Category: AVI Voice

  • AVIVoice Ep99: ស្វែងយល់អំពីសមាជជាតិលើកទី២០ នៃគណបក្សកុម្មុនីស្តចិន និងខ្លឹមសារនៃលទ្ធផល

    AVIVoice Ep99: ស្វែងយល់អំពីសមាជជាតិលើកទី២០ នៃគណបក្សកុម្មុនីស្តចិន និងខ្លឹមសារនៃលទ្ធផល

    សមាជជាតិលើកទី២០ នៃគណបក្សកុម្មុនីស្តចិន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងសកម្មពីសំណាក់សហគមន៍អន្តរជាតិ និងប្រទេសជាច្រើនក្នុងតំបន់។ សមាជជាតិលើកទី២០នេះ បានកំណត់នូវការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មីនៃគណកម្មការជាន់ខ្ពស់មួយចំនួននៃគណបក្សក៏ដូចជា ដាក់ចេញនូវទិសដៅគោលនយោបាយសម្រាប់រយៈពេលច្រើនឆ្នាំទៅមុខទៀត។ ក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ឆាយ បានពន្យល់អំពីអត្ថន័យនៃសមាជជាតិលើកទី២០ ជាពិសេសបកស្រាយត្រួសៗអំពីលទ្ធផលនៃសមាជជាតិនេះ និងការផ្លាស់ប្ដូរថ្មីៗចំពោះថ្នាក់ដឹកនាំរបស់គណបក្ស និងប្រទេសទាំងមូល។ សំណួរទី១៖ គណបក្សកុម្មុនីស៏ចិនទើបតែបញ្ចប់នូវសមាជជាតិរបស់ខ្លួនលើកទី២០ កាលពីខែមុននេះហើយជារួមលទ្ធផលនៃសមាជជាតិលើកនេះ ដូចដែលអ្នកវិភាគជាច្រើនបានរំពឹងទុកទាក់ទងនឹងការផ្លាស់ប្តូរ ការសារើថ្នាក់ដឹកនាំរបស់គណបក្ស និងក្នុងជួររដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។ ជាដំបូងតើសមាជជាលើកទី២០នេះសម្រេចបានលទ្ធផលសំខាន់ៗអ្វីខ្លះ ហើយហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះតំបន់និងពិភពលោក ក៏ដូចជាត្រូវបានសហគមន៍អន្តរជាតិ ជាពិសេសលោកខាងលិចយកចិត្តទុកដាក់ចំពោះការជួបជុំមួយនេះ?  ខ្ញុំសូមលើកជាការណែនាំបន្តិចមុននឹងខ្ញុំចាប់ផ្តើមទៅដល់ចំណុចសំខាន់ៗមួយចំនួន ទាក់ទងទៅនឹងលទ្ធផលសំខាន់ៗទៅនឹងសមាជជាតិលើកទី២០របស់សាធារណរដ្ឋប្រជាមានិតចិន។ យើងដឹងហើយថាចិនទើបតែបានបញ្ចប់ទៅនៃសមាជជាតិលើកទី២០ដែលយើងហៅថា National Congress។ សមាជជាតិលើកទី២០គឺជាការជួបជុំគ្នាដ៏ធំមួយនៅក្នុងប្រទេសចិន ដែលមានសមាជិកចូលរួមប្រមាណជាងពីរពាន់បីរយជាងនាក់នៅលើកទី២០នេះ ហើយប្រព្រឹត្តទៅនៅក្នុងរយៈពេលប្រាំឆ្នាំម្ដង។ សារៈសំខាន់របស់វានោះ គឺយើងអាចប្រៀបបានទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក៏ដូចជាអគ្គលេខាធិការនៃគណបក្សកុម្មុនីស៏ចិន ហើយបើសិនយើងប្រៀបធៀបជាមួយនឹងប្រទេសអាមេរិកនោះ គឺជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដូចគ្នា។ សារៈសំខាន់នោះ ដោយសារតែយើងប្រៀបទៅពេលដែលយើងចាប់ផ្តើមតាមដានទៅលើការបោះឆ្នោតក្នុង៤ឆ្នាំម្ដងនៅសហរដ្ឋអាមេរិកហ្នឹង គឺយើងគិតថាការចាប់អារម្មណ៍ហ្នឹងមានលក្ខណៈស្មើគ្នា ចំពោះការចាប់អារម្មណ៍ទៅលើសមាជជាតិរបស់ចិននេះ។ ដោយគ្រាន់តែចិនជាប្រព័ន្ធកុម្មុនីស៏ចិនដែលគ្មានការប្រកួតប្រជែងជាមួយគណបក្សផ្សេងទៀតនោះទេ ប៉ុន្តែគ្រាន់តែជាការជួបជុំគ្នានៅក្នុងជួរគណបក្សកុម្មុនីស៏ចិនដោយខ្លួនឯងផ្ទាល់។ ហើយតាមខ្ញុំសង្កេតឃើញ គឺមានការចាប់អារម្មណ៍តាំងតែពីមុនការបើកកិច្ចប្រជុំមួយនេះច្រើន ឬមួយក៏ការចាប់ផ្តើមពិភាក្សាទៅលើបញ្ហាមួយចំនួននៅក្នុងសមាជជាតិនេះ ហើយជាពិសេសនោះ គឺយើងឃើញសារព័ត៌មានអន្តរជាតិ ជាពិសេសសារព័ត៌មានលោកខាងលិចនោះមានការយកចិត្តទុកដាក់ខ្លាំង ដោយសារតែនៅក្នុង National Congress របស់ចិនមានការផ្លាស់ប្តូរនៃLeadership ឬថ្នាក់ដឹកនាំនៅក្នុងប្រទេសចិន…

  • AVIVoice Ep98: កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងព្រឹត្តិការណ៍សំខាន់ៗមុនកិច្ចប្រជុំ

    AVIVoice Ep98: កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងព្រឹត្តិការណ៍សំខាន់ៗមុនកិច្ចប្រជុំ

    កម្ពុជានឹងមានភារកិច្ចដ៏សំខាន់នៅក្នុងរយៈពេល១០ឆ្នាំម្ដង ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញ។ ស្របពេលជាមួយគ្នានេះ យើងក៏ឃើញមាននូវការកើនឡើងកម្ដៅនៃបញ្ហាទាំងក្នុងតំបន់ និងពិភពលោកដោយទាមទារឱ្យអាស៊ានទាំងមូលចូលរួមក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនោះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ពុយ គា បានរៀបរាប់អំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការទទួលស្វាគមន៍នូវការមកដល់របស់ថ្នាក់ដឹកនាំកំពូលៗពិភពលោកដែលនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលនាពាលខាងមុខ និងបកស្រាយអំពីបញ្ហាពាក់ព័ន្ធនានាដែលនឹងត្រូវដាក់ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំទាំងនោះ។ សំណួរទី១៖ កិច្ចប្រជុំកំពូលលើកទី៤០ និងលើកទី៤១របស់អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលនឹងត្រូវប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ មុនចូលទៅដល់ចំណុចសំខាន់ៗពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើង ជាបឋម មកទល់នឹងពេលនេះ តើកម្ពុជាដែលនឹងត្រូវដឹកនាំកិច្ចប្រជុំកំពូល ថ្នាក់តំបន់មួយនេះបានត្រៀមអ្វីរួចរាល់ហើយ ដើម្បីជាការស្វាគមន៍នូវវត្តមានរបស់ថ្នាក់ដឹកនាំនានារបស់ពិភពលោកដែលនឹងមកដល់ទឹកដីកម្ពុជានៅក្នុងរយៈប៉ុន្មានថ្ងៃខាងមុខនេះ?  ក្រសួងការបរទេសកម្ពុជាបានធ្វើកិច្ចការងារយ៉ាងសកម្មទាក់ទងទៅនឹងឯកសារ និងបែបបទពិធីការ ដោយឡែកខាងផ្នែកសន្តិសុខ និងផ្នែករៀបចំឡូជីស្ទិកផ្សេងៗទៀត គឺកម្ពុជាបានរៀបចំរួចរាល់ស្រេចបាច់ហើយ។ ក្នុងនោះរួមទាំងការចូលរួមរបស់សាលាក្រុង ដែលក្នុងនាមជាម្ចាស់ផ្ទះដែលធ្វើកិច្ចប្រជុំនៅកណ្តាលទីក្រុងភ្នំពេញនេះ។ អ្វីៗបានដំណើរការដោយរលូន តាមអ្វីដែលខ្ញុំតាមដាននូវការរៀបចំរហូតមកដល់ពេលនេះ។  សំណួរទី២៖ ជាគោលការណ៍ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏ដូចជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាដៃគូដទៃទៀតបានពិភាក្សារួចរាល់អស់ទៅហើយទៅលើបញ្ហាជាច្រើនទាំងក្នុងតំបន់ និងពិភពលោក ដែលនឹងត្រូវដោះស្រាយរួមគ្នា។ លទ្ធផលពេលនោះ ក៏ទទួលបាននូវផ្លែផ្កា និងលទ្ធភាពជាច្រើនដែរ។ ងាកមកពេលវេលាដែលនឹងឈានមកដល់នៅក្នុងកិច្ចប្រជុំកំពូលខាងមុខនេះ យើងឃើញថាព្រឹត្តិការណ៍ថ្មីៗមួយចំនួនដែលកំពុងតែកើតឡើងស្របពេលជាមួយគ្នានេះ ហើយដែលបញ្ហាទាំងនោះទាមទារឱ្យមានការចូលរួមពីអាស៊ានដើម្បីដោះស្រាយផងដែរ។ បើតាមការសង្កេតការណ៍របស់ (វាគ្មិន) ផ្ទាល់ តើអ្វីទៅជាបញ្ហាអាទិភាព ដែលនឹងត្រូវដាក់ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ? ហើយបញ្ហាទាំងនោះ វាអាចនឹងប៉ះពាល់ដែរឬទេ ទៅដល់ដំណើរការនៃកិច្ចប្រជុំកំពូលទាំងនោះ?…

  • AVIVoice Ep97 : ចក្ខុវិស័យរបស់ប្រទេសជប៉ុនស្ដីពីការរីកលូតលាស់នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក

    AVIVoice Ep97 : ចក្ខុវិស័យរបស់ប្រទេសជប៉ុនស្ដីពីការរីកលូតលាស់នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក

    ពាក្យ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» កាន់តែមានភាពលេចធ្លោនៅក្នុងសទ្ទានុក្រមអន្តរជាតិ និងតំបន់ ហើយទស្សនទាននៃតំបន់នេះ ត្រូវបានជម្រុញជាចម្បងដោយប្រទេសមហាអំណាចទាំងសកលនិងក្នុងតំបន់ ក៏ដូចជាការរៀបចំឡើងវិញនូវយុទ្ធសាស្រ្តនៃរដ្ឋផ្សេងទៀតទៅកាន់តំបន់ដ៏មានសក្តានុពលមួយនេះ។ ប្រទេសជប៉ុនគឺជាប្រទេសនាំមុខគេ ក្នុងន័យការអភិវឌ្ឍន៍យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន។ ក្នុងកិច្ចសម្ភាសន៍នេះ លោក TANINAI Ichitomo បានឱ្យនិយមន័យនៃឥណ្ឌូ-ប៉ាស៊ីហ្វិក និងបកស្រាយអំពីការអភិវឌ្ឍន៍យុទ្ធសាស្រ្តរបស់ជប៉ុន ជាពិសេសផលប្រយោជន៍សម្រាប់ប្រទេសនានានៅក្នុងតំបន់ដូចជាកម្ពុជា ជាដើម។ កម្រងសំណួរ – ចម្លើយលើប្រធានបទ«ចក្ខុវិស័យរបស់ប្រទេសជប៉ុនស្ដីពីការរីកលូតលាស់នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក»សំណួរទី១៖ ជាបឋម តាមទស្សនៈរបស់ (វាគ្មិន) តើ (វាគ្មិន) កំណត់អត្ថន័យយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងពិភពលោកបច្ចុប្បន្នដោយរបៀបណា? ហេតុអ្វីបានជាតំបន់មានសក្ដានុពល និងឥទ្ធិពលខ្លាំងដូចនេះ? ថ្មីៗនេះ ប្រទេសកាន់តែច្រើន បានបង្កើតចក្ខុវិស័យរៀងៗខ្លួននៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទាំងនេះរួមមានចក្ខុវិស័យរបស់ជប៉ុនក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) ព្រមទាំងទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន (AOIP) និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។ ចំនួននៃយុទ្ធសាស្ត្រផ្សេងៗគ្នា ដែលបានកើតឡើងនេះ បង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងខាងផ្នែកពិភាក្សាការទូតលើតំបន់នេះ។ តាមទីតាំងភូមិសាស្ត្រ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គ្របដណ្តប់តំបន់ធំទូលាយជុំវិញមហាសមុទ្រទាំងពីរ ដូចនៅក្នុងឈ្មោះ។ វាលាតសន្ធឹងពីមហាសមុទ្រប៉ាស៊ីហ្វិក ឆ្លងកាត់ទ្វីបអាស៊ី និងមហាសមុទ្រឥណ្ឌា រហូតដល់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក។ នៅក្នុងតំបន់ដ៏ធំនេះ មានប្រជាជាតិ និងកោះរាប់រយ ហើយជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោករស់នៅក្នុងនោះ។ ជាការពិតណាស់ បណ្តាប្រទេសអាស៊ានមានទីតាំងនៅចំកណ្តាល…

  • AVIVoice Ep96 : ការបាញ់មីស៊ីល Intermediate-Range Ballistic Missile (IRBM) ពីកូរ៉េខាងជើង ឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសជប៉ុន

    AVIVoice Ep96 : ការបាញ់មីស៊ីល Intermediate-Range Ballistic Missile (IRBM) ពីកូរ៉េខាងជើង ឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសជប៉ុន

    កាលពីដើមខែតុលាកន្លងទៅនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរបស់ខ្លួន ដែលបានឆ្លងកាត់នូវតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន (EEZ) ដែលនេះបង្ហាញអំពីការបំភ័យដល់សន្តិសុខនិងសុវត្តិភាពរបស់ជប៉ុន និងតំបន់ទាំងមូលផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត Chanthima បានពន្យល់ពីមូលហេតុនិងចេតនាដែលកូរ៉េខាងជើងបាញ់មីស៊ីលរំលងប្រទេសជប៉ុនបែបនេះ និងផលបច្ច័យដល់សន្តិសុខតំបន់ចំពោះសកម្មភាពរបស់កូរ៉េខាងជើង ក៏ដូចជាការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិចំពោះទង្វើមួយនេះផងដែរ។ សំណួរទី១៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ កូរ៉េខាងជើងទើបតែបានបាញ់បង្ហោះកាំជ្រួចផ្លោងចម្ងាយមធ្យម (IRBM) ឆ្លងកាត់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ដែលជាការព្រួយបារម្ភយ៉ាងខ្លាំង និងជាទង្វើដែលមិនយកចិត្តទុកដាក់ចំពោះសន្តិសុខ ក៏ដូចជាសន្តិភាពសម្រាប់តំបន់អាស៊ីបូព៌ា។ ការបាញ់ប្រហារឆ្លងកាត់ប្រទេសជប៉ុន ហាក់ដូចជាមិនមែនជាការបាញ់ប្រហារដោយអចេតនា ដូចដែលអ្នកវិភាគភាគច្រើនសង្កេតឃើញនោះទេ។ តើ (វាគ្មិន) យល់​ឃើញ​ថា​វា​ជា​អំពើ​ចេតនា​របស់​កូរ៉េ​ខាង​ជើងឬ​យ៉ាងណា? ហើយ​បើ​ដូច្នេះ តើ​អ្វី​ជា​ហេតុផល​យុទ្ធសាស្ត្រ​សម្រាប់​កូរ៉េខាងជើង​ក្នុង​ការ​ធ្វើ​ដូច្នេះ? តាម​គំនិត​ខ្ញុំ វា​ជា​ចេតនា​មួយ​របស់​កូរ៉េ​ខាង​ជើង។ តាម​គំនិត​ខ្ញុំ វា​អាច​មាន​ហេតុផល​យុទ្ធសាស្ត្រ​បី​នៅ​ពី​ក្រោយ​ការ​ធ្វើ​តេស្ត​មីស៊ីល​ថ្មីៗ​នេះ។ ទីមួយ៖ កូរ៉េខាងជើងច្បាស់ជាចង់បង្ហាញពីភាពជឿនលឿននៃឃ្លាំងអាវុធនេះ និងការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួន ខណៈដែលមីស៊ីលផ្លោងរយៈចម្ងាយមធ្យមមានសមត្ថភាពបាញ់ដល់ចម្ងាយឆ្ងាយបំផុត បើប្រៀបធៀបទៅនឹងកាំជ្រួចផ្សេងទៀតរបស់គេ។ ក្នុងអំឡុងពេលនៃការសាកល្បងនេះ កាំជ្រួចនេះអាចហោះបានចម្ងាយជាង ៤៥០០ គីឡូម៉ែត្រ ទៅភាគខាងកើតប្រទេសជប៉ុន និងបានបង្ហាញពីសមត្ថភាពទៅដល់កោះ Guam របស់សហរដ្ឋអាមេរិក។ ទីពីរ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន…

  • AVIVoice Ep95:លទ្ធភាពនៃការប្រើប្រាស់ Tactical Nuclear Weapons របស់រុស្ស៊ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន

    AVIVoice Ep95:លទ្ធភាពនៃការប្រើប្រាស់ Tactical Nuclear Weapons របស់រុស្ស៊ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន

    ការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែនរហូតដល់ខែទី៧ បានធ្វើឱ្យ Putin ឈានទៅដល់ការសម្រេចចិត្តក្នុងការអាចនឹងប្រើប្រាស់អាវុធតាក់តិចនុយក្លេអ៊ែរ (Tactical Nuclear Weapons) ដែលនេះបានបង្កជាការគំរៀមកំហែងដល់ស្ថានភាពសន្តិសុខតំបន់ និងពិភពលោកទាំងមូល។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត Desmond MOLLOY ដែលជាអ្នកជំនាញវិភាគខាងជម្លោះ បានពន្យល់អំពីលទ្ធភាពដែលរុស្ស៊ីអាចនឹងសម្រេចក្នុងការប្រើប្រាស់អាវុធប្រល័យលោកបែបនេះ និងផលប៉ះពាល់ដល់សន្តិសុខតំបន់និងពិភពលោក ក៏ដូចជាអភិក្រមបន្តបន្ទាប់របស់អ៊ុយក្រែននិងសម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុបក្នុងការឆ្លើយតបទៅនឹងវិធានការរុស្ស៊ីមួយនេះ។ សំណួរទី១៖ កាលពីខែកញ្ញា ក្នុងសុន្ទរកថារបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៃប្រទេសរុស្ស៊ីបានលើកឡើងថា លោកនឹងពិចារណាគ្រប់មធ្យោបាយដែលមានដើម្បីការពារទឹកដីរុស្ស៊ី និងបានសំដៅដល់សហរដ្ឋអាមេរិកក្នុងការកំណត់គំរូនៃការប្រើប្រាស់គ្រាប់បែកបរមាណូ។ ដូច្នេះ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន តើ (វាគ្មិន) គិតយ៉ាងណាដែរ ដែលនាំឱ្យលោកប្រធានាធិបតី ពូទីន ពិចារណាពីជំហរបែបនេះ? ហើយ​តើ​រុស្ស៊ី​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​សង្រ្គាម​ជាមួយ​អ៊ុយក្រែន​ដែរឬទេ? ការដែលលោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីលទ្ធភាពនៃការប្រើប្រាស់ឧបករណ៍នុយក្លេអ៊ែរ បង្ហាញពីការផ្លាស់ប្ថូរនៃជំហរដើមរបស់គាត់ ដោយថានេះគឺជា”ប្រតិបត្តិការយោធាពិសេស”។ បើយើងមើលទៅលើការលើកឡើងអំពីគ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិកនៅណាហ្គាសាគី និងហ៊ីរ៉ូស៊ីម៉ា វាគឺជាការហួសចិត្តខ្លាំង នៅពេលដែលយើងដឹងថា ហេតុផលនៃការប្រើប្រាស់គ្រាប់បែកទាំងនោះនៅក្នុងប្រទេសជប៉ុន គឺជាការប្រឆាំងនឹងការមកដល់នៃកងទ័ពរុស្ស៊ីដែលចុះពីភាគខាងជើងនៃប្រទេសជប៉ុន ពីSakhalinប្រទេសរុស្ស៊ី អញ្ចឹងការប្រើប្រាស់អាវុធនោះ គឺជាការពារកងទ័ពរុស្ស៊ីពីការផ្លាស់ទីទៅហុកកៃដូរបស់ជប៉ុន។ ប៉ុន្តែតាមពិតទៅ អ្វីៗមិនបានដើរតាមគន្លងរបស់លោក វ្ល៉ាឌីមៀ ពូទីននោះទេ ដែលជាអ្វីដែលបង្ហាញពីការអស់សង្ឃឹមរបស់លោក ដែលនាំឱ្យលោកយកការគម្រាមកំហែងនុយក្លេអ៊ែមកមុខ…

  • AVIVoice Ep94:ការបោះឆ្នោតប្រជាមតិលើតំបន់៤របស់អ៊ុយក្រែន និងការបញ្ចូលទឹកដីនោះជាឧបសម្ព័ន្ធរបស់រុស្ស៊ី

    AVIVoice Ep94:ការបោះឆ្នោតប្រជាមតិលើតំបន់៤របស់អ៊ុយក្រែន និងការបញ្ចូលទឹកដីនោះជាឧបសម្ព័ន្ធរបស់រុស្ស៊ី

    កាលពីចុងខែកញ្ញាកន្លងទៅ រុស្ស៊ីបានបើកការបោះឆ្នោតប្រជាមតិទៅលើតំបន់ចំនួន៤របស់អ៊ុយក្រែនក្នុងការរួមរស់ជាទឹកដីរបស់ខ្លួនវិញ។ លទ្ធផលនៃការផ្ដាច់តំបន់ទាំងបួននេះ គឺជាការខាតបង់មួយផ្នែកធំសម្រាប់អ៊ុយក្រែននៅក្នុងសង្រ្គាមដែលកំពុងតែបន្ត ហើយក៏ជាទង្វើដែលខុសទៅនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក អំ សុជាតិ បានពន្យល់អំពីមូលហេតុដែលរុស្ស៊ីធ្វើប្រជាមតិទៅលើតំបន់ទាំងបួនរបស់រុស្ស៊ី និងប្រតិកម្មរបស់អ៊ុយក្រែនក៏ដូចជាសហគមន៍អន្តរជាតិទៅលើទង្វើរបស់រុស្ស៊ីមួយនេះ។ សំណួរទី១៖ ជាដំបូង សូម (វាគ្មិន) ជួយរៀបរាប់បន្តិចអំពីបច្ចុប្បន្នភាព ពាក់ព័ន្ធទៅនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាក់ស្តែងសង្គ្រាមនេះបានអូសបន្លាយរយៈពេល៧ខែមកហើយ។  ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ហើយការវាយប្រហារដោយកងកម្លាំងរុស្ស៊ីនេះត្រូវបានគេរាយការណ៍ថាធ្វើទៅលើទីក្រុងធំៗរបស់អ៊ុយក្រែនរួមមាន ទីក្រុងBerdyansk ទីក្រុងChernihiv ទីក្រុងKharkiv ទីក្រុងOdesa ទីក្រុងSumy ហើយនឹងទីក្រុងKyivតែម្តង។ ខាងមន្ត្រីលោកខាងលិច គាត់បានអះអាងថាតាមទំហំនៃសង្គ្រាមនេះ គឺជាសង្គ្រាមមួយដែលធំជាងគេនៅអឺរ៉ុប រាប់ចាប់តាំងពីឆ្នាំ១៩៤៥មក ហើយចំណែកការិយាល័យ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្ស បានសរុបចំនួនប្រជាជនស៊ីវិលដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះ គឺបានកើនឡើងរហូតដល់៦១១៤នាក់ហើយ។ ប្រជាជនទាំងនោះ គឺជាប្រជាជនស្លូតត្រង់របស់អ៊ុយក្រែន ​ដែលតួលេខនេះ គឺគិតត្រឹមខែតុលាឆ្នាំ២០២២នេះ។ សង្គ្រាមនេះបានបណ្ដាលឱ្យមានវិបត្តិមនុស្សធម៌ ខណៈដែលប្រជាជនអ៊ុយក្រែនរាប់ម៉ឺននាក់ បានភៀសខ្លួនទៅកាន់ភាគខាងលិចនៃប្រទេសរបស់ខ្លួន ហើយមួយចំនួនធំទៀត បានភៀសខ្លួនទៅរស់នៅក្រៅប្រទេស។ ជាការកត់សម្គាល់យើងឃើញមានប្រជាជនអ៊ុយក្រែនដែលបានគេចទៅរស់នៅប្រទេសប៉ូឡូញដោយសារតែសង្គ្រាមនេះ គឺមានរហូតដល់៦លាន១សែននាក់ទៅហើយ គិតត្រឹមខែកញ្ញាឆ្នាំ២០២២នេះ ហើយចំនួនបន្តបន្ទាប់មកទៀតនេះ គឺមានខ្លះបានភៀសខ្លួនទៅនៅក្នុងប្រទេសរុស្ស៊ី ខ្លះទៅនៅប្រទេសហុងគ្រី ហើយមានខ្លះក៏ទៅប្រទេសរូម៉ានីផងណា។ ចំណែកឯផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែនបានធ្លាក់ចុះរហូតដល់…

  • AVIVoice Ep93:កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ និងការកំណត់សណ្តាប់ធ្នាប់ពិភពលោកថ្មីដោយប្រទេសចិន និងរុស្ស៊ី

    AVIVoice Ep93:កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ និងការកំណត់សណ្តាប់ធ្នាប់ពិភពលោកថ្មីដោយប្រទេសចិន និងរុស្ស៊ី

    កាលពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២២ ប្រទេសអ៊ូសបេគីស្ថានបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ។ អំឡុងពេលនៃកិច្ចប្រជុំនោះផងដែរ ប្រទេសចិន និងរុស្ស៊ីដែលជាសមាជិកធំជាងគេនៃអង្គការមួយនេះ បានប្រកាសអំពីជំហររួមក្នុងការកំណត់សណ្ដាប់ធ្នាប់ពិភពលោកថ្មី (New World Order) ដែលការណ៍នេះបានធ្វើឱ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តជាច្រើនបង្ហាញពីការព្រួយបារម្មណ៍ទៅលើកិច្ចសហប្រតិបត្តិការមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត តាំង សុខងី បានពន្យល់អំពីនិយមន័យនៃសណ្ដាប់ធ្នាប់ពិភពលោក និងបានលើកឡើងអំពីផលប៉ះពាល់នៃការកែប្រែសណ្ដាប់ធ្នាប់ពិភពលោកក្រោមការគ្រប់គ្រងរបស់ចិន និងរុស្ស៊ីចំពោះពិភពលោក។ សំណួរទី១៖កាលពីថ្ងៃទី១៥-១៦ ខែកញ្ញា នៅប្រទេសអ៊ូបេគីស្ថាន (Uzbekistan) បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organizations​ Summit)។ នៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនេះ យើងឃើញថាប្រទេសចិន និងប្រទេសរស្ស៊ីបានលើកឡើងនូវការរចនាឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោកថ្មី។ ជាដំបូង ថាតើអ្វីទៅជាសណ្តាប់ធ្នាប់ពិភពលោក ឬដែលហៅថាWorld Order? ហើយហេតុអ្វីបានជាប្រទេសចិន និងប្រទេសរស្ស៊ីកំពុងស្វែងរកនូវការកំណត់ឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោកថ្មីដូចនេះ? ជាបឋម មុននឹងឆ្លើយសំណួរ ខ្ញុំសូមលើកបន្តិច ថាតើអ្វីទៅ គឺជាអង្គការសហប្រតិបត្តិការសៀងហៃ (Shang​-hai Cooperation Organizations-SCO)? អង្គការសហប្រតិបត្តិការសៀងហៃ SCO គឺជាអង្គការអន្តររដ្ឋាភិបាលតំបន់មួយដ៏ធំ បង្កើតឡើងនៅក្រុងសៀងហៃប្រទេសចិន ក្នុងឆ្នាំ២០០១។ បច្ចុប្បន្ន អង្គការនេះ មានសមាជិក៨ប្រទេស (ចិន រុស្ស៊ី…

  • AVIVoice Ep92: ការចែករំលែកការកសាងសមត្ថភាពរបស់យុវជនដែលមានសក្តានុពល ក្នុងសតវត្សរ៍ទី២១

    AVIVoice Ep92: ការចែករំលែកការកសាងសមត្ថភាពរបស់យុវជនដែលមានសក្តានុពល ក្នុងសតវត្សរ៍ទី២១

    យុវជននាពេលបច្ចុប្បន្នសុទ្ធតែមានសក្តានុពល និងមានការប្រកួតប្រជែងខ្លាំងនៅក្នុងការធ្វើការងារដកបទពិសោធន៍ និងការកសាងសមត្ថភាពសម្រាប់មាគ៌ាអនាគតរបស់ខ្លួន។ វាពិតជាមានសារៈសំខាន់សម្រាប់យុវជនក្នុងសតវត្សទី២១នេះ ក្នុងការស្វះស្វែងរកបទពិសោធន៍និងឱកាសអំឡុងពេលដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា អ៊ុង សៀវវិន ក្នុងនាមជាអ្នកដែលធ្លាប់មានបទពិសោធន៍ច្រើនក្នុងការធ្វើការងារ បានរៀបរាប់យុទ្ធសាស្រ្តនិងវិធីសាស្រ្តក្នុងការគ្រប់គ្រងពេលវេលា ក៏ដូចជាធ្វើយ៉ាងណាដើម្បីឱ្យទទួលបានលទ្ធផលល្អ និងលើកឡើងពីផលប្រយោជន៍នានាសម្រាប់យុវជនក្នុងការចាប់យកឱកាសនានាសម្រាប់កសាងអនាគតរបស់ពួកគេ។ សំណួរទី១៖ ជាបឋម សូមកញ្ញារៀបរាប់បន្តិច លម្អិតអំពីបទពិសោធន៍ នៅក្នុងការចូលរួមរបស់កញ្ញា ក្នុងកិច្ចការងារផ្សេងៗកន្លងមកបន្តិចបានដែរឬទេ?  ការងារស្ម័គ្រចិត្តរបស់ខ្ញុំ កាលពីរៀននៅវិទ្យាល័យមានដូចជា ការធ្វើការនៅមន្ទីរចាស់ជរា ដោយខ្ញុំបានជួយមើលថែមនុស្សចាស់ ដែលគាត់អត់មានសាច់ញាតិ។ បន្ថែមពីនោះ ខ្ញុំបានជួយចម្អិនម្ហូប ដើម្បីចែកទៅដល់អ្នកដែលមានជីវភាពលំបាក ក៏ដូចជាបង្រៀនក្មេងៗតូចៗទៅលើមុខវិជ្ជាភាសាអង់គ្លេស និងវិទ្យាសាស្ត្រផងដែរ។ ហើយនៅក្នុងឆ្នាំនេះផ្ទាល់ខ្ញុំ ក៏បានធ្វើការជាមួយក្រុមគ្រូពេទ្យ នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ដើម្បីបង្កើតជាសៀវភៅមួយទាក់ទងទៅនឹង ការបង្កើនការយល់ដឹងពីតំហែទាំសុខភាពសម្រាប់ប្រជាជនយើងនៅក្នុងតំបន់។ ក្រៅពីនេះ ខ្ញុំក៏ធ្លាប់បានធ្វើគម្រោងមួយចំនួនទៀត ទាក់ទងទៅនឹងការពង្រឹងជំនាញសម្រាប់ក្មេងៗនៅតាមខេត្ត គម្រោងទាក់ទងទៅនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការអប់រំផ្សេងៗទៀតជាដើម។  សំណួរទី២៖ យើងឃើញថា នៅក្នុងសតវត្សរ៍ទី២១នេះ យុវជន គឺសុទ្ធតែមានសក្ដានុពល ហើយបច្ចុប្បន្ននេះ គឺមានភាពប្រកួតប្រជែងខ្លាំងមែនទែន នៅក្នុងការកសាងសមត្ថភាពរៀងៗខ្លួន ហើយកញ្ញាក៏ជាយុវជនម្នាក់ ដែលបានឆ្លងកាត់នូវបទពិសោធន៍ការងារជាច្រើន បើទោះបីជាកញ្ញាកំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រ។ ជាសំណួរថា តើអ្វីទៅដែលជាឧបសគ្គចំពោះមុខ នៅក្នុងការស្វែងរកបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាឱកាសកសាងសមត្ថភាពបន្ថែមក្រៅពេលសិក្សា ហើយតើអ្វីដែលជាដំណោះស្រាយកញ្ញាបានប្រើប្រាស់…

  • AVIVoice Ep91: ការពង្រឹងជំហររឹងត្អឹងនៃចលនានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងក្ដីបារម្ភចំពោះសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក

    AVIVoice Ep91: ការពង្រឹងជំហររឹងត្អឹងនៃចលនានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងក្ដីបារម្ភចំពោះសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក

    បច្ចុប្បន្នភាពនៃនិន្នាការចលនានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលលោក គីម ជុងអ៊ុន ទើបតែអនុម័តឱ្យប្រើប្រាស់នូវច្បាប់ថ្មីទាក់ទងនឹងសំណុំរឿងនុយក្លេអ៊ែរ ត្រូវបានសហគមន៍អន្តរជាតិបញ្ចេញនូវប្រិតកម្មចំពោះក្ដីបារម្ភលើសន្តិសុខតំបន់ និងផលប៉ះពាល់ដល់ដំណើរការបង្រួបបង្រួមកូរ៉េទាំងពីរផងដែរ។

  • AVIVoice Ep90៖ យុទ្ធសាស្ត្រក្របខ័ណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក IPEF និងផលប៉ះពាល់ទៅកាន់តំបន់ទាំងមូល

    AVIVoice Ep90៖ យុទ្ធសាស្ត្រក្របខ័ណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក IPEF និងផលប៉ះពាល់ទៅកាន់តំបន់ទាំងមូល

    ស.រ.អ.និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ទើបតែបានប្រកាសនូវក្របខណ្ឌសេដ្ឋកិច្ចថ្នាក់តំបន់ ដែលឱ្យឈ្មោះថា ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) ដែលគេកំណត់ថាជាយន្តការមួយដែលអាមេរិកប្រើប្រាស់សម្រាប់ទប់ស្កាត់នូវកំណើនដ៏មហាសាលរបស់ប្រទេសចិនក្នុងតំបន់។ ក្នុងកិច្ចសម្ភាសន៍នេះ