Category: កម្សាន្ត

  • ភាពយន្តឯកសារលំហអាកាសកម្រិត 8K ដំបូងគេរបស់ប្រទេសចិនចាក់បញ្ចាំងនៅកម្ពុជា

    ភាពយន្តឯកសារលំហអាកាសកម្រិត 8K ដំបូងគេរបស់ប្រទេសចិនចាក់បញ្ចាំងនៅកម្ពុជា

    (ភ្នំពេញ)៖ ភាពយន្តឯកសារលំហអាកាសកម្រិត 8K Ultra HDដំបូងគេរបស់ប្រទេសចិន ដែលផលិតដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានចំណងជើងថា “ភពផែនដីពណ៌ខៀវនៅខាងក្រៅបង្អួច”ត្រូវបានចាក់បញ្ចាំងជាសាធារណៈហើយកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ដោយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ជាង៤០០នាក់ភាគច្រើនជាសិស្ស និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ។ លោក Feng hui (ហ្វេង ហ៊ុយ )អ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា អ្នកថតវីដេអូភាពយន្តឯកសារនេះ គឺជាអវកាសយាននិក Shenzhou 13 ដែលមានលោក Zhai Zhigang (ចាយ ជីកាំង), លោកស្រីWag Yaping (វ៉ាង យ៉ាភីង)និង លោកYe Guangfu ( យេ កាំងហ្វូ)។ ក្នុងអំឡុងពេលបេសកកម្មរយៈពេលប្រាំមួយខែរបស់ពួកគេនៅក្នុងលំហបំពាក់ដោយកាមេរ៉ាកម្រិតខ្ពស់កម្រិត 8K ពួកគេបាននាំយក នូវភាពអស្ចារ្យនៃចក្រវាឡ របៀបធ្វើការលើស្ថានីយអវកាស និងការរស់នៅរបស់អាកាសយាននិកក្នុងលំហដ៏ធំទូលាយ។ បន្ទាប់ពីបានចូលរួមទស្សនាភាពយន្តឯកសាររបស់ចិននេះ រួចមកលោកហាក់ ស៊ីដែត នាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិនបានវាយតម្លៃខ្ពស់ចំពោះភាពយន្តនេះដែលមានរូបភាពច្បាស់…

  • កម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ ឆ្នាំ២០២៥ រៀបចំឡើងរយៈពេល ៥ថ្ងៃ នៅកម្ពុជា

    កម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ ឆ្នាំ២០២៥ រៀបចំឡើងរយៈពេល ៥ថ្ងៃ នៅកម្ពុជា

    ភ្នំពេញ៖ កម្ពុជា បានទទួលរៀបចំកម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ ប្រចាំឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។ កម្មវិធីនេះ រៀបចំឡើងដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯក ដែលនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ។ លោក Tang Ke អនុប្រធានប៉ុស្តិ៍ភាពយន្តចិន បានសម្តែងភាពរីករាយដែលភាពយន្តចិន ត្រូវបានចាក់បញ្ចាំងនៅ មហោស្រពភាពយន្តអាស៊ី កម្ពុជា លើកទី៣។ ក្នុងនាមប៉ុស្តិ៍ភាពយន្តចិន លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធីនេះ។ លោកថា ឥឡូវនេះ វាជាវេទិកាប្រព័ន្ធផ្សព្វផ្សាយពេញលេញសម្រាប់ខ្សែភាពយន្តចិន រួមបញ្ចូលគ្នានូវទូរទស្សន៍ ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយថ្មី ដែលជាវេទិកាដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ប្រទេសចិន សម្រាប់ការផ្សព្វផ្សាយវប្បធម៌ភាពយន្ត។ យើងមិនត្រឹមតែបង្ហាញភាពយន្តចិន និងបរទេសនោះទេ ប៉ុន្តែថែមទាំងជួយភាពយន្តចិនទៅកាន់ប្រទេសផ្សេងៗ និងជំរុញការផ្លាស់ប្តូរវប្បធម៌អន្តរជាតិតាមរយៈខ្សែភាពយន្តផងដែរ ។ លោកបន្តថា ភាពយន្ត KONG And…

  • មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី៖ការប្រឡងកញ្ញឯក MISS COSMO CAMBODIA 2025 នឹងនាំយក នូវវប្បធម៌ ,ទេសចរណ៍ឱ្យពិភពលោកបានស្គាល់កម្ពុជា

    មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី៖ការប្រឡងកញ្ញឯក MISS COSMO CAMBODIA 2025 នឹងនាំយក នូវវប្បធម៌ ,ទេសចរណ៍ឱ្យពិភពលោកបានស្គាល់កម្ពុជា

    ភ្នំពេញ៖ ការរៀបចំព្រឹត្តការណ៍ប្រឡងជ្រើសរើសកញ្ញឯក MISS COSMO CAMBODIA 2025 ជាការបង្ហាញសមត្ថភាព សម្រស់ មានទំនាក់ទំនងមិត្តភាព រវាងជាតិសាសន៍ខ្លួន និងបរទេស រួមជាមួយការនាំយកវប្បធម៌ ទេសចរណ៍ ។ល។ ទៅចែករំលែកផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់ពីកម្ពុជាបន្ថែមទៀត ។នេះជាការបញ្ជាក់ពីសំណាក់ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ។ ថ្លែងក្នុងពិធីប្រកួត វគ្គផ្តាច់ព្រ័ត្រជ្រើសរើសកញ្ញឯក MISS COSMO CAMBODIA 2025 កាលពីរាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ លោកជំទាវ ញ៉ែម មរកត បានឱ្យដឹងថា៖ក្នុង ប្រធានបទដែលគណៈកម្មការរៀបចំដាក់សំនួរនេះការប្រឡងព្រត្តិការណ៍មួយនេះគឺភាគច្រើនសុទ្ធតែពាក់ព័ន្ធនឹងការ យល់ដឹងអំពីស្ត្រី កុមារ។នេះជាចំណែកមួយយ៉ាងសំខាន់សម្រាប់ផ្តល់ចំណេះដឹង និងក៏ជាការស្វែងយល់កាន់តែប្រសើរសម្រាប់ស្រ្តី និងកុមារនៅកម្ពុជា។ លោកជំទាវរដ្ឋលេខាបញ្ជាក់ថាកញ្ញាឯក MISS COSMO CAMBODIA 2025 ផន ស្រីពី ដែលបានឈ្នះក្នុងការប្រកួតនេះ នឹងបន្តចូលរួមប្រកួតបវរកញ្ញាអន្តរជាតិនៅវៀតណាមលើកទី២ ដែលមានការចូលរួមពីបរវរកញ្ញាមកពីប្រទេសនានាចំនួន ៨០ប្រទេស នាពេលខាងមុខ។ គួរបញ្ជាក់ថាកញ្ញា ផន ស្រីពី…

  • មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ៖ ការប្រឡងកញ្ញឯក MISS COSMO CAMBODIA 2025 នឹងនាំយក នូវវប្បធម៌ ទេសចរណ៍ឱ្យពិភពលោកបានស្គាល់កម្ពុជា

    មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ៖ ការប្រឡងកញ្ញឯក MISS COSMO CAMBODIA 2025 នឹងនាំយក នូវវប្បធម៌ ទេសចរណ៍ឱ្យពិភពលោកបានស្គាល់កម្ពុជា

    (ភ្នំពេញ)៖ ការរៀបចំព្រឹត្តការណ៍ប្រឡងជ្រើសរើសកញ្ញឯក MISS COSMO CAMBODIA 2025 ជាការបង្ហាញសមត្ថភាព សម្រស់ មានទំនាក់ទំនងមិត្តភាព រវាងជាតិសាសន៍ខ្លួន និងបរទេស រួមជាមួយការនាំយកវប្បធម៌ ទេសចរណ៍ ។ល។ ទៅចែករំលែកផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់ពីកម្ពុជាបន្ថែមទៀត ។នេះជាការបញ្ជាក់ពីសំណាក់ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ។ ថ្លែងក្នុងពិធីប្រកួត វគ្គផ្តាច់ព្រ័ត្រជ្រើសរើសកញ្ញឯក MISS COSMO CAMBODIA 2025 កាលពីរាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ លោកជំទាវ ញ៉ែម មរកត បានឱ្យដឹងថា៖ក្នុង ប្រធានបទដែលគណៈកម្មការរៀបចំដាក់សំនួរនេះការប្រឡងព្រត្តិការណ៍មួយនេះគឺភាគច្រើនសុទ្ធតែពាក់ព័ន្ធនឹងការ យល់ដឹងអំពីស្ត្រី កុមារ។នេះជាចំណែកមួយយ៉ាងសំខាន់សម្រាប់ផ្តល់ចំណេះដឹង និងក៏ជាការស្វែងយល់កាន់តែប្រសើរសម្រាប់ស្រ្តី និងកុមារនៅកម្ពុជា។ លោកជំទាវរដ្ឋលេខាបញ្ជាក់ថាកញ្ញាឯក MISS COSMO CAMBODIA 2025 ផន ស្រីពី ដែលបានឈ្នះក្នុងការប្រកួតនេះ នឹងបន្តចូលរួមប្រកួតបវរកញ្ញាអន្តរជាតិនៅវៀតណាមលើកទី២ ដែលមានការចូលរួមពីបរវរកញ្ញាមកពីប្រទេសនានាចំនួន ៨០ប្រទេស នាពេលខាងមុខ។ គួរបញ្ជាក់ថា កញ្ញា ផន…

  • អបអរសាទរព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ ពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី

    អបអរសាទរព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ ពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី

    កាន់តែកក្រើកសប្បាយនៅរាត្រីនេះ! ជួបជាមួយតារាចម្រៀងល្បីៗដូចជា អ្នកនាង មាស សុខសោភា ពូឃ្លាំង លោក នីកូ លោក ស៊ូលី ផេង កញ្ញា កាម៉ុនរ៉ាត់ លោក បាក់ យ៉ុង ក្រុមរាំ THE GOAT និងតារាកិត្តិយសជាច្រើនរូបទៀត នៅក្នុងការផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស “ពេលវេលាល្អ អបអរសាទរ ពិធីបុណ្យអុំទូក” របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ ទីតាំង៖ បរិវេណខាងក្រោយផ្សាររាត្រីមាត់ទន្លេរាជធានីភ្នំពេញ។ https://fb.watch/vS_tVZq7EH

  • អបអរសាទរព្រះរាជពិធីបុណ្យ​អុំទូកថ្ងៃទី១ ពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី

    អបអរសាទរព្រះរាជពិធីបុណ្យ​អុំទូកថ្ងៃទី១ ពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី

    អបអរសាទរព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ ពេញសប្បាយហើយធីមយើង! ជួបជាមួយតារាចម្រៀងល្បីៗដូចជា លោក G-Devith លោក ហេង ពិទូ កញ្ញា វី ឌីណែត លោក ម៉ានិត អ្នកនាងកាតុ លោក ណាវីត ក្រុមរាំ BB BLOODED និងតារាកិត្តិយសជាច្រើនរូបទៀត នៅក្នុងការផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស “ពេលវេលាល្អ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក” របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ ទីតាំង៖ បរិវេណខាងក្រោយផ្សាររាត្រីមាត់ទន្លេរាជធានីភ្នំពេញ។

  • ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium មិនត្រឹមជាកន្លែងទស្សនា ប៉ុន្តែក៏បានផ្តល់ការសង្រ្គោះ និងអភិរក្ស

    ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium មិនត្រឹមជាកន្លែងទស្សនា ប៉ុន្តែក៏បានផ្តល់ការសង្រ្គោះ និងអភិរក្ស

    ភ្នំពេញ៖ លោក អុល វណ្ណដា បានលើកឡើងថា ឧទ្យានកម្សាន្ត ឈ្មោះ Angkor Wildlife & Aquarium ស្ថិតនៅខេត្តសៀមរាប បានប្រមូលម្តុំនូវពពួកមច្ឆាទឹក និងទឹកប្រៃ ពពួកល្មូន និងសត្វ ព្រៃជាច្រើនប្រភេទ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនា បន្ទាប់ពីចូលទស្សនាប្រាង្គប្រាសាទនានានៅតំបន់រមណីយដ្ឋានអង្គរ និងតំបន់ទេសចរណ៍ក្នុងសហគមន៍នានា ក្នុងខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់ពីលោក អុល វណ្ណដា អ្នកគ្រប់គ្រងទូទៅនៃឧទ្យាន្តកម្សាន្ត Angkor Wildlife & Aquarium នៅក្នុងការផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន មកពី ៣០ស្ថាប័ន ដែលមានសារព័ត៌មានជាតិ និងអន្តរជាតិ ៤២នាក់ ដឹកានាំដោយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប ។ លោកបន្តថា Angkor Wildlife & Aquarium មិនត្រឹមជាកន្លែងទស្សនាពពួកមច្ឆជាតិ និងសត្វព្រៃប៉ុណ្ណោះនោះទេស ប៉ុន្តែក៏បានផ្តល់ការសង្រ្គោះ និងអភិរក្សពពួកសត្វដែលរងការគំរាមកំហែងផងដែរ។ ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ត្រូវវិនិយោគរួមគ្នារវាងពាណិជ្ជករជនជាតិខ្មែរ…

  • តារាចម្រៀងជួរមុខសុខពិសី និយាយថា ការឃ្លាតឆ្ងាយពីវិស័យសម្តែងភាពយន្ត ដោយសារ ជាប់ មមាញឹកខ្លាំងខាងវិស័យចំរៀង

    តារាចម្រៀងជួរមុខសុខពិសី និយាយថា ការឃ្លាតឆ្ងាយពីវិស័យសម្តែងភាពយន្ត ដោយសារ ជាប់ មមាញឹកខ្លាំងខាងវិស័យចំរៀង

    ភ្នំពេញ៖ តារាចម្រៀងជួរមុខដែលជ្រកក្រោមដំបូលផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះរូបនាងហាក់ឃ្លាតឆ្ងាយខ្លាំងពីវិស័យសម្តែងភាពយន្ត ព្រោះតែនាងជាប់មមាញឹកខ្លាំងទទួលច្រៀងតាមការប្រគុំតន្រ្តីតាមបណ្តាខេត្ត និងថតប្រម៉ូតឲ្យផលិតផលតាមបណ្តាក្រុមហ៊ុននានា ក្នុងនាមជាទូតសុច្ឆនៈ។ ការថ្លែងលើកឡើងរបស់តារាងចម្រៀងផលិតកម្មសាន់ដេរូបនេះ បានធ្វើឡើង ក្រោយបញ្ចប់ ពិធីកិច្ចព្រមព្រៀងជាទូតសុច្ឆនៈភេសជ្ជៈបំពេញជាតិទឹក 100PLUS កាលពីពេលថ្មីៗនេះ។ តារាងចម្រៀងជួរមុខខាងលើ បានអះអាងទៀតថា បើទោះជាការងារជាប់មមាញឹក ខ្លាំងយ៉ាង ណាក្តី ក៏នាងនូវតែមានបទចម្រៀងជាចំណងដែលនឹងចេញ ក្នុងពិធីបុណ្យចូលថ្មីប្រពៃណី ជាតិ ចូលមកដល់នៅពេលឆាប់ៗខាងមុខនេះប្រមាណជា១០បទ ដែលក្នុងនោះមាន បទមនោ សញ្ចេតនា ជាក់ និងប្រណៃណីផងដែរ។ គួរឲ្យដឹងដែរថា បើតាមការបញ្ជាក់ របស់ កញ្ញា សុខ ពិសី តារាចម្រៀងជួរមុខ ក្នុងឆ្នាំ ២០២៤នេះ គឺនាងជាប់រវល់ខ្លាំងលើការងារច្រៀងតាមការប្រគុំតន្ត្រីតាមបណ្តាខេត្ត ដែលរៀបចំដោយក្រុមហ៊ុនឯកជន ខណៈក្រៅពីចម្រៀងនាងក៏ជាប់មមាញឹកថតប្រម៉ូត ផ្សេងៗ ក្នុងនាមជាទូតសុច្ឆនៈតំណាងផលិតផងដែរ។ សូមបញ្ជាក់ថា តារាចម្រៀងសុខ ពិសី កាលពីពេលថ្មីៗនេះ ទើបតែចុះ កិច្ចព្រមព្រៀងជាទូតសុច្ឆៈជាមួយភេសជ្ជៈបំពេញជាតិទឹក 100Plus ដែលក្នុងកិច្ចព្រមព្រៀងនោះ កញ្ញា សុខ ពិសី…

  • ខ្សែភាពយន្តអប់រំខ្លីនៃយុទ្ធនាការ “តើអ្នកអាចឃើញខ្ញុំទេ?” ត្រូវបាន ផ្សព្វផ្សាយខេត្តសៀមរាប

    ខ្សែភាពយន្តអប់រំខ្លីនៃយុទ្ធនាការ “តើអ្នកអាចឃើញខ្ញុំទេ?” ត្រូវបាន ផ្សព្វផ្សាយខេត្តសៀមរាប

    សៀមរាប៖ ខ្សែភាពយន្តអប់រំខ្លីនៃយុទ្ធនាការ “តើអ្នកអាចឃើញខ្ញុំទេ?” ត្រូវបានប្រារព្ធផ្សព្វផ្សាយជាផ្លូវការនៅក្នុងខេត្តសៀមរាប នារោងកុនផ្សា រ ទំនើបហេរីថេកវ៉ក ។ការផ្សព្វផ្សាយនេះក្នុងបំណងដើម្បី បង្ហាញអំពើ ជួញ ដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ហើយក្នុងគោលបំណង ពញ្ញាក់ អារម្មណ៍ ឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមបង្ការទប់ ស្កាត់ពីគ្រប់ មជ្ឈដ្ឋាន។ ក្នុងឱកាសចូលរួមកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ម្សិលមិញ រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មា ធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ ជូ ប៊ុនអេង បានថ្លែង ថា ក្នុងយុគសម័យទំនើបនាពេលបច្ចុប្បន្ន ការយល់ដឹងរបស់បុគ្គលគ្រប់រូប ជាពិសសសយុវជន និង កុមារ អំពីល្បិចអូសទាញ លួងលោមបោក ញ្ឆោត របស់ ជនល្មើសខិលខូច គឺជាលក្ខខណ្ឌចាំបាច់មួយសម្រាប់ធានា សុវត្ថិភាព និងការពារភាពសុខដុមរមនារបស់ពួកគាត់ ។ លោកជំទាវបន្តថា សម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការផ្សព្វផ្សាយគឺជាយុទ្ធសាស្រ្តគន្លឹះក្នុងការចលនាគ្រប់ភាគី ពាក់ព័ន្ធនានា រួមមានមន្រ្តីរាជការ សង្គមស៊ីវិល សាធារណជនទូទៅ ក៏ដូចជាមជ្ឈដ្ឋាន យុវជន…

  • ព្រឹត្តិការណ៍គម្រោងតុក្កតាយក្យដ៏ធំមួយបានចាប់ផ្តើមដង្ហែហើយក្នុងក្រុងសៀមរាប ដែលមានមនុស្សចូលរួមរាប់ពាន់នាក់

    ព្រឹត្តិការណ៍គម្រោងតុក្កតាយក្យដ៏ធំមួយបានចាប់ផ្តើមដង្ហែហើយក្នុងក្រុងសៀមរាប ដែលមានមនុស្សចូលរួមរាប់ពាន់នាក់

    សៀមរាប៖ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍គម្រោងតុក្កតាយក្សដ៏ធំមួយបានចាប់ផ្តើមដង្ហែហើយនៅក្នុងក្រុងសៀមរាប ដែលមនុស្សចូលរួមយ៉ាងច្រើនកុះករ។ លោក អ៊ុន សាវ៉ាន់ ជាអ្នកគ្រប់គ្រងកិច្ចការទូទៅនៅក្នុងគម្រោងតុកតាយក្សបានលើកឡើងថា ចំពោះគម្រោងតុក្កតាយក្យនេះ យើងបានចាប់ផ្តើមបង្កើតវានៅឆ្នាំ២០០៧ ដោយសិល្បករជនជាតិអង់គ្លេស៍មួយក្រុម ហើយកម្មវិធីត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០១៨ ហើយក្រោយមកត្រូវបានផ្អាក ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ.១៩។ លោក បានបន្តថា យើងចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២២ ដោយសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបានដង្ហែនៅតាមដងផ្លូវភូមិព្រះដាក់ ខេត្តសៀមរាប និងឆ្នាំ២០២៣ ចាប់ផ្តើមដម្លើង នឹងដង្ហែនៅក្នុងក្រុងវិញ។ ការរៀបចំដង្ហែក្បួនតុក្កតាយក្សនេះ គឺមានការចូលរួមពីក្មេងៗមកពីអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនាម័យ បរិស្ថាន នឹងកាបង្ហាញសត្វឆ្នាំទាំង១២ ការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍវិស័យអប់រំជូនដល់សាធារណជនឲ្យកាន់តែទូលំទូលាយកន្លងមក។ លោក បានបញ្ចាក់ថា ប្រធានបទសម្រាប់ឆ្នាំ២០២៤នេះ គឺយើងនឹងបង្កើតដាយណូស័រទាំងអស់ដោយមានការចូលរួមសិក្ខាសិលាដោយក្មេងៗ ប្រមាណជា ៦៥០នាក់ មកពីសាលារដ្ឋនិងឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលសរុបចំនួន ១៩ផងដែរ ។ សត្វដាយណូស័រ គឺជាពូជភាវរស់រាប់លានឆ្នាំមុនសត្វលោកសព្វថ្ងៃកើតមានទៅទៀត ហើយជាសត្វដែលធ្វើអោយក្មេងៗស្រលាញ់ នឹងរីករាយជាមួយការតម្លើងតុក្កតាយក្សទាំងនេះជាដើម។ ពលរដ្ឋដែលបានទៅចូលរួមក្នុងក្បួនដង្ហែនោះ បានលើកឡើងថា សម្រាប់ពួកគាត់គឺសប្បាយរីករាយខ្លាំងណាស់ ដែលជាលើកទី១ហើយដែលពួកគាត់បានចូលរួមដង្ហែក្បួនតុក្កតាយក្យនេះ…