-
AVIVoice Ep59: សារៈសំខាន់នៃនវានុវត្តន៍ក្នុងការបង្កើតធុរកិច្ចថ្មី នៅកម្ពុជា
ការបង្កើតធុរកិច្ចថ្មីមួយ ដើម្បីឱ្យមានការរីកចម្រើនខ្ពស់និងជោគជ័យនៅក្នុងបរិបទនៃសង្គមបច្ចុប្បន្ន គឺត្រូវពឹងផ្អែកទៅលើការច្នៃប្រឌិតខ្ពស់ឬនវានុវត្តន៍ និងការបត់បែនទៅតាមកាលៈទេសៈ។
-
AVIVoice Ep58: កិច្ចប្រជុំទ្វេភាគីរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង
នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមប្រព័ន្ធវីដេអូ ដើម្បីចែករំលែកនូវព័ត៌មាន និងស្ថានការណ៍វិវត្តន៍នានានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
-
AVIVoice Ep57: ទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ា
បញ្ហាចំពោះមុខសម្រាប់អង្គការតំបន់អាស៊ាន គឺការសម្របសម្រួលការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលអាទិភាពចម្បងមួយនៅក្នុងរបៀបវីរៈរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។ ថ្នាក់ដឹកនាំនៃប្រធានអាស៊ានគឺ សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទស្សនៈកិច្ចផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ាផ្ទាល់កាលពីដើមខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដើម្បីជាស្ពានមួយក្នុងការឆ្នោះទៅរកកិច្ចពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងបញ្ហានេះ និងដើម្បីសម្រេចបាននូវការអនុវត្តចំនុចឯកច្ឆន្ទទាំងប្រាំរបស់ថ្នាក់ដឹកនាំអាស៊ាន។
-
AVIVoice Ep56: ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីថ្នាក់តំបន់ RCEP
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ទើបតែចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះគឺ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតទាំងក្នុងតំបន់ និងពិភពលោក ដែលកម្ពុជាក៏ជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងនេះផងដែរ។
-
AVIVoice Ep55: ទស្សនៈវិស័យរបស់កម្ពុជាដើម្បីក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ
ក្នុងឆ្នាំ២០២២នេះ កម្ពុជាដែលដើរតួនាទីជាប្រធានអាស៊ានលើកទីបី ត្រូវមានបន្ទុកជាច្រើនក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រកបដោយជោគជ័យ និងប្រសិទ្ធភាព។ អ្វីដែលសំខាន់គឺ កម្ពុជាត្រូវមានកាតព្វកិច្ចចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងតំបន់ និងនាំតំបន់អាស៊ីអាគ្នេយ៍ទាំងមូលឱ្យឆ្ពោះទៅរកការរីកចម្រើនប្រកបដោយបរិយាបន្ន សន្តិភាព ស្ថិរភាព និងវិបុលភាព។
-
AVIVoice Ep54: លទ្ធភាពក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ារបស់ប្រធានអាស៊ានឆ្នាំ២០២២
វិបត្តិនយោបាយនៅភូមា គឺជាបញ្ហាស្មុគស្មាញមួយ និងរសើបសម្រាប់អាស៊ាន ដែលជាពិសេសគឺសម្រាប់ប្រធានអាស៊ានផ្ទាល់តែម្ដង។ នៅឆ្នាំ២០២២នេះ កម្ពុជាជាប្រធានអាស៊ានត្រូវទទួលកាតព្វកិច្ចដ៏ចាំបាច់មួយពីប្រធានអាស៊ានឆ្នាំមុន គឺប៊្រុយណេក្នុងការសម្របសម្រួល និងស្វែងរកដំណោះស្រាយរួមសម្រាប់ស្ដារស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា។
-
AVIVoice Ep53: កាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា
កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាការចាប់ផ្ដើមដ៏ធំមួយរបស់កម្ពុជាក្នុងការជម្រុញការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសដើម្បីសម្រេចបាននូវគោលដៅធំរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
-
AVIVoice Ep52: លំហអ៊ីនធឺណិត និងទំនាក់ទំនងអន្តរជាតិ
លំហអ៊ឺនធឺណិត (Cyberspace) បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងបរិបទនៃពិភពលោកបច្ចុប្បន្ន ជាពិសេសក្នុងទំនាក់ទំនាក់ទំនងអន្តរជាតិរវាងរដ្ឋនិងរដ្ឋ រដ្ឋនិងតួអង្គមិនមែនរដ្ឋ និងរដ្ឋនិងបុគ្គល
-
AVIVoice Ep51: ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២៖ អាទិភាព និងបញ្ហាប្រឈម
កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានសហការជាមួយមូលនិធិខុនរាដអាដិនណោអ៊ែរប្រចាំនៅកម្ពុជា (KAS Cambodia) បានប្រារព្ធពិធីសម្ភោធសៀវភៅដ៏សំខាន់មួយក្រោមចំណងជើង «ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២៖ អាទិភាព និងបញ្ហាប្រឈម»
-
AVIVoice Ep50: ការអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគត
វិស័យអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជាក៏ដូចជាកម្រិតសិក្សាដទៃទៀត បានផ្អាកដំណើរការមួយរយៈដើម្បីស្វែងរកដំណោះស្រាយ និងវិធីសាស្រ្តក្នុងការទប់ទល់ទៅនឹងភាពភ័យក្លាចទៅនឹងវិបត្តិកូវីដ-១៩នេះ ដោយបានជ្រើសរើសប្រើប្រាស់មធ្យោបាយការសិក្សាពីចម្ងាយដែលកម្ពុជាមិនដែលធ្លាប់មានបទពិសោធន៍ពីមុនមក គឺប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបដើម្បីអនុវត្តនូវមធ្យោបាយខាងលើនេះ