៈពេលជាង ៧ ទសវត្សន៍ ឬ អាចកំណត់បានថាឆ្នាំនេះគឺជាគំរប់ខួបលើកទី ៧០ នៃចំណងការទូតព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ នៅក្នុងរយៈពេល ៧ ទសវត្សន៍ កន្លងមក យើងអាចសង្កេតបានថា ទំនាក់ទំនងនៃប្រទេសទាំង២…