-
ពាក្យសម្ដីលើកទឹកចិត្តដ៏ពិរោះ ដែលអ្នកគួរនិយាយទៅកាន់អាយដុលក្នុងចិត្តអ្នក

ក្នុងនាមជាអ្នកគាំទ្រដ៏ល្អមួយរូប ពាក្យសម្តីរបស់អ្នកពិតជាមានឥទ្ធិពលដល់ការងារ ក៏ដូចជាកម្លាំងចិត្តរបស់សិល្បៈករសិល្បៈការិនី ម្ចាស់ស្នាដៃសិល្បៈ (អ្នកនិពន្ធ ជាងគំនូរ…) ទាំងនីតិបុគ្គល ក៏ដូចជាបុគ្គលសាធារណៈដែលយើងគោពស្រលាញ់ និងគាំទ្រនៅក្នុងចិត្ត។ ប្រសិនបើមានឱកាស អ្នកគួរតែនិយាយនូវពាក្យទាំងនេះទៅកាន់ពួកគាត់…តែត្រូវប្រាកដថានិយាយចេញពីក្នុងចិត្តយ៉ាងប្រាកដ… «ខ្ញុំនឹងគាំទ្រអ្នកជានិច្ច» ឃ្លានេះអាចឌិតជាប់ក្នុងអារម្មណ៍របស់គាត់ ហើយធ្វើឲ្យគាត់ចងចាំក្នុងចិត្តថា ទោះបីយ៉ាងណាក៏នៅមានអ្នកគាំទ្រនៅក្បែរគាត់ដែរ។ «អ្នកធ្វើបានល្អណាស់ថ្ងៃនេះ» ជាកម្លាំងចិត្តដល់ការបំពេញការងាររបស់គាត់ ទោះបីជានឿយហត់ខ្លាំងប៉ុណ្ណា ពេលបានឮឃ្លាបែបនេះ គាត់ក៏ហាក់បានធូរស្រាលបានមួយផ្នែក។ «អ្នកនឹងនៅក្នុងដួងចិត្តខ្ញុំជារៀងរហូត» បើពិតជាស្រលាញ់គាំទ្រគាត់មែន ប្រាកដជាត្រូវបន្តគាំទ្រនូវស្នាដៃរបស់គាត់ មិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ។ «ខ្ញុំប្រហែលជាមិនបានគាំទ្រអ្នកពីដំបូង តែខ្ញុំនឹងបន្តគាំទ្រអ្នករហូតដល់ទីបញ្ចប់» វាជារឿងពិតដ៏សាមញ្ញមួយ ព្រោះថាយើងមិនប្រាកដថាបានជាអ្នកគាំទ្រដំបូង ឬបានស្គាល់គាត់ពីពេលគាត់ចាប់ផ្តើមនោះទេ តែយើងអាចបញ្ជាក់ពីការគាំទ្រដ៏ស្មោះសរបានដោយបន្តគាំទ្ររហូតតទៅ។ «កុំភ្លេចថែទាំសុខភាពខ្លួនឯងផងណា…!» ពេលខ្លះ ដោយសារតែកាតព្វកិច្ចការងារច្រើន ពួកគាត់ក៏មិនសូវមានពេលមើលថែទាំខ្លួនឯង ហេតុនេះហើយ ពាក្យខ្លីៗបង្ហាញពីក្តីបារម្ភបែបនេះ នឹងអាចជាកម្លាំងចិត្ត និងសាររំលឹកដល់គាត់ឲ្យស្រលាញ់ខ្លួនឯងឲ្យច្រើនៗ។ «សូមបន្តបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់អ្នកទៀត» នរណាៗក៏ចង់ឃើញ ចង់ស្គាល់នូវស្នាដៃរបស់មនុស្សដែលខ្លួនគោរពគាំទ្រដែរ បើយើងអាចនិយាយបែបនេះរឿយៗ គាត់ប្រាកដជាមានទឹកចិត្តក្នុងការបន្តធ្វើវាទៀត។ «ស្នាដៃរបស់អ្នកបានជួយខ្ញុំច្រើនណាស់» អាចជាសៀវភៅ ចម្រៀង រូបគំនូរ ឬទេពកោល្យសិល្បៈផ្សេងៗទៀត សុទ្ធតែមានឥទ្ធិពលវិជ្ជមានដល់ជីវិត ក៏ដូចជាការរស់នៅរបស់អ្នកគាំទ្រ។ ពេលដែលគាត់បានដឹងអំពីរឿងនេះ គាត់ប្រាកដជាសប្បាយចិត្ត និងគិតថាស្នាដៃរបស់គាត់ពិតជាមានន័យ ហើយក៏មិនងាយបោះបង់ចោលដែរ។ សាកគិតទៅមើថា…
-
ប្រយោជន៍9យ៉ាងដែលទទួលបានពីការគិតបែបវិជ្ជមានរបស់អ្នក

វិជ្ជមានក៏មួយថ្ងៃ អវិជ្ជមានក៏មួយថ្ងៃដែរ…ចុះហេតុអ្វីក៏មិនចំណាយពេលគិតលើរឿងល្អៗ និងវិជ្ជមាននៅក្នុងជីវិត បើវាមានគុណប្រយោជន៍យ៉ាងសឹងអី។ ខាងក្រោមនេះជាចំណុចវិជ្ជមានដែលទទួលបានពីការគិតបែបវិជ្ជមានរបស់អ្នក ៖ 1 មានកម្លាំងចិត្តក្នុងដំណើរជីវិតពេលគិតដល់រឿងល្អៗ យើងក៏តែងតែគិតថា ខ្លួនឯងអាចធ្វើបាន អាចជំនះបាន ហើយក៏រំលឹកប្រាប់ខ្លួនឯងជាប្រចាំដែរថា «មិនសាកមិនដឹង មិនប្រឹងមិនដល់» ហើយក៏ចេះលើកទឹកចិត្តខ្លួនឯងពេលដួលម្តងៗដែរ។ 2 មានទំនាក់ទំនងល្អប្រាកដណាស់! ពេលដែលអ្នកជាមនុស្សសុទិដ្ឋិនិយម អ្នកប្រាកដជាផ្តល់នូវភាពវិជ្ជមានដល់អ្នកនៅជុំវិញខ្លួនដែរ មិនថាតិច ឬច្រើននោះទេ ដែលជាហេតុនាំឲ្យអ្នកភ្ជាប់ចំណងទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនមិនងាយបែកបាក់ឡើយ។ 3 មានភាពក្លាហានអ្នកខ្លះ រវល់តែខ្លាច មិនហ៊ានធ្វើនេះ មិនហ៊ានធ្វើនោះ មិនហ៊ានសាកអ្វីដែលថ្មី ហើយតាំងរអ៊ូថា «ជីវិតដូចមិនមានន័យអីសោះ»។ សួរថាមានន័យម៉េចនឹងកើតទៅ បើអ្នកមួយថ្ងៃៗរស់នៅតែជាមួយនឹងគំនិតអវិជ្ជមាន និងភាពភ័យខ្លាចនោះ។ 4 ទាក់ទាញភាពវិជ្ជមានចូលក្នុងជីវិតទាក់ទិនច្បាប់ស្រូបទាញយ៉ាងច្បាស់ក្រឡែតតែម្តង…ងាយៗណាស់ ពេលអ្នកទម្លាប់នឹងមើលរឿងគ្រប់យ៉ាងទៅខាងផ្នែកវិជ្ជមាននោះ អ្នកក៏នឹងមើលឃើញ និងចាប់អារម្មណ៍តែរឿងបែបនោះ និងច្រានចោលភាពងងឹត ក៏ដូចជាភាពអស់សង្ឃឹម។ 5 ទាញចំណាប់អារម្មណ៍តាំងពីជួបដំបូងមិនថាជាការណាត់ជួបលក្ខណៈការងារ ការរកស៊ី ឬទំនាក់ទំនងស្នេហាឡើយ ពេលខ្លះ ទោះជារយៈពេលខ្លីក៏ពិតមែន អ្នកនៅតែបន្សល់នូវចំណាប់អារម្មណ៍ល្អៗតាមរយៈភាពស្រស់ស្រាយ និងសុទិដ្ឋិនិយមរបស់អ្នក។ 7 សុខភាពរឹងមាំនៅពេលដែលមិនសូវគិត ឬបារម្ភច្រើន អ្នកក៏មិនសូវប្រឈមនឹងបញ្ហាសុខភាពផ្លូវកាយផ្សេងៗដែរ មានតែធ្វើឲ្យកាន់តែរឹងមាំទៀត។ 8…
-
ណាត់ជួបគូស្នេហ៍លើកដំបូង សូមកុំធ្វើរឿងទាំងនេះឲ្យសោះ បើមិនចង់បរាជ័យ !!!

ធ្វើអ្វីក៏មានលើកដំបូងដែរ ហើយភាគច្រើនហាក់ដូចជាមានអារម្មណ៍ភ័យៗពេលធ្វើអ្វីលើកទីមួយហ្នឹង តែបើសិនបានត្រៀមខ្លួននោះ កំហុស ឬរឿងហេតុអាក្រក់ក៏មិនងាយនឹងកើតមានដែរ។ ជាក់ស្តែង ពេលណាត់ជួបគូស្នេហ៍លើកទីមួយ មានទង្វើខ្លះអ្នកគួរតែចៀសវាងធ្វើ ដើម្បីបង្ការនូវបញ្ហាផ្សេងៗ… ទៅយឺត ៖ គោរពពេលវេលា ក៏ដូចជាគោរពខ្លួនឯង និងជាពិសេសគោរពដៃគូរបស់អ្នកដែរ។ បើមិនមានការងារអ្វីចំាបាច់ខ្លាំងទេ ត្រូវតែព្យាយាមទៅឱ្យដល់ទីកន្លែងណាត់មុននដៃគូ ឬយ៉ាងហោចណាស់ទៅឱ្យទាន់ពេល។ សួរសំណួរមិនចាំបាច់ ៖ ប្រធានបទខ្លះមិនគួរលើកយកមកនិយាយពេលទើបជួបគ្នាឡើយ ដូចជា បក្សនយោបាយ ចំនួនកូនដែលចង់បាន។ល។ និយាយពីសង្សារចាស់ច្រើនពេក ៖ នរណាក៏ធ្លាប់មានអតីតដែរ តែបើរវល់តែរំលឹករឿងដែលកន្លងហួស ហើយមិនព្រមគិតពីអនាគតដែលអាចនឹងសាងរួមគ្នា តើមាននរណានឹងចង់ក្លាយជាគូអនាគតរបស់អ្នក? ចុចទូរស័ព្ទច្រើន ៖ ត្រូវមានវត្តមានទាំងកាយ និងចិត្ត កុំនៅតែខ្លួន ហើយអារម្មណ៍នៅក្នុងទូរស័ព្ទអីចឹង។ បើមិនចាំបាច់ទេ កុំប្រើទូរស័ព្ទអី គួរតែផ្តោតទៅលើពេលវេលាដ៏មានអត្ថន័យរវាងអ្នក និងគេវិញ។ អួតបង្ហាញលើសពេក ៖ ការនិយាយអំពីចំណុចខ្លាំង និងល្អរបស់ខ្លួនឯងជារឿងត្រឹមត្រូវ តែមិនគួរនិយាយដល់ថ្នាក់ថាលើកតម្កើងខ្លួនឯងហួសពីការពិតពេកឡើយ។ សួរនាំពីគេ ៖ អ្នកគួរតែបែងចែកពេលខ្លះសម្រាប់ការនិយាយពីខ្លួនឯង និងពេលខ្លះសម្រាប់ការសួរនាំយល់ដឹងអំពីដៃគូរបស់អ្នកផងដែរ ដើម្បីកុំឲ្យគេមានអារម្មណ៍ថា អ្នកដូចជាមិនសូវចង់ដឹងអំពីគេសោះ។ លាក់បាំងចរិតពិតខ្លាំងពេក ៖ ការខំប្រឹងបង្ហាញតែផ្នែកល្អៗរបស់ខ្លួនឯងមិនមែនជារឿងអាក្រក់ទេ តែមិនមានន័យថា អ្នកត្រូវតែរៀបឫក…
-
ពេលទៅលេងឆ្នេរសមុទ្រ កុំភ្លេចធ្វើសកម្មភាពទាំងនេះដើម្បីបង្កើនភាពរីករាយមិនអាចបំភ្លេចបាន

មិនងាយសូវបានទៅលេងសមុទ្រផងមួយឆ្នាំៗ ហើយបើសិនជាបានទៅវិញប្រៀបដូចជាបំពេញវីតាមីនSEA គួរតែសប្បាយឲ្យអស់ដៃ ទៅតាមការចូលចិត្ត និងអត្តចរិតរៀងៗខ្លួន។ ជាមួយគ្នានេះ ដើម្បីបង្កើនភាពសប្បាយរីករាយ យើងសូមធ្វើការណែនាំនូវសកម្មភាពមួយចំនួនដែលអ្នកអាចជ្រើសរើសធ្វើ បាននៅពេលមានឱកាសសម្រាកលំហែនៅតាមមាត់សមុទ្រ… ១ លេងដីខ្សាច់ ៖ មិនសម្រាប់តែកូនក្មេងឡើយ សូម្បីតែមនុស្សធំក៏អាចលេងបានដែរ។ ក្រៅពីសាងសង់ជារូបរាងផ្សេងៗដូចជាប្រាសាទ រូបនាងមច្ឆា… អ្នកក៏អាចសរសេរឆ្លាក់ឈ្មោះខ្លួនឯង ឬមនុស្សជាទីស្រលាញ់ ឬក៏សរសេរនូវឃ្លាដែលចូលចិត្តនៅលើឆ្នេរផ្ទាល់ផងដែរ។ ២ ពិកនិក ឬជប់លៀងអាំងសាច់ ៖ បើចូលចិត្តបែបរ៉ូមែនទិក អាចដាក់ម្ហូប ២-៣មុខ ស្រាមួយដប ផ្លែឈើ១កន្ត្រក ហើយក្រាលកន្ទេលញ៉ាំតែម្តង។ តែបើទៅគ្នាច្រើន ចូលចិត្តបែបអ៊ូអរជាងនោះ កុំភ្លេចជប់លៀងបែបអាំងសាច់ ជាពិសេសគ្រឿងសមុទ្រស្រស់ៗតែម្តង។ ៣ លេងកីឡាលើគោក ៖ អ្នកអាចរើសយកកីឡាដែលអ្នកចូលចិត្តធ្វើ អាចជាការហាត់យោគៈ ការលេងបាល់ទះ បាល់បោះ ឬក៏អាចដើរហាត់ប្រាណ ថែមរត់ត្រឹកៗតាមបណ្តោយឆ្នេរដ៏ស្រស់ស្អាត។ ៤ លេងកីឡាទឹក ៖ នៅឆ្នេរខ្លះ មានកីឡាទឹកសប្បាយៗសម្រាប់អ្នកមិនសូវខ្លាចទឹកលេង ដូចជាការជ្រមុជទឹកមើលផ្កាថ្ម ការជិះស្គីលើទឹក ការជិះទូកក្រឡាប់ចាក់។ល។ ៥ ងូតទឹកសមុទ្រ ៖ ទៅលេងសមុទ្រប្រាកដជាមិនគួររំលងការលេងទឹកសមុទ្រហើយ…ទោះបីមិនបានហែលទៅឆ្ងាយៗ ក៏គួរចុះលេងទឹកនៅកន្លែងរាក់ៗ…
-
គុណតម្លៃដ៏លើសលប់ពីការបង្កើតឱកាសដំណើរកម្សាន្តជាមួយគ្រួសាររបស់អ្នក

ក្នុងមួយឆ្នាំ តើអ្នកដើរកម្សាន្តជាមួយនឹងក្រុមគ្រួសារបានប៉ុន្មានដងដែរ? តើមានដឹង ឬទេថា ដំណើរកម្សាន្តជុំគ្រួសារមានអត្ថប្រយោជន៍បែបណាខ្លះដល់អ្នក និងក្រុមគ្រួសារ? តោះ! ដើម្បីបានដឹងកាន់តែច្បាស់សូមបន្តអានខាងក្រោមនេះជាមួយគ្នា… កាត់ស្ត្រេសជាលក្ខណៈគ្រួសារ ៖ ត្រង់នេះចង់សំដៅដល់ពេលដែលគ្រប់គ្នាសុទ្ធតែអាចសម្រាកពីកាតព្វកិច្ចប្រចាំថ្ងៃ ហើយមិនបាច់បារម្ភច្រើនពីការនៅមើលថែទាំផ្ទះ ឬបារម្ភច្រើនអំពីគ្នា ព្រោះបាននៅជុំគ្នាតែម្តង។ ពង្រឹងទំនាក់ទំនងក្នុងគ្រួសារ ៖ ប្រាកដណាស់! ថ្ងៃធម្មតា ទោះបីនៅក្រោមដំបូលតែមួយ តែមិនប្រាកដថាមានពេលច្រើននៅជាមួយ ឬស្វែងយល់ពីគ្នាឡើយ ព្រោះតែរវល់រៀងខ្លួន។ ដូចនេះហើយ នៅពេលមានឱកាសបានដើរលេងជុំគ្នា អ្នកក៏អាចយល់ពីគ្នាបានកាន់តែច្រើន ជាពិសេសបន្ថយគម្លាតរវាងគ្នាផងដែរ។ ជាពេលវេលាសម្រាកលំហែពិតៗ ៖ បើដើរលេងផ្សេងគ្នា ប្រាកដជាមានអ្នកខ្លះត្រូវនៅមើលថែផ្ទះហើយ ប៉ុន្តែពេលដើរលេងជាមួយគ្នាបែបនេះ អាចឲ្យអ្នកចែករំលែកបន្ទុកគ្នា ដោយទម្លាក់ចោលនូវកាតព្វកិច្ចការងារប្រចាំថ្ងៃសិន ហើយរីករាយនឹងពេលវេលាដ៏មានតម្លៃជាមួយគ្នា។ បង្កើតអនុស្សាវរីយ៍ល្អៗ ៖ មិនថានៅជិត ឬឆ្ងាយទេ ដំណើរកម្សាន្តជុំគ្រួសារតូច ឬធំនឹងក្លាយជាការចងចាំដ៏ល្អ ដែលមិនងាយនឹងបំភ្លេចបាន ហើយគួរជាទីនឹករលឹកជាទីបំផុត។ ងាយស្រួលបត់បែន ៖ បើដើរជាមួយមិត្តភក្តិ ឬក្រុមការងារ ត្រូវខ្លាចចិត្តគេច្រើនជាងអ្នកផ្ទះខ្លួនឯង។ ចំពោះគ្រួសារ អ្នកអាចសុំពន្យារពេល អាចលើសលួសគ្នាខ្លះ ឬក៏អាចបត់បែនគម្រោងខ្លះៗ ដោយមិនសូវចាំបាច់ក្រែងចិត្តខ្លាំង។ បង្ហាត់បង្រៀនក្មេងតូចៗបានច្រើន ៖ សម្រាប់គ្រួសារដែលមានក្មេង…
-
បើចេះលេងឧបករណ៍តន្រ្តី ល្អយ៉ាងណាខ្លះទៅហ្ន៎?

មិនចាំបាច់ថាទាល់តែជាអ្នកអាជីពនោះទេ គ្រប់គ្នាដែលមានចំណាប់អារម្មណ៍ ហើយធ្លាប់បានលេងនូវឧបករណ៍តន្ត្រីអ្វីមួយដែលពួកគេចូលចិត្ត សុទ្ធតែអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដែលមនុស្សទូទៅមិនធ្លាប់បានដឹង ដែលអត្ថប្រយោជន៍ទាំងនោះរួមមានដូចខាងក្រោមនេះ ៖ ពង្រឹងសមត្ថភាពចងចាំ ៖ អ្នកដែលឧស្សាហ៍លេងឧបករណ៍តន្ត្រី ឬលេងរាល់ថ្ងៃ ភាគច្រើនមានការចងចាំល្អ និងមានសមត្ថភាពខ្ពស់ក្នុងការផ្តោតអារម្មណ៍ទៅលើអ្វីមួយបានល្អជាងមនុស្សទូទៅយ៉ាងខ្លាំងក្លា។ ហ្វឹកហាត់ស្មារតីក្នុងផ្តោតអារម្មណ៍ និងការសហការគ្នា ៖ ពេលលេងឧបករណ៍តន្ត្រីម្តងៗ គឺត្រូវការការសហការគ្នារវាងផ្នែកជាច្រើននៃរាងកាយរបស់អ្នក ទាំងភ្នែក ខួរក្បាល ភ្នែក ដៃ…ហេតុនេះហើយ អ្នកនឹងមានឱកាសអនុវត្តលើសកម្មភាពបែបនេះបានច្រើន។ ពង្រឹងស្មារតីនៃការទទួលខុសត្រូវ ៖ មិនថាពេលរៀននៅសាលា ឬពេលហ្វឹកហាត់ខ្លួនឯងនៅផ្ទះនោះទេ អ្នកត្រូវតែមើលថែទាំឧបករណ៍តន្ត្រី និងសម្ភារៈដែលពាក់ព័ន្ធឲ្យបានល្អ។ ធ្វើបែបនេះ នឹងហ្វឹកហាត់អ្នកឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះរាល់គ្រប់សកម្មភាពរបស់អ្នក។ ជំនួយដល់ការសិក្សាផ្នែកគណិតវិទ្យា ៖ ជារឿងភ្ញាក់ផ្អើល ប៉ុន្តែវាជាការពិត ព្រោះអ្នកត្រូវធ្វើការផ្តោតទៅលើចង្វាក់ និងការគណនារយៈពេលសម្រាប់ឃ្លានីមួយៗនៃបទភ្លេង ដែលជាឱកាសល្អសម្រាប់ការហ្វឹកហាត់ការដំណោះស្រាយបញ្ហាគណនាផ្សេងៗ។ អភិវឌ្ឍជំនាញអាន និងការវិភាគ ៖ ពេលរៀនបទភ្លេងនីមួយៗ ពិតជាត្រូវការការអាន និងស្រាវជ្រាវច្រើនអំពីចង្វាក់ និងបែបផែនផ្សេងៗ ដែលអាចឲ្យអ្នកអភិវឌ្ឍជំនាញទាំងនោះបានយ៉ាងប្រពៃ។ បង្កើនភាពច្នៃប្រឌិត ៖ បន្ទាប់ពីបានចេះស្ទាត់អំពីមូលដ្ឋានគ្រឹះហើយ អ្នកអាចច្នៃ ឬបង្កើតជាសាច់ភ្លេងថ្មីដោយខ្លួនឯងបាន ដោយប្រើប្រាស់នូវការច្នៃប្រឌិត រួមជាមួយនឹងបទពិសោធន៍របស់អ្នក។ បង្កើនភាពទាក់ទាញ និងទំនាក់ទំនងសង្គម ៖…
-
ដំណើរកម្សាន្ត សប្បាយ សប្បាយ ពេញមួយថ្ងៃនៅស្រុកបន្ទាយស្រី

ដូចជាធ្លាប់ដើរលេងនៅក្នុងក្រុងសៀមរាបច្រើនហើយ ហើយគិតចង់ដើរកម្សាន្តនៅតាមស្រុកវិញម្តង? បើមានអារម្មណ៍បែបហ្នឹង កុំភ្លេចសាកទៅលេងនៅស្រុកបន្ទាយស្រី! ដោយសារតែធ្លាប់បានទៅលេងនៅទីនោះញឹកញាប់ដែរ ទើបចង់ណែនាំអ្នកទាំងអស់គ្នានូវគម្រោងដំណើរកម្សាន្តពេញ1ថ្ងៃដែលអាចឲ្យអ្នករីករាយនៅតំបន់ទេសចរណ៍ស្ទើរតែគ្រប់ទាំងអស់នៅក្នុងស្រុកដ៏ស្រស់ស្អាតមួយនេះ… ញ៉ាំអាហារពេលព្រឹកនៅភូមិព្រះដាក់នរណាមិនល្បីរសជាតិដ៏ពិសេសរបស់នំបញ្ចុកព្រះដាក់នោះ មានទាំងសម្លខ្មែរខាប់ៗឆ្ងាញ់ខប់លាយនឹងអន្លក់ខ្ចីៗស្រស់ៗ អមដោយទឹកផ្អែមឈ្ងុយៗ ព្រមទាំងមានសម្លការីផងដែរ។ ទស្សនាសួនមេអំបៅជាទូទៅ កន្លែងនេះបើកពីម៉ោង9ព្រឹកទៅ…បើសិនអ្នកបានទៅចំថ្ងៃមេឃស្រលះល្អនោះ អ្នកនឹងអាចរីករាយនឹងការទស្សនាសត្វមេអំបៅជាច្រើនប្រភេទ នៅក្នុងសួនមេអំបៅក៏ដូចជាសួនផ្កាចម្រុះពណ៌ដ៏ស្រស់ស្អាត ហើយអ្នកក៏អាចស្វែងយល់អំពីដំណើរជីវិតរបស់មេអំបៅទៅតាមប្រភេទផងដែរ។ ទស្សនាសម្រស់ដ៏អស្ចារ្យនៃប្រាសាទបុរាណ ជម្រើសទី1 ៖ ប្រាសាទបន្ទាយស្រី (សម្រាប់អ្នកមិនសូវចូលចិត្តឡើងភ្នំ)ជាមួយនឹងរូបរាងតូចច្រឡឹង និងក្បូរក្បាច់រចនាយ៉ាងទាក់ភ្នែកនៅលើផ្ទាំងថ្មពណ៌ផ្កាឈូក លោកអ្នកពិតជាភ្ញាក់ផ្អើលនឹងសម្រស់ដ៏ល្អឯករបស់ប្រាសាទបុរាណខ្មែរយើងមួយនេះ អមជាមួយនឹងធម្មជាតិ និងទេសភាពស្រុកស្រែនៅជុំវិញផងដែរ។ សម្រាប់រដូវកាលខ្លះ អ្នកក៏អាចទស្សនាកន្លែងតាំងពិព័រណ៍អំពីការរុករកឃើញប្រាសាទ ការធ្វើកំណាយ…មើលសត្វស្លាប ជិះទូកកម្សាន្ត ទៀតផង។ ជម្រើសទី2 ៖ រមណីយដ្ឋាន ក្បាលស្ពាន (សម្រាប់អ្នកចូលចិត្តដើរតាមព្រៃភ្នំ)ជាសកម្មភាពដ៏ល្អម្យ៉ាងសម្រាប់ការនៅក្បែរជិតស្និទ្ធនឹងធម្មជាតិខៀវស្រងាត់តាមរយៈការដើរឡើងទៅមើលចម្លាក់ដ៏ស្រស់ស្អាតនៅខាងលើ ព្រមទាំងសម្រស់នៃទឹកធ្លាក់ដ៏ត្រជាក់ភ្នែក និងត្រជាក់ចិត្តផងដែរ។ ទទួលទានអាហារថ្ងៃត្រង់នៅសហគមន៍បឹងឈូកមានជម្រើសមួយចំនួនទៅតាមចំណូលចិត្តរបស់អ្នករវាងការអង្គុយនៅកញ្ចុះតាមដងអូរ ក្នុងហាងធម្មតា ឬកញ្ចុះបណ្តែតទឹកនៅបឹងថ្លាឈ្វង់ អមដោយទេសភាពដងភ្នំ និងផ្ទៃទឹកដ៏ធំល្វឹងល្វើយដែលមើលទៅពិតជាស្រស់ស្រាយអារម្មណ៍ជាខ្លាំង។ ញ៉ាំបាយហើយ អាចសម្រាកលំហែដោយស្ងប់ចិត្តស្ងប់អារម្មណ៍មួយសន្ទុះសិន សឹមបន្តដំណើរទៀតក៏បាន ព្រោះបរិយាកាសពិតជាសែនល្អនៅក្នុងសហគមន៍មួយនេះ។ គយគន់ទេសភាពសួនផ្កានៅជើងភ្នំ (ឃុនរាម)ថ្វីត្បិតថានៅរាងឆ្ងាយបន្តិច ប៉ុន្តែបើបានទៅដល់ក្នុងថ្ងៃរះល្អ អ្នកនឹងពេញចិត្តខ្លាំងៗតែម្តង។ ជាមួយនឹងការរៀបចំតុបតែងកន្លែងសម្រាប់ថតរូបអមដោយមេឃស្រស់ថ្លា និងភ្នំវែងអន្លាយដាច់កន្ទុយភ្នែក អាចថតរូបបានមិនចេះតិចទេនៅទីនេះនោះ។ បើទៅលេងចំរដូវផ្កាប្លែកៗរីកផងនោះ ដឹងតែសប្បាយនឹងថតជាមួយសម្រស់សួនផ្កាស្រស់ៗមិនខានទេ… ខាងលើនេះ…
-
មេរៀនជីវិតដែលយើងអាចរៀនពីរឿងភាគកូរ៉េ Start-Up

រឿងភាគកូរ៉េដ៏ល្បីនាចុងឆ្នាំ២០២០ ដែលមានចំណងជើងថា«Start-Up» បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកទស្សនានៅជុំវិញពិភពលោក ជាពិសេសក្នុងស្រទាប់យុវវ័យ ដែលមានចំណាប់អារម្មណ៍ចំពោះវិស័យអាជីវកម្មបង្កើតថ្មី។ ចំពោះអ្នកដែលធ្លាប់បានមើលរឿងនេះដែរ ប្រាកដជាបានដឹងហើយថា ទាំងសាច់រឿង ទាំងតួអង្គ និងពាក្យពេចន៍របស់តួអង្គនីមួយៗសុទ្ធតែមានអត្ថន័យ និងខ្លឹមសារបង្កប់យ៉ាងជ្រាលជ្រៅ។ ក្នុងនាមជាអ្នកមើលមួយរូប ខ្ញុំក៏បានរៀនសូត្រច្រើនផងដែរពីរឿងភាគមួយនេះ ដែលមេរៀនទាំងនោះរួមមានដូចខាងក្រោម… នរណាក៏អាចមានក្តីស្រមៃបានដែរ មិនថាមានវ័យប៉ុណ្ណា មានជីវភាពបែបណា មានបទពិសោធន៍កម្រិតណានោះទេ ម្នាក់ៗសុទ្ធតែអាចមានក្តីស្រមៃជារបស់ខ្លួនឯង គ្រាន់តែខ្លះធំ ខ្លះតូច ខ្លះមានរយៈពេលវែង ខ្លះក៏មានរយៈពេលខ្លី។ ត្រូវតែដើរតាមក្តីស្រមៃរបស់ខ្លួនឯង (Follow Your Dream) ឃ្លាខ្លីដ៏ខ្លឹមមួយនេះ ត្រូវបានបង្ហាញនៅក្នុងរឿងជារឿយៗ ជាការដាស់តឿនដល់តួអង្គ ក៏ដូចជាអ្នកទស្សនាឲ្យផ្តោសំខាន់ទៅលើអ្វីដែលខ្លួនឯងប្រាថ្នា ដោយកុំបោះបង់ងាយៗ មិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ។ កុំខ្លាចការដួល ឬភាពបរាជ័យ ជាជាងការភ័យខ្លាចនឹងការដួល ឬបរាជ័យ ហើយលែងហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ឬចូលចិត្ត អ្នកគួរតែគិតអំពីវិធី ក៏ដូចជាដំណោះស្រាយល្អៗសម្រាប់ករណីដែលរឿងទាំងនោះកើតឡើងវិញ។ ជ្រើសរើសជម្រើស ដែលមិនធ្វើឲ្យខ្លួនឯងស្តាយក្រោយ ក្នុងមួយជីវិតយើង មានការសម្រេចចិត្តជ្រើសរើសមិនតិចនោះទេ…មុននឹងសម្រេចម្តងៗ សូមធ្វើការពិចារណាឲ្យបានម៉ត់ចត់ ហើយក្រោយពេលសម្រេចហើយ ត្រូវហ៊ានប្រឈមនឹងលទ្ធផល។ មនុស្សដែលយើងជួប ប្រៀបដូចជាខ្យល់ អ្នកខ្លះ ពេលជួបដំបូងដូចខ្យល់រំភើយ ហើយក៏ក្លាយជាខ្យល់ព្យុះ តែអ្នកខ្លះទៀតវិញ ពេលជួបដំបូងៗ…
-
ពាក្យ/ឃ្លា ដែលអ្នកស្នេហារឿងភាគកូរ៉េលឺញឹកញាប់ ហើយឡើងនិយាយតាម ពេលចូលតួម្តងៗ

នរណាខ្លះឧស្សាហ៍មើលរឿងកូរ៉េ? ហើយចាំបានពាក្យណាខ្លះដែរ? បើសិនជាអ្នកជាអ្នកគាំទ្ររឿងកូរ៉េ ជឿជាក់ថាអ្នកមិនប្រាកដជាស្គាល់ពាក្យ និងឃ្លាទាំងប៉ុន្មានខាងក្រោមនេះជាមិនខាន… ពាក្យ ៖ Oppaអានថា ៖ /អ៊ុប-ប៉ា/អត្ថន័យ ៖ «បងប្រុស»ពីដើមឡើយ ត្រូវបានប្រើដោយនារីហៅបងប្រុសរបស់ខ្លួនតែប៉ុណ្ណោះ តែក្រោយមកក៏ត្រូវបានក្លាយជាពាក្យដែលប្រើសម្រាប់ហៅមិត្តភក្តិប្រុសជិតស្និទ្ធ មិត្តប្រុស ឬស្វាមីក៏បាន ឲ្យតែជាបុរសដែលមានវ័យចាស់ជាង។***សម្រាប់បុរសវិញ គេប្រើថា Hyeong /ហ្យុង/ (ហៅបុរសមានវ័យចាស់ជាង) ពាក្យ ៖ Unnieអានថា ៖ /អូ-នី/អត្ថន័យ ៖ «បងស្រី»សម្រាប់នារីហៅទៅកាន់បងស្រី ឬនារីដែលមានអាយុច្រើនជាងខ្លួន។ រីឯពាក្យសម្រាប់បុរសហៅវិញ គឺ Noona /នូ-ណា/ ពាក្យ ៖ Appaអានថា ៖ /អាប់-ប៉ា/អត្ថន័យ ៖ «ប៉ា»ជាពាក្យមិនផ្លូវការ ដែលត្រូវបានក្នុងការរស់នៅប្រចាំថ្ងៃ ហើយសម្រាប់ហៅតែឳពុករបស់ខ្លួនឯងតែប៉ុណ្ណោះ ឯពាក្យផ្លូវការ គឺAbeoji /អាប់-ប៉-ជី/។ ពាក្យ ៖ Oeommaអានថា ៖ /អ៊ំ-ម៉ា/អត្ថន័យ ៖ «ម៉ាក់»ក៏ជាពាក្យមិនផ្លូវការដែរ តែប្រើសម្រាប់ភាសាប្រចាំថ្ងៃ និងហៅតែម្តាយរបស់ខ្លួនឯង សម្រាប់ពាក្យផ្លូវការវិញ…
-
តោះ! មកដឹងប្រភេទភាពយន្តជាចំណូលចិត្តរបស់តារានិករនីមួយៗ ក្រែងស្រួលបបួលគ្នាមើលកុនជាងមុន

ចំណូលចិត្តម្នាក់ៗប្រាកដណាស់ គឺមិនដូចគ្នានោះទេ ទោះបីស្ថិតក្នុងវ័យស្របាល ឬមានភេទដូចគ្នាក៏ដោយ ហេតុនេះហើយ ដើម្បីជាការប្រសើរ បើបានដឹងថាតារានិករណាចូលចិត្តមើលរឿងបែបណានោះ ភាគរយនៃគេបដិសេធពេលអ្នកបបួលគេមើលរឿងនោះ អាចនឹងថុយចុះជាងមុនក៏ថាបាន… តោះ! អញ្ចឹងយើងទៅស្គាល់ជាមួយគ្នានៅក្នុងអត្ថបទខាងក្រោមនេះ… Ariesដោយសារតែអត្តចរិតមិនសូវចូលចិត្តអ្វីដែលយឺតៗមួយៗ Aries មិនអាចទ្រាំមើលរឿងភាគដែលមានច្រើនភាគ ឬប្រភេទបែបទស្សនវិជ្ជាឡើយ ព្រោះគេនឹងមានអារម្មណ៍ថាធុញទ្រាន់ខ្លាំង។ ប្រភេទដែលគេចូលចិត្ត រួមមានបែប action ដែលមានឈុតឆាករហ័ររហួន និងផ្លាស់ប្តូរសាច់រឿងលឿនៗ ដូចជា រឿង Die Hard, Indiana Jones, Kill Bill,…ជាដើម។ Taurusតារានិករនេះច្រើនជាមនុស្សអោនលំទោន និងចូលចិត្តអ្វីដែលងាយៗ ហេតុនេះហើយ រឿងបែបកំប្លែង ជាប្រភេទដែលគេចូលចិត្តមើលជាងគេ មិនថាជារឿងកំប្លែងទាំងស្រុង រឿងមនោសញ្ចេតនាកំប្លែង ឬបែបណានោះទេ ឲ្យតែមើលទៅធ្វើឲ្យគេអស់សំណើច និងមានភាពរីករាយ គឺគេពេញចិត្តទាំងអស់។ Geminiបើប៉ះរឿងមិនសូវមានសាច់រឿងប្រទាក់ក្រឡា ដឹងតែមើលមិនដល់ចប់ឡើយ ហេតុនេះហើយ ទាល់តែរឿងបែបស៊ើបអង្កេត ឃាតកម្ម រន្ធត់ ដែលធ្វើឲ្យមានការគិតវិភាគ និងស្រមើស្រមៃច្រើន ទើបអាចទាក់ចិត្តអ្នកឲ្យនៅអង្គុយមើលសាច់រឿងពីដើមដល់ចប់បាន។ CancerCancer ច្រើនតែអ្នកដែលមានសណ្តានចិត្តល្អ និងខ្វល់ខ្វាយពីអ្នកដទៃ ដូចនេះហើយ ប្រភេទរឿងដែលគេចូលចិត្ត គឺជារឿងបែបមនោសញ្ចេតនា…