Category: AVI Voice

  • ចំណាត់ការអាស៊ាន និងជំហកម្ពុជា ចំពោះបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

    ចំណាត់ការអាស៊ាន និងជំហកម្ពុជា ចំពោះបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

    ប្រធានបទ៖ ចំណាត់ការអាស៊ាន និងជំហកម្ពុជា ចំពោះបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា វាគ្មិន៖ បណ្ឌិត​ ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យ​ (AVI)​ អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន ពិភពលោកទាំងមូលតែម្តង កំពុងតែតាមដានយ៉ាងស្វិតស្វាញទៅលើវឌ្ឍនភាពជុំវិញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព័ត៌មានចុងក្រោយមានមនុស្សប្រហែល ៣៨នាក់ហើយ ដែលត្រូវបានស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរបបយោធានេះ ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានគូសបញ្ជាក់ពីហេតុផលចំនួន០៣ ដែលធ្វើឲ្យរបបសឹកមីយ៉ាន់ម៉ាសម្រេចចិត្តធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងមកនេះ។ លោកបានលើកឡើងពីការឆ្លើយតបរបស់បណ្តាប្រទេសសមាជិកអាស៊ាន និងលទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីល្ងាចថ្ងៃទី០២ ខែមីនា ដើម្បីពិភាក្សាជុំវិញស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ានេះ។ លើសពីនេះ តាមការសង្កេតរបស់ លោកបណ្ឌិត ច័ន្ទបូរី  ជាគោលជំហបច្ចុប្បន្ន កម្ពុជាគោរពនូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ប៉ុន្តែកម្ពុជាក៏កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវឌ្ឍនភាពនៃស្ថានភាពនយោបាយនៅក្នុងប្រទេសនេះ ផងដែរ ។  ១. ចាប់តាំងពីដើមខែកុម្ភៈ មិនថាប្រជាជនសាមញ្ញ អ្នកសិក្សាស្រាវជ្រាវ អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយ ពោលគឺពិភពលោកទាំងមូលតែម្តង កំពុងតែតាមដានសឹងតែគ្រប់នាទី គ្រប់ពេលវេលាទៅលើវឌ្ឍនភាពជុំវិញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព័ត៌មានចុងក្រោយមានមនុស្សប្រហែល ៣៨នាក់ហើយ ដែលត្រូវបានស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរបបយោធានេះ ។ តើលោកបណ្ឌិត យល់ឃើញយ៉ាងដូចម្តេចចំពោះស្ថានភាពនយោបាយនៅប្រទេសមីយ៉ាន់ម៉ានេះ? វាគ្មិន៖ ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ មកដល់ពេលនេះ បានទាក់ទាញនូវចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ​ ជាពិសេសអាស៊ានដែលជាអង្គការតំបន់ ហើយមានមីយ៉ាន់ម៉ាជាសមាជិក។ អ្វីដែលគេកាន់តែព្រួយបារម្ភនោះ…

  • ការទូតសេដ្ឋកិច្ចនិងមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ

    ការទូតសេដ្ឋកិច្ចនិងមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ

    វាគ្មិន៖ លោក សុវណ្ណ ពិសីរតនៈ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី​ (AVI)​ អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន ស្របពេលដែលក្រសួងការបរទេសកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅការទូតសេដ្ឋកិច្ច របស់កម្ពុជា លោក សុវណ្ណ ពិសីរតនៈ ក៏បានចេញផ្សាយនូវអត្ថបទជា Policy Brief ពាក់ព័ន្ធនឹងការទូតសេដ្ឋកិច្ចរបស់កម្ពុជា ​ដែលផ្ដោតទៅលើគោលដៅធំៗចំនួន ៤ រួមមាន ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញការផ្លាស់ប្ដូរវប្បធម៌ បូករួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ។ លោកក៏បានលើកឡើងពីកាលានុវត្តភាពចំនួន០៣ ដែលកម្ពុជានឹងទទួលបាន ក៏ដូចជាបញ្ហាប្រឈមខ្លះៗដែលកម្ពុជាអាចនឹងជួបប្រទះ នាពេលអនាគត។ បន្ថែមពីលើនេះ ដើម្បីសម្រេចបាននូវការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ចមួយប្រកប ដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព លោកក៏បានផ្តោតសំខាន់លើចំនុចសំខាន់ៗដែលកម្ពុជាគួរយកចិត្តទុកដាក់ចំនួន០៤ ដូចមាននៅក្នុងកិច្ចសម្ភាសន៍ ដូចតទៅនេះ។ តាមការសិក្សារបស់លោក តើអ្វីទៅជាការទូតសេដ្ឋកិច្ច? ហើយរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍អ្វីខ្លះជាទិសដៅអាទិភាពនៅក្នុងការទូតសេដ្ឋកិច្ចនេះ? វាគ្មិន៖​​  ការទូតសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយមួយដែលដាក់បញ្ចូលនូវទិដ្ឋភាពសេដ្ឋកិច្ចទៅក្នុងគោលនយោបាយការបរទេស និង​​ប្រព័ន្ធការទូតរបស់រដ្ឋដោយប្រើប្រាស់នូវយន្តការការទូតក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងបណ្ដារដ្ឋនានា ដើម្បីសម្រេចបាននូវអត្ថប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាសម្រាប់កម្ពុជា។ សូមបញ្ជាក់ផងដែរថា​ កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងការបរទេស និងសហប្រតិបត្តិការ      អន្តរជាតិបានសម្ពោធការដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ ២០២១-២០២៣ ​ដែលផ្ដោតទៅលើគោលដៅធំៗចំនួន ៤ រួមមាន ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការ     វិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍…

  • តំណក់ប្រេងរបស់កម្ពុជា និងមេរៀនគួរយល់ដឹងពីប្រទេសវ៉េណេស៊ុយអេឡា និងន័រវែស (មានវីដេអូ)

    តំណក់ប្រេងរបស់កម្ពុជា និងមេរៀនគួរយល់ដឹងពីប្រទេសវ៉េណេស៊ុយអេឡា និងន័រវែស (មានវីដេអូ)

    វាគ្មិន៖ លោក រ៉ឹម សុខវី បុគ្គលិកស្ម័គ្រចិត្តនៃវេទិកាអប់រំកម្ពុជា​ (Cambodian Education Forum)​ អត្ថបទវិភាគរបស់លោក ពាក់ព័ន្ធនឹងតំណក់ប្រេងរបស់កម្ពុជា ដោយរួមមានការទាញយកជាមេរៀនពីប្រទេសវ៉េណេស៊ុយអេឡា និងន័រវែស នៅក្នុងគេហទំព័រ  Eurasia Review បានទទួលនូវចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវរបស់យើង តែវាហាក់ដូចជាមានបង្កប់នូវសាររំឮកមួយចំនួនពាក់ព័ន្ធនឹងការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់នូវតំណក់ប្រេងរបស់យើង ផងដែរ។ ដូចនេះ តើលោកអាចជួយបញ្ជាក់ពីអំណះអំណាងរបស់លោកបានទេ ថាតើហេតុអ្វីបានជាធ្វើឲ្យលោកមានការព្រួយបារម្ភយ៉ាងដូច្នេះ? វាគ្មិន៖   ប្រេងជាធនធានធម្មជាតិមួយសំខាន់ដែលអាចជួយអភិវឌ្ឍន៍ប្រទេសជាតិបាន។ ប៉ុន្ដែប្រទេសភាគច្រើននៅមជ្ឈិមបូព៌ា អាហ្រ្វិក និងនៅអាមេរិកឡាទីន ដែលជាប្រទេសសម្បូរប្រេងកាត ភាគច្រើនមិនមានការអភិវឌ្ឍរីកចម្រើននោះទេ។ បើយើងក្រឡេកមើលទៅប្រទេសទាំងអស់នោះភាគច្រើនគឺរងគ្រោះដោយសារ សង្រ្គាមរុំាំរ៉ៃ ភាពក្រីក្រ អំពើពុករលួយ និងរបបផ្ដាច់ការជាដើម ។ ឧទាហរណ៍ដូចជា ប្រទេសនីហ្សេរីយ៉ា ជាប្រទេសមួយដែលសម្បូរប្រេងច្រើនជាងគេបំផុតនៅក្នុងទ្វីបអាហ្រ្វិក ក៏ប៉ុន្តែប្រទេសនេះសព្វថ្ងៃគឺជាប្រទេសមួយដែលក្រីក្របំផុតនៅក្នុងទ្វីបអាហ្វ្រិកទៅវិញ។ តាមស្ថិតិកាលពីឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ឃើញថាប្រហែលជា ៨៣ លាននៃប្រជាជននីហ្សេរីយ៉ា រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ម្យ៉ាងវិញទៀត យើងឃើញថា ប្រទេសនេះផលិតប្រេងបានច្រើន សរុបទៅ គឺក្នុងមួយថ្ងៃ អាចផលិតបានរហូតដល់ទៅ ២,៥ លានបារ៉ែល…

  • ឥទ្ធិពលរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative) លើតំបន់មេគង្គ (មានវីដេអូ)

    ឥទ្ធិពលរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative) លើតំបន់មេគង្គ (មានវីដេអូ)

    វាគ្មិន៖ លោកបណ្ឌិត អ៊ុំ សុជាតិ សមាជិកមជ្ឍមណ្ឌលស្រាវជ្រាវហុងកុងដោយចីរភាព នៃសាកលវិទ្យាល័យទីក្រុងហុងកុង តើអ្វីទៅជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative – BRI)? ហើយតើវាបង្កើតឡើងក្នុងគោលបំណងអ្វី?វាគ្មិន៖ គំនិតផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់ និងផ្លូវ (One Belt One Road Initiative ឬក៏ Belt and Road Initiative) ត្រូវបានលើកឡើងដំបូង ដោយលោកប្រធានាធិបតីចិន Xi Jinping ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស Kazakhstan កាលពីខែកញ្ញា ឆ្នាំ២០១៣។ លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការថ្មីមួយប្រចាំតំបន់ ដែលជាដំបូងត្រូវបានគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមក ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនទៅកាន់ប្រទេសឥណ្ឌូនេស៊ី លោកបានប្រកាសជាថ្មីម្តងទៀត ឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) ក៏ដូចជាការចាប់ផ្តើមការកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី២១។ នៅខែកញ្ញា ឆ្នាំ២០១៣ គម្រោងនេះត្រូវបានសរសេររៀបរៀង ហើយត្រូវបានអនុម័តដោយសមាជិកគណៈកម្មាការមជ្ឈឹមបក្សកុម្មុយនិស្តចិន ដោយចាត់ទុកគម្រោងនេះគឺជា…

  • កម្ពុជានៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS)

    កម្ពុជានៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS)

    ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ (7thGMS Summit) កម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលនេះនៅពាក់កណ្តាលឆ្នាំ២០២០ ប៉ុន្តែត្រូវបានលើកមកពេលអំឡុងដើមឆ្នាំ២០២១វិញ ដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ វាគ្មិន: លោកសាស្រ្តាចារ្យ កឹម ដឿនសម្របសម្រួលដោយ៖ ហ៊ឹម សុធារ័ត្ន

  • កម្ពុជា ថៃ និងវៀតណាមមានសមត្ថភាពក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ខណៈ ការគ្រប់គ្រងជំងឺនេះនៅមីយ៉ាន់ម៉ាអាចនឹងមានការប៉ះពាល់ ដោយសារការប្រែប្រួលនយោបាយផ្ទៃក្នុង (មានវីដេអូ)

    កម្ពុជា ថៃ និងវៀតណាមមានសមត្ថភាពក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ខណៈ ការគ្រប់គ្រងជំងឺនេះនៅមីយ៉ាន់ម៉ាអាចនឹងមានការប៉ះពាល់ ដោយសារការប្រែប្រួលនយោបាយផ្ទៃក្នុង (មានវីដេអូ)

    វាគ្មិន៖ បណ្ឌិត​ ងួន គឹមលី នាយកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យ​អាស៊ី (AVI) ​ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យជាតិអូស្រ្តាលី (ANU) និងថ្នាក់អនុបណ្ឌិតផ្នែកការសិក្សាអាស៊ីអាគ្នេយ៍ពីសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ។ ទស្សនាវដ្តី Mekong Connect របស់ AVI ស្តីពីឥទ្ធិពល និងការឆ្លើយតបនៅក្នុងតំបន់មេគង្គទៅលើជំងឺរាតត្បាតកូវីដ-១៩ បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកសិក្សាស្រាវជ្រាវ ដោយហេតុថាទស្សនាវដ្ដីនេះបានសរសេរតាំងពីចុងឆ្នាំ២០២០ ហើយបានរៀបរាប់ពីចំណុចខ្លាំង និងចំណុចខ្វះខាតរបស់ប្រទេសចំនួន០៤ នៅក្នុងតំបន់មេគង្គ (កម្ពុជា​ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះនៅក្នុងសហគមន៍ ប៉ុន្តែអ្នកនិពន្ធអត្ថបទនីមួយៗហាក់ដូចជាបានដឹងមុនថានឹងមានអ្វីកើតឡើងនៅដើមឆ្នាំ២០២១នេះ ជាក់ស្តែងដូចជាករណីរបស់ប្រទេសមីយ៉ាន់ម៉ាជាដើម។​ តើអ្វីទៅជាចំណុចលេចធ្លោរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ពីការរីករាលដាលនៅក្នុងសហគមន៍? វាគ្មិន៖   ទាក់ទងនឹងកម្ពុជា គិតត្រឹមដើមឆ្នាំ២០២១ បើតាមតួលេខរបស់ក្រសួងសុខាភិបាល កម្ពុជាមានអ្នកឆ្លងចំនួន៤៦៧ករណី​ ជាសះស្បើយសរុបមាន៤៥១ករណី និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។ បើយើងក្រលេកមើលលើការគ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជាវិញ ធៀបទៅនឹងប្រទេសផ្សេងៗនៅជុំវិញពិភពលោក កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតដែលអាចគ្រប់គ្រងនូវស្ថានការណ៍ជំងឺកូវីដនេះបាន។ សូម្បីតែ ប្រទេសអភិវឌ្ឍន៍ ឬប្រទេសអ្នកមាន ដែលមានភាពសំបូរបែប ក៏នៅមានផលលំបាកក្នុងការគ្រប់គ្រងជំងឺនេះដែរ។ នេះជាចំណុចលេចធ្លោរបស់ប្រទេសតូចដូចកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ កម្ពុជាមានសមត្ថភាព អាចគ្រប់គ្រងជំងឺនេះបាន ពិតជាមិនមែនជារឿងធម្មតាទេ ដែលវាកើតចេញពីកត្តាសំខាន់ៗ…

  • ​កម្រងសំនួរចម្លើយលើប្រធានបទ៖ សមាជថ្នាក់ជាតិលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម (មានវីដេអូ)

    ​កម្រងសំនួរចម្លើយលើប្រធានបទ៖ សមាជថ្នាក់ជាតិលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម (មានវីដេអូ)

    វាគ្មិន៖ បណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឍមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញគោលនយោបាយការបរទេស និងភូមិសាស្រ្តនយោបាយដែលផ្តោតសំខាន់នៅក្នុងតំបន់អាស៊ាន និងមេគង្គ ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ New South Wales Canberra ប្រទេសអូស្រ្តាលី និងថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ International University of Japan (IUJ) ប្រទេសជប៉ុន។ បច្ចុប្បន្ន ថ្នាក់ដឹកនាំ ក៏ដូចជាអ្នកវិភាគនយោបាយនៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិមួយចំនួន កំពុងតែតាមដានជាពិសេសជុំវិញវឌ្ឍនភាពនៃសមាជថ្នាក់ជាតិលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម បន្ទាប់ពីព្រឹត្តការណ៍នៃការចូលកាន់តំណែងជាផ្លូវការរបស់លោកប្រធានាធីបតីសហរដ្ឋអាមេរិកថ្មី លោក Joe Biden។ ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការធ្វើសមាជនេះ តើ លោកបណ្ឌិត បានសង្កេតឃើញនូវទិដ្ឋភាពអ្វីខ្លះដែរ? ហើយហេតុអ្វីបានជាវៀតណាមចាំបាច់ត្រូវមានសមាជថ្នាក់ជាតិនេះដែរ?វាគ្មិន៖ ជាទិដ្ឋភាពរួម យើងសង្កេតឃើញថាសមាជថ្នាក់ជាតិលើកទី១៣ មានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសទាក់ទងទៅនឹងចំនួនអ្នកចូលរួមដែលជាស្ត្រី គឺមានចំនួនកើនឡើងរហូតទៅដល់១៤% បើធៀបទៅនឹងសមាជមុនៗ ពិសេសសមាជលើកទី១២ ដែលមានត្រឹមតែ ១២% ប៉ុណ្ណោះ។ ដូច្នេះហើយ នេះអាចសបញ្ជាក់ឱ្យឃើញថាថ្នាក់ដឹកនំាវៀតណាមកាន់តែឱ្យតម្លៃច្រើនទៅលើការចូលរួមរបស់ស្រ្ដីក្នុងជីវភាពនយោបាយ ជាពិសេសទៅលើក្បាលម៉ាស៊ីនដឹកនំានយោបាយរបស់ប្រទេសវៀតណាមផ្ទាល់ (គណៈបក្សកុម្មុយនីស្តវៀតណាម)។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍ទី២ គឺសមាជនេះប្រព្រឹត្តឡើងស្របពេលជាមួយនឹងការផ្លាស់ប្ដូរប្រធានាធីបតីសហរដ្ឋអាមេរិកថ្មី…

  • ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោក JOE BIDEN

    ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោក JOE BIDEN
  • ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំ២០២២

    ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំ២០២២

    ប្រធានបទ៖ ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នែកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងឆ្នាំ២០២២ លោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គសិក្សាយុទ្ធសាស្ត្រដែលជាអ្នកជំនាញកិច្ចការបរទេសនឹងបានតាមដានកិច្ចប្រជុំយ៉ាងជាប់លាប់។ អ្នកសម្របសម្រួល៖ហ៊ឹម សុធារ័ត្ន