Category: កិច្ចការបរទេសផ្សាភ្ជាប់កម្ពុជាទៅកាន់អន្តរជាតិ

  • AVIVoice Ep112: ការប្រកួតប្រជែងរវាង ប្រទេសចិន ជាមួយសហរដ្ឋអាមេរិក និងឥទ្ធិពលមកលើកម្ពុជា

    AVIVoice Ep112: ការប្រកួតប្រជែងរវាង ប្រទេសចិន ជាមួយសហរដ្ឋអាមេរិក និងឥទ្ធិពលមកលើកម្ពុជា

    ស្ថានភាពនៃការប្រកួតប្រជែងមហាអំណាចស.រ.អ.និងចិន នៅតែជាប្រធានបទក្ដៅនិងមានភាពស្មុគស្មាញ។ ជាពិសេសវាបានជះឥទ្ធិពលដល់ដល់ការអនុវត្តនូវគោលនយោបាយការបរទេសរបស់បណ្ដាប្រទេសនៅក្នុងតំបន់នានា។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត NETH Thida Chanthima បានពន្យល់អំពីលក្ខណៈនៃយុទ្ធសាស្រ្ត និងគោលនយោបាយការបរទេសរបស់មហាអំណាចទាំងពីរចំពោះការប្រកួតប្រជែងមួយនេះ និងលើកឡើងអំពីផលប៉ះពាល់ដល់ការអនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជាផងដែរ។ សំណួរទី១៖ ដោយយើងបានដឹងថា សហរដ្ឋអាមេរិក និងចិនគឺជាដៃគូប្រកួតប្រជែងយូរអង្វែងនៅក្នុងក្របខ័ណ្ឌនៃផ្នែកយុទ្ធសាស្ត្រ សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម។ ជាការពិត ការប្រកួតប្រជែងនៃមហាអំណាចគឺ មានការទាក់ទងយ៉ាងខ្លាំងចំពោះរដ្ឋតូចដូចជា ប្រទេសកម្ពុជា និងថ្នាក់តំបន់។ ជាបឋម តើយើងអាចកំណត់លក្ខណៈយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិនយ៉ាងដូចម្តេច?  ហើយ តើអ្វីទៅជាធាតុដែលសំខាន់នៃយុទ្ធសាស្ត្របន្ត របស់ចិនចំពោះអាមេរិក? Dr. NETH Thida Chanthima៖ យោងតាមយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០២២ គឺអាមេរិកបានពណ៌នាប្រទេសចិន សម្តៅលើបញ្ហាប្រឈមភូមិសាស្ត្រនយោបាយដែលជាប់ពាក់ព័ន្ធបំផុត ហើយខ្ញុំបានដកស្រង់គូប្រជែងនៃមហាអំណាចទាំងពីរដែលមានបំណងផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ និងកាន់តែខ្លាំងឡើងនូវអំណាចសេដ្ឋកិច្ច ការទូត យោធា និងវិវត្តភាពនៃបច្ចេកវិទ្យា។ គោលបំណងយុទ្ធសាស្ត្ររបស់ អាមេរិក ចំពោះ ប្រទេសចិន គឺ មានចំនួនបីចំណុច។  ទីមួយ សហរដ្ឋអាមេរិកគ្រោងនឹងវិនិយោគលើមូលដ្ឋានគ្រឹះនៃការប្រកួតប្រជែងរបស់ខ្លួន ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា សេដ្ឋកិច្ច នយោបាយ យោធា ការស៊ើបការណ៍សម្ងាត់ និងផ្នែកអភិបាលកិច្ចសកល ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន។  ទីពីរ សហរដ្ឋអាមេរិក គ្រោងធ្វើសម្ព័ន្ធភាពខ្លួនឯងជាមួយនឹងបណ្តានៃ…

  • AVD Ep27: The Emerging Multipolar World Order: Russia, China and the West (Part 1)

    AVD Ep27: The Emerging Multipolar World Order: Russia, China and the West (Part 1)

    Guest Speaker: Mr. AN Pasty, Research Fellow, Asian Vision Institute (AVI) Host: Ms. CHHOUN Sreynou Security challenges in a modern world appear no less daunting. Indeed, the contemporary global order is changing and uncertain, which is widely believed to be more divided into a new multipolar world system. In this episode, with the first part…

  • AVIVoice Ep111: ស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ី

    AVIVoice Ep111: ស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ី

    អស្ថិរភាពនៅមីយ៉ាន់ម៉ានៅតែបន្តអូសបន្លាយគ្មានពេលវេលាច្បាស់លាស់ ហើយភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីក៏បានមកដល់។ ស្របពេលជាមួយគ្នានេះ របបយោធាមីយ៉ាន់ម៉ាទើបតែបានដាក់ចេញនូវច្បាប់ស្ដីពីការបោះឆ្នោតថ្មីនៅក្នុងប្រទេសរបស់ខ្លួនមុនការបោះឆ្នោតដែលខ្លួនបានសន្យាបានមកដល់។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត Desmond Molloy បានសង្ខេបអំពីស្ថានភាបបច្ចុប្បន្នដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា និងគោលជំហររបស់ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំនេះ ក៏ដូចជាវិធានការនានាដែលនឹងត្រូវអនុវត្តសម្រាប់វិបត្តិមួយនេះផងដែរ។ សំណួរទី១៖ ដោយគិតពីស្ថានភាពបច្ចុប្បន្នរបស់មីយ៉ាន់ម៉ា តើ (​វាគ្មិន) គិតថាស្ថិរភាពនយោបាយអាចរក្សាបានក្នុងកម្រិតសមហេតុផលទេ បើប្រៀបធៀបទៅនឹងការចាប់ផ្តើមនៃរដ្ឋប្រហារកាលពីពីរឆ្នាំមុនក្នុងឆ្នាំ ២០២១? ខ្ញុំគិតថាពេលវេលាចុងក្រោយដែលមានស្ថិរភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺនៅម៉ោងប្រហែល ៣ ទៀបភ្លឺថ្ងៃទី ០១ ខែកុម្ភៈឆ្នាំ ២០២១ ។ វាជាពេលព្រឹកដែលរដ្ឋាភិបាលភាគច្រើនរបស់ NLD ដែលទើបតែឈ្នះការបោះឆ្នោតឆ្នាំ ២០២០ ដោយភ្លូកទឹកភ្លូកដី កំពុងរៀបចំបង្កើតរដ្ឋាភិបាល។ ហើយនៅម៉ោង ៤:០០ ព្រឹក យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារ។ កាលនោះមាន​ស្ថិរភាព​សម​ហេតុផល ព្រោះ​មាន​រដ្ឋាភិបាល​ភាគច្រើន។ យើងឃើញមានការធ្វើដំណើររយៈពេល១១ឆ្នាំឯណោះ ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដែលទាក់ទងគ្នា និងឆ្ពោះទៅរកស្ថិរភាព ការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ច ការធ្វើឱ្យប្រសើរឡើងនៃច្បាប់ និងការខិតខំប្រឹងប្រែងក្នុងការកសាងសន្តិភាពទាក់ទងនឹងជម្លោះផ្សេងៗដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែចាប់តាំងពីការធ្វើរដ្ឋប្រហារ​នោះ​ស្ថិរភាព​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​ដំណាក់កាល​មួយ​ដែល​មិន​អាច​ចាត់​ទុក​ថា​មាន​ស្ថិរភាព​នយោបាយ។ ដូច្នេះ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ខ្ញុំ​មិន​ឃើញ​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ទេ។ ដូច្នេះ ស្ថានភាពប្រហែលជាកាន់តែយ៉ាប់យ៉ឺននៅពេលដែលយើងកំពុងនិយាយនេះ។ សំណួរទី ២៖ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ…

  • Cambodia2050 Ep53: តួនាទីរបស់ស្រ្តីក្នុងការអភិវឌ្ឍសង្គម

    Cambodia2050 Ep53: តួនាទីរបស់ស្រ្តីក្នុងការអភិវឌ្ឍសង្គម

    វាគ្ម័ន៖ កញ្ញា ស៊ុន ស៊ីហនិតនោវី, នាយិកាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា Technology Solution Development TSD, សមាជិកសកម្មនៃគណៈកម្មាធិការសមាជិកភាពរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ស្ត្រីមានតួនាទីសំខាន់ណាស់ទាំងនៅក្នុងគ្រួសារនិងសង្គមជាតិ។ ប្រសិនបើយើងក្រឡែកទៅមើលកាលពី ១០ ឆ្នាំមុន នៅក្នុងគ្រួសារមួយ ស្ត្រីយកមានតួនាទីក្នុងការទុកដាក់លុយ មើលថែកូនៗ ទុកដាក់ចង្ក្រាន មើលថែសុខទុក្ខស្វាមីនិងមាតាបិតារបស់គាត់។ គាត់មានការទទួលខុសត្រូវនិងទំនួលខុសត្រូវធំ។ លើសពីនេះទៅទៀត កាលពី១០ ឆ្នាំមុន ស្រ្តីមិនមានសមត្ថភាពក្នុងការរៀនសូត្របានខ្ពង់ខ្ពស់ទេ។ ប៉ុន្តែបើសិនជាយើងមើលមកបច្ចុប្បន្នវិញ ស្ត្រីមានកាតព្វកិច្ចនិងទំនួលខុសត្រូវស្មើគ្នានៅក្នុងក្រុមគ្រួសាមួយរវាងបុរសនិងស្ត្រីដោយយើងប្តូរពាក្យពី “ស្ត្រីបង្វិលចង្ក្រានមិនជុំ” ទៅជា “ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ”។ ឃ្លានេះធ្វើឲ្យស្ត្រីមានមានមុខមាត់ មានអំណាច លើកតម្កើងស្រ្តីឲ្យក្លាយជាអ្នកដឹកនាំ។ ចំពោះការផ្សព្វផ្សាយ យើងមានការផ្សព្វផ្សាយទូលំទូលាយមកហើយ។ ប៉ុន្តែចំពោះឧបសគ្គវិញ យើងនូវតែជួបឧបសគ្គផ្សេងទៀតដែលមិនទាក់ទងនឹងការផ្សព្វផ្សាយ។ ចុងបញ្ចប់ ការលើកតម្កើងអាចធ្វើឡើងបានក្នុងរូបភាពច្រើនជាច្រើនដូចជា អ្នកខ្លះជាដៃគូអាជីវកម្មរបស់ស្រ្តី អ្នកខ្លះជួបជជែកជាមួយស្រ្តី អ្នកខ្លះព្យាយាមដោះស្រាយបញ្ហាជាមួយស្រ្តី។ អ្វីដែលសំខាន់នោះគឺ យើងកុំមើលរំលងវា។ សំណួរទី ១៖ ជាកិច្ចចាប់ផ្តើម តើកញ្ញាអាចជួយបកស្រាយបានទេ តើស្រ្តីមានតួនាទីសំខាន់យ៉ាងណាដែរដល់ការអភិវឌ្ឍសង្គមរបស់កម្ពុជា? ស្ត្រីមានតួនាទីសំខាន់ណាស់ទាំងនៅក្នុងគ្រួសារនិងសង្គមជាតិ។ ពួកគាត់មានកាតព្វកិច្ចក្នុងការបំពេញភារៈកិច្ចរវាងគ្រួសារនិងសង្គមមិនមែនមានតែនៅក្នុងគ្រួសារទេ។ ចំពោះសង្គមជាតិវិញ ពួកគាត់មាននាទីក្នុងការចូលរួមចំណែកធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនផ្នែកសេដ្ឋកិច្ចដូចសព្វថ្ងៃ។ សំណួរទី ២៖ តើតួនាទីរបស់ស្ត្រីក្នុងសង្គមកម្ពុជាយើងបានផ្លាស់ប្តូរយ៉ាងណាដែរពីអតីតកាលរហូតមកដល់បច្ចុប្បន្ន?…

  • AVD Ep26: National Security Strategy of Japan: Implications for the Indo-Pacific Region

    AVD Ep26: National Security Strategy of Japan: Implications for the Indo-Pacific Region

    Guest Speaker: Mr. TANINAI Ichitomo, Deputy Chief of Mission/Minister, Embassy of Japan in Cambodia Host: Ms. CHHOUN Sreynou On 16 December 2022, Japan unveiled a new national security and defense strategy signalling one of the largest military build up since World War II. To illustrate, the government approved three strategic documents – the National Security…

  • AVIVoice Ep110: ខួបលើកទី៧០ និងការរំពឹងទុកនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស

    AVIVoice Ep110: ខួបលើកទី៧០ និងការរំពឹងទុកនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស

    ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស បានចាប់ចំណងមិត្តភាពគ្នាអស់រយៈពេល៧ទសវត្សន៍រួចមកហើយ គិតត្រឹមឆ្នាំ២០២៣នេះ។ សមិទ្ធផលនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងពេល៧០ឆ្នាំមកនេះ បានធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និត និងស៊ីជម្រៅ ក៏ដូចជាបាននៃឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនៃទំនាក់ទំនងមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ឈួន វណ្ណដាសម្បត្តិ បានរៀបរាប់អំពីសាវតានៃទំនាក់ទំនងកម្ពុជា-ចក្រភពអង់គ្លេស និងសមិទ្ធផលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ឆ្នាំមកនេះ។ សំណួរទី១៖ នៅឆ្នាំ​ ២០២៣ គឺជាឆ្នាំនៃការគំរប់ខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។​​ ជាបឋម ខ្ញុំអាចសុំឲ្យលោកជួយរំលេចត្រួសៗ អំពីសាវតានៃប្រទេសទាំង ២ កន្លងមកនៅក្នុងរយៈពេល ៧០ ឆ្នាំ ហើយតើប្រទេសទាំង ២ មាននូវអនុស្សាវរីយ៍ ក៏ដូចជាសម្រេចបាននូវអ្វីខ្លះនៃទំនាក់ទំនងរបស់ខ្លួនដែលគួរឲ្យកត់សម្គាល់? លោក ឈួន វណ្ណដាសម្បត្តិ៖ តាមរយៈការសិក្សាស្រាវជ្រាវ និងពិនិត្យទៅលើនិក្ខេបបទរបស់ខ្ញុំ ទំនាក់ទំនងការទូតកម្ពុជា និងអង់គ្លេសបានចាប់ផ្តើមនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៥៣ ដែលមកដល់ពេលបច្ចុប្បន្នមានរយៈពេលជាង ៧ ទសវត្សន៍ ឬ អាចកំណត់បានថាឆ្នាំនេះគឺជាគំរប់ខួបលើកទី ៧០ នៃចំណងការទូតព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ នៅក្នុងរយៈពេល ៧ ទសវត្សន៍ កន្លងមក យើងអាចសង្កេតបានថា​ ទំនាក់ទំនងនៃប្រទេសទាំង២…

  • AVIVoice Ep109: ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង

    AVIVoice Ep109: ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង

    ការតម្លើងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសាធារណៈរដ្ឋកូរ៉េ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ានទាំងមូល ក្នុងការជម្រុញដល់ការអភិវឌ្ឍន៍លើវិស័យអាទិភាព ក៏ដូចជាពង្រឹកនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយតំបន់ផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ បានពន្យល់អំពីសាវតានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-សាធារណៈរដ្ឋកូរ៉េ និងផលបច្ច័យនៃភាពជាដៃគូនេះមកកាន់តំបន់អាស៊ីក៏ដូចជាឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ សំណួរទី១៖ ជាបឋមមុននឹងចូលទៅកាន់ការពិភាក្សាអំពីការតំឡើងនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ តើលោកអាចរៀបរាប់សង្ខេបត្រួសៗអំពីសាវតានៃទំនាក់ទំនងរបស់ប្រទេសទាំងពីរបន្តិចបានទេ? ហើយការជួបពិភាក្សារបស់មេដឹកនាំកំពូលទាំងពីរកាលពីពេលថ្មីៗនេះ សម្រេចបាននូវលទ្ធផលអ្វីខ្លះដែរ? បាទសូមអរគុណសម្រាប់សំណួរចាប់ផ្ដើមមួយនេះ ជាបឋមខ្ញុំសូមរំលេចត្រួសៗបន្តិចអំពីសាវតានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យើងអាចនិយាយបានថាទំនាក់ទំនងរវាងប្រទេសទាំងពីរគឺចាប់ផ្ដើមចេញពីសត្រូវមកជាមិត្ត (from foe to friend) ដែលក្នុងសម័យសង្រ្គាមត្រជាក់ កាលនោះកូរ៉េខាងត្បូងគឺជាសត្រូវរបស់វៀតណាម ហើយប្រទេសទាំងពីរបានមានភាពខុសគ្នាទៅមនោគមន៍វិទ្យាដែលជាពិសេសទៅលើប្រព័ន្ធគ្រប់គ្រងសង្គមរៀងៗខ្លួន។ ក៏ប៉ុន្តែក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ ទាំងកូរ៉េខាងត្បូង និងវៀតណាមបានប្រែក្លាយកេរ្តិ៍តំណែរមិនល្អនៃទំនាក់ទំនងរបស់ខ្លួន ហើយក្លាយទៅជាមិត្តជិតស្និត ក៏ដូចជាបានបង្កើតឡើងនូវទំនាក់ទំនងទ្វេភាគីយ៉ាងល្អ ហើយបន្ថែមពីលើនេះផងដែរប្រទេសទាំងពីរក៏ផ្ដល់តម្លៃនៃទំនាក់ទំនងទ្វេភាគីឱ្យគ្នាទៅវិញទៅមកនិងសារៈសំខាន់រវាងគ្នានិងគ្នារហូតមកដល់បច្ចុប្បន្ននេះ។ បើយើងនិយាយអំពីវប្បធម៌ និងប្រវត្តិសាស្រ្ត ប្រទេសទាំងពីរមានភាពស្រដៀងគ្នាច្រើន ដែលទាំងកូរ៉េខាងត្បូង និងវៀតណាមសុទ្ធសឹងតែប្រកាន់យកនូវលទ្ធិខុងជឺនិយម។ ហើយដូចដែរយើងដឹងហើយថាកូរ៉េខាងត្បូងគឺជាប្រទេសដែលមានភាពសម្បូរបែបទៅលើផ្នែកវប្បធម៌ និងប្រវត្តសាស្រ្តដែលមានឥទ្ធិពលយ៉ាងខ្លាំងខ្លាមកកាន់តំបន់អាស៊ីក៏ដូចជាពិភពលោកទាំងមូល ហើយលំហូរឥទ្ធិពលរបស់កូរ៉េទៅក្នុងប្រទេសវៀតណាម (ដែលគេហៅថា Soft Power នោះ) ត្រូវបានបែងចែកជាពីរប្រភេទដែលមួយផ្នែកនោះមានដូចជាវិស័យភាពយន្តនិងតន្ត្រី ហើយមួយផ្នែកទៀតគឺផ្នែករឹងនិងសេវាកម្ម ដែលរួមមានដូចជាទូរសព្ទដៃ មូដសំលៀកបំពាក់ ម្ហូប និងគ្រឿងសម្អាងជាដើម។ ដែលឥទ្ធិពលទាំងនេះត្រូវបានទាក់ទាញដោយប្រជាជនវៀតណាមយ៉ាងសន្ធិកសន្ធាប់ ដែលធ្វើឱ្យកំណើននៃការប្រើប្រាស់ផលិតផលនិងសេវាកម្មកូរ៉េក្នុងប្រទេសវៀតណាមកើនឡើងជាលំដាប់ក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ។ បន្ទាប់ពីយកឈ្នះបេះដូងប្រជាជនវៀតណាមតាមរយៈ…

  • Cambodia2050 Ep52: សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍសង្គម

    Cambodia2050 Ep52: សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍសង្គម

    សុខភាពជាភាពពេញលេញនៃសុខុមាលភាពផ្លូវកាយ សុខុមាលភាពផ្លូវចិត្តនិងសុខុមាលភាពសង្គម។ ចំណែកឯ សុខភាពផ្លូវចិត្តគឺសំដៅទៅដល់សុខុមាលភាពពេញលេញនៃការគិត អារម្មណ៍ក៏ដូចជាអាកប្បកិរិយារបស់មនុស្ស។ ដូចនេះ បញ្ហាសុខភាពផ្លូវចិត្តគឺសំដៅទៅលើលក្ខខណ្ឌនៃសុខភាពដែលវាប៉ះពាល់ឬក៏រំខានដល់ការគិត អារម្មណ៍និងអាកប្បកិរិយា។ យោងតាមស្ថិតិ កុមារប្រមាណ ៩% ឬក៏មនុស្សវ័យជំទង់ប្រហែលជា១០% ទៅ ២០% អាចប្រឈមមុខនឹងជំងឺផ្លូវចិត្តនៅក្នុងជីវិតរបស់ពួកគេ ជាពិសេស ជំងឺធ្លាក់ទឹកចិត្ត។ ហើយប្រជាជនប្រហែល ១៦% នៃប្រជាជនទូទៅនៅលើពិភពលោកជួបប្រទះនឹងជំងឺផ្លូវចិត្តធ្ងន់ធ្ងរក្នុងដំណើរជីវិតរបស់គេ។ លើសពីនេះទៅទៀត  អង្គការសុខភាពលោកបានព្យាករថា នៅឆ្នាំ ២០៥០ ជំងឺធ្លាក់ទឹកចិត្តគឺជាបន្ទុកសុខភាពធ្ងន់ធ្ងរមួយសម្រាប់សង្គមក៏ដូចជាសេដ្ឋកិច្ចរបស់ជាតិផងដែរ។ ដោយសារកត្តា ៣ (កត្តាជីវសាស្ត្រ  កត្តាចិត្តសាស្ត្រ កត្តាសង្គម) មិនថាប្រទេសអភិវឌ្ឍន៍ឬក៏ប្រទេសក្រីក្រឬក៏ប្រទេសកំពុងអភិវឌ្ឍន៍ទេ ប្រជាពលរដ្ឋដែលរស់នៅក្នុងពិភពលោកអាចមានឱកាសប្រឈមមុខនឹងបញ្ហាផ្លូវចិត្តដូចគ្នាទាំងអស់ ប្រសិនបើគាត់ស្ថិតក្នុងចំណោមលក្ខខណ្ឌដែលអាចធ្វើឲ្យគាត់ទទួលរងឥទ្ធិពលទៅលើផ្លូវចិត្តរបស់គាត់។ អាស្រ័យហេតុនេះ យើងត្រូវស្វែងយល់ពីសុខភាពផ្លូវចិត្ត។ ចំពោះរបៀបដោះស្រាយជំងឺផ្លូវចិត្ត យើងមានការជួយចំនួន ៣ គឺ ការជួយដោយខ្លួនឯង ការជួយពីអ្នកជំនាញចិត្តសាស្ត្រនិងការជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា។ ជាធម្មតា ជំងឺផ្លូវចិត្តបើសិនក្នុងកម្រិតស្រាល យើងអាចជួយខ្លួនយើងបាន កម្រិតមធ្យមគឺយើងត្រូវជួបជាមួយអ្នកជំនាញដើម្បីពិគ្រោះព្យាបាលបញ្ហាផ្លូវចិត្ត នៅកម្រិតធ្ងន់យើងត្រូវជួបជាមួយវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យាដើម្បីធ្វើការព្យាបាលជាបន្ទាន់។ សំណួរទី១៖ តើអ្វីទៅជា​ ​សុខភាពផ្លូវចិត្ត ?  ចំពោះជំងឺផ្លូវចិត្ត តើវាមានអការៈបែបណា? ដើម្បីយល់អំពីសុខភាពផ្លូវចិត្ត យើងត្រូវដឹងជាមុនសិនពាក់ព័ន្ធជាមួយនឹងសុខភាពថា តើអ្វីទៅជាសុខភាព?…

  • AVIVoice Ep108: អ្វីទៅជាកិច្ចព្រមព្រៀងបៃតងអាស៊ាន?

    AVIVoice Ep108: អ្វីទៅជាកិច្ចព្រមព្រៀងបៃតងអាស៊ាន?

    ក្នុងអាណត្តិប្រធានអាស៊ានលើកទី៣ របស់ខ្លួន កម្ពុជាបានផ្ដួចផ្ដើមក្នុងការបង្កើតឱ្យមានឡើងនូវកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលផ្ដោតសំខាន់ទៅលើការនាំឱ្យតំបន់អាស៊ានទៅរកចីរភាព និងការអភិវឌ្ឍន៍បៃតង។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានពន្យល់អំពីកិច្ចព្រមព្រៀងបៃតងអាស៊ាន និងបានរៀបរាប់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងមួយនេះចំពោះការជម្រុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់អាស៊ាន ក៏ដូចជាផលប្រយោជន៍សម្រាប់សមាជិកអាស៊ានទាំងអស់ផងដែរ។ សំណួរទី១៖ នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលប្រព្រឹត្តឡើងកាលពីខែសីហាឆ្នាំ២០២២កន្លងទៅ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឡើងនូវការបង្កើតនិងការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានទាំងអស់ទៅលើគំនិតផ្ដួចផ្ដើមថ្មីមួយដែលឱ្យឈ្មោះថា «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ នៅក្នុងការដឹកនាំទៅរកចីរភាពនិងការអភិវឌ្ឍបៃតង។ ជាបឋម តើអ្វីទៅជា «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ឬក៏ហៅកាត់ថា «ASEAN Green Deal» នេះ?  ទាក់ទងជាមួយនឹងកិច្ចព្រមព្រៀងបៃតងអាស៊ាននេះគឺជាគំនិតផ្តួចផ្តើមមួយដ៏សំខាន់ ដែលសម្តេចនាយករដ្ឋមន្ត្រី គាត់បានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅពេលកន្លងទៅ គឺក្នុងគោលបំណងដើម្បី ទៅរកចីរភាព និងការអភិវឌ្ឍបៃតង ប៉ុន្តែបើយើងនិយាយជាក់លាក់ថាតើនិយមន័យនៃពាក្យថា «ASEAN Green Deal» ឬ«កិច្ចព្រមព្រៀងបៃតងអាស៊ាន» ហ្នឹងមានន័យថាមិច វាមានទាន់មានការបញ្ជាក់ច្បាស់ថាតើScopeហ្នឹងវាទៅដល់កម្រិតណាឱ្យជាក់លាក់ទេ។ តាមឮដំណឹងថាយើងមានក្រុមការងាររបស់រាជរដ្ឋាភិបាលកំពុងតែសិក្សាលម្អិតបន្ថែមទៀតទៅលើវិសាលភាពនិងយន្តការណ៍នៃការកំណត់នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន។ បើតាមខ្ញុំដឹងវាអាចទៅជាក្របខ័ណ្ឌ ឬជាមគ្គុទេសក្នុងការកិច្ចសហប្រតិបត្តិការអាស៊ានទៅលើវិស័យបរិស្ថានក៏ដូចវិស័យអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល។ បើយើងពិនិត្យមើលប្រហែលជា ធម្មជាតិនៃការបង្កើតនូវកិច្ចព្រមព្រៀងនេះអាចខុសពីរបៀបដែលគេធ្វើឡើងនៅខាងអឺរ៉ុប ដោយគេនៅខាងអឺរ៉ុបហ្នឹងគេមានពាក្យស្រដៀងគ្នាដែរ គេហៅថា «EU Green Deal» ឬ«កិច្ចព្រមព្រៀងបៃតងរបស់អឺរ៉ុប»…

  • AVD Ep25: Regional Security Architecture in the Indo-Pacific: ASEAN and AUKUS

    AVD Ep25: Regional Security Architecture in the Indo-Pacific: ASEAN and AUKUS

    Guest Speaker: Dr. Digby James Wren, Senior Special Advisor to the Institute of International Relations of Cambodia, Royal Academy of Cambodia (RAC) Host: Ms. CHHOUN Sreynou Since the end of the World War II and the Cold War, it was argued that states’ attention is shifted from security to economic development. States claim to be…