-
ករណីឆ្លងកូវីដ-១៩នៅថ្ងៃនេះ! អ្នកឆ្លងថ្មី ០២នាក់ , អ្នក ជាសះស្បើយ ០៣នាក់និងគ្មាន អ្នកជំងឺស្លាប់
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ពុធ ទី ២៥ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០២នាក់, ឣ្នកជាសះស្បើយ ០៣នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ចាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣ អ្នកឆ្លង ថ្មី ០២នាក់,អ្នកជាសះស្បើយ ០៣នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕ ដោយ…
-
ករណីឆ្លងកូវីដ-១៩នៅថ្ងៃនេះ អ្នកឆ្លងថ្មី ០១នាក់, អ្នក ជាសះស្បើយ គ្មាន និងគ្មាន អ្នកជំងឺស្លាប់
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ចន្ទ ទី ២៣ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០១នាក់, ឣ្នកជាសះស្បើយ គ្មាន ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ចាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៣ អ្នកឆ្លង ថ្មី ០១នាក់,អ្នកជាសះស្បើយ គ្មាន និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍…
-
កម្ពុជាដាក់គោលដៅ បញ្ចប់ការឆ្លងរាតត្បាតជំងឺរបេង ត្រឹមឆ្នាំ២០៣០
ភ្នំពេញ ៖ ស្ថាប័ន ក្រសួងពាក់ព័ន្ធជាង ១០ និងអង្គការដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិប្រមាណជា ២០ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីក្របខណ្ឌគណនេយ្យភាពពហុវិស័យ សម្រាប់ឆ្លើយតបជំងឺរបេង ក្នុងចំណោមអន្តរក្រសួង ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍ រយៈពេល២ នៅសណ្ឋាគារភ្នំពេញ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣ ដើម្បីប្រមូលធាតុចូសំខាន់ៗជុំវិញការទទួលខុសត្រូវគណនេយ្យភាពរបស់ក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកឈានទៅបញ្ចប់ការរាតត្បាតជំងឺរបេងត្រឹមឆ្នាំ២០៣០ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តរបស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិននៃក្រសួងសុខាភិបាល។ លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការKHANA ឲ្យដឹងថា ការជួបគ្នារយៈពេល២ថ្ងៃនេះ ប្រធានបទសំខាន់ៗដែលភាគីពាក់ព័ន្ធទាំងអស់បានលើកយកមកជជែកពិភាក្សាគ្នារួមមានស្ថានភាពជារួមអំពីការរាលត្បាតជំងឺរបេងទាំងនៅកម្រិតសកលទាំងនៅកម្រិតថ្នាក់ជាតិក្នុងប្រទេស ស្តីអំការវិឌ្ឍនិងបញ្ហាប្រឈមក៏ដូចជាស្ថានភាពការឈឺនិងការស្លាប់អ្នកជំងឺរបេង ពិសេស ក្នុងបរិបទការរីករាលដាជំងឺកូវីដ១៩ ហើយក៏ជជែកពិភាក្សាផ្តោតថាតើជំងឺរបេងមានរបៀបវិរៈជាប់ពាក់ព័ន្ធអ្វីខ្លះជាមួយនយោបាយនិងគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ។ លោក ជំទាវ មាន សំអាត ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា មានប្រសាសន៍ថា លទ្ធផលដែលទទួលបានពីកិច្ចពិគ្រោះយោបល់ថ្ងៃនេះ នឹងត្រូវបានប្រើប្រាស់ជាធាតុចូលដ៏សំខាន់ សម្រាប់ដាក់បញ្ចូលទៅក្នុងឯកសារគោលក្របខណ្ឌគណនេយ្យភាពពហុវិស័យ សម្រាប់ឆ្លើយតបជំងឺរបេងនៅកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាផែនទីចង្អុលផ្លូវ ដល់វិស័យ និងភាគីពាក់ព័ន្ធ ក្នុងការធ្វើផែនការអនុវត្ត ផែនការពិនិត្យតាមដាន និងវាយតម្លៃ…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមការងារសមាគមTYDA លើកទី១ក្នុងឆ្នាំ២០២៣ ចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុង ខណ្ឌពោធិ៍សែនជ័យ
នៅចុងសប្តាហ៍នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុងសង្កាត់សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អរុណវតី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA និងអជ្ញាធរ យុវជន និងផ្នែដែលពាក់ព័ន្ធផ្សេងទៀត។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ថានភាពប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រក្រោយពីជំងឺកូវីដ-១៩ តាមរយៈការបង្ខិតសេវាព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា នេះជាសកម្មភាពមនុស្សធម៌ក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹមរបស់ក្រុមគ្រូពេទ្យ កម្លាំងស្ម័គ្រចិត្ត និងក្រុមការងារ។ លោកជំទាវ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះថាមានតែសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ…
-
មន្រ្តីសុខាភិបាលថា ការចាក់វ៉ាក់សាំងចម្រុះ បង្កើតនូវភាពសុំាក្នុង សរីរាង្គបុគ្គលខ្ពស់ជាងការប្រើប្រាស់វ៉ាក់សាំងប្រភេទតែមួយ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានធ្វើការរំលឹក និង អំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់កុំមានការរើសអើងប្រភេទវ៉ាក់សាំងកូវីដ១៩ ហើយការចាក់វ៉ាក់សាំងចម្រុះគឺផ្តល់លទ្ធភាព ក្នុងការបង្កើតនូវភាពសុំាក្នុងសរីរាង្គបុគ្គលខ្ពស់ជាងការប្រើប្រាស់វ៉ាក់សាំងប្រភេទតែមួយ។ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង ក្របខ័ណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩)បានបញ្ជាក់ដូចនេះ កាល ពីថ្ងៃទី៩ ខែមករា ក្នុងពេលលោកជំទាវចុះពិនិត្យដំណើរការ ចាក់ វ៉ាក់សាំងកូវីដ១៩ ដូសជំរុញដូសទី៦ ក្នុងទីធ្លាព្រឹទ្ធសភានិង មន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ។លោកជំទាវបន្តថា សូម បង ប្អូនកុំមានការរើសអើងវ៉ាក់សាំង។ តាមការសិក្សា និងការលើក ឡើងរបស់អង្គការពិភពលោកក៏បានបង្ហាញជាហូរហែរមកហើយថា ការចាក់វ៉ាក់សាំងចម្រុះវានឹងផ្តល់លទ្ធភាពបង្កើតនូវភាព សុំាក្នុង សរីរាង្គបុគ្គលខ្ពស់ជាងការប្រើប្រាស់ប្រភេទវ៉ាក់សាំងតែមួយ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ដោយសារប្រសិទ្ធភាពខ្ពស់ ក្នុង ការ បង្កើតភាពសុំានេះ ក្រសួងកំពុងតែបោះជំហានទៅលើការចាក់ ឆ្លាស់នៃប្រភេទវ៉ាក់សាំងកូវីដ១៩ ដើម្បីឱ្យប្រជាពលរដ្ឋមានភាព ការពា រសរីរាង្គខ្ពស់ ហើយអ្វីដែលសំខាន់មួយទៀតគឺថេរវេលា នៃការចាក់វ៉ាក់សាំងនេះផងដែរ។ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា ថេរវេលា ក៏ជាកត្តា មួយទៀតដែរ…
-
ករណីឆ្លងជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២២ មានការថយចុះ៦ ភាគរយ ធៀបនឹងឆ្នាំ២០២១
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធ ប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានឱ្យដឹងថា ករណីនៃជំងឺគ្រុនចាញ់ក្នុងឆ្នាំ ២០២២ មាន ការថយចុះជាងឆ្នាំ២០២១ កន្លងមក ខណៈដែលមិនមាន អ្នកស្លាប់ដោយជំងឺនេះផងដែរ។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត សាស្ត្រ និងបាណកសាស្ត្រ បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ ករណីជំងឺគ្រុនចាញ់ មានចំនួន ៤ ០៤២ ករណី ដែលចំនួននេះ មានការថយចុះចំនួន ៦ ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលមាន ករណីគ្រុនចាញ់ ចំនួន ៤ ៣១៨ ករណី។ សូមបញ្ជាក់ថា កម្ពុជាមិនមានករណីស្លាប់ដោយសារជំងឺគ្រុន ចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ដែល មានន័យថា កម្ពុជាសម្រេចបានជោគជ័យមុនគោលដៅគ្រោង ទុកឆ្នាំ ២០២០។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់បានលើក ឡើងនាទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាពេលកន្លងមកថា ទោះបីការងារប្រយុទ្ធ នឹងជំងឺគ្រុនចាញ់កំពុងទទួលបាននូវ សមិទ្ធផល យ៉ាងមានប្រសិទ្ធភាពខ្ពស់យ៉ាងណាក៏ដោយ…
-
ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar ត្រូវបានហាមឃាត់ ការចែកចាយ ឬលក់ ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល នៃកម្ពុជា
ភ្នំពេញ ៖ ក្រសួង សុខាភិបាល កម្ពុជា បានចេញសេចក្តី ជូន ព័ត៌មាន ស្តីពីការ ហាមឃាត់ ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា ។ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាង Hiruscar” Gel គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលដែលស្រដៀងនឹងផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar® Gel មានលេខប្រវេទន៍ CAM06822CN-21 ដែលចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd។ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផល គ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ខាងលើ ជាបន្តទៀត ព្រោះផលិតផលគ្រឿងសម្អាងនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលគ្រឿងសម្អាងក្លែងក្លាយ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ រួមទាំងជន ពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ និងជន ពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕…
-
អ្នកនាំពាក្យ៖ ការឆ្លងនូវវីរុសកូវីដ១៩ នៅតែជាបញ្ហាសុខភាព សាធារណៈ នៃបណ្តាប្រទេសលើសកលលោកនៅឡើយទេ
ភ្នំពេញ៖ ការលេចឡើងនូវការឆ្លងនូវវីរុសកូវីដ១៩ គឺស្ថិតនៅតែជា បញ្ហាសុខភាពសាធារណៈនៅតាមបណ្តាប្រទេសនៅលើសកលលោកនៅឡើយទេ ដែលហេតុផលនេះធ្វើឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹក ទៅដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យប្រុងប្រយ័ត្នចំពោះមេរោគកូវីដ១៩ ជាប់ ជាប្រចាំ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនំាពាក្យ ក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សំាង កូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងឱ្យ ដឹងថា ក្រសួងក៏ដូចជាប្រជាពលរដ្ឋតែងតែទទួលបាន ជារឿយៗ នូវការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងការរៀនសូត្រ នូវបទពិសោធក្នុងឆ្នាំ ២០២០ -២០២១ ហើយនិង ក្នុងឆ្នាំ២០២២ ដែលនឹងឈានដល់ដាច់ឆ្នាំនាពេលខាងមុខឆាប់ៗនេះដែរ។លោកជំទាវបានលើកឡើងថា ៖ «យើងត្រូវយល់ទាំងអស់គ្នាថា ថ្វីត្បិតតែយើងអាចគ្រប់គ្រងការឆ្លងរីករាលដាលជាសកលនៃវីរុសកូវីដ១៩បានល្អនៅក្នុងប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែវីរុសកូវីដ១៩នេះ មិនទាន់ទៅណាឆ្ងាយនោះទេ គឺវីរុសនេះនៅតែនៅជាមួយយើង ហើយដោយសារលទ្ធភាពនៃការបំប្លែងខ្លួនរបស់វីរុសកូវីដ១៩ បច្ចុប្បន្នក៏ឃើញមាននូវការចេញនូវការបំប្លែងខ្លួននូវវីរុសថ្មីៗហើយក៏វានៅមានការវិវត្តតទៅមុខទៀតផងដែរ»។អ្នកនាំាពាក្យរូបនេះបានបញ្ជាក់បន្តថា ៖ «ដូច្នេះហើយ ការលេចឡើងនូវការឆ្លងនូវវីរុសកូវីដ១៩គឺស្ថិតនៅតែជាបញ្ហាសុខភាពសាធារណៈនៅតាមបណ្តាប្រទេសនៅលើសកលលោករបស់យើងនៅឡើយទេ»។ប្រសិនបើនៅតាមបណ្តាប្រទេសផ្សេងៗនៅលើសកលលោកនៅមានការឆ្លង ជាពិសេសនៅតាមប្រទេសដែលនៅជិតខាងប្រទេសកម្ពុជានេះតែម្តង ដែលនៅតែបន្តរកឃើញមានជារៀងរាល់ថ្ងៃ។ត្រង់ចំណុចនេះ លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ៖ «មានន័យថា យើងអាចមានសុវត្ថិភាព…
-
ឯកអគ្គរាជទូតជប៉ុនថា ការធ្វើឱ្យប្រសើរឡើងនូវសុខភាពមាតា សុខភាពទារកទើបនឹងកើត និងកុមារ គឺជាការចាំបាច់
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងថា ការធ្វើឱ្យប្រសើរឡើងនូវសុខភាពមាតា សុខភាពទារកទើបនឹងកើត និងកុមារ គឺជាការចាំបាច់ណាស់ក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពទី៣ គឺ សុខភាព និងសុខុមាលភាពមាំមួន។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ(Mikami Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងឡើងដូចនេះ ក្នុងពិធីផ្តល់បរិក្ខារសង្គ្រោះជីវិតដើម្បីគាំទ្រប្រព័ន្ធថែទាំសុខភាពកម្ពុជាដល់មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក (NMCHC) ដែលធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ក្នុងស្ថានទូតជប៉ុន។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងស្ថានទូតជប៉ុនបានឱ្យដឹងថា រាជរដ្ឋាភិបាលជប៉ុន តាមរយៈ UNFPA បានប្រគល់សម្ភារសេវាឆ្មបចំនួន ២៩០កញ្ចប់ គ្រែសម្រាលចំនួន ១៥០គ្រែ ឧបករណ៍បូមទារកចេញមកក្រៅពេលសម្រាលចំនួន ៥០ឈុត និងឧបករណ៍បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន សម្រាប់ការសិក្សាតាមរយៈអេឡិចត្រូនិក ជូនដល់មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក។ លោក Mikami Masahiro មានប្រសាសន៍ថា ៖ «រាជរដ្ឋាភិបាលជប៉ុន បានរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវ សុខភាពមាតា សុខភាពទារកទើបកើត និងកុមារ អស់រយៈពេលជាយូរមកហើយ។ ទោះបីជាអត្រាមរណភាពទារកទើប កើតក្នុងប្រទេសកម្ពុជាកំពុងតែប្រសើរឡើងក៏ដោយ ខ្ញុំយល់ថាស្ត្រីមានផ្ទៃពោះនិងទារកទើបកើត នៅតែមានការ លំបាកក្នុងការទទួលបានការថែទាំសុខភាពគ្រប់គ្រាន់ ជាពិសេសសនៅតាមតំបន់ដាច់ស្រយាល»។ លោកឯកអគ្គរាជទូតយល់ឃើញថា…
-
ក្រសួងសុខាភិបាលណែនាំជាថ្មី៖សេវារថយន្តសង្គ្រោះនិងមិនត្រូវយកលុយពីអ្នករងគ្រោះថ្នាក់ចរាចរណ៍ លើថ្លៃសេវាដឹកជញ្ជូនឡើយ
ភ្នំពេញ៖ក្រសួងសុខាភិបាល បានធ្វើការណែនាំជាថ្មីទៅដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើការពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ និងមិនត្រូវយកលុយពីអ្នករងគ្រោះថ្នាក់ចរាចរណ៍សម្រាប់សេវាដឹកជញ្ជូនឡើយ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងតាមរយៈលិខិតផ្ញើជូនគណៈអភិបាលរាជធានីខេត្តកាលពីថ្ងៃទី២៧ ខែវិច្ឆិកាដោយរំលឹកដល់តាមបណ្តាខេត្តត្រូវធ្វើការពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព (របស់មន្ទីរពេទ្យ)ទៅលំនៅដ្ឋាននៃសព។ ឯកឧត្តមបានបញ្ជាក់ថា ៖ «ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព (ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ ចរាចរណ៍ទៅកាន់លំនៅដ្ឋានសព»។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងទៀតថា កន្លងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ក៏បានធ្វើការណែនាំដល់ មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹងសេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍។ ឯកឧត្តម ម៉ម ប៊ុនហេង បញ្ជាក់ថា ៖ «អភិបាលរាជធានី-ខេត្ត ទាំងអស់ត្រូវយកចិត្តទុកដាក់ណែនាំឱ្យប្រធានមន្ទីរសុខាភិបាលពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តគិលានសង្គ្រោះ ដើម្បី ជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ…