Category: AVI Voice

  • AVIVoice Ep139 ៖ ទស្សនវិស័យនៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី សម្រាប់ការពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ (ភាគ ២)

    AVIVoice Ep139 ៖ ទស្សនវិស័យនៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី សម្រាប់ការពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ (ភាគ ២)

    សូមស្តាប់កម្មវិធី ៖ AVIVoice កម្ពុជាតែងតែប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយ​ការបរទេសឯករាជ្យរបស់ខ្លួនផ្អែកលើច្បាប់អន្តរជាតិ ប្រកបដោយភាពបត់បែន វាងវៃ អព្យាក្រឹត និងតបតទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ​បានយ៉ាងឆាប់រហ័រ។ នេះគឺជាគោលជំហរគោលនយោបាយដ៏រឹងមាំ និងមានភាពត្រឹមត្រូវក៏ដូចជាប្រសិទ្ធភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងបាននឹងកំពុងបន្តអនុវត្តក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត នឹងពន្យល់អំពីគោលនយោបាយការបរទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីកម្ពុជា គោលជំហរក្នុងការឆ្លើយតបទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ និងអាទិភាពរបស់កម្ពុជាក្នុងការពង្រឹងគោលជំហរឯករាជ្យ អព្យាក្រឹត មានភាពបត់បែន និងភាពចាស់ទុំនៃគោលនយោបាយការបរទេសរបស់កម្ពុជា។ សំណួរទី ១៖ ភ្ជាប់ជាមួយនឹងចំនុចដែលបានលើកឡើងនេះ តើរាជរដ្ឋាភិបាលកម្ពុជាគួរតែពង្រឹងនូវជំហរ និងយុទ្ធសាស្រ្តរបស់ខ្លួនយ៉ាងដូចម្ដេចដើម្បីកែសម្រួលដល់ប្រទេសមួយចំនួនដែលតែងតែបង្ហាញអំពីទស្សនៈអវិជ្ជមានមកលើការអនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជា? កម្ពុជានៅតែរក្សាគោលជំហរនិងនយោបាយការបរទេសឯករាជ្យ ដោយមិនយកប្រយោជន៍ប្រទេសជាតិជាថ្នូរនិងដោះដូរទៅនឹងការអូសទាញនយោបាយនិងជំនួយរបស់បរទេសណាមួយឡើយ។ ការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ អាចអនុញ្ញាតិអោយកម្ពុជាមានលំហរការទូត និងស្វ័យភាពក្នុងការដាក់ចេញយុទ្ធសាស្រ្តការទូតរបស់ខ្លួន និងជៀសផុតពីការដាក់សម្ពាធរបស់បរទេស។ ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តការទូតនេះផងដែរ កម្ពុជាបានកំណត់យក ‘ចលនាមិនចូលបក្សសម្ព័ន្ធ’ ជាគោលការណ៍ស្នូលក្នុងការអនុវត្តគោលនយោបាយការបរទេសកម្ពុជា ហើយកម្ពុជាប្រឆាំងជាដាច់ខាតក្នុងយកមហាអំណាចណាមួយឬសម្ព័ន្ធណាមួយប្រឆាំងនឹងមហាអំណាចណាមួយឬសម្ព័ន្ធណាមួយ។ ក្នុងបរិការណ៍ដែលពិភពលោកកំពុងមានការចលាចល និងធ្លាក់ចុះនៃការគោរពច្បាប់អន្តរជាតិនិងពហុភាគីនិយម​ កម្ពុជាក៏បានក្លាយជនរងគ្រោះនៃការធ្វើនយោបាយតូបនីយកម្មលើបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រទេសរបស់ខ្លួន។ ជាក់ស្តែង សហរដ្ឋអាមេរិក បានចោទប្រកាន់កម្ពុជាថាបានអនុញ្ញាតិអោយកម្ពុជាធ្វើការអភិវឌ្ឍនិងទំនើបកម្មលើមូលដ្ឋានកងទ័ពសមុទ្រ នៅរាម និងបានចុះកិច្ចសន្យាសំងាត់ជាមួយនឹងរដ្ឋាភិបាលចិន ដែលអនុញ្ញាតិអោយកងទ័ពចិនអាចឈរជើងនៅមូលដ្ឋានទ័ពកម្ពុជាបាន។ ការចោទប្រកាន់ដោយគ្មានភស្តុតាងច្បាស់លាស់ និងមានចរិកនយោបាយនេះគឺផ្ទុយស្រលះពីរដ្ឋធមនុញ្ញកម្ពុជាដែលមិនចូលបក្សសម្ព័ន្ធនិងមិនអនុញ្ញាតិអោយកងទ័ពបរទេសអាចដាក់ទ័ពឬប្រើប្រាស់មូលដ្ឋានទ័ពកម្ពុជាដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងប្រទេសណាមួយឡើយ។…

  • AVIVoice Ep138 :ទស្សនវិស័យនៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី សម្រាប់ការពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ (ភាគ ១)

    AVIVoice Ep138 :ទស្សនវិស័យនៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី សម្រាប់ការពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ (ភាគ ១)

    សូមស្តាប់ កម្មវិធី AVIVoice កម្ពុជាតែងតែប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយ​ការបរទេសឯករាជ្យរបស់ខ្លួនផ្អែកលើច្បាប់អន្តរជាតិ ប្រកបដោយភាពបត់បែន វាងវៃ អព្យាក្រឹត និងតបតទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ​បានយ៉ាងឆាប់រហ័រ។ នេះគឺជាគោលជំហរគោលនយោបាយដ៏រឹងមាំ និងមានភាពត្រឹមត្រូវក៏ដូចជាប្រសិទ្ធភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងបាននឹងកំពុងបន្តអនុវត្តក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត នឹងពន្យល់អំពីគោលនយោបាយការបរទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីកម្ពុជា គោលជំហរក្នុងការឆ្លើយតបទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ និងអាទិភាពរបស់កម្ពុជាក្នុងការពង្រឹងគោលជំហរឯករាជ្យ អព្យាក្រឹត មានភាពបត់បែន និងភាពចាស់ទុំនៃគោលនយោបាយការបរទេសរបស់កម្ពុជា។ សំណួរទី ១៖  ជាបឋម តើលោកអាចពន្យល់បន្តិចបានទេថាអ្វីទៅជាយុទ្ធសាស្រ្ត ឬគោលនយោបាយការបរទេសនៃរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ? នៅក្នុងរាជរដ្ឋាភិបាលថ្មីនីតិកាលទី​៧ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីនយោបាយរបស់ខ្លួន ដែលបានសិក្សានិងវាយតម្លៃគ្រប់ជ្រុងជ្រោយ នៃលទ្ធផលការងារដែលបានអនុវត្តក្នុងនីតិកាលមុនៗ ក៏ដូចជាបរិការណ៍ជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ន និងអនាគតផងដែរ។ នៅក្នុងកម្មវិធីនយោបាយនេះដែរគឺផ្តោតសំខាន់លើគោលនយោបាយចម្បងៗ ជាអាទិភាព គោលនយោបាយអភិវឌ្ឍតាមវិស័យ និងកម្មវិធីនយោបាយជាអាទិភាពខ្លាំងដែលត្រូវចាប់អនុវត្តចាប់ពីឆ្នាំ២០២៣ តទៅ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ ‘យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១’ ដែលផ្អែកលើគោលការណ៍ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចរីភាព សំដៅលើការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចនូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។…

  • AVIVoice Ep137 : ផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជាក្នុងការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣

    AVIVoice Ep137 : ផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជាក្នុងការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣

    សូមស្តាប់ កម្មវិធី AVIVoice សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញធ្ចើដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសចិនកាលពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែតុលា ដើម្បីចូលរួមនូវចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទីបី។ គួររំលឹងផងដែរថា ២០២៣គឺជាឆ្នាំនៃការគំរប់ខួបលើកទី១០ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់ប្រទេសចិន ដែលបានចូលរួមចំណែកច្រើនដល់ការអភិវឌ្ឍន៍តំបន់ ជាពិសេសលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ នឹងពន្យល់អំពីសារប៉ានទូទៅនៃវេទិកាខ្សែក្រវាត់ និងផ្លូវ និងសមិទ្ធផលជារួមដែលកម្ពុជាសម្រេចបានក្រោមការអនុវត្តគម្រោង BRI ដែលបានរួមចំណែកដល់ការលើកម្ពស់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ សំណួរទី ១៖  កាលពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លោកបានអញ្ជើញធ្វើដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសចិន ដើម្បីចូលរួមនៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងទីក្រុង ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ គួររំលឹកផងផងដែរថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ឬក៏ហៅកាត់ថា BRI របស់ប្រទេសចិន បានចូលរួមចំណែកនៅក្នុងការសម្រួលយ៉ាងខ្លាំងទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា ដោយអាចរាប់បញ្ចូលនៅក្នុងភាពជោគជ័យ នៃការអនុវត្តគម្រោងនានានៅក្នុងគំនិតផ្តួចផ្តើមមួយនេះផងដែរ។ ជាបឋមមុននឹងចូលទៅកាន់ប្រធានបទរបស់យើងខាងលើ តើលោកបណ្ឌិតអាចជួយរំលេចបន្តិចបានទេថា អ្វីទៅជាវេទិកាខ្សែក្រវ៉ាត់…

  • AVIVoice Ep136 :គោលនយោបាយរាជរដ្ឋាភិបាលអាណត្តិថ្មីក្នុងការពង្រឹងទីផ្សារក្នុងស្រុក

    AVIVoice Ep136 :គោលនយោបាយរាជរដ្ឋាភិបាលអាណត្តិថ្មីក្នុងការពង្រឹងទីផ្សារក្នុងស្រុក

    រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជា បានប្រកាសអំពីការប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយការពឹងផ្អែកខ្លាំងពេកទៅលើទីផ្សាររបស់បរទេស ជំនួសវិញដោយការពង្រឹងនូវសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន និងពង្រីកនូវទីផ្សារបន្ថែមទៀតដោយផ្អែកលើគោលនយោបាយទីផ្សារចម្រុះ និងសេរី។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ នឹងពន្យល់អំពីគោលគោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីបានដាក់ចេញពាក់ព័ន្ធទៅនឹងការប្ដេជ្ញាចិត្តពង្រឹងសមត្ថភាពទីផ្សារក្នុងស្រុក និងយន្តការនៃការពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាព។ សំណួរទី១៖ នៅក្នុងន័យថាកម្ពុជាត្រូវធ្វើយ៉ាងណាដើម្បីពង្រឹងនូវសមត្ថភាពទីផ្សារផ្ទៃក្នុងរបស់ខ្លួននោះ តើរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី លោកបានមានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រអ្វីដើម្បីពង្រឹងនូវសមត្ថភាពទីផ្សាររបស់ខ្លួននៅក្រៅពីការពឹងផ្អែកទៅលើប្រទេសមហាអំណាចនៅលើពិភពលោកផងដែរ? លោកបណ្ឌិត សឿន សំ: ជាការពិត ប្រសិនបើយើងសម្លឹងទៅមើលគោលនយោបាយរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលលោកបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណជាយុទ្ធសាស្ត្រគោលសម្រាប់រដ្ឋាភិបាលក្នុងការអនុវត្តតាមដើម្បីសម្រេចគោលដៅ។ យើងបានឃើញលោកលើកអំពី៥ចំណុច ដើម្បីជាទិសដៅសំខាន់។ ប៉ុន្តែខ្ញុំសូមជម្រាបជូនថា ប្រទេសកម្ពុជាយើងបានចុះកិច្ចពញរមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិនផង និងជាមួយប្រទេសកូរ៉េខាងត្បូងផង។ ខ្ញុំបានជួបជាមួយមន្ត្រីតំណាងរបស់ប្រទេសទាំង២ ដែលជាមន្ត្រីទូត។ ជាការពិតប្រទេសទាំង២ នៅក្នុងកិច្ចព្រមព្រៀងគឺគេមានពាក្យមួយដែលយើងគួរតែពិចារណាដែរគឺពាក្យថា ស្តង់ដារ។ ប្រសិនបើយើងនិយាយអំពីទំនិញកសិផល គឺកម្ពុជាយើងជាប្រទេសមួយកសិកម្មដែលប្រជាពលរដ្ឋភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្មដើម្បីរស់ ប៉ុន្តែវិស័យកសិកម្មរបស់យើងគឺជាវិស័យកសិកម្មមួយដែលអាចនិយាយបានជាវិស័យកសិកម្មតាមបែបយថាកម្ម មានន័យថាយើងមិនទាន់បានប្រើប្រាស់បច្ចកទេសទំនើប ដើម្បីមកបណ្តុះ មកវិនិយោគលើវិស័យកសិកម្មនៅឡើយទេ។ ជាការពិតយើងមានខ្លះដែរ តែនៅចំនួនមួយតិចតួចណាស់ បើប្រៀបធៀបជាមួយនឹងអ្វីដែលចិនកំពុងតែត្រូវការ និងអ្វីដែលកូរ៉េខាងត្បូងកំពុងតែត្រូវការ យើងមិនអាចដឹងបានថាស្តង់ដារប្រទេសផ្សេងមានលក្ខណៈបែបណានោះទេ។ ការបំពេញ ការគោរព ការប្រតិបត្តិតាមស្តង់ដារនោះ ក្នុងវិស័យកសិកម្មគឺជារឿងមួយលំបាកសម្រាប់កសិករកម្ពុជា ដូចនេះហើយខ្ញុំឃើញប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោកបានលើកឡើងអំពីការជ្រើសរើសអ្នកជំនាញកសិកម្មតាមភូមិឃុំ ដើម្បីធ្វើវិស័យកសិកម្មគឺជារឿងមួយល្អ ប៉ុន្តែប្រសិនបើយើងមានទិសដៅជាក់លាក់ក្នុងការនាំចេញវិស័យកសិកម្មក្នុងការពង្រឹងនូវសមត្ថភាពរបស់យើង យើងគួរតែយកគោលនយោបាយនោះមកផ្ទៀងផ្ទាត់គ្នា រវាងគោលនយោបាយ មន្ត្រីដែលយើងរើស…

  • AVIVoice Ep135 : ស្វែងយល់អំពីសៀវភៅស្ដីពី RCEP៖ វគ្គទីមួយ – ការវិភាគភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងផ្នែកច្បាប់

    AVIVoice Ep135 : ស្វែងយល់អំពីសៀវភៅស្ដីពី RCEP៖ វគ្គទីមួយ – ការវិភាគភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងផ្នែកច្បាប់

    កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសិក្សាការស្រាវជ្រាវកម្រិតខ្ពស់ និងផ្នែកច្បាប់ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានប្រារព្វពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃសៀវភៅស្ដីពី “Regional Comprehensive Economic Partnership: Part 1 – Geo-Political, Geo-Economic and Legal Analysis” ដែលសៀវភៅនៃផ្ដោតសំខាន់ទៅលើទិដ្ឋភាពបីដែលរួមមានភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងផ្នែកច្បាប់លើការអនុវត្តនៃកិច្ចព្រមព្រៀង RCEP។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា SOK Khieu Rosette នឹងពន្យល់អំពីគោលបំណង និងគុណតម្លៃនៃការតាក់តែងសៀវភៅមួយក្បាលនេះ ក៏ដូចជាសារៈសំខាន់ជាធាតុចូលគោលនយោបាយសម្រាប់ការអនុវត្តជាក់ស្ដែងនៃកិច្ចព្រមព្រៀងសេរីមួយនេះ។ សំណួរទី ១៖ នៅថ្ងៃទី 19 ខែសីហា ឆ្នាំ 2023 មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ និងការសិក្សាផ្នែកច្បាប់ (CARLS) នៃ AVI បានចាប់ផ្តើមការបោះពុម្ពជាផ្លូវការនៃ RCEP ដែលផ្តោតលើភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការសិក្សាផ្នែកច្បាប់។ សៀវភៅនេះបានប្រមូលនូវទិដ្ឋភាពពីអ្នកប្រាជ្ញ និងអ្នកជំនាញជាច្រើន ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងច្បាប់។ ដូចគ្នានេះផងដែរ ខ្ញុំសូមអបអរសាទរបងចំពោះការបោះពុម្ពផ្សាយដោយជោគជ័យ…

  • AVIVoice Ep134 : ស្វែងយល់អំពីសៀវភៅស្ដីពី RCEP៖ វគ្គទីមួយ – ការវិភាគភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងផ្នែកច្បាប់»

    AVIVoice Ep134 : ស្វែងយល់អំពីសៀវភៅស្ដីពី RCEP៖ វគ្គទីមួយ – ការវិភាគភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងផ្នែកច្បាប់»

    កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសិក្សាការស្រាវជ្រាវកម្រិតខ្ពស់ និងផ្នែកច្បាប់ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានប្រារព្វពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃសៀវភៅស្ដីពី “Regional Comprehensive Economic Partnership: Part 1 – Geo-Political, Geo-Economic and Legal Analysis” ដែលសៀវភៅនៃផ្ដោតសំខាន់ទៅលើទិដ្ឋភាពបីដែលរួមមានភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងផ្នែកច្បាប់លើការអនុវត្តនៃកិច្ចព្រមព្រៀង RCEP។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា SOK Khieu Rosette នឹងពន្យល់អំពីគោលបំណង និងគុណតម្លៃនៃការតាក់តែងសៀវភៅមួយក្បាលនេះ ក៏ដូចជាសារៈសំខាន់ជាធាតុចូលគោលនយោបាយសម្រាប់ការអនុវត្តជាក់ស្ដែងនៃកិច្ចព្រមព្រៀងសេរីមួយនេះ។ សំណួរទី ១៖ នៅថ្ងៃទី 19 ខែសីហា ឆ្នាំ 2023 មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ និងការសិក្សាផ្នែកច្បាប់ (CARLS) នៃ AVI បានចាប់ផ្តើមការបោះពុម្ពជាផ្លូវការនៃ RCEP ដែលផ្តោតលើភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការសិក្សាផ្នែកច្បាប់។ សៀវភៅនេះបានប្រមូលនូវទិដ្ឋភាពពីអ្នកប្រាជ្ញ និងអ្នកជំនាញជាច្រើន ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងច្បាប់។ ដូចគ្នានេះផងដែរ ខ្ញុំសូមអបអរសាទរបងចំពោះការបោះពុម្ពផ្សាយដោយជោគជ័យ…

  • AVIVoice Ep133 : ការវិលត្រឡប់រសប់លោក ថាក់ស៊ីន និងរបត់នយោបាយបច្ចុប្បន្ននៅថៃ

    AVIVoice Ep133 : ការវិលត្រឡប់រសប់លោក ថាក់ស៊ីន និងរបត់នយោបាយបច្ចុប្បន្ននៅថៃ

    ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ គឺជាថ្ងៃដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា សម្រេចចិត្តវិលចូលស្រុកវិញក្រោយការនិរទេសក្រៅប្រទេសអស់រយៈពេលជា ១៥ឆ្នាំ និងការខកខានការសន្យាក្នុងការវិលចូលស្រុកវិញជាច្រើនលើកច្រើនសារ។ នៅថ្ងៃដដែលនោះ សភារបស់ប្រទេសថៃក៏បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក Srettha ឱ្យក្លាយជានាយករដ្ឋមន្ត្រីអាណត្តិថ្មី ដែលនេះគឺ ជាការបើកទំព័រនយោបាយថ្មីនៅប្រទេសថៃផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សុទ្ធ ឆាយហេង នឹងពន្យល់អំពីសាវតានៃលទ្ធភាពដែលអាចធ្វើឱ្យលោក ថាក់ស៊ីន វិលត្រឡប់ចូលស្រុកវិញ និងគោលនយោបាយថ្មីនៃគណបក្សភឿថៃក្រោមការដឹកនាំរបស់លោក Srettha។ សំណួរទី១៖   ក្រោយពីការនិរទេសខ្លួនអស់រយៈពេលជាង ១៥ឆ្នាំ លោក ថាក់ស៊ីន បានវិលត្រឡប់មកដល់មាតុប្រទេសវិញកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣​ កន្លងទៅ។ ជាបឋម តើអ្វីគឺជាមូលហេតុចម្បងដែលបណ្តាលឱ្យលោកថាក់ស៊ីន សម្រេចវិលត្រឡប់មកប្រទេសថៃ ដែលជាប្រទេសកំណើតរបស់ខ្លួនវិញ? លោក សុទ្ធ ឆាយហេង: បាទ ពិតណាស់នេះជាការវិលត្រឡប់ដ៏ជោគជ័យរបស់លោកថាក់ស៊ីនមកកាន់ប្រទេសថៃ បន្ទាប់ពីលោករស់នៅនិរទេសខ្លួនអស់រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ រាប់តាំងពីលោកបានត្រឡប់មកប្រទេសថៃ ដ៏រយៈពេលខ្លីនៅឆ្នាំ២០០៨ ក្រោយពីបានត្រូវបានយោធាធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ ២០០៦។ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ខ្ញុំអនុញ្ញាតសូមបង្ហាញសាវតាបន្តិច ដែលវាមិនមែនជាលើកទី១ទេ ដែលលោកថាក់ស៊ីន…

  • AVIVoice Ep132 : កញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ និងហានិភ័យចំពោះសន្តិសុខតំបន់

    AVIVoice Ep132 : កញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ និងហានិភ័យចំពោះសន្តិសុខតំបន់

    សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ថ្មីៗនេះ ថា ខ្លួនបានផ្តល់កញ្ចប់ជំនួយយោធាចំនួន ៣៤៥ លានដុល្លារដល់កោះតៃវ៉ាន់ ដែលនេះជាកញ្ចប់ដ៏ធំដំបូងរបស់រដ្ឋបាល លោក Joe Biden ដើម្បីជួយកោះតៃវ៉ាន់ទប់ទល់នឹងចិន។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា នឹងពន្យល់អំពីគោលជំហរ និងផលប្រយោជន៍ដែលតៃវ៉ាន់ទទួលបានអំពីការផ្ដល់ជំនួយពីស.រ.អា. និងផលប៉ះពាល់ដល់ស្ថានភាពសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងជាមួយនឹងប្រទេសចិនពាក់ព័ន្ធទៅនឹងបញ្ហាជុំវិញច្រកសមុទ្រតៃវ៉ាន់។ សំណួរទី ១៖ ជាបឋម តើលោកបណ្ឌិតអាចសង្ខេបអំពីសាវតានៃជំនួយសភាវុធដែលស.រ.អា. បានផ្ដល់ទៅកាន់តៃវ៉ាន់ដែលមានតម្លៃស្មើនឹង ៣៤៥លានដុល្លាអាមេរិក? ទី១-សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ថ្មីៗនេះ ថា ខ្លួនបានផ្តល់កញ្ចប់ជំនួយយោធាចំនួន ៣៤៥ លានដុល្លារដល់កោះតៃវ៉ាន់ ដែលនេះ​ជា​កញ្ចប់ដ៏​ធំ​ដំបូង​របស់​រដ្ឋបាល លោក Joe Biden ​ដើម្បី​ជួយកោះ​តៃវ៉ាន់​ទប់ទល់​នឹង​ចិន។ កញ្ចប់ជំនួយនេះ រួមមានប្រព័ន្ធការពារដែនអាកាសចល័តមនុស្ស (MANPADS) សមត្ថភាពស៊ើបការណ៍ និងការឃ្លាំមើលអាវុធ និងកាំជ្រួច ជាដើម ហើយការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សេតវិមានសហរដ្ឋអាមេរិក និង​បាន​ធ្វើ​ឡើង​ខណៈ​ដែល​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជិត​កោះ​តៃវ៉ាន់ផងដែរ។ មែនទែនទៅ យើងក៏បានដឹងដែរថា រដ្ឋាភិបាល​ចិន​បាន​ទាមទារកោះ​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន​ជាយូរ​មក​ហើយ…

  • AVIVoice Ep131 : ការផ្លាស់ប្តូរថ្នាក់ដឹកនាំជំនាន់ថ្មីនៅប្រទេសកម្ពុជា និងផលប៉ះពាល់ដល់ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន

    AVIVoice Ep131 : ការផ្លាស់ប្តូរថ្នាក់ដឹកនាំជំនាន់ថ្មីនៅប្រទេសកម្ពុជា និងផលប៉ះពាល់ដល់ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន

    ការផ្ដល់ឱកាសដល់យុវជន និងថ្នាក់ដឹកនាំវ័យក្មេងនៅកម្ពុជាគឺជាភាពចាំបាច់ក្នុងការបន្តនូវកេរ្តិ៍តំណែរ និងស្នាដៃនៃសន្តិភាពដែលវីរៈជនជំនាន់មុនបានបន្សល់ទុកឱ្យ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឆេង គីមឡុង នឹងផ្សល់នូវទស្សនៈពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរថ្មីនៅកម្ពុជា ជាពិសេសលោកនឹងពន្យល់អំពីផលប៉ះពាល់ដល់ការអភិវឌ្ឍន៍នៅកម្ពុជាបច្ចុប្បន្ន និងសមត្ថភាពនៃថ្នាក់ដឹកនាំវ័យក្មេងក្នុងការថែរក្សាសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។ សំណួរទី ១: ជាបឋម តើលោកបណ្ឌិតអាចផ្តល់នូវទស្សនៈផ្ទាល់ខ្លួនបន្តិចបានទេពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរថ្មីមួយនេះ? លោកបណ្ឌិត ឆេង​ គីមឡុង: បាទ នេះគឺជារបត់ថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រនយោបាយនយោបាយរបស់កម្ពុជា បើយើងក្រឡេកមើលរយៈពេល ៣០ឆ្នាំកន្លងមកនេះ ឬក៏នៅឆ្ងាយជាងនេះទៅទៀត។ ប៉ុន្តែបើសិនជាមើលចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់ឆ្នាំ ២០២៣ នេះគឺជាការកំណត់ថ្មីមួយនូវការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍បំផុត បន្ទាប់ពីមានការបោះឆ្នោតលើកទី១ នៅក្នុងឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ គឺមានរយៈពេល៣០ឆ្នាំគត់ ដែល ៣០ឆ្នាំនេះ បញ្ជាក់អំពីការខិតខំប្រឹងប្រែងផ្លាស់ប្តូរមុខមាត់របស់កម្ពុជានៅក្នុងយុគសម័យថ្មី ការផ្លាស់ប្តូរដែលយើងបានទើបតែដឹងលឺនៅក្នុងរយៈពេលថ្មីៗបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលកំពូលបំផុតរបស់កម្ពុជា គឺជាការផ្តល់ឪកាសឱ្យអ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយជាអ្នកបន្តវេន ដែលនៅក្នុងនោះគឺមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយទៅជានាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីការប្រកាសជាផ្លូវការដោយរដ្ឋសភា និងការតែងតាំងជាផ្លូវការដោយព្រះមហាក្សត្ររួចរាល់នៅក្នុងប្រមាណជាង ២សប្តាហ៍ខាងមុខទៀតនេះ។ ការផ្លាស់ប្តូរនេះគឺអាចជាកម្លាំងចលករថ្មីមួយផ្តល់សន្ទុះទៅដល់ការធ្វើពិពិទកម្ម ការពង្រឹង និងកែទម្រង់នៅក្នុងការដឹកនាំរដ្ឋ ដើម្បីបន្តធានានូវស្ថេរភាព វឌ្ឍនភាព និងវិបុលភាពរបស់កម្ពុជាដែលបានផលដោយសារតែការទទួលបាននូវសុខសន្តិភាពចាប់តាំងពីចុងឆ្នាំ១៩៩៨ កន្លងមក។​ សំណួរទី ២:…

  • AVIVoice Ep130 : ចិនរៀបចំផែនការសង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែស៊ីជម្រៅ ស្របពេលនៃភាពចលាចលលើពិភពលោក

    AVIVoice Ep130 : ចិនរៀបចំផែនការសង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែស៊ីជម្រៅ ស្របពេលនៃភាពចលាចលលើពិភពលោក

    ពិភពលោកកំពុងតែជួបប្រទះការកើនឡើងកម្ដៅផ្នែកសន្តិសុខ និងភូមិសាស្រ្តនយោបាយ ខណៈដែលប្រទេសចិនក្រោមការដឹកនាំរបស់លោក Xi Jinping កំពុងតែពង្រឹងផ្នែកយោធា និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងន័យការពារដែនអធិបតេយ្យ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត នឹងពន្យល់អំពីគោលដៅយុទ្ធសាស្រ្តនៃការពង្រឹងបន្ថែមនូវផែនការសង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែស៊ីជម្រៅរបស់ចិន និងទស្សនៈរបស់រដ្ឋបាលទីក្រុងប៉េកាំងទៅលើស្ថានភាពបច្ចុប្បន្ននៅលើពិភពលោក។ សំណួរទី ១៖ ជាបឋម ថ្មីៗនេះ លោក Xi Jinping បានជំរុញឱ្យយោធារបស់ខ្លួនពង្រឹងនូវផែនការសម្រាប់សង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែមានភាពស៊ីជម្រៅ ដើម្បីបង្កើនឱកាសជ័យជម្នះនៅក្នុងសង្រ្គាមជាក់ស្ដែង ដែលនេះគឺជាការអំពាវនាវរបស់លោកទៅកាន់កងទ័ព ដើម្បីការពារអធិបតេយ្យភាព និងទឹកដីរបស់ចិន។ តើលោកយល់ឃើញយ៉ាងណាចំពោះការអំពាវនាវរបស់លោក Xi ទៅកាន់កងទ័ពរបស់ខ្លួនមួយនេះ? បាទសូមអរគុណចំពោះសំនួរមួយនេះ សុផារិទ្ធិ។ ការលើកឡើងរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង គឺសំដៅទៅលើការធ្វើទំនើបកម្មយោធានិងការពង្រឹងសមត្ថភាពកងទ័ពដើម្បីឆ្លើយតបទៅនឹងបំរែបំរួលសន្តិសុខតំបន់និងអន្តរជាតិ ក៏ដូចជាការថែររក្សាស្ថេរភាពនិងសន្តិសុខនៅក្នុងប្រទេសនិងតាមបណ្តោយព្រំដែនចិន។ លោកមានបំណងចង់កែប្រែកងទ័ពចិនអោយទៅជាកងទ័ពទំនើបដោយបំពាក់ដោយសព្វាវុធនិងបច្ចេកវិទ្យាទំនើបអោយបានក្នុងឆ្នាំ ២០៣៥។ ការធ្វើទំនើបកម្មយោធាចិនគឺជាដំណើរការកំនែទម្រង់រចនាសម្ព័ន្ធយោធា ការធ្វើសមយុទ្ធជាមួយនឹងសព្វាវុធទំនើបនិងថ្មីៗ និងការកសាង‘ពត៌មានវិទ្យាបនីយកម្មយោធា’ ឬ Military Informationisation ដែលផ្តោតសំខាន់លើការហ្វឹកហាត់សមត្ថភាពកងទ័ពក្នុងការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ការធ្វើអោយបស្ស៊ីគ្នារវាងសព្វាវុធទំនើបនិងកងទ័ពក្នុងការស៊ើបការណ៏យកពត៌មាន និងកសាងជំនាញច្បាស់លាស់។ ការធ្វើពត៌មានវិទ្យាបនីយកម្មយោធារបស់ចិនគឺរួមមានការធ្វើសមាហរណកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (A.I) និងស្វ័យយ័តភាព (Autonomy) ទៅក្នុងបញ្ជាការដ្ឋាន ប្រព័ន្ធអាវុធ និងការសំរេចចិត្ត។ ក្រៅពីនេះទៅទៀតចិនក៏បាននឹងកំពុងបង្កើនសមត្ថភាពអាវុធនុយក្លែអ៊ែរ​​…