Category: សុខភាព

  • ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ អ្នកឆ្លងថ្មី ០១នាក់, អ្នក ជាសះស្បើយ ០២នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ អ្នកឆ្លងថ្មី ០១នាក់, អ្នក ជាសះស្បើយ ០២នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ៖ នៅរសៀល ថ្ងៃ សុក្រ ទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល នៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង នៃការបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០១នាក់, ឣ្នកជាសះស្បើយ ០២នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៣ អ្នកឆ្លង ថ្មី ០១នាក់, អ្នកជាសះស្បើយ ០២នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh…

  • ករណីឆ្លងកូវីដ-១៩នៅថ្ងៃនេះ ៖ គ្មានអ្នកឆ្លងថ្មី , អ្នក ជាសះស្បើយ ០២នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ករណីឆ្លងកូវីដ-១៩នៅថ្ងៃនេះ ៖ គ្មានអ្នកឆ្លងថ្មី , អ្នក ជាសះស្បើយ ០២នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ ពុធទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , ឣ្នកជាសះស្បើយ ០២នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , អ្នកជាសះស្បើយ ០២នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕ ដោយ…

  • ការសាងសង់អគារមន្ទីរពេទ្យតម្លៃ ១០លានដុល្លារ នៅស្រុកកោះធំខេត្តកណ្ដាល សម្រេចជាង ៨០ភាគរយ

    ការសាងសង់អគារមន្ទីរពេទ្យតម្លៃ ១០លានដុល្លារ នៅស្រុកកោះធំខេត្តកណ្ដាល សម្រេចជាង ៨០ភាគរយ

    ភ្នំពេញ៖ ការសាងសង់អគារមន្ទីរពេទ្យតម្លៃ១០លានដុល្លារអាមេរិកនៅ ស្រុកកោះធំ ខេត្តកណ្ដាលសម្រេចបានជាង៨០ភាគរយ។នេះជា មន្ទីរពេទ្យដែលធំជាងគេនៅតាមបណ្ដាស្រុកនានាក្នុងខេត្ត ដែលមាន ការជួយជ្រោមជ្រែងពីឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុនចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះជួយស្រុកកោះធំ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា អគារមន្ទីរពេទ្យតេជោសែនកោះធំ សម្រេចបានប្រមាណ ៨០.៥១ភាគរយ គិតត្រឹម ខែមករាកន្លងទៅ។ឯកឧត្តមបានបញ្ជាក់ថា ៖«គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំនេះ គឺរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ដើម្បីឆ្លើយ តប ទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់ប្រមុខរដ្ឋាភិបាល ដែលផ្តោតយកចិត្តទុកដាក់លើសុខមាលភាពរបស់ប្រជាពលរដ្ឋនៅតំបន់នេះ»។ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំរូបនេះបានឱ្យដឹងដែរថា មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគ ទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយ នឹង មន្ទីរពេទ្យកាល់ម៉ែត្រដែលគ្រោងចំណាយថវិកាសរុបប្រមាណ១០លានដុល្លារអាមេរិក។ ក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយ ប្រមាណ៦,២លានដុល្លារនិងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារថែមទៀត។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ អគារថ្មីនេះ គឺស្ថិតលើផ្ទៃដី ប្រមាណ ១,៣ហិកតា មានអគារថ្មីចំនួន បីខ្នង ក្នុងនោះរួមមាន៖ ១.អគារមន្ទីរពេទ្យ ចំនួន…

  • ប្រធានមន្ទីរសុខភិបាល ខេត្តបន្ទាយមានជ័យ ថ្លែងថា មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួន មានការខ្វះខាតអាគារ រួមទាំងទីតាំសម្រាប់ដុតសំរាម

    ប្រធានមន្ទីរសុខភិបាល ខេត្តបន្ទាយមានជ័យ ថ្លែងថា មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួន មានការខ្វះខាតអាគារ រួមទាំងទីតាំសម្រាប់ដុតសំរាម

    ខេត្តបន្ទាយមានជ័យ ៖ បញ្ហាថវិកា រួមទាំងទីតាំង បាននាំឲ្យនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនខ្វះអាគារ និងទីកន្លែងដុតសំរាម កាកសំណល់សម្ភារគ្រឿងបរិក្ខាពេទ្យជាដើម ។ លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខភិបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងពិធីប្រកាសមុខតំណែង និងប្រគល់ភារកិច្ចមន្ត្រីរបស់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្រុង ស្រុក ចំនួន ១៥នាក់ ។ ប្រធានមន្ទីរសុខភិបាល បញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ ស្រុកភ្នំស្រុក ស្រុកម៉ាឡៃ និងមន្ទីពេទ្យបង្អែកស្រុកព្រះនេតព្រះ រួមនិង មណ្ឌលសុខភាពមួយចំនួនទៀត ដែលចាំបាច់ត្រូវសាងសង់អាគារបន្ថែម ជាមួយតម្រូវការទីកន្លែងនិងឡសម្រាប់ដុតសំរាម និងកាកសំណល់គ្រឿងបរិក្ខាពេទ្យ។ ហើយបញ្ហាខ្វះខាតនេះ ខាងមន្ទីរសុខាភិបាល ក៏ដូចជាអាជ្ញាធរខេត្តបាន និង កំពុងរកដៃគូ និងបានលើកជាសំណើរ រួចហើយ។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យមន្ត្រីសុខាភិបាលក៏ដូចជាគ្រូពេទ្យទាំងអស់បន្តខិតខំបំពេញការងារ តាមតួនាទីភារកិច្ច ដើម្បីឲ្យសេវាសុខាភិបាលដំណើរការរលូន។ជាពិសេសសេវាសាធារណ គឺត្រូវយកចិត្តទុកដាក់ពិនិត្យព្យាបាលអ្នកជម្ងឺប្រកបដោយវិជ្ជាជីវៈ និងប្រកាន់ខ្ជាប់គុណធម៌ សីលធម៌ជាគ្រូពេទ្យ ៕ដោយ គៀន ច័ន្ទហ៊ីន

  • គ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរ-អាមេរិចកាំងបើកយុទ្ធនាការព្យាបាលជម្ងឺនិងផ្តល់វែនតាឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅបន្ទាយមានជ័យ

    គ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរ-អាមេរិចកាំងបើកយុទ្ធនាការព្យាបាលជម្ងឺនិងផ្តល់វែនតាឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ នៅសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានផ្តើមបើកយុទ្ធនាការ ព្យាបាល ជង្ងឺទូទៅ ជង្ងឺមាត់ធ្មេញ ភ្នែក និងផ្តល់វែនតាដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរ-អាមេរិកាំង ។ លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មន្ទីរសុខាភិបាលសូមថ្លែងអគុណ និងសូមសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរ អាមេរិចកាំងចំនួន ១១៥នាក់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងស្រុកជាច្រើននាក់ទៀត ដែលបានពួតដៃគ្នា ទិញថ្មាំពេទ្យ និង វ៉ែនតារាប់ពាន់ សំរាប់មនុស្សចាស់ យកមកព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋមកពីទូទាំង ៩ស្រុក ក្រុង ដោយឥតគិតថ្លៃ ។ កន្លែងផ្តល់សេវាមាន៣ទីកន្លែង គឺ កន្លែងទី១ នៅសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក រយ:ពេល ៧ថ្ងៃ ពីថ្ងៃទី៣០ខែមករាដល់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៣ ។ កន្លែងទី២ នៅសាលាបឋមសិក្សាសឿ មានរយ:ពេល…

  • ករណីឆ្លងកូវីដ-១៩នៅថ្ងៃនេះ អ្នកឆ្លងថ្មី ០២នាក់ , គ្មានអ្នក ជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់

    ករណីឆ្លងកូវីដ-១៩នៅថ្ងៃនេះ អ្នកឆ្លងថ្មី ០២នាក់ , គ្មានអ្នក ជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃកម្ពុជា នៅព្រឹក ថ្ងៃ អង្គារទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០២នាក់, គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៣ អ្នកឆ្លង ថ្មី ០២នាក់, គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕ ដោយ ៖…

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្តសង្គ្រោះបន្ទាន់ប្រចាំតាមផ្លូវសាធារណៈដែលគ្មានការអនុញ្ញាត

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្តសង្គ្រោះបន្ទាន់ប្រចាំតាមផ្លូវសាធារណៈដែលគ្មានការអនុញ្ញាត

    ភ្នំពេញ: រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានស្នើជាថ្មីដល់អភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។ ក្នុងលិខិតរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ដែលបានជម្រាបជូនដល់អភិបាលខេត្ត-រាជធានី ចុះថ្ងៃទី ២៧ ខែមករា នេះ បានឱ្យដឹងថា មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់ធ្វើសេចក្ដីណែនាំច្រើនលើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ទៅដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋាន ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារៈបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅទីកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជូនរងគ្រោះ។ ក្នុងលិខិតរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេងបញ្ជាក់ថា«ក្នុងន័យនេះសូមឯកឧត្ដមលោកជំទាវ ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញាត្ដិជាធរមាន និងឈានទៅបិទមូលដ្ឋានសុខាភិបាលឯកជនទាំងឡាយណា ដែលនៅតែបន្ដសហការជាមួយម្ចាស់រថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ»។តាមរយៈលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានស្នើឱ្យអភិបាលរាជធានីខេត្ដ ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដ ពង្រឹងបន្ថែមនូវសេវារថយន្ដគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈ នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនៗឱ្យបានកាត់តែប្រសើរឡើងថែមទៀត។ទាក់ទងនឹងការណែនាំនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា នេះជាការណែនាំបន្ថែមរបស់ក្រសួងសុខាភិបាល ប៉ុន្តែកន្លងមកខេត្តកំពង់ស្ពឺបានខិតខំធ្វើកិច្ចការងារនេះ គ្រប់សព្វទាំងអស់…

  • ក្រុមគ្រូពេទ្យ ជនជាតិបារាំង ចុះពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារគរថ្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម

    ក្រុមគ្រូពេទ្យ ជនជាតិបារាំង ចុះពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារគរថ្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម

    ខេត្តកំពង់ចាម ៖ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យជនជាតិ បារាំង ESC Team បានចុះមកពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារគរថ្លង់ ចំនួន ១២០នាក់ នៅវិទ្យាល័យពិសេស កំពង់ចាម ខេត្តកំពង់ចាម ។ របស់លោក កែវ ផល្លី នាយកវិទ្យាល័យពិសេសកំពង់ចាម បានឲ្យដឹងថា ក្រុមគ្រូពេទ្យជនជាតិបារាំង ដែលបានអញ្ជើញមកបំពេញបេសកកម្មពិនិត្យព្យាបាល នាពេលនេះ ក្នុងគោលបំណង ដើម្បី ជួយ សម្រួលដល់ការស្តាប់ របស់កុមារគរថ្លង់ ។ ក្រៅពីនោះ ក្រុមគ្រូពេទ្យបារាំង ក៏បានផ្តល់អត្ថប្រយោជន៍ សំខាន់ ចំនួន ៣ ផងដែរ គឺ ៖ ទី១.ពិនិត្យ សម្អាតត្រចៀក ។ ទី២. បំពាក់ម៉ាស៊ីន ត្រចៀក និងទី៣.បណ្តុះបណ្តាលជំនាញផ្នែកត្រចៀក ដល់គ្រូជនជាតិខ្មែរផងដែរ ។ លោក កែវ…

  • កងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ ជូនយោធិន និងគ្រួសារ

    កងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ ជូនយោធិន និងគ្រួសារ

    ភ្នំពេញ ៖ ដេីម្បីអនុវត្តតាមវិធានការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល និងអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ ជូនយោធិន និងគ្រួសារយោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ ។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារទាំងអស់បានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ (Sinovac) និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅបានឆាប់រហ័សទាន់សភាពការណ៍ ៕ ដោយ៖ ប៊ុនធី និងភារ៉ា

  • អង្គការសុខភាពពិភពលោក ជំរុញឱ្យចាត់វិធានការលើថ្នាំដែល មានមេរោគបណ្ដាលឱ្យកុមារជាង៣០០ស្លាប់

    អង្គការសុខភាពពិភពលោក ជំរុញឱ្យចាត់វិធានការលើថ្នាំដែល មានមេរោគបណ្ដាលឱ្យកុមារជាង៣០០ស្លាប់

    អ.ស.ប៖ បន្ទាប់ពីកើតមានករណីកុមារជាង៣០០នាក់បានស្លាប់ដោយ សារ ពួកគេបានបរិភោគស៊ីរ៉ូក្អកដែលមានមេរោគរួចមកនោះអង្គការសុខភាពពិភពលោក WHO បានអំពាវនាវឱ្យមានការចាត់វិធានការបន្ទាន់ដើម្បីបោស សម្អាត ឱសថគ្មានស្តង់ដារ និងក្លែងក្លាយនៅជុំវិញពិភពលោក។ អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មានប្រទេសចំនួនប្រាំពីរបានរាយការណ៍អំពីឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការប្រើថ្នាំក្អក ដោយគ្មានវេជ្ជបញ្ជាសម្រាប់កុមារក្នុង នៅ បួន ខែចុងក្រោយនេះ។ប្រភពដដែលបន្តថា៖« ករណីកុមារស្លាប់ ជាង៣០០ករណី ត្រូវបាន កត់ត្រានៅក្នុងប្រទេសចំនួន 3 រួមមាន ហ្គាំប៊ី ឥណ្ឌូនេស៊ី និង អ៊ូសបេគីស្ថាន ។ កុមារដែលស្លាប់ច្រើនបំផុតក្នុងចំណោមក្មេងដែល តូចៗក្រោមអាយុប្រាំឆ្នាំ» ។អង្គការនេះបញ្ជាក់ថាទឹកស៊ីរ៉ូក្អកដែលផលិតនៅឥណ្ឌាមានសារធាតុ diethylene glycol និង ethylene glycol កម្រិតខ្ពស់ដែលជាកម្រិត គ្រោះ ថ្នាក់ និងមានមេរោគនៅក្នុងនោះផង។ អង្គការសុខភាពពិភពលោកបានព្រមានថា៖«សារធាតុកខ្វក់ទាំងនេះ គឺជាសារធាតុគីមីពុលដែលប្រើជាសារធាតុដែលអាចបណ្តាលឱ្យក្មេងស្លាប់សូម្បីតែផឹកវាក្នុងបរិមាណតិចតួចក៏ដោយ» ។ទីភ្នាក់ ងារ សុខភាព របស់ អង្គការ សហ ប្រជាជាតិ បាន ចេញ ការ ជូន ដំណឹង ជា លើក ដំបូង…