-
កូនខ្មែរនៅខេត្តកំពង់ធំ បាន ក្លាយ ទៅជាម្ចាស់ពាន Mister Smart Thailand 2023

ភ្នំពេញ ៖ជាកូនខ្មែរមានស្រុកកំណើតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោក ឆៃយ៉ា ក្រុង បាន ក្លាយ ទៅជាម្ចាស់ពាន Mister Smart Thailand 2023 នៅប្រទេសថៃ ។ នេះជាមោទ នភាព មួយទៀត សម្រាប់ យុវវជន កម្ពុជាដែលបានឈ្នះពានលក្ខណៈ អន្ដរជាតិ ដែលមាន បេក្ខ ភាពជាច្រើនប្រទេសចូលរួម។ លោក ឆៃយ៉ា ក្រុង ម្ចាស់ពាន Mister Smart Thailand 2023 និងលោក ណត់ ម៉េកស៊ី Director Of Mister Smart Thailand 2023 បានលេចមុខនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធីដែល រៀបចំឡើង នៅ សណ្ឋា គារសូហ្វីតែលភ្នំពេញ។លោក ឆៃយ៉ា បាន រៀបរាប់ប្រវត្តិដ៏ កម្សត់របស់លោក ប្រាប់អ្នក កាសែត ខណៈដែលលោក…
-
រដ្ឋមន្រ្តីព័ត៌មាន៖ ការរៀបចំប្រឡងចម្រៀងកុមារ ក្នុងន័យកំសាន្តផង និងបណ្តុះស្មារតីឱ្យកុមារឱ្យស្រលាញ់សិល្បៈ វប្បធម៍ ស្រលាញ់ជាតិ

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងព័ត៌មាន នឹងរៀបចំការប្រឡងចម្រៀងកុមារ មិនមែនបែបកំសាន្តតែមួយមុខនោះទេ ប៉ុន្តែជាការបណ្តុះស្មារតីឱ្យកុមារតូចៗចាប់អារម្មណ៍ស្រលាញ់សិល្បៈ ស្រលាញ់វប្បធម៍ ស្រលាញ់ជាតិ តាំងពីក្មេងតាមរយៈការតែងនិពន្ធបទចម្រៀង ហើយកិច្ចការងារនេះគឺជាតូនាទីរបស់ប្រពន្ធ័ផ្សព្វផ្សាយជាតិដែលត្រូវធ្វើ។ ការលើកឡើងបែបនេះ របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការមហោស្រព និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់គណៈកម្មការរៀបចំ ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីអោយសាធារណជន និងបណ្តាអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុន សហគ្រាស និងម្ចាស់ឧបត្តម្ភកម្មវិធីនានា បានយល់ពីតម្លៃនៃការរៀបចំមហោស្រព និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ចូលរួមសហការគាំទ្រស្មារតី ថវិកា និងសម្ភារៈ ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជាប្រធានគណៈកម្មការមហោស្រព និងចម្រៀង កុមារពានរង្វាន់ក្រសួងព័ត៌មាន ដើម្បីពិភាក្សាលើ៖ ផែនការការងារត្រៀមលក្ខណៈរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤,ផែនការសកម្មភាពរបស់អនុគណៈកម្មការទាំង៦ និងកិច្ចការងារពាក់ពន្ធ័…
-
ព្រឹត្តិការណ៍រាត្រីចងចាំលើកទី៤ គឺជាការបណ្តុះទឹកចិត្តប្រជាជនខ្មែរ ឱ្យកាន់តែស្រឡាញ់ វប្បធម៌ អរិយធម៌ ដ៏ឧត្តុង្គឧត្ដមរបស់ខ្លួន

សៀមរាប៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ព្រឹត្តិការណ៍ រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ សៀមរាប នារាត្រីថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ព្រឹត្តិការណ៍នេះ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃ ការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃពិភពលោករបស់អង្គការយូណេស្កូ និងក្នុងគោលបំណងសំខាន់ផ្សេងទៀត ដើម្បីផ្សព្វផ្សាយ និងបណ្តុះទឹកចិត្តប្រជាជនខ្មែរយើង ឱ្យកាន់តែស្រឡាញ់ វប្បធម៌ អរិយធម៌ដ៏ឧត្តុង្គឧត្ដម រួមទាំងសិល្បៈអត្តសញ្ញាណជាតិផងដែរ។ ពិធីនេះក៏បង្ហាញពីមោទកភាពជាតិ មហាអំណាចនៃវប្បធម៌ និងប្រវត្តិសាស្ត្រយូរលង់ ក៏ដូចជា ដើម្បីផ្សព្វផ្សាយបន្ថែមនូវសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក កោះសន្តិភាព ដែលមានចែងក្នុងបុព្វកថា នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក អរគុណសន្តិភាព…
-
អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងថា ដើម្បីចូលរួម អបអរសាទរខួប ៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដែលបើកឱ្យចូលទស្សនាដោយសេរី ទៅតាមពេលវេលា និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដូចខាងក្រោម៖ ១- ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ម៉ោង១៨:០០-២២:០០ ព្រឹត្តិការណ៍សម្តែងសិល្បៈល្ខោន យីកេមហាជន នៅបរិវេណផ្នែក ខាងត្បូងនៃប៉ាវីសអង្គរវត្ត។ ២- ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៨:០០-២២:០០ ព្រឹត្តិការណ៍ “រាត្រីចងចាំលើកទី៤” នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ ៣-ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោង១៨:០០-២២:០0)ការសម្តែង់សិល្បៈ ល្ខោនស្បែកធំ នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ ការសម្តែង សិល្បៈចម្រុះ ការសម្តែងសិល្បៈ ល្ខោនបុរាណពោលស្រី។ ៤- ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោង១៨:០០-២២:០0) ការសម្តែងល្ខោនខោល រឿងរាមកេរ្តិ៍ ឈុត…
-
អង្គភាពប្រឆាំងអំពើពុករលួយនឹងរៀបចំ «ការប្រគំន្រ្តីអបអរ សាទរទិវាជាតិ-អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ» នៅទីធ្លាមុខសាលមហោស្រព កោះពេជ្រ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងរៀបចំ «ការប្រគំន្រ្តីអបអរសាទរទិវាជាតិ-អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុក រលួយ ០៩ធ្នូ» នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំ ពេញ ។ បើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖ការប្រគំតន្រ្តីខ្នាតធំនេះ នឹងមានការចូលរួមពី សំណាក់ កំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្មសាន់ដេ និងក្រុមកំប្លែងនាយខ្ជឹប ចូលរួមសំដែងផងដែរ។ ជាមួយក្នានេះអង្គភាពប្រឆាំងអំពើពុករលួយបានអញ្ជើញសាធារណជន ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី នៅទីតាំងខាងលើ នា ល្ងាចថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៦:០០ ល្ងាចទៅ ៕ ដោយ៖ម៉ាដេប៉ូ
-
ការប្រកួតជ្រើសរើសបុរសឯក Mister Glam Cambodia 2023 រកឃើញអ្នកគ្រងម្ចាស់ជើងឯកហើយ

ភ្នំពេញ៖ ការប្រកួតជ្រើសរើសបុរសឯកឆ្នាំ២០២៣ Mister Glam Cambodia បានធ្វើការចម្រាញ់បានបេក្ខភាពរកឃើញ ជ័យលាភីចុងក្រោយគ្រងតំណែងបុរសឯកបាន បន្ទាប់ពីចម្រុះ បេក្ខភាព២៨រូបប្រើពេលអស់ជាង១ខែកន្លងមក ដោយវគ្គផ្តាច់ព្រ័ត្រ គណៈកម្មការរួមទាំងអ្នកគាំទ្រផងដែរសម្រេចធ្វើការបោះឆ្នោតយក បេក្ខភាពជាប់លេខចុងក្រោយចំនួន៥នាក់ ក្នុងចំណោមនោះ គឺម្នាក់ទទួលជ័យលាភី បានទៅលើលោក ពេជ្រទិព្ធ វិបុល ។ ការដាក់ពិន្ទុនិងសម្រេចជាចុងក្រោយបេក្ខភាពលោក ពេជ្រទិព្ធ វិបុល គ្រងតំណែងម្ចាស់ជ័យលាភីបុរសឯក, លោក ឆាត់ ស៊ាងឡាយ តំណែង លំដាប់រងទី១,និងលោក ឈន បួល តំណែងលំដាប់រងទី២។ លោក ម៉ា ច័ន្ទបូរិន ប្រធានក្រុមហ៊ុន KBN MEDIA និងតំណាងសមាគមន៍បណ្តាញមិត្តប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានខ្មែរ (The KMN) ដែលចូលរួមឧបត្ថម្ភនិងជាគណៈកមុ្មការមួយរូបក្នុងកម្មវិធីឯក Mister Glam Cambodia 2023 បានថ្លែងពីចំណាប់អារម្មណឱ្យដឹងថា សម្រាប់ការជ្រើសរើសលើកនេះ វាពិតជាពិបាកបន្តិចសម្រាប់ក្រុមគណៈកម្មការនិងអ្នករៀបចំ ព្រោះប្រើពេលវេលាខ្លីត្រឹមតែជិត២ខែប៉ុណ្ណោះ តាំងការចាប់ផ្តើមរហូតដល់ថ្ងៃផ្តាច់ព្រ័ត្រ។ ប៉ុន្តែយើងនៅតែអាចសម្រេចតាមគោលដៅ និង កំណត់របស់កម្មវិធីបានយ៉ាងល្អ បើទោះបីជាមានការខ្វះខាតនិងមានរិះគន់ពីមហាជនយ៉ាងណាក៏ដោយ ក៏យើងបានកែសម្រួលនិងព្យាយាមធ្វើទៅតាមស្ទង់ដាអន្តរជាតិ ដើម្បីចម្រាញ់បេក្ខភាពទាំងបីរូបចុងក្រោយគ្រងតំណែងតាមលក្ខខណ្ឌរបស់កម្មវិធី។…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រគល់ពានជូន បេក្ខនារី លឹម សេរីហាន់នីកា ក្នុងកម្មវិធី The Voice Cambodian រដូវកាលទី៣

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី The Voice Cambodian រដូវកាលទី៣ វគ្គផ្តាច់ព្រាត់របស់ទូរទស្សន៍ហង្សមាស នៅផ្សារអ៉ីអនសែនសុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ២ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។ កម្មវិធីនេះបានចាប់ផ្តើមដំណើរការមកអស់រយៈពេលជិតកន្លះឆ្នាំ ដោយគិតចាប់ពី ខែមេសា ឆ្នាំ២០២៣មកម្ល៉េះ ដែលមានបេក្ខជន បេក្ខនារី បានចូលរួមប្រកួតប្រជែងយ៉ាងច្រើនកុះករ ដែលបានសម្រាំងចេញពីតាមបណ្តាខេត្ត-ក្រុងនានា បានមកធ្វើការបញ្ចេញនូវទេពកោសល្យ និងសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ នៅក្រោយខ្នង Coach ទាំងបួននាក់។ ក្នុងវគ្គផ្តាច់ព្រាត់នេះ មានបេក្ខជន បេក្ខនារី សរុបចំនួន ៤រូប រួមមាន៖ ទី១.បេក្ខជន សាល បាទី, ទី២.បេក្ខនារី លឹម សេរីហាន់នីកា, ទី៣.បេក្ខនារី គឹម សុវណ្ណ, និង ទី៤.បេក្ខជន…
-
ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា រៀបចំប្រកួតជម្រុះថ្នាក់តំបន់កម្មវិធី K-Pop World Festival ធ្វើឡើងជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍កូរ៉េ ឆ្នាំ២០២៣

ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធី K-Pop World Festival Cambodia វគ្គជម្រុះកាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍កូរ៉េឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍នេះ មានបេក្ខជន-បេក្ខនារីដាក់ពាក្យចូលរួមប្រកួតសរុបចំនួន ៥០ក្រុម សរុបមានបេក្ខជន-បេក្ខនារីចំនួន ១៥២រូប រួមជាមួយនឹងក្រុមម្ចាស់ជ័យលាភី និងក្រុមម្ចាស់ជ័យលាភីរងនៅក្នុងកម្មវិធីប្រកួតរបស់ស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាបចំនួន ២ក្រុមទៀត សរុបទាំងអស់មានចំនួន ១២ក្រុម បានឡើងមកប្រកួតនៅវគ្គជម្រុះប្រចាំតំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញអំពីការស្រលាញ់ ព្រមទាំងការតស៊ូខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងស្វិតស្វាញ ភាពស្ទាត់ជំនាញ និងទេពកោសល្យដ៏ប៉ិនប្រសប់របស់ខ្លួន ។ បន្ទាប់ពីការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញមក ‘REONCE’ បានឈ្នះជើងឯកតាមពីក្រោយដោយ ‘The Bling ‘ នៅចំណាត់ថ្នាក់លេខ ២ និង ‘Sunday Taekwondo Team’ នៅចំណាត់ថថ្នាក់លេខ ៣។ អ្នកឈ្នះចំណាត់ថ្នាក់លេខ ១ ទី ២ និងទី ៣ ដែលត្រូវបានជ្រើសរើសក្នុងវគ្គជម្រុះប្រចាំតំបន់នៅ កម្ពុជា…
-
ភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ត្រូវបានដាក់បញ្ចាំងជាផ្លូវការ

ភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែមីនា កម្មវិធីសម្ពោធការចាក់បញ្ចាំងភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ដែលសហការរៀបចំដោយ វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានប្រារព្ធឡើងដោយជោគជ័យនារាជធានីភ្នំពេញ។ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាង ១០០នាក់ ជាតំណាងមកពីប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ក្រុមហ៊ុនសហគ្រាសចិននិង វិទ្យាស្ថានខុងជឺ អញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ ឯកឧត្ដម Wang Wentian បានថ្លែងថា ខ្សែភាពយន្ត”ស្នាមញញឹមកម្ពុជា” គឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ឆ្នាំមិត្តភាពកម្ពុជាចិន ជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននាយុគសម័យថ្មី នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងសម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះ ប៉ុន្តែក៏នឹងដើរតួនាទីកាន់តែធំក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោកផងដែរ ។ ឯកឧត្ដម ខៀវ កាញ៉ារិទ្ធ មានប្រសាសន៍ថា ទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ក្នុងវិស័យផ្សព្វផ្សាយព័ត៌មានមានប្រវត្តិយូរអង្វែងណាស់មកហើយ ហើយការផ្សព្វផ្សាយខ្សែភាពយន្ត”ស្នាមញញឹមកម្ពុជា”លើកនេះ បានចូលរួមជាកម្លាំងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបន្ថែមអត្ថន័យថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកម្ពុជាចិន ក៏ដូចជាដើម្បីប្រកៀកស្មាគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្ដង់ដារខ្ពស់…
-
ទូរទស្សន៍ក្នុងស្រុកមួយបើកដំណើរការកម្មវិធី APP ក្នុងទូរស័ព្ទដៃ ជាមួយនឹងពាក្យស្លោក «បណ្តុំនៃការកម្សាន្តគ្រប់ទីកន្លែង»

លោក Sarayut Suksathit នាយកគ្រប់គ្រងនៃស្ថានីយទូរទស្សន៍ ភីអិនអិន ថ្លែងថា ខណៈពេលដែលយើងរក្សាទស្សនិកជនរបស់យើងនៅលើកញ្ចក់ទូរទស្សន៍ យើងក៏ចង់ឲ្យទស្សនិកជនរបស់យើងមួយចំនួនដែលពួកគាត់កំពុងធ្វើដំណើរ ឬរវល់នឹងកិច្ចការងារផ្សេងៗ ហើយខកខានការទស្សនាកម្មវិធីដ៏ពេញនិយមរបស់យើង អាចទស្សនាប៉ុស្តិ៍ ភីអិនអិន បានតាមរយៈទូរស័ព្ទដៃផងដែរ។ ការថ្លែងបែបនេះរបស់លោក Sarayut Suksathit ធ្វើឡើងនាឱកាសដែលស្ថានីយទូរទស្សន៍ ភីអិនអិន បានដាក់ឲ្យដំណើរការកម្មវិធីសម្រាប់ទូរស័ព្ទដៃ ភីអិនអិន ផ្លាស់ អេប (PNN PLUS APP) ជាមួយបច្ចេកវិទ្យាថ្មីទំនើបដំបូងបង្អស់របស់ខ្លួន ជាមួយនឹងពាក្យស្លោក «បណ្តុំនៃការកម្សាន្តគ្រប់ទីកន្លែង» ដែលពិធីនេះរៀបចំឡើងក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នាល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ចំថ្ងៃអបអរទិវាអន្តរជាតិនារី។ ជាមួយគ្នានេះ លោកនាយកគ្រប់គ្រងបានបញ្ជាក់យ៉ាងដូច្នេះថា យើងកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឧបត្ថម្ភ និងអ្នកផ្សាយពាណិជ្ជកម្មដែលចង់ប្រើប្រាស់នូវសកម្មភាពដ៏ធំរបស់ ភីអិនអិន ដែលបានបង្កើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំ នៅលើកញ្ចក់ទូរទស្សន៍ និងនៅលើបណ្ដាញសង្គមផងដែរ។ យើងរំពឹងថា កម្មវិធីសម្រាប់ទូរស័ព្ទដៃ ភីអិនអិន ផ្លាស់ នឹងទទួលបានប្រជាប្រិយពីទស្សនិកជន និងអ្នកឧបត្ថម្ភផងដែរ។ សូមបញ្ជាក់ថា ភីអិនអិន ផ្លាស់ ត្រូវបានចាប់ផ្តើមអភិវឌ្ឍឡើងកាលពីឆ្នាំមុននោះ…