-
នឹកម្ហូបល្បីៗនៅសៀមរាបទេ?

សៀមរាបមិនត្រឹមតែមានរមណីយដ្ឋានទេសចរដែលទាក់ចិត្តភ្ញៀវទេសចរប៉ុណ្ណោះទេ អាហារក្នុងតំបន់ក៏ជាចំណុចទាក់ទាញមួយផងដែរ ដែលពេលខ្លះក៏ធ្វើឲ្យពេលនឹករសជាតិម្តងៗ សឹងតែធ្វើដំណើរទៅកន្លែងភ្លាមៗតែម្តង។ ជាក់ស្តែង អាហារប៉ុន្មានមុនខាងក្រោមនេះ ពិតជាដក់ជាប់ក្នុងចិត្តទាំងអ្នកតំបន់ និងអ្នកទេសចរ។ មាន់ដុតមាន់ដុតក្តៅៗស្រួយៗ ផ្ទាប់ជាមួយនឹងអន្លក់ខ្ចីៗស្រស់ៗ អមដោយសម្រស់ធម្មជាតិ ភាគច្រើនមានលក់នៅអាហារដ្ឋាននៅជាយៗក្រុង ដែលអាចឲ្យគ្រប់គ្នាអាចរីករាយនឹងអាហារឆ្ងាញ់ពិសា លំហែអារម្មណ៍ជាមួយនឹងទេសភាពស្រុកស្រែ។ ប្រហុកអង្ក្រងប្រហុកអង្រ្កងចិញ្ច្រាំ ញ៊ាំផ្ទាប់សាច់ដុត ឬអាំង ថែមបន្លែខៀវខ្ចី…ហើយបើបានបាយក្តៅៗ ញ៊ាំពេលអាកាសធាតុត្រជាក់ៗទៀតនោះ រសជាតិរឹតតែពិសេស។ អាហារក្រៀម (សាច់ក្រក ត្រីងៀត)ភាគច្រើនត្រូវបានទិញខ្ចប់ទុកជាស្បៀង ហើយយកទៅចម្អិននៅផ្ទះ សម្រាប់ញ៊ាំជាមួយបាយ ព្រោះអាចរក្សាទុកបានយូរ ប្រសិនបើទុកដាក់បានត្រឹមត្រូវ។ អាចអាំងក្តៅៗ ឬចៀនស្រួយៗក៏បានដែរ… សម្លម្ជូរស្រែមានសម្លម្ជូរស្រែសុទ្ធខ្លះ មិនសូវមានធ្វើលក់នៅទីក្រុងនោះទេ ព្រោះតែគ្រឿងផ្សំថ្មីស្រស់ទាល់តែរកពីស្រុកស្រែបានចម្អិនទៅឆ្ងាញ់ជាប់មាត់ ហើយរបៀបធ្វើតាមអ្នកតំបន់ក៏មានលក្ខណៈពិសេស ធ្វើឲ្យរសជាតិ ប្លែកផងដែរ។ ទឹកប្រហុកទឹកប្រហុកប្រៃផ្អែមហឹរៗ ជំនួសអោយអំបិលបុកធម្មតា អាចពិសាជាមួយម្ជូរស្រស់ ឬត្រាំ តែអ្នកខ្លះ ក៏ញ៊ាំជាមួយបាយកក ផ្ទាប់បន្លែខ្លះផងដែរ។
-
តោះ! ដើរលេងនៅមាត់ស្ទឹងសៀមរាប

មានពេលមួយល្ងាចនៅក្រុងសៀមរាប តែមិនដឹងគួរធ្វើអ្វីមែនទេ? បើសិនមិនចង់ទៅឆ្ងាយក្រុងនោះ អាចដើរលេងនៅមាត់ស្ទឹងសៀមរាបបាន ព្រោះមានសកម្មភាពជាច្រើនដែលអាចធ្វើបាននៅទីនោះ រួមមានដូចខាងក្រោម… ធ្វើលំហាត់ប្រាណ អាចជាការដើរ រត់ត្រឹកៗ ឬជិះកង់ហាត់ប្រាណនៅជុំវិញមាត់ស្ទឹង ហើយបន្តទៅដល់សួនច្បារក្បែរព្រះអង្គចេកព្រះអង្គចមតែម្តងក៏បាន។ បើមិនអញ្ចឹងទេ អាចយកសីទៅវាយលេងនៅទីធ្លាក្បែរនោះ សម្រាប់អ្នកមានដៃគូ។ តែបើចូលចិត្តការហាត់ប្រាណជាមួយឧបករណ៍ ក៏មាន២ឈុតធំៗដាក់ជាសាធារណៈសម្រាប់គ្រប់គ្នាផងដែរ។ ចំណែកអ្នកស្រលាញ់ការរាំវិញ អាចចូលរួមរាំតាមចង្វាក់ភ្លេងសប្បាយៗបាន។ ញ៊ាំអាហារតាមដងវិថី ភាគច្រើនមានចាប់ពីរង្វង់មូលផ្លូវបំបែកទៅភ្នំក្រោមរហូតដល់ម្តុំស្ពានវត្តបូព៌ ជាពិសេសនៅជិតអង្គរត្រេតសេនធ័រ មានអាហារច្រើនប្រភេទណាស់ ទាំងម្ហូបឆា ម្ហូបអាំង អាហារសម្រន់ផ្សេងៗ។ សម្រាប់អ្នកចង់ញ៊ាំ នៅក្នុងហាងក៏មានច្រើនគួរសមដែរ។ ញ៊ាំភេសជ្ជៈលក្ខណៈ street cocktailមានតូបតូចច្រឡឹងជាច្រើននៅតាមដងស្ទឹងខាងកើត ដែលផ្តល់នូវអារម្មណ៍ថ្មីម្យ៉ាងសម្រាប់ការញ៊ាំអាហារពេលល្ងាច និងក្រេបរសជាតិភេសជ្ជៈត្រជាក់ៗជាមួយក្រុមមិត្ត ឬក្រុមគ្រួសារ។ ទិញវត្ថុអនុស្សាវរីយ៍ ចំណុចនេះចង់សំដៅលើផ្សារចាស់ និងផ្សាររាត្រីតែម្តង ដែលជាទូទៅមានលក់នូវវត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ គ្រឿងអលង្ការ និងគ្រឿងតុបតែងផ្សេងទៀតផងដែរ។ ទោះបីតូបភាគច្រើនមានដាក់លក់ឥវ៉ាន់ដូចៗគ្នាក៏ដោយ តែតម្លៃអាចខុសគ្នា ហើយក៏មានតូបមួយចំនួនតូចដែលមានវត្ថុធ្វើដោយដៃ ឬច្នៃប្រឌិតថ្មី ដែលខុសប្លែក និងពិសេសជាងគេ។ នៅក្បែរនោះ (ជិតសួនច្បារព្រះអង្គចេកព្រះអង្គចម) ក៏មានផ្សារទំនើបដ៏ធំមួយ ដែលមានឈ្មោះថា ផ្សារ ហេរីថេក (Heritage Walk) ដែលអាចជាកន្លែងដើរមើលដើរទិញឥវ៉ាន់…
-
មិនមានការបិទផ្សារដើមគរទេ,ការផ្អាកការចរាចរណ៍និងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានី ១៤ថ្ងៃ មិនប៉ះពាល់ដល់ការបែងចែកបន្លែ ផ្លែឈើ នៅផ្សារដើមគរទេ

-
មិនធម្មតា! វណ្ណដា “Time To Rise” ខួរខ្ញុំគិត ដៃខ្ញុំកាយ ត្រឹម២៤ម៉ោង លោតបានTop1 លើI-music

-
សាហាវ! ត្រឹមក្រដាសពាក្យសុំធ្វើការរបស់ Steve jobs មួយសន្លឹក មានតម្លៃដល់ទៅ២២២,៤០០ដុល្លារ

ជឿថាលើពិភពលោកនេះ អ្នកណាក៏ស្គាល់ អតីតCEO ល្បីឈ្មោះមួយរូបរបស់ក្រុមហ៊ុនផ្លែប៉ោម គឺលោក Steve Jobs ដែលលោកគឺជាអ្នកផលិតទូរសព្ទដៃIphoneសេរ៊ីដំបូងបំផុត ឲ្យមានភាពល្បីល្បាញមកទល់សព្វថ្ងៃនេះ។ តែទោះបីជាលោកបានទទួលមរណភាពហើយក៏ដោយ ស្នាដៃរបស់លោកនៅតែចងចាំក្នុងចិត្តអ្នកប្រើប្រាស់ទូរសព្ទដៃម៉ាកApple មួយនេះ។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រដាសបំពេញពាក្យសុំចូលបំរើការងារតាំងពីឆ្នាំ១៩៧៣ ដែលសរសេរដោយដៃផ្ទាល់របស់អតីតនាយកប្រតិបត្តិក្រុមហ៊ុនApple រូបនេះ ត្រូវបានគេដាក់ដេញថ្លៃក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស ក្នុងតម្លៃដល់ទៅ 222,400 ដុល្លារអាមេរិក។ ដោយឡែកគួរបញ្ចាក់ថា ក្រដាសបំពេញពាក្យរបស់លោកមួយសន្លឹកនេះ ត្រូវបានគេដាក់ដេញម្តងរួចមកហើយ នៅក្នុងឆ្នាំ២០១៨ ក្នុងតម្លៃត្រឹម175,000ដុល្លារប៉ុណ្ណោះ។ ដូចនេះគេរំពឹងថា ទៅថ្ងៃខាងមុខប្រសិនបើគេយកមកដាក់ដេញថ្លៃម្តងទៀត តម្លៃក្រដាសបំពេញពាក្យសរសេរដោយដៃមួយសន្លឹករបស់អតីតនាយកប្រតិបត្តិក្រុមហ៊ុនផ្លែប៉ោមរូបនេះ អាចនឹងមានតម្លៃលើសនេះទៀតក៏ថាបាន។ គួររំលឹកថា បន្ទាប់ពីលោកSteve Jobs បានសម្រេចចិត្តបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យReed រួចមក លោកក៏ចាប់ផ្តើមដាក់ពាក្យសុំបំរើការងារតាមក្រុមហ៊ុនមួយចំនួន ដោយក្នុងនោះលោកក៏បានបំពេញនូវបទពិសោធន៍ការងារផ្សេងៗដូចជា ជំនាញកុំព្យូទ័រ គណនី គ្រឿងប្រពន្ធ័អេឡិចត្រូនិច ផ្នែកឌីហ្សាញ និងវិស្វកម្មខាងផ្នែកឌីជីថលជាដើម។
-
កុំចង់លេងជាមួយបងធំ Mafiaសង្ហារនេះឲ្យសោះ តែមិនស្រួលដុតផ្ទះចោលម៉ង

-
ចង់ដឹងកាស Airpod ហ្សីន ឬក្លែងក្លាយមើលលើ៥ចំណុចនេះ

-
កំពុងតែល្អមើលផង! តួឯកប្រុស Jisoo ក្នុងរឿងភាគថ្មីត្រូវបានស្នើរឲ្យដកចេញពាក់កណ្តាលទី

-
ឈប់ឆ្ងល់! ប៉ុន្មានចំណុចនេះហើយដែលកាហ្វេដូចគ្នាតែរសជាតិខុសគ្នា

-
អាហារព្រឹក ថ្ងៃ ល្ងាច គួរញ៊ាំពេលណាទើបល្អ?

ថាមពលរាងកាយពិតជាសំខាន់ សម្រាប់ជួយទ្រទ្រង់សុខភាព និងសម្រស់របស់មនុស្សយើងគ្រប់គ្នា បើយោងតាមដំបូន្មានពីគ្រូពេទ្យបានប្រាប់ថា អាហារ៣ពេលប្រចាំថ្ងៃក៏ត្រូវតែឲ្យទៀងតាមពេលវេលាត្រឹមត្រូវ ដើម្បីរំលាយអាហារនិងស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារផ្សេងៗដែលបានទទួលទាន។ ហេតុនេះយើងត្រូវដឹងពីពេលវេលាដែលត្រឹមត្រូវបំផុតក្នុងការទទួលទានអាហារទាំងបីពេលប្រចាំថ្ងៃ។ អាហារពេលព្រឹកក្នុងចំណោមអាហារទាំង៣ពេលប្រចាំថ្ងៃ អាហារពេលព្រឹកគឺសំខាន់ជាងគេ ដោយសារតែរាងកាយទាំងមូលបានរំលាយអាហារចាស់អស់ បង្កើតនូវថាមពល និងសារធាតុចិញ្ចឹមពីអាហារថ្មីបន្តទៀត។ ម៉ោងដែលត្រឹមត្រូវនិងល្អបំផុតសម្រាប់ទទួលទានគឺនៅចន្លោះពីម៉ោង៧ដល់ម៉ោង៨ព្រឹក (៣០នាទីក្រោយពេលភ្ញាក់ពីគេង)។ អាហារថ្ងៃត្រង់ចាប់ពីចន្លោះម៉ោង១១:៣០ ដល់ម៉ោង១រសៀល គឺពេលត្រឹមត្រូវសម្រាប់បរិភោគអាហារថ្ងៃត្រង់ (៤ម៉ោងបន្ទាប់ពីញ៊ាំអាហារពេលព្រឹក) បើសិនជាអ្នកបរិភោគយឺតជាងនេះ ក្រពះរបស់អ្នកនឹងដំណើរការមិនស្រួល ការទទួលយកអាហារក៏មិនសូវល្អ ធ្វើឲ្យអ្នកចេះតែអស់កម្លាំងដោយមិនដឹងពីមូលហេតុ។ អាហារពេលល្ងាចភាគច្រើនមនុស្សមួយចំនួនចូលចិត្តបរិភោគអាហារពេលល្ងាចរាងយប់ជ្រៅបន្តិច ប៉ុន្តែពេលវេលាដែលល្អបំផុតគឺនៅចន្លោះម៉ោង៦ ដល់ម៉ោង ៩យប់ (មុនពេលគេងឲ្យបាន៣ម៉ោង) ប៉ុន្តែប្រសិនបើអ្នកបរិភោគយឺតជាងនេះ អាចប្រឈមនឹងការឡើងទម្ងន់កាន់តែលឿន និងការរំលាយអាហារមិនសូវបានល្អ ដូច្នេះសម្រាប់អ្នកដែលទម្លាប់ទទូលទានមិនទៀងពេល គួរតែឆាប់កែទម្លាប់ចាស់ចោលភ្លាមទៅ ដើម្បីចៀសពីបញ្ហាសុខភាពផ្សេងៗ។ ជួយប្រាប់វិញផងណា៎! អ្នកញ៊ាំអាហារទៀងម៉ោងដូចខាងលើទេ?