-
AVIVoice Ep129: តើអាស៊ានពិតជាបែកបាក់គ្នាលើបញ្ហាមីយ៉ាន់ម៉ា មែនឬយ៉ាងណា? រួមជាមួយអនាគតនៃឯកភាពអាស៊ាន (មានវីដេអូ)
យើងបានដឹងរួចមកហើយថា អាស៊ានទំនងជាត្រូវបានបែងចែក ខណៈដែលរដ្ឋសមាជិកមួយចំនួនបានផ្តល់អនុសាសន៍ឱ្យមានការបន្ធូរបន្ថយនូវសកម្មភាពដាក់ទណ្ឌកម្មលើមេដឹកនាំមីយ៉ាន់ម៉ា និងអនុញ្ញាតឱ្យមន្ត្រីការទូតកំពូលរបស់ខ្លួនចូលរួមកិច្ចប្រជុំ ខណៈដែលប្រទេសផ្សេងទៀតមិនចង់ឱ្យមានការចូលរួមជាមួយតំណាងរបបយោធាឡើយ។ ជាងនេះទៅទៀត រហូតមកដល់ពេលនេះ មិនមានការវិវឌ្ឍគួរឱ្យកត់សម្គាល់នៅក្នុងមតិឯកភាពប្រាំចំណុចទេ ខណៈដែលការរួបរួមរបស់អាស៊ានត្រូវបានទាមទារដើម្បីសម្រេចលើជំហានបន្ទាប់។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត Desmond MOLLOY នឹងពិភាក្សាទៅលើគោលជំហរនៃការបែងចែកអាស៊ានជាពីរលើដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងផលប៉ះពាល់ដល់អនាគតនៃការកសាងសហគមន៍អាស៊ានរួម។ សំណួរទី ១: ជាបឋម នាពេលថ្មីៗនេះ ប្រទេសថៃបានអំពាវនាវឱ្យមានកិច្ចប្រជុំថ្នាក់តំបន់លើកទីបីរបស់ខ្លួនជាមួយប្លុកអាស៊ីអាគ្នេយ៍ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅនៅ ប៉ាតាយ៉ា។ ជាដំបូង តើអ្នកអាចចង្អុលបង្ហាញពីរបៀបវារៈសំខាន់ និងគោលបំណងនៃកិច្ចប្រជុំនេះដែលរៀបចំដោយប្រទេសថៃនេះបានទេ? Dr. Desmond Molloy: ក្នុងលិខិតអញ្ជើញដែលឧត្តមសេនីយចូលនិវត្តន៍លោក ប្រាយុទ្ធ បានផ្ញើទៅកាន់សមាជិកអាស៊ាន ព្រមទាំងទៅឥណ្ឌា និងចិនផងដែរ។ លោកបានគូសបញ្ជាក់ថា គោលបំណងចម្បងគឺដើម្បីភ្ជាប់ថ្នាក់ដឹកនាំកំពូលរបស់មីយ៉ាន់ម៉ាឡើងវិញក្នុងការពិភាក្សាក្នុងអាស៊ាន ហើយលោកបានបញ្ជាក់ថា នេះគឺជាសកម្មភាពដ៏ថ្លៃថ្លា និងកិច្ចប្រជុំក្រៅផ្លូវការ ដែលបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ប៉ុន្តែគោលបំណងចម្បងគឺព្យាយាមចាប់ផ្តើមកិច្ចប្រជុំសន្តិភាព ជាមួយនឹងការចូលរួមសារជាថ្មីនៃរបបយោធាក្នុងក្រុងណៃពិដោ។ ហើយនេះត្រូវបានបញ្ជូនចេញដោយលោក Prayuth ប្រហែលមួយខែមុនពេលលោកលាលែងពីអំណាច ដោយបានចាញ់ការបោះឆ្នោតនាពេលថ្មីៗនេះ។ វាជារឿងចម្លែកណាស់ ដែលរដ្ឋាភិបាលអន្តរកាលបច្ចុប្បន្នដែលកាន់អំណាច គួរតែផ្ញើលិខិតអញ្ជើញកិច្ចប្រជុំក្រៅផ្លូវការរបស់បរទេសបែបនេះ។ ជាមួយនឹងគោលបំណងបែបនេះដែលផ្ទុយនឹងកិច្ចព្រមព្រៀងឯកភាពដែលសមាជិកអាស៊ានចំនួនប្រាំបួន បានធ្វើវិសោធនកម្មក្នុងខែសីហាឆ្នាំ 2022 ដើម្បីដកមេដឹកនាំយោធាកំពូលរបស់ Junta នៅក្នុងប្រទេសមីយ៉ាន់ម៉ាពីកិច្ចប្រជុំកំពូលអាស៊ាន តួយ៉ាងកិច្ចប្រជុំក្រៅផ្លូវការខាងលើ គឺមានគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ។…
-
AVIVoice Ep128: ភាពច្បាស់លាស់ និងផលប៉ះពាល់នៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងក្នុងតំបន់
រដ្ឋបាលទីក្រុងសេអ៊ូលហាក់ងាកមកផ្ដល់តម្លៃមកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកាន់តែខ្លាំង បូករួមទាំងវេទិការអាស៊ានផងដែរ ដែលការណ៍នេះ ធ្វើឱ្យវត្តមានរបស់កូរ៉េខាងត្បូងកាន់តែមានឥទ្ធិពល និងការមើលឃើញពីក្រសែរភ្នែករបស់មហាអំណាចនិងបណ្ដាប្រទេសនានាក្នុងតំបន់។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ នឹងពន្យល់អំពីផលប៉ះពាល់នៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងចំពោះប្រទេសចិន និងភាពប្រទាក់ក្រឡាគ្នារវាងយុទ្ធសាស្រ្តនេះជាមួយនឹងវេទិការតំបន់អាស៊ាន ក៏ដូចជាភាពច្បាស់លាស់រួមទាំងការប្ដេជ្ញាចិត្តរបស់កូរ៉េចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក។ សំណួរទី ១៖ យើងអាចសង្កេតមើលឃើញបានថា ក្រោមការដឹកនាំនៃរដ្ឋបាលរបស់លោក Yoon Suk-yeol បានបង្កើននូវភាពស្និតស្នាលជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់កាន់តែខ្លាំងឡើងនិងគួរឱ្យកត់សម្គាល់ នោះគឺស.រ.អ. ហើយជាពិសេសនោះ គឺការបង្វែរនូវវត្តមានរបស់កូរ៉េខាងត្បូងឱ្យកាន់តែខ្លាំងទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ ពាក់ព័ន្ធទៅនឹងចំនុចនេះ តើការដាក់ចេញនូវយុទ្ធសាស្រ្តរបស់ទីក្រុងសេអ៊ូលទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានភាពច្បាស់លាស់យ៉ាងដូចម្ដេចខ្លះ? ពិតហើយដូចខ្ញុំបានលើកឡើងកាលពីសប្ដាហ៍មុននេះ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយបណ្តាប្រទេសដៃគូរបស់ខ្លួន។ ហើយជាពិសេសការផ្តោតសំខាន់របស់យុទ្ធសសាស្រ្តដ៏ថ្មីមួយនេះ គឺផ្តោតលើគោលនយោបាយភាគខាងត្បូងថ្មីនៃគោលនយោបាយការបរទេសរបស់រដ្ឋបាលទីក្រុងសេអ៊ូល ដែលសំដៅស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដូចជា ឥណ្ឌា បណ្តាប្រទេសនៅអាស៊ាន និងអូស្ត្រាលីជាដើម រួមជាមួយនឹងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអាស៊ីឦសាន (Northeast Asia Cooperation Initiative) ដែលស្វែងរកការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រីភាគីរវាងកូរ៉េខាងត្បូង ជប៉ុន និងចិន។ បន្ថែមពីលើនេះ ការសង្កត់ធ្ងន់របស់កូរ៉េខាងត្បូងលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកត្រូវបានជំរុញដោយកត្តាជាច្រើន រួមទាំងសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់តំបន់ សក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ច និងតម្រូវការក្នុងការធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចជិតខាងដូចជាចិន និងជប៉ុនជាដើម។ យ៉ាងណាមិញ កូរ៉េខាងត្បូងមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំងចំបោះយុទ្ធសាស្រ្តរបស់ខ្លួនទៅកាន់តំបន់ដ៏លេចធ្លោមួយនេះ ក្នុងការស្វែងរងនូវផលប្រយោជន៍រួមសម្រាប់ការអភិវឌ្ឍន៍ជាតិ និងជម្រុញកំណើនសេដ្ឋកិច្ចក្នុងស្រុកនិងតំបន់ផងដែរ ហើយដើម្បីសម្រេចបាននូវគោលបំណងទាំងអស់នេះ រដ្ឋបាលរបស់លោក Yoon មានបំណងក្នុងការលើកកម្ពស់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនតាមរយៈបណ្តាញផ្សេងៗ…
-
AVIVoice Ep127: លទ្ធផលនៃជំនួបថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន
ស.រ.អ. និងហ្វីលីពីនទើបតែពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគ្នានឹងគ្នា អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនទៅកាន់ស.រ.អ.។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា អ៊ុច សម្ផស្ស បានពន្យល់អំពីលទ្ធផលនៃជំនួបទ្វេភាគីរវាងប្រធានាធិបតីស.រ.អ. និងហ្វីលីពីន និងបង្ហាញអំពីទិដ្ឋភាពទូទៅនៃសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ។ សំណួរទី១៖ នៅដើមខែឧសភានេះ ប្រធានាធិបតីនៃប្រទេសហ្វីលីពីនបានធ្វើដំណើរទស្សនៈកិច្ចជាន់ខ្ពស់ចំនួន៤ថ្ងៃទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយនឹងដៃគូជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងការពិភាក្សាលើសន្តិសុខជាតិរបស់ខ្លួននៅក្នុងតំបន់។ ជាដំបូង ដើម្បីជាការយល់ដឹង សូម (វាគ្មិន) ផ្តល់នូវទិដ្ឋភាពសង្ខេបអំពីសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីននេះ? ហើយហេតុអ្វីបានជាប្រទេសទាំងពីរបានក្លាយទៅជាស្និទ្ធស្នាលបែបនេះ? ប្រាកដហើយ ដើម្បីយល់ដឹងពីដំណើរទស្សនៈកិច្ចជាន់ខ្ពស់មួយនេះ ខ្ញុំក៏ចង់បង្ហាញបន្តិចដែរពីសម្ព័ន្ធភាពដ៏យូរអង្វែង និងជិតស្និទ្ធរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកនេះ។ ជាដំបូងបើយើងនិយាយពីទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក គឺវាចាប់ផ្តើមតាំងពីក្រោយសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៦ ដែលជាឆ្នាំប្រទេសហ្វីលីពីនទទួលបានឯករាជ្យពីសហរដ្ឋអាមេរិកផ្ទាល់តែម្តង។ នៅក្រោយសង្គ្រាមលោកលើកទី២នោះផងដែរ សហរដ្ឋអាមេរិកបានជួយសាងសង់ប្រទេសហ្វីលីពីនឡើងវិញ ហើយលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក Harry S. Truman បានដាក់ចេញនូវសេចក្តីប្រកាសលេខ២៦៩៥ទទួលស្គាល់ជាផ្លូវការនូវឯករាជ្យភាពរបស់ប្រទេសហ្វីលីពីន។ នៅឆ្នាំបន្ទាប់ ឆ្នាំ១៩៤៧ ប្រទេសទាំងពីរបានចុះ «កិច្ចព្រមព្រៀងមូលដ្ឋានយោធា (Military Bases Agreement)» ដែលសម្រាប់ឱ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានទ័ពនៅលើទឹកដីប្រទេសហ្វីលីពីន។ បន្ទាប់មកទៀតនៅឆ្នាំ១៩៥១ ប្រទេសទាំងពីរក៏បានចុះនូវ «កិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក (Mutual Defense Treaty (MDT)» ដើម្បីធានាបាននូវសន្តិសុខរបស់ប្រទេសហ្វីលីពីនក្នុងនាមជាដែលទើបទទួលបានឯករាជ្យ…
-
AVIVoice Ep126: យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង (មានវីដអូ)
ឥណ្ឌូ-ប៉ាស៊ីហ្វិក ទទួលបាននូវភាពលេចធ្លោ និងការចាប់អារម្មណ៍នៅក្នុងវាក្យស័ព្ទយុទ្ធទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូងទើបតែបានដាក់ចេញនូវគោលនយោបាយការបរទេស និងយុទ្ធសាស្រ្តថ្មីរបស់ខ្លួនទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានក្លាយជាចំណាប់អារម្មណ៍មួយសម្រាប់សហគមន៍អន្តរជាតិ ជាពិសេសអ្នកសិក្សាតាមដានទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកតែម្ដង។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ នឹងពន្យល់អំពីការលេចឡើងនៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង និងគោលបំណងចម្បងនៃយុទ្ធសាស្រ្តមួយនេះចំពោះតំបន់។ សំណួរទី ១៖ ជាការចាប់ផ្ដើម ឥណ្ឌូ-ប៉ាស៊ីហ្វិក ទទួលបាននូវភាពលេចធ្លោ និងការចាប់អារម្មណ៍នៅក្នុងវាក្យស័ព្ទយុទ្ធទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូងទើបតែបានដាក់ចេញនូវគោលនយោបាយការបរទេស និងយុទ្ធសាស្រ្តថ្មីរបស់ខ្លួនទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានក្លាយជាចំណាប់អារម្មណ៍មួយសម្រាប់សហគមន៍អន្តរជាតិ ជាពិសេសអ្នកសិក្សាតាមដានទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកតែម្ដង។ ជាដំបូង តើលោកអាចរៀបរាប់ត្រួសៗបន្តិចបានទេអំពីការលេចឡើងនូវយុទ្ធសាស្រ្តរបស់កូរ៉េខាងត្បូងលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ? មុននឹងចូលទៅកាន់សំណួរខាងលើ ខ្ញុំសូមរៀបរាប់បន្តិចពាក់ព័ន្ធនឹងដំណើរការវិវត្ត ក៏ដូចជាសវតាត្រួសៗអំពីការកើនឡើងនៃសារៈសំខាន់តំបន់ និងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង។ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានលេចចេញជាតំបន់យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដូចយើងបានដឹងរួចមកហើយថា ដូចជាសហរដ្ឋអាមេរិក ប្រទេសជប៉ុន អូស្ត្រាលី ឥណ្ឌា និងចិនជាដើមបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ និងគោលនយោបាយរៀងៗខ្លួនមកលើតំបន់មួយនេះ។ ម្យ៉ាងវិញទៀត តំបន់នេះសម្បូរទៅដោយធនធានធម្មជាតិ រួមទាំងប្រេង ឧស្ម័ន ជលផល និងរ៉ែ ហើយក៏ជាផ្លូវសមុទ្រដ៏មានសក្ដានុពល និងសារៈសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោកផងដែរ។ លើសពីនេះ តំបន់នេះក៏ជាកន្លែងសម្រាប់ច្រកយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនរបស់ពិភពលោកផងដែរដូចជាច្រកសមុទ្រម៉ាឡាកា ព្រែកជីកស៊ុយអេ…
-
AVIVoice Ep125: គោលនយោបាយគណបក្សកាវក្លៃ និងការផ្លាស់ប្ដូរស្ថានភាពនយោបាយនៅប្រទេសថៃ
គណបក្សកាវក្លៃទទួលបាននូវសម្លេងឆ្នោតច្រើនជាងគេ ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣កាលពីកន្លងទៅនេះ។ ហើយគោលនយោបាយរបស់គណបក្សកាវក្លៃ ក្លាយជាប្រធានបទក្ដៅមួយដែលទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់ប្រជាជនថៃ និងសហគមន៍អន្តរជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី នឹងពន្យល់លម្អិតអំពីគោលនយោបាយដែលបានសន្យាដោយគណបក្សកាវក្លៃប្រសិនបើខ្លួនបានកាន់កាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ និងការប្រែប្រួលស្ថានភាពនយោបាយថៃសម្រាប់អាណត្តិបន្ទាប់។ សំណួរទី១៖ បាទ អរគុណច្រើនលោក វណ្ណលី។ យើងងាកមកមើលគោលនយោបាយរបស់គណបក្ស កៅខ្លៃ វិញម្តង ដោយគណបក្សនេះមានគោលនយោបាយចម្បងមួយរបស់ខ្លួនដើម្បីផ្លាស់ប្តូររដ្ឋធម្ម នុញ្ញ ដែលខ្លួនបានសន្យាថា បន្ទាប់ពីបានជាប់ឆ្នោត និងបានក្លាយជាអាចកាន់កាប់នូវរដ្ឋាភិបាលបាន។ តើលោកវណ្ណលីយល់ឃើញយ៉ាង ណាចំពោះគោលនយោបាយរបស់គណបក្សនេះ និងការរើបម្រស់ចេញពីរបបយោធា មួយនេះ? លោក សេង វណ្ណលី៖ ចំណុចដែលធ្វើឱ្យគណបក្សកៅខ្លៃ ទទួលបានសម្លេងការគាំទ្រដែលគ្រប់មជ្ឈដ្ឋានរំពឹងទុក សម្លេងគាំទ្ររបស់គណបក្ស នេះគឺជាសម្លេងដែលកើតចេញអំពីសម្លេងដែលធ្លាប់គាំទ្រទៅលើគណបក្សធំៗរបស់ ប្រទេសថៃ ក្នុងនោះគឺគណបក្សភឿថៃ និងគណបក្សប្រជាធិបតេយ្យ ក៏ដូចជាគណបក្សផាឡាំងផាឆារ៉ាត់។ សម្លេងដែលគាំទ្រគណបក្សកៅខ្លៃ គឺជាសម្លេងចេញអំពីភឿថៃ ចម្បងដែលអ្នកគាំទ្រគណបក្សភឿថៃមួយចំនួន គាត់ចាប់ ផ្តើមវិលមកគាំទ្រគណបក្សកៅខ្លៃ ដោយសារតែគាត់ជឿថា កៅខ្លៃ ជាគនបក្សដែល មានគោលការណ៍ច្បាស់លាស់ ហើយឈរទៅលើការសម្រេចចិត្តដោយមិនងាករេ។ យើងដឹងហើយថាមុនការបោះឆ្នោត កៅខ្លៃ គាត់បានអះអាងថាគាត់នឹងមិនចូលរួម បង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងត្រកូល ប៉ ពោលគឺ ប្រាវីដ…
-
AVIVoice Ep124: លទ្ធផលបោះឆ្នោតនៅប្រទេសថៃ (មានវីដេអូ)
AVIVoice : ប្រទេសថៃទើបតែរៀបចំការបោះឆ្នោតសកលរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលលទ្ធផលបណ្ដោះអាសន្នបានបង្ហាញអំពីភាពជោគជ័យរបស់គណបក្សប្រឆាំងចំនួនពីរគឺគណបក្សកាវក្លៃ និងគណបក្សភឿថៃ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី នឹងពន្យល់លម្អឹតអំពីលទ្ធផលបណ្ដោះអាសន្ន និងលទ្ធភាពនៃការបង្កើតរដ្ឋាភិបាលចម្រុះរបស់គណបក្សប្រឆាំង។ សំណួរទី ១៖ ជាបឋម តើលោកអាចរៀបរាប់លម្អិតបានទេពាក់ព័ន្ធទៅនឹងលទ្ធផលនៃការបោះឆ្នោតជារួមនៅប្រទេសថៃ? វាគ្មិន៖ ដូចដែលរៀបរាប់ខាងលើប្រទេសថៃបានរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មីដែលត្រូវដឹកនាំរដ្ឋាភិបាលសម្រាប់រយៈពេលបួនឆ្នាំទៅមុខ ដែលអ្នកចេញទៅបោះឆ្នោតមានចំនួនដល់ទៅ ៧៥,២% នៃប្រជាជនមានសិទ្ធិបោះឆ្នោតសរុប៥២លាននាក់ បើធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០១៩ ដែលមានត្រឹមតែ៧៤,៦% តែប៉ុណ្ណោះ។ ហើយលទ្ធផលបឋមបង្ហាញថាគណបក្សប្រឆាំងថៃធំបំផុតចំនួនពីររួមគ្នាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ដោយក្នុងនោះគណបក្សចលនាឆ្ពោះទៅមុខឬហៅថាគណបក្សកាវក្លៃ បានទទួលបានអាសនៈ១៥២អាសនៈ បន្ទាប់មកគណបក្សភឿថៃនៅក្នុងលំដាប់លេខពីរ ទទួលបាន ១៤១អាសនៈ។ គណបក្សទាំងពីរបានឯកភាពគ្នាបង្កើតរដ្ឋាភិបាលចម្រុះរួមជាមួយគណបក្សតូចតូចចំនួន៦ផ្សេងទៀតដែលសរុបមាន ៣១៣អាសនៈ។ យ៉ាងណាមិញ លទ្ធផលដែលគណបក្ស Move Forward ឬក៏ចលនាទៅមុខអាចនឹងបង្កើតរដ្ឋាភិបាលចម្រុះនឹងទទួលបានតំណែងនាយករដ្ឋមន្ត្រីទី៣០របស់ថៃនៅមិនទាន់មានភាពប្រាកដប្រជានឡើយទេ ដោយសារតែពួកគេត្រូវការសំឡេងច្រើន យ៉ាងតិច៣៧៦ ពីសភាតំណាងរាស្ត្រសរុប៥០០អាសនៈដើម្បីបំបិទសំឡេង ២៥០អាសនៈរបស់សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាកាលពីឆ្នាំ២០១៩ ដែលមានសិទ្ធិចូលរួមធ្វើការជ្រើសរើសនាយករដ្ឋមន្ត្រីជាថ្មីម្តងទៀតជាលើកចុងក្រោយ។ ទោះបីគេរំពឹងថា នាយករដ្ឋមន្ត្រីទី៣០របស់ថៃ និងគណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវតែងតាំងក្នុងអំឡុងខែកក្កដាទៅខែសីហាឆ្នាំ២០២៣នេះ ក៏ប៉ុន្តែ ផ្អែកលើរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ មិនមានកាលបរិច្ឆេទកំណត់សម្រាប់ការបង្កើតរដ្ឋាភិបាលឲ្យជាក់លាក់នោះទេ។ មានន័យថាគេអត់មានថាថ្ងៃកំណត់ជាក់លាក់ណាមួយត្រូវតែបង្កើតរដ្ឋាភិបាលនៅថ្ងៃណា ក្រោយលទ្ធផលបោះឆ្នោតផ្លូវការបានប្រកាសចេញដោយគណៈកម្មការរៀបចំការបោះឆ្នោត។ ដូច្នេះប្រសិនបើគ្មានការសម្របសម្រួលដើម្បីឲ្យមានការបង្កើតរដ្ឋាភិបាលចម្រុះណាមួយកើតមាននោះទេ ខ្ញុំគិតថាសភាថៃនិងជាប់គាំង ដោយមានតែនាយករដ្ឋមន្ត្រីចាំផ្ទះ…
-
AVIVoice Ep123: តើឯកសាររបស់មន្ទីរបញ្ចកោណដែលលេចធ្លាយនិយាយអំពីអ្វី?
មន្ទីរបញ្ចកោណស.រ.អ. បានបែកធ្លាយនូវឯកសារសំខាន់ៗមួយចំនួនកាលពីពេលថ្មីៗ ដែលវាក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់សហគមន៍អន្តរជាតិ។ ជាពិសេសឯកសារដែលបែកធ្លាយទាំងអស់នោះ ភាគច្រើននិយាយជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត Neth Thida Chanthima បានពន្យល់អំពីខ្លឹមសារសំខាន់ៗនៃឯកសារដែលត្រូវបានបែកធ្លាយចេញពីបន្ទីរបញ្ចកោណរបស់ស.រ.អ. និងផលប៉ះពាល់ដល់មុខមាត់របស់ស.រ.អ.។ កាលពីដើមខែនេះ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកបានប្រកាសពីការលេចធ្លាយឯកសារដែលបង្ហាញដោយអ្នកបើកយន្តហោះឆ្មាំជាតិអាយុ 21 ឆ្នាំឈ្មោះ Jack Teixeira ។ ក្រោយមក ក្រសួងយុត្តិធម៌បានបើកការស៊ើបអង្កេតលើករណីនេះ។ ទោះបីជាយ៉ាងណាក៏ដោយ វាបានពាសពេញវេទិកាប្រព័ន្ធផ្សព្វផ្សាយដែលរាយការណ៍ពីឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិករាប់សិប ដែលនៅក្នុងនោះ អាថ៌កំបាំងកំពូលដែលគេសម្គាល់ភាគច្រើនត្រូវបានបែកធ្លាយជាសាធារណៈរួចហើយ។ សំណួរទី ១: ជាដំបូង មុននឹងពិភាក្សាទៅដល់ឯកសារលេចធ្លាយទាំងនោះ តើអ្នកអាចពន្យល់បានទេថា តើព្រឹត្តិការណ៍លេចធ្លាយរបស់មន្ទីរបញចកោណបានលាតត្រដាងយ៉ាងដូចម្តេច? Dr. Neth Thida Chanthima: ដូច្នេះ ដូចដែលអ្នកបាននិយាយរួចមកហើយថា Jack Teixeira ដែលមានអាយុ 21 ឆ្នាំ ជាសមាជិកម្នាក់នៃឆ្មាំ/សន្តិសុខជាតិ Massachusetts បានចាប់ផ្តើមបង្ហោះព័ត៌មានសម្ងាត់ជាន់ខ្ពស់របស់រដ្ឋាភិបាលកាលពីមួយខែមុន។ យោងរបាយការណ៍ខ្លះថែមទាំងជឿថា Teixeira បានចាប់ផ្តើមបង្ហោះតាំងពីខែកុម្ភៈឆ្នាំ 2022 តិចជាង 28 ម៉ោងបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកទើបតែបានដឹងអំពីការលេចធ្លាយកាលពីសប្តាហ៍មុន។ ចាប់តាំងពីពេលនោះមក Teixeira…
-
AVIVoice Ep122: លទ្ធផល និងវឌ្ឍនភាពស្តីពីជំនួបទ្វេភាគីនៃរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន (មានវីដេអូ)
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីចិន និងជប៉ុនបានជួបប្រជុំទ្វេភាគីនៅឯទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិភាក្សាលើបញ្ហានានានៅក្នុងតំបន់និងអន្តរជាតិ និងស្វែងរកនូវដំណោះស្រាយរួមចំពោះភាពតានតឹងទាំងនោះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក វុន ផានិត បានពន្យល់លម្អិតអំពីគោលបំណងយុទ្ធសាស្រ្តនិងរបៀបវារៈនៃជំនួបទ្វេភាគីនេះ ក៏ដូចជាជំហររៀងៗខ្លួនរបស់ប្រទេសទាំងពីរក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ សំណួរទី១៖ រដ្ឋមន្ត្រីការបរទេសជប៉ុនបានជួបសមភាគីចិន នៅទីក្រុងប៉េកាំង ព្រមទាំងបានពិភាក្សាដោយបើកចំហអំពីភាពមិនសមស្របគ្នាទៅលើបញ្ហាមួយចំនួន ដោយមហាអំណាចអាស៊ីទាំងពីរកំពុងតែស្វែងរកមូលដ្ឋានរួមគ្នាចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។ ដោយផ្អែកតាមខ្លឹមសារជារួមនៃកិច្ចពិភាក្សានេះ តើមានរបៀបវារៈអ្វីខ្លះដែលត្រូវបានលើកឡើងអំឡុងពេលនៃកិច្ចពិភាក្សាមួយនេះ? តើជំនួបទ្វេភាគីនេះទទួលបាននូវលទ្ធផលផ្លែផ្ការអ្វីខ្លះ? លោក វុន ផានិត៖ បាទសូមអរគុណ។ ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន ដែលបានកើតឡើងនៅក្នុងប្រទេសចិនពីថ្ងៃទី១ ដល់ថ្ងៃទី២ ក្នុងខែនេះ។ ជាក់ស្តែង វាមិនមែនជារឿងថ្មីទេដែលថ្នាក់ដឹកនាំចិន ក៏ដូចជាថ្នាក់ដឹកនាំជប៉ុនទៅទស្សនកិច្ចទៅ វិញទៅមក ដោយនេះបើតាមការសិក្សាស្រាវជ្រាវកន្លងមកគឺយើងឃើញចាប់ពីឆ្នាំ ២០១៤មក នាយករដ្ឋមន្ត្រី អាបេ បានធ្វើទស្សនកិច្ចនៅប្រទេសចិន រហូតដល់ឆ្នាំ២០១៩ គឺមានជំនួប ២ទៅ៣ ដងរួចមកហើយ។ ជាក់ស្តែងចិនដែលធ្វើទស្សនកិច្ចទៅកាន់ជប៉ុនវិញ ក៏មានចាប់ពីឆ្នាំ២០១១ ដល់ ២០១៩ តាមរយៈនាយករដ្ឋមន្ត្រីរបស់ចិន ក៏ដូចជាប្រធានាធិបតីជាដើម។ ក្នុងដំណើរទស្សនកិច្ចនោះប្រទេសទាំង២បានសិក្សាស្វែងយល់ពីគ្នដើម្បីដោះស្រាយបញ្ហាជម្លោះដែលនៅសេសសល់ ក៏ដូចជាកាតបន្ថយនូវភាពតានតឹងនៅក្នុងបញ្ហាភូមិ សាស្រ្តនយោបាយ ជាពិសេសរឿងដែលពាក់ព័ន្ធជាមួយជម្លោះលើកោះសមុទ្រចិន ខាងកើត។ ពាក់ព័ន្ធជាមួយទស្សនកិច្ចថ្មីៗនេះគឺលោករដ្ឋមន្ត្រីការបរទេសជប៉ុន…
-
AVIVoice Ep121: ជំនួបរវាងលោកស្រី Tsai Ing-wen និងប្រធានសភាស.រ.អ. និងផលប៉ះពាល់ចំពោះទំនាក់ទំនងស.រ.អ.-ចិន (មានវីដេអូ)
កាលពីសប្ដាហ៍មុន ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើដំណើរទស្សនកិច្ចការងារទៅកាន់ស.រ.អ. ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយ លោក Kevin McCathy ដែលជាប្រធានសភាអាមេរិកថ្មី ដើម្បីសិក្សានិងគៀរគរអំពីជំហរគាំទ្ររបស់ស.រ.អ. លើបញ្ហានៅច្រកសមុទ្រកោះតៃវ៉ាន់។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានពន្យល់អំពីគោលដៅយុទ្ធសាស្រ្តនៃដំណើរទស្សនកិច្ចមួយនេះ និងលើកឡើងអំពីផលប៉ះពាល់មួយចំនួនចំពោះទំនាក់ទំនងរវាងស.រ.អ.និងចិន ជុំវិញការកើនឡើងកំដៅលើបញ្ហាកោះតៃវ៉ាន់ផងដែរ។ កាលពីថ្ងៃទី៥ ខែមេសា កន្លងទៅ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានធ្វើដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងជួបពិភាក្សាជាមួយនឹងប្រធានសភាអាមេរិកលោក Kevin McCarthy។ នេះគឺជាជំនួបលើកទី២ហើយរវាងតំណាងជាន់ខ្ពស់នៃស.រ.អ. និងលោកស្រី Tsai ហើយក៏ទទួលបាននូវប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ភាគីចិនរបស់លោក Xi ផងដែរ។ សំណួរទី ១៖ ជាបឋម តើលោកអាចបកស្រាយត្រួសៗបន្តិចបានទេជុំវិញគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-wen ទៅកាន់ស.រ.អ. អំឡុងពេលនៃភាពតានតឹងកំពុងកើតមានឡើងជុំវិញបញ្ហាកោះតៃវ៉ាន់? ដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-Wen ទៅសហរដ្ឋអាមេរិកបានបង្កអោយមានភាពតានតឹងបន្ថែមទៀតទៅលើទំនាក់ទំនងដ៏ស្រួចស្រាលរវាងសហរដ្ឋអាមេរិកនិងចិន ដែលលោកស្រីបានប្រកាសថាជាទស្សនកិច្ចសំរាប់ប្រជាធិបតេយ្យសកលនិងជាការពង្រឹងសន្តិសុខតៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់លោកស្រីក៏ជាដំណើរទស្សនកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេស Guatemala និង Belize ដែលនៅមានទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់…
-
AVIVoice Ep120: យោធាមីយ៉ាន់ម៉ា ជំរុញឱ្យមីយ៉ាន់ម៉ា វិលទៅកាន់លទ្ធិប្រជាធិបតេយ្យ និងការរំសាលគណបក្ស NLD (មានវីដេអូ)
ថ្មីៗនេះ មេដឹកនាំយោធាមីយ៉ានម៉ា បានជម្រុញស្នើឱ្យមហាអំណាច និងប្រទេសដែលរិះគុណខ្លួន ត្រឡប់មកគាំទ្រលើគោលជំហរថ្មីក្នុងការនាំមីយ៉ាន់ម៉ាត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។ មិនយូរប៉ុន្មាន យោធាមីយ៉ាន់ម៉ាក៏បានរំសាយចោលនូវគណបក្សរបស់លោកស្រី អ៊ុង ស៊ានសូជី (NLD) ដែលបង្កជាការរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងស្ថានការណ៍បែបនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត Desmond MOLLOY បានពន្យល់អំពីគោលជំហរដែលយោធាមីយ៉ាន់ម៉ាជម្រុញចង់ឱ្យមានការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ និងភាពច្បាស់លាស់របស់ខ្លួន ក៏ដូចជាទស្សនរបល់លោកទៅលើការរំលាយគណបក្ស NLD ផងដែរ។ សំណួរទី១៖ ការថ្លែងសុន្ទរកថាក្នុងពិធីដង្ហែកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំកាលពីសប្តាហ៍មុន នាយឧត្តមសេនីយ៍ Minh Aung Hlaing បានជំរុញឱ្យសហគមន៍អន្តរជាតិសហការជាមួយកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់រដ្ឋាភិបាលបច្ចុប្បន្ន ដែលស្ថិតនៅក្រោមអំណាចយោធាដោយប្រយ័ត្នប្រយែងដើម្បីដើរលើមាគ៌ាត្រឹមត្រូវ ដើម្បីប្រគល់ប្រទេសមីយ៉ាន់ម៉ាត្រឡប់ទៅលទ្ធិប្រជាធិបតេយ្យវិញ។ ការគ្រប់គ្រងដោយយោធារបស់មីយ៉ាន់ម៉ា មានបំណងចង់ឱ្យមហាអំណាចបរទេសនៅពីក្រោយខ្លួនក្នុងការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ ជំនួសឱ្យការឈរជាមួយរដ្ឋាភិបាលស្រមោល National Unity government (NUG)។ ក្នុងន័យនេះ តើលោកយល់យ៉ាងណាដែរចំពោះការចង់បានលទ្ធិប្រជាធិបតេយ្យរបស់របបយោធាត្រឡប់មកប្រទេសវិញ ដោយជំរុញសហគមន៍អន្តរជាតិឱ្យនៅខាងខ្លួន? នោះជាថ្ងៃដ៏ត្រជាក់នៅក្នុងឋាននរកនៅពេលរបបយោធាចង់ប្រគល់ប្រទេសឱ្យមកលទ្ធិប្រជាធិបតេយ្យវិញ។ បន្ទាប់ពីរយៈពេល៦០ឆ្នាំ ក្រោមរបបយោធាបានអនុញ្ញាតឱ្យមានការចាប់ផ្តើមនៃលទ្ធិប្រជាធិបតេយ្យបែបវិន័យក្នុងឆ្នាំ ២០១១ គឺពិតជាស្ថិតនៅក្រោមសម្ពាធអន្តរជាតិ និងដោយជឿថាវាអាចជាផលប្រយោជន៍របស់ខ្លួន។ ប៉ុន្តែរដ្ឋប្រហារនេះបានកើតឡើងនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយសារតែអគ្គមេបញ្ជាការ និងកងទ័ពបច្ចុប្បន្នបានបាត់បង់ការអត់ធ្មត់ចំពោះចលនាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ហើយវាមិនបានផ្តល់ផលប្រយោជន៍ដល់កងទ័ពដូចការរំពឹងទុកនោះទេ។ ហើយតាមពិតទៅ អគ្គមេបញ្ជាការ…