-
ប្រជាពលរដ្ឋ ១២ គ្រួសារទៀត បានស្ម័គ្រចិត្តធ្វេីការរុះរេីសំណង់ខុសច្បាប់ ស្ថិតនៅលើខ្នងទំនប់ស្រះស្រង់
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចំនួន១២គ្រួសារ បានស្ម័គ្រចិត្តធ្វើការរុះរេីសំណង់ខុសច្បាប់ ស្ថិតនៅលើខ្នងទំនប់ស្រះស្រង់ ក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប រួមមាន រោងផ្ទះបាយ រោងលក់ដូរ តូប កញ្ចុះ សាលាឆទាន រោងចិញ្ចឹមមាន់ សរុបប្រមាណ ២០ទីតាំង។ នេះបើតាមរបាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបណ្ដាញព័ត៌មាន អប្សរា(AMS) ទទួលបាន។ គិតរហូតមកដល់ពេលនេះ មានសំណង់ និងតូបលក់ដូរខុសច្បាប់ នៅតំបន់រមណីយដ្ឋានអង្គរ ចំនួន ៦៤ហើយ បានរុះរើរួចរាល់ ខណៈដែលមានប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើ និងគ្រប់លក្ខខណ្ឌជាង ៩០០គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ៕ ប្រភព ៖…
-
ហាង Concept cafe & Bar មិនប្រើប្លាស្ទិក ដើម្បីចូលរួមការពារបរិស្ថាន លើកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងគិតគូរពីសុខភាពអតិថិជន (Video Inside)
អ្នកស្រី ឱ ដាវី បើកហាង Concept cafe & Bar ដោយមិនប្រើប្លាស្ទិក ដើម្បីចូលរួមការពារបរិស្ថាន លើកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងគិតគូរពីសុខភាពអតិថិជន។ ចង់ដឹថាតើហាង Concept cafe & Bar ដែលមិនប្រើប្រាស់ប្លាស្ទិកមានប្រតិបត្តិការបែបណាខ្លះ? សូមទស្សនាវីដេអូដូចតទៅ៖
-
មន្រ្តីជំនាញ កំពុងសិក្សាស្រាវជ្រាវ ចំនួនសត្វឈ្លូស នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការចូលរួមនិងគាំទ្រ ពីគម្រោងស្រាវជ្រាវរបស់អង្គការ WWFបានកំពុងចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិក្នុងតំបន់ស្តារសត្វព្រៃឡើងវិញ ចំនួន ២៥ទីតាំង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដើម្បីតាមដានចំនួនសត្វរំពារ(ឈ្លូស)នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ភូមិសាស្រ្តខេត្តមណ្ឌលគិរី ។ យោងតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ៣០ ខែសីហាឆ្នាំ២០២២ថា នេះជាលើកទីមួយហើយ ដែលក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិ តាមដានចំនួនសត្វរំពារ(ឈ្លូស) ក្នុងតំបន់ស្តារសត្វព្រៃឡើងវិញឈ្លូស (Red muntjac) ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក។ សត្វឈ្លូសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។ សត្វប្រភេទនេះកំពុងប្រឈមនឹងរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារនិងគ្រោះថ្នាក់ដោយសារតែពពួកសត្វស៊ីសាច់ជាអាហារ។ តាមការសិក្សារបស់អ្នកជំនាញ ឈ្លូសអាចរស់នៅគ្រប់ប្រភេទព្រៃ។ វាអាចបន្លឺសំឡេងខ្លាំងនិងតតបគ្នា រហូតដល់រយៈពេល ១ម៉ោង ប្រសិនបើវាជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះអាចឮរហូតដល់ ១គីឡូម៉ែត្រ។ ចំណីរបស់វាមានដូចជាមែកឈើតូចៗ ពិសេសស្លឹករុក្ខជាតិ ផ្លែឈើដែលធ្លាក់និងដំណុះកូនឈើ ។ នៅតំបន់ខ្លះ វាធ្វើសកម្មភាព និងចេញរកចំណីនៅពេលថ្ងៃ ប៉ុន្តែវាអាចធ្វើសកម្មភាពនិងរកចំណី ពេញមួយយប់…
-
ការវាស់វែងតំបន់រមណីយដ្ឋានអង្គរ កើនជាង ៤.៦ម៉ឺនក្បាលដី ខណៈការឈូសឆាយតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ពលរដ្ឋទៅតាំងទីលំនៅថ្មី បានទំហំ១១១ហិកតា និងស្ថាបនាផ្លូវបានជាង ៣ពាន់ម៉ែត្រ
សៀមរាប៖ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ការចុះវាស់វែងកំណត់និយាមការ នៅតំបន់រមណីយដ្ឋានអង្គរ បានកើនដល់ជាង ៤.៦ម៉ឺនក្បាលដីហើយ ខណៈការឈូសឆាយនៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តទៅតាំងទីលំនៅថ្មី បានទំហំជាង ១១១ហិកតាផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលបណ្ដាញព័ត៌មាន អប្សរា(AMS)ទទួលបាន។ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទទួលបានលទ្ធផលដូចខាងក្រោម៖ ១៖ ក្រុមការងារបច្ចេកទេសបាននិងកំពុងធ្វើការវាស់វែងក្បាលដីនៅភូមិចំនួន ៧៩ ភូមិ នៃភូមិគោលដៅចំនួន ១១៤ ភូមិ ក្នុងនោះ ២៦ភូមិ សម្រេចលទ្ធផលបាន ១០០%, ២៨ ភូមិ សម្រេចលទ្ធផលបាន ៧០% និង ២៥ ភូមិ សម្រេចលទ្ធផលបាន ៥% ដោយវាស់វែងក្បាលដីបាន ៤៦ ០៣៣ ក្បាលដី ទំហំ ៧ ១៦៣,៥០ហិកតា ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ២៣ ៩១៩…
-
សម្លម្ជូរដើមចេកព្រៃ ជាម្ហូបប្រចាំត្រកូល និង ពេញនិយមនៅតំបន់ទឹកធ្លាក់អូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ អ្នកទេសចរដែលបានទៅកម្សាន្តទឹកធ្លាក់អូរជាំ ដែលជារមណីយដ្ឋានល្បីឈ្មោះ និង ជាទីពេញនិយមមួយនៅ ស្រុកសំឡូត ខេត្ត បាត់ដំបង សូមកុំភ្លេចភ្លក្សរសជាតិនៃ«សម្លម្ជូរដើមចេកព្រៃ»ប្រចាំតំបន់មួយនេះ។ «សម្លម្ជូរដើមចេកព្រៃ»ជាមួយនឹងកូនត្រីធម្មជាតិត្រូវបានគេដឹងថា ៖ ជាមុខម្ហូបតាំងតែពីយូរលង់មកហើយ ប្រចាំតំបន់មួយនេះ កំពុងត្រូវបានប្រជាសហគមន៍យកមកធ្វើជាមុខម្ហូបប្រចាំតំបន់ ហើយក៏ជាមុខម្ហូបកំពុងមានឈ្មោះបោះសម្លេងប្រចាំទីកន្លែងមួយនេះផងដែរ។ ប្រជាសហគមន៍ដែលជាអ្នកស្លរ«សម្លម្ជូរដើមចេកព្រៃ»មួយរូបប្រចាំតំបន់ទឹកធ្លាក់អូរជាំ លោក ឈឿន ឈីន បានឱ្យដឹងថា៖បច្ចុប្បន្នបើនិយាយពីមុខម្ហូប «សម្លម្ជូរដើមចេកព្រៃ»ត្រូវបានអ្នកទេសចរមកកម្សាន្តទីនេះតែងភ្លក្សមិនដែលខាន។វាជាមុខម្ហូបតាំងតែពីសម័យបុរាណមក ប៉ុន្តែនៅតែពេញនិយមបរិភោគ។ «សម្លម្ជូរដើមចេកព្រៃ»មានរស់ជាតិដើមឆ្ងាញ់ ហើយសុទ្ធសឹងជាបន្លែ និងសាច់ពីធម្មជាតិសុទ្ធសាធ។ បុរស ចុងភៅ ធ្វើម្ហូបលក់ជូនភ្ញៀវទេសចរ រូបនេះបានរៀបរាប់ប្រាប់ថា ពលរដ្ឋតំបន់នេះនិយមបរិភោគសម្លរម្ជូរចេកព្រៃ ដោយសារតំបន់នេះសម្បូរដោយចេកព្រៃ ហើយគេងាយរកបំផុត ពីព្រោះលើភ្នំទឹកធ្លាក់អូរជាំ ទីកន្លែងណាក៏មានដុះដើមចេកព្រៃដែរ ពោលគឺចេកព្រៃដុះតាំងតែពីកំពូលភ្នំរហូតដល់ជើងភ្នំ។ ពេលធ្វើម្ហូបម្តងៗគឺអ្នកស្រុកគ្រាន់តែដើរទៅរកកាប់មួយភ្លែតគឺអាចធ្វើម្ហូបពីដើមចេកពីធម្មជាតិមូយនេះបានហើយ។ បុរសវ័យ៤០ឆ្នាំរូបនេះបានប្រាប់ថា “ពេលទៅកាប់ចេកព្រៃគឺគេយកតែបណ្តូលខ្ចីពីដើមវាទេ គេសកហើយយកមកចិតស្លរដូចដើមចេកស្រុកយើងដែរ។ទោះបីយ៉ាងណាបើនិយាយពីរស់ជាតិវិញដើមចេកព្រៃខុសពី ដើមចេក ស្រុកយើង ហេតុនេះនៅពេលបានភ្លក្សគឺនឹងជាប់ចិត្តចង់ភ្លក្សទៅថ្ងៃក្រោយទៀត”។ ទាក់ទិនក្នុងរឿងនេះ លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងថា៖ភ្ញៀវទេសចរ អាចភ្លក្សរស់ជាតិម្ហូបប្លែកៗប្រចាំតំបន់នេះបានដូចជា៖ ម្ជូររចេកព្រៃ ឆា ក្រវាញ មាន់ដុត ចេកព្រៃ និង…
-
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ គិតត្រឹមថ្ងៃទី២៨ ខែសីហា ការឈូសឆាយដីនៅតំបន់អភិវឌ្ឍរុនតាឯក បានចំនួន ៩៥ហិកតាហើយ
ភ្នំពេញ៖ យោងតាមប្រភពហ្វេសបុក ផ្លូវការ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់អោយដឹងថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ការឈូសឆាយដីនៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរាបានទំហំ ៩៥ហិកតា ។ ប្រភពបន្តថា ដោយឡែកការស្ថាបនាផ្លូវគ្រួសក្រហមដោយកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប ក្នុងភូមិធម្មជាតិរុនតាឯក សម្រេចបានប្រវែង ២ ៨៥០ម៉ែត្រ ស្មេី ១៧,៨៧% នៃប្រវែងផ្លូវដែលត្រូវស្ថាបនាសរុប ១៦ ៦៨៧ ម៉ែត្រ។ ប្រភពហ្វេសបុក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ក៏បានបញ្ជាក់ឱ្យដឹងផងដែរ ក្រុមការងារជួយគាំទ្ររបស់ក្រសួងបរិស្ថាន តាមរយៈកម្លាំងសហគមន៍ចំនួន ៨៤នាក់ បានសំអាតដីនៅភូមិធម្មជាតិរុនតាឯក (តំបន់២ និងតំបន់៣) បានចំនួន ១៥ហិកតា ហើយដែលគិតរហូតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ការងារសំអាតដីសម្រេចបានចំនួនសរុប ៤៧ហិកតា ស្នើនឹង ៤១%…
-
ប្រាសាទបន្ទាយស្រី ជាប្រាសាទប្រើប្រាស់ថ្មភក់ពណ៌ផ្កាឈូកដ៏ពិចិត្រ
ទេសចរខ្មែរ និងបរទេស ភាគច្រើនតែងនឹកដល់វិចិត្រកម្មដ៏កំពូលនៃប្រវត្តិសិល្បៈ ពេលមកទស្សនាប្រាសាទបន្ទាយស្រី។ លើសពីនេះ ការប្រើប្រាស់ថ្មភក់ពណ៌ «ផ្កាឈូក» ក៏ជាលក្ខណៈពិសេសមួយដែលប្លែកពីប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។ ដ្បិតសំណង់នេះ បានកសាងតាំងពីសតវត្សរ៍ទី១០ តែដោយសារថ្មមានគុណភាពទើបអាចរក្សាក្បាច់ចម្លាក់ដ៏វិចិត្រទាំងនោះបានយ៉ាងប្រសើរ។ ចម្លាក់នៅប្រាសាទបន្ទាយស្រីមានលក្ខណៈលម្អិត ជ្រៅ ដែលមើលទៅស្ទើរតែមិនជឿថាជាចម្លាក់លើថ្ម ព្រោះបើក្រឡេកមួយភ្លែត ទេសចរភាគច្រើនតែងគិតថាជាចម្លាក់ដែលឆ្លាក់លើដីឥដ្ឋ ឬលើឈើ។ អានលម្អិត៖ https://bit.ly/3PHSJ4G រូបភាព៖ សែម វណ្ណា និងឈន សុផាត #បន្ទាយស្រី #banteaysrei #Angkorandbeyond #ប្រាសាទបន្ទាយស្រី #មរតកកម្ពុជា