-
ពេលកក់បន្ទប់គេងតាមអនឡាញ ត្រូវគិតដល់ចំណុចអ្វីខ្លះ?

ដើម្បីសម្រួលដល់ការស្នាក់នៅរាល់ពេលធ្វើដំណើរកម្សាន្តមិនថាក្នុង ឬក្រៅប្រទេស ការធ្វើការកក់បន្ទប់សម្រាប់ស្នាក់នៅទុកជាមុន នឹងជួយឲ្យអ្នកបានធូរស្រាលក្នុងចិត្តមួយផ្នែក។ ក្នុងពេលនោះ អ្នកក៏ត្រូវគិតគូរដល់ចំណុចសំខាន់មួយចំនួនផងដែរ ដើម្បីបង្ការនូវបញ្ហាខកបំណង ឬខាតបង់ដោយប្រការណាមួយ… គេហទំព័រកក់ដែលមានការទទួលស្គាល់សំខាន់ជាងគេតែម្តង! ព្រោះថាចំណុចបន្ទាប់នឹងមិនមានន័យអ្វីឡើយ ប្រសិនបើអ្នកធ្វើការកក់នៅលើវេទិកាដែលបោកប្រាស់ ឬមិនមានដំណើរការល្អនោះ។ ទីតាំងជាក់លាក់សម្រាប់មនុស្សភាគច្រើន វាជាកត្តាចម្បងជាងគេ ព្រោះនរណាៗក៏ចង់បានកន្លែងគេងនៅទីតាំងដែលល្អដែរ (អាចនៅក្នុងក្រុង ជិតកន្លែងកម្មវិធីត្រូវចូលរួម…) ជាពិសេសកន្លែងដែលមិនមានសម្លេងរំខានច្រើន តែក៏នៅមិនដាច់ស្រយាលពេក។ តម្លៃបន្ទប់ក្រៅពីទីតាំងល្អ តម្លៃក៏ជាចំណុចសំខាន់មួយដែរ។ មិនថាលក្ខខណ្ឌល្អប៉ុណ្ណា តែបើលើសពីខ្ទង់ចំណាយដែលបានគ្រោងទុក ក៏នៅតែមិនអាចទទួលយកបាន។ ពិន្ទុ និងការវាយតម្លៃពីប្រភពដែលអាចទុកចិត្តបានប្រាកណាស់ បទពិសោធន៍ពិតៗរបស់អ្នកធ្លាប់បានទៅផ្ទាល់ជាប្រយោជន៍ដ៏មានតម្លៃសម្រាប់ការសម្រេចចិត្តជ្រើសរើសរបស់អ្នក ប៉ុន្តែ អ្នកក៏ត្រូវរកប្រភពដែលគួរឲ្យទុកចិត្តដែរ។ ប្រភេទ និងចំនួនបន្ទប់ជាទូទៅ អ្នកប្រាកដជាដឹងច្បាស់អំពីចំនួនថ្ងៃ និងចំនួនមនុស្សដែលនឹងចូលរួមដំណើរកម្សាន្តរបស់អ្នក ដែលនឹងជួយឲ្យអ្នកអាចធ្វើការស្វែងរកទៅតាមប្រភេទបន្ទប់ ក៏ដូចជាចំនួនដែលអាចឲ្យទាំងអស់គ្នាស្នាក់បានដោយងាយស្រួល និងមានផាសុកភាព។ ទីតាំងបន្ទប់ក៏សំខាន់ផងដែរ ព្រោះជួនកាល មានកូនក្មេង ឬមនុស្សចាស់ជរា ដែលត្រូវការបន្ទប់ដែលមិននៅជាន់ខ្ពស់ពេក និងមានការពារសុវត្ថិភាពបានយ៉ាងល្អ ដើម្បីចៀសវាងគ្រោះថ្នាក់មើលមិនឃើញផ្សេងៗ។ គ្រឿងប្រើប្រាស់ក្នុងបន្ទប់ទឹកអាចជាកត្តាបន្ទាប់បន្សំ ហើយការផ្តល់ជូនភាគច្រើនអាស្រ័យលើតម្លៃ និងប្រភេទបន្ទប់។ អ្នកគួរពិនិត្យឲ្យជាក់លាក់ក្នុងលក្ខខណ្ឌនៃការផ្តល់ជូន ដើម្បីងាយស្រួលក្នុងការរៀបចំទុកជាមុននូវអ្វីដែលគួរយក ឬមិនគួរយកទៅតាមខ្លួន។ លក្ខខណ្ឌក្នុងការកក់ និងបង់ប្រាក់លក្ខខណ្ឌ គឺមានខុសៗគ្នាទៅតាម ដោយខ្លះតម្រូវឲ្យមានការបង់ប្រាក់ទុកមុន ហើយមិនអាចបង្វិលយកវិញនោះទេ ក្នុងករណីអ្នកធ្វើការលុបចោលការកក់…
-
កម្រងបទចម្រៀងពិរោះៗដែលមានឈ្មោះខេត្ត-ក្រុងក្នុងប្រទេសយើង

បទចម្រៀងពីដើម ជាមរតកដ៏ឧត្តមរបស់ប្រជាជនខ្មែរយើង មានមួយចំនួនធំបានរៀបរាប់អំពីទិដ្ឋភាព ក៏ដូចជារឿងរ៉ាវជីវិត និងមនោសញ្ចេតនានៅតាមខេត្ត-ក្រុងនានា ដែលគ្រាន់តែបានស្តាប់ ក៏អាចស្រមៃចេញដល់រូបភាពទាំងនោះបានយ៉ាងច្បាស់។ ពេលស្តាប់ម្តងៗ ពិតជាមិនជិនណាយ ហើយក៏នឹកចង់ទៅទស្សនានៅទីតំបន់នោះឆាប់ៗ… ក៏ចង់សួរដែរថាតើអ្នកកំពុងតែអាននេះ មានស្រុកកំណើតនៅខាងណាដែរ? ហើយចូលចិត្តបទមួយណាជាងគេ? #ចំប៉ីសៀមរាប #ចំប៉ាបាត់ដំបង #ជំនោរប៉ៃលិន #ប្រុសមង្គលបុរី ស្រីសេរីសោភ័ណ #ឧត្តរមានជ័យនិស្ស័យស្នេហ៍ #ចំប៉ាប៉ោយប៉ែត #រំដួលពោធិ៍សាត់ #រំដួលក្រចេះ #ព្រៃវែងដួងចិត្ត #ស្ទឹងត្រែងបងអើយ #វាសនាបុប្ផាស្វាយរៀង #លង់ស្នេហ៍មណ្ឌលគិរី #បានលុងដួងចិត្ត #ព្រះវិហារដួងចិត្ត #ភ្នំពេញ #កណ្តាលដួងចិត្ត #កំពតកំពូលចិត្ត #កោះកុងអន្លង់ស្នេហ៍កម្ម #វិស្សមកាលនៅកែប #កំពង់ស្ពឺជម្រៅស្នេហ៍ #កំពង់សោមដួងចិត្ត #កំពង់ធំជំរុំចិត្ត #កំពង់ឆ្នាំងដួងចិត្ត #កំពង់ចាមកំពង់ចិត្ត #ត្បូងឃ្មុំជំរំស្នេហ៍ #ឱដូនកែវអើយ ***ក្រៅពីបទខាងលើនេះ ក៏នៅមានបទចម្រៀង ដែលបានពិពណ៌នាអំពីសម្រស់ និងរឿងរ៉ាវជាទីចាប់អារម្មណ៍នៅក្នុងខេត្ត-ក្រុងរបស់យើងជាច្រើនទៀតផងដែរ។ ខាងលើនេះ គ្រាន់តែជាការដកស្រង់របស់យើងខ្ញុំប៉ុណ្ណោះ…
-
ធ្លាប់យកចិត្តតួសម្តែងដាក់ក្នុងចិត្តខ្លួនឯងអត់? ពួកគាត់ភាគច្រើនចង់ឲ្យអ្នកធ្វើបែបនេះ…

មិនប្រាកដថាត្រូវ១០០% ទេ តែខាងក្រោមនេះអាចជាគំនិត ក៏ដូចជាទង្វើល្អខ្លះៗ ដែលយើងគួរតែធ្វើ ដើម្បីសម្តែងចេញនូវការគាំទ្រក្នុងរូបភាពដ៏ល្អជូនដល់តារានៅក្នុងចិត្តរបស់យើង… ស្រលាញ់គាំទ្រពួកគាត់ជាពួកគាត់កុំព្យាយាមស្រមៃគិតចង់ឲ្យពួកគាត់ក្លាយជាមនុស្សក្នុងក្តីស្រមៃ ឬតាមក្តីប្រាថ្នារបស់អ្នកគ្រប់សព្វ ព្រោះពួកគាត់ម្នាក់ៗសុទ្ធតែមានភាពខ្លាំង និងលេចធ្លោ ក្នុងនាមជាពួកគាត់ ដែលមិនដូចនឹងអ្នកផ្សេង ហើយអាចនឹងមិនដូចការចង់បានរបស់អ្នក។ គោរពឯកជនភាពរបស់ពួកគាត់មិនមែនរឿងរ៉ាវគ្រប់យ៉ាង និងគ្រប់សកម្មភាពរបស់ពួកគាត់ត្រូវតែបើកបង្ហាញជូនដល់អ្នកគាំទ្រឡើយ។ នរណាៗក៏ត្រូវការពេលវេលាផ្ទាល់ខ្លួនដែរ… កុំខឹងស្អប់ពួកគាត់ ដោយសារតែតួអង្គដែលគាត់ត្រូវសម្តែងមានមិនតិចនាក់ទេ ដែលខឹងសម្បារក្នុងរឿងមិនអស់ចិត្ត នៅស្អប់ដល់ខាងក្រៅរឿងទៀត។ កុំព្រោះតែមើលរឿងចូលតួពេក ក៏ភ្លេចថា ហ្នឹងគ្រាន់តែជាតួអង្គក្នុងរឿងទេ រូបគាត់ពិតមិនមែនបែបហ្នឹងឯណា៎! ទទួលយកកំហុស និងចំណុចខ្សោយរបស់ពួកគាត់ ដូចពេលអ្នកទទួលស្គាល់ភាពជោគជ័យរបស់ពួកគាត់បើអាចអបអរ និងរីករាយជាមួយនឹងភាពជោគជ័យរបស់ពួកគាត់ អ្នកក៏គួរតែហ៊ានទទួលយកកំហុសដោយអចេតនារបស់ពួកគាត់ដែរ។ ពួកគាត់ក៏ជាមនុស្សដូចយើងដែរ ជួនកាល អាចនឹងមិនល្អឥតខ្ចោះដោយប្រការណាមួយដូចគ្នា។ លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ដដល់ពួកគាត់ ពេលមានបញ្ហាកុំចាំតែសើចចំអក ឬជាន់ពន្លិចពេលមានបញ្ហាអ្វីមួយកើតឡើង គួរតែផ្តល់នូវកម្លាំងចិត្តដល់ពួកគាត់ ឬយ៉ាងហោចណាស់ ធ្វើឲ្យពួកគាត់មានអារម្មណ៍ថា ពួកគាត់មិននៅម្នាក់ឯងឡើយ ពួកគាត់នៅមានអ្នក។ រិះគន់បែបស្ថាបនា ជំនួសការជេរប្រទេចនរណាៗក៏មានកំហុស ក៏មានការថ្លោះធ្លោយដែរ…ពេលដែលរឿងទាំងនោះកើតឡើង សូមចូលរួមធ្វើការរិះគន់បែបស្ថាបនា សូមកុំចាំតែជេរប្រមាថ ឬបណ្តុះបង្អាប់បង្ខូចកេរ្តិ៍ឈ្មោះ។ វត្តមានរបស់យើងម្នាក់ៗក្នុងនាមជាអ្នកគាំទ្រ ពិតជាមានអត្ថន័យសម្រាប់ពួកគាត់ ហើយរាល់ទង្វើ និងសម្តីរបស់យើង ក៏មានឥទ្ធិពលខ្លាំងលើពួកគាត់ដែរ ហេតុនេះហើយ សង្ឃឹមថាអ្នកអាចជាចំណែកមួយនៃការលើកទឹកចិត្តដល់ពួកគាត់ក្នុងការបន្តដំណើរទៅមុខទៀតនៅលើវិស័យមួយនេះ…
-
ចំណុចណាខ្លះ ដែលធ្វើឲ្យអ្នកនឹករលឹកទឹកដីខេត្តសៀមរាប?

ទឹកដីក្រុងអង្គរពិតជាមានមន្តស្នេហ៍ដ៏ពិសេសដែលបានទាក់ចិត្តភ្ញៀវទេសចរមិនថាជាភ្ញៀវជាតិ ឬអន្តរជាតិឡើយ ជាហេតុនាំឲ្យអ្នកទស្សនាភាគច្រើនតែងតែត្រឡប់មកវិញនៅពេលដែលមានឱកាស ព្រោះតែលក្ខណៈពិសេសមួយចំនួនដែលរួមមានដូចខាងក្រោម ៖ ចរាចរណ៍មិនកកស្ទះ បើអ្នកនៅរាជធានីប្រាកដជាមានអារម្មណ៍ធុញថប់នឹងការធ្វើដំណើរមិនថាជិត ឬឆ្ងាយ ដោយសារតែកកស្ទះជាមិនខាន តែពេលបានមកដល់ទឹកដីសៀមរាប មិនងាយប្រឈមនឹងបញ្ហាបែបនេះឡើយ លើកលែងតែថ្ងៃបុណ្យធំៗ នៅលើផ្លូវសំខាន់ៗមួយចំនួនប៉ុណ្ណោះ។ រុក្ខវិថីមានច្រើន ប្រាកដណាស់! ផ្លូវក៏មានទំហំល្មម ហើយនៅមានអមដោយដើមឈើធំៗផ្តល់ជាម្លប់ត្រជាក់ចិត្ត ជាពិសេសនៅតាមមាត់ស្ទឹង និងតាមប្រាសាទនានា។ បណ្តុំនៃសម្បត្តិវប្បធម៌ដ៏ល្អឯក ក្រៅពីប្រាសាទជាច្រើន សៀមរាបក៏មានវិចិត្រសាលសិល្បៈ មហោស្រពសិល្បៈ ថ្នាក់រៀនអំពីសិល្បៈខ្មែរ រោងសិប្បកម្ម និងកន្លែងទស្សនាជាច្រើន ដែលអាចឲ្យអ្នកទស្សនាសិក្សាស្វែងយល់អំពីវប្បធម៌ដ៏ត្រចះត្រចង់របស់ខ្មែរយើង។ សម្រស់ទីក្រុងដែលមានទាំងការអភិវឌ្ឍ និងការអភិរក្ស បើសង្កេតមើលឲ្យជាក់ទៅ អ្នកនឹងមើលឃើញថា ទីក្រុងសៀមរាបត្រូវបានរៀបចំ និងតុបតែងដោយមានការផ្លាស់ប្តូរជាបន្តបន្ទាប់ឲ្យរឹតតែប្លែកភ្នែក និងប្លែកអារម្មណ៍ ស្របពេលដែលរក្សានូវលក្ខណៈដើមនៅតំបន់ខ្លះៗផងដែរ។ មានម្ហូបអាហារច្រើនប្រភេទ ទោះបីមិនច្រើនដូចនៅរាជធានីក៏ដោយ ក៏សៀមរាបមានម្ហូបច្រើនបែបរសជាតិអ្នកសៀមរាប ពិសេសម្ហូបស្រែៗ ដូចជាមាន់ដុតប្រហុកអង្ក្រង កង្កែបបោក ខ្យងស្រែអប់អំបិលម្ទេស…។ល។ ស្ងប់ស្ងាត់ តែមិនស្ងាត់ជ្រងំ សៀមរាបប្រៀបបាននឹងទីក្រុងតូចមួយដែលមានសភាពស្ងប់ស្ងាត់ អំណោយផលជាខ្លាំងសម្រាប់ការសម្រាកលំហែរយៈពេលវែង និងខ្លី បន្ទាប់ពីកាលវិភាគដ៏មមាញឹក តែក៏មិនស្ងាត់ខ្លាំងពេកនោះដែរ។ ភូមិឃុំមានសុវត្ថិភាព ជាមួយនឹងការរក្សាសន្តិសុខដ៏ល្អ និងប្រកបដោយសុវត្ថិភាព អ្នកដើរកម្សាន្តនៅលើទឹកដីសៀមរាបជាទូទៅមិនចាំបាច់បារម្ភច្រើនឡើយ ទោះបីដើរលេងរាងយប់ជ្រៅបន្តិចក៏ដោយ។ ក្បែរធម្មជាតិ…
-
ដើរលេងបែបណា ទើបអាចចូលរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍របស់យើង?

ក្រៅពីដើរលេងសប្បាយខ្លួនឯងហើយ មានធ្លាប់គិតអត់ថាយើងគ្រប់គ្នាក៏អាចជាចំណែកមួយក្នុងការផ្សព្វផ្សាយ ក៏ដូចជាចែករំលែកនូវសម្រស់ និងលក្ខណៈពិសេសរបស់កន្លែងទេសចរណ៍ដែលយើងបានទៅដែរ? តាមពិតទៅ មានរឿងខ្លះដែលយើងអាចធ្វើបាន ក្នុងទម្រង់ផ្សេងៗគ្នាទៅតាមលទ្ធភាព និងចំណូលចិត្តរបស់យើង ហើយរឿងខ្លះ គឺសាមញ្ញមែនទែន ដែលមិនត្រូវការធនធាន ឬពេលវេលាច្រើនឡើយ។ តោះ! យើងតាមដានអានជាមួយគ្នា ហើយគិតមើលថាតើមានអ្វីខ្លះដែលអ្នកអាចធ្វើបាន? ផុសនៅលើគណនីណាមួយក្នុងបណ្តាញសង្គម មិនថានៅលើគណនីផ្ទាល់ខ្លួន ឬផេក (page) នោះទេ អ្នកសុទ្ធតែអាចធ្វើការបង្ហោះនូវរូបភាពស្អាតៗ អមដោយគន្លឹះមានប្រយោជន៍ខ្លះៗអំពីកន្លែងទាំងនោះ ដែលអាចឲ្យមិត្តដទៃទៀតបានដឹង ឃើញ និងស្គាល់ដែរ។ ចងក្រងជាអត្ថបទចែករំលែកខ្លីៗ ការចែករំលែកតាមរយៈបទពិសោធន៍ពិតៗរបស់អ្នកធ្លាប់បានទៅផ្ទាល់ ប្រាកដជាគួរឲ្យទុកចិត្ត និងចងចាំ ជាពិសេសអ្នកដែលបានផ្តិតយកនូវរូបភាពជាក់ស្តែង ដែលអាចជាគន្លឹះមានប្រយោជន៍សម្រាប់អ្នកដែលមានបំណងទៅទស្សនាកន្លែងដូចគ្នានាពេលអនាគត។ ចងក្រងជាវីដេអូចែករំលែក បើសិនជាអាចរៀបចំជាវីដេអូតែម្តង ក៏រឹតតែល្អ និងច្បាស់ជាក់ស្តែង សម្រាប់អ្នកទស្សនា បានយល់បានដឹងអំពីទិដ្ឋភាពជាក់ស្តែងនៅតំបន់ ឬកន្លែងទាំងនោះ។ ផុសនៅក្នុង Story របស់អ្នក អាចជាវិធីដ៏ងាយស្រួល និងមានប្រសិទ្ធិភាពជាងគេសម្រាប់ការណែនាំទៅកាន់មិត្តភក្តិក្នុងបណ្តាញសង្គមរបស់អ្នក ព្រោះថាមនុស្សសម័យឥលូវក៏ចូលចិត្តតាមដាននូវសកម្មភាពរបស់មិត្តភក្តិខ្លួនតាមមុខងារ Story ហ្នឹងច្រើនដែរ។ ធ្វើការផ្តល់ពិន្ទុ ឬវាយតម្លៃនៅលើវេទិកាផ្សេងៗ មានមុខងារមួយចំនួនទាក់ទិននឹងការធ្វើការផ្តល់ពិន្ទុ និងវាយតម្លៃ (rate & review, recommend,…) ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការបញ្ចេញនូវមតិយោបល់…
-
ឃ្លាស្វីតៗទាក់ទងនឹងម្ហូបទាំងនេះ និយាយឲ្យគេស្តាប់ ដឹងតែចាក់ដល់បេះដូងគេហ្មង…

សម្តីពិតជាមិនឥទ្ធិពលខ្លាំងណាស់ បើនិយាយត្រូវពេល ហើយនិយាយទៅកាន់មនុស្សត្រូវនោះ ប្រាកដជាអាចចាក់ដោតដល់បេះដូងរបស់គេជាមិនខាន។ ជួនកាល មានឱកាសល្អ តែមិនដឹងត្រូវនិយាយអី គួរឲ្យស្តាយស្លាប់ហើយ! អញ្ចឹងហើយ កុំភ្លេចលួចកត់ត្រាឃ្លាខាងក្រោមនេះទុកផង ដែលអត្ថបទនេះនឹងផ្តោតទៅលើតែឃ្លាដែលទាក់ទងនឹងម្ហូបអាហារតែប៉ុណ្ណោះ… ខ្លួនឯងចូលចិត្តញ៉ាំបន្លែស្រស់ៗមែន? បានជាស្នាមញញឹមរបស់អ្នកស្រស់យ៉ាងហ្នឹង! ដោយសារតែស្នាមញញឹមស្រស់ អញ្ចឹងហើយប្រហែលជាមកពីញ៉ាំអាហរស្រស់ៗដែរទេដឹង។ ភ្ជាប់ពាក្យសរសើរជាមួយនឹងអាហារដែលគេញ៉ាំ ក៏ជាវិធីដ៏ពិសេសម្យ៉ាងដែរ។ បើឲ្យរ៉ាយរ៉ាប់ពីរសជាតិរបស់ទឹក ប្រហែលជាស្រួលជាង រៀបរាប់ពីអារម្មណ៍ខ្ញុំចំពោះអ្នក ត្រង់នេះ គឺចង់និយាយដោយសាមញ្ញថា អារម្មណ៍ដែលអ្នកមានឲ្យគេ គឺជ្រាលជ្រៅ និងពិបាកបរិយាយខ្លាំងមែនទែន ដល់ថ្នាក់ថា សូម្បីតែនិយាយពីទឹកក៏ស្រួលជាងនិយាយពីអារម្មណ៍អ្នកដែរ។ ចូលចិត្តញ៉ាំស្ករមែន? ម៉េចក៏សម្តីផ្អែមពិរោះម្ល៉េះ? ស្រដៀងនឹងឃ្លាខាងលើដែរ តែមួយឃ្លានេះ ផ្តោតសំខាន់លើភាពផ្អែមល្អែម និងទន់ភ្លន់នៃវាចារបស់គេ លក្ខណៈថា ស្តាប់ម្តងៗឡើងចង់លង់តែម្តង។ ដឹងអត់ថាហេតុអ្វីខ្ញុំចូលចិត្តសម្លឹងមើល MENU យូរៗ? ព្រោះមើលទៅឃើញតែ ME-N-U (ខ្ញុំ និងអ្នក) ងាយៗ ត្រង់ៗ! ទោះចង់មិនចង់ ក៏ញញឹមដែរ បើស្វីតយ៉ាងហ្នឹងនោះ…តែគួរកុំនិយាយច្រើនដងពេក ឬកាលៈទេសៈមិនស័ក្តិសម ខ្លាចលោមិនបានកើនពិន្ទុ បែរជាថយទៅវិញ។ សុំសួរបន្តិច! ឧស្សាហ៍ញ៉ាំដូងក្រអូបមែន? ខ្លួនឯងមានក្លិនក្រអូបជាប់ចិត្តហ្មង ពិសេសសម្រាប់អ្នកដែលចូលចិត្តទឹកអប់ ឬគ្រឿងតែងកាយដែលមានក្លិនក្រអូបឈ្ងុយជាប្រចាំ។…
-
ហេតុផល ១០ យ៉ាង អ្នកគួរអានសៀវភៅប្រលោមលោក

អ្នកខ្លះគិតថាទាល់តែអានសៀវភៅអំពីចំណេះដឹងផ្សេងៗ ដូចជាការអភិវឌ្ឍខ្លួន ប្រវត្តិសាស្ត្រ ដំណើរជីវិតរបស់បុគ្គលជោគជ័យទើបមានគុណប្រយោជន៍ ហើយក៏មិនបានគិតដល់អំពីចំណុចល្អៗជាច្រើនដែលពួកគេអាចនឹងទទួលបានអំពីការអានរឿងប្រលោមលោក។ ដូចនេះហើយ ខាងក្រោមនេះនឹងបង្ហាញអំពីអត្ថប្រយោជន៍នៃការអានប្រលោមលោកមិនថាជាភាសាខ្មែរ ឬភាសាណាមួយនោះទេ… #១ ពង្រឹងការចង់ចាំ មែនណា៎! អានប្រលោមលោកត្រូវការចាំព័ត៌មានជាច្រើន ដូចជាប្រវត្តិតួអង្គ ទីកន្លែង ដំណើររឿង ដែលមិនងាយដូចមើលវីដេអូនោះទេ ហេតុនេះហើយ ពេលអានប្រលោមលោកប្រៀបបាននឹងការហ្វឹកហាត់សមត្ថភាពនៃការចងចាំបានយ៉ាងល្អ។ #២ បង្កើនចំណេះដឹង ប្រលោមលោកណាក៏មានឆ្លុះបញ្ចាំងនូវសាច់រឿង ឬដំណើរជីវិតរបស់នរណាម្នាក់ ដែលសុទ្ធតែបង្កប់នូវមេរៀនជីវិតជាច្រើន ដែលអាចឲ្យអ្នកអានស្វែងយល់ និងរៀនសូត្របាន។ #៣ ពង្រឹងសមត្ថភាពក្នុងការគិតវិភាគ មានប្រលោមលោកខ្លះ មានសាច់រឿងវែងឆ្ងាយ ជាមួយនឹងចំណុចអាថ៌កំបាំងមួយចំនួនដែលនាំចិត្តអ្នកអានឲ្យជក់ក្នុងការតាមដាន ហើយខំប្រឹងវិភាគទៅតាមវគ្គនីមួយៗ។ #៤ បន្ធូរសម្ពាធផ្លូវចិត្ត ពេលដែលបើកពីមួយទំព័រទៅមួយទំព័រតាមដាននូវសាច់រឿងបន្តបន្ទាប់ដោយមិនចាំបាច់គិតអំពីរឿងផ្សេងៗនោះ ជាពេលវេលាដ៏ល្អប្រសើរមួយសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកអាន។ #៥ ស្វែងយល់អំពីរឿងរ៉ាវផ្សេងៗក្នុងជីវិត មានជីវិតមានបញ្ហា ហើយបើមានបញ្ហាមានដំណោះស្រាយ គ្រាន់តែអាចនៅផ្នែកផ្សេងគ្នាទៅតាមការតាក់តែងរបស់អ្នកនិពន្ធ។ ហេតុនេះហើយ រាល់បញ្ហាដែលលើកឡើងដោយត្រង់ៗ ឬបង្កប់នូវក្នុងសាច់រឿង នឹងជួយឲ្យយើងបានត្រៀមខ្លួនទុកជាមុនចំពោះស្ថានភាទាំងនោះ។ #៦ បង្កើនស្មារតីរឹងមាំក្នុងការផ្តោតអារម្មណ៍ ប្រាកដណាស់! អានប្រលោមលោកជក់ខ្លាំង ពេលខ្លះ មិនថានៅកន្លែងបែបណាទេ នៅតែអាចផ្តោតទៅលើដំណើររឿងបានទៀត ដែលអាចចាត់ទុកថាជាការហ្វឹកហាត់ជំនាញមួយនេះបានផងដែរ។ #៧ អភិវឌ្ឍជំនាញក្នុងការសរសេរ មុនសរសេរ…
-
នៅសៀមរាប ១យប់ ២ថ្ងៃ អាចធ្វើអ្វីបានខ្លះ?

អ្នកខ្លះ ដូចជាមិនចូលចិត្តដើរលេងពេលមានមនុស្សច្រើនអ៊ូអរ ជាពិសេសពេលមានបុណ្យទានធំៗ ឈប់យូរៗអី…ហើយក៏ចូលចិត្តដំណើរកម្សាន្តរយៈពេលខ្លីក្នុងពេលចុងសប្តាហ៍វិញ ហេតុនេះហើយ ថ្ងៃនេះ ខ្ញុំនឹងណែនាំនូវគម្រោងដំណើរកម្សាន្តនៅក្នុងខេត្តសៀមរាបសម្រាប់ពេល១យប់២ថ្ងៃនៅក្នុងអត្ថបទនេះផ្ទាល់។ ថ្ងៃទី១ មើលថ្ងៃរះនៅប្រាសាទអង្គរវត្ត កុំភ្លេចមើលការព្យាករណ៍អាកាសធាតុជាមុនផង ដើម្បីចៀសវាងការងើបលឿនហើយតែមិនបានមើលដូចចិត្តប្រាថ្នាអីចឹង។ បើប៉ះថ្ងៃមានថ្ងៃរះស្អាត អ្នកនឹងអាចផ្តិតយករូបភាពដ៏ស្រស់ស្អាតជាច្រើន ជាមួយនឹងការរួមបញ្ចូលទាំងប្រាសាទ ធម្មជាតិ និងរូបអ្នក។ ដើរលេងតំបន់ប្រាសាទមួយព្រឹក វង់តូចក៏បាន វង់ធំក៏បាន…មានប្រាសាទបុរាណខ្មែរយើងជាច្រើន នៅឈរយ៉ាងស្កឹមស្កៃរង់ចាំវត្តមានភ្ញៀវទេសចរទៅទស្សនា។ ញ៉ាំបាយមាន់ដុតនៅស្រះស្រង់ ចុះឡើងៗថតរូបផង ដើរផង ដូចរាងអស់កម្លាំង ហើយក៏ជិតដល់ម៉ោងបាយថ្ងៃត្រង់ល្មម។ កុំបារម្ភថាពិបាកជិះមកក្រុងវិញ រាងឆ្ងាយអី…នៅជាប់នឹងប្រាសាទស្រះស្រង់ ក៏មានភោជនីយដ្ឋានបម្រើអាហារថ្ងៃត្រង់មួយចំនួនផងដែរ មានទាំងមាន់ដុត និងម្ហូបស្រុកស្រែផ្សេងទៀត។ ដើរលេងនៅស្រុកបន្ទាយស្រី នៅស្រុកបន្ទាយស្រី ក្រៅពីប្រាសាទបន្ទាយស្រី និងរសជាតិនំបញ្ចុករសជាតិឆ្ងាញ់ល្បីតៗគ្នា ក៏មានកន្លែងកម្សាន្ត ដែលភាគច្រើនអមដោយធម្មជាតិស្រស់ត្រកាល រួមមានទេសភាពជើងភ្នំ សួនផ្កា បឹងឈូក។ល។ រីករាយនឹងអាហារបែបStreet Foodនៅផ្លូវ៦០ម ត្រឡប់មកពីបន្ទាយស្រី ក៏កៀកពេលអាហារពេលល្ងាចល្មម! នៅផ្លូវ៦០ម មានអាហារបែប Street Food ច្រើនមុខច្រើនជម្រើស បើបានទៅ ដឹងតែមិនខកចិត្តនោះទេ គឺថា ចង់ញ៉ាំអី ក៏មានដែរ។ ថ្ងៃទី២ ជិះទូកកម្សាន្តនៅបឹងទន្លេសាប…
-
សារប៉ុន្មានឃ្លានេះ សង្ឃឹមថាអាចដាស់តឿនអ្នកបានខ្លះ…

ដោយសារតែហេតុផលជាច្រើន យើងអាចនឹងភ្លេច ឬមើលរំលងនូវរឿងរ៉ាវសំខាន់មួយចំនួននៅក្នុងជីវិតរបស់យើង…សូមអាននូវឃ្លាខាងក្រោមនេះ ដើម្បីជាការពញ្ញាក់អារម្មណ៍ ក៏ដូចជាដាស់តឿនក្រើនរំលឹកអ្នកឡើងវិញទាក់ទិននឹងការធ្វើបុណ្យមិនថាចំពោះអ្នកមានគុណ ឬសាសនាឡើយ… កុំភ្លេចព្រះរស់ ឳពុកម្តាយ ឬអាណាព្យាបាលដែលមើលថែទាំចិញ្ចឹមបីបាច់អ្នកតាំងតែពីតូចមក ជាមនុស្សដែលអ្នកគោរពប្រណិបតន៍ជាងគេ ហេតុនេះហើយ មុនពេលទៅវត្ត ត្រូវប្រាកដថាពួកគាត់ក៏ត្រូវបានមើលថែទាំរួចរាល់សព្វគ្រប់ ទាំងម្ហូបអាហារ នំចំណី។ល។ ធ្វើបុណ្យតាមសទ្ធា កុំធ្វើបុណ្យចង់ឈ្នះចង់ចាញ់នរណាម្នាក់ ឬធ្វើបុណ្យលោភ លើសពីលទ្ធភាពរបស់ខ្លួនឡើយ! ពេលវេលានៅក្បែរគ្នា គឺមានកំណត់ មិនប្រាកដថាឆ្នាំនេះបានជួបជុំ ឆ្នាំក្រោយក៏មានឱកាសទៀតនោះទេ អនាគតសុទ្ធតែមិនអាចមើលឃើញ ហេតុនេះហើយ បើឆ្លៀតបាន សូមឆ្លៀតចំណាយពេលជួបជុំជាមួយគ្រួសាររបស់អ្នក។ ធ្វើបុណ្យដោយចិត្តជ្រះថ្លា កុំនិយាយថាធ្វើបុណ្យធ្វើសកម្មភាពមែន តែក្នុងចិត្តមិនជ្រះស្រឡះ គិតតែរឿងមិនទៀងត្រង់ អពមង្គលឲ្យសោះ។ សូមបំភ្លេចចោលនូវទង្វើនាំបាបទាំងឡាយ… ម៉ែឳប្រឹងរស់ ព្រោះកូន ឲ្យតែនៅមានជីវិត រាល់ការគិត និងធ្វើអ្វីមួយរបស់ឳពុកម្តាយរបស់យើង គឺដើម្បីយើងគ្រប់បែបគ្រប់យ៉ាង ហេតុនេះហើយសូមកុំធ្វើឲ្យពួកគាត់ពិបាកចិត្តមិនថាក្នុងរូបភាពណាមួយក៏ដោយ។ ធ្វើបុណ្យឲ្យត្រូវតាមក្បួន សូមកុំយកទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់ទៅជាន់ឈ្លី ដោយការប្រព្រឹត្តប្រាសចាកនូវក្បួនខ្នាតដែលបានណែនាំ ដូចជាការបោះបាយបិណ្ឌ ជាដើម កុំរវល់តែលេងសើចសប្បាយខុសទំនង។ កុំភ្លេចដូនតា ចំណុចនេះ សំដៅដល់សាច់ញាតិជាអ្នកមានគុណដែលបានលាចោកលោកទៅហើយ សូមកុំភ្លេចធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យដល់ពួកលោកផង។ ដាក់ទាន ដោយចិត្តស្មោះសរ សូមដាក់ទានដល់អ្នកដែលត្រូវការជំនួយផង បើសិនអ្នកមានលទ្ធភាព មិនថាតិចក្តីច្រើនក្តី…
-
ទៅលេងបាត់ដំបង១ថ្ងៃពេញ មិនឲ្យខាតជើង និងពេល គួរទៅណាខ្លះ?

«ឱ…បាត់ដំបងបណ្តូលចិត្តអើយ!!!» នរណាខ្លះមិនធ្លាប់បានទៅដល់ទឹកដីខេត្តបាត់ដំបង? ឬក៏ធ្លាប់ទៅដែរ តែដូចជាមិនសូវបានដើរលេងអីច្រើនហ្នឹងគេ…ថ្ងៃនេះ យើងមកស្គាល់កន្លែងដើរកម្សាន្តពិសេសៗ ដែលមិនគួររំលងនៅក្នុងទឹកដីនៃខេត្តដ៏ស្រស់ស្អាតមួយនេះជាមួយគ្នាណា៎! ចង់និយាយថា…ខាងក្រោមនេះ ជាបទពិសោធន៍នៃការដើរលេងតាមបែបមិនសូវឲ្យខាតពេលដែលមានតិចរបស់ខ្ញុំ និងពួកម៉ាក ដែលចូលចិត្តដើរមើលដើរឃើញ ^^ ក្រោយពីព្រឹក ដើរលេងនៅផ្សារណាត់ បើបានភ្ញាក់ពីព្រឹកតិច ក៏ល្អម្យ៉ាង (កុំឲ្យខាតពេលនោះអី ^^) ហើយអាចចូលទៅលេងផ្សារណាត់បាន។ ទីនេះ ជាផ្សារបែបប្រចាំស្រុកប្រចាំតំបន់ ដែលយើងអាចដើរលេងមើលអាហារតំបន់ ដើរថតរូបក៏ស្អាតដែរនៅហ្នឹង។ សំខាន់ គឺថា…មានទីតាំងនៅកណ្តាលក្រុងតែម្តង ហើយមិនពិបាករកទេ។ អូ៎! ប្រហែលជាឃើញស្លាកឈ្មោះគេដាក់«ផ្សារធំបាត់ដំបង» តែម្ចាស់ស្រុកភាគច្រើនហៅថា «ផ្សារណាត់» អញ្ចឹងហើយ បើរកអត់ឃើញអី អាចសាកសួរឈ្មោះហ្នឹងបាន… ញ៉ាំអាហារពេលព្រឹកនៅភោជីយដ្ឋាន«មីគាវផ្ទះ៣ល្វែង» និយាយទៅ…បើសិនជាអាច មិនគួររំលងអាហារនៅហាងនេះឡើយ ព្រោះថានរណាៗក៏ស្គាល់ ហើយទៅញ៉ាំនៅហ្នឹងដែរ ដោយសារតែរសជាតិដ៏សែនឈ្ងុយឆ្ងាញ់ និងជាប់ចិត្តរបស់មីគាវនៅទីនោះ។ ម្ហូបដែលខ្ញុំចូលចិត្តជាងគេ គឺ«មីគាវសាច់ទា»…បើបានទៅដល់ កុំភ្លេចឈាងចូលទៅភ្លក្សផងណា៎ ជិះឡូរី នៅជើងភ្នំបាណន់ ថ្វីត្បិតថានៅរាងឆ្ងាយពីក្រុងបន្តិច តែពេលទៅដល់ ធានាថាមិនខកចិត្តឡើយ។ ពេលទៅដល់ជើងភ្នំ…