-
AVIVoice Ep79: តើអ្វីទៅជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF)?

នៅក្នុងសតវត្សទី២១នេះ គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកហាក់មានទំនោរខ្លាំងមកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលដែលអានុភាពមហាយក្សសេដ្ឋកិច្ចចិនកំពុងតែកើនឡើងជាលំដាប់។ ដើម្បីជាការឆ្លើយតប ក៏ដូចជាទប់ស្ដាក់នូវកំណើនសេដ្ឋកិច្ចនិងអំណាចរបស់ប្រទេសចិន សហរដ្ឋអាមេរិកចាប់ផ្ដើមដាក់ចេញនូវយន្តការជាច្រើននៅក្នុងតំបន់ ជាក់ស្ដែងថ្មីៗនេះជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់បានដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
-
AVIVoice Ep78: ការរំលឹកខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អូស្រ្តាលី

ឆ្នាំ២០២២ គឺជាឆ្នាំកំណត់នូវចំណងមិត្តភាពដ៏យូរអង្វែងរបស់កម្ពុជា និងអូស្រ្តាលីក្នុងរយៈពេល ៧០ឆ្នាំ ដែលទំនាក់ទំនងទ្វេភាគីមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥២ មួយឆ្នាំមុនពេលដែលកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង។ ក្នុងកិច្ចសម្ភាសន៍ ឯកឧត្ដមឯកអគ្គរាជទូត PABLO Kang បានពន្យល់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងសមិទ្ធិផលដែលបានសម្រេចកន្លងមក ជាពិសេសនោះគឺការរៀបចំនូវកម្មវិធីមួយចំនួនដើម្បីជាការរំលឹកដល់ខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អូស្រ្តាលី
-
AVIVoice Ep77: វឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២

-
AVIVoice Ep76: សក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

-
AVIVoice Ep75:ស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២

-
AVIVoice Ep74: វឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមគំនិតផ្ដួចផ្ដើមរាជរដ្ឋាភិបាលកម្ពុជា

គិតត្រឹមពេលវេលានេះ កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសដែលជោគជ័យមួយនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគំនិតផ្ដួចផ្ដើមនានានិងការចូលរួមសហការពីភាគីពាក់ព័ន្ធទាំងអស់។ ជោគជ័យនេះបាននឹងកំពុងនាំកម្ពុជាឱ្យត្រឡប់ទៅកាន់ប្រក្រតីភាពថ្មី និងជម្នះនូវឧបសគ្គដ៏លំបាកមួយនេះ
-
AVIVoice Ep73: សារៈសំខាន់នៃច្បាប់ស្ដីពីលំហអ៊ីនធឺណិត (Cyber Law) ក្នុងបរិបទនៃសង្គមកម្ពុជា

វិស័យឌីជីថល បច្ចេកវិទ្យា និងអ៊ឺនធឺណិតនៅក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះខ្លាំងក្នុងការប្រើប្រាស់ និងការអភិវឌ្ឍន៍ ស្របពេលដែលក្ដីបារម្មណ៍ពាក់ព័ន្ធទៅនឹងសន្តិសុខលំហអ៊ឺនធឺណិតក៏កំពុងតែកើតមានជាបណ្ដើរៗ។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវការបង្កើតច្បាប់ស្ដីពីការសន្តិសុខលំហអ៊ឺនធឺណិត ដើម្បីជាការកាត់បន្ថយនូវឧក្រិដកម្មតាមប្រព័ន្ធអ៊ឺនធឺណិត និងការពារឯកជនភាពរបស់បុគ្គលនិងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ក្នុងប្រទេសកម្ពុជា
-
AVIVoice Ep72: ស្ថានការណ៍សន្តិសុខនៅតំបន់អឺរ៉ុប ក្រោយការឈ្លានពាននៅអ៊ុយក្រែន

មកទល់នឹងពេលនេះ សង្រ្គាមនៅអ៊ុយក្រែនជាមួយនឹងរុស្ស៊ីបានឈានចូលដល់រយៈពេលពីរខែជាងហើយ ដែលបន្តផ្ដល់នូវក្ដីព្រួយបារម្ភផ្នែកសន្តិសុខដល់ប្រទេសជិតខាងនៃប្រទេសទាំងពីរក៏ដូចជាសន្តិសុខនៅតំបន់អឺរ៉ុបទាំងមូលផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ បានលើកឡើងពីផលបច្ច័យផ្នែកសន្តិសុខពីការឈ្លានពាននៅអ៊ុយក្រែន និងចំណាត់ការរបស់អង្គការណាតូដើម្បីធានាដល់សន្តិសុខដល់តំបន់អឺរ៉ុប
-
AVIVoice Ep71: កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន

នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានិងសហរដ្ឋអាមេរិកនឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ដែលកិច្ចប្រជុំនេះក៏ជាការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងក៏ដូចជាដៃគូសន្ទនាអាស៊ាននិងសហរដ្ឋអាមេរិកផងដែរ។ កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំលើកទីមួយហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ …
-
AVIVoice Ep70: កាលានុវត្តភាពនៃច្បាប់វិនិយោគឆ្នាំ២០២១ ក្នុងការស្ដារកំណើនសេដ្ឋកិច្ចនៅកម្ពុជា

តាមរយៈការអនុវត្តនូវច្បាប់ស្ដីពីការវិនិយោគឆ្នាំ២០២១កន្លងមកនេះ យើងឃើញមាននូវវឌ្ឍនភាព និងផលវិជ្ជមានជាច្រើនទៅលើវិស័យវិនិយោគនៅកម្ពុជា ជាពិសេសការភ្ជាប់គ្នាទៅនឹងកំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងតែស្ថិតក្នុងស្ថានភាពស្ដារឡើងវិញក្រោយពីរងទទួលនូវការវាយប្រហារពីជំងឺកូវីដ-១៩។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត សរ សិនិរ៉ា បានលើកឡើងពីកាលានុវត្តភាពនានាដែលកម្ពុជាទទួលបានក្រោមការអនុវត្តនូវច្បាប់វិនិយោគថ្មីនេះ និងការទាញយកផលប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិពីវិស័យវិនិយោគនៅកម្ពុជា។