-
AVIVoice Ep49: ការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ប្រទេសលីប៊ីនឹងបើកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួន បន្ទាប់ពីមានការពន្យាពេលបោះឆ្នោតតាំងពីឆ្នាំ២០១៨ ហើយក៏មានការចូលរួមពីសំណាកតួអង្គអន្តរជាតិជាច្រើនរួមមានអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកជាដើម។ បើទោះជាយ៉ាងណា ស្ថានភាពនៃវិបត្តិមនុស្សធម៌នៅលីប៊ីនៅតែបន្តអូសបន្លាយ ដោយសារតែអស្ថិរភាពនយោបាយ សន្តិសុខ និងសង្គមចាប់តាំងពីរបបរបស់លោក Gaddafi ត្រូវបានដួលរលំនៅឆ្នាំ២០១១។ ក្នុងកិច្ចសម្ភាហ៍នេះ លោក ធិន វុត្ថា បានបកស្រាយពីទិដ្ឋភាពទូទៅនៃការបោះឆ្នោតនៅលីប៊ីខាងមុខនេះ និងមូលហេតុធំចម្បងដែលបង្កនូវវិបត្តិមនុស្សធម៌ដ៏រាំរ៉ៃនៅប្រទេសនេះ
-
AVIVoice Ep48: ដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍ក្រោយកម្មវិធីអាវុធនុយក្លេអ៊ែរនៃសម្ព័ន្ធមិត្ត AUKUS
កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ លោកជំទាវ Marise Payne រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបានធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍រួមមាន ម៉ាឡេស៊ី កម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ក្នុងគោលបំណងដើម្បីជំរុញទំនាក់ទំនងជាមួយប្រទេសដៃគូសំខាន់ៗទាំងនេះ រួមទាំងពង្រឹងការងាររួមគ្នាទៅលើការលើកកម្ពស់ការស្ដារសេដ្ឋកិច្ច និងសុខភាពពីជំងឺកូវីដ-១៩។
-
AVIVoice Ep47: កិច្ចប្រជុំកំពូល COP26 និងកាលានុវត្តភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
មហាសន្និបាទស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងក្លាស្កូ ប្រទេសស្កុតឡេន ទើបតែបានបញ្ចប់ទៅកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។ កិច្ចប្រជុំនេះត្រូវបានគេចាត់ទុកថាជាកិច្ចប្រជុំដ៏សំខាន់មួយ ដែលជាវេទិកាសម្រាប់ឲ្យប្រទេសអភិវឌ្ឍន៍ធ្វើការប្តេជ្ញាចិត្តទៅលើការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងផ្ដល់នូវកាលានុវត្តភាពដល់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទប់ស្កាត់ការរងគ្រោះពីការប្រែប្រួលអាកាសធាតុ។
-
AVIVoice Ep46: ភាពមិនស្អិតរមួតនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នៅចន្លោះការប្រកួតប្រជែងមហាអំណាច
ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែបន្តភាពមិនស៊ីជម្រៅក្រោមទស្សនៈរបស់អាមេរិកលើបញ្ហាសិទ្ធមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទន្ទឹមនឹងនេះ ភាពតានតឹងនៃការប្រកួតប្រជែងមហាអំណាចសហរដ្ឋអាមេរិកនិងចិន នៅតែបន្តភាពស្មុគស្មាញក្នុងតំបន់និងពិភពលោកទាំងមូល ដែលជាក្ដីកង្វល់ដល់កម្ពុជាដែលនឹងត្រូវធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២
-
AVIVoice Ep45: តួនាទីស្ថាប័នស្រាវជ្រាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩
បច្ចុប្បន្ននេះ ស្ថាប័នស្រាវជ្រាវ ឬ Think Tank បាននឹងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្ដល់នូវគំនិត និងធាតុចូលសំខាន់ៗដល់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិស័យឯកជន និងវិស័យផ្សេងៗទៀត។ លើសពីនេះទៅទៀត ក្នុងបរិបទនៃវិបត្តិកូវីដ-១៩ ស្ថាប័នស្រាវជ្រាវកាន់តែចូលរួមចំណែកយ៉ាងសំខាន់ក្នុងជួយជ្រោមជ្រែងដល់ការស្ដារសេដ្ឋកិច្ចរបស់ប្រទេសជាតិឲ្យមានភាពប្រសើរឡើងវិញផងដែរ។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត ងួន គីមលី បានបកស្រាយពីគុណតម្លៃរបស់ស្ថាប័នស្រាវជ្រាវ និងលើកឡើងពីតួនាទីចម្បងដែលស្ថាប័នស្រាវជ្រាវទាំងនោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសផងដែរ។
-
AVIVoice Ep44: ការស្ដារ និងការកសាងសន្តិភាពឡើងវិញនៅឧបទ្វីបកូរ៉េ
ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានពន្យល់អំពីយន្តការ និងគោលការណ៏សំខាន់ៗដែលជាមូលដ្ឋានគ្រិះសម្រាប់ការផ្សះផ្សាសន្តិភាពនៅឧបទ្វីបកូរ៉េ និងលើកឡើងអំពីបទពិសោធន៍មេរៀនទាក់ទងនឹងគោលនយោបាយឈ្នះឈ្នះរបស់កម្ពុជាក្នុងការកសាងសន្តិភាពនៅក្រោយសង្រ្គាម
-
AVIVoice Ep43: ភូមិសាស្រ្តសេដ្ឋកិច្ចរបស់អាស៊ាន និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩
បច្ចុប្បន្នតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ានត្រូវបានក្លាយជាតំបន់ស្នូលនៃសេដ្ឋកិច្ចពិភពលោក និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រទេសមហាអំណាចជាច្រើន ហើយក៏ត្រូវបានគេឲ្យតម្លៃថា ជាតំបន់ដែលមានទម្ងន់ភូមិសាស្រ្តសេដ្ឋកិច្ចផងដែរ
-
AVIVoice Ep42: វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការការពារអតីតថ្នាក់ដឹកនាំជាន់ខ្ពស់
កាលពីពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីគំនិតផ្ដួចផ្ដើមវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធកំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ។
-
AVIVoice Ep41: កង្វះខាតជាសកល Semiconductor និងផលប៉ះពាល់លើឧស្សាហកម្មបច្ចេកវិទ្យា
វត្ថុពាក់កណ្ដាលចម្លង (Semiconductor) ឬអាចហៅម៉្យាងទៀតបានថាជា បន្ទះឈីប ជាធាតុផ្សំដ៏សំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាដែលមិនអាចខ្វះបាន ហើយវាក៏ជះឥទ្ធិពលទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងផងដែរ …
-
AVI Voice Ep40: ការប្រែប្រួលអាកាសធាតុ និងឥណទានកាបូន
ការប្រែប្រួលអាកាសធាតុបាននឹងកំពុងតែធ្វើឲ្យប៉ះពាល់ដល់គ្រប់ប្រទេសនៅលើពិភពលោក និងរំខានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ម៉្យាងវិញទៀត ការបំភាយឧស្ម័នផ្ទះកញ្ចក់បាននឹងកំពុងបន្តតាមរយៈសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ស្របពេលដែលប្រទេសនៅលើពិភពលោកកំពុងតែជម្រុញនូវការអភិវឌ្ឍរបស់ខ្លួន ដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។