-
Quality Time មួយយប់នៅសៀមរាប ទស្សនាសិល្បៈសៀកដ៏អស្ចារ្យពីសមត្ថភាពកូនខ្មែរ

-
ចាយលុយ២ដុល្លារ ទស្សនាមេអំបៅរាប់រយប្រភេទពី Butterfly Paradise

-
ចាយពេលកន្លះថ្ងៃ ដើរមើលវត្ត៤ក្នុងក្រុងសៀមរាប

-
“យាត្រា០២ វិលត្រឡប់មកវិញជាមួយនឹងអ្វីកាន់តែថ្មី ក្នុងឆ្នាំ២០២១”

-
ចង់សម្ងំលាក់ខ្លួនមើលថ្ងៃលិចម្នាក់ឯងនៅសៀមរាប អាចទៅកន្លែងនេះបាន!

មានបំណងចង់មើលថ្ងៃលិច តែក៏ចង់គេចកន្លែងមានមនុស្សច្រើនពេក? កន្លែងមួយនេះ ដឹងតែពេញចិត្តតែម្តង! ទោះបីជារាងនៅឆ្ងាយពីក្រុងសៀមរាបបន្តិច តែធានាថាអ្នកនឹងមិនខកបំណងឡើយ… ចម្ងាយប្រមាណ១០គម ពីក្រុង តាមបណ្តោយដងស្ទឹងទៅកាន់បឹងទន្លេសាប (ចុងឃ្នាស) ភ្នំក្រោមមួយរយៈកាលក្រោយនេះ បានក្លាយជាទីតាំងគយគន់ថ្ងៃលិចដ៏ពេញនិយមមួយ ជាពិសេសសម្រាប់ប្រជាជនក្នុងខេត្ត។ លោកអ្នកអាចធ្វើដំណើរដោយមធ្យោបាយអ្វីក៏បានដែរ ឲ្យតែស្រួលសម្រាប់អ្នក ព្រោះពេលទៅដល់ជើងភ្នំ អ្នកអាចដើរឡើងតាមជណ្តើរដោយថ្មើរជើង ឬជិះ (កង់ ឡាន ម៉ូតូ រ៉ឺម៉ក់…) ឡើងតែម្តងក៏បាន។ ជាទូទៅ គួរតែលៃពេលយ៉ាងណាទៅដល់ជើងភ្នំមុនម៉ោង៥ ទើបប្រសើរ…តែបើអ្នកមានពេលច្រើន មុនឡើងភ្នំ អ្នកក៏អាចចូលថតរូបលេងនៅចម្ការឈូកក្បែរៗនោះ ដែលអាចជាប់ទាំងទេសភាពភ្នំពីចម្ងាយផងដែរ។ អ្នកអាចត្រៀមចំណីពីខេត្តទៅខ្លះក៏បាន ហើយក៏អាចទិញបន្ថែមនៅជើងភ្នំ ឬតាមផ្លូវឡើងទៅលើភ្នំផ្ទាល់ ដែលប្រជាជនក្នុងតំបន់មានដាក់លក់អាហារ និងភេសជ្ជៈច្រើនមុខគួរសមដែរដូចជា បង្គាស្រុះ បង្គាបំពងម្សៅ ស៊ុតស្ងោរ ខ្យងអាំង ពងទាកូន ប្រហិត ជាដើម។ បន្ទាប់ពីត្រៀមស្បៀងអាហាររួចរាល់ហើយ សូមបន្តដំណើរឡើងរហូតដល់ឃើញមានក្លោងទ្វារចូលវត្ត ហើយជិះចូលចតយានជំនិះនៅក្នុងនោះ រួចសឹមធ្វើដំណើរដោយថ្មើរជើងឡើងទៅកាន់ប្រាសាទ។ សូមកុំភ្លេចធ្វើការអុជធូបបន់ស្រន់នៅមុខរូបសំណាកលោកយាយដែលនៅថែរក្សាទីនោះផង។ ឆ្លងកាត់ប្រាសាទ សូមធ្វើដំណើរបន្តទៀត រហូតដល់ឃើញមានជម្រាលភ្នំ ដែលអាចដើរចុះម្តងបន្តិចៗ រួចស្វែងរកថ្មត្រង់ណាដែលល្មមសម្រាប់អង្គុយចាំមើលទេសភាពដ៏ស្រស់ត្រកាលបានដោយស្រួល និងសុវត្ថិភាព។ ថ្ងៃលិចនៅពីលើភ្នំក្រោម គឺមានភាពស្រស់ស្អាតទៅតាមរដូវកាល បើប៉ះចំរដូវវស្សា…
-
ពិបាករកកន្លែងកាត់ស្រ្តេស? នេះនែ! ម្ដុំ Basac lane

-
Sandwich Lover មិនគួររំលងហាង២នេះ

-
កាហ្វេជាផ្នែកមួយនៃជីវិត

Q១: តើការញ៉ាំកាហ្វេនៅពេលណា ទើបទទួលបានផលប្រយោជន៍ច្រើនបំផុតសម្រាប់ជីវិត? A១: មានអ្នកខ្លះគិតថា ញ៉ាំកាហ្វេពេលព្រឹកធ្វើអោយមានអារម្មណ៍ស្រស់ស្រាយស្រឡះមុខមាត់។ ប៉ុន្តែមានអ្នកខ្លះទៀតចូលចិត្តញ៉ាំកាហ្វេនៅពេលថ្ងៃត្រង់ ឬពេលថ្ងៃរសៀលព្រោះជួយបំបាត់ការងងុយគេង។ -តាមការស្រាវជ្រាវរបស់អ្នកជំនាញកន្លងមកបានបកស្រាយថានៅក្នុងម៉ោង ៩:៣០ ទៅដល់ ម៉ោង១១:៣០ គឺជាពេលម៉ោងដ៏ល្អបំផុតក្នុងការញ៉ាំកាហ្វេ។ ព្រោះជាតិកាហ្វេអ៊ីននឹងបញ្ចេញសកម្មភាពដោយមានប្រសិទ្ធភាពបានខ្លាំងបំផុតគឺជាពេលដែលជាតិកាហ្វេអ៊ីនធ្វើសម្ព័ន្ធជាមួយអរម៉ូនដែលមានឈ្មោះថា“គរទិសុល” (Cortisol)។ Q២: តើអរម៉ូន គរទិសុល” (Cortisol) គឺជាអ្វី? A២: គរទិសុល” (Cortisol )គឺជាអរម៉ូនដែលជួយធ្វើអោយរាងកាយមនុស្សបំបាត់ភាពតប់ប្រម៉ល។ រាងកាយមនុស្សផលិតអរម៉ូនគរទិសុល បានច្រើននៅពេលវេលាម៉ោង០៨:០០ ០៩:០០ ១២:០០ ១៣:០០ និងម៉ោង១៧:៣០ និង១៨:៣០។ ដូច្នេះការញ៉ាំកាហ្វេ ក្រៅពីម៉ោងពេលដែលរាងកាយបានផលិតអរម៉ូននេះគឺពុំមានប្រយោជន៍អ្វីទេ។ Q៣: ការទទួលស្គាល់ និងការនិយមញ៉ាំកាហ្វេជារៀងរាល់ថ្ងៃជាការចាំបាច់ឬទេ? A៣: ការស្រាវជ្រាវពីរឿងនេះពុំទាន់មានការបញ្ជាក់ច្បាស់នោះទេ គ្រាន់តែបញ្ជាក់ថាក្នុងមួយថ្ងៃមនុស្សយើងត្រូវញ៉ាំកាហ្វេកុំអោយលើស៣០០mg(បីរយមីលីក្រាម)។ ដើម្បីឲ្យងាយស្រួលគឺគួរញ៉ាំមួយថ្ងៃ២កែវបើជាកាហ្វេសម្រេចវិញកុំឲ្យញ៉ាំលើសពី៣កែវ។ អត្ថបទស្រាវជ្រាវ លោកសាស្រ្តាចារ្យ ស៊ិន សារុន
-
បោះតង់លើភ្នំ ឬក្នុងព្រៃ គួរត្រៀមសម្ភារៈទាំងនេះទុកជាមុន

ដំណើរកម្សាន្តបែបផ្សងព្រេងទៅកាន់តំបន់ព្រៃភ្នំ នឹងក្លាយជាសកម្មភាពដ៏សប្បាយរីករាយ និងស្រស់ស្រាយមួយ ដរាបណាអ្នកបានត្រៀមខ្លួនរួចជាស្រេចចំពោះអ្វីដែលអ្នកនឹងធ្វើនៅទីនោះ ក៏ដូចជានៅតាមផ្លូវទៅកាន់គោលដៅរបស់អ្នក។ ខាងក្រោមនេះ ជាបញ្ជីនៃសម្ភារៈចាំបាច់មួយចំនួនដែលអ្នកគួរតែមានតាមខ្លួនសម្រាប់ការបោះតង់នៅតំបន់ណាមួយ… សម្លៀកបំពាក់រលុងៗ ស្រាលៗ និងឆាប់ស្ងួត ៖ បើពាក់ក្រាស់ៗ ហើយតឹងពេកនោះ នឹងធ្វើឲ្យអ្នកពិបាកក្នុងការធ្វើសកម្មភាព ក៏ដូចជាធ្វើដំណើរឡើងចុះតាមស្ថានភាពនៃទីតំបន់ ហើយបើបែកញើស ឬត្រូវភ្លៀង ក៏មិនងាយនឹងស្ងួតទៀត។ ស្បែកជើងធន់ និងមាំល្អ ៖ សំខាន់ខ្លាំងមែនទែន! ស្បែកជើងដែលមានគុណភាពល្អ នឹងជួយសម្រួលបានច្រើនដល់ចលនា និងការធ្វើដំណើរទៅកាន់គោលដៅប្រកបដោយសុវត្ថិភាព។ អាវភ្លៀង ៖ ជាពិសេសនៅរដូវភ្លៀង ការពារប្រសើរជាងព្យាបាល…បើអាចគ្របដណ្តប់រាងកាយពីដំណក់ទឹកភ្លៀងបាន អ្នកក៏មិនងាយប្រឈមនឹងបញ្ហាសុខភាពផ្សេងៗដែរ។ កាតាប ឬកាបូបស្ពាយមិនជ្រាបទឹក ៖ យកល្អ កុំយកកាតាប ឬកាបូបដែលធំពេកអី ព្រោះវានឹងធ្ងន់ ហើយធំរយីងរយោង ដែលជាសម្ពាធមួយដល់អ្នក ហើយគួររើសយកប្រភេទដែលមិនជ្រាបទឹក ដើម្បីធានានូវសុវត្ថិភាពរបស់ឥវ៉ាន់ក្នុងនោះ។ ដបទឹកផ្ទាល់ខ្លួន ៖ មិនចាំបាច់យួរទឹកច្រើនពេកតាមខ្លួនទេ ភាគច្រើនអាចរកបាននៅតាមគោលដៅផ្សេងៗ ឬក៏យ៉ាងច្រើនណាស់ ញ៉ាំទឹកធម្មជាតិដែលមានសុវត្ថិភាព។ សម្ភារៈសង្គ្រោះបឋម ៖ គ្រោះថ្នាក់អាចកើតមានគ្រប់ពេល ដែលយើងមិនអាចស្មានទុកមុនបាន។ វាជារឿងល្អ បើអ្នកបានត្រៀមសម្ភារៈដូចជា បង់បិទ ឬរុំរបួស…
-
អ្នកចូលចិត្តច្រៀងខារ៉ាអូខេមានច្រើនប្រភេទណាស់…តើមួយណាជាអ្នក ?

សួរតាមត្រង់ណា៎ ! ពេលទៅច្រៀងខារ៉ាអូខេម្តងៗ មានឫកពាបែបណាដែរ? ចាំអានមើលខាងក្រោមនេះមើល តើមានប៉ុន្មានចំណុចដែលដូចនឹងអ្នកខ្លះ? អ្នកដែលចេះគ្រប់បទ ៖ លក្ខណៈថា គ្រាន់តែឮភ្លេង «បទហ្នឹង ខ្ញុំចេះ…ចាំជួយច្រៀងណា៎!»។ អញ្ចឹងហើយ ឮសម្លេងគាត់ច្រើនជាងគេ។ ស្តេចរាំ ៖ នរណាច្រៀងបទអី ក៏ច្រៀងទៅ ដឹងតែពីរាំ មិនថាចង្វាក់អ្វី ភ្លេងបែបណាទេ ចេញគ្រប់កាយវិការទាំងអស់តែម្តង។ ទស្សនិកជន ៖ ចូលរួមនឹងគេដែរ តែក្នុងនាមជាអ្នកគាំទ្រ ចាំតែញញឹម ទះដៃ ហើយជួនកាល ច្រៀងតិចៗតាមគេតែបើឲ្យកាន់មេក្រូ គ្រវីក្បាលតែម្តង។ អ្នកសេ្នហាចម្រៀងជាក្រុម ៖ និយាយទៅ ច្រៀងម្នាក់ឯងអត់កើតហ្មង! ទាល់តែមានគ្នា បានច្រៀងចេញ… អ្នកនិយមបទឆ្លើយឆ្លង ៖ មាន2បែបផ្សេងគ្នាដែរ…មួយបែបគឺចូលចិត្តបទស្វីតៗ ចម្រៀងជាគូផ្តោះផ្តងគ្នាអីចឹងទៅ ហើយមួយបែបទៀតជាប្រភេទ Battle Round ប្រកួតសម្លេងគ្នា។ ទេវតារីករាយ ៖ រកតែបទចម្រៀងណាសប្បាយៗ រាំរែក លក្ខណៈកម្សាន្តជុំគ្នាទេ។ ស្តេចដ្រាម៉ា ៖ បទណាមិនសេដ មិនច្រៀង! ជួនកាល…