-
ផ្អើលទៀតហើយ! Jennie ត្រូវបានគេទម្លាយថាទាក់ទងស្នេហាជាមួយG-dragon ជាង១ឆ្នាំមកហើយ

-
កត់ទុកឲ្យហើយ! ទៅដល់កូរ៉េកុំភ្លេចកន្លែងទាំង ៧ នេះ

-
សម្រស់ដ៏ស្រស់ស្អាតទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន

-
មានគីឡូសាច់អាំងកូរ៉េទេ?

-
ឳកាសល្អសម្រាប់អ្នកចង់ក្លាយជាតួសម្តែង

-
ស្គាល់ដើមកំណើតអាំងប៉ាវនៅ?

-
មានគម្រោងជិះកង់លេងនៅលើទឹកដីអង្គរ? ទាំងនេះជាអ្វីដែលអ្នកគួរដឹង…

-
ឃ្លាន Steak មែនទេ? ម្ហូប២មុខនេះ កំពុងតែល្បីនៅម្ដុំទួលទំពូង

-
១ថ្ងៃនៅស្រុកបាគង គួរទៅលេងកន្លែងណាខ្លះ?

-
ទៅដល់សៀមរាប ចង់បានរូបស្អាតៗកុំភ្លេចសារមន្ទីរ៤កន្លែងនេះ

ថ្វីត្បិតតែសៀមរាបសម្បូរដោយកន្លែងអស្ចារ្យ និងស្អាតៗជាច្រើន សម្រាប់ទស្សនានិងផ្តិតយករូបភាពក៏ពិតមែន ប៉ុន្តែវាអាចសាំភ្នែកដោយសារតែទីកន្លែងដដែលៗ។ តោះ! សម្រាប់អ្នកដែលកំពុងរកកន្លែងថ្មីៗដើម្បីថតរូបស្អាតៗ ក្នុងក្រុងសៀមរាប នេះនែ!មកស្គាល់សារមន្ទីរ៤កន្លែងដែលធានាថាអ្នកនឹងពេញចិត្ត។ សារមន្ទីរវិមានសុខា និងមូហ្សៀមកាហ្វេ ( Sokha Mansion and Museum Café)ប្រហែលជាធ្លាប់ឃើញគេផុសរូបច្រើនហើយនៅទីនេះ ជាសារមន្ទីរដែលមានពណ៌លឿងចាំងៗ មើលទៅប្លែកភ្នែកតាំងពីក្លោងទ្វារចូលតែម្តង។ មិនតែប៉ុណ្ណោះអ្នកអាចទស្សនាការដាក់តាំងនូវវត្ថុបុរាណជាច្រើនប្រភេទ ដែលរបស់ខ្លះអ្នកប្រហែលជាមិនធ្លាប់បានឃើញពីមុនមកទៀតផង ចំណែកឯប្លង់សម្រាប់ថតរូបក៏មានច្រើនដែរ។ តម្លៃសំបុត្រ ៖ ៤ពាន់រៀល (ភ្ញៀវជាតិ)ថ្ងៃ និងម៉ោងបើក ៖ រៀងរាល់ថ្ងៃ ម៉ោង៧ព្រឹក-៧យប់ទីតាំង ៖ ខាងជើងវត្តថ្មី (វត្តក្បាលខ្មោច) សារមន្ទីរគំនូរស្រ៊ីឌីអាតបកស៍ (ArtBox 3D Art Museum)ជាសារមន្ទីរដែលមានគំនូរបែប 3D ច្រើនបែប ច្រើនសណ្ឋាន រួមទាំងគំនូរអច្ឆរិយៈវត្ថុទាំង៧របស់ពិភពលោក និងការបញ្ចាំងស្លាយពន្លឺលើជញ្ជាំងដ៏ធំជាងគេ (តាមកាលវិភាគបញ្ចាំង)។ ក្រោយពីបានទស្សនាហើយអ្នកប្រាកដជាពេញចិត្ត ហើយកុំភ្លេចត្រៀមថ្មទូរសព្ទ ឲ្យពេញផង…តម្លៃសំបុត្រ ៖ ១៦,000រៀល/មនុស្សធំ ៨,០០០រៀល/ក្មេងក្រោម១២ឆ្នាំ ឥតគិតថ្លៃកុមារក្រោម១.១០ម (ភ្ញៀវជាតិ)ថ្ងៃ និងម៉ោងបើក ៖ រៀងរាល់ថ្ងៃ…