-
AVIVoice Ep133 : ការវិលត្រឡប់រសប់លោក ថាក់ស៊ីន និងរបត់នយោបាយបច្ចុប្បន្ននៅថៃ
ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ គឺជាថ្ងៃដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា សម្រេចចិត្តវិលចូលស្រុកវិញក្រោយការនិរទេសក្រៅប្រទេសអស់រយៈពេលជា ១៥ឆ្នាំ និងការខកខានការសន្យាក្នុងការវិលចូលស្រុកវិញជាច្រើនលើកច្រើនសារ។ នៅថ្ងៃដដែលនោះ សភារបស់ប្រទេសថៃក៏បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក Srettha ឱ្យក្លាយជានាយករដ្ឋមន្ត្រីអាណត្តិថ្មី ដែលនេះគឺ ជាការបើកទំព័រនយោបាយថ្មីនៅប្រទេសថៃផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សុទ្ធ ឆាយហេង នឹងពន្យល់អំពីសាវតានៃលទ្ធភាពដែលអាចធ្វើឱ្យលោក ថាក់ស៊ីន វិលត្រឡប់ចូលស្រុកវិញ និងគោលនយោបាយថ្មីនៃគណបក្សភឿថៃក្រោមការដឹកនាំរបស់លោក Srettha។ សំណួរទី១៖ ក្រោយពីការនិរទេសខ្លួនអស់រយៈពេលជាង ១៥ឆ្នាំ លោក ថាក់ស៊ីន បានវិលត្រឡប់មកដល់មាតុប្រទេសវិញកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ ជាបឋម តើអ្វីគឺជាមូលហេតុចម្បងដែលបណ្តាលឱ្យលោកថាក់ស៊ីន សម្រេចវិលត្រឡប់មកប្រទេសថៃ ដែលជាប្រទេសកំណើតរបស់ខ្លួនវិញ? លោក សុទ្ធ ឆាយហេង: បាទ ពិតណាស់នេះជាការវិលត្រឡប់ដ៏ជោគជ័យរបស់លោកថាក់ស៊ីនមកកាន់ប្រទេសថៃ បន្ទាប់ពីលោករស់នៅនិរទេសខ្លួនអស់រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ រាប់តាំងពីលោកបានត្រឡប់មកប្រទេសថៃ ដ៏រយៈពេលខ្លីនៅឆ្នាំ២០០៨ ក្រោយពីបានត្រូវបានយោធាធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ ២០០៦។ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ខ្ញុំអនុញ្ញាតសូមបង្ហាញសាវតាបន្តិច ដែលវាមិនមែនជាលើកទី១ទេ ដែលលោកថាក់ស៊ីន…
-
AVIVoice Ep132 : កញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ និងហានិភ័យចំពោះសន្តិសុខតំបន់
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ថ្មីៗនេះ ថា ខ្លួនបានផ្តល់កញ្ចប់ជំនួយយោធាចំនួន ៣៤៥ លានដុល្លារដល់កោះតៃវ៉ាន់ ដែលនេះជាកញ្ចប់ដ៏ធំដំបូងរបស់រដ្ឋបាល លោក Joe Biden ដើម្បីជួយកោះតៃវ៉ាន់ទប់ទល់នឹងចិន។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា នឹងពន្យល់អំពីគោលជំហរ និងផលប្រយោជន៍ដែលតៃវ៉ាន់ទទួលបានអំពីការផ្ដល់ជំនួយពីស.រ.អា. និងផលប៉ះពាល់ដល់ស្ថានភាពសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងជាមួយនឹងប្រទេសចិនពាក់ព័ន្ធទៅនឹងបញ្ហាជុំវិញច្រកសមុទ្រតៃវ៉ាន់។ សំណួរទី ១៖ ជាបឋម តើលោកបណ្ឌិតអាចសង្ខេបអំពីសាវតានៃជំនួយសភាវុធដែលស.រ.អា. បានផ្ដល់ទៅកាន់តៃវ៉ាន់ដែលមានតម្លៃស្មើនឹង ៣៤៥លានដុល្លាអាមេរិក? ទី១-សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ថ្មីៗនេះ ថា ខ្លួនបានផ្តល់កញ្ចប់ជំនួយយោធាចំនួន ៣៤៥ លានដុល្លារដល់កោះតៃវ៉ាន់ ដែលនេះជាកញ្ចប់ដ៏ធំដំបូងរបស់រដ្ឋបាល លោក Joe Biden ដើម្បីជួយកោះតៃវ៉ាន់ទប់ទល់នឹងចិន។ កញ្ចប់ជំនួយនេះ រួមមានប្រព័ន្ធការពារដែនអាកាសចល័តមនុស្ស (MANPADS) សមត្ថភាពស៊ើបការណ៍ និងការឃ្លាំមើលអាវុធ និងកាំជ្រួច ជាដើម ហើយការប្រកាសនេះត្រូវបានធ្វើឡើងដោយសេតវិមានសហរដ្ឋអាមេរិក និងបានធ្វើឡើងខណៈដែលចិនកំពុងធ្វើសមយុទ្ធយោធានៅជិតកោះតៃវ៉ាន់ផងដែរ។ មែនទែនទៅ យើងក៏បានដឹងដែរថា រដ្ឋាភិបាលចិនបានទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនជាយូរមកហើយ…
-
AVD Ep37: Opportunities and Challenges of Online Learning in the Post Pandemic
Speaker: Mr. LY Venghong, President of the Global Pathways International School (GPIS) Host: CHHOUN Sreynou It is believed that e-learning platform would play a critical role in the near future regionally and globally. During the COVID-19 pandemic, online learning or digital education has been popular and necessary for everyone. Importantly, ASEAN leaders, in November under…
-
AVIVoice Ep131 : ការផ្លាស់ប្តូរថ្នាក់ដឹកនាំជំនាន់ថ្មីនៅប្រទេសកម្ពុជា និងផលប៉ះពាល់ដល់ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន
ការផ្ដល់ឱកាសដល់យុវជន និងថ្នាក់ដឹកនាំវ័យក្មេងនៅកម្ពុជាគឺជាភាពចាំបាច់ក្នុងការបន្តនូវកេរ្តិ៍តំណែរ និងស្នាដៃនៃសន្តិភាពដែលវីរៈជនជំនាន់មុនបានបន្សល់ទុកឱ្យ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឆេង គីមឡុង នឹងផ្សល់នូវទស្សនៈពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរថ្មីនៅកម្ពុជា ជាពិសេសលោកនឹងពន្យល់អំពីផលប៉ះពាល់ដល់ការអភិវឌ្ឍន៍នៅកម្ពុជាបច្ចុប្បន្ន និងសមត្ថភាពនៃថ្នាក់ដឹកនាំវ័យក្មេងក្នុងការថែរក្សាសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។ សំណួរទី ១: ជាបឋម តើលោកបណ្ឌិតអាចផ្តល់នូវទស្សនៈផ្ទាល់ខ្លួនបន្តិចបានទេពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរថ្មីមួយនេះ? លោកបណ្ឌិត ឆេង គីមឡុង: បាទ នេះគឺជារបត់ថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រនយោបាយនយោបាយរបស់កម្ពុជា បើយើងក្រឡេកមើលរយៈពេល ៣០ឆ្នាំកន្លងមកនេះ ឬក៏នៅឆ្ងាយជាងនេះទៅទៀត។ ប៉ុន្តែបើសិនជាមើលចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់ឆ្នាំ ២០២៣ នេះគឺជាការកំណត់ថ្មីមួយនូវការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍បំផុត បន្ទាប់ពីមានការបោះឆ្នោតលើកទី១ នៅក្នុងឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ គឺមានរយៈពេល៣០ឆ្នាំគត់ ដែល ៣០ឆ្នាំនេះ បញ្ជាក់អំពីការខិតខំប្រឹងប្រែងផ្លាស់ប្តូរមុខមាត់របស់កម្ពុជានៅក្នុងយុគសម័យថ្មី ការផ្លាស់ប្តូរដែលយើងបានទើបតែដឹងលឺនៅក្នុងរយៈពេលថ្មីៗបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលកំពូលបំផុតរបស់កម្ពុជា គឺជាការផ្តល់ឪកាសឱ្យអ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយជាអ្នកបន្តវេន ដែលនៅក្នុងនោះគឺមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយទៅជានាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីការប្រកាសជាផ្លូវការដោយរដ្ឋសភា និងការតែងតាំងជាផ្លូវការដោយព្រះមហាក្សត្ររួចរាល់នៅក្នុងប្រមាណជាង ២សប្តាហ៍ខាងមុខទៀតនេះ។ ការផ្លាស់ប្តូរនេះគឺអាចជាកម្លាំងចលករថ្មីមួយផ្តល់សន្ទុះទៅដល់ការធ្វើពិពិទកម្ម ការពង្រឹង និងកែទម្រង់នៅក្នុងការដឹកនាំរដ្ឋ ដើម្បីបន្តធានានូវស្ថេរភាព វឌ្ឍនភាព និងវិបុលភាពរបស់កម្ពុជាដែលបានផលដោយសារតែការទទួលបាននូវសុខសន្តិភាពចាប់តាំងពីចុងឆ្នាំ១៩៩៨ កន្លងមក។ សំណួរទី ២:…
-
Cambodia2050 Ep62: ការសិក្សាពីផលិតផលជាតិសរុប (GNP)
ផលិតផលជាតិសរុប (GNP) គឺជាទិន្នផលសរុបដែលផលិតបានក្នុងប្រទេសមួយដោយដកចេញជនជាតិបរទេសដោយទុកតែលទ្ធផលដែលផលិតដោយជនជាតិនៃប្រទេសមួយ។ ជាទូទៅ គេអាចគណនា GNP បានតាមវិធី ៣ ទម្រង់។ គេអាចគណនាតាមប្រាក់ចំណូល ប្រាក់ចំណាយ ឬក៏ផលិតកម្មរបស់សេដ្ឋកិច្ចទាំងមូល។ គេត្រូវពិនិត្យមើលហើយបូកបញ្ជូលគ្នានៃប្រាក់ចំណូលឬចំណាយរបស់តួអង្គពាក់ព័ន្ធទាំងអស់នូវក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងបុគ្គលឯកជន រដ្ឋាភិបាល ក្រុមហ៊ុនឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ លើសពីនេះ យើងមានកត្តាច្រើនក្នុងការធ្វើឱ្យ GNP មានការប្រែប្រួល។ ការរីកចម្រើនធ្វើឱ្យប្រជាជនរកប្រាក់ចំណូលបានហើយក្រុមហ៊ុនក្នុងស្រុកក៏អាចមានលទ្ធភាពក្នុងការនាំចេញផលិតកម្មរបស់ពួកគាត់ផងដែរ ដូចនេះ GNP ក៏មានការកើនឡើងដែរ។ កត្តាមួយទៀត នៅពេលដែលមានការវិនិយោគធំៗ ប្រជាជនក្នុងប្រទេសនោះអាចឱកាសក្នុងការធ្វើការងារធ្វើឱ្យមានប្រាក់ចំណូលច្រើនជាងមុន។ ដូចនេះ នៅពេលដែលជនជាតិមួយមានប្រាក់ចំណូលច្រើនជាងមុន ក៏ធ្វើឱ្យ GNP មានការកើនឡើងដែរ។ មួយវិញទៀត ការកើនឡើងនៃមុខងារនិងតួនាទីនៅក្នុងវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាលឬក៏នៅក្នុងរដ្ឋាភិបាលអាចសុទ្ធតែអាចជំរុញអាត្រា GNP។ ជារួមមក វាអាស្រ័យនៅលើកត្តាសេដ្ឋកិច្ចជាខ្លាំង។ សំណួរទី ១៖ តើអ្វីទៅជាផលិតផលជាតិសរុប (GNP)? ផលិតផលជាតិសរុប (GNP) គឺជាទិន្នផលសរុបដែលផលិតបានក្នុងប្រទេសមួយដោយដកចេញជនជាតិបរទេសដោយទុកតែលទ្ធផលដែលផលិតដោយជនជាតិនៃប្រទេសមួយ។ ជាធម្មតា ប្រទេសមួយមានក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក។ ចំណែកឯទិន្នផល GNP គឺគេបានដកចំណូលនិងចំណាយរបស់ក្រុមហ៊ុនក្រៅស្រុកចេញដើម្បីគណនាចំណូលនិងចំណាយរបស់ក្រុមហ៊ុនក្នុងស្រុកក្នុងរយៈពេលណាមួយ។ សំណួរទី ២៖ តើរដ្ឋាភិបាលអាចគណនាផលិតផលជាតិសរុប…
-
AVIVoice Ep130 : ចិនរៀបចំផែនការសង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែស៊ីជម្រៅ ស្របពេលនៃភាពចលាចលលើពិភពលោក
ពិភពលោកកំពុងតែជួបប្រទះការកើនឡើងកម្ដៅផ្នែកសន្តិសុខ និងភូមិសាស្រ្តនយោបាយ ខណៈដែលប្រទេសចិនក្រោមការដឹកនាំរបស់លោក Xi Jinping កំពុងតែពង្រឹងផ្នែកយោធា និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងន័យការពារដែនអធិបតេយ្យ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត នឹងពន្យល់អំពីគោលដៅយុទ្ធសាស្រ្តនៃការពង្រឹងបន្ថែមនូវផែនការសង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែស៊ីជម្រៅរបស់ចិន និងទស្សនៈរបស់រដ្ឋបាលទីក្រុងប៉េកាំងទៅលើស្ថានភាពបច្ចុប្បន្ននៅលើពិភពលោក។ សំណួរទី ១៖ ជាបឋម ថ្មីៗនេះ លោក Xi Jinping បានជំរុញឱ្យយោធារបស់ខ្លួនពង្រឹងនូវផែនការសម្រាប់សង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែមានភាពស៊ីជម្រៅ ដើម្បីបង្កើនឱកាសជ័យជម្នះនៅក្នុងសង្រ្គាមជាក់ស្ដែង ដែលនេះគឺជាការអំពាវនាវរបស់លោកទៅកាន់កងទ័ព ដើម្បីការពារអធិបតេយ្យភាព និងទឹកដីរបស់ចិន។ តើលោកយល់ឃើញយ៉ាងណាចំពោះការអំពាវនាវរបស់លោក Xi ទៅកាន់កងទ័ពរបស់ខ្លួនមួយនេះ? បាទសូមអរគុណចំពោះសំនួរមួយនេះ សុផារិទ្ធិ។ ការលើកឡើងរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង គឺសំដៅទៅលើការធ្វើទំនើបកម្មយោធានិងការពង្រឹងសមត្ថភាពកងទ័ពដើម្បីឆ្លើយតបទៅនឹងបំរែបំរួលសន្តិសុខតំបន់និងអន្តរជាតិ ក៏ដូចជាការថែររក្សាស្ថេរភាពនិងសន្តិសុខនៅក្នុងប្រទេសនិងតាមបណ្តោយព្រំដែនចិន។ លោកមានបំណងចង់កែប្រែកងទ័ពចិនអោយទៅជាកងទ័ពទំនើបដោយបំពាក់ដោយសព្វាវុធនិងបច្ចេកវិទ្យាទំនើបអោយបានក្នុងឆ្នាំ ២០៣៥។ ការធ្វើទំនើបកម្មយោធាចិនគឺជាដំណើរការកំនែទម្រង់រចនាសម្ព័ន្ធយោធា ការធ្វើសមយុទ្ធជាមួយនឹងសព្វាវុធទំនើបនិងថ្មីៗ និងការកសាង‘ពត៌មានវិទ្យាបនីយកម្មយោធា’ ឬ Military Informationisation ដែលផ្តោតសំខាន់លើការហ្វឹកហាត់សមត្ថភាពកងទ័ពក្នុងការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ការធ្វើអោយបស្ស៊ីគ្នារវាងសព្វាវុធទំនើបនិងកងទ័ពក្នុងការស៊ើបការណ៏យកពត៌មាន និងកសាងជំនាញច្បាស់លាស់។ ការធ្វើពត៌មានវិទ្យាបនីយកម្មយោធារបស់ចិនគឺរួមមានការធ្វើសមាហរណកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (A.I) និងស្វ័យយ័តភាព (Autonomy) ទៅក្នុងបញ្ជាការដ្ឋាន ប្រព័ន្ធអាវុធ និងការសំរេចចិត្ត។ ក្រៅពីនេះទៅទៀតចិនក៏បាននឹងកំពុងបង្កើនសមត្ថភាពអាវុធនុយក្លែអ៊ែរ…
-
AVD Ep36: The Geopolitics of Climate Change: Climate’s Issues and Policy Responses
Speaker: Dr. KEO Piseth, Strategic Advisor to the Asian Vision Institute (AVI) and the Director of Vriens & Partners’ Cambodia Office. Host: CHHOUN Sreynou It is increasingly said that climate action has become a question of geopolitical competition. Recently, the world has attached importance of the positive development of the resumption of the U.S-China Climate…
-
AVIVoice Ep129: តើអាស៊ានពិតជាបែកបាក់គ្នាលើបញ្ហាមីយ៉ាន់ម៉ា មែនឬយ៉ាងណា? រួមជាមួយអនាគតនៃឯកភាពអាស៊ាន (មានវីដេអូ)
យើងបានដឹងរួចមកហើយថា អាស៊ានទំនងជាត្រូវបានបែងចែក ខណៈដែលរដ្ឋសមាជិកមួយចំនួនបានផ្តល់អនុសាសន៍ឱ្យមានការបន្ធូរបន្ថយនូវសកម្មភាពដាក់ទណ្ឌកម្មលើមេដឹកនាំមីយ៉ាន់ម៉ា និងអនុញ្ញាតឱ្យមន្ត្រីការទូតកំពូលរបស់ខ្លួនចូលរួមកិច្ចប្រជុំ ខណៈដែលប្រទេសផ្សេងទៀតមិនចង់ឱ្យមានការចូលរួមជាមួយតំណាងរបបយោធាឡើយ។ ជាងនេះទៅទៀត រហូតមកដល់ពេលនេះ មិនមានការវិវឌ្ឍគួរឱ្យកត់សម្គាល់នៅក្នុងមតិឯកភាពប្រាំចំណុចទេ ខណៈដែលការរួបរួមរបស់អាស៊ានត្រូវបានទាមទារដើម្បីសម្រេចលើជំហានបន្ទាប់។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត Desmond MOLLOY នឹងពិភាក្សាទៅលើគោលជំហរនៃការបែងចែកអាស៊ានជាពីរលើដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងផលប៉ះពាល់ដល់អនាគតនៃការកសាងសហគមន៍អាស៊ានរួម។ សំណួរទី ១: ជាបឋម នាពេលថ្មីៗនេះ ប្រទេសថៃបានអំពាវនាវឱ្យមានកិច្ចប្រជុំថ្នាក់តំបន់លើកទីបីរបស់ខ្លួនជាមួយប្លុកអាស៊ីអាគ្នេយ៍ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅនៅ ប៉ាតាយ៉ា។ ជាដំបូង តើអ្នកអាចចង្អុលបង្ហាញពីរបៀបវារៈសំខាន់ និងគោលបំណងនៃកិច្ចប្រជុំនេះដែលរៀបចំដោយប្រទេសថៃនេះបានទេ? Dr. Desmond Molloy: ក្នុងលិខិតអញ្ជើញដែលឧត្តមសេនីយចូលនិវត្តន៍លោក ប្រាយុទ្ធ បានផ្ញើទៅកាន់សមាជិកអាស៊ាន ព្រមទាំងទៅឥណ្ឌា និងចិនផងដែរ។ លោកបានគូសបញ្ជាក់ថា គោលបំណងចម្បងគឺដើម្បីភ្ជាប់ថ្នាក់ដឹកនាំកំពូលរបស់មីយ៉ាន់ម៉ាឡើងវិញក្នុងការពិភាក្សាក្នុងអាស៊ាន ហើយលោកបានបញ្ជាក់ថា នេះគឺជាសកម្មភាពដ៏ថ្លៃថ្លា និងកិច្ចប្រជុំក្រៅផ្លូវការ ដែលបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ប៉ុន្តែគោលបំណងចម្បងគឺព្យាយាមចាប់ផ្តើមកិច្ចប្រជុំសន្តិភាព ជាមួយនឹងការចូលរួមសារជាថ្មីនៃរបបយោធាក្នុងក្រុងណៃពិដោ។ ហើយនេះត្រូវបានបញ្ជូនចេញដោយលោក Prayuth ប្រហែលមួយខែមុនពេលលោកលាលែងពីអំណាច ដោយបានចាញ់ការបោះឆ្នោតនាពេលថ្មីៗនេះ។ វាជារឿងចម្លែកណាស់ ដែលរដ្ឋាភិបាលអន្តរកាលបច្ចុប្បន្នដែលកាន់អំណាច គួរតែផ្ញើលិខិតអញ្ជើញកិច្ចប្រជុំក្រៅផ្លូវការរបស់បរទេសបែបនេះ។ ជាមួយនឹងគោលបំណងបែបនេះដែលផ្ទុយនឹងកិច្ចព្រមព្រៀងឯកភាពដែលសមាជិកអាស៊ានចំនួនប្រាំបួន បានធ្វើវិសោធនកម្មក្នុងខែសីហាឆ្នាំ 2022 ដើម្បីដកមេដឹកនាំយោធាកំពូលរបស់ Junta នៅក្នុងប្រទេសមីយ៉ាន់ម៉ាពីកិច្ចប្រជុំកំពូលអាស៊ាន តួយ៉ាងកិច្ចប្រជុំក្រៅផ្លូវការខាងលើ គឺមានគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ។…
-
AVIVoice Ep128: ភាពច្បាស់លាស់ និងផលប៉ះពាល់នៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងក្នុងតំបន់
រដ្ឋបាលទីក្រុងសេអ៊ូលហាក់ងាកមកផ្ដល់តម្លៃមកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកាន់តែខ្លាំង បូករួមទាំងវេទិការអាស៊ានផងដែរ ដែលការណ៍នេះ ធ្វើឱ្យវត្តមានរបស់កូរ៉េខាងត្បូងកាន់តែមានឥទ្ធិពល និងការមើលឃើញពីក្រសែរភ្នែករបស់មហាអំណាចនិងបណ្ដាប្រទេសនានាក្នុងតំបន់។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ នឹងពន្យល់អំពីផលប៉ះពាល់នៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងចំពោះប្រទេសចិន និងភាពប្រទាក់ក្រឡាគ្នារវាងយុទ្ធសាស្រ្តនេះជាមួយនឹងវេទិការតំបន់អាស៊ាន ក៏ដូចជាភាពច្បាស់លាស់រួមទាំងការប្ដេជ្ញាចិត្តរបស់កូរ៉េចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក។ សំណួរទី ១៖ យើងអាចសង្កេតមើលឃើញបានថា ក្រោមការដឹកនាំនៃរដ្ឋបាលរបស់លោក Yoon Suk-yeol បានបង្កើននូវភាពស្និតស្នាលជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់កាន់តែខ្លាំងឡើងនិងគួរឱ្យកត់សម្គាល់ នោះគឺស.រ.អ. ហើយជាពិសេសនោះ គឺការបង្វែរនូវវត្តមានរបស់កូរ៉េខាងត្បូងឱ្យកាន់តែខ្លាំងទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ ពាក់ព័ន្ធទៅនឹងចំនុចនេះ តើការដាក់ចេញនូវយុទ្ធសាស្រ្តរបស់ទីក្រុងសេអ៊ូលទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានភាពច្បាស់លាស់យ៉ាងដូចម្ដេចខ្លះ? ពិតហើយដូចខ្ញុំបានលើកឡើងកាលពីសប្ដាហ៍មុននេះ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយបណ្តាប្រទេសដៃគូរបស់ខ្លួន។ ហើយជាពិសេសការផ្តោតសំខាន់របស់យុទ្ធសសាស្រ្តដ៏ថ្មីមួយនេះ គឺផ្តោតលើគោលនយោបាយភាគខាងត្បូងថ្មីនៃគោលនយោបាយការបរទេសរបស់រដ្ឋបាលទីក្រុងសេអ៊ូល ដែលសំដៅស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដូចជា ឥណ្ឌា បណ្តាប្រទេសនៅអាស៊ាន និងអូស្ត្រាលីជាដើម រួមជាមួយនឹងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអាស៊ីឦសាន (Northeast Asia Cooperation Initiative) ដែលស្វែងរកការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រីភាគីរវាងកូរ៉េខាងត្បូង ជប៉ុន និងចិន។ បន្ថែមពីលើនេះ ការសង្កត់ធ្ងន់របស់កូរ៉េខាងត្បូងលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកត្រូវបានជំរុញដោយកត្តាជាច្រើន រួមទាំងសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់តំបន់ សក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ច និងតម្រូវការក្នុងការធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចជិតខាងដូចជាចិន និងជប៉ុនជាដើម។ យ៉ាងណាមិញ កូរ៉េខាងត្បូងមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំងចំបោះយុទ្ធសាស្រ្តរបស់ខ្លួនទៅកាន់តំបន់ដ៏លេចធ្លោមួយនេះ ក្នុងការស្វែងរងនូវផលប្រយោជន៍រួមសម្រាប់ការអភិវឌ្ឍន៍ជាតិ និងជម្រុញកំណើនសេដ្ឋកិច្ចក្នុងស្រុកនិងតំបន់ផងដែរ ហើយដើម្បីសម្រេចបាននូវគោលបំណងទាំងអស់នេះ រដ្ឋបាលរបស់លោក Yoon មានបំណងក្នុងការលើកកម្ពស់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនតាមរយៈបណ្តាញផ្សេងៗ…
-
AVD Ep35: Mekong-Lancang Peace Boat Project in Cambodia:Significance and Ways Forward (Video)
Guest Speaker: Mr. LIM Menghour, Director of the Mekong Centre for Strategic Studies, Asian Vision Institute (AVI) Host: Ms. CHHOUN Sreynou Initiated in 2021, Asian Vision Institute (AVI) has been implementing the Mekong-Lancang Peace Boat Project with the support from the Mekong-Lancang Cooperation Special Fund 2022. Recently, AVI has just successfully concluded a one-week Mekong…