Category: សុខភាព

  • មូលនិធិ Rockefeller ប្រចាំទីក្រុងញូវយ៉ក កោតសរសើរ និងស្នើកម្ពុជា ចែករំលែកបទពិសោធន៍ និងភាពជោគជ័យលើការងារចាក់វ៉ាក់សាំងកូវីដ១៩ និងផ្នែកផ្សេងៗទៀត

    មូលនិធិ Rockefeller ប្រចាំទីក្រុងញូវយ៉ក កោតសរសើរ និងស្នើកម្ពុជា ចែករំលែកបទពិសោធន៍ និងភាពជោគជ័យលើការងារចាក់វ៉ាក់សាំងកូវីដ១៩ និងផ្នែកផ្សេងៗទៀត

    ភ្នំពេញ៖ គណៈប្រតិភូនៃមូលនិធិ Rockefeller ប្រចាំទីក្រុងញូវយ៉កសហរដ្ឋអាមេរក រួមនឹងដៃគូពាក់ព័ន្ធមួយចំនួនទៀតបានជួបជាមួយនឹងមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ដើម្បីសិក្សាស្វែងយល់ពីលទ្ធផលដែលកម្ពុជាសម្រេចបានដ៏ជោគជ័យនៃការចាក់វ៉ាក់សាំងកូវីដ១៩ និងប្រព័ន្ធសុខាភិបាលនានាទៀតផងដែរ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងឱ្យដឹង កាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា លោកជំទាវបានប្រាប់គណៈប្រតិភូថាកម្ពុជាទទួលបានជោគជ័យលើការងារចាក់វ៉ាក់សាំងនេះ ដោយសារការដឹកនាំដ៏ត្រឹមត្រូវនិងទាន់ពេលវេលារបស់ប្រមុខរាជរដ្ឋាភិបាល។ លោកជំទាវមានប្រសាសន៍ថា ៖ «គណៈប្រតិភូនៃមូលនិធិ Rockefellerមានការកោតសរសើរនូវភាពដឹកនាំរបស់សម្តេចតេជោ ក្នុងការឆ្លើយតបទៅនឹងការរាតត្បាតនៃវីរុសកូវីដ១៩ដែលទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ហើយជាពិសេស គឺលទ្ធផលដ៏គួរឱ្យមោទកភាពរបស់យើងនោះគឺការចាក់វ៉ាក់សាំងកូវីដ១៩»។ បើតាមលោកជំទាវ ឱ វណ្ណឌីន គណៈប្រតិភូទាំងនេះ ក៏បានរៀនសូត្រពីក្រសួងសុខាភិបាលក៏ដូចជាប្រទេសកម្ពុជា ដោយបានស្នើសុំដកស្រង់នូវបទពិសោធន៍ និងចំណុចសំខាន់ៗផងដែរ។ លោកជំទាវ មានប្រសាសន៍ថា ៖ «ពួកគេក៏សុំឱ្យយើងជួយចែករំលែក ដោយសារមូលនិធិ Rockefeller កំពុងតែរៀបចំនូវយុទ្ធសាស្រ្តថ្មីមួយនៅក្នុងការគាំទ្របណ្តាប្រទេសនៅក្នុងតំបន់ ហើយក្នុងនោះ ខ្ញុំក៏បានស្នើសុំឱ្យមូលនិធិនេះ ជួយគាំទ្រទាំងបច្ចេកទេស និងថវិកាមកក្រសួងសុខាភិបាល និងវិស័យសុខាភិបាលកម្ពុជា ផងដែរ ដើម្បីយើងបន្តពង្រឹងនូវប្រព័ន្ធសុខាភិបាល និងជំរុញការថែទាំសុខភាពបឋមផងដែរ (Primary Health Care Booster)»។ ក្នុងជំនួបនេះភាគីទាំងអស់ ក៏បានលើកឡើងផងដែរ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងមូលនិធិ…

  • មន្រ្តី៖ ឆ្នាំ២០៤០ អាចកើនឡើងដល់ ៦៤២លាននាក់ ហើយរៀងរាល់ ៨វិនាទី មានអ្នកជំងឺទឹកនោមផ្អែមស្លាប់ម្នាក់

    មន្រ្តី៖ ឆ្នាំ២០៤០ អាចកើនឡើងដល់ ៦៤២លាននាក់ ហើយរៀងរាល់ ៨វិនាទី មានអ្នកជំងឺទឹកនោមផ្អែមស្លាប់ម្នាក់

    បាត់ដំបង៖ ឆ្នាំ២០១៧ ពិភពលោកមានអ្នកជំងឺទឹកនោមផ្អែមចំនួន ៤២៥លាននាក់ និងឆ្នាំ២០៤០ អាចកើនឡើងដល់ ៦៤២លាននាក់ ហើយរៀងរាល់៨វិនាទី មានអ្នកជំងឺទឹកនោមផ្អែមស្លាប់ម្នាក់។ នេះបើតាមការលើកឡើងរបស់អភិបាលខេត្តបាត់ដំបង លោក សុខ លូ។ ឯកឧត្តម សុខ លូ បានថ្លែងដូចនេះនាទិវាទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា២០២២ និងពិធីដាក់ឱ្យដំណើរការសំណុំសកម្មភាពជាសារវន្ត នៃជំងឺមិនឆ្លងនៅថ្នាក់ថែទាំសុខភាពបឋម ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។លោកមានប្រសាសន៍ថា ៖ «ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃមួយ ដែលជាបន្ទុកដ៏ធ្ងន់ដល់ប្រទេសកម្ពុជាយើង និងពិភពលោកទាំងមូល ដែលមានអត្រាមរណភាព ២%នៃការស្លាប់ដោយជំងឺមិនឆ្លង ដែលនៅឆ្នាំ២០១៧ ពិភពលោកមានអ្នកជំងឺទឹកនោមផ្អែមចំនួន៤២៥លាននាក់ និងឆ្នាំ២០៤០ អាចកើនឡើងដល់ ៦៤២លាននាក់ ហើយរៀងរាល់៨វិនាទី មានអ្នកជំងឺទឹកនោមផ្អែមស្លាប់ម្នាក់»។ ក្នុងឱកាសនោះផងដែរឯកឧត្តមក៏បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យ ឬមន្រ្ដីសុខាភិបាលរបស់ខ្លួនទាំងអស់ ត្រូវធ្វើការប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ដោយត្រូវខិតខំបម្រើប្រជាពលរដ្ឋ ដោយត្រូវប្រើប្រាស់កាយវិការ ពាក្យសម្ដីសមរម្យដល់ប្រជាពលរដ្ឋ ដែលសមស្របទៅនឹងក្របខណ្ឌវិជ្ជាជីវៈក្នុងនាមជាគ្រូពេទ្យ និងត្រូវខិតខំពង្រឹងវិស័យសុខាភិបាលរបស់ខ្លួនឱ្យបានកាន់តែល្អជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ សូមរំឭកថា ទិវាទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ២០២២ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «យើងរួមគ្នាទប់ស្កាត់ភាពធាត់ និងជំងឺទឹកនោមផ្អែមតាមរយៈការផ្លាស់ប្ដូររបៀបរស់នៅ» និងពិធីដាក់ឱ្យដំណើរការសំណុំសកម្មភាពជាសារវន្ត…

  • អតីតអ្នកជំងឺ«ជំងឺមហារីកសុដន់» ជំរុញឱ្យស្ត្រីដែលសង្ស័យថា ខ្លួនមានជំងឺ ក្លាហានស្វែងរកការព្យាបាលឱ្យទាន់ពេលវេលា

    អតីតអ្នកជំងឺ«ជំងឺមហារីកសុដន់» ជំរុញឱ្យស្ត្រីដែលសង្ស័យថា ខ្លួនមានជំងឺ ក្លាហានស្វែងរកការព្យាបាលឱ្យទាន់ពេលវេលា

    ភ្នំពេញ៖អតីតអ្នកជំងឺដែលធ្លាប់ឈឺជំងឺមហារីកសុដន់ បានជំរុញឱស្ត្រីដែលសង្ស័យថាខ្លួនឈឺក្លាហានស្វែងរកការព្យាបាលជំងឺនេះឱ្យទាន់ពេលវេលា។ ការថ្លែងបែបនេះធ្វើឡើងក្នុងសិក្ខាសាលាមួយ ក្រោមប្រធានបទ «តោះ! និយាយពីជំងឺមហារីក»កាលពីថ្ងៃទី២៩ខែតុលាកន្លទៅ នៅឯដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅចំពោះមុខនិស្សិតដែលចូលរួមស្ដាប់ប្រមាណជាង១០០នាក់អ្នកស្រី រៀម សុខចំរើន ប្រាប់ថា គាត់ជាអ្នករស់រានមានជីវិតពីជំងឺមហារីកសុដន់។អ្នកស្ត្រីកាន់ក្បាលមេក្រូ ធ្វើជាវាគ្មិនមួយរូបដែលចូលរួមបចែករំលែកនូវបទពិសោធន៍នៃការឆ្លងកាត់ការព្យាបាលរបស់ខ្លួនរហូតបានជោគជ័យ។ ស្ថិតក្នុងសម្លៀកបំពាក់ខោសាច់ក្រណាត់ពណ៍ទឹកប៊ិកជាមួយអាវស អ្នកស្រី រៀម សុខចំរើន រៀបរាប់ទាំងអួលដើមក អំពីមូលហេតុដែលជំរុញទឹកចិត្តក្នុងការងើបតតាំងជាមួយជំងឺដ៏កាចសាហាវដែលសំងំក្នុងខ្លួនអ្នកស្រី។ អ្នកស្រី រៀម សុខចំរើន៖ «ពេលដឹងថាខ្លួនមានជំងឺនេះភ្លាម ខ្ញុំលែងមានចិត្តចង់បន្តការងារអ្វីទាំងអស់! គោលដៅជីវិតដែលមានទាំងប៉ុន្មាន ខ្ញុំទម្លាក់ចោលទាំងអស់ គិតតែម្យ៉ាងគត់គឺគោលដៅក្នុងការរស់ឱ្យបានមួយថ្ងៃៗ»។ អ្នកស្រីបញ្ជាក់ថា ខ្លួនពុំបានដឹងទេថានឹងត្រូវប្រឈមបែបណាជាមួយជំងឺ ព្រោះធ្លាប់តែបានលឺតៗគ្នាមកថា អ្នកកើតជំងឺមហារីកគឺពិបាកនឹងមានសង្ឃឹមរស់ណាស់។ ប៉ុន្តែយ៉ាងណា អ្នកស្រីបានជំនះទៅជួបគ្រូពេទ្យដើម្បីស្វែងយល់ពីអាការៈរបស់ខ្លួន ក៏ដូចជាវិធីព្យាបាល។ អ្នកស្រីបន្ថែម៖ «គ្រូពេទ្យគឺជាផ្នែកមួយដ៏សំខាន់ណាស់ ព្រោះពួកគាត់ជាអ្នកព្យាបាលយើង»។ គ្រូពេទ្យមិនបានបន្ទោស ឬប្រើប្រាស់ពាក្យសម្ដីមិនសមរម្យណាមួយទេ ពោលគឺគ្រូពេទ្យនៅតែព្យាយាមស្ដាប់ពីបញ្ហា និងលើកទឹកចិត្តជានិច្ចថាជំងឺនេះនឹងអាចព្យាបាលបាន»។ ឆ្លងការការពិគ្រោះជំងឺនិងព្យាបាលបានត្រឹមត្រូវ អ្នកស្រី បានជាសះស្បើយពីជំងឺនេះ។  អ្នកស្រីបានជំរុញឱ្យសិស្សនិស្សិតដែលចូលរួមព្យាយាមយកចិត្តទុកដាក់ឱ្យមែនទែនលើសុខភាព ជាពិសេសគឺជំងឺមហារីកសុដន់នេះ ដើម្បីស្វែងរកសេវាព្យាបាលឱ្យទាន់ពេលវេលាជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយ។អ្នកស្រីអះអាងថា បន្ទាប់ពីព្យាបាលបានជាសះស្បើយរូបគាត់ បាននិពន្ធសៀវភៅមួយក្បាលរៀបរាប់អំពីបទពិសោធន៍ជីវិតដែលឆ្លងកាត់ការព្យាបាលជំងឺមហារីកសុដន់ ដែលសៀវភៅនោះមានចំណងជើងថា«ស្នាមកាំបិត» ដើម្បីចែករំលែងពិបទពិសោធន៍នេះទៅដល់បណ្ដាជនផ្សេងទៀត។ លោកវេជ្ជបណ្ឌិត ធូ…

  • ឱសថការីម្នាក់ ចំណាយពេល១០ឆ្នាំបង្កើតប្រេងរិតបែបវេជ្ជសាស្រ្ត ដើម្បីជាជម្រើសសម្រាប់ប្រើបំបាត់ការឈឺចាប់ក្រៅពីថ្នាំលេប

    ឱសថការីម្នាក់ ចំណាយពេល១០ឆ្នាំបង្កើតប្រេងរិតបែបវេជ្ជសាស្រ្ត ដើម្បីជាជម្រើសសម្រាប់ប្រើបំបាត់ការឈឺចាប់ក្រៅពីថ្នាំលេប

    ភ្នំពេញ៖ថ្នាំបំបាត់ការឈឺចាប់គឺជាថ្នាំមួយប្រភេទដែលពេញនិយមក្នុងការប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ មិនថារាងកាយមានការឈឺចាប់ប្រភេទណាមួយ ថ្នាំនេះហាក់ក្លាយជាជម្រើសទីមួយ។ ម្យ៉ាងទៀត ការរកទិញថ្នាំប្រភេទនេះក៏ងាយស្រួល និងជាដំណាក់កាលដំបូងដែលមិនទាមទារការពិនិត្យសុខភាពដែលនាំឱ្យចំណេញពេលវេលា និងថវិកា។ មួយផ្នែកទៀត លើការព្យាបាលជំងឺដែលឆ្លងកាត់ភាពឈឺចាប់ខ្លាំង គ្រូពេទ្យក៏មិនមានជម្រើសអ្វីក្រៅពីការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់នេះដើម្បីឱ្យការព្យាបាលប្រព្រឹត្តិទៅបានជោគជ័យ។ ប៉ុន្តែ ការប្រើថ្នាំញឹកញយដងពេកមិនមែនជារឿងល្អឡើយ ព្រោះថ្នាំជាអាវុធមុខពីរដែលអាចព្យាបាលជំងឺមួយ តែក៏អាចបង្កជំងឺផ្សេងទៀត កាលណាត្រូវបានប្រើលើសកម្រិត។ អតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកឱសថមួយរូបបានចំណាយពេលស្រាវជ្រាវ១០ឆ្នាំ ដើម្បីបានសមិទ្ធផលថ្មីមួយដែលជួយជំនួសឱ្យការប្រើប្រាស់ថ្នាំគ្រាប់។សមិទ្ធិថ្មី ដែលឆ្លងកាត់ការសម្រិតសម្រាំងបែបវេជ្ជសាស្ត្រនេះគឺ ប្រេងរិត បំបាត់ការឈឺចាប់លើរាងកាយ។ បញ្ចប់ការសិក្សាផ្នែកឱសថកាលពីឆ្នាំ ២០១២ អ្នកស្រី អ៊ឹង សៀមគីម បានយកទ្រឹស្ដីដែលខ្លួនទទួលបានពីគ្រូបង្រៀន ទៅព្យាយាមអនុវត្តបង្កើតប្រភេទផលិតផលថ្មី ប៉ុន្តែមិនបានសម្រេចដោយសារការអនុវត្តជាក់ស្ដែង អ្នកស្រីបានឃើញពីភាពខ្វះចន្លោះមួយចំនួន។ ក្នុងរយៈពេលនៃការស្រាវជ្រាវ ១០ឆ្នាំ អ្នកស្រីបានសិក្សាលើសារធាតុដែលអាចជួយជំរុញប្រសិទ្ធិភាពនៃផលិតផលថ្មីរបស់ខ្លួន។ ក្នុងរយៈពេលនេះផងដែរ អ្នកស្រីបានដើរសិក្សាពីទីផ្សារក្នុងស្រុក និងឃើញថាមិនទាន់មានប្រភេទប្រេងរិតបំបាត់ការឈឺចាប់ដូចអ្វីដែលអ្នកស្រីកំពុងធ្វើនៅឡើយ ហើយភាគច្រើនទៀតសោតជាផលិតផលដែលនាំចូលពីប្រទេសក្រៅ ជាពិសេសគឺសិង្ហបុរី។ ក្រៅពីនោះ អ្នកស្រីបានធ្វើការពិសោធន៍នៅលើក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ និងកែខៃនូវចំណុចខ្វះខាតបន្តិចម្ដងៗ រហូតចេញជាផលិតផលសម្រេចមួយដូចបច្ចុប្បន្ន។ បើគិតជាទុនថវិកាដែលអ្នកស្រីបានចំណាយក្នុងដំណើរការស្រាវជ្រាវ និងផលិតកន្លងមកគឺអស់ប្រមាណជាងបីម៉ឺនដុល្លារ ដែលភាគច្រើនចំណាយលើវត្ថុធាតុដើមសំខាន់នាំចូលពីបរទេស។ អ្នកស្រី អ៊ឹង សៀមគីម រៀបរាប់ពីបញ្ហាដែលខ្លួនបានឃើញរហូតកើតជាគំនិតបង្កើតប្រេងរិតនេះថា៖ «ខ្ញុំឃើញប្រជាជនយើងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើន ហើយយើងដឹងហើយថាការប្រើថ្នាំតិចឬច្រើនគឺប៉ះពាល់ដល់សុខភាពអ្នកប្រើហើយ។» អ្នកស្រីបន្តថា៖ «ថ្នាំបំបាត់ការឈឺចាប់ បើប្រើតាមកម្រិតត្រឹមត្រូវ វាប៉ះពាល់តិចតួចព្រោះធម្មតាទេដែលថ្នាំផ្ដល់ផលរំខាន តែបើក្នុងករណីគ្រោះថ្នាក់ហើយត្រូវការវះកាត់ផ្សេងៗ…

  • អ្វីទៅជាគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមខួរក្បាល?

    អ្វីទៅជាគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមខួរក្បាល?

    អន្តរជាតិ៖ជំងឺដាច់សរសៃឈាមខួរក្បាល ជាប្រភេទជំងឺសរសៃឈាមខួរក្បាល អាចហៅបានថា ជាការហូរឈាមនៅក្នុងខួរក្បាល។ កោសិកាខួរក្បាលអាចស្លាប់យ៉ាងលឿន បើមិនមានអុកស៊ីហ្សែនដឹកជញ្ជូនដោយឈាមទៅចិញ្ចឹមទេនោះ ហេតុនេះនឹងធ្វើឱ្យខួរក្បាលខូចជារៀងរហូត។

  • អ្នករួចផុតពីជំងឺមហារីកសុដន់៖ សូមកុំចាំរហូតដល់ជំងឺធ្វើទុក្ខ ទើបទៅទទួលការព្យាបាល

    អ្នករួចផុតពីជំងឺមហារីកសុដន់៖ សូមកុំចាំរហូតដល់ជំងឺធ្វើទុក្ខ ទើបទៅទទួលការព្យាបាល

    ភ្នំពេញ៖ជំងឺមហារីកសុដន់ គឺជាជំងឺដែលគ្រោះថ្នាក់ និងមានអត្រារស់រានមានជីវិតទាប។ នៅប្រទេសកម្ពុជា​ការយល់ដឹងពីជំងឺនេះ ហាក់នៅមានកម្រិតតិចតួចនៅឡើយ ដែលមូលហេតុភាគច្រើនគឺបណ្ដាលមក ពីភាពខ្មាស់អៀនរបស់ស្ត្រីកម្ពុជា ការរក្សាអនាម័យមិនបានល្អ ការហូបចុកមិនត្រឹមត្រូវ និងសកម្មភាពកីឡាតិចតួចក៏រួមចំណែកក្នុងការបង្ករជាជំងឺមហារីកសុដន់ផងដែរ។ បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកដែលបានចេញផ្សាយក្នុងឆ្នាំ២០២០ ការស្លាប់ដោយ​សារជំងឺមហារីកសុដន់នៅកម្ពុជាបានកើនឡើងដល់ ៨៥៦ ឬ ០,៩៦% នៃចំនួនអ្នកស្លាប់សរុប។ អត្រាមរណភាពដែលគិតជាមធ្យមលើអាយុគឺ ១២,៧៨ ឆ្នាំ ក្នុងចំណោមប្រជាជន ១០០ ០០០ នាក់ ដែលចំនួននេះបានរុញកម្ពុជាឱ្យជាប់ចំណាត់ថ្នាក់លេខ ១៣៣ នៅលើពិភពលោក។ មូលហេតុភាគច្រើននៃការបាត់បង់ជីវិត គឺដោយសារការទៅទទួលការព្យាបាលយឺតពេល។ ដូច្នេះហើយ «យុទ្ធនាការយល់ដឹងពីជំងឺមហារីកសុដន់ឆ្នាំនេះ» បានលើកយកករណីអ្នករស់រានមានជីវិតចំនួនពីរនាក់ មកចែករំលែកបទពិសោធន៍របស់ពួកគេ។ ហើយពួកគេទាំងពីរនាក់សុទ្ធតែបានលើកពីភាពយឺតយ៉ាវរបស់ស្ត្រីកម្ពុជាផ្សេងទៀត ក្នុងការទៅទទួលយកការព្យាបាល។ លោកស្រី ជុំ ចិន្ដាសោភា ដែលជាអ្នកឆ្លងផុតពីជំងឺមហារីកសុដន់ម្នាក់បានរៀបរាប់ថា៖ «ស្ត្រីខ្មែរមានការប្រឈមខ្លាំងណាស់នឹងការទៅព្យាបាលយឺតពេល ព្រោះតែពួកគាត់មិនទាន់យល់ដឹងពីរបៀបតាមដានសុខភាពរបស់ខ្លួនជាប្រចាំ។» លោកស្រីបន្តថា៖ «មួយចំនួនទៀតគាត់បានដឹងហើយថាសុខភាពកំពុងមានបញ្ហា ប៉ុន្តែបែរជាខ្លាច និងគេចវេសមិនព្រមទៅពិនិត្យ ឬដោយសារមានកង្វះខាតផ្នែកថវិកា ប៉ុន្តែដល់ដំណាក់កាលមួយដែលគាត់ទ្រាំលែងបាន ទើបគាត់ទៅពិនិត្យ​…ហើយនោះក៏ជាដំណាក់កាលដែលពេទ្យពិបាកនឹងជួយដូចគ្នា»។ លោកស្រីបានលើកយកករណីផ្ទាល់ខ្លួនមក ដែលថាលោកស្រីពិតជាមានការភ្ញាក់ផ្អើលណាស់ នៅពេលដឹងថាខ្លួនមានជំងឺនេះ លោកស្រីបាក់ទឹកចិត្ត និងយល់ថាខ្លួនមិនអាចរស់រានមានជីវិតពីជំងឺនេះបានទេ។ ប៉ុន្តែ លោកស្រីបានគិតត្រឡប់ទៅវិញលើការខិតខំប្រឹងប្រែងប្រកបការងាររបស់ខ្លួនដើម្បីតែក្រពះកន្លងមក ហើយលោកស្រីដាក់ជំនឿជឿជាក់ថា…

  • ខ្ទឹមក្រហមផ្តល់ជាម្ហូប និងឱសថព្យាបាលរោគជំងឺ

    ខ្ទឹមក្រហមផ្តល់ជាម្ហូប និងឱសថព្យាបាលរោគជំងឺ

    បើទោះបីខ្ទឹមក្រហម(Shallot)គេពុំសូវឃើញប្រើប្រាស់ក្នុងផ្នែកម្ហូបច្រើន ដូចជាខ្ទឹមស ក៏ពិតមែន ប៉ុន្តែវាមានអត្ថប្រយោជន៍មិនចាញ់គ្នាឡើយ។ បើតាមទំព័យហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ ជាទូទៅខ្ទឹមក្រហមមានកម្ពស់២០-៣០ស.ម មើមរាងមូលទ្រវែងនៅក្នុងស្រោមស្តើងពណ៌ក្រហម សាច់ខាងក្នុងពណ៌សលាយក្រហមមានច្រើនក្លែប និងច្រើនស្រទាប់។ ស្លឹកពណ៌បៃតងប្រហោងពីគល់រហូតដល់ចុង ចេញពីមើមហើយមានច្រើនដុះជាគុម្ព។ ទងទម្រកញ្ចុំផ្កា (peduncle) មានប្រហោងក្នុងដុះចេញពីមើមចំកណ្តាលគុម្ពស្លឹក។ ផ្កាពណ៌ផ្កាឈូក ឬខៀវរាងស្វាយ លាយស ផ្តុំជាកញ្ចុំមូល (globose) នៅចុងគោល ទម្រកញ្ចុំផ្កា ។ ផ្កាមានត្របក ៣ (sepals) និងស្រទាប់៣ (petals) កេសរឈ្មោល ៦ មានទងវែង និងកេសរញីមូលទ្រវែងបន្តិចមាន ៣ក្លែប។ ផ្លែស្ងួតមូលវែង (ovoid) ៥-៦ x ៣ស.ម អាចបែកជា៣ផ្នែក មានគ្រាប់ច្រើនពណ៌ខ្មៅ ។ មើមមានរសជាតិហឹរ ជាតិទឹកច្រើន និងក្លិនឆួលខ្លាំង ។ ខ្ទឹមក្រហមតែងចេញផ្កានៅខែ មិថុនា-កក្កដា និងបន្តពូជដោយមើម។ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស៖គ្រឿងទេស គ្រឿងផ្សំបន្ថែមជួយឱ្យអាហារមានក្លិនឈ្ងុយ។ ដោយឡែកបើយោងតាមការស្រាវជ្រាវបានបង្ហាញថា ខ្ទឹមក្រហមអាចជួយព្យាបាលរោគជំងឺមួយចំនួនដូចជា៖ថែរក្សាតម្រងនោម,កម្ចាត់បញ្ហាផ្លូវដង្ហើម,ជួយរំលាយអាហារ,កម្ចាត់បាក់តេរីក្នុងមាត់, ជួយបំបាត់រោគជំងឺពោះវៀន និងព្យាបាលឈឺសន្លាក់ជាដើម ៕…

  • សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរចាត់វិធានការចំពោះអាជីវកម្មលក់​បារី​អេឡិច​ត្រូ​និកតាមអនឡាញ

    សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរចាត់វិធានការចំពោះអាជីវកម្មលក់​បារី​អេឡិច​ត្រូ​និកតាមអនឡាញ

    ភ្នំពេញ៖ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សុខមាលភាពកុមារនិងយុវជនទទួចឱ្យអាជ្ញាធរចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងជំនួញបារីអេឡិចត្រូនិកតាមអនឡាញ។ស្ថាប័នចំនួនពីររួមមានអង្គ​ការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជានិងសម្ព័ន្ធ​កម្ពុជា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងកាលពីថ្ងៃទី២៧ខែកញ្ញាបាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌​មានរួម​មួយ ព្រមានពី​ករណីឈ្មួញជ្រើសយក​ផលិត​ផល​ដែល​យុវ​ជននិង​កុមារ​ស្គាល់​ស្រាប់ដាក់លើសំបកបារីបារីអេឡិចត្រូនិកហើយលក់តាមអនឡាញដោយផ្ដោតសំខាន់លើទីផ្សារនៅកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានលើកឡើងថា អ្នក​ផលិត​បារី​អេឡិច​ត្រូនិក បាន​ផលិត​ទឹក​សូលុយស្យុង​រស​ជាតិ​កូកា​កូឡា(Cocacola) ប៉ិប​ស៊ី(Pepsi) ហ្វាន់​តា(Fanta) គោ​ជល់(Red Bull) ស្ករ​កៅ​ស៊ូ​ឌុប​បល​មីន(Duoblemint) និង​ស្ករ​ផ្លេ(Play) ដើម្បីដាក់លក់តាមបណ្ដាញសង្គមនិង​ស្វែង​រក​អតិថិជន​ថ្មី គឺ​សំដៅ​ទៅ​លើ​យុវជ​ន និង​កុមារ​។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖«​បារី​អេឡិច​ត្រូនិក​នេះ គឺ​មាន​ផ្ទុក​សារ​ធាតុ​នី​កូ​ទីន បើ​សិន​ជា​យុវជន​ និង​កុមារ​បាន​ប្រើ​ប្រាស់​បារី​នេះ វា​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ ដល់​សួត បេះដូង និង​ជា​ពិសេស​ខូត​ខាត​ដល់​ប្រព័ន្ធ​ខួរ​ក្បាល​។ប៉ុន្តែវាត្រូវបានផ្សព្វផ្សាយបំភ័ន្តដោយដោយអ្នកចែកចាយនិងអ្នកផលិតថាជាមធ្យោបាយផ្ដាច់បារី »។ធ្វើឲ្យយុវជនប្រើប្រាស់បារីធឲសោះ ​នាយក​ប្រតិបត្តិ​ការ​អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជាលោក វេជ្ជបណ្ឌិត មុំ គង់ បាន​ប្រាប់​ថា បារី​អេឡិច​ត្រូនិក និង​បារី​ធម្មតា គឺ​វា​ជា​ផលិត​ផល​ថ្នាំ​ជក់ និង​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ដូចគ្នា​។ចំណែក​​ភាព​​ខុស​គ្នា​រវាង​បារី​អេឡិច​ត្រូនិក គឺ​អ្នក​ប្រើ​ប្រាស់ ជក់​បារី​នេះ មិន​មាន​ផ្សែង​ទេ ហើយ​បារី​នេះ គឺ​ផលិត​ឡើង​សម្រាប់​យុវជន និង​កុមារ​។ លោកវេជ្ជបណ្ឌិត មុំ គង់ មានប្រសាសន៍​៖ «​ចំពោះ​យុវជន និង​កុមារ​ដែល​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិក គឺ​វា​មាន​សារ​ធាតុ​នីកូទីន ហើយ​សារ​ធាតុ​នេះ​ញៀន​ខ្លាំង​ណាស់ ដែល​ធ្វើ​អោយ​ខួរ​ក្បាល​កុមារ និង​យុវជន​ត្រូវ​បាន​ប៉ះ​ពាល់ ពីព្រោះ​ថា​ខួរ​ក្បាល​របស់​ពួក​គាត់​កំពុង​លូត​លាស់ ប៉ុន្តែ​បើ​ជក់​អាណឹង​ហើយ គឺ​ខួរ​ក្បាល​របស់​ពួក​គាត់​មិន​អាច​លូត​លាស់​ឡើយ»​។ លោកវេជ្ជបណ្ឌិតបន្តថា៖«ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលបានផ្សព្វផ្សាយ និងលក់ផលិតផលបារីអេឡិចត្រូនិក…

  • វគ្គបណ្តុះបណ្តាលស្តីពី ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងសត្វល្អិតចង្រៃ នៃជំងឺលើដំណាំប៉េងប៉ោះ សណ្ដែកកួរ និងដំណាំស្ពៃក្តោប” គម្រោងស្ដីពីការពង្រឹងផលិតកម្មដំណាំបន្លែខុសរដូវ និងសុវត្ថិភាព

    វគ្គបណ្តុះបណ្តាលស្តីពី ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងសត្វល្អិតចង្រៃ នៃជំងឺលើដំណាំប៉េងប៉ោះ សណ្ដែកកួរ និងដំណាំស្ពៃក្តោប” គម្រោងស្ដីពីការពង្រឹងផលិតកម្មដំណាំបន្លែខុសរដូវ និងសុវត្ថិភាព

    ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលស្តីពីការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងសត្វល្អិតចង្រៃ នៃជំងឺលើដំណាំប៉េងប៉ោះ សណ្ដែកកួរ និងដំណាំស្ពៃក្តោប” នៃគម្រោងស្ដីពីការពង្រឹងផលិតកម្មដំណាំបន្លែខុសរដូវ និងសុវត្ថិភាព នៅក្នុងប្រទេសកម្ពុជា ត្រូវបានប្រារព្ធធ្វើរយៈពេល២ថ្ងៃ គឺពីថ្ងៃទី២០- ២១ ខែកញ្ញា ឆ្នាំ២០២២ ។ លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងថា តាមការជួបប្រទះជាក់ស្តែងនៅក្នុងផលិតកម្មផលិតបន្លែរបស់ប្រជាកសិករ តែងតែជួបប្រទះបញ្ហាជាច្រើន ដែលបណ្ដាលឲ្យមានការខូចខាតនូវការបំផ្លាញនានាពីសត្វល្អិតចង្រៃ ភាពមិនអំណោយផលនៃកត្តាអាកាសធាតុ កង្វះខាតប្រភពទឹកសម្រាប់ស្រោចស្រពជាដើម ។ បញ្ហាដែលធំជាងគេ គឺការបំផ្លាញពីសំណាក់សមាសភាពចង្រៃរួមមាន៖ សត្វល្អិតចង្រៃ និងស្មៅចង្រៃជាដើម ដែលក្នុងនោះសត្វល្អិត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផ្លាញធ្វើឲ្យបាត់បង់ទិន្នផលបន្លែយ៉ាងច្រើន។ ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ កសិករ ភាគច្រើនបានប្រើប្រាស់ថ្នាំកសិកម្ម ដើម្បីកម្ចាត់សមាសភាពចង្រៃ លើដំណាំបន្លែរបស់ពួកគាត់។ ការប្រើប្រាស់ថ្នាំ កសិកម្មពុំបានត្រឹមត្រូវតាមបច្ចេកទេស ជាពិសេសលើដំណាំបន្លែដែលជាដំណាំមានអាយុកាលខ្លី ដែលបានបង្កផលប៉ះពាយ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។ដូច្នេះដើម្បីទទួលបានដំណាំដែលមាន គុណភាព និងបរិមាណ កសិករចាំបាច់ណាស់ត្រូវយល់ដឹងពីដំណាក់កាលនីមួយៗរបស់ដំណាំ ដូចជាការជ្រើសរើសពេលវេលាដាំដុះ ការជ្រើសរើសគ្រាប់ពូជ ការគ្រប់គ្រងដី ការប្រើប្រាស់ជី ការគ្រប់គ្រងទឹក។ លើសពីនេះក្នុងសមាសភាពចង្រៃនីមួយៗក៏មានប្រភេទខុសៗគ្នាជាច្រើន ទៀតដែលត្រូវការយល់ដឹងមុននឹងការជ្រើសរើសវិធានការគ្រប់គ្រង…

  • ជួបជុំភ្ជុំបិណ្ឌ៖ អ្នកជំនាញសុខាភិបាលបារម្ភនៅពេល ដែលពលរដ្ឋ ខ្មែរមិនសូវទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសជំរុញ

    ជួបជុំភ្ជុំបិណ្ឌ៖ អ្នកជំនាញសុខាភិបាលបារម្ភនៅពេល ដែលពលរដ្ឋ ខ្មែរមិនសូវទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសជំរុញ

    ភ្នំពេញ៖នៅកម្ពុជា ដ្បិតតែការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូស មូលដ្ឋាន សម្រេចបានដល់ចំនួនជិត៩៥ភាគរយ នៃចំនួនប្រជាជន សរុប១៦លាននាក់ហើយក៏ដោយ ក៏អត្រាចាក់វ៉ាក់សាំងដូសជំរុញ នៅតែមានចំនួនកើនឡើងច្រើននៅឡើយ។ ដោយសារតែការចាក់វ៉ាក់សាំងដូសជំរុញ មិនមានសន្ទុះទៅមុខ ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវម្ដងហើយម្ដងទៀត ឲ្យ ប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ទី៣ និងទី៤។ ខណៈដែលកម្ពុជាកំពុងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខ ក្រសួងសុខាភិបាល បានអំពាវនាវ និងជំរុញឲ្យ អាជ្ញាធរមូលដ្ឋានខេត្ត-ស្រុកទាំងអស់ ចូលរួមបន្តចាក់វ៉ាក់សាំងដល់ ប្រជាពលរដ្ឋ។ ការចាក់វ៉ាក់សាំងដូសជំរុញ បើតាមក្រសួងសុខាភិបាល គឺដើម្បីឲ្យ ប្រជាពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់ កុំឲ្យមានការរីករាលដាល ឆ្លងជំងឺកូវីដ-១៩ ជាលក្ខណៈសហគមន៍ម្ដងទៀត នៅក្នុងប្រទេស កម្ពុជា។ ជុំវិញរឿងនេះ លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន វេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងប្រាប់ នៅថ្ងៃទី១៤ ខែកញ្ញានេះថា៖ «បច្ចុប្បន្ននេះ កម្រិត នៃការឆ្លងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា គឺនៅមាន កម្រិត…