-
AVIVoice Ep89: ស្ថានភាពនយោបាយផ្ទៃក្នុងថៃ និងការព្យួរតំណែងរបស់លោក Prayuth Chan-o-cha
ស្ថានភាពនយោបាយនៅប្រទេសថៃកំពុងតែមានភាពមិននឹងនរ ហើយក៏កំពុងតែមានការជជែងដេញដោលទៅលើការព្យួរដំណែងនាយករដ្ឋមន្ត្រីរបស់លោក Prayuth Chan-o-cha ផងដែរ។ ការណ៍នេះបានធ្វើឱ្យស្ថានភាពនយោបាយប្រទេសថៃមានភាពស្មុគស្មាញ និងបានការប្រឆាំងទៅលើការបន្តអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក Prayuth
-
AVIVoice Ep88: ការកើនឡើងភាពតានតឹងបច្ចុប្បន្នជុំវិញបញ្ហាកោះតៃវ៉ាន់
ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ស.រ.អ.គឺលោកស្រី Nancy Pelosi បានបង្កឱ្យមានកម្ដៅកាន់តែខ្លាំងបន្ថែមទៀតជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលបច្ចុប្បន្នរដ្ឋាភិបាលក្រុងប៉េកាំងកំពុងតែពង្រឹងសកម្មភាពយោធានៅជុំវិញដែនទឹកកោះតៃវ៉ាន់។ សកម្មភាពនេះបានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង និងបង្កជាក្ដីព្រួយបារម្មណ៍ដល់សន្តិសុខ និងស្ថិរភាពតំបន់ទាំងមូល។
-
AVIVoice Ep87: អន្ទាក់ទណ្ឌកម្មសេដ្ឋកិច្ច ក្រោយសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន
បច្ចុប្បន្នស.រ.អ. និងប្រទេសនៅតំបន់អឺរ៉ុបកំពុងតែជួបប្រទះនូវបញ្ហាសេដ្ឋកិច្ចដែលនេះបណ្ដាលមកពីការជះឥទ្ធិពលនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រទេសទាំងនោះបានដាក់ទណ្ឌកម្មជាច្រើនទៅលើប្រទេសរុស្ស៊ីដែលបានធ្វើការឈ្លានពានទឹកដីរបស់អ៊ុយក្រែន ក៏ប៉ុន្តែទណ្ឌកម្មទាំងនោះត្រូវបានក្លាយជាអន្ទាក់បញ្ហាសេដ្ឋកិច្ចនិងបញ្ហានានាត្រឡប់ទៅប្រទេសទាំងនោះវិញ។ ក្នុងកិច្ចសម្ភាន៍នេះ លោកបណ្ឌិត ឆេង គីមឡុង
-
AVIVoice Ep86: ការលាលែងពីតំណែងរបស់លោក Boris Johnson និងមាគ៌ាអនាគតរបស់អង់គ្លេស
លោក Boris Johnson បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បន្ទាប់ពីមានរឿងក្ដីអាម៉ាសជាច្រើនទាក់ទងទៅនឹងសកម្មភាព និងទង្វើរបស់គាត់នានា។ ការលារលែងពីតំណែងរបស់លោក នឹងផ្ដល់នូវផលប៉ះពាល់ទៅដល់តួនាទីរបស់ចក្រភពអង់គ្លេសក្នុងសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានពន្យល់ពីមូលហេតុចម្បងដែលជាកាតាលីករជម្រុញឱ្យលោក Boris Johnson លាលែងពីតំណែង និងបកស្រាយពីអនាគតរបស់អង់គ្លេសក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី។
-
AVIVoice Ep85: ភាពតានតឹងជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
បញ្ហាជុំវិញរឿងកោះតៃវ៉ាន់បាននឹងកំពុងកើនឡើងកម្ដៅ បន្ទាប់ពីការទៅដល់របស់លោកស្រី Nancy Pelosi ប្រធានសភាសហរដ្ឋអាមេរិក នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោកស្រីនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ពាក់ព័ន្ធទៅនឹងចំណុចនេះ វាក៏បានបង្កើនភាពតានតឹង និងជះឥទ្ធិពលដល់ការប្រកួតប្រជែងមហាអំណាចទាំងពីរផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ បានពន្យល់អំពីទស្សនៈរបស់លោកទៅលើផលប៉ះពាល់នៃការឈានជើងលើកោះតៃវ៉ាន់របស់លោកស្រី Nancy Pelosi ទៅលើភាពតានតឹងនៅកោះតៃវ៉ាន់និងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនិងចិនផងដែរ។
-
AVIVoice Ep84: ការរំពឹងទុកលើលទ្ធផលនៃកិច្ចប្រជុំ AMM លើកទី៥៥ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55th AMM) បាននឹងកំពុងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នៅមុនកិច្ចប្រជុំនេះផងដែរ មាននូវព្រឹត្តិការណ៍នានាជាច្រើនបានកើតឡើងដែលផ្ដល់ជាចំណាប់អារម្មណ៍ដល់មហាជន ក៏ដូចជាអ្នកតាមដានកិច្ចប្រជុំជាច្រើនជាពិសេសគឺវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
-
AVIVoice Ep83: និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោក
ចលនានៃអាវុធនុយក្លេអ៊ែរកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ក្នុងបរិបទនៃប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាច ក៏ដូចជាបញ្ហានៅឧបទ្វីបកូរ៉េដែលមិនទាន់មានដំណោះស្រាយដាច់ស្រេចនៅឡើយ។ បញ្ហានេះបានបង្កជាការព្រួយបារម្មណ៍របស់សហគមន៍អន្តរជាតិពាក់ព័ន្ធទៅនឹងសុវត្តិភាពសន្តិសុខពិភពលោក ក៏ដូចជាស្ថេរភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា បានពន្យល់លម្អិតអំពីកត្តាចម្បងដែលនាំឱ្យពិភពលោកបច្ចុប្បន្នងាកទៅរកកន្លងនៃមហាអំណាចនុយក្លេអ៊ែរ និងផលបច្ច័យដល់សន្តិសុខពិភពលោក។
-
AVIVoice Ep82: ការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុប
អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) កំពុងតែដំណើរការទៅលើការដាក់ពាក្រស្នើសុំចូលជាសមាជិករបស់ប្រទេសចំនួនពីរគឺ ហ្វាំងឡង់ និងស៊ុយអែត ខណៈពេលដែលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនកំពុងតែបន្តយ៉ាងក្ដៅគគុក។ ក្នុងកិច្ចសម្ភាសន៍នេះ លោក អំ សុជាតិ បានពន្យល់ពីមូលហេតុ និងផលប្រយោជន៍សម្រាប់ហ្វាំងឡង់និងស៊ុយអែតក្នុងការចូលជាសមាជិករបស់អង្គការណាតូ ក៏ដូចជាការជះឥទ្ធិពលទៅលើអ៊ុយក្រែងក្នុងការស្នើសុំសមាជិកភាពនៃអង្គការណាតូរបស់ខ្លួន និងបញ្ហាសន្តិនៅតំបន់អឺរ៉ុបក្រោមការមើលថែរបស់ណាតូ។
-
AVIVoice Ep81: លទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាន នៅមីយ៉ាន់ម៉ា
ប្រេសិតពិសេសនៃប្រធានអាស៊ាន ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុម រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញដំណើរទស្សនកិច្ចការងារលើកទី២ នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ដែលដំណើរទស្សនកិច្ចនេះមានគោលបំណង ដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ ពន្លឿនការផ្ដល់ជំនួយមនុស្សធម៌និងកម្មវិធីចាក់វ៉ាក់សាំងរួម និងបង្កើនបរិយាកាសអំណោយផលសម្រាប់ការសន្ទនានយោបាយប្រកបដោយបរិយាប័ន្នផងដែរ។
-
AVIVoice Ep80: ស្វែងយល់ពីសៀវភៅសការពារជាតិកម្ពុជា ឆ្នាំ២០២២
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយការពារជាតិ តាមរយៈសៀវភៅសការពារជាតិកម្ពុជាឆ្នាំ២០២២ ដែលជាកំណែទម្រង់លើកទីបីនៃគោលនយោបាយការពារជាតិកម្ពុជា ក្នុងគោលបំណងដើម្បីជាឯកការគោលលើវិស័យការពារជាតិ សន្តិសុខជាតិ និងយោធា។