-
AVIVoice Ep127: លទ្ធផលនៃជំនួបថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន
ស.រ.អ. និងហ្វីលីពីនទើបតែពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគ្នានឹងគ្នា អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនទៅកាន់ស.រ.អ.។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា អ៊ុច សម្ផស្ស បានពន្យល់អំពីលទ្ធផលនៃជំនួបទ្វេភាគីរវាងប្រធានាធិបតីស.រ.អ. និងហ្វីលីពីន និងបង្ហាញអំពីទិដ្ឋភាពទូទៅនៃសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ។ សំណួរទី១៖ នៅដើមខែឧសភានេះ ប្រធានាធិបតីនៃប្រទេសហ្វីលីពីនបានធ្វើដំណើរទស្សនៈកិច្ចជាន់ខ្ពស់ចំនួន៤ថ្ងៃទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយនឹងដៃគូជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងការពិភាក្សាលើសន្តិសុខជាតិរបស់ខ្លួននៅក្នុងតំបន់។ ជាដំបូង ដើម្បីជាការយល់ដឹង សូម (វាគ្មិន) ផ្តល់នូវទិដ្ឋភាពសង្ខេបអំពីសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីននេះ? ហើយហេតុអ្វីបានជាប្រទេសទាំងពីរបានក្លាយទៅជាស្និទ្ធស្នាលបែបនេះ? ប្រាកដហើយ ដើម្បីយល់ដឹងពីដំណើរទស្សនៈកិច្ចជាន់ខ្ពស់មួយនេះ ខ្ញុំក៏ចង់បង្ហាញបន្តិចដែរពីសម្ព័ន្ធភាពដ៏យូរអង្វែង និងជិតស្និទ្ធរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកនេះ។ ជាដំបូងបើយើងនិយាយពីទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក គឺវាចាប់ផ្តើមតាំងពីក្រោយសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៦ ដែលជាឆ្នាំប្រទេសហ្វីលីពីនទទួលបានឯករាជ្យពីសហរដ្ឋអាមេរិកផ្ទាល់តែម្តង។ នៅក្រោយសង្គ្រាមលោកលើកទី២នោះផងដែរ សហរដ្ឋអាមេរិកបានជួយសាងសង់ប្រទេសហ្វីលីពីនឡើងវិញ ហើយលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក Harry S. Truman បានដាក់ចេញនូវសេចក្តីប្រកាសលេខ២៦៩៥ទទួលស្គាល់ជាផ្លូវការនូវឯករាជ្យភាពរបស់ប្រទេសហ្វីលីពីន។ នៅឆ្នាំបន្ទាប់ ឆ្នាំ១៩៤៧ ប្រទេសទាំងពីរបានចុះ «កិច្ចព្រមព្រៀងមូលដ្ឋានយោធា (Military Bases Agreement)» ដែលសម្រាប់ឱ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានទ័ពនៅលើទឹកដីប្រទេសហ្វីលីពីន។ បន្ទាប់មកទៀតនៅឆ្នាំ១៩៥១ ប្រទេសទាំងពីរក៏បានចុះនូវ «កិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក (Mutual Defense Treaty (MDT)» ដើម្បីធានាបាននូវសន្តិសុខរបស់ប្រទេសហ្វីលីពីនក្នុងនាមជាដែលទើបទទួលបានឯករាជ្យ…
-
Cambodia2050 Ep61: ការចាប់ផ្តើមសិក្សាពីអតិផរណា
អតិផរណា គឺជាការកើនឡើងនៃថ្លៃទំនិញនិងសេវាកម្មដែលយើងប្រើប្រាស់នៅក្នុងសេដ្ឋកិច្ច។ នៅពេលដែលមានអតិផរណាមានការកើនឡើង ហិរញ្ញវត្ថុនៅក្នុងដៃយើងឬក៏អ្វីដែលយើងតម្កល់ទុកនៅធនាគារនឹងមានការធ្លាក់ចុះនៃតម្លៃរបស់ខ្លួនដែលធ្វើឲ្យយើងត្រូវចំណាយលុយច្រើនដើម្បីទិញផលិតផលនិងសេវាកម្មមួយនៅលើទីផ្សារដែលយើងធ្លាប់តែប្រើប្រាស់ពីមុនមក។ ជាទូទៅ អតិផរណាមានការកើនឡើងខ្ពស់តែងតែប៉ះពាល់ដល់ដល់ប្រទេសទាំងមូលឬក៏ពិភពលោកទាំងមូល។ ប៉ុន្តែជាមួយគ្នានេះក៏មានអ្នកចំណេញពីការកើនឡើងនៃអតិផរណាដែរ។ ជាធម្មតា អ្នកដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺអ្នកដែលមានប្រាក់ចំណូលទាប និងអ្នកដែលមានប្រាក់ចំណូលថេរ។ ផ្ទុយទៅវិញ អ្នកដែលផលិតម្ហូបអាហារអាចនឹងចំណេញលុយ នៅក្នុងពេលមានអតិផរណាកើនឡើងដោយគាត់យកលុយនោះទៅទុក។ មួយវិញទៀតអតិផរណាកើឡើងខ្ពស់ក៏អាចនាំឲ្យប៉ះពាល់សេដ្ឋកិច្ចដែរ។ បើសិនកាន់តែខ្លាំងគឺកាន់តែធ្ងន់ធ្ងរ ពីព្រោះវាធ្វើឲ្យទំនិញមានការឡើងថ្លៃខ្លាំង។ ដើម្បីដោះស្រាយអតិផរណាកើនឡើងខ្ពស់។ ដើម្បីដោះស្រាយអតិផរណាកើនឡើងខ្ពស់ ជាទូទៅ យើងមានគោលនយោបាយជាច្រើនហើយការសម្រេចចិត្តក្នុងការជ្រើសរើសនូវគោលនយោបាយណាមួយអាស្រ័យទៅលើស្ថានភាពនៃអតិផរណា មូលហេតុនៃអតិផរណាបូករួមទាំងលទ្ធភាព និងមធ្យោបាយដែលអាចធ្វើទៅបាន។ ជារួមមក ទាក់ទងទៅនឹងអតិផរណា ខ្ញុំគិតថាវាពិតជាមានសំខាន់ពីព្រោះដោយសារតែរូបយើងរស់នៅក្នុងសង្គម ហើយមនុស្សគ្រប់គ្នាមានលុយហើយប្រើប្រាស់លុយ។ ដូចនេះ យើងត្រូវដឹងថា ផលិតផលមួយណាឡើងថ្លៃ ផលិតផលណាធ្លាក់ចុះ ពេលណាត្រូវចាយលុយ ពេលណាត្រូវទុកលុយ ។ យើងត្រូវដឹងពីចរន្តទូទៅនៃទំនិញឬសេដ្ឋកិច្ច ជាពិសេសគឺការប្រែប្រួលនៃអតិផរណាដោយចំណេះទាំងអស់នេះអាចធ្វើឲ្យការចាយលុយមានប្រសិទ្ធភាព។ សំណួរទី ១៖ តើអ្វីទៅជា អតិផរណា? វាអាចកើតឡើងដោយ មូលហេតុអ្វីខ្លះ? អតិផរណា គឺជាការកើនឡើងនៃថ្លៃទំនិញនិងសេវាកម្មដែលយើងប្រើប្រាស់នៅក្នុងសេដ្ឋកិច្ច។ នៅពេលដែលមានអតិផរណាមានការកើនឡើង ហិរញ្ញវត្ថុនៅក្នុងដៃយើងឬក៏អ្វីដែលយើងតម្កល់ទុកនៅធនាគារនឹងមានការធ្លាក់ចុះនៃតម្លៃរបស់ខ្លួនដែលធ្វើឲ្យយើងត្រូវចំណាយលុយច្រើនដើម្បីទិញផលិតផលនិងសេវាកម្មមួយនៅលើទីផ្សារដែលយើងធ្លាប់តែប្រើប្រាស់ពីមុនមក។ ហើយទាក់ទងទៅនឹងកត្តាដែលនាំឲ្យមានការប្រែប្រួលនៃអតិផរណាគឺមានច្រើនទៅតាមស្ថានភាពរបស់វាផ្សេងៗគ្នា។ ជាទូទៅ នៅក្នុងសេដ្ឋកិច្ច ឃើញអាចមានពីរកត្តាធំៗដែលចូលរួមចំណែកធ្វើឲ្យអតិផរណាមានការប្រែប្រួលតម្លៃ។ ទីមួយ គេហៅថាវត្ថុធាតុដើមដែលវាជំរុញឲ្យមានការប្រែប្រួលតម្លៃក្នុងអតិផរណា។ នៅពេលដែលការផ្គត់ផ្គង់វត្ថុធាតុដើមដើម្បីផលិតទំនិញមួយមានការប្រែប្រួលតម្លៃ វាធ្វើឲ្យតម្លៃមានការឡើងថ្លៃខ្ពស់ខុសពីធម្មតា។ បច្ចុប្បន្ននេះដោយសារតែមានសង្គ្រាមនៅរុស្ស៊ីនៅអ៊ុយក្រែនធ្វើឲ្យតម្លៃប្រេងនឹងមានការឡើងថ្លៃ។…
-
AVIVoice Ep126: យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង (មានវីដអូ)
ឥណ្ឌូ-ប៉ាស៊ីហ្វិក ទទួលបាននូវភាពលេចធ្លោ និងការចាប់អារម្មណ៍នៅក្នុងវាក្យស័ព្ទយុទ្ធទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូងទើបតែបានដាក់ចេញនូវគោលនយោបាយការបរទេស និងយុទ្ធសាស្រ្តថ្មីរបស់ខ្លួនទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានក្លាយជាចំណាប់អារម្មណ៍មួយសម្រាប់សហគមន៍អន្តរជាតិ ជាពិសេសអ្នកសិក្សាតាមដានទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកតែម្ដង។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ នឹងពន្យល់អំពីការលេចឡើងនៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង និងគោលបំណងចម្បងនៃយុទ្ធសាស្រ្តមួយនេះចំពោះតំបន់។ សំណួរទី ១៖ ជាការចាប់ផ្ដើម ឥណ្ឌូ-ប៉ាស៊ីហ្វិក ទទួលបាននូវភាពលេចធ្លោ និងការចាប់អារម្មណ៍នៅក្នុងវាក្យស័ព្ទយុទ្ធទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូងទើបតែបានដាក់ចេញនូវគោលនយោបាយការបរទេស និងយុទ្ធសាស្រ្តថ្មីរបស់ខ្លួនទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានក្លាយជាចំណាប់អារម្មណ៍មួយសម្រាប់សហគមន៍អន្តរជាតិ ជាពិសេសអ្នកសិក្សាតាមដានទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកតែម្ដង។ ជាដំបូង តើលោកអាចរៀបរាប់ត្រួសៗបន្តិចបានទេអំពីការលេចឡើងនូវយុទ្ធសាស្រ្តរបស់កូរ៉េខាងត្បូងលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ? មុននឹងចូលទៅកាន់សំណួរខាងលើ ខ្ញុំសូមរៀបរាប់បន្តិចពាក់ព័ន្ធនឹងដំណើរការវិវត្ត ក៏ដូចជាសវតាត្រួសៗអំពីការកើនឡើងនៃសារៈសំខាន់តំបន់ និងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង។ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានលេចចេញជាតំបន់យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដូចយើងបានដឹងរួចមកហើយថា ដូចជាសហរដ្ឋអាមេរិក ប្រទេសជប៉ុន អូស្ត្រាលី ឥណ្ឌា និងចិនជាដើមបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ និងគោលនយោបាយរៀងៗខ្លួនមកលើតំបន់មួយនេះ។ ម្យ៉ាងវិញទៀត តំបន់នេះសម្បូរទៅដោយធនធានធម្មជាតិ រួមទាំងប្រេង ឧស្ម័ន ជលផល និងរ៉ែ ហើយក៏ជាផ្លូវសមុទ្រដ៏មានសក្ដានុពល និងសារៈសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោកផងដែរ។ លើសពីនេះ តំបន់នេះក៏ជាកន្លែងសម្រាប់ច្រកយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនរបស់ពិភពលោកផងដែរដូចជាច្រកសមុទ្រម៉ាឡាកា ព្រែកជីកស៊ុយអេ…
-
AVD Ep34: Cyberdiplomacy and Capacity Building in Cambodia
Cybersecurity threats, cybercrime, cyber espionage, and the risk of cyberattacks on critical infrastructure are real and growing concerns for governments and organizations across the world. For that reason, cyberdiplomacy is taking a new emerging role to promote cooperation and collaboration between countries to develop governance mechanisms that are effective in managing cybersecurity threats and ensuring…
-
AVIVoice Ep125: គោលនយោបាយគណបក្សកាវក្លៃ និងការផ្លាស់ប្ដូរស្ថានភាពនយោបាយនៅប្រទេសថៃ
គណបក្សកាវក្លៃទទួលបាននូវសម្លេងឆ្នោតច្រើនជាងគេ ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣កាលពីកន្លងទៅនេះ។ ហើយគោលនយោបាយរបស់គណបក្សកាវក្លៃ ក្លាយជាប្រធានបទក្ដៅមួយដែលទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់ប្រជាជនថៃ និងសហគមន៍អន្តរជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី នឹងពន្យល់លម្អិតអំពីគោលនយោបាយដែលបានសន្យាដោយគណបក្សកាវក្លៃប្រសិនបើខ្លួនបានកាន់កាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ និងការប្រែប្រួលស្ថានភាពនយោបាយថៃសម្រាប់អាណត្តិបន្ទាប់។ សំណួរទី១៖ បាទ អរគុណច្រើនលោក វណ្ណលី។ យើងងាកមកមើលគោលនយោបាយរបស់គណបក្ស កៅខ្លៃ វិញម្តង ដោយគណបក្សនេះមានគោលនយោបាយចម្បងមួយរបស់ខ្លួនដើម្បីផ្លាស់ប្តូររដ្ឋធម្ម នុញ្ញ ដែលខ្លួនបានសន្យាថា បន្ទាប់ពីបានជាប់ឆ្នោត និងបានក្លាយជាអាចកាន់កាប់នូវរដ្ឋាភិបាលបាន។ តើលោកវណ្ណលីយល់ឃើញយ៉ាង ណាចំពោះគោលនយោបាយរបស់គណបក្សនេះ និងការរើបម្រស់ចេញពីរបបយោធា មួយនេះ? លោក សេង វណ្ណលី៖ ចំណុចដែលធ្វើឱ្យគណបក្សកៅខ្លៃ ទទួលបានសម្លេងការគាំទ្រដែលគ្រប់មជ្ឈដ្ឋានរំពឹងទុក សម្លេងគាំទ្ររបស់គណបក្ស នេះគឺជាសម្លេងដែលកើតចេញអំពីសម្លេងដែលធ្លាប់គាំទ្រទៅលើគណបក្សធំៗរបស់ ប្រទេសថៃ ក្នុងនោះគឺគណបក្សភឿថៃ និងគណបក្សប្រជាធិបតេយ្យ ក៏ដូចជាគណបក្សផាឡាំងផាឆារ៉ាត់។ សម្លេងដែលគាំទ្រគណបក្សកៅខ្លៃ គឺជាសម្លេងចេញអំពីភឿថៃ ចម្បងដែលអ្នកគាំទ្រគណបក្សភឿថៃមួយចំនួន គាត់ចាប់ ផ្តើមវិលមកគាំទ្រគណបក្សកៅខ្លៃ ដោយសារតែគាត់ជឿថា កៅខ្លៃ ជាគនបក្សដែល មានគោលការណ៍ច្បាស់លាស់ ហើយឈរទៅលើការសម្រេចចិត្តដោយមិនងាករេ។ យើងដឹងហើយថាមុនការបោះឆ្នោត កៅខ្លៃ គាត់បានអះអាងថាគាត់នឹងមិនចូលរួម បង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងត្រកូល ប៉ ពោលគឺ ប្រាវីដ…
-
Cambodia2050 Ep60: ការសន្សំប្រាក់ និងការរៀបចំគម្រោងថវិកា
ជាការពិតណាស់ ការសន្សំប្រាក់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងម្នាក់ៗ។ ហើយង។ ដើម្បីឲ្យយើងសន្សំបានគឺនៅពេលដែលយើងដឹងថា យើងយកវាទៅប្រើក្នុងគោលដៅអ្វីមួយពិតប្រាកដ។ វាពិតជាមានប្រយោជន៍សម្រាប់ជួយយើងក្នុងផ្នែកណាមួយហើយជួយលើកទឹកចិត្តឲ្យយើងដឹងថាយើងកំពុងដើរនៅលើផ្លូវណា។ ការរៀបចំគម្រោងថវិកា គឺជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យការសន្សំទទួលបានជោគជ័យ។ កាលណាយើងមានគម្រោងថវិកាច្បាស់លាស់មានន័យថាយើងអាចមើលឃើញប្រាក់ចំណូលដែលយើងអាចសន្សំបាន។ មួយផ្នែកទៀតគឺ កំហុសឆ្គងមួយចំនួនយើងត្រូវជៀសវាងដែរដូចជា ការមិនបានកំណត់គោលដៅច្បាស់លាស់។ ចំណេះដឹងផ្នែកហិរញ្ញាវត្ថុដូចនេះគួរតែត្រូវផ្សព្វផ្សាយ ហើយ រដ្ឋាភិបាយក៏ដូចជាប្រជាពលរដ្ឋគួរតែជួយផ្សព្វផ្សាយ និងស្វែងយល់។សំណួរទី ១៖ តើ ការសន្សំប្រាក់ មានសារៈសំខាន់យ៉ាងណាខ្លះ? ហើយយើងត្រូវធ្វើយ៉ាងណាដើម្បីសន្សំបាន? ជាការពិតណាស់ ការសន្សំប្រាក់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងម្នាក់ៗ។ មុននឹងយើងទៅមុខទៀត ខ្ញុំសូមលើកពីរចំណុចសម្រាប់មនុស្សម្នាក់ៗដែលយើងជួបប្រទះនៅក្នុងជីវិតរបស់យើងហើយចៀសមិនផុត។ ទីមួយគេហៅថា ព្រឹត្តិការណ៍ជាតម្រូវការចាំបាច់នៅក្នុងជីវិតយើង។ ខ្ញុំលើកឧទាហរណ៍ដូចជានៅពេលយើងចាប់ផ្តើមធំធាត់ យើងនឹងត្រូវទៅសាលារៀន យើងត្រូវស្វែងរកការងារធ្វើដើម្បីរកប្រាក់ចំណូល។ យើងចង់កសាងគ្រួសារ រៀបអាពាហ៍ពិពាហ៍។ ទាំងអស់សុទ្ធតែត្រូវការលុយហើយក៏ជាព្រឹត្តិការណ៍ដែលយើងដឹងមុន។ ដោយឡែកមានព្រឹត្តិការណ៍មួយទៀតដែលយើងហៅថា ព្រឹត្តិការណ៍ដែលយើងអត់ដឹងមុន។ ខ្ញុំសូមលើកយករឿងព្រឹត្តិការណ៍នេះមកបកស្រាយ បើសិនក្នុងករណីមានរឿងអ្វីកើតឡើង តើលុយសម្រាប់តម្រូវការដែលកើតឡើងចំពោះយើង តើយើងបានមកពីណា? នេះហើយជាមូលហេតុដែលការសន្សំប្រាក់មានសារៈសំខាន់ណាស់។ បើយើងមិនបានសន្សំ មិនបានត្រៀម យើងនឹងប្រឈមមុខនឹងបញ្ហាលុយកាកនៅពេលដែលតម្រូវការមានការកើតឡើង។ ដើម្បីឲ្យយើងសន្សំបានគឺនៅពេលដែលយើងដឹងថា យើងយកវាទៅប្រើក្នុងគោលដៅអ្វីមួយពិតប្រាកដ។ វាពិតជាមានប្រយោជន៍សម្រាប់ជួយយើងក្នុងផ្នែកណាមួយហើយជួយលើកទឹកចិត្តឲ្យយើងដឹងថាយើងកំពុងដើរនៅលើផ្លូវណា។ ស្ថានភាពបច្ចុប្បន្ននេះ យើងកំពុងនៅកន្លែងណា។ បើយើងត្រូវការទំហំលុយតូចឬធំ យើងមានលទ្ធភាពក្នុងការសន្សំបានដែរឬអត់? បើយើងសន្សំមិនបាន តើយើងគួរតែកាត់បន្ថយគោលដៅរបស់យើងពីចំនួនធំមកនៅត្រឹមចំនួន ណាមួយបានដែរឬអត់?មួយវិញទៀត…
-
AVIVoice Ep124: លទ្ធផលបោះឆ្នោតនៅប្រទេសថៃ (មានវីដេអូ)
AVIVoice : ប្រទេសថៃទើបតែរៀបចំការបោះឆ្នោតសកលរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលលទ្ធផលបណ្ដោះអាសន្នបានបង្ហាញអំពីភាពជោគជ័យរបស់គណបក្សប្រឆាំងចំនួនពីរគឺគណបក្សកាវក្លៃ និងគណបក្សភឿថៃ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី នឹងពន្យល់លម្អឹតអំពីលទ្ធផលបណ្ដោះអាសន្ន និងលទ្ធភាពនៃការបង្កើតរដ្ឋាភិបាលចម្រុះរបស់គណបក្សប្រឆាំង។ សំណួរទី ១៖ ជាបឋម តើលោកអាចរៀបរាប់លម្អិតបានទេពាក់ព័ន្ធទៅនឹងលទ្ធផលនៃការបោះឆ្នោតជារួមនៅប្រទេសថៃ? វាគ្មិន៖ ដូចដែលរៀបរាប់ខាងលើប្រទេសថៃបានរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មីដែលត្រូវដឹកនាំរដ្ឋាភិបាលសម្រាប់រយៈពេលបួនឆ្នាំទៅមុខ ដែលអ្នកចេញទៅបោះឆ្នោតមានចំនួនដល់ទៅ ៧៥,២% នៃប្រជាជនមានសិទ្ធិបោះឆ្នោតសរុប៥២លាននាក់ បើធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០១៩ ដែលមានត្រឹមតែ៧៤,៦% តែប៉ុណ្ណោះ។ ហើយលទ្ធផលបឋមបង្ហាញថាគណបក្សប្រឆាំងថៃធំបំផុតចំនួនពីររួមគ្នាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ដោយក្នុងនោះគណបក្សចលនាឆ្ពោះទៅមុខឬហៅថាគណបក្សកាវក្លៃ បានទទួលបានអាសនៈ១៥២អាសនៈ បន្ទាប់មកគណបក្សភឿថៃនៅក្នុងលំដាប់លេខពីរ ទទួលបាន ១៤១អាសនៈ។ គណបក្សទាំងពីរបានឯកភាពគ្នាបង្កើតរដ្ឋាភិបាលចម្រុះរួមជាមួយគណបក្សតូចតូចចំនួន៦ផ្សេងទៀតដែលសរុបមាន ៣១៣អាសនៈ។ យ៉ាងណាមិញ លទ្ធផលដែលគណបក្ស Move Forward ឬក៏ចលនាទៅមុខអាចនឹងបង្កើតរដ្ឋាភិបាលចម្រុះនឹងទទួលបានតំណែងនាយករដ្ឋមន្ត្រីទី៣០របស់ថៃនៅមិនទាន់មានភាពប្រាកដប្រជានឡើយទេ ដោយសារតែពួកគេត្រូវការសំឡេងច្រើន យ៉ាងតិច៣៧៦ ពីសភាតំណាងរាស្ត្រសរុប៥០០អាសនៈដើម្បីបំបិទសំឡេង ២៥០អាសនៈរបស់សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាកាលពីឆ្នាំ២០១៩ ដែលមានសិទ្ធិចូលរួមធ្វើការជ្រើសរើសនាយករដ្ឋមន្ត្រីជាថ្មីម្តងទៀតជាលើកចុងក្រោយ។ ទោះបីគេរំពឹងថា នាយករដ្ឋមន្ត្រីទី៣០របស់ថៃ និងគណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវតែងតាំងក្នុងអំឡុងខែកក្កដាទៅខែសីហាឆ្នាំ២០២៣នេះ ក៏ប៉ុន្តែ ផ្អែកលើរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ មិនមានកាលបរិច្ឆេទកំណត់សម្រាប់ការបង្កើតរដ្ឋាភិបាលឲ្យជាក់លាក់នោះទេ។ មានន័យថាគេអត់មានថាថ្ងៃកំណត់ជាក់លាក់ណាមួយត្រូវតែបង្កើតរដ្ឋាភិបាលនៅថ្ងៃណា ក្រោយលទ្ធផលបោះឆ្នោតផ្លូវការបានប្រកាសចេញដោយគណៈកម្មការរៀបចំការបោះឆ្នោត។ ដូច្នេះប្រសិនបើគ្មានការសម្របសម្រួលដើម្បីឲ្យមានការបង្កើតរដ្ឋាភិបាលចម្រុះណាមួយកើតមាននោះទេ ខ្ញុំគិតថាសភាថៃនិងជាប់គាំង ដោយមានតែនាយករដ្ឋមន្ត្រីចាំផ្ទះ…
-
AVD Ep33: Vietnam’s Bamboo Diplomacy: Implications for internal and external cooperation ( Video)
As we have been aware of the development in Vietnam that in the previous two decades have been the most significant time for overall development and national renewal in Vietnam, both internally and externally. In this episode, Asian Vision Dialogue with our special speaker, Dr. Path Kosal, Advisor of the Asian Vision Institute (AVI), will…
-
AVIVoice Ep123: តើឯកសាររបស់មន្ទីរបញ្ចកោណដែលលេចធ្លាយនិយាយអំពីអ្វី?
មន្ទីរបញ្ចកោណស.រ.អ. បានបែកធ្លាយនូវឯកសារសំខាន់ៗមួយចំនួនកាលពីពេលថ្មីៗ ដែលវាក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់សហគមន៍អន្តរជាតិ។ ជាពិសេសឯកសារដែលបែកធ្លាយទាំងអស់នោះ ភាគច្រើននិយាយជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត Neth Thida Chanthima បានពន្យល់អំពីខ្លឹមសារសំខាន់ៗនៃឯកសារដែលត្រូវបានបែកធ្លាយចេញពីបន្ទីរបញ្ចកោណរបស់ស.រ.អ. និងផលប៉ះពាល់ដល់មុខមាត់របស់ស.រ.អ.។ កាលពីដើមខែនេះ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកបានប្រកាសពីការលេចធ្លាយឯកសារដែលបង្ហាញដោយអ្នកបើកយន្តហោះឆ្មាំជាតិអាយុ 21 ឆ្នាំឈ្មោះ Jack Teixeira ។ ក្រោយមក ក្រសួងយុត្តិធម៌បានបើកការស៊ើបអង្កេតលើករណីនេះ។ ទោះបីជាយ៉ាងណាក៏ដោយ វាបានពាសពេញវេទិកាប្រព័ន្ធផ្សព្វផ្សាយដែលរាយការណ៍ពីឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិករាប់សិប ដែលនៅក្នុងនោះ អាថ៌កំបាំងកំពូលដែលគេសម្គាល់ភាគច្រើនត្រូវបានបែកធ្លាយជាសាធារណៈរួចហើយ។ សំណួរទី ១: ជាដំបូង មុននឹងពិភាក្សាទៅដល់ឯកសារលេចធ្លាយទាំងនោះ តើអ្នកអាចពន្យល់បានទេថា តើព្រឹត្តិការណ៍លេចធ្លាយរបស់មន្ទីរបញចកោណបានលាតត្រដាងយ៉ាងដូចម្តេច? Dr. Neth Thida Chanthima: ដូច្នេះ ដូចដែលអ្នកបាននិយាយរួចមកហើយថា Jack Teixeira ដែលមានអាយុ 21 ឆ្នាំ ជាសមាជិកម្នាក់នៃឆ្មាំ/សន្តិសុខជាតិ Massachusetts បានចាប់ផ្តើមបង្ហោះព័ត៌មានសម្ងាត់ជាន់ខ្ពស់របស់រដ្ឋាភិបាលកាលពីមួយខែមុន។ យោងរបាយការណ៍ខ្លះថែមទាំងជឿថា Teixeira បានចាប់ផ្តើមបង្ហោះតាំងពីខែកុម្ភៈឆ្នាំ 2022 តិចជាង 28 ម៉ោងបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកទើបតែបានដឹងអំពីការលេចធ្លាយកាលពីសប្តាហ៍មុន។ ចាប់តាំងពីពេលនោះមក Teixeira…
-
Cambodia2050 Ep59: ការធ្វើសមាធិដើម្បីតម្កើនគុណភាពជីវិតបុគ្គល និងសង្គម (មានវីដេអូ)
វាគ្ម័ន៖ លោក នឹម ឈុន្នី អ្នកជំនាញខាងបណ្ដុះបណ្តាល និងអប់រំផ្លូវចិត្ត។ សមាធិមានន័យថា ស្ងប់ ឬក៏ការស្វែងយល់អំពីខ្លួនឯង និងរបៀបនៃការគ្រប់គ្រងផ្លូវចិត្ត។ ការធ្វើសមាធិពិតជាមានសារៈសំខាន់ខ្លាំងមែនទែន សឹងតែមិនអាចគណនាបាន។ វាអាចជួយយើងក្នុងការគ្រប់គ្រងអារម្មណ៍របស់យើង។ ទីពីរអ្នកដែលធ្វើសមាធិជាប្រចាំ គាត់នឹងទទួលបាននូវថាមពលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ដ។ ទីបី គាត់អាចស្វែងយល់ពីខ្លួនឯង ឲ្យស្គាល់ខ្លួនឯងដើម្បីឲ្យការរស់នៅកាន់តែប្រសើរឡើងជាមួយគ្រួសារនិងសង្គម។ ជាធម្មតា នៅពេលដែលយើងធ្វើលំហាត់ប្រាណ វាជួយសម្រួល ជួយពង្រឹងផ្នែកខាងរាងកាយរបស់យើងឲ្យរឹងមាំ ឲ្យមានថាមពល ប៉ុន្តែសមាធិគឺជាលំហាត់សម្រាប់បង្វឹកផ្នែកផ្លូវចិត្តរបស់យើងឲ្យបានរឹងមាំ។ ព្រះពុទ្ធសម្តែងថា ចិត្តជាប្រធាននៃអ្វីៗទាំងអស់។ យើងគិតបានបែបណា លទ្ធផលនឹងចេញមកបែបហ្នឹង។ ដូចនេះ បើអារម្មណ៍មិនរឹងមាំ យើងនឹងទោរទន់ទៅតាមស្ថានភាពផ្សេងៗតាមរយៈចក្ខុវិញ្ញាណដែលយើងមើលឃើញ។ ជាចុងក្រោយ ដើម្បីចាប់ផ្តើមធ្វើសមាធិដោយខ្លួនឯង យើងអាចចាប់ផ្តើមដោយរកកន្លែងស្ងប់ស្ងាត់ ហើយទៅរកលោកគ្រូ អ្នកគ្រូណាដែលមានជំនាញធ្លាប់អនុវត្តហើយសុំឱកាសដើម្បីបានរៀនសូត្រពីពួកគាត់ហើយយកមកអនុវត្ត។ សំណួរទី ១៖ ខ្ញុំជឿរជាក់ថា បងប្អូនប្រជាពលរដ្ឋរបស់យើងសុទ្ធតែធ្លាប់ឮពីការធ្វើសមាធិ។ ដើម្បីបញ្ជាក់ឱ្យច្បាស់បន្ថែមទៀត តើលោកអាចជួយប្រាប់បានទេថា តើអ្វីទៅជាការធ្វើសមាធិ? ភាគច្រើនជាជនយើងដឹងថាពីការសមាធិរួចមកហើយ ប៉ុន្តែរបៀបនៃអនុវត្តនោះប្រហែលជាចំនួនតិចទេ។ ពាក្យថា សមាធិ គឺជាវិធីសាស្ត្រមួយ ឬក៏ជាលក្ខខណ្ឌមួយក្នុងការអភិវឌ្ឍនិងពង្រឹងផ្លូវចិត្ត។ វាគឺជាបច្ចេកទេសដ៏វ័យចំណាស់មួយក្នុងការអភិវឌ្ឍនិងពង្រឹងផ្លូវចិត្តរបស់យើង។ ជារួមមក សមាធិមានន័យថា ស្ងប់ ឬក៏ការស្វែងយល់អំពីខ្លួនឯង…