-
AVI Vioce Ep39: សម្ព័ន្ធភាពសន្តិសុខត្រីភាគីថ្មីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៖ AUKUS
កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះសម្ព័ន្ធភាពសន្តិសុខថ្មីមួយនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវាបានប្រកាសជាផ្លូវដោយប្រទេសសម្ព័ន្ធមិត្តបីរួមមាន អូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅកាត់ថា AUKUS។ ការបង្កើតឡើងនូវសម្ព័ន្ធភាព AUKUS នេះគឺដើម្បីជាយន្តការឆ្លើយតបទៅនឹងបញ្ហាសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសឆ្លើយតបទៅនឹងការកើនឡើតឥទ្ធិពយោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ប្រទេសចិននៅក្នុងតំបន់ ក៏ដូចជាបញ្ជាក់ពីវត្តមាននិងការប្ដេជ្ញាចិត្តកាន់តែខ្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
-
AVI Voice Ep38: ទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់តំបន់អាស៊ី
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅក្នុងតំបន់អាស៊ីដែលរួមមាន វៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ត្រូវបានធ្វើឡើង ដើម្បីពង្រឹងនូវទំនាក់ទំនងល្អរវាងប្រទេសចិនជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់ ហើយឆ្នាំនេះគឺជាខួបលើកទី៣០ នៃទំនាក់ទំនងរវាងចិននិងអាស៊ាន។
-
AVI Voice Ep37: តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ ការវិវឌ្ឍនស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានេះ កាន់តែមានភាពគ្រោះថ្នាក់ដោយសារតែ ទីមួយការបង្កើតនូវកងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗរបស់ប្រទេសនេះមានមូលដ្ឋាន ទីពីររដ្ឋាភិបាលដែលជាសមាជិករបស់គណបក្សលោកស្រី អោង សានស៊ូជី ដែលត្រូវបានរំលាយចោល បានបង្កើត Government in Exile ឬរដ្ឋាភិបាលនិរទេសដើម្បីធ្វើការតស៊ូមតិខាងផ្នែកនយោបាយ តតាំងជាមួយនឹងរបបសឹក ជាពិសេសទៅនឹង State Administration Council ឬក្រុមប្រឹក្សារដ្ឋបាលរបស់រដ្ឋដែលគ្រប់គ្រងដោយរបបសឹក។ អ្វីដែលកាន់តែគ្រោះថ្នាក់ទៅទៀត គឺថាមហាអំណាចមួយចំនួនចាប់ផ្ដើមលូកដៃចូលក្នុងបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាពិសេសតាមរយៈសញ្ញាមួយចំនួនដែលបង្ហាញថាមហាអំណាចមួយចំនួននោះកំពុងតែធ្វើការជាមួយនឹងរដ្ឋាភិបាលនិរទេសគឺ National Unity Government (NUG) ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា។ សំណួរទី១៖ ពាក់ព័ន្ធទៅនឹងវិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា គឺជាប្រធានបទក្ដៅនៅក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀត។ តើបច្ចុប្បន្នស្ថានភាពនៃវិបត្តិទាំងពីរនេះនៅមីយ៉ាន់ម៉ាបានដើរដល់កម្រិតណា? ជាការពិតវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ វិបត្តិនេះបានវិវឌ្ឍនទៅរកស្ថានភាពកាន់តែស្មុគស្មាញ និងស៊ីជម្រៅ ដោយសារតែប្រទេស និងប្រជាជាតិមីយ៉ាន់ម៉ាកំពុងតែប្រឈមនូវវិបត្តិពីរ៖ ទីមួយ គឺវិបត្តិនយោបាយ ដែលក្រោយពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ប្រទេសមីយ៉ាន់ម៉ាកំពុងតែធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រាលជ្រៅ និងការធ្វើបាតុកម្មកំពុងកើតឡើងធ្ងន់ធ្ងរដើម្បីប្រឆាំងនឹងរបបសឹក។ ទីពីរ របបសឹកក៏មានវិធានការឆ្លើយតបទៅនឹងក្រុមបាតុករកាន់តែខ្លាំងក្លាដែលពេលខ្លះមានអំពើហិង្សា ដែលឈានទៅរកការសម្លាប់បាតុករជាង ១.០០០នាក់ ហើយបាតុករជាង ៣.០០០នាក់ ទៀតត្រូវបានចាប់ឃុំខ្លួន។ ទង្វើនេះបានធ្វើឲ្យសហគមន៍អន្តរជាតិធ្វើការដាក់សម្ពាធកាន់តែខ្លាំងទៅលើរបបសឹក ក៏ដូចជាដាក់សម្ពាធកាន់តែខ្លាំងមកលើអាស៊ាន ដើម្បីជំរុញឲ្យអាស៊ានមានដំណោះស្រាយឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះអំពើហិង្សា នៅមីយ៉ាន់ម៉ា។ ចំពោះការវិវឌ្ឍនស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានេះ ក៏កាន់តែមានភាពគ្រោះថ្នាក់ដោយសារតែ ទីមួយ ការបង្កើតនូវកងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗរបស់ប្រទេសនេះមានមូលដ្ឋាន ទីពីរ រដ្ឋាភិបាល ដែលជាសមាជិករបស់គណបក្សលោកស្រី អោង សានស៊ូជី ដែលត្រូវបានរំលាយចោល…
-
AVI Voice Ep36: អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកល
នាពេលថ្មីៗនេះ ទាំងប្រទេសចិន និងរុស្ស៊ី គឺថាគាត់មានសមយុទ្ធដើម្បីប្រឆាំងជាមួយអំពើភារវកម្ម ហើយនេះសបញ្ជាក់ឲ្យឃើញថាពួកគាត់មានការបារម្ភចំពោះភាពដែលអាចកើតឡើង និងកើតចេញពីអំពើភេរវកម្មនិយមដោយសារបញ្ហាអាហ្វហ្គានីស្ថាន បើទោះបីជាក្រុមតាលីបង់គាត់សន្យាថានឹងមិនគាំទ្រនូវភេរវកម្មនិយមក៏ដោយ។
-
AVI Voice Ep35: ទស្សនកិច្ចផ្លូវការរបស់លោកស្រី Kamala Harris នៅសិង្ហបុរី និងវៀតណាម
ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចផ្លូវការរបស់អនុប្រធានាធីបតីអាមេរិក លោកស្រី Kamala Harris នៅប្រទេស២របស់អាស៊ានគឺ សិង្ហបុរី និងវៀតណាមកាលពីថ្ងៃទី២២-២៤ ខែសីហា កន្លងទៅនេះ យើងឃើញថា មានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួន ពិសេសគឺសម្រាប់ប្រទេសដែលជាសមាជិកអាស៊ានតែម្តង
-
AVI Voice Ep34: ក្រុមសកម្មប្រយុទ្ធតាលីបង់នៅអាហ្វហ្កានីស្ថាន និងផលបច្ច័យសន្តិសុខនៅអាស៊ីអាគ្នេយ៍
នាពេលថ្មីៗនេះ ពិភពលោកទាំងមូលកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើវឌ្ឍនភាពនៅប្រទេសអាហ្វហ្កានីស្ថាន ដោយក្រុមតាលីបង់បានទទួលជ័យជំនះ និងធ្វើការគ្រប់គ្រងរដ្ឋធានីកាប៊ុលបានសម្រេចក្នុងរយៈពេលខ្លី។ បើទោះបីជាអាហ្វហ្គានីស្ថានស្ថិតក្រោមការទ្រទ្រង់ និងផ្គត់ផ្កង់ពីសហរដ្ឋអាមេរិក ទាំងផ្នែកយោធា សង្គម និងសេដ្ឋកិច្ចអស់រយៈពេលជាង២០ឆ្នាំក្ដី ក៏ប្រទេសមួយនេះនៅតែបន្តភាពស្ទក់ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួនឲ្យមានការរីកចម្រើនរហូតដល់បច្ចុប្បន្ន។ ទាំងនេះជាផលបច្ច័យដែលធ្វើឲ្យក្រុមសកម្មប្រយុទ្ធតាលីបង់ ឆក់បានឱកាសវាយបាក់រនាំងយោធារដ្ឋាភិបាលអាហ្វហ្គានីស្ថានចូលកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុង ស្របពេលដែលរដ្ឋាភិបាលអសមត្ថភាពក្នុងការទប់ស្កាត់ និងហោះចេញពីប្រទេសទុកឲ្យប្រជាជនទូទាំងប្រទេសរងទុក្ខក្រោមការក្ដោមក្ដាប់អំណាចរបស់ក្រុមតាលីបង់។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឡេង ធារិទ្ធ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបង្កជាភាពព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីអនាគតរបស់ប្រទេស និងប្រជាជនអាហ្វហ្កានីស្ថាន ក៏ដូចជាអាចជះឥទ្ធិពលអវិជ្ជមានដល់សណ្តាប់ធ្នាប់ក្នុងតំបន់ និងអន្តរជាតិ នាពេលអនាគតផងដែរ។ សំណួរទី១៖ តើលោកបណ្ឌិតអាចរៀបរាប់អំពីសាវតាសង្ខេបរបស់ក្រុមតាលីបង់ ក៏ដូចជាសង្រ្គាមនៅអាហ្វហ្កានីស្ថានបានដែរឬទេ? ហើយហេតុអ្វីបានជាមានវត្តមានរបស់ក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន? តើក្រុមនេះមានទំនាក់ទំនងអ្វីជាមួយក្រុមភេរវកម្ម Al Qaeda ដែរ? ទាក់ទងនឹងប្រវត្តិនៃការកកើតរបស់ក្រុមតាលីបង់នេះ តាមពិតទៅ វាមានប្រវត្តិវែងឆ្ងាយបន្តិច។ ការកកើតនេះ ចាប់ផ្ដើមអំពីការដកចេញរបស់កងទ័ពសហភាពសូវៀតពីអាហ្វហ្កានីស្ថាននៅឆ្នាំ១៩៨៩។ នាពេលនោះ មានក្រុមមួយដែលគេហៅថា ក្រុម Mujahid /Mujahadeen ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានវាយឈ្នះកងទ័ពរបស់សហភាពសូវៀត ដែលនាំឲ្យសហភាពសូវៀតដកកងទ័ពចេញពីអាហ្វហ្កានីស្ថាននៅឆ្នាំ១៩៨៩។ ក៏ប៉ុន្តែក្រុម Mujahid នេះ ក៏ចាប់ផ្ដើមឈ្លោះគ្នា ហើយបំបែកចេញជាក្រុមតូចៗ ក្លាយជាសង្គ្រាមស៊ីវិលផ្ទៃក្នុង ដែលនាំឲ្យកើតមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ យើងឃើញថា នៅក្នុងសង្រ្គាមស៊ីវិលនេះ មានក្រុមមួយគឺក្រុមតាលីបង់នៅក្នុងនោះដែរ ដែលក្រុមតាលីបង់នេះដើមកំណើតពីប្រទេសប៉ាគីស្ថាន និងប្រកាន់យកនូវការតម្លៃរបស់សាសនាឥស្លាមជាធំ ហើយប្រកាន់យកនូវគោលការណ៍មួយទៀតគឺ ប្រយុទ្ធប្រឆាំងមួយអំពើរពុករលួយ និងផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។ ហេតុនេះហើយបានជាក្រុមនេះក្លាយជាក្រុមមួយខ្លាំងជាងគេ ហើយក៏បានវាយរំលំនូវក្រុមដទៃទៀត និងបានដណ្តើមអំណាចគ្រប់គ្រងអាហ្វហ្កានីស្ថានសឹងតែបានទាំងមូលតែម្តងនៅឆ្នាំ១៩៩៤។ ក្រោយមក…
-
AVI Voice Ep33: នយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្គ
តំបន់ទន្លេមេគង្គត្រូវបានគេមើលឃើញថា គឺជាតំបន់សក្ដានុពលអភិវឌ្ឍន៍មួយយ៉ាងឆាប់រហ័សនៅក្រោមការគ្របដណ្ដប់ដោយសហគមន៍អាស៊ាន ជាពិសេសការរីកលូតលាស់ខ្លាំងខាងផ្នែកសេដ្ឋកិច្ច។ ស្របពេលជាមួយគ្នានេះប្រទេសក្នុង និងក្រៅតំបន់ជាច្រើនជាពិសេស អាមេរិក ចិន
-
AVIVoice Ep 32: តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា
អាស៊ានទើបតែទទួលស្វាគមន៍ការមកដល់របស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូសន្ទនាទី១១ របស់ខ្លួន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាជិកអាស៊ាន និងចក្រភពអង់គ្លេស។ ការទទួលស្វាគមន៍នូវតួនាទីថ្មីរបស់ចក្រភពអង់គ្លេសនៅក្នុងតំបន់អាស៊ាននេះ គឺជាសញ្ញាណវិជ្ជមានមួយដែលអាស៊ានអាចនឹងទទួលបានផលប្រយោជន៍ជាច្រើនលើគ្រប់វិស័យពីដៃគូសន្ទនាមួយនេះ ជាពិសេសវិស័យសេដ្ឋកិច្ច វប្បធម៌ ក៏ដូចជានយោបាយក្នុងតំបន់ ផងដែរ។ លើសពីនេះ ក្នុងនាមជាសមាជិកអាស៊ានមួយរូបកម្ពុជាក៏កំពុងតែត្រៀមខ្លួនជាពិសេស ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងចក្រភពអង់គ្លេស ហើយក៏បាននឹងកំពុងត្រៀមខ្លួនឲ្យមានកិច្ចចរចារលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់បន្ថែមទៅលើភាពជាដៃគូសន្ទនាថ្មីរវាងអាស៊ាន និងចក្រភពអង់គ្លេស ក៏ដូចជាផលប្រយោជន៍ចម្បងសម្រាប់អាស៊ាន និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសទៅលើវិស័យសេដ្ឋកិច្ច នាពេលអនាគត ផងដែរ។ សំណួរទី១៖ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាទី១១។ តើអាស៊ានបានមើលឃើញនូវគុណសម្បត្តិ ក៏ដូចជាផលប្រយោជន៍អ្វីខ្លះពីចក្រភពអង់គ្លេស ទើបសម្រេចទទួលចក្រភពអង់គ្លេសចូលជាដៃគូសន្ទនាថ្មីរបស់ខ្លួន? ថ្មីៗនេះចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន ដែលយើងឃើញហើយថាការចូលជាដៃគូសន្ទនាថ្មីរបស់ចក្រភពអង់គ្លេសនេះ វាគឺជាសញ្ញាមួយបង្ហាញពីដំណើរវិជ្ជមាននៃទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេសផ្ទាល់តែម្ដង។ ដោយឡែក បើយើងនិយាយអំពីគុណសម្បត្តិដែលអាស៊ានអាចទទួលបានពីភាពជាដៃគូថ្មីនេះគឺ យើងឃើញថាច្បាស់ណាស់អាស៊ាននឹងទទួលបានផលប្រយោជន៍ផ្នែកនយោបាយ ព្រោះថាចក្រភពអង់គ្លេសគឺជាមហាអំណាចមួយរូបនៅលើឆាកអន្តរជាតិ ហើយអង់គ្លេសក៏ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ដូចនេះ ពាក់ព័ន្ធជាមួយនឹងវិស័យនយោបាយ អាស៊ានអាចចាប់យកផលប្រយោជន៍ផ្សេងៗពីចក្រភពអង់គ្លេស។ មួយវិញទៀត ផលប្រយោជន៍សេដ្ឋកិច្ច គឺជាអ្វីចម្បងដែលភាគីទាំងពីរព្យាយាមជំរុញ។ យើងឃើញថាអង់គ្លេសគឺជាមហាអំណាចសេដ្ឋកិច្ចមួយរូប ហើយអាស៊ានក៏ជាទីផ្សារធំមួយ មិនថាសម្រាប់ចក្រភពអង់គ្លេសទេ ក៏ដូចជាសម្រាប់ប្រទេសផ្សេងៗនៅលើសកលលោក ជាពិសេសគឺមហាអំណាចតែម្ដង។ ការជំរុញភាពជាដៃគូសន្ទនានេះ អាចនឹងជំរុញសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀតរវាងអាស៊ាន ក៏ដូចជាចក្រភពអង់គ្លេស។ សូមបញ្ជាក់ថា ចក្រភពអង់គ្លេសចាំបាច់ត្រូវតែជំរុញសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងដៃគូផ្សេងៗ…
-
AVI Voice Ep 31: នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩
ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយពីប្រទេសធំៗទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ កំពុងតែមានភាពមម៉ាញឹកយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងយុទ្ធនាការនៃការចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ ខណៈពេលដែលប្រទេសមហាអំណាចទាំងពីរគឺអាមេរិក និងចិននៅតែបន្តការស្ដីបន្ទោសគ្នាទៅវិញទៅមកជុំវិញប្រភពដើមនៃវីរុសកូវីដ-១៩ ដែលប្រទេសទាំងពីរនេះសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន ហើយការស៊ើបអង្កេតដើម្បីរកប្រភពដើមនេះក៏កំពុងតែដំណើរការ ដោយមានការចូលរួមសហការពីភាគីទាំងពីរ និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។ ស្របពេលដែលបញ្ហាទាំងអស់នេះត្រូវបានអ្នកវិភាគមួយចំនួនបានលើកឡើងថានេះ គឺជាការធ្វើនយោបាយូបនីយកម្មរបស់ប្រទេសមហាអំណាចទាំងនោះទៅលើជំងឺកូវីដ-១៩ ដើម្បីផលប្រយោជន៍រៀងៗខ្លួន។ បើក្រឡែកមកមើលប្រទេសកម្ពុជាវិញ កម្ពុជាកំពុងតែមម៉ាញឹកក្នុងការទទួលវ៉ាក់សាំងដែលជាជំនួយពីប្រទេសសម្ព័ន្ធមិត្តដូចជា ចិន ជប៉ុន និងអាមេរិកជាដើម ដែលនេះគឺជាសញ្ញានៃការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា និងអាចទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ បានតទៅទៀតនាពេលឆាប់ៗនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការសិក្សាស្វែងយល់អំពីជំហរបស់ប្រទេសមហាអំណាចទាំងពីរទៅលើការចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ និងយុទ្ធសាស្រ្តនៃការធ្វើនយោបាយូបនីយកម្មវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសធំៗនៅលើពិភពលោក។ សំណួរទី១៖ ពាក់ព័ន្ធទៅនឹងការលេចចេញដំបូងបង្អស់នៃវីរុសកូវីដ ឬដើមកំណើតនៃវីរ៉ុសកូវីដ-១៩ យើងឃើញថា ប្រទេសមហាអំណាចធំៗពីរ គឺសហរដ្ឋអាមេរិក និងចិន នៅតែបន្តធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ដោយលើកថា វីរ៉ុសនេះមិនមែនកើតឡើងដោយឯកឯងនោះទេ ពោលគឺប្រាកដជាមានអ្នកបង្កើតនេះឡើងក្នុងគោលបំណងនៃការបង្កើតសង្រ្គាមជីវសាស្ត្រ ក៏ដូចជាក្តោបក្តាប់អំណាចសកលតែម្តង។ តើអ្វីទៅជាអំណះអំណាងដែលបានលើកឡើងដំបូងដោយប្រទេសទាំងពីរនេះ? ហើយថាតើភាគីមួយណាទទួលបានការគាំទ្រច្រើនជាង? មតិភាគច្រើនក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវ ទាំងនៅក្នុងវិស័យសុខាភិបាល និងនយោបាយ បានលើកឡើងថា វីរុសកូវីដ-១៩ នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កឲ្យមានអស្ថិរភាពក្នុងសកលលោក ជាពិសេសរហូតដល់មានការចោទប្រកាន់ថា វាគឺជាអាវុធជីវសាស្រ្តទំនើបក្នុងការផ្តួលរលំមហាអំណាចណាមួយ ឬរដ្ឋាភិបាលប្រទេសណាមួយ ដែលប្រឆាំងនឹងនិទ្នាការនយោបាយរបស់មហាអំណាចមួយទៀត ឬក៏ដើម្បីគ្រប់គ្រងសេដ្ឋកិច្ច និងនយោបាយពិភពលោកទាំងមូល។ សូមជម្រាបថា មកទល់ពេលនេះ គឺមិនទាន់មានការសន្មត់ច្បាស់ណាមួយថា វីរុសនេះមានប្រភពមកពីប្រទេសណាមួយឡើយ ហើយរយៈជិតពីរឆ្នាំមកនេះ…
-
AVI Voice Ep 30: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា
សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានរំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលនឹងត្រូវធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយក្នុងអំឡុងឆ្នាំ ២០២០ និង ២០២១។ ជាក់ស្តែង នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ វិស័យវិនិយោគនៅក្នុងប្រទេសនីមួយៗ មានការធ្លាក់ចុះជាលំដាប់បើធៀបទៅនឹងឆ្នាំមុនៗ ជាពិសេសលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស។ ការខាតបង់នៃផ្នែកវិនិយោគនេះគឺជាការខាតបង់មួយផ្នែកធំនៃចំណូលជាតិទាំងមូល ដែលប៉ះពាល់ដល់វឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមបណ្ដាប្រទេសនីមួយៗ។ រដ្ឋាភិបាលនៃប្រទេសទាំងនោះបានរៀបចំ និងបង្កើតឡើងនូវស្ថាប័ន ក៏ដូចជាអនុវត្តនូវបទបញ្ញត្តិ និងច្បាប់ថ្មីទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការសម្របសម្រួលដល់វិស័យវិនិយោគឲ្យមានភាពប្រសើរឡើងវិញ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់ពីច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខខ័ណ្ឌលើកទឹកចិត្តវិនិយោគនានា ដើម្បីជួយជំរុញ និងស្ដារសេដ្ឋកិច្ចជាតិ នៅក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ សំណួរទី១៖ តើអ្វីទៅជាភ្នាក់ងារជំរុញការវិនិយោគ (IPAs)? ហើយតើ IPAs នេះមានតួនាទីអ្វីខ្លះក្នុងតំបន់អាស៊ាន? ពាក់ព័ន្ធនឹងសំណួរនេះដែរ ភ្នាក់ងារជំរុញវិនិយោគ ដែលជាទូទៅគេស្គាល់ថាជា IPAs នេះ គឺជាស្ថាប័នដែលទទួលបន្ទុកកិច្ចការងារវិនិយោគឯកជន និងវិនិយោគសាធារណៈសម្រាប់ការអភិវឌ្ឍ។ បើយោងទៅតាមការកំណត់អំពីតួនាទីទូទៅរបស់សមាគមន៍ភ្នាក់ងារជំរុញវិនិយោគលើពិភពលោក ដែលហៅកាត់ថា YPA ភ្នាក់ងារជំរុញវិនិយោគគឺមានបួនធំៗ៖ ទីមួយ គឺជាតួនាទីជំរុញ និងផ្សព្វផ្សាយពីឱកាសវិនិយោគដូចជាផ្សព្វផ្សាយពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ផ្សព្វផ្សាយពីក្របខ័ណ្ឌច្បាប់ដែលអនុគ្រោះ និងផ្សព្វផ្សាយពីរបបលើកទឹកចិត្តវិនិយោគជាដើម ទីពីរ គឺជាតួនាទីទាក់ទាញវិនិយោគតាមរយៈការរៀបចំជាសិក្ខាសាលាជំរុញការទាក់ទាញវិនិយោគ និងកម្មវិធីធ្វើ Business Matching ផ្គូផ្គងវិនិយោគទៅក្រៅប្រទេសជាមួយនឹងវិនិយោគិនក្នុងស្រុក វិនិយោគិនក្រៅប្រទេសជាមួយនឹងផលិតករក្នុងស្រុក ទីបី គឺជាតួនាទីក្នុងការផ្តល់កិច្ចសម្រួលវិនិយោគដូចជា ការដើរតួនាទីសម្របសម្រួលរវាងក្រសួងស្ថាប័នដទៃទៀតរបស់រដ្ឋាភិបាល ដើម្បីសម្រួលដល់នីតិវិធីរដ្ឋបាលនានាពាក់ព័ន្ធនឹងដំណើរការអនុម័តការស្នើសុំវិនិយោគ និង ទីបួន គឺតួនាទីផ្ដល់យន្តការថែទាំវិនិយោគិនដែលមានស្រាប់ ដែលគេហៅថា Aftercare និង Advocacy ដូចជាការស្វែងយល់ពីបញ្ហាប្រឈម ដែលវិនិយោគិនជួបប្រទះ និងព្យាយាមសិក្សាស្វែងយល់អំពីតម្រូវការជាក់ស្តែងផ្សេងៗ។ បើយើងមើលទៅក្នុងតំបន់អាស៊ាន ភ្នាក់ងារជំរុញវិនិយោគនេះ គឺដើរតួនាទីជាស្ថាប័នសម្របសម្រួលចម្បងតែម្ដងក្នុងកិច្ចការងារអភិវឌ្ឍការវិនិយោគ និងការវិនិយោគដែលអាចបង្កើតការងារ…