-
AVI Voice Ep 29: យុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជា
នៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន យើងអាចកត់សម្គាល់បានថា ចិន និងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រើប្រាស់យន្តការ ០២ ចំបង ដើម្បីធ្វើការប្រកួតប្រជែង និងសម្ញែងឥទ្ធិពលដាក់គ្នា នោះគឺយុទ្ធសាស្រ្ត FOIP និងBRI។ ក្នុងនោះ FOIP ត្រូវបានប្រទេសជាច្រើនដូចជា ជប៉ុន អាមេរិក អូស្រ្តាលី សហភាពអឺរ៉ុប អាល្លឺម៉ង់ និងឥណ្ឌា យកដាក់ចូលជាគោលនយោបាយការបរទេសរៀងៗខ្លួន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានលើកឡើងពីភាពខុសគ្នានៃគោលនយោបាយ FOIP របស់ប្រទេសទាំងនោះ និងគូសបញ្ជាក់ពីភាពលេចធ្លោនៃគោលនយោបាយ FOIP របស់ជប៉ុន។ លោកក៏បានរំលឹកពីសម្ពាធដែលកម្ពុជាអាចនឹងទទួលបានក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលមានដូចជាសំណុំរឿងកោះតៃវ៉ាន់ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហានយោបាយនៅមីយ៉ាន់ម៉ា ក៏ដូចជាបញ្ហានានាពាក់ព័ន្ធនឹងការប្រកួតប្រជែងរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក។ សំណួរទី១៖ បើយើងសង្កេតមើលលើយន្តការនានា នៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន យើងអាចកត់សម្គាល់បានថា ចិន និងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រើប្រាស់យន្តការ ០២ ចំបង ដើម្បីធ្វើការប្រកួតប្រជែង និងសម្ញែងឥទ្ធិពលដាក់គ្នា។ នោះគឺយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ (FOIP) និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ តើបច្ចុប្បន្ន ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ FOIP និង BRI កំពុងប្រជែងគ្នានៅលើវិស័យអ្វីខ្លះ? ជាការពិតជា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ គឺជាគំនិតផ្ដួចផ្ដើមមួយដែលកំពុងទទួលបានការទាក់ទាញចំណាប់អារម្មណ៍ពីអ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាអ្នកតាក់តែងគោលនយោបាយ ក្នុងតំបន់ ក៏ដូចជាពិភពលោក។ បើទោះបីជា គំនិតផ្តួចផ្តើមនេះត្រូវបានគេអះអាងថា ជាគំនិតផ្ដួចផ្ដើមមិនសំដៅប្រកួតប្រជែងជាមួយនឹងចិន ជាពិសេសប្រកួតប្រជែងជាមួយនឹងគំនិតផ្ដួចផ្ដើម Belt and Road Initiative របស់ចិនក៏ដោយ…
-
AVI Voice Ep 28: គោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា
នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងពីប្រវត្តិរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្គា យូស៊ីហ៊ីដេ និងការបន្តនូវគោលនយោបាយការបរទេសរបស់លោក ស៊ីនហ្សូ អាបេ ជាពិសេសទាក់ទងនឹងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលបើកចំហ និងសេរី (Free and Open Indo-Pacific) ។ លោកបណ្ឌិតបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការជំរុញដំណើរការរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់មេគង្គ ក៏ដូចជាសក្ដានុពលរបស់ជប៉ុនក្នុងការធ្វើជាស្ពានជួយធ្វើឲ្យទំនាក់ទំនងកម្ពុជានិងអាមេរិកមានភាពល្អប្រសើរជាងនេះ ពោលគឺក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងសហរដ្ឋអាមេរិក និងចិនផងដែរ។ សំណួរទី១៖ តើលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា យូស៊ីហ៊ីដេ ជានរណា? តើគាត់មានគុណសម្បតិ្ត ឬលក្ខណៈពិសេសអ្វីខ្លះ ដែលអាចឲ្យគាត់អាចទទួលសំឡេងភាគច្រើនពីសមាជិកនៅក្នុងគណបក្សប្រជាធិបតេយ្យ សេរី (Liberal Democratic Party-LDP) របស់ជប៉ុន? លោក ស៊ូហ្គា យូស៊ីហ៊ីដេ គឺជាអ្នកនយោបាយជប៉ុន ដែលមកពីគ្រួសារកសិករ ដែលឪពុករបស់គាត់ជាម្ចាស់ចំការស្តរបឺរី(Stawberry) រីឯម្តាយរបស់លោកគឺជាគ្រូបង្រៀន។ នេះដូចជាលើកទីមួយហើយ ក្នុងថ្នាក់ដឹកនាំកំពូលរបស់ជប៉ុន ដែលលោកមានប្រវត្តិចេញមកពីគ្រួសារធម្មតា ពោលគឺគ្រួសារកសិករ។ ភាគច្រើន ថ្នាក់ដឹកនាំនៃគណបក្ស LDP នេះ គឺចេញមកពីត្រកូលអ្នកនយោបាយខ្ពស់ៗ ឬក៏មានវណ្ណៈខ្ពស់ៗនៅក្នុងសង្គមជប៉ុន។ លោកគឺជានាយករដ្ឋមន្ត្រីដែលបានតែងតាំងឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេបានចុះចេញពីតំណែង នៅខែកញ្ញា ឆ្នាំ២០២០ និយាយឲ្យចំទៅនេះគឺជាការបោះឆ្នោតនៅក្នុងបក្សទេ ដើម្បីជ្រើសរើសលោកធ្វើជានាយករដ្ឋមន្ត្រីជំនួស។ យើងឃើញថានៅក្នុងគណបក្ស LDP នេះ គឺមានបក្ខពួកមួយចំនួននៅក្នុងគណបក្សនេះធ្វើការប្រកួតប្រជែងគ្នាដែរ ក៏ប៉ុន្តែលោក ស៊ូហ្គា នេះ បានទទួលការជឿទុកចិត្ត និងការគាំទ្រពីលោក ស៊ីនហ្សូ អាបេ ដែលមានសំឡេងភាគច្រើននៅក្នុងគណបក្ស LDP នេះ បោះឆ្នោតឲ្យ។ នេះគឺជាកត្តារបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រី ដែលជាកត្តាសំខាន់នៅក្នុងការធ្វើឲ្យលោក ស៊ូហ្គា នេះ ជាប់ឆ្នោតទៅក្នុងការបោះឆ្នោតផ្ទៃក្នុងរបស់គណបក្ស LDP នេះ។ សំណួរទី២៖ តើនយោបាយការបរទេសរបស់លោកនាយករដ្ឋមន្រ្តី ស៊ូហ្គា និងនយោបាយការបរទេសរបស់អតីតនាយករដ្ឋមន្រ្តី លោក ស៊ីនហ្សូ អាបេ មានភាពខុសគ្នាយ៉ាងដូចម្តេច? យើងឃើញថា នយោបាយការបរទេសរបស់លោក ស៊ូហ្គា គឺជាការបន្តនូវគោលនយោបាយការបរទេសរបស់លោក ស៊ីនហ្សូ…
-
AVI Voice Ep 27: ទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃ
ជម្លោះសមុទ្រចិនខាងត្បូងនេះ បានធ្វើឲ្យមានការប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងគ្រោះថ្នាក់បំផុតដោយសារតែទាំងចិន និងអាមេរិកបាននឹងកំពុងតែពង្រីកកម្លាំងយោធារបស់ខ្លួន និងបានទាមទារឲ្យប្រទេសអាស៊ានជ្រើសរើសរវាងចិននិងអាមេរិក។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានលើកឡើងថា បញ្ហាសមុទ្រចិនខាងត្បូងនេះនឹងមិនមានដំណោះស្រាយច្បាស់លាស់ ឬប្រសិទ្ធិភាពនោះទេ ដរាបណា COC មិនត្រូវបានចុះហត្ថលេខាទទួលស្គាល់ពីភាគីទាំងពីរ ដោយផ្អែកលើកត្តាធំៗ ៤ គឺ៖ (១) ការបែងចែករវាងប្រទេសអាស៊ានដែលមានជម្លោះ និងប្រទេសដែលមិនមានជម្លោះជាមួយនឹងចិន (២) ផលប្រយោជន៍ជាតិ (៣) ជំងឺរាត្បាតកូវីដ-១៩ និង (៤) ការប្តេជ្ញាចិត្តរបស់ចិនក្នុងការចូលរួមជាវិធានច្បាប់ និងគោរពទៅតាមក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូងនេះឬក៏អត់ ។ ទាក់ទងនឹងព្រែកជីកក្រារបស់ថៃវិញ ព្រែកនេះអាចជាច្រកពាណិជ្ជកម្មដ៏ធំជំនួសឲ្យកំពង់ផែអន្តរជាតិរបស់សិង្ហបុរី នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាហេតុតម្រូវឲ្យរដ្ឋាភិបាលថៃ និងអ្នកនយោបាយថៃ ត្រូវតែមានការគិតគូរឲ្យបានម៉ត់ចត់ និងមានទស្សនវិស័យវែងឆ្ងាយក្នុងការវិភាគលើការខាតបង់ និងប្រយោជន៍ជាក់ស្តែងពីគម្រោងព្រែកជីកក្រានេះ ដូចជាក្នុងកិច្ចការចរចាជាមួយនឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាដើម ដើម្បីធានាឲ្យបាននូវឯករាជ្យភាពសេដ្ឋកិច្ច និងអព្យាក្រឹតរបស់ខ្លួន ក្នុងកិច្ចការភូមិសាស្រ្តនយោបាយ។ សំនួរទី១៖ តើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង មានដំណើរដើមទងយ៉ាងដូចម្តេច? តើសមុទ្រចិនខាងត្បូងមានសារៈសំខាន់យ៉ាងដូចម្តេចចំពោះភាគីជម្លោះ និងចំពោះប្រទេសមហាអំណាច និងអំណាចកណ្តាលដែលលូកដៃនៅក្នុងជម្លោះនេះ? ចំពោះសារៈប្រយោជន៍សំខាន់ៗរបស់តំបន់សមុទ្រចិនខាងត្បូងនេះ គឺតំបន់នេះមានសក្តានុពលខ្លាំងទាំងសេដ្ឋកិច្ច និងនយោបាយ ពោលគឺតំបន់នេះមានការចរាចរណ៍ទំនិញអន្តរជាតិ ១/៣ នៃចរាចរណ៍ទំនិញពិភពលោក ដែលមានតម្លៃជាង ៣ទ្រីលានដុល្លារសហរដ្ឋអាមេរិករៀងរាល់ឆ្នាំ។ លើសពីនេះ គឺនៅក្រោមដែនដីសមុទ្រចិនខាងត្បូងនេះ ក៏មានធនធានធម្មជាតិជាច្រើនទៀតដូចជា…
-
AVI Voice Ep 26: គម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យ
បច្ចុប្បន្ន មានមតិមួយចំនួនបានរិះគន់ចំពោះជំនួយអភិវឌ្ឍន៍របស់ចិនមកកម្ពុជា ពិសេសនៅក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative) ដែលអ្នកទាំងនោះ យល់ថានេះជាឧបករណ៍នយោបាយរបស់ចិន។ នៅក្នុងកិច្ចសម្ភាសន៍នេះបណ្ឌិត អ៊ុំ សុជាតិ លើកឡើងពីការស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវហុងកុងប្រកបដោយចីរភាពរបស់សាកលវិទ្យាល័យទីក្រុងហុងកុង ដែលរកឃើញថា ផលអវិជ្ជមានរបស់គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ មានបញ្ហាស្នូលធំៗចំនួន០៣ គឺ៖ បញ្ហា ទំនួលខុសត្រូវសង្គម បញ្ហានៃការចោទប្រកាន់ពីអន្ទាក់បំណុល និងបញ្ហាបរិស្ថាន។ តាមរយៈចំនុចខ្សោយទាំងអស់នេះហើយ ដែលបណ្ដាប្រទេសមួយចំនួន ឬក៏បណ្ដាញសារព័ត៌មានដែលមាននិន្នាការប្រឆាំងនឹងចិន បានលើកយកមកវាយប្រហារគម្រោងនានានៅក្នុងគំនិតផ្ដួចផ្ដើមនេះ។ លោកបានបន្ថែមទៀតថា កម្ពុជា ជាប្រទេសតូច ហើយការផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងមហាយក្សចិនគឺជារឿងមួយដែលមិនអាចជៀសរួច តែអ្វីដែលសំខាន់នោះគឺ សម្រាប់រយេៈពេលវែង កម្ពុជាគួរតែយកចិត្តទុកដាក់ដោះស្រាយហានិភ័យខាងលើ និងគួរ Diversify វិនិយោគ ដើម្បីកាត់បន្ថយនូវហានិភ័យដែលពង្រឹងទំនាក់ទំនងល្អជាមួយនឹងបណ្តាប្រទេសអាស៊ាន ក៏ដូចជាបណ្តាប្រទេសអភិវឌ្ឍន៍នានា ហើយក៏អាចថែរក្សាបានទំនាក់ទំនងល្អជាមួយចិន។ ភាពរឹងមាំខាងផ្នែកសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ខឿនការពារជាតិសម្រាប់ប្រទេសកម្ពុជាទៅថ្ងៃអនាគត។ សំនួរទី១៖ តើកម្ពុជាបានទទួលគម្រោងសំខាន់ៗអ្វីខ្លះពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ? ចំពោះប្រវត្តិគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ដែលដំបូងគេហៅថា One Belt One Road Initiative ត្រូវបានលើកឡើងដោយលោកប្រធានាធិបតី ស៊ី ជីងពីង ក្នុងអំឡុងពេលទស្សកិច្ចរបស់លោកនៅប្រទេសKazakhstan កាលពីឆ្នាំ២០១៣។ លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការប្រចាំតំបន់ ដែលជាដំបូងគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមកលោកក៏បានធ្វើទស្សកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោកក៏បានប្រកាសជាថ្មីឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏ដូចជាការចាប់ផ្ដើមកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សទី២១…
-
AVI Voice Ep 25: ការប្រកួតប្រជែងរវាងមហាអំណាច G7 ចិន និងរុស្ស៊ី និងសម្ពាធនៃរដ្ឋតូចៗនៅតំបន់អាស៊ីអាគ្នេយ៍
កាលពីសប្តាហ៍មុន យើងឃើញថា មានព្រឹត្តការណ៍សំខាន់ចំនួន០២ដែរគួរឲ្យកត់សម្គាល់គឺ៖ កិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេស ពីថ្ងៃទី១១-១៣ ខែមិថុនា និងជំនួបកំពូលទ្វេភាគីរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី នៅប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនានេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឈាង វណ្ណារិទ្ធ បានបញ្ហាចម្រូងចម្រាសនានារវាងអាមេរិក-ចិន (បញ្ហាស៊ីងជាំង និងហុងកុង) និង បញ្ហារវាងអាមេរិក-រុស្ស៊ី (បញ្ហានៃការចោទប្រកាន់ថារុស្ស៊ីបានបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ការបណ្តេញនូវអង្គទូតរវាងប្រទេសទាំងពីរ បញ្ហានៅគ្រីមៀរនិងអឺរ៉ុបខាងកើត និងការសម្លាប់អ្នកដឹកនាំនៃគណៈបក្សប្រឆាំងនៅរុស្ស៊ី)។ លោកបណ្ឌិត ក៏បានលើកឡើងថា ចរន្តស្ថានការណ៍ពិភពលោកបច្ចុប្បន្ននេះ បានដាក់សម្ពាធខ្លាំងទៅដល់បណ្តាប្រទេសតូចៗ នៅក្នុងតំបន់ រួមទាំងកម្ពុជា។ ដូចនេះ វាគ្រោះថ្នាក់ណាស់ បើយើងដើរខុសមួយជំហាន អាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ។ ចំពោះកម្ពុជាយើងដែលជាប្រធាន ASEM ឆ្នាំនេះ និង ASEAN ឆ្នាំក្រោយនេះ កម្ពុជាគួរបន្តមានការជឿទុកចិត្តទៅលើប្រព័ន្ធពហុភាគីនិយមដែលមានភាពបើកចំហ បរិយាប័ន្ន និងគោរពនូវច្បាប់អន្តរជាតិ ដោយប្រកាន់ភ្ជាប់នូវធម្មនុញ្ញឬតួអង្គនៃអង្គការសហប្រជាជាតិជាស្នូល មិនមែនយកតួអង្គអាមេរិក ឬក៏លោកខាងលិចជាស្នូលនោះទេ។ សូមប្រិយមិត្តជាទីគោរពតាមដានសណ្តាប់កិច្ចសម្ភាសន៍ទាំងស្រុង ដូចតទៅ៖ សំណួរទី១៖ កាលពីថ្ងៃទី១១-១៣ ខែមិថុនា កន្លងទៅថ្មីៗនេះ យើងទាំងអស់គ្នាបានដឹងហើយថា…
-
AVI Voice Ep 24: យុទ្ធសាស្រ្តនយោបាយអាមេរិក-ចិន៖ ទស្សនកិច្ចលោកស្រី Wendy R. Sherman និង កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន
ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman រយៈពេល ១១ថ្ងៃ មកបណ្តាប្រទេសមួយចំនួននៅលើពិភពលោក សហរដ្ឋអាមេរិកបានជ្រើសយកប្រទេសអាស៊ានចំនួន ០៣ ដែលក្នុងនោះមានកម្ពុជា ឥណ្ឌូនេស៊ី និងថៃ។ ដំណើរទស្សនកិច្ចទៅកាន់ ០៣ ប្រទេសនេះ ជាទស្សនកិច្ចប្រកបដោយបែបយុទ្ធសាស្រ្តក្នុងតំបន់ ដោយអាមេរិកបានផ្តោតលើប្រធានបទសំខាន់ធំៗ០ ២ គឺ រឿងបញ្ហាអាស៊ាន និងបញ្ហាឥទ្ធិពលចិនមកលើតំបន់អាស៊ានទាំងមូល ក៏ដូចជាបណ្ដាប្រទេសក្នុងអាស៊ានដែលធ្វើឱ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង។ សហរដ្ឋអាមេរិកបានបន្តប្រើប្រាស់នយោបាយយុទ្ធសាស្រ្តហ៊ុមព័ទ្ធ និងបន្សាបឥទ្ធិពលចិនមកលើតំបន់ទាំងមូល និងបណ្ដាប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាផងដែរ។ ចំពោះកម្ពុជា បើទោះបីជាកម្ពុជាជាប្រទេសតូចមែន តែមានបញ្ហាជាច្រើនត្រូវនិយាយ ដូចជា (១) កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយគឺឆ្នាំ ២០២២ (២) បញ្ហាក្តៅនៅក្នុងតំបន់នោះរួមមាន បញ្ហានៅភូមាពីរឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងបញ្ហាសមុទ្រចិនខាងត្បូង និង (៣) សហរដ្ឋអាមេរិកកំពុងគិតថា កម្ពុជាជាកូនអុកមួយរបស់ចិន ហើយបានដាក់ការសង្ស័យថាកម្ពុជាមានកងទ័ពចិននៅតំបន់រាម ខេត្តព្រះសីហនុ។ បើតាមការពិភាក្សា ការសិក្សា និងការស្រាវជ្រាវរបស់លោក ពុយ គា លោកយល់ថា កម្ពុជាគ្មានបំណងថានឹងត្រូវជ្រើសរើសខាងណាម្ខាងទេ គឺចង់ត្រូវជាមួយទាំងចិន និងអាមេរិក តែក៏មិនចង់ជួបប្រទះនឹងការប្រើប្រាស់ពាក្យពេចន៍ដាក់សម្ពាធក្នុងការឱ្យរែកឥទ្ធិពលប្រទេសទាំងពីរឱ្យបានស្មើគ្នា ដែលធ្វើឱ្យកម្ពុជាពិបាកនឹងទទួលយកនោះទេ។ សំណួរទី១៖…
-
AVI Voice វគ្គ២៣៖ ទស្សនាទានបៃតងរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូល P4G លើកទី២
នៅក្នុងកិច្ចប្រជុំកំពូល P4G មេដឹកនាំបានឯកភាពលើសកម្មភាពសម្រាប់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន រួមមាន៖ (១) ស្បៀង និងកសិកម្ម (២) ធនធានទឹក (៣) ថាមពល (៤) ទីក្រុង និងទីប្រជុំជន និង (៥) សេដ្ឋកិច្ចវិលជុំ។ ចំពោះសហរដ្ឋអាមេរិក នយោបាយការទូតលើការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុនេះ ហាក់ដូចជាមិនមានភាពប្រាកដប្រជានោះទេ។ ភាគច្រើន គឺអាស្រ័យទៅលើប្រធានាធិបតីជាប់ឆ្នោត។ នៅក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តម វ៉ាន់ មុនីនាថ រំពឹងទុកថា ការវិលត្រលប់របស់សហរដ្ឋអាមេរិក នឹងជំរុញឲ្យពិភពលោកឯកភាពនៅចំណុចសេសសល់ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ឧទាហរណ៍ដូចជា មាត្រា៦ពាក់ព័ន្ធទៅនឹងតម្លាភាពកាបូន ឥណទានកាបូន និងវិធីសាស្រ្តគណនាកាបូន ការបង្កើនហិរញ្ញប្បទាន ការបង្កើនការបន្ស៊ាំ។ល។ ហើយសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ និងចូលរួមអនុវត្តការស្ដារបៃតងដើម្បីកសាងសេដ្ឋកិច្ចឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ នេះហៅថាជាចំណុចរបត់មួយក្នុងការឆ្ពោះទៅសម្រេច បានគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សំនួរទី១៖ តើកិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ជាអ្វី? ហើយត្រូវបានបង្កើតឡើងក្នុងក្របខណ្ឌអ្វី និងមានគោលបំណងចម្បងៗអ្វីខ្លះ? កិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) គឺជាយន្តការសកលមួយដែលត្រូវបានរៀបចំឡើងដើម្បីគៀងគរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ រដ្ឋាភិបាល វិស័យអាជីវកម្ម…
-
AVI Voice វគ្គ២២៖ បច្ចុប្បន្នភាពនៃវិស័យថាមពលនៅកម្ពុជា
ព្រះរាជាណាចក្រកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។ នៅមុនវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ហើយវិស័យថាមពល ក៏ជាវិស័យមួយដ៏សំខាន់ដែលបានចូលរួមចំណែកនៅក្នុងកំណើននេះផងដែរ។ អគ្គិសនីបានផ្គត់ផ្គង់ទៅដល់អតិថិជនតាមរយៈបណ្តាញអគ្គិសនីថ្នាក់ជាតិសម្រាប់ទ្រទ្រង់នូវតម្រូវការអាជីវកម្មក្នុងស្រុកប្រចាំឆ្នាំ ដែលមានកំណើនរវាង ១៤,៧៨% និង ២៧,៧៩% នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៩។ បណ្តាញអគ្គិសនីជាតិរបស់កម្ពុជា ត្រូវបានគេមើលឃើញថា មានលក្ខណៈដែលអាចទុកចិត្តបាននិងមានតំលៃសមរម្យ ព្រមទាំងអាចធានាបាននូវលទ្ធភាពក្នុងការផ្គត់ផ្គង់បានគ្រប់គ្រាន់ទៅដល់អតិថិជនទៅតាមពេលវេលាដែលត្រូវការ។ សូមប្រិយមិត្តអ្នកស្តាប់មេត្តាសណា្តប់នូវកិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងវិស័យថាមពលនៅកម្ពុជា ដូចតទៅនេះ។ សំនួរទី១៖ ជាក់ស្តែង ស្ថានីយផលិតអគ្គិសនីរបស់កម្ពុជាយើង ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ តើបច្ចុប្បន្ន កម្ពុជាយើងមានស្ថានីយផលិតអគ្គិសនីចំនួនប៉ុន្មានហើយ? គិតមកដល់ត្រឹមឆ្នាំ២០២០ កម្ពុជាមាន៖ (១) រោងចក្រអគ្គិសនីប្រភេទដើរដោយប្រេងខ្មៅចំនួន២០ ជាស្ថានីយតូចៗនៅតាមបណ្តាខេត្តសម្រាប់ Backup មានអានុភាពសរុប ២៣៦មេហ្គាវ៉ាត់ (២)ស្ថានីយដើរដោយជីវម៉ាស់មានអានុភាព ១១១មេហ្គាវ៉ាត់ (៣) ស្ថានីយដើរដោយពន្លឺព្រះអាទិត្យមានចំនួន ១០ មានអានុភាព ៣៦០ម៉េហ្គាវ៉ាត់ (៤) ស្ថានីយដើរដោយធ្យូងថ្មមានចំនួន ០៣ មានអានុភាពសរុបចំនួន ៦៧៥មេហ្គាវ៉ាត់ និង (៥) ស្ថានីយវារីអគ្គីសនីចំនួន ៩ អានុភាពសរុប…
-
វគ្គ២១៖ ជម្លោះរ៉ាំរ៉ៃរវាងអុីស្រាអ៊ែល និងប៉ាឡេស្ទីន
ជាប្រវត្តិសាស្រ្ត ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកើតឡើងចាប់តាំងពីពេលដែលអ៊ីស្រាអែលបានបង្កើតឡើងជារដ្ឋមួយ នៅឆ្នាំ១៩៤៨ មកម្លេះ។ កាលពីពេលថ្មីៗនេះ ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ក៏បានចាប់ផ្ដើមឡើងសារជាថ្មីម្តងទៀត ក្រោយពីមានការវាយប្រហារដោយគ្រាប់រ៉ុកកែត ពីក្រុមឧទ្ទាមហាម៉ាសរបស់ប៉ាឡេស្ទីនទៅលើអ៊ីស្រាអែល តាមរយៈការបាញ់បោះគ្រាប់រ៉ុកកែតដាក់ឲ្យគ្នាទៅវិញទៅមក ដែលបណ្ដាលឲ្យមាននូវការបាក់អាគារ និងបានធ្វើឲ្យបាត់បង់នូវជីវិតប្រជាជនស្លូតត្រង់ជាង ២០០នាក់ ដែលក្នុងនោះក៏មានកុមារ និងស្រ្តីដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ម៉េងហួរ បានលើកឡើងថា ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល មិនត្រឹមតែជាជម្លោះរវាងភាគីទាំងពីរនោះទេ ប៉ុន្តែក៏មានពាក់ព័ន្ធជាមួយបណ្ដាប្រទេសអារ៉ាប់ផ្សេងៗដែលរស់នៅជុំវិញអុីស្រាអ៊ែល និងមហាអំណាចផ្សេងៗទៀត។ លោកយល់ឃើញថា ស្ថានភាព ក៏ដូចជាភាពតានតឹងរបស់ភាគីទាំងពីរ មិនអាចដោះស្រាយបានដោយងាយក្នុងពេលឆាប់ៗនេះទេ។ រាល់ចំណាត់ការ ឬកិច្ចព្រមព្រៀងណាមួយ ត្រូវតែធ្វើឡើងដោយមានការឯកភាពពីភាគីទាំងពីរ គឺភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយត្រូវតែមានការចូលរួមពីប្រទេសផ្សេងៗនៅជុំវិញអុីស្រាអ៊ែល ក៏ដូចជាមហាអំណាចនានា ជាពិសេសគឺសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អុីស្រាអ៊ែលស្រាប់តែម្ដង។ សំនួរទី១៖ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មិនមែនទើបតែនឹងចាប់ផ្តើមនោះទេ។ ជាក់ស្តែង ជម្លោះនេះ បានកើតឡើងតាំងពី ៧៣ឆ្នាំមុនមកម្ល៉េះ។ តើលោកអាចជួយរៀបរាប់បន្តិចបានទេ អំពីឫសគល់នៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន តាំងពីដើមរហូតមកដល់បច្ចុប្បន្ន? បច្ចុប្បន្នពិភពលោកកំពុងតែតាមដានរឿងរ៉ាវជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មែនទែនទៅជម្លោះនេះមិនមែនជាជម្លោះថ្មីទេ។…
-
កិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច
កិច្ចសន្ទនាចតុភាគី (The QUAD) នេះ គឺជាសម្ព័ន្ធភាពយុទ្ធសាស្ត្រដែលមានប្រទេសចំនួន 0៤ ជាសមាជិក ក្នុងនោះរួមមាន សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី។ The QUAD ១.០ និង The QUAD ២.០ នេះ គោលបំណងរបស់គាត់គឺមានភាពស្រដៀងគ្នាច្រើន តែខុសត្រង់ថា The QUAD ២.០ គឺផ្តោតសំខាន់ចម្បងទៅលើថា តើប្រទេសទាំង ០៤ នេះ ត្រូវធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលរបស់ចិន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក បោង ច័ន្ទសម្បត្តិ បានលើកឡើងថា The QUAD Vaccine Partnership គឺមានមហិច្ឆតាក្នុងផលិត ចែកចាយ និងបរិច្ចាក វ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ ១ពាន់លានដូស ទៅដល់បណ្តាលប្រទេសទាំងអស់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហិ្វក រួមទាំងកម្ពុជាផងដែរ។ លោកក៏បានធ្វើការគូសបញ្ជាក់អំពីវិស័យមិនមែនសន្តិសុខ ០៤ ដែលជាបញ្ហាប្រឈមថ្មីរវាងការប្រកួតប្រជែងរវាងមហាអំណាចចិន និងមហាអំណាចសហរដ្ឋអាមេរិក រួមមានវិស័យបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ បម្រែបម្រួលអាកាសធាតុ និង ខ្សែសង្វាក់ផ្គត់ផ្គង់សាកល…