-
AVIVoice Ep122: លទ្ធផល និងវឌ្ឍនភាពស្តីពីជំនួបទ្វេភាគីនៃរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន (មានវីដេអូ)
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីចិន និងជប៉ុនបានជួបប្រជុំទ្វេភាគីនៅឯទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិភាក្សាលើបញ្ហានានានៅក្នុងតំបន់និងអន្តរជាតិ និងស្វែងរកនូវដំណោះស្រាយរួមចំពោះភាពតានតឹងទាំងនោះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក វុន ផានិត បានពន្យល់លម្អិតអំពីគោលបំណងយុទ្ធសាស្រ្តនិងរបៀបវារៈនៃជំនួបទ្វេភាគីនេះ ក៏ដូចជាជំហររៀងៗខ្លួនរបស់ប្រទេសទាំងពីរក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ សំណួរទី១៖ រដ្ឋមន្ត្រីការបរទេសជប៉ុនបានជួបសមភាគីចិន នៅទីក្រុងប៉េកាំង ព្រមទាំងបានពិភាក្សាដោយបើកចំហអំពីភាពមិនសមស្របគ្នាទៅលើបញ្ហាមួយចំនួន ដោយមហាអំណាចអាស៊ីទាំងពីរកំពុងតែស្វែងរកមូលដ្ឋានរួមគ្នាចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។ ដោយផ្អែកតាមខ្លឹមសារជារួមនៃកិច្ចពិភាក្សានេះ តើមានរបៀបវារៈអ្វីខ្លះដែលត្រូវបានលើកឡើងអំឡុងពេលនៃកិច្ចពិភាក្សាមួយនេះ? តើជំនួបទ្វេភាគីនេះទទួលបាននូវលទ្ធផលផ្លែផ្ការអ្វីខ្លះ? លោក វុន ផានិត៖ បាទសូមអរគុណ។ ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន ដែលបានកើតឡើងនៅក្នុងប្រទេសចិនពីថ្ងៃទី១ ដល់ថ្ងៃទី២ ក្នុងខែនេះ។ ជាក់ស្តែង វាមិនមែនជារឿងថ្មីទេដែលថ្នាក់ដឹកនាំចិន ក៏ដូចជាថ្នាក់ដឹកនាំជប៉ុនទៅទស្សនកិច្ចទៅ វិញទៅមក ដោយនេះបើតាមការសិក្សាស្រាវជ្រាវកន្លងមកគឺយើងឃើញចាប់ពីឆ្នាំ ២០១៤មក នាយករដ្ឋមន្ត្រី អាបេ បានធ្វើទស្សនកិច្ចនៅប្រទេសចិន រហូតដល់ឆ្នាំ២០១៩ គឺមានជំនួប ២ទៅ៣ ដងរួចមកហើយ។ ជាក់ស្តែងចិនដែលធ្វើទស្សនកិច្ចទៅកាន់ជប៉ុនវិញ ក៏មានចាប់ពីឆ្នាំ២០១១ ដល់ ២០១៩ តាមរយៈនាយករដ្ឋមន្ត្រីរបស់ចិន ក៏ដូចជាប្រធានាធិបតីជាដើម។ ក្នុងដំណើរទស្សនកិច្ចនោះប្រទេសទាំង២បានសិក្សាស្វែងយល់ពីគ្នដើម្បីដោះស្រាយបញ្ហាជម្លោះដែលនៅសេសសល់ ក៏ដូចជាកាតបន្ថយនូវភាពតានតឹងនៅក្នុងបញ្ហាភូមិ សាស្រ្តនយោបាយ ជាពិសេសរឿងដែលពាក់ព័ន្ធជាមួយជម្លោះលើកោះសមុទ្រចិន ខាងកើត។ ពាក់ព័ន្ធជាមួយទស្សនកិច្ចថ្មីៗនេះគឺលោករដ្ឋមន្ត្រីការបរទេសជប៉ុន…
-
AVD Ep32: Current and Future Global Security in 2023 and Beyond (Video)
Amid the increasingly sharpened rivalry between super powers, international security challenges including the on-going conflict between Russia and Ukraine have brought about great concerns on the global security order and increased crises. In this episode, Asian Vision Dialogue with our special speaker, Dr. JOSEPH Matthews, Senior Professor, BELTEI International University, will discuss such security concerns…
-
AVIVoice Ep121: ជំនួបរវាងលោកស្រី Tsai Ing-wen និងប្រធានសភាស.រ.អ. និងផលប៉ះពាល់ចំពោះទំនាក់ទំនងស.រ.អ.-ចិន (មានវីដេអូ)
កាលពីសប្ដាហ៍មុន ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើដំណើរទស្សនកិច្ចការងារទៅកាន់ស.រ.អ. ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយ លោក Kevin McCathy ដែលជាប្រធានសភាអាមេរិកថ្មី ដើម្បីសិក្សានិងគៀរគរអំពីជំហរគាំទ្ររបស់ស.រ.អ. លើបញ្ហានៅច្រកសមុទ្រកោះតៃវ៉ាន់។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានពន្យល់អំពីគោលដៅយុទ្ធសាស្រ្តនៃដំណើរទស្សនកិច្ចមួយនេះ និងលើកឡើងអំពីផលប៉ះពាល់មួយចំនួនចំពោះទំនាក់ទំនងរវាងស.រ.អ.និងចិន ជុំវិញការកើនឡើងកំដៅលើបញ្ហាកោះតៃវ៉ាន់ផងដែរ។ កាលពីថ្ងៃទី៥ ខែមេសា កន្លងទៅ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានធ្វើដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងជួបពិភាក្សាជាមួយនឹងប្រធានសភាអាមេរិកលោក Kevin McCarthy។ នេះគឺជាជំនួបលើកទី២ហើយរវាងតំណាងជាន់ខ្ពស់នៃស.រ.អ. និងលោកស្រី Tsai ហើយក៏ទទួលបាននូវប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ភាគីចិនរបស់លោក Xi ផងដែរ។ សំណួរទី ១៖ ជាបឋម តើលោកអាចបកស្រាយត្រួសៗបន្តិចបានទេជុំវិញគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-wen ទៅកាន់ស.រ.អ. អំឡុងពេលនៃភាពតានតឹងកំពុងកើតមានឡើងជុំវិញបញ្ហាកោះតៃវ៉ាន់? ដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-Wen ទៅសហរដ្ឋអាមេរិកបានបង្កអោយមានភាពតានតឹងបន្ថែមទៀតទៅលើទំនាក់ទំនងដ៏ស្រួចស្រាលរវាងសហរដ្ឋអាមេរិកនិងចិន ដែលលោកស្រីបានប្រកាសថាជាទស្សនកិច្ចសំរាប់ប្រជាធិបតេយ្យសកលនិងជាការពង្រឹងសន្តិសុខតៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់លោកស្រីក៏ជាដំណើរទស្សនកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេស Guatemala និង Belize ដែលនៅមានទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់…
-
Cambodia2050 Ep58: ការហាត់ Yoga ដើម្បីបង្កើនគុណភាពជីវិតបុគ្គល និងសង្គម
វាគ្ម័ន៖ លោក យ៉ាន់ វណ្ណៈ សហស្ថាបនិក និងនាយកប្រតិបត្តិ Peace Yoga ការហាត់ YOGA គឺជាការហាត់ប្រាណផ្ដោតលើសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត។ ក្នុងភាសាខ្មែរ “យោ” បកប្រែថា យោគៈ ដែលប្រជាជនយើងនិយមហៅថា YOGA។ យើងនិយាយពីសុខភាពផ្លូវកាយ ការហាត់ YOGA អាចជួយឱ្យប្រព័ន្ធសាច់ដុំយើងមានសុខភាពល្អ រឹងមាំ និងអាចបត់បែនបាន ដោយលំហាត់ YOGA អាចធ្វើឱ្យសាច់ដុំលាឬក៏ធ្វើឲ្យប្រឹងខ្លាំង។ បន្ទាប់មកទៀតនោះ ការហាត់ YOGA ក៏ជួយដល់ប្រព័ន្ធឆ្អឹងរបស់យើងដោយចលនារបស់ YOGA ធ្វើឲ្យឆ្អឹងនិងសាច់ដុំមានចលនាជាមួយគ្នា ធ្វើឲ្យសារធាតុចិញ្ចឹមក្នុងចរន្តឈាមហូរបានល្អដែលធ្វើឲ្យឆ្អឹងរឹងមាំ។ រីឯការឈឺក្រពះ ឬការលើសជាតិអាស៊ីតគឺបណ្តាលមកពីការហូបអ្វីមិនត្រឹមត្រូវ ឬអាហារដែលគ្មានតុល្យភាព។ ការហាត់ YOGA ក៏អាចជួយក្នុងការរំលាយអាហារធ្វើឲ្យក្រពះដំណើរការបានល្អ។ ចំពោះសុខភាពផ្លូវចិត្តវិញ ការហាត់ YOGA អាចជួយដល់ប្រព័ន្ធប្រសាទរបស់យើង។ កាលណាយើងធ្វើការច្រើន ប្រព័ន្ធប្រសាទរបស់យើងមានការរងសម្ពាធ។ ការហាត់ YOGA ធ្វើឲ្យប្រព័ន្ធប្រាសាទយើងសំរាកមកវិញ។ ដោយការហាត់ YOGA ជួយដល់ប្រព័ន្ធប្រាសាទយើង វាក៏អាចជួយដល់ប្រព័ន្ធអកម៉ូនរបស់យើងដែរឲ្យវាមានដំណើរការបានល្អ។ បន្ថែមទៀតនោះ បើទោះបីជា ការហាត់…
-
AVIVoice Ep120: យោធាមីយ៉ាន់ម៉ា ជំរុញឱ្យមីយ៉ាន់ម៉ា វិលទៅកាន់លទ្ធិប្រជាធិបតេយ្យ និងការរំសាលគណបក្ស NLD (មានវីដេអូ)
ថ្មីៗនេះ មេដឹកនាំយោធាមីយ៉ានម៉ា បានជម្រុញស្នើឱ្យមហាអំណាច និងប្រទេសដែលរិះគុណខ្លួន ត្រឡប់មកគាំទ្រលើគោលជំហរថ្មីក្នុងការនាំមីយ៉ាន់ម៉ាត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។ មិនយូរប៉ុន្មាន យោធាមីយ៉ាន់ម៉ាក៏បានរំសាយចោលនូវគណបក្សរបស់លោកស្រី អ៊ុង ស៊ានសូជី (NLD) ដែលបង្កជាការរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងស្ថានការណ៍បែបនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត Desmond MOLLOY បានពន្យល់អំពីគោលជំហរដែលយោធាមីយ៉ាន់ម៉ាជម្រុញចង់ឱ្យមានការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ និងភាពច្បាស់លាស់របស់ខ្លួន ក៏ដូចជាទស្សនរបល់លោកទៅលើការរំលាយគណបក្ស NLD ផងដែរ។ សំណួរទី១៖ ការថ្លែងសុន្ទរកថាក្នុងពិធីដង្ហែកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំកាលពីសប្តាហ៍មុន នាយឧត្តមសេនីយ៍ Minh Aung Hlaing បានជំរុញឱ្យសហគមន៍អន្តរជាតិសហការជាមួយកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់រដ្ឋាភិបាលបច្ចុប្បន្ន ដែលស្ថិតនៅក្រោមអំណាចយោធាដោយប្រយ័ត្នប្រយែងដើម្បីដើរលើមាគ៌ាត្រឹមត្រូវ ដើម្បីប្រគល់ប្រទេសមីយ៉ាន់ម៉ាត្រឡប់ទៅលទ្ធិប្រជាធិបតេយ្យវិញ។ ការគ្រប់គ្រងដោយយោធារបស់មីយ៉ាន់ម៉ា មានបំណងចង់ឱ្យមហាអំណាចបរទេសនៅពីក្រោយខ្លួនក្នុងការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ ជំនួសឱ្យការឈរជាមួយរដ្ឋាភិបាលស្រមោល National Unity government (NUG)។ ក្នុងន័យនេះ តើលោកយល់យ៉ាងណាដែរចំពោះការចង់បានលទ្ធិប្រជាធិបតេយ្យរបស់របបយោធាត្រឡប់មកប្រទេសវិញ ដោយជំរុញសហគមន៍អន្តរជាតិឱ្យនៅខាងខ្លួន? នោះជាថ្ងៃដ៏ត្រជាក់នៅក្នុងឋាននរកនៅពេលរបបយោធាចង់ប្រគល់ប្រទេសឱ្យមកលទ្ធិប្រជាធិបតេយ្យវិញ។ បន្ទាប់ពីរយៈពេល៦០ឆ្នាំ ក្រោមរបបយោធាបានអនុញ្ញាតឱ្យមានការចាប់ផ្តើមនៃលទ្ធិប្រជាធិបតេយ្យបែបវិន័យក្នុងឆ្នាំ ២០១១ គឺពិតជាស្ថិតនៅក្រោមសម្ពាធអន្តរជាតិ និងដោយជឿថាវាអាចជាផលប្រយោជន៍របស់ខ្លួន។ ប៉ុន្តែរដ្ឋប្រហារនេះបានកើតឡើងនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយសារតែអគ្គមេបញ្ជាការ និងកងទ័ពបច្ចុប្បន្នបានបាត់បង់ការអត់ធ្មត់ចំពោះចលនាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ហើយវាមិនបានផ្តល់ផលប្រយោជន៍ដល់កងទ័ពដូចការរំពឹងទុកនោះទេ។ ហើយតាមពិតទៅ អគ្គមេបញ្ជាការ…
-
AVD Ep31: How can ASEAN Chair deal with Myanmar Crisis?
Guest Speaker: Ms. HIM Sothearoth, Lecturer of the Institute for International Studies and Public Policy (IISPP) Host: Ms. CHHOUN Sreynou As aware of, Indonesia has completed its role as G20 Presidency in 2022 with a great success. This year, Indonesia assumes ASEAN Chairmanship with the commitment to bolster the regional grouping’s relevance under the theme…
-
Cambodia2050 Ep57: ការយល់ដឹងអំពីសុវត្ថិភាពនៅលើប្រព័ន្ធឌីជីថលសម្រាប់សហគ្រាសធុនតូច និង មធ្យម
សុវត្ថិភាពនៅលើប្រព័ន្ធឌីជីថល ឬក៏ Cyber security មកពីពាក្យ Cyber និង Security។ ដូចនេះ វាសំដៅទៅលើការការពារទិន្នន័យ ឬក៏កុំព្យូទ័រពីការវាយប្រហារផ្សេងៗនៅលើប្រព័ន្ធអុីនធើណេត កុំឱ្យទិន្នន័យយើងបាត់បង់ ឬក៏ត្រូវបានគេកែប្រែ ឬក៏ត្រូវបានគេយកទៅលក់នៅតាមបណ្ដាញផ្សេងៗ។ ប្រសិនបើយើងនិយាយទាក់ទងជាមួយនឹងហានិភ័យឬក៏ការវាយប្រហារ យើងត្រូវចែកការវាយប្រហារជា ២ ផ្នែកផ្សេងៗគ្នា៖ ទី ១ គឺទាក់ទងជាមួយនឹងហានិភ័យពីខាងក្នុង។ ទី ២ គឺទាក់ទងជាមួយនឹងហានិភ័យពីខាងក្រៅ។ ទាក់ទងជាមួយនឹងហានិភ័យខាងក្រៅក៏យើងចែកចេញជា ២ ប្រភេទដែរ។ ទី ១៖ ទាក់ទងជាមួយនឹងការវាយប្រហារទៅលើប្រព័ន្ធ Technology ឬក៏ System របស់យើង។ ទី ២៖ទាក់ទងជាមួយនឹងការវាយប្រហារទៅលើមនុស្សដែលគេហៅថា Social Engineering។ ហើយប្រសិនបើពួកគេនិយាយពីផលវិបាកពីការមិនមានចំណេះដឹងពីសុវត្ថិភាពនៅលើប្រព័ន្ធឌីជីថល វាមានច្រើនមិនអាចកំណត់បាន។ កុំព្យូទ័រយើងអាចត្រូវបានគេវាយប្រហារ ឬក៏ឯកសារដែលនៅក្នុងកុំព្យូទ័របានបែកធ្លាយលើប្រព័ន្ធអុីនធឺណេតឬក៏ Facebook Account ត្រូវបានគេ Hack នោះយើងអាចចាញ់បោកធ្វើឱ្យបាត់បង់ប្រាក់ឬក៏ឯកសារសំខាន់ៗឬក៏គេអាចប្រើ Facebook Account /Telegram Account ទៅវាយប្រហារបុគ្គលផ្សេងទៀត។ ប្រសិនបើយើងក្រឡេកមើលទំនួលខុសត្រូវទាក់ទងជាមួយនឹងការការពារនៃ Cyber Security…
-
AVIVoice Ep119: សមយុទ្ធយោធាស.អ.រ. និងកូរ៉េខាងត្បូង និងការឆ្លើយតបរបស់កូរ៉េខាងជើង (មានវីដេអូ)
ស.រ.អ. និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធាខ្នាតធំរួមគ្នាមួយ ដើម្បីពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពស៊ីជម្រៅ និងរឹងមាំ។ ស្របពេលជាមួយគ្នានេះ កូរ៉េខាងជើងក៏បានឆ្លើយតបទៅនឹងសកម្មភាពដ៏គួរឱ្យព្រួយបារម្មណ៍របស់ប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ ដោយការត្រៀមខ្លួនដោយអាវុធនុយក្លេអ៊ែរដែលខ្លួនមាន។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា បានពន្យល់អំពីគោលបំណងរបស់ស.រ.អ.និងកូរ៉េខាត្បូងក្នុងការធ្វើសមយុទ្ធយោធាខ្នាតធំមួយនេះ និងផលប៉ះពាល់នៃការត្រៀមខ្លួនរបស់កូរ៉េខាងជើងក្នុងការឆ្លើយតបទៅនឹងសកម្មភាពមួយនេះ។ សំណួរទី១៖ នាពេលថ្មីៗនេះ ស.រ.អ. និងសម្ព័ន្ធមិត្តខ្លួនក្នុងតំបន់គឺកូរ៉េខាងត្បូង កំពុងតែធ្វើឡើងនូវសមយុទ្ធយោធាមួយ ដើម្បីពង្រីកបន្ថែមនិងពង្រឹងកម្រិតក៏ដូចជាទំហំនៃសមយុទ្ធយោធា និងការហ្វឹកហ្វឺនរួមគ្នា នៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ ជាបឋម តើការអនុវត្តឡើងនូវសមយុទ្ធយោធានៃសម្ព័ន្ធមិត្តរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានន័យ និងជះឥទ្ធិពលដូចម្តេចចំពោះសន្តិសុខក្នុងតំបន់? លោកបណ្ឌិត ធិន វុត្ថា៖ បាទ អរគុណ។ កន្លែងនេះខ្ញុំចង់បញ្ជាក់បន្តិចពាក់ព័ន្ធទៅនឹងការធ្វើសមយុទ្ធយោធា មែនទែនទៅគឺយើងឃើញថារាល់ការធ្វើសមយុទ្ធយោធាកនុងទម្រង់ណាក៏ដោយវាជាការសម្តែងនូវឥទ្ធិពល ក៏ដូចជាសមត្ថភាពយោធារបស់ខ្លួនហើយម្យ៉ាងទៀត ការធ្វើសមយុទ្ធយោធាក៏ជាការបង្អួតនូវសម្ភារៈយោធាផងដែរទៅឱ្យអន្តរជាតិដូចជាបណ្តាប្រទេសជាមិត្តផ្សេងៗទៀតថាប្រទេសរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារប្រទេសរបស់ពីការឈ្លានពាននានា ប៉ុន្តែយើងឃើញហើយថាការធ្វើសមយុទ្ធយោធានេះបើសិនជាសម្រាប់ប្រទេសដែលមិនពេញចិត្ត ឬជាប្រទេសបច្ឆាមិត្តដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង នោះកូរ៉េខាងជើងគាត់ច្បាស់ជាគិតថាការធ្វើសមយុទ្ធយោធាវាគឺជាការផ្គើន ការឌឺដង និងការចង់គំរាមកំហែងប្រទេសរបស់ខ្លួនតាមបែបចិត្តសាស្ត្រណាមួយ។ តួយ៉ាង យើងឃើញថាបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ី ក៏មិនឃើញមានប្រទេសណាមួយមានប្រតិកម្មខ្លាំងទៅលើការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងដែរ គឺយើងឃើញហើយថាមានតែកូរ៉េខាងជើងមួយទេ ដែលមានប្រតិកម្មជា Allergy តែម្តង។ ត្រង់កន្លែងនេះខ្ញុំចង់បញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនេះ គេសង្កេតឃើញថានៅក្នុងសមយុទ្ធយោធានេះគឺមានការបង្ហាញនូវយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់អាមេរិក និងយន្តហោះចម្បាំងបំបាំងកាយ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើងផងដែរ។ ហើយសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងជើងនេះគឺចង់បានន័យថាស្ថានការណ៍ដែលកើតឡើងនៅឧបទ្វីបកូរ៉េនេះគឺកំពុងស្ថិតក្នុងភាពផុយស្រួយ…
-
AVIVoice Ep118: ដីការចាប់ខ្លួនរបស់លោក Putin និងជំនួបជាមួយនឹងលោក Xi ស្របពេលនៃភាពវឹកវរ
ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែនកំពុងតែមានភាពតានតឹង តុលាការព្រម្មទណ្ឌអន្តរជាតិ (ICC) បានចេញសាលដីការចាប់ខ្លួនរបស់លោក Vladimir Putin ពីបទឧក្រិដ្ឋកម្មសង្រ្គាមពីការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់អំឡុងពេលនៃសង្រ្គាមកំពុងកើតឡើង។ មិនបានប៉ុន្មានថ្ងៃផង លោក Xi Jinping ក៏បានធ្វើដំណើរទៅកាន់សេតវិមាន Kremlin ដើម្បីចូលរួមជំនួបពិភាក្សាកំពូលជាមួយលោក Putin។ ក្នុងកិច្ចសម្ភាសន៍នេះ លោក អំ សុជាតិ បានពន្យល់អំពីខ្លឹមសារនៃសាលដីការចាប់ខ្លួនលោក Putin ចំពោះរូបលោកផ្ទាល់និងប្រទេសរុស្ស៊ីទាំងមូល និងលើកឡើងអំពីលទ្ធផលនៃជំនួបទ្វេភាគីរវាងមេដឹកនាំនៃប្រទេសមហាអំណាចកុម្មុនីស្តទាំងពីរផងដែរ។ សំណួរទី១៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ តុលាការព្រម្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសចេញនូវដីការចាប់ខ្លួនរបស់លោកប្រធានាធិបតី Vladimir Putin លើការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមពីការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។ ជាបឋម តើ (វាគ្មិន) អាចពន្យល់លម្អិតបន្តិចបានទេពាក់ព័ន្ធទៅនឹងសុំណុំរឿងរបស់លោក Putin ដែលស៊ឺបអង្កេតដោយតុលាការព្រម្មទណ្ឌអន្តរជាតិ? លោក អាំ សុជាតិ៖ ដូចដែលយើងបានដឹងហើយថា ICC គឺជាតុលាការអន្តរជាតិត្រូវបានបង្កើតឡើងនៅក្រោមលក្ខន្តិកៈនៃទីក្រុងរ៉ូមឆ្នាំ២០០២ ហើយ ICC មានសមត្ថកិច្ចទប់ស្កាត់នៅក្នុងករណីមួយចំនួនប្រសិនបើប្រទេសដែលមានបទល្មើសបានប្រព្រឹត្តនោះជាភាគីនៃលក្ខន្តិកៈនៃទីក្រុងរ៉ូម ឬ ប្រទេសដើមរបស់ជនល្មើសគឺជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម។ ICC អាចអនុវត្តយុត្តាធិការរបស់ខ្លួនបានលុះត្រាតែតុលាការជាតិមិនអាច ឬ មិនចង់ដំណើរការនៃក្តីនោះ។ ICC…
-
AVD Ep30: China’s 12 Points Proposal for Peace in Ukraine
Recently, China has released a 12-point peace plan on the occasion of the first anniversary of the Russia-Ukraine crisis, calling for a ceasefire between Kyiv and Moscow. After being announced by China’s senior diplomat WANG Yi at the Munich Security Conference 2023, this peace initiative has been at the centre of discussion, among others, including…