-
នីតិវិធីពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្ស និងកម្ពុជា (Special Procedure of the Human Rights Council and Cambodia)
សំនួរទី១៖ តើអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សជាអ្នកណា? តើគាត់មានតួនាទី និងភារកិច្ចអ្វីខ្លះ? បើគិតមកដល់បច្ចុប្បន្ន តើកម្ពុជាធ្លាប់មានអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប៉ុន្មាននាក់ហើយ? យន្តការសិទ្ធិមនុស្សមានច្រើនប្រភេទ និងច្រើនទម្រង់។ ឧទាហរណ៍មួយនៃយន្តការសិទ្ធិមនុស្ស គឺនីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលជាធម្មតាយើងតែងតែបានលឺគេហៅថា «អ្នករាយការណ៍ពិសេស»។ សូមបញ្ជាក់ថា នីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស មានដូចជា អ្នករាយការណ៍ពិសេស អ្នកជំនាញឯករាជ្យ និងក្រុមការងារ ឬ Working Group (ដែលមានចំនួនសមាជិក ០៥រូប)។ នីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សមាន ០២ប្រភេទគឺ៖ ទី១ គឺនីតិវិធីពិសេសដែលទទួលបន្ទុកប្រទេសជាក់លាក់ (Country-Specific Mandate-Holders) ដូចជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស និង ទី២ គឺនីតិវិធីពិសេសទទួលបន្ទុកប្រធានបទ ដែលមានដូចជាអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិជនពិការ អ្នករាយការណ៍ពិសេសទទួលបន្ទុកសេរីភាពសាសនា និងអ្នករាយការណ៍ពិសេសទទួលបន្ទុកផលប៉ះពាល់អវិជ្ជមាននៃវិធានការបង្ខំឯកតោភាគី។ បើយើងគិតត្រឹមខែកញ្ញា ឆ្នាំ២០២០ មានអ្នកកាន់អាណត្តិពិសេសតាមប្រធានបទចំនួន៤៤ និងអ្នកកាន់អាណត្តិនីតិវិធីប្រទេសជាក់លាក់ចំនួន១១។ អ្នករាយការណ៍ពិសេសបំពេញការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន។ ពួកគាត់មិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិទេ មានន័យថាពួកគាត់មិនមានការិយាល័យនៅក្នុងទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវឡើយ។ រីឯទស្សនៈរបស់ពួកគាត់ គឺជាទស្សនៈផ្ទាល់ខ្លួនដែលមិនតំណាងឲ្យទស្សនៈរបស់អង្គការសហប្រជាជាតិឡើយ។ សូមជម្រាបជូនថា ប្រព័ន្ធនីតិវិធីពិសេសមិនមែនជានីតិវិធីតុលាការទេ ដែលមានន័យថា ពួកគាត់មិនមានអំណាចបង្ខំឲ្យរដ្ឋនីមួយៗអនុវត្តតាមទស្សនៈ និងអនុសាសន៍របស់ខ្លួនទេ ហើយតួនាទីរបស់អ្នករាយការណ៍ពិសេសមានចំនួនច្រើន ដូចជាគាត់ត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសដែលខ្លួនទទួលបន្ទុក និងរាយការណ៍ជាប្រចាំដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ពួកគាត់ត្រូវចុះទៅប្រមូលព័ត៌មាន និងវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស។…
-
ផ្លូវសូត្រសុខភាព និងការប្រកួតប្រជែងរវាងមហាអំណាចលើការទូតសុខាភិបាល
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមវេទិកាបូអាវសម្រាប់អាស៊ី (BOAO ASIA Forum) តាមប្រព័ន្ធវីដេអូ។ នៅក្នុងវេទិកានោះ សម្តេច ក៏បានគូសបញ្ជាក់ថា ផ្លូវសូត្រសុខភាព (Health Silk Road) បានដើរតួនាទីឈានមុខ និងសកម្មនៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ អ្វីទៅជាផ្លូវសូត្រសុខភាព? ហេតុអ្វីបានជាចិនបង្កើតនូវផ្លូវសូត្រសុខភាពនេះឡើង? នៅក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានលើកឡើងថាផ្លូវសូត្រសុខភាពនេះ ក៏ជាផ្នែកមួយនៃការវាយបកទៅនឹងប្រទេសបច្ចឹមលោកមួយចំនួន ដែលតែងតែចោទប្រកាន់ប្រទេសចិនពាក់ព័ន្ធជាមួយនឹងប្រភពនៃវីរ៉ុសកូវីដ-១៩នេះ ហើយតែងតែព្យាយាមធ្វើនយោបាយ-តូបនីយកម្មជំងឺរាតត្បាតសាកលមួយនេះ ដែលចិនគិតថានេះជារឿងមួយដែលមិនសមហេតុផល។ លោកក៏បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈនេះយើងគួរសង្កេតមើលថា តើប្រទេសណាខ្លះដែលនិយាយតិចធ្វើច្រើន? តើប្រទេសណាខ្លះនិយាយច្រើនតែធ្វើតិច? (ឬ Who Talk the Talk? Who Walk the Walk?)៕ វាគ្មិន៖ បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
-
តើអាស៊ានអាចដោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ាបានក្នុងកម្រិតណា?
វាគ្មិន៖ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស កាលពីថ្ងៃសៅរ៍ ទី២៤ កន្លងទៅថ្មីៗនេះ បែរជាមានវត្តមានប្រមុខដឹកនាំកំពូលរបបសឹករបស់មីយ៉ាន់ម៉ា តែពុំមានវត្តមានប្រមុខដឹកនាំឡាវ ថៃនិងហ្វីលីពីននោះទេ។ វត្តមានរបស់មេដឹកនាំភូមានេះ មិនមែនជាតំណាងរបបស្របច្បាប់អ្វីនោះទេ ឬក៏មិនមានអត្ថន័យថាអាស៊ានឲ្យភាពស្របច្បាប់ទៅរដ្ឋាភិបាលយោធាភូមានោះដែរ។ នេះគ្រាន់តែជាវេទិកាមួយដើម្បីផ្ញើសារផ្ទាល់ និងត្រង់ៗទៅដល់មេដឹកនាំរបបសឹកយោធានេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានបកស្រាយនូវចម្ងល់មួយចំនួនទាក់ទងនឹង តើប្រទេសណាដែលអាចនឹងត្រូវបានគេចាត់ជាអ្នកប្រេសិតពិសេសអាស៊ាន ក្នុងការដោះស្រាយជម្លោះផ្ទៃក្នុងនៅមីយ៉ាន់ម៉ា? អ្វីទៅជា ASEAN Troika? តួនាទីរបស់ចិនអាមេរិក និង UN ក្នុងការស្វែងរកដំណោះស្រាយ និងផលប៉ះពាល់ទៅដល់មុខមាត់របស់កម្ពុជាក្នុងនាមជាប្រធានប្តូរវេន ក៏ដូចជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។ សំនួរ៖ កាលពីថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅប្រទេសឥណ្ឌូនេស៊ី ដោយផ្ទាល់។ ហើយយើងទាំងអស់គ្នា ក៏បានដឹងហើយថា ក្នុងនោះបែរជាមានវត្តមានប្រមុខដឹកនាំកំពូលរបបសឹករបស់មីយ៉ាន់ម៉ា តែពុំមានវត្តមានប្រមុខដឹកនាំឡាវ ហ្វីលីពីន និងថៃទេ។ ចំពោះ…
-
ទំនាក់ទំនងកម្ពុជា-រុស្ស៊ីក្នុងបរិបទនៃបម្រែបម្រួលភូមិសាស្រ្តនយោបាយ
ឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសមួយក្នុងការប្រារព្ធនូវខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជា និងរុស្ស៊ី ហើយទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ គឺមានលក្ខណៈល្អប្រសើរខ្លះ និងមានភាពបត់បែនខ្លះ។ នៅក្នុងកិច្ចសម្ភាសន៍ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងថា បច្ចុប្បន្ន រុស្ស៊ីបានងាកចេញពីតំបន់អឺរ៉ុប និងមកចាប់អារម្មណ៍លើទ្វីបអាស៊ីវិញ ដោយតំបន់នេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ចអន្តរជាតិមួយ និងជាភូមិសាស្រ្តនយោបាយមួយដ៏សំខាន់។ លោកក៏បានគូសបញ្ជាក់ថា ល្បឿននៃការសម្រេចចិត្ត និងសកម្មភាពជាក់ស្ដែងក្នុងការផ្តល់ជាជំនួយវ៉ាក់សាំងរបស់រុស្ស៊ីមកកម្ពុជានៅមានភាពយឺតយ៉ាវ នៅឡើយ។ សំនួរ៖ ថ្មីនេះ យើងសង្កេតឃើញថា ស្ថានភាពនយោបាយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាន់តែមានភាពតានតឹងខ្លាំងឡើង ជាក់ស្ដែងកាលថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ រុស្ស៊ីបានបណ្ដេញមន្រ្តីការទូតរបស់សហរដ្ឋអាមេរិកចំនួន១០រូប ចេញពីប្រទេសរុស្ស៊ី ដើម្បីជាការសងសឹកទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើប្រទេសរបស់ខ្លួន។ ពាក់ព័ន្ធនឹងបញ្ហានយោបាយ និងការទូតរវាងប្រទេសទាំងពីរនេះដែល តើលោកបណ្ឌិតយល់ឃើញយ៉ាងដូចម្ដេច? នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថា ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាន់តែមានភាពតានតឹងយ៉ាងខ្លាំងឡើង ដោយសារតែប្រទេសទាំងពីរនេះបានដាក់ទណ្ឌកម្មបណ្ដេញអ្នកការទូតនៅក្នុងប្រទេសរៀងៗខ្លួនទៅវិញទៅមក។ ភាពតានតឹងរបស់ប្រទេសទាំងពីរនេះ ក៏មានរយៈពេលយូរឆ្នាំមកហើយ ប៉ុន្តែការបណ្ដេញនូវអ្នកការទូតចេញពីប្រទេសរៀងៗខ្លួននាពេលថ្មីនេះ អាចនិយាយបានថាជាសញ្ញាមួយដែលគួរឲ្យព្រួយបារម្មណ៍នៃការធ្លាក់ចុះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សំនួរ៖ ងាកមកមើលវត្តមាន និងគោលនយោបាយរបស់រុស្ស៊ីក្នុងអាស៊ាន និងតំបន់មេគង្គវិញម្តង យើងបានសង្កេតឃើញថា ភាគច្រើននៃអ្នកសិក្សាស្រាវជ្រាវ និងអ្នកវិភាគភូមិសាស្រ្តនយោបាយ មិនសូវបានលើកឡើងពីតួនាទី…
-
ទំនាក់ទំនងកម្ពុជា-រុស្ស៊ីក្នុងបរិបទនៃបម្រែបម្រួលភូមិសាស្រ្តនយោបាយ
ទំនាក់ទំនងកម្ពុជា-រុស្ស៊ីក្នុងបរិបទនៃបម្រែបម្រួលភូមិសាស្រ្តនយោបាយ ឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសមួយក្នុងការប្រារព្ធនូវខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជា និងរុស្ស៊ី ហើយទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ គឺមានលក្ខណៈល្អប្រសើរខ្លះ និងមានភាពបត់បែនខ្លះ។ នៅក្នុងកិច្ចសម្ភាសន៍ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងថា បច្ចុប្បន្ន រុស្ស៊ីបានងាកចេញពីតំបន់អឺរ៉ុប និងមកចាប់អារម្មណ៍លើទ្វីបអាស៊ីវិញ ដោយតំបន់នេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ចអន្តរជាតិមួយ និងជាភូមិសាស្រ្តនយោបាយមួយដ៏សំខាន់។ លោកក៏បានគូសបញ្ជាក់ថា ល្បឿននៃការសម្រេចចិត្ត និងសកម្មភាពជាក់ស្ដែងក្នុងការផ្តល់ជាជំនួយវ៉ាក់សាំងរបស់រុស្ស៊ីមកកម្ពុជានៅមានភាពយឺតយ៉ាវ នៅឡើយ៕ វាគ្មិន៖ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
-
វ៉ាក់សាំងពហុភាគីនិយម Vs. វ៉ាក់សាំងជាតិនិយម
នៅមុនពេលដែលវ៉ាក់សាំងនៃជំងឺរាតត្បាតកូវីដ-១៩ត្រូវបានរកឃើញ យើងសង្កេតឃើញថា ប្រទេសទាំងអស់មិនថាតូច មិនថាធំ គឺតែងតែប្រកាសនូវសំណើរបស់ខ្លួនក្នុងការដាក់វ៉ាក់សាំងនៃជំងឺកូវីដ-១៩នេះ ឲ្យក្លាយជាទំនិញសាធារណៈសាកល (Global Public Goods) ដោយឈរលើគោលការណ៍ «វ៉ាក់សាំងពុហភាគីនិយម»។ ផ្ទុយទៅវិញ បច្ចុប្បន្ន ប្រទេសមហាអំណាច និងអំណាចកណ្តាលមួយចំនួន កំពុងធ្វើការស្តុកទុកនូវវ៉ាក់សាំងក្នុងចំនួនច្រើន សម្រាប់ជាការប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ ដែលទង្វើនេះគេអាចចាត់ទុកថា គឹជាទង្វើនៃការជំរុញនូវ «វ៉ាក់សាំងជាតិនិយម»។ សំនួរ៖ នៅមុនពេលដែលវ៉ាក់សាំងនៃជំងឺរាតត្បាតកូវីដ-១៩ត្រូវបានរកឃើញ យើងសង្កេតឃើញថា ប្រទេសទាំងអស់មិនថាតូច មិនថាធំ គឺតែងតែប្រកាសនូវសំណើរបស់ខ្លួនក្នុងការដាក់វ៉ាក់សាំងនៃជំងឺកូវីដ-១៩នេះ ឲ្យក្លាយជាទំនិញសាធារណៈសាកល (Global Public Goods) ដោយឈរលើគោលការណ៍ «វ៉ាក់សាំងពុហភាគីនិយម»។ តើអ្វីទៅជា «វ៉ាក់សាំងពហុភាគីនិយម»? «វ៉ាក់សាំងពហុភាគីនិយម» គឺជារូបមន្តមួយនៃការរួបរួមគ្នារវាងបណ្តាប្រទេសមិនថាមាន មិនថាក្រ មិនថាតូច មិនថាធំ ជាមួយនឹងដៃគូផ្សេងៗទៀត ដើម្បីចងក្រងទៅជាយន្តការមួយដែលគេហៅថា «យន្តការពហុភាគីនិយម» ដែលសំដៅធ្វើយ៉ាងឲ្យមានការបែងចែក ការផលិត និងការផ្គត់ផ្គង់វ៉ាក់សាំង អាចផ្តល់ទៅដល់ប្រទេសដែលត្រូវការវ៉ាក់សាំង តាមពេលវេលាសមស្របណាមួយ ស្របតាមសមត្ថភាពនៃការផលិតនិងការផ្គត់ផ្គង់ផង និងតម្រូវការជាក់ស្តែងរបស់ប្រទេស និងសង្គមនិមួយៗផង។ វ៉ាក់សាំងពហុភាគីនិយមនេះ គឺជារូបមន្តមួយដែលគេយល់ឃើញថា អាចមានប្រសិទ្ធិភាពជាងគេបំផុតនៅក្នុងចំណោមការផ្គត់ផ្គង់ និងយន្តការនៃការបែងចែកវ៉ាក់សាំងផ្សេងៗទៀត។ ឧទាហរណ៍ដូចជា…
-
ការស្វែងយល់ពីតថភាពនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
ប្រទេសលោកខាងលិចមួយចំនួនតែងតែធ្វើការបកស្រាយចំពោះការអនុវត្តច្បាប់នៅក្នុងប្រទេស កម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់ ថាជាការបង្ក្រាបលើក្រុមណាមួយនោះទៅវិញ។ ផ្ទុយទៅវិញ បើវិធានការនេះត្រូវបានអនុវត្តនៅក្នុងប្រទេសខ្លួនឯងវិញ បែរជាគេចាត់ទុកថា នេះជាវិធានការចាំបាច់ និងស្របច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម និងការពារអធិបតេយ្យ ទៅវិញ។ ឯកឧត្តម អាន សុខខឿន បានលើកឡើងថា ពុំមានប្រទេសណាមួយហ៊ានអះអាងថា ខ្លួនមានកំណត់ត្រាសិទ្ធិមនុស្សល្អឥតខ្ចោះឡើយ ហើយនៅស្ទើរគ្រប់ជំនួបរបស់ឯកឧត្តមជាមួយតំណាងអចិន្ត្រៃយ៍នៃប្រទេសលោកខាងលិច ពួកគេក៏តែងតែទទួលស្គាល់ថា ប្រទេសរបស់ខ្លួន (ផ្ទាល់) ក៏ជួបប្រទះ នឹងបញ្ហាសិទ្ធិមនុស្សដែរ។ ឯកឧត្តមបានបន្តទៀតថា ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនបានក្លាយជាគោលដៅនៃវិធានបង្ខំឯកតោភាគី (Unilateral Coercive Measures) ចំពោះភាពមិនល្អឥតខ្ចោះនៃដំណើរការកសាងប្រទេស ដែលពុំបានបំពេញតាមបទដ្ឋានល្អឥតខ្ចោះ (Ideal Standards) របស់ប្រទេសអភិវឌ្ឍន៍ ដែលសូម្បីតែប្រទេសដែលកំពុងបង្រៀន និងទិតៀនប្រទេសផ្សេងទៀតលើបញ្ហាសិទ្ធិមនុស្សនេះ ក៏មិនអាចសម្រេចបាននូវបទដ្ឋានទាំងនោះដែរ។ សំនួរ៖ ប៉ុន្មានឆ្នាំកន្លងមកនេះ យើងឃើញថាមានការចោទប្រកាន់មកប្រទេសកម្ពុជាទៅលើបញ្ហាសិទ្ធិមនុស្ស ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសនៅតំបន់អឺរ៉ុប។ តើកម្ពុជាបានឆ្លើយតបដូចម្ដេចខ្លះចំពោះការចោទប្រកាន់ទាំងអស់នេះ? ខ្ញុំសូមគូសបញ្ជាក់ថា ពុំមានប្រទេសណាមួយអះអាងខ្លួនមានកំណត់ត្រាសិទ្ធិមនុស្សល្អឥតខ្ចោះឡើយ។ ស្ទើរតែគ្រប់ជំនួបរបស់ខ្ញុំជាមួយតំណាងអចិន្ត្រៃយ៍នៃប្រទេសលោកខាងលិច នៅហ្សឺណែវ ពួកគាត់តែងតែទទួលស្គាល់ថា ប្រទេសខ្លួន (ផ្ទាល់) ក៏ជួបប្រទះ នឹងបញ្ហាសិទ្ធិមនុស្សដែរ។ ប៉ុន្តែនៅក្នុងកិច្ចពិភាក្សានានាស្តីពីសិទ្ធិមនុស្ស កម្ពុជាតែងតែប្រកាន់យកនូវអភិក្រម…
-
តួនាទីរបស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកកក្នុងការជំរុញការទូតសេដ្ឋកិច្ចរបស់កម្ពុជា
សំនួរ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក បានដើរតួនាទីយ៉ាងសកម្ម និងពេញទំហឹងនៅក្នុងការជំរុញការទូតសេដ្ឋកិច្ច តាមរយៈការលើកស្ទួយផលិតផលកម្ពុជានៅក្នុងប្រទេសថៃ និងការជំរុញវិនិយោគទុនថៃទៅប្រទេសកម្ពុជា ពោលគឺតាំងពីមុនការដាក់ចេញនូវយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេសកម្ពុជា។ ពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ តើសមិទ្ធផលធំៗអ្វីខ្លះដែលស្ថានទូតសម្រេចបាន ពិសេសក្នុងអាណត្តិការទូតរបស់ ឯកឧត្តម? គិតមកដល់ពេលនេះ ខ្ញុំបានមកដល់ប្រទេសថៃរយៈពេល ០២ឆ្នាំហើយ។ នៅក្នុងឆ្នាំទី១ ស្ថានទូត បានធ្វើការទៅលើសកម្មភាពជាង៩០០សកម្មភាព ដែលភាគច្រើនគឺជាសកម្មភាពទាក់ទងនឹងសេដ្ឋកិច្ចការទូត។ ខ្ញុំសូមគូសបញ្ជាក់ទៅលើតែសកម្មភាពធំៗក្នុងឆ្នាំ២០១៩ ដែលរួមមាន៖ នៅខែកក្កដា យើងបានដឹកនាំស្ថានទូតចំនួន១៩ ទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប និងបន្ទាយមានជ័យ ហើយក៏មានការចូលរួមពីតំណាងក្រសួងការបរទេសថៃ ដោយធ្វើដំណើរតាមឡានក្រុង ក្នុងគោលបំណងបង្ហាញពីការតភ្ជាប់ដ៏ល្អរវាងកម្ពុជា-ថៃ ជាពិសេសផ្លូវគោក។ ហើយនៅក្នុងទស្សនកិច្ចនោះដែរ យើងមានរៀបចំសិក្ខាសាលាមួយ ដែលមានការអញ្ជើញចូលរួមពីតំណាងនៃក្រសួងការបរទេស ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ដើម្បីជម្រាបជូនអំពីកិច្ចការងារការបរទេស ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ដែលជាលទ្ធផលគឺមានការអបអរសាទរពីស្ថានទូតជាច្រើន។ យើងក៏បានរៀបចំទស្សនកិច្ចលើកទី២ បន្តទៀត ដោយមានការជួបប្រជុំនៅក្រសួងការបរទេសកម្ពុជា ដែលក្នុងនោះមានតំណាងអង្គទូតមកពីថៃ ជប៉ុន ចិន និងអាល្លឺមង់។ បន្ទាប់មក យើងបានរៀបចំផ្នែកវប្បធម៌-សាសនា ដោយរៀបចំកម្មវិធីបុណ្យកឋិនទានដែលមានប្រទេសថៃ បង់ក្លាដេស និងភូមា ចូលរួម ហើយក៏មានការចូលរួមពីវិនិយោគិន និងក្រុមហ៊ុនធំៗមកពីប្រទេសថៃ ដូចជាក្រុមហ៊ុន CP…
-
បទវិភាគជុំវិញជំនួបជាន់ខ្ពស់រវាងអាមេរិក និងចិន នៅរដ្ឋអាឡាស្កា និងកិច្ចសន្ទនាសន្តិសុខចតុភាគី
វាគ្មិន៖ លោក ថុង ម៉េងដេវិត អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គស្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្នអ្នករៀបចំអត្ថបទ៖ លោក ថុង ម៉េងដេវិត ជុំវិញការប្រកួតប្រជែង និងវេទិកាពន្លះគ្នារវាងអាមេរិក និងចិន លោក ថុង ម៉េងដេវិត បានធ្វើការបកស្រាយ និងវិភាគដោយលើកឡើងពីទ្រឹស្តី Thucydides’ Trap ពាក់ព័ន្ធនឹងការងើបឡើងរបស់មហាអំណាចថ្មីមួយ ដែលនឹងងើបមកប្រឆាំងនឹងមហាអំណាចចាស់. និងសុភាសិតរបស់ខ្មែរមួយដែលពោលថា ដំរីឈ្លោះគ្នា ជាន់ស្លាប់តែស្រមោច។ លោកក៏បានគូសបញ្ជាក់ពីវេទិកាកិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) រវាង សហរដ្ឋអាមេរិក អូស្រ្តាលី ឥណ្ឌា និងជប៉ុន គឺជាកិច្ចសន្ទនាមិនផ្លូវការមួយ ដែលបានបង្កើតឡើងសម្រាប់ប្រឆាំងនឹងការរីកធំធាត់នៃឥទ្ធិពលរបស់ចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ដែលប្រទេសទាំងបួននេះបានរួបរួមគ្នាទប់ស្តាត់ឥទ្ធិពលចិន តាមរយៈការធ្វើសមយុទ្ធរួមគ្នា ការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងការគាំទ្រគ្នាក្នុងការតតាំងមតិប្រឆាំងនឹងចិន។ លោកបានបង្ហាញពីមតិរបស់ខ្លួនថា រដ្ឋតូចៗ ក៏ដូចជាកម្ពុជា ដែរ គួរគម្បីរក្សាជំហអព្យាក្រឹត និងសាមគ្គីភាព ដោយយោងទៅតាមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរបស់អាស៊ាន និងគួររក្សារជំហស្ងប់ស្ងាត់ និងមិនត្រូវប្រើប្រាស់ពាក្យសំដីធ្ងន់ៗ ដែលធ្វើឲ្យបានប៉ះពាល់ដល់ទំនាក់ទំនងរវាងរដ្ឋនោះ ជាមួយនឹងអាមេរិក ឬចិន នោះឡើយ។ ១. តើអ្វីទៅជាកិច្ចសន្ទនាសន្តិសុខចតុភាគី? ហើយវេទិកានេះបង្កើតឡើងក្នុងគោលបំណងអ្វី? វាគ្មិន៖ មុននឹងឈានដល់ការឆ្លើយសំនួរ ខ្ញុំសូមលើកឡើងអំពីទ្រឹស្តីមួយរបស់លោក Graham Allison ដែលមានឈ្មោះថា អន្ទាក់របស់ធូស៊ីឌី ឬហៅថា Thucydides’ Trap ដែលពន្យល់អំពីការងើបឡើងរបស់មហាអំណាចថ្មីមួយ ដែលនឹងងើបមកប្រឆាំងនឹងមហាអំណាចចាស់.។ លោកបានលើកឡើងពីសង្រ្គាមរវាងទីក្រុងអាតែន ដែលជាមហាអំណាចចាស់ និងស្ពាតាន់ ដែលជាមហាអំណាចថ្មី ដែលបានធ្វើសង្ត្រាមជាមួយគ្នាក្នុងការគ្របគ្រងដែនដីក្រិចបុរាណ។ លោកបានធ្វើការសន្និដ្ឋានថាមហាអំណាចទាំងពីរ នឹងមានសង្រ្គាមជាមួយគ្នា។ ចំពោះវេទិកាកិច្ចសន្ទនាសន្តិសុខចតុភាគី ឬហៅថា QUAD នេះបានចាប់ផ្តើមកិច្ចព្រមព្រៀងជាថ្មីឡើងវិញ ដោយលោកអតីតប្រធានាធិបតី…
-
តួនាទីរបស់ស្រ្តីកម្ពុជានៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣
វាគ្មិន៖ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន ក្នុងនាមស្រ្តីមួយរូបដែលកំពុងដើរតួនាទីស្នូលក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប (ASEM) លើកទី១៣ របស់កម្ពុជា តាំងពីដើមរហូតមកដល់បច្ចុប្បន្ន លោកជំទាវ ជ្រឹង បុទុមរង្សី បានលើកឡើងពីយន្តការមួយចំនួនដែលសមាជិកជាប្រទេសដៃគូរបស់ ASEM កំពុងជម្រុញក្នុងការលើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឲ្យបានច្រើន និងមានប្រសិទ្ធភាពជាងមុន។ បន្ថែមពីលើនេះ លោកជំទាវ មានការរំពឹងខ្ពស់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នេះ នឹងមានការកើនឡើងនៃចំនួនអ្នកចូលរួមដែលជាស្រ្តីច្រើន បើធៀបទៅនឹងកិច្ចប្រជុំកំពូល ASEM មុនៗ។ ដោយផ្អែកលើបទពិសោធន៍ជាង០២ឆ្នាំកន្លងមកនេះ លោកជំទាវ (ផ្ទាល់) បានចែករំលែកនូវបញ្ហាប្រឈមចំបងខ្លះៗ ក្នុងការរៀបចំកិច្ចប្រជុំនេះ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩នេះ ហើយក៏បានស្នើសុំឲ្យប្រជាពលរដ្ឋកម្ពុជាបន្តតាមដាននូវវឌ្ឍនភាពរបស់ ASEM ព្រោះថានេះជាឱកាសដែលកម្ររកបាន ពោលគឺមានតែម្តងគត់ជារៀងរាល់៥០ឆ្នាំ។ ១. ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ តើកម្ពុជាធ្លាប់បានលើកយកប្រធានបទ សំខាន់ៗណាខ្លះទៅពិភាក្សានៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តី? ហើយប្រធានបទណាខ្លះដែលមានលក្ខណៈក្តៅជាងគេ? វាគ្មិន៖ នៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នេះ កម្ពុជាបានដាក់ចេញនូវប្រធានបទមួយដ៏សំខាន់ គឺការពង្រឹងពហុភាគីនិយម ដើម្បីផលប្រយោជន៍រួម។ ប្រធានបទនេះមានសារៈសំខាន់ណាស់ក្នុងបរិបទសង្គមបច្ចុប្បន្ន ជាពិសេសនៅពេលដែលប្រទេសមហាអំណាចធំៗមួយចំនួនងាកទៅរកឯកព័ទ្ធនិយមវិញ។ ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ កម្ពុជាបានផ្ដួចផ្ដើមបង្កើតប្រធានបទនេះឡើង ដោយក្នុងន័យនេះ ការពិភាក្សាជារួមពីដៃគូទាំងអស់នឹងផ្ដោតសំខាន់ក្នុងការផ្ដល់ឱកាសឲ្យថ្នាក់ដឹកនាំកំពូលក្នុងប្រទេសជាដៃគូទាំង ៥៣ បានពិភាក្សាគ្នាថា តើមាននីតិវិធីអ្វីខ្លះក្នុងការបង្រួបបង្រួម និងផ្សារភ្ជាប់ទៅលើវិស័យធំៗ ដូចជាការពង្រឹងសន្តិសុខនៅក្នុងតំបន់ និងលើសកលលោក ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចឡើងវិញ ព្រមទាំងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ចំណែកឯចំណុចដែលក្តៅជាងគេនោះគឺ តើវេទិកាអាស៊ី-អឺរ៉ុបនេះ ក្នុងប្រធានបទពង្រឹងភាគីនិយមនេះ អាចចូលរួមដោះស្រាយដូចម្ដេចទៅលើការរីកត្បាតជាសកលរបស់ជំងឺកូវីដ-១៩។ ប្រធានបទនេះនឹងត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកំពូលកម្រិតឧត្តមមន្រ្តី តាមប្រព័ន្ធអេឡិចត្រូនិកចំនួន ០២លើក រួចមកហើយ។ តួយ៉ាង ដោយមានការឯកភាពជារួម ប្រទេសជាដៃគូទាំងអស់បានមូលមតិគ្នាចេញជាសេចក្ដីថ្លែងការណ៍មួយ ដែលបានបង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយត្រូវបានអនុម័ត…