Category: កិច្ចការបរទេសផ្សាភ្ជាប់កម្ពុជាទៅកាន់អន្តរជាតិ

  • AVIVoice Ep117: សម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ និងអាណត្តិទី៣ របស់លោក ស៊ី ជាប្រធានាធិបតី (មានវីដេអូ)

    AVIVoice Ep117: សម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ និងអាណត្តិទី៣ របស់លោក ស៊ី ជាប្រធានាធិបតី (មានវីដេអូ)

    សម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ ត្រូវបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដែលជាលោក ស៊ី ជីនពីង ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិចិនក្នុងអាណត្តិទី៣របស់ខ្លួន។ បន្ថែមពីលើនេះ ជាលទ្ធផលយើងឃើញមាននូវការផ្លាស់ប្ដូរមួយចំនួនពាក់ព័ន្ធទៅនឹងក្បាលម៉ាស៊ីដឹកនាំបក្សកុម្មុនីស៍ចិន និងគោលនយោបាយជាតិនិងគោលនយោបាយការបរទេសមួយចំនួនសម្រាប់អាណត្តិថ្មីក្រោមការដឹកនាំរបស់លោក ស៊ី។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឈាង វណ្ណារិទ្ធិ បានពន្យល់អំពីលទ្ធផលសំខាន់ៗនៃសម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ គោលនយោបាយថ្មីរបស់លោក ស៊ី ក៏ដូចជាឥទ្ធិពលនៅក្នុងអាណត្តិទី៣ របស់លោក ស៊ី ផងដែរ។ សំណួរទី១៖ នាថ្ងៃទី៤​ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សាធារណៈរដ្ឋប្រជាមានិតចិនបានប្រព្រឹត្តទៅនៅសម័យប្រជុំពេញអង្គសភាប្រជាជនចិន ដែលក្នុងនោះរួមមានកិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនចិននីតិកាលទី១៤ និងកិច្ចប្រជុំលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនចិននីតិកាលទី១៤។ សម័យប្រជុំពេញអង្គ សភាប្រជាជនចិនឆ្នាំ២០២៣នេះផងដែរ ក៏ទទួលបាននូវការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ អ្នកតាមដានព្រឹត្តិការណ៍ នៃប្រទេសចិន ក៏ដូចជាអ្នកវិភាគគោលនយោបាយសាធារណៈជាច្រើនផងដែរ។ ជាបឋម សូម (វាគ្មិន) ជួយរៀបរាប់ត្រួសៗបន្តិចអំពីលទ្ធផលគោល ក៏ដូចជាលទ្ធផលសំខាន់ៗនៃសម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣នេះ?  នេះជារបត់ថ្មីមួយនៅក្នុងនយោបាយក្នុងស្រុក ក៏ដូចជានយោបាយការបរទេសរបស់ប្រទេសចិនផងដែរ។ទាក់ទងទៅនឹងគោលនយោបាយក្នុងប្រទេសគឺសង្កត់ធ្ងន់លើការអភិវឌ្ឍសេដ្ឋកិច្ច។ ការអភិវឌ្ឍសេដ្ឋកិច្ច គឺធ្វើយ៉ាងម៉េច ខំប្រឹងឱ្យសម្រេចបាន៥ភាគរយក្នុងមួយឆ្នាំ។ ពិតហើយវាមិនជាការងាយទេ ពីព្រោះថាស្ថានការតំបន់និងពិភពលោក មានការប្រែប្រួលឆាប់រហ័ស ហើយវាបានដាក់សំពាធខ្លាំងទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់និងសកល។​ ដូចនេះ ចិននឹងខំប្រឹង…

  • Cambodia2050 Ep56: សារៈសំខាន់នៃសុវត្ថិភាពលើប្រព័ន្ធឌីជីថល

    Cambodia2050 Ep56: សារៈសំខាន់នៃសុវត្ថិភាពលើប្រព័ន្ធឌីជីថល

    បើយើងនិយាយពីសុវត្ថិភាពលើប្រព័ន្ធឌីជីថល យើងត្រូវនិយាយពីពាក្យ  “សុវត្ថិភាព” និង “ឌីជីថល” ដែលវាមានអត្ថន័យថា ធ្វើយ៉ាងណាឲ្យមានសុវត្ថិភាពនៅលើប្រព័ន្ធឌីជីថល។ ប៉ុន្តែមុនទៅដល់នេះ មានពាក្យមួយទៀតដែលគេឲ្យឈ្មោះថា “សន្ដិសុខឌីជីថល” ។ ដូចនេះ ដើម្បីឲ្យយើងក្លាយជាអ្នកមានសុវត្ថិភាពនៅលើប្រព័ន្ធឌីជីថលលុះត្រាតែយើងស្វែងយល់អំពីសន្ដិសុខឌីជីថលជាមុនសិន។ ចំពោះការវាយប្រហារ វាអាចកើតឡើងច្រើនទម្រង់ ច្រើនរូបភាព។ ប៉ុន្តែមានទម្រង់ពីរសំខាន់ៗចំពោះការវាយប្រហារ, នៅលើប្រព័ន្ធបច្ចេកវិទ្យានិងនៅលើបុគ្គល។ ចំពោះទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ចំណុចនេះទាក់ទងជាមួយនឹងចំណុចមួយទៀតឲ្យឈ្មោះថា Privacy ឬក៏ភាសាខ្មែរយើងហៅថា ឯកជនភាព។ ពេលខ្លះ ការវាយប្រហារមួយចំនួនគេមិនចាំបាច់ប្រើគន្លឹះឬបច្ចេកវិទ្យាខ្លាំងៗសម្រាប់វាយប្រហារនរណាម្នាក់ឡើយ ជួនកាលអ្នកដែលត្រូវបានគេវាយប្រហារនោះគឺដោយសារតែគាត់មានចន្លោះប្រហោងនូវចំណុចឯកជនភាពមួយចំនួនដែលគេអាចវាយប្រហារបាន។ លើសពីនេះ ដោយសុវត្ថិភាពឬក៏សន្តិសុខឌីជីថលនេះជាផ្នែកមួយក្នុងចំណោមអនក្ខរកម្មឌីជីថលបួនផ្សេងទៀតដែរ បើសិនជាយើងអត់ចេះពីសុវត្ថិភាពឌីជីថលមួយនេះ មានន័យថា យើងគឺជាជនដែលកំពុងតែអត់មានសមត្ថភាពនៅក្នុងការការពារខ្លួនយើង។ សម្រាប់យើង គឺមានរឿង ២ ដែលយើងគួរតែដឹង៖ ទី ១ គឺឧបករណ៍អាចជាទូរស័ព្ទដៃឬកុំព្យូទ័រ។ ទី ២ គឺវាពាក់ព័ន្ធនឹង ចំណេះដឹង។ ចុងបញ្ចប់ រដ្ឋាភិបាលគឺជាអាជ្ញាធរសំខាន់មែនទែនក្នុងការជួយទប់ស្កាត់ឬក៏គេហៅថាការការពារមួយស្រទាប់ទៀតសម្រាប់ប្រជាជនដែលជួយក្នុង ករណី ២ ផ្នែកមួយជាចំណេះដឹង ផ្នែកមួយទៀតគឺជួយផ្នែកច្បាប់។សំណួរទី ១៖ តើ សុវត្ថិភាពលើប្រព័ន្ធឌីជីថល មានអត្ថន័យយ៉ាងដូចម្តេចខ្លះដែរ? ហើយវាមានសារៈសំខាន់យ៉ាងណាខ្លះ? បើយើងនិយាយពីសុវត្ថិភាពលើប្រព័ន្ធឌីជីថល យើងត្រូវនិយាយពីពាក្យ …

  • AVIVoice Ep116: ជំហរ និងផែនការសន្តិភាពរបស់ចិន លើដំណោះស្រាយសង្រ្គាមនៅអ៊ុយក្រែន

    AVIVoice Ep116: ជំហរ និងផែនការសន្តិភាពរបស់ចិន លើដំណោះស្រាយសង្រ្គាមនៅអ៊ុយក្រែន

    ចិនបានចាប់ផ្ដើមបង្ហាញអំពីវត្តមាន និងគោលជំហររបស់ខ្លួននៅក្នុងដំណើរការនៃការចូលរួមសម្របសម្រួលសង្រ្គាមនៅអ៊ុយក្រែន ដោយកាលពីដើមឆ្នាំកន្លងទៅនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសដាក់ចេញនូវផែនការសន្តិភាព១២ចំណុចសម្រាប់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ យ៉ាងមិញ ពាក់ព័ន្ធទៅនឹកការអនុវត្តជាក់ស្ដែង ក៏ដូចជាថាតើផែនការសន្តិភាពរបស់ចិននឹងមានប្រសិទ្ធភាពកម្រិតណា យើងនឹងត្រូវរងចាំមើលអំពីការតាំងចិត្តបន្ថែមទៀតរបស់ចិនទៅលើបញ្ហាមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត តាំង សុខងី បានពន្យល់លម្អិតអំពីផែនការសន្តិភាពទាំង១២ចំណុច ជាពិសេសគោលការណ៍នៃផែនការសន្តិភាពនោះ និងបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួនចំពោះផែនទីអនាគតនៃសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ី។ សំណួរទី១៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះ ប្រទេសចិនបានដាក់ចេញនូវផែនការសន្តិ​ភាព១២ចំណុច ដើម្បីបង្ហាញអំពីគោលជំហររបស់ខ្លួនទៅលើដំណោះស្រាយបញ្ហានយោបាយ ជាពិសេស ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ជាបឋមមុននឹងចូលដល់ការពិភាក្សាស៊ីជម្រៅ តើលោកបណ្ឌិត អាច​ពន្យល់​លម្អិតបន្តិចបានអំពី​អំពី​ផែនការ​សន្តិភាព​ទាំង១២​ចំណុច របស់ប្រទេសចិន? តើមានចំណុចសំខាន់ៗអ្វីខ្លះ ដែលទាក់ទាញការចាប់អារម្មណ៍របស់លោកបណ្ឌិតជាងគេ? លោកបណ្ឌិត តាំង សុខងី៖ ផ្អែកតាមការចេញផ្សាយរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ពាក់ព័ន្ធនឹងសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសរ៉ុស្សី មកលើប្រទេសអ៊ុយក្រែន បានបង្ហាញថា ផែនការសន្តិភាពលើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន (China’s Position on the Political Settlement of Ukraine Crisis) ក្នុងនោះរួមមាន១២ចំណុច ខាងក្រោម ៖ ទី១៖ គោរពអធិបតេយ្យភាពរបស់ប្រទេសនានា ទី២៖ បោះចោលគំនិត​សង្គ្រាម​ត្រជាក់ ទី៣៖…

  • AVD Ep29:  China’s Global Security Initiative (GSI)

    AVD Ep29:  China’s Global Security Initiative (GSI)

    Guest Speaker: Mr. CHANG Jian, Minister Counselor and Deputy Chief of Mission, Embassy of the People’s Republic of China in Cambodia Host: Ms. CHHOUN Sreynou President Xi Jinping recently unveiled the “Global Security Initiative (GSI),” which targets global peace and security. After releasing the concept paper, GSI has become the centre of discussion among academia…

  • AVIVoice Ep115: ការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ» (ភាគ 2)

    AVIVoice Ep115: ការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ» (ភាគ 2)

    លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាបេក្ខភាពមួយរូបដែលនឹងត្រូវតតាំងជាមួយគណបក្សដទៃទៀតនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ លោកស្រីគឺជាបេក្ឋភាពវៃក្មេងមួយរូបដែលមិនសូវបានបទពិសោធន៍នៅក្នុងវិស័យនយោបាយ ប៉ុន្តែត្រូវបានសាធារណៈជនបង្ហាញអំពីការគាំទ្រយ៉ាងច្រើនលើសពីការរំពឹងទុកសម្រាប់ការបោះឆ្នោតខាងមុខនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី បានពន្យល់អំពីវត្តមានរបស់លោកស្រី ផែតុងតាន ក្នុងវិស័យនយោបាយនិងការបោះឆ្នោតឆ្នាំ២០២៣។ សំណួរទី១៖ ការបោះឆ្នោតសកលក្នុងឆ្នាំ២០២៣នេះ នៅប្រទេសថៃបានកំណត់ធ្វើនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខ ដោយយើងក៏មើលឃើញដែរថាការបោះឆ្នោតមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកតាមដាន និងអ្នកសិក្សាស្រាវជ្រាវពីស្ថានភាពនយោបាយទាំងក្នុងនិងក្រៅប្រទេស។ ជាបឋម តើលោកវណ្ណលី អាចជួយពន្យល់ត្រួសៗបន្តិចបានទេអំពី ស្ថានភាព និងការវិវត្តន៍ថ្មីៗទៅលើនយោបាយក្នុងប្រទេសថៃ? ហើយជាពិសេសនោះគឺនីតិវិធីនៃការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ ដើម្បីជាការយល់ដឹងចំពោះសាធារណជនផងដែរ? លោក សេង វណ្ណលី៖ មុននឹងខ្ញុំឆ្លើយចំពោះសំណួរ ខ្ញុំសូមចាប់ផ្តើមនិយាយអំពីការវិវត្តន៍ស្ថានការណ៍ចុងក្រោយបន្តិច ដោយសារថ្ងៃនេះខ្ញុំបានទទួលពត៌មានថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ អាចនឹងរំលាយសភាមុនថ្ងៃទី​២៣ ដូចនេះមានន័យថាថ្ងៃទី២៣ ខែមីនានេះ ជាថ្ងៃចុងក្រោយនៃរដ្ឋាភិបាលរបស់លោកអាណត្តិទី២ ហើយមានពត៌មានលោកអាចនឹងរំលាយសភាមុននឹងឈានដល់ការបោះឆ្នោតនាខែឧសភា ដោយពត៌មានបាននិយាយថាលោកអាចនឹងរំលាយសភាក្នុងចន្លោះថ្ងៃទី១៥ ខែមីនា។ មូលហេតុដែលលោករំលាយ ខ្ញុំមើលទៅប្រហែលជាមានហេតុផលពីរ ទៅបី ដោយហេតុផលទី១ គឺដោយសារតែលោកចង់ទុកពេលវេលាដើម្បីទាក់ទាញឱ្យសមាជិកដទៃផ្សេងទៀតមកពីគណបក្សនយោបាយនានា ចូលរួមជាមួយនឹងគណបក្ស Ruam Thai Sang…

  • Cambodia2050 Ep55: សារៈសំខាន់នៃអក្ខរកម្មឌីជីថល (មានវីដេអូ)

    Cambodia2050 Ep55: សារៈសំខាន់នៃអក្ខរកម្មឌីជីថល (មានវីដេអូ)

    សូមស្វាគមន៍ មកដល់វិធីកម្ពុជា ២០៥០ ឬ​ Cambodia 2050 ។ ថ្ងៃនេះ យើងខ្ញុំមានប្រធានបទថ្មីមួយស្តីអំពី “សារៈសំខាន់នៃអក្ខរកម្មឌីជីថល” ដែលថ្ងៃនេះផដដែរយើងក៏មានវាគ្មិនកិត្តិយសគឺ លោក ជី  សុ ផាត   អ្នករៀបចំបារខែមកម្ពុជា និងជាអ្នកនិពន្ធមាតិកាឌីជីថល។ សំណួរទី ១៖ តើ អក្ខរកម្មឌីជីថលឬ Digital Literacy គឺជាអ្វី?ហើយវាមានចំណុចសំខាន់អ្វីខ្លះ?សំណួរទី ២៖ តើ អក្ខរកម្មឌីជីថលមានសារៈសំខាន់យ៉ាងណាដែរ សម្រាប់មនុស្សគ្រប់រូប?សំណួរទី ៣៖ ងាកមកប្រទេសកម្ពុជាវិញ តើលោកគិតថា ការអប់រំទៅអក្ខរកម្មឌីជីថលបានដើរដល់កម្រិតណាដែរ?សំណួរទី ៤៖ ដោយការអប់រំទៅអក្ខរកម្មឌីជីថលនូវមានកម្រិតនៅឡើយ ជាពិសេសចំពោះយុវវ័យនិងប្រជាពលរដ្ឋនៅតាមជនបទ តើលោកមានយោបល់យ៉ាងណាដែរជូនរដ្ឋាភិបាលក្នុងការចាត់វិធានការផ្សព្វផ្សាយអក្ខរកម្មឌីជីថលបន្ថែមទៀត?សំណួរទី ៥៖ យើងបាននិយាយពីវិធានការដែលអាចចេញពីរដ្ឋាភិបាល តើបុគ្គលខ្លួនឯងផ្ទាល់អាចមានវិធីសាស្រ្តអ្វីខ្លះ ក្នុងការចាប់ផ្តើមសិក្សាពីអក្ខរកម្មឌីជីថល? សូមអរគុណ លោកសុ ផាតសម្រាប់ការចំណាយពេលវាលាដ៏មានតម្លៃអញ្ជើញចូលរួមកម្មវិធីយើងនេះក្នុងឧកាសនេះក៏ដូចជាសូមអរគុណទស្សនិកជនសម្រាប់តាមដានទស្សនា ជួបគ្នានូវប្រធានបទបន្ត៕

  • AVIVoice Ep114: ការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ (ភាគ ១)

    AVIVoice Ep114: ការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ (ភាគ ១)

    ការបោះឆ្នោតសកលនៅប្រទេសថៃនឹងត្រូវប្រព្រឹត្តឡើងនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ ស្របពេលជាមួយគ្នានេះ វាក៏ក្លាយជាប្រធានបទក្ដៅសម្រាប់វឌ្ឍនភាពនៃស្ថានភាពនយោបាយក្នុងប្រទេសថៃ តាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងគណបក្សធំៗនៅប្រទេសថៃ ដែលរួមមានគណបក្ស Ruam Thai Sang Chart របស់លោកប្រាយុទ្ធដែលទើបតែបង្កើតថ្មី គណបក្សភឿថៃ គណបក្សផ្លាង ប្រាឆារ៉ាត់ និងគណបក្សធំៗមួយចំនួនទៀត។ លើសពីនេះ រឿងរ៉ាវរបស់លោកប្រាយុទ្ធក៏ក្លាយជាផ្ទាំងស៊ីបក្នុងការវិភាគ និងមានការវែកញែកជាច្រើនចំពោះអនាគតរបស់លោកប្រាយុទ្ធផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី បានពន្យល់អំពីនីតិវិធីនៃការបោះឆ្នោតសកលប្រទេសថៃ ការវិវត្តន៍ស្ថានការន៍ចុងក្រោយរបស់ប្រទេសថៃ និងការយល់ឃើញរបស់លោកចំពោះប្រជាប្រិយភាពលោកប្រាយុទ្ធសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ សំណួរទី១៖  ការបោះឆ្នោតសកលក្នុងឆ្នាំ២០២៣នេះ នៅប្រទេសថៃបានកំណត់ធ្វើនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខ ដោយយើងក៏មើលឃើញដែរថាការបោះឆ្នោតមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកតាមដាន និងអ្នកសិក្សាស្រាវជ្រាវពីស្ថានភាពនយោបាយទាំងក្នុងនិងក្រៅប្រទេស។ ជាបឋម តើលោកវណ្ណលី អាចជួយពន្យល់ត្រួសៗបន្តិចបានទេអំពី ស្ថានភាព និងការវិវត្តន៍ថ្មីៗទៅលើនយោបាយក្នុងប្រទេសថៃ? ហើយជាពិសេសនោះគឺនីតិវិធីនៃការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ ដើម្បីជាការយល់ដឹងចំពោះសាធារណជនផងដែរ? លោក សេង វណ្ណលី៖ មុននឹងខ្ញុំឆ្លើយចំពោះសំណួរ ខ្ញុំសូមចាប់ផ្តើមនិយាយអំពីការវិវត្តន៍ស្ថានការណ៍ចុងក្រោយបន្តិច ដោយសារថ្ងៃនេះខ្ញុំបានទទួលពត៌មានថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ អាចនឹងរំលាយសភាមុនថ្ងៃទី​២៣ ដូចនេះមានន័យថាថ្ងៃទី២៣ ខែមីនានេះ ជាថ្ងៃចុងក្រោយនៃរដ្ឋាភិបាលរបស់លោកអាណត្តិទី២ ហើយមានពត៌មានលោកអាចនឹងរំលាយសភាមុននឹងឈានដល់ការបោះឆ្នោតនាខែឧសភា ដោយពត៌មានបាននិយាយថាលោកអាចនឹងរំលាយសភាក្នុងចន្លោះថ្ងៃទី១៥…

  • AVD Ep28: The Emerging Multipolar World Order: Russia, China and the West” (Part 2)

    AVD Ep28: The Emerging Multipolar World Order: Russia, China and the West” (Part 2)

    Guest Speaker: Mr. AN Pasty, Research Fellow, Asian Vision Institute (AVI) Host: Ms. CHHOUN Sreynou From COVID-19 pandemic, climate crisis, food and energy security to cybercrime and technology risks, the current global geopolitical landscape is further under strain, which requires deep understanding of the geopolitics of the different regions of the world and their value…

  • AVIVoice Ep113: ខួបលើកទី៧០ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន៖ សមិទ្ធិផល និងមាគ៌ាអនាគត

    AVIVoice Ep113: ខួបលើកទី៧០ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន៖ សមិទ្ធិផល និងមាគ៌ាអនាគត

    ឆ្នាំ២០២៣ គឺជាឆ្នាំនៃការប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន។ ទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន គឺជាមិត្តភាពដ៏យូរអង្វែងមួយ ដែលជប៉ុនគឺជាដៃគូយុទ្ធសាស្រ្ត និងដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា។ លើកពីនេះ រដ្ឋាភិបាលជប៉ុនបានបន្តគាំទ្រកម្ពុជាដោយអស់ពីចិត្ត ក្នុងការកសាងស្ពានសម្រាប់កម្ពុជាដើម្បីឆ្ពោះទៅរកសន្តិភាពនិងវិបុលភាព និងការតភ្ជាប់កម្ពុជាទៅកាន់តំបន់ក៏ដូចជាពិភពលោកផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្ដម Atsushi UENO បានពន្យល់អំពីសាវតានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងការពង្រឹងបន្ថែមនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៅលើគ្រប់វិស័យសម្រាប់វិបុលភាពនាពេលអនាគត។ សំណួរទី១៖ ក្នុងឆ្នាំ២០២៣ កម្ពុជា និងជប៉ុន​ប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតដែលចំណងមិត្តភាពនេះបានបង្កើតឡើងនៅឆ្នាំ១៩៥២។ ជាដំបូង ទាក់ទងនឹងការរំលឹកខួបនេះ តើរដ្ឋាភិបាលនៃប្រទេសទាំងពីរបានត្រៀមអ្វីខ្លះដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូត? មុន​នឹង​និយាយ​អំពី​ខួប​លើក​ទី៧០ឆ្នាំ​នេះ ខ្ញុំ​សូម​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ឆ្នាំ​មុន​។ វាជាឆ្នាំពិសេស និងសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីជប៉ុន-កម្ពុជា។ កាលពីឆ្នាំមុន កម្ពុជាគឺជាប្រធានអាស៊ាន។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចំនួនពីរដង ក្នុងអំឡុងពេលមមាញឹករបស់លោក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុង Kumamoto និងជាថ្មីម្តងទៀត នៅពេលពិធីបុណ្យសពរដ្ឋរបស់អតីតនាយករដ្ឋមន្ត្រី ABE។ នាយករដ្ឋមន្ត្រី Kishida ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន​ពីរ​ដង​ដែរ​ក្នុង​ខែ​មីនា និង​ខែ​វិច្ឆិកា។ កិច្ច​ប្រជុំ​កំពូល​ជប៉ុន-កម្ពុជា​រវាង​មេដឹកនាំ​ទាំង​ពីរ​បាន​ធ្វើ​ឡើង​ចំនួន​បួន​ដង​ក្នុង​មួយ​ឆ្នាំ។ នេះបង្ហាញថាទំនាក់ទំនងទ្វេភាគីរបស់យើងមានភាពល្អប្រសើរ និងជិតស្និទ្ធជាងពេលណាៗទាំងអស់សម្រាប់រយៈពេល៧០ឆ្នាំចុងក្រោយនេះ បើគិតចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ និងចុងក្រោយក្នុងខែវិច្ឆិកា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជា…

  • Cambodia2050 Ep54: បញ្ហាសុខភាពផ្លូវចិត្ត និងយុវជនក្នុងសង្គមកម្ពុជា

    Cambodia2050 Ep54: បញ្ហាសុខភាពផ្លូវចិត្ត និងយុវជនក្នុងសង្គមកម្ពុជា

    វាគ្ម័ន៖ លោកបណ្ឌិត កៅ សុវណ្ណតារា សាស្រ្តាចារ្យចិត្តវិទ្យាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវវ័យ សំដៅទៅដល់ភាពពេញវ័យ ភាពពេញកំលោះ ភាពពេញក្រមុំ។ វាគឺជាដំណាក់កាលមួយដែលមានការលូតលាស់ខ្លាំងទៅដល់រូបរាងកាយ ក៏ដូចជាអារម្មណ៍ ផ្លូវចិត្ត និងចិត្តគំនិតរបស់គាត់។  កត្តា ៣ ធំៗ មានដូចជា កត្តាជីវសាស្ត្រ ចិត្តសាស្ត្រ និងកត្តាសង្គម​ជាមូលហេតុដែលនាំឲ្យយុវជនមានបញ្ហាផ្លូវចិត្ត។ ប្រសិនបើយើងងាកមកបញ្ហាផ្លូវចិត្តនៅក្នុងបរិបទកម្ពុជាយើងនេះដែលកើតឡើងច្រើនចំពោះយុវវ័យឬក៏យុវជននេះឯងគឺតាមការសិក្សាស្រាវជ្រាវកន្លងមក យើងរកឃើញថាបញ្ហាពីរចម្បងគឺ បញ្ហាថប់អារម្មណ៍និងបញ្ហាធ្លាក់ទឹកចិត្ត។  កត្តាទាំង ២ នេះជាកត្តាចម្បងដែលនាំឲ្យឈានទៅដល់ការធ្វើ អត្តឃាតខ្លួនឯង។ លើសពីនោះ ទោះបីបញ្ហាផ្លូវចិត្ត វាកើតឡើងទៅលើមនុស្សគ្រប់វ័យ គ្រប់វណ្ណៈ គ្រប់ជាតិសាសន៍គ្រប់ភេទ គ្រប់ពណ៌សម្បុរទាំងអស់ មិនប្រកាន់ទេ។ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវកន្លងមក គេបានបង្ហាញថា មនុស្សស្រីឬភេទស្រីមានបញ្ហាផ្លូវចិត្តតួលេខខ្ពស់ជាងប្រុស។ ដោយយុវជនជាទំពាំងដែលត្រូវស្នងឫស្សីរបស់ប្រទេសកម្ពុជាហើយជំងឺផ្លូវចិត្តជាបញ្ហាមិនងាយក្នុងការដោះស្រាយ ក្រសួងអប់រំ ក្រសួងសុខាភិបាល និងក្រសួងព័ត៌មានត្រូវដើរតួយ៉ាងសំខាន់។ ក៏ដូចគ្នាដែរ ក្នុងនាមជាយុវជន ដើម្បីកុំឲ្យមានផ្លូវចិត្តល្អប្រសើរនិងដើម្បីដោះស្រាយបញ្ហាផ្លូវចិត្ត យើងអាចធ្វើឡើងដោយវិធីសាស្ត្រ ៣៖ ទី ១ គឺការជួយដោយខ្លួនឯង ទី ២ ការព្យាបាលបែបចិត្តសាស្រ្ត ទី ៣ ការព្យាបាលតាមបែបវិជ្ជសាស្រ្ត។ …