Category: AVI Voice

  • AVIVoice Ep109: ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង

    AVIVoice Ep109: ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង

    ការតម្លើងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសាធារណៈរដ្ឋកូរ៉េ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ានទាំងមូល ក្នុងការជម្រុញដល់ការអភិវឌ្ឍន៍លើវិស័យអាទិភាព ក៏ដូចជាពង្រឹកនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយតំបន់ផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ បានពន្យល់អំពីសាវតានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-សាធារណៈរដ្ឋកូរ៉េ និងផលបច្ច័យនៃភាពជាដៃគូនេះមកកាន់តំបន់អាស៊ីក៏ដូចជាឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ សំណួរទី១៖ ជាបឋមមុននឹងចូលទៅកាន់ការពិភាក្សាអំពីការតំឡើងនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ តើលោកអាចរៀបរាប់សង្ខេបត្រួសៗអំពីសាវតានៃទំនាក់ទំនងរបស់ប្រទេសទាំងពីរបន្តិចបានទេ? ហើយការជួបពិភាក្សារបស់មេដឹកនាំកំពូលទាំងពីរកាលពីពេលថ្មីៗនេះ សម្រេចបាននូវលទ្ធផលអ្វីខ្លះដែរ? បាទសូមអរគុណសម្រាប់សំណួរចាប់ផ្ដើមមួយនេះ ជាបឋមខ្ញុំសូមរំលេចត្រួសៗបន្តិចអំពីសាវតានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យើងអាចនិយាយបានថាទំនាក់ទំនងរវាងប្រទេសទាំងពីរគឺចាប់ផ្ដើមចេញពីសត្រូវមកជាមិត្ត (from foe to friend) ដែលក្នុងសម័យសង្រ្គាមត្រជាក់ កាលនោះកូរ៉េខាងត្បូងគឺជាសត្រូវរបស់វៀតណាម ហើយប្រទេសទាំងពីរបានមានភាពខុសគ្នាទៅមនោគមន៍វិទ្យាដែលជាពិសេសទៅលើប្រព័ន្ធគ្រប់គ្រងសង្គមរៀងៗខ្លួន។ ក៏ប៉ុន្តែក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ ទាំងកូរ៉េខាងត្បូង និងវៀតណាមបានប្រែក្លាយកេរ្តិ៍តំណែរមិនល្អនៃទំនាក់ទំនងរបស់ខ្លួន ហើយក្លាយទៅជាមិត្តជិតស្និត ក៏ដូចជាបានបង្កើតឡើងនូវទំនាក់ទំនងទ្វេភាគីយ៉ាងល្អ ហើយបន្ថែមពីលើនេះផងដែរប្រទេសទាំងពីរក៏ផ្ដល់តម្លៃនៃទំនាក់ទំនងទ្វេភាគីឱ្យគ្នាទៅវិញទៅមកនិងសារៈសំខាន់រវាងគ្នានិងគ្នារហូតមកដល់បច្ចុប្បន្ននេះ។ បើយើងនិយាយអំពីវប្បធម៌ និងប្រវត្តិសាស្រ្ត ប្រទេសទាំងពីរមានភាពស្រដៀងគ្នាច្រើន ដែលទាំងកូរ៉េខាងត្បូង និងវៀតណាមសុទ្ធសឹងតែប្រកាន់យកនូវលទ្ធិខុងជឺនិយម។ ហើយដូចដែរយើងដឹងហើយថាកូរ៉េខាងត្បូងគឺជាប្រទេសដែលមានភាពសម្បូរបែបទៅលើផ្នែកវប្បធម៌ និងប្រវត្តសាស្រ្តដែលមានឥទ្ធិពលយ៉ាងខ្លាំងខ្លាមកកាន់តំបន់អាស៊ីក៏ដូចជាពិភពលោកទាំងមូល ហើយលំហូរឥទ្ធិពលរបស់កូរ៉េទៅក្នុងប្រទេសវៀតណាម (ដែលគេហៅថា Soft Power នោះ) ត្រូវបានបែងចែកជាពីរប្រភេទដែលមួយផ្នែកនោះមានដូចជាវិស័យភាពយន្តនិងតន្ត្រី ហើយមួយផ្នែកទៀតគឺផ្នែករឹងនិងសេវាកម្ម ដែលរួមមានដូចជាទូរសព្ទដៃ មូដសំលៀកបំពាក់ ម្ហូប និងគ្រឿងសម្អាងជាដើម។ ដែលឥទ្ធិពលទាំងនេះត្រូវបានទាក់ទាញដោយប្រជាជនវៀតណាមយ៉ាងសន្ធិកសន្ធាប់ ដែលធ្វើឱ្យកំណើននៃការប្រើប្រាស់ផលិតផលនិងសេវាកម្មកូរ៉េក្នុងប្រទេសវៀតណាមកើនឡើងជាលំដាប់ក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ។ បន្ទាប់ពីយកឈ្នះបេះដូងប្រជាជនវៀតណាមតាមរយៈ…

  • AVIVoice Ep108: អ្វីទៅជាកិច្ចព្រមព្រៀងបៃតងអាស៊ាន?

    AVIVoice Ep108: អ្វីទៅជាកិច្ចព្រមព្រៀងបៃតងអាស៊ាន?

    ក្នុងអាណត្តិប្រធានអាស៊ានលើកទី៣ របស់ខ្លួន កម្ពុជាបានផ្ដួចផ្ដើមក្នុងការបង្កើតឱ្យមានឡើងនូវកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលផ្ដោតសំខាន់ទៅលើការនាំឱ្យតំបន់អាស៊ានទៅរកចីរភាព និងការអភិវឌ្ឍន៍បៃតង។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានពន្យល់អំពីកិច្ចព្រមព្រៀងបៃតងអាស៊ាន និងបានរៀបរាប់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងមួយនេះចំពោះការជម្រុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់អាស៊ាន ក៏ដូចជាផលប្រយោជន៍សម្រាប់សមាជិកអាស៊ានទាំងអស់ផងដែរ។ សំណួរទី១៖ នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលប្រព្រឹត្តឡើងកាលពីខែសីហាឆ្នាំ២០២២កន្លងទៅ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឡើងនូវការបង្កើតនិងការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានទាំងអស់ទៅលើគំនិតផ្ដួចផ្ដើមថ្មីមួយដែលឱ្យឈ្មោះថា «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ នៅក្នុងការដឹកនាំទៅរកចីរភាពនិងការអភិវឌ្ឍបៃតង។ ជាបឋម តើអ្វីទៅជា «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ឬក៏ហៅកាត់ថា «ASEAN Green Deal» នេះ?  ទាក់ទងជាមួយនឹងកិច្ចព្រមព្រៀងបៃតងអាស៊ាននេះគឺជាគំនិតផ្តួចផ្តើមមួយដ៏សំខាន់ ដែលសម្តេចនាយករដ្ឋមន្ត្រី គាត់បានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅពេលកន្លងទៅ គឺក្នុងគោលបំណងដើម្បី ទៅរកចីរភាព និងការអភិវឌ្ឍបៃតង ប៉ុន្តែបើយើងនិយាយជាក់លាក់ថាតើនិយមន័យនៃពាក្យថា «ASEAN Green Deal» ឬ«កិច្ចព្រមព្រៀងបៃតងអាស៊ាន» ហ្នឹងមានន័យថាមិច វាមានទាន់មានការបញ្ជាក់ច្បាស់ថាតើScopeហ្នឹងវាទៅដល់កម្រិតណាឱ្យជាក់លាក់ទេ។ តាមឮដំណឹងថាយើងមានក្រុមការងាររបស់រាជរដ្ឋាភិបាលកំពុងតែសិក្សាលម្អិតបន្ថែមទៀតទៅលើវិសាលភាពនិងយន្តការណ៍នៃការកំណត់នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន។ បើតាមខ្ញុំដឹងវាអាចទៅជាក្របខ័ណ្ឌ ឬជាមគ្គុទេសក្នុងការកិច្ចសហប្រតិបត្តិការអាស៊ានទៅលើវិស័យបរិស្ថានក៏ដូចវិស័យអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល។ បើយើងពិនិត្យមើលប្រហែលជា ធម្មជាតិនៃការបង្កើតនូវកិច្ចព្រមព្រៀងនេះអាចខុសពីរបៀបដែលគេធ្វើឡើងនៅខាងអឺរ៉ុប ដោយគេនៅខាងអឺរ៉ុបហ្នឹងគេមានពាក្យស្រដៀងគ្នាដែរ គេហៅថា «EU Green Deal» ឬ«កិច្ចព្រមព្រៀងបៃតងរបស់អឺរ៉ុប»…

  • AVIVoice Ep107: យុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ជប៉ុន និងផលប៉ះពាល់ចំពោះតំបន់និងពិភពលោក

    AVIVoice Ep107: យុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ជប៉ុន  និងផលប៉ះពាល់ចំពោះតំបន់និងពិភពលោក

    កាលពីចុងឆ្នាំ២០២២ ជប៉ុនក្រោមរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishida បានប្រកាសដាក់ចេញនូវយុទ្ធិសាស្រ្តសន្តិសុខជាតិថ្មី ក្នុងការពង្រឹងសមត្ថភាពការការពារសន្តិទាំងថ្នាក់ជាតិ និងតំបន់ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត Neth Thida Chanthima បានពន្យល់ជាមូលដ្ឋានអំពីសន្តិសុខជាតិរបស់ជប៉ុន និងសារៈសំខាន់ចំពោះវិស័យការពារជាតិរបស់ប្រទេសជប៉ុន ក៏ដូចជាផលប៉ះពាល់នៃយុទ្ធសាស្រ្តថ្មីនេះចំពោះតំបន់ និងពិភពលោកទាំងមូលផងដែរ។ សំណួរទី១៖ ប្រទេសជប៉ុនទើបតែបង្ហាញយុទ្ធសាស្ត្រថ្មីរបស់ខ្លួនស្តីពីសន្តិសុខជាតិកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida។ ជាដំបូង ដើម្បីពង្រីកការយល់ដឹងអំពីប្រធានបទនេះ សូម (វាគ្មិន) សង្ខេប និងពន្យល់អំពីនិយមន័យនៃយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ប្រទេសជប៉ុននេះ ហើយតើវាមានសារៈសំខាន់យ៉ាងណាចំពោះវិស័យការពារជាតិរបស់ប្រទេសជប៉ុន ក៏ដូចជាក្នុងតំបន់? ដូចដែលយើងដឹងនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ប្រទេសជប៉ុនបានបង្ហាញយុទ្ធសាស្រ្តសន្តិសុខជាតិនិងការពារជាតិថ្មីមួយ ដែលជាសញ្ញាមួយនៃយោធាដ៏ធំបំផុតដែលបានបង្កើតឡើងចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ក្នុងគោលបំណងដើម្បីស្វែងរកការឆ្លើយតបរបស់ប្រទេសទៅនឹងការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងបរិយាកាសសន្តិសុខក្នុងតំបន់ និងពិភពលោក ដែលរាប់បញ្ចូលទាំងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន និងឆ្លុះបញ្ចាំងពីភាពងាយរងគ្រោះកាន់តែខ្លាំងឡើងរបស់ជប៉ុនជាមួយប្រទេសជិតខាង។ ជាផ្នែកមួយនៃយុទ្ធសាស្ត្រសន្តិសុខថ្មីនេះ ប្រទេសជប៉ុនបានអនុម័តឯកសារថ្មីចំនួនបីគឺ៖ យុទ្ធសាស្ត្រសន្តិសុខជាតិ គោលការណ៍ណែនាំកម្មវិធីការពារជាតិ និងកម្មវិធីការពារពាក់កណ្តាលអាណត្តិ ដែលផ្តល់ការណែនាំជាយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតសម្រាប់ផ្នែកការទូត ការពារជាតិ សន្តិសុខសេដ្ឋកិច្ច បច្ចេកវិទ្យា អ៊ីនធឺណិត និងភាពវៃឆ្លាតក្នុងទសវត្សរ៍ក្រោយ។ យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីនេះ គឺជាការធ្វើឱ្យទាន់សម័យដ៏សំខាន់មួយទៅលើយុទ្ធសាស្ត្រដំបូងដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ…

  • AVIVoice Ep106:ការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរ

    AVIVoice Ep106:ការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរ

    ទំនាក់ទំនងរវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុបបានឈានមកដល់រយៈពេល៤៥ឆ្នាំ ដែលនេះបានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរបស់អង្គការតំបន់ទាំងពីរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានពន្យល់អំពីសារៈសំខាន់នៃទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុប ដោយបានបង្ហាញអំពីសក្តានុពលនៃការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការរវាងតំបន់និងតំបន់ ក៏ដូចជាបង្ហាញអំពីចក្ខុវិស័យរបស់មេដឹកនាំរបស់អង្គកាតតំបន់ទាំងពីរនេះផងដែរ។ សំណួរទី១៖  កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុសាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរខួបលើកទី៤៥ នៃទំនាក់ទំនងរវាងអង្គការតំបន់ទាំងពីរ នៅឯទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដែលកម្ពុជាបានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះជាមួយនឹងឯកឧត្ដម Charles Michel ដែលជាប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ។ ជាបឋម ខ្ញុំអាចសូមឱ្យលោកបណ្ឌិតជួយរំលេចសង្ខេបអំពីទំនាក់ទំនងកន្លងមកក្នុងរយៈពេល៤៥ឆ្នាំ រវាងសហភាពអឺរ៉ុប និងអាស៊ានយើងនេះ បាទសូមអញ្ជើញលោកបណ្ឌិត។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ អង្គការតំបន់អាស៊ាន  និង EU សហគមន៍អឺរ៉ុប គឺជាអង្គការពីរ ដែលលេចធ្លោនៅក្នុងពិភពលោក ហើយក៏ជាអង្គការពីរដែលមានភាពជោគជ័យច្រើន គឺនៅក្នុងការជំរុញស្ថេរភាពសន្តិសុខក្នុងតំបន់ ក៏ដូចជាការធ្វើនូវសមាហរណកម្មសេដ្ឋកិច្ច​ និងការតភ្ជាប់នៅក្នុងតំបន់ ហើយតំបន់ទាំងពីរនេះបានមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៤៥ឆ្នាំ និងពីរឆ្នាំកន្លងទៅនេះ យើងឃើញថាអង្គការទាំងពីរបានចុះហត្ថលេខាទៅលើ ការពង្រឹងទំនាក់ទំនងទ្វេភាគីទៅជា ទំនាក់ទំនងយុទ្ធសាស្រ្ត។ នេះគឺជា ជំហានវិជ្ជមាននៃទំនាក់ទំនងទាំងពីរ ដោយពីមួយឆ្នាំទៅមួយឆ្នាំ គឺពង្រឹងទំនាក់ទំនងស៊ីជម្រៅទៅលើវិស័យផ្សេងៗ។…

  • AVIVoice Ep105: យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន

    AVIVoice Ep105: យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន

    រដ្ឋាភិបាលស.រ.អ.របស់លោក ចូ បៃដិន ទើបតែបានដាក់ចេញនូវសៀវភៅយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ខ្លួន ដើម្បីជាផែនទីចង្អុលបង្ហាញសម្រាប់ការអនុវត្តជារួមនៅក្នុងការថែរក្សាទៅលើផ្នែកសន្តិសុខជាតិស.រ.អ.។ ក្នុងកិច្ចសម្ភាសន៍នេះ លោក បោង ច័ន្ទសម្បត្តិ បានពន្យល់អំពីខ្លឹមសារគោលនៃសៀវភៅយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ស.រ.អ.ក្រោមការដឹកនាំរបស់លោក ចូ បៃដិន និងឆ្លុះបញ្ចាំងអំពីចក្ខុវិស័យសន្តិសុខនាពេលអនាគតសម្រាប់ស.រ.អ. ក៏ដូចជាតំបន់ និងពិភពលោកទាំងមូលផងដែរ។ កម្រងសំណួរ – ចម្លើយលើប្រធានបទ សំណួរទី១៖ កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ សហរដ្ឋអាមេរិក នៃរដ្ឋបាលលោកចូបៃដិនបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយ ដើម្បីជាផែនទីចង្អុលបង្ហាញសម្រាប់ការអនុវត្តជារួមនៅក្នុងការថែរក្សាទៅលើផ្នែកសន្តិសុខជាតិរបស់ខ្លួន។ ជាបឋម ថាតើអ្វីទៅដែលជាយុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនេះ? ពីដំបូងមុននឹងយើងមើលទៅលើ ថាតើយុទ្ធសាស្ត្រសន្តិសុខជាតិរបស់រដ្ឋបាលលោកបៃដិនបានដាក់ចេញនូវគោលការណ៍ក៏ដូចជាចំណុចអ្វីខ្លះ យើងគួរតែមើលសិនថាតើអ្វីទៅគឺជាឯកសារមួយនេះ។ បើសិនជាយើងមើលទៅលើប្រភពដើមរបស់វា យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក គឺជាឯកសារមួយដែលអំណាចនីតិប្រតិបត្តិ មានន័យថាសេតវិមានរបស់សហរដ្ឋអាមេរិក គឺត្រូវតែបញ្ជូនទៅឱ្យសភារបស់ខ្លួនដើម្បីផ្តល់ ដំណឹងទៅដល់សមាជិកសភាឱ្យដឹង ថាតើអំណាចនីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិកមាននូវអ្វីទៅដែលជាយុទ្ធសាស្ត្ររួមរបស់សហរដ្ឋអាមេរិក។ ជាទូទៅឯកសារនេះបើយោងតាមច្បាប់មាត្រាទី៦០៣នៃច្បាប់ក្នុងការកំណែទម្រង់ក្រសួងការពារជាតិសហរដ្ឋអាមេរិកឆ្នាំ១៩៨៦ បានចែងថាឯកសារនេះគួរតែបញ្ជូនពីអំណាចនីតិប្រតិបត្តិទៅកាន់សភាជារៀងរាល់ឆ្នាំ ប៉ុន្តែកន្លងចាប់ពីឆ្នាំ១៩៨៧មកដល់ថ្ងៃនេះគឺថាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក គឺមិនបានបញ្ជូនទៅជារៀងរាល់ឆ្នាំទេ គឺតែងតែមានការចន្លោះពី៣ឆ្នាំ ២ឆ្នាំ ហើយជួនកាលទៅដល់៤ឆ្នាំផងដែរ។ ក្នុងឯកសារនេះ គឺកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២២ថ្មីៗនេះ ដូចបានលើកឡើងអម្បាញ់មិញ រដ្ឋបាលលោកចូបៃដិនបានដាក់ឯកសារសន្តិសុខជាតិលើកដំបូងរបស់ខ្លួន ក្នុងនោះគឺបានចែងអំពីអត្ថប្រយោជន៍ គោលដៅ ក៏ដូចជាចក្ខុវិស័យរបស់ខ្លួនក្រោមការដឹកនាំរបស់លោកចូបៃដិនផងដែរ។ សំណួរទី២៖ តើមានអ្វីដែលជាចំណុចថ្មីក៏ដូចជាការប្រែប្រួលទៅលើយុទ្ធសាស្ត្រសន្តិសុខជាតិ នៅក្នុងសៀវភៅថ្មីមួយនេះ ហើយវាបានឆ្លុះបញ្ចាំងអ្វីខ្លះអំពីគោលបំណងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក…

  • AVIVoice Ep104:ការឆ្លុះបញ្ចាំងទៅលើលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក

    AVIVoice Ep104:ការឆ្លុះបញ្ចាំងទៅលើលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក

    កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) បានពាំនាំមកនូវលទ្ធផលផ្លែផ្ការជាច្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់ និងជាមួយប្រទេសជាដៃគូដទៃទៀត ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិខុសប្រកបដោយភាពសុខដុម»។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានរៀបរាប់អំពីរបៀបវារៈនិងលទ្ធផលសម្រេចបាននៃកិច្ចប្រជុំនេះ និងបង្ហាញអំពីចក្ខុវិស័យរបស់អាស៊ានក្នុងការលើកស្ទួយវិស័យការពារជាតិ សម្រាប់សន្តិភាព និងវិបុលភាពក្នុងតំបន់។ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបាននូវភារកិច្ចធ្ងន់ និងសំខាន់ៗជាច្រើនក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ដែលបានរៀបចំកិច្ចប្រជុំនានាក្នុងក្របខណ្ឌអាស៊ាន ដែលចុងក្រោយនេះបន្ទាប់ពីកម្ពុជាបានបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចជាកិច្ចប្រជុំមហាសន្និបាទអន្តរសភាអាស៊ានលើកទី៤៣ កម្ពុជាក៏បានបិទបញ្ចប់នូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»ដែលកិច្ចប្រជុំនេះដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំផងដែរ។ សំណួរទី១៖ ជាបឋម តើកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកមានរបៀបវារៈដូចម្ដេចខ្លះ? និងបានពិភាក្សាទៅលើបញ្ហា ក៏ដូចជាស្វែងរកដំណោះស្រាយអ្វីខ្លះចំពោះបញ្ហាទាំងនោះ? កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក គឺជាយន្តការមួយសំខាន់ នៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យការពារជាតិ ផ្នែកយោធា នៅក្នុងតំបន់ និងក្រៅតំបន់។ គឺយើងមានបូក យើងមានបណ្តាប្រទេសដែលជាសមាជិកនូវកិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺមានប្រទេសទាំង ៨ ដូចនេះគឺ អាស៊ាន-បូក ៨។ ដែលនេះគឺជាយន្តការមួយដើម្បីជំរុញនូវការផ្លាស់ប្តូរគំនិត…

  • AVIVoice Ep103: គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) របស់ប្រទេសចិន ក្នុងការថែរក្សាសន្តិភាពក្នុងយុគសម័យថ្មី

    AVIVoice Ep103: គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) របស់ប្រទេសចិន ក្នុងការថែរក្សាសន្តិភាពក្នុងយុគសម័យថ្មី

    វិស័យសន្តិសុខនៅក្នុងបរិបទនៃការប្រកួតប្រជែងមហាអំណាចបច្ចុប្បន្ន កំពុងតែមានការកើនឡើងនូវយុទ្ធសាស្រ្តជាបន្តបន្ទាប់។ ជាក់ស្ដែងប្រទេសចិនក្រោមការដឹកនាំរបស់លោក ស៊ី ទើបតែបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីមួយគឺ «គំនិតផ្ដួចផ្ដើមសន្តិសុខសកល – Global Security Initiatives» ដែលនឹងផ្ដោតទៅលើការថែរក្សាសន្តិសុខរួមទាំងជាតិ តំបន់ និងអន្តរជាតិ។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា លី ន័ររី នឹងបកស្រាយអំពីចក្ខុវិស័យរបស់ប្រទេសចិនលើគំនិតផ្ដួចផ្ដើមនេះចំពោះសន្តិសុខសកលជារួម និងផលប៉ះពាល់ទៅកាន់ការប្រកួតប្រជែងមហាអំណាច។ សំណួរទី១៖   តើអ្វីជាគំនិតផ្តួចផ្តើមសន្តិសុខសកល ឬដែលហៅថាGSIនេះ? តើអ្វីទៅជាចក្ខុវិស័យរបស់ប្រទេសចិនក្នុងការបង្កើតឡើងនូវគំនិតផ្ដួចផ្ដើមសន្តិសុខសកលនេះឡើង? គំនិតផ្តួចផ្តើមសន្តិសុខសកល ឬ Global Security Initiative (GSI) នេះ ជាយុទ្ធសាស្រ្តថ្មីមួយក្នុងគោល នយោបាយការបរទេសរបស់ចិន ដែលលោកប្រធានាធិបតី ស៊ី ជីនពីងបានដាក់ចេញអំឡុងពេលវេទិកា Boao សម្រាប់សន្និសីទអាស៊ីប្រចាំឆ្នាំ 2022។ គំនិតផ្តួចផ្តើមនេះ មានចរិតលក្ខណៈស្របតាមគោលនយោបាយការបរទេសថ្មី របស់ចិន។ ជាក់ស្តែង GSI ផ្តោតលើការប្តេជ្ញាធំៗចំនួន៦ គឺ៖ ទី១ រក្សានូវសន្តិសុខរួម គ្រប់ជ្រុងជ្រោយ ដែលមានការសហការ និងប្រកបដោយចីរភាព, ទី២ គោរពនូវអធិបតេយភាព និងបូរណភាពនៃប្រទេសទាំងអស់, ទី៣ គោរពនូវគោលបំណង…

  • AVIVoice Ep102: លទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (អាយប៉ា) និងសារៈសំខាន់ចំពោះសហគមន៍អាស៊ាន

    AVIVoice Ep102: លទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (អាយប៉ា) និងសារៈសំខាន់ចំពោះសហគមន៍អាស៊ាន

    បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ កម្ពុជាក៏បានបន្តនូវតួនាទីរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំនៃមហាសន្និបាទអន្តរសភាអាស៊ានលើកទី៤៣ (អាយប៉ា៤៣)។ កិច្ចប្រជុំអាយប៉ានេះក៏បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនផងដែរ ដែលបានប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូផ្សេងទៀតចូលរួមក្នុងកិច្ចប្រជុំមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឆេង គីមឡុង បានលើកឡើងត្រួសៗអំពីលទ្ធផលជាដុំកំភួនមួយចំនួននៃកិច្ចប្រជុំអាយប៉ាលើកទី៤៣ និងពន្យល់អំពីការកើនឡើងនៃសារៈសំខាន់ចំពោះការកសាងសហគមន៍អាស៊ានទាំងមូលផងដែរ។ សំណួរទី១៖ កាលពីថ្ងៃទី២០​ដល់ថ្ងៃទី២៥ ខែវិច្ឆិកា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ឬក៏ហៅថាអាយប៉ា នៅឯសណ្ឋាគារសុខា រាជធានីភ្នំពេញ ដែលរៀបចំដោយសភាជាតិកម្ពុជា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ ជាបឋម សូម (វាគ្មិន) ជួយពន្យល់បន្តិចអំពី ថាតើអ្វីទៅជាមហាសន្និបាតអន្តរសភាអាស៊ាន? ហើយនៅក្នុងឆ្នាំនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តើកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានត្រូវបានប្រារឰឡើងដោយមានរបៀបវារៈដូចម្តេចខ្លះ?  នៅក្នុងកម្មវិធីនៃការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាននេះ យើងឃើញចែកចេញជាពីរផ្នែកធំៗ៖ ទីមួយ៖ គឺការជួបប្រជុំទល់មុខរវាងថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ហើយនិងមេដឹកនាំនៃស្ថាប័នរដ្ឋសភា របស់ប្រទេសសមាជិកអាស៊ានទាំង១០ ដែលបានជួបរួចម្ដងមកហើយ កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ។ នោះគឺជាការជួបប្រជុំទល់មុខកម្រិតខ្ពស់បំផុតរវាងថ្នាក់ដឹកនាំមក ពីផ្នែករដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ានហើយនិងថ្នាក់ដឹកនាំកំពូលនៃស្ថាប័នរដ្ឋសភា។ ក្រោយមកទៀត គឺទាក់ទងទៅនឹងមហាសន្និបាតអន្តរសភាអាស៊ាន យើងហៅថាមហាសន្និបាតលើកទី៤៣របស់អាយប៉ា ដែលបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅនេះ។ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ កម្ពុជាបានលើកឡើងនូវរបៀបវារៈនៃកិច្ចប្រជុំនោះ…

  • AVIVoice Ep101: ភាពតានតឹង និងលទ្ធផលនៃជំនួបប្រវត្តិសាស្រ្តរបស់លោក ជូ បៃដិន និងលោក ស៊ី ជិនពីង

    AVIVoice Ep101: ភាពតានតឹង និងលទ្ធផលនៃជំនួបប្រវត្តិសាស្រ្តរបស់លោក ជូ បៃដិន និងលោក ស៊ី ជិនពីង

    ការប្រកួតប្រជែងមហាអំណាចគឺជាបញ្ហាមួយដ៏គួរឱ្យស្មុគស្មាញ និងមានភាពតានតឹងបំផុតក្នុងបរិបទបច្ចុប្បន្ន ដែលវាបានជះឥទ្ធិពលច្រើនដល់តំបន់ និងពិភពលោកទាំងមូល។ ប៉ុន្តែក្រោយពីជំនួបផ្ទាល់ទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសមហាអំណាចទាំងពីរគីលោក Joe Biden និងលោក Xi Jinping នៅទឹកដីប្រទេសឥណ្ឌូនេស៊ីរួច គេអាចរំពឹងថាភាពតានតឹងរវាងប្រទេសទាំងពីរអាចនឹងសម្រាលបានមួយកម្រិតតាមរយៈការជជែងគ្នាដោយផ្ទាល់ដើម្បីស្វែងរកដំណោះស្រាយរួមជាស្នូល។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានបកស្រាយអំពីលទ្ធផលជារួមនៃជំនួបទ្វេភាគីនេះ និងស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយពេលនៃជំនួនទ្វេភាគីនេះ។ សំណួរទី១៖ ជាបឋម តើ (វាគ្មិន) យល់ឃើញយ៉ាងណាចំពោះជំនួបមួយនេះ? ហេតុអ្វីបានជាជំនួបទ្វេភាគីមួយនេះត្រូវបានសាធារណៈជនចាប់អារម្មណ៍ខ្លាំងនៅមុនកិច្ចប្រជុំកំពូលG20 មកដល់? ជំនួបនេះគឺជាជំនួបលើកដំបូងបំផុតសំរាប់មេដឹកនាំប្រទេសមហាអំណាចទាំងពីរ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃឌិន ឡើងកាន់អំណាចនៅឆ្នាំ២០២១ ដែលរាល់ជំនួបរវាងមេដឹកនាំទាំងពីរគឺធ្វើឡើងតាម រយៈទូរស័ព្ទនិងវីដេអូចំនួន ៥ដង។ ទំនាក់ទំនងរបស់មេដឹកនាំទាំងពីរគឺចាប់ផ្តើមចាប់តាំងពីមេដឹកនាំទាំងពីរជាអនុប្រធានាធិបតីមកម្លោះ។ ជំនួបទ្វេភាគីនៃមេដឹកនាំមហាអំណាចទាំងពីរគឺមានលក្ខណៈស្និតស្នាលនិងបើកចំហរដែលលោកប្រធានាធិបតិ ចូ បៃឌិន បានប្រកាសអំពីការគ្រប់គ្រងភាពខុសគ្នារវាងប្រទេសទាំងពីរ ទប់ស្តាត់ការប្រកួតប្រជែងដែលអាចឈានទៅរកការប៉ះទង្គិចនិងស្វែងរកវីធីក្នុងការធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាពិភពលោកដែលទាមទារអោយមានកិច្ចសហប្រតិបត្តិការរួម។ លោកប្រធានាធិបតិ ចូ​ បៃឌិន ក៏បាននិយាយអំពីការដាក់ចេញនូវ ‘ខ្សែរបន្ទាត់ក្រហម’ នៃប្រទេសទាំងពីរដើម្បីបញ្ចៀសការប្រកួតប្រជែងអោយក្លាយទៅជាការប៉ះទង្គិចអាវុធណាមួយ។ ជាកិច្ចឆ្លើយតបលោកប្រធានាធិបតី ស៊ី ជីនពីង ក៏បានសង្កត់ធ្ងន់ទៅលើការដោះដូរទស្សនៈដោយត្រង់ទៅត្រង់មកនិងស៊ីជម្រៅរវាងប្រទេសទាំងពីរនិងស្នើអោយស.រ.អ គួរយកប្រវត្តិសាស្រ្តជាកញ្ចក់ក្នុងការដឹកនាំប្រទេសទៅអនាគតផងដែរ។ ក្នុងន័យនេះលោfក ស៊ី ចង់អោយស.រ.អ. គួរសិក្សាអំពីប្រវត្តិសាស្រ្តខ្លួននិងចិនអោយបានច្រើន និងស្វែងយល់ពីអរិយធម៌និងប្រជាជនចិនអោយបានច្បាស់ហើយប្រៀបធៀបជាមួយនឹងប្រវត្តិសាស្រ្តរបស់ស.រ.អ.។ ដូចដែលយើងបានដឹងហើយថាទំនាក់ទំនងរវាងចិននិងស.រ.អ.…

  • AVIVoice Ep100: លទ្ធផលសំខាន់ៗ និងកិត្តិនាមកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១

    AVIVoice Ep100: លទ្ធផលសំខាន់ៗ និងកិត្តិនាមកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១

    កម្ពុជាដែលជាប្រទេសតូចមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានសហគមន៍អន្តរជាតិទាំងមូលកោដសសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលទើបតែបញ្ចប់ទៅកាលពីសប្ដាហ៍មុននេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានរៀបរាប់អំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលបានប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ និងការរីកលូតលាស់នៃកិត្តិនាមកម្ពុជាក្នុងឆាកអន្តរជាតិក្រោមភាពជោគជ័យក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ សំណួរទី១៖ កម្ពុជាទើបតែបានបញ្ចប់នូវការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាផងដែរ ក្នុងនាមជាប្រធានប្តូរវេនអាស៊ាននៅក្នុងឆ្នាំ២០២២ កាលពីប៉ុន្មានថ្ងៃមុននេះ។ កិច្ចប្រជុំកំពូលអាស៊ាននៅក្នុងឆ្នាំនេះក៏បានបញ្ចប់ទៅដោយរលូន និងផ្លែផ្កាក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ឬ ASEAN A.C.T: Addressing Challenges Together» ដែលវាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្របសម្រួលនិងរៀបចំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត សម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ។ ជាបឋម សូម (វាគ្មិន) រៀបរាប់ត្រួសៗអំពីលទ្ធផលជារួមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចជាកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលប្រព្រឹត្តចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ នៅរាជធានីភ្នំពេញនេះ?  កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ឬ East Asia Summit គឺបានជោគជ័យ ផ្លែផ្កាល្អប្រសើរ លើសពីការរំពឹងទុក ពីព្រោះថាយើងឃើញថាបញ្ហានៅក្នុងតំបន់ និងអន្តរជាតិ គឺកាន់តែស្មុគស្មាញ ហើយពិបាកនឹងរកដំណោះស្រាយ…