Category: ស្រុកយើង

  • ពលរដ្ឋស្ម័ត្រចិត្តរុះរើទីលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ១០១គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ និងចូលរួមស្តាប់ការបង្ហាញពីការអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក ពិសេសការដាំដើមឈើហូបផ្លែជូនគ្រប់ដីឡូត៍ ដែលរៀបចំដោយក្រសួងបរិស្ថាន

    ពលរដ្ឋស្ម័ត្រចិត្តរុះរើទីលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ១០១គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ និងចូលរួមស្តាប់ការបង្ហាញពីការអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក ពិសេសការដាំដើមឈើហូបផ្លែជូនគ្រប់ដីឡូត៍ ដែលរៀបចំដោយក្រសួងបរិស្ថាន

    (សៀមរាប)៖ ប្រជាពលរដ្ឋដែលស្ម័ត្រចិត្តរុះរើទីលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចំនួន ១០១គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ ចូលរួមស្តាប់ការបង្ហាញពីការអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើមី្បឱ្យបានយល់កាន់តែច្បាស់ អំពីការគាំទ្រពីរាជរដ្ឋាភិបាលទៅលើការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់រុនតាឯក។ ឯកឧត្តម ហង្ស សុភសម្ភា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងថា «នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលខេត្តសៀមរាប បានដាក់បញ្ចូលប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២ ដោយតំបន់នេះមានស្ថេរភាពបានចាកផុតពីតំបន់ងាយរងគ្រោះ ហើយត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌ នៃសម្បត្តិមនុស្សជាតិ ក្រោមការគ្រប់គ្រងរបស់អង្គការយូនេស្កូ ជាអ្នកពិនិត្យតាមដាន ថែរក្សាជាមួយម្ចាស់ទ្រព្យ ដែលមានអាជ្ញាធរជាតិអប្សរា ជាអ្នកប្រតិបត្តិ»។ មន្ត្រីជាន់ខ្ពស់រូបនេះ បានឱ្យដឹងថា ក្នុងរយៈពេល៣០ឆ្នាំ ក្រោយពីបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយតំបន់អង្គរបានចាកផុតពីហានីភ័យនៃសង្រ្គាម និងស្ថិតនៅក្រោមម្លប់សុខសន្តិភាព បានកាន់តែធ្វើឱ្យមានភាពល្បាញល្បី លើពិភពលោក តាមរយៈវិស័យទេសចរណ៍។ ក៏ប៉ុន្តែតំបន់អង្គរបែជារងគ្រោះទៅវិញ នៅពេលដែលប្រជាពលរដ្ឋបានទន្ទ្រានចូលទៅកាន់កាប់ដោយអាណាធិបតេយ្យនាពេលកន្លងមកធ្វើឱ្យអង្គការយូនេស្កូ (ICCអង្គរ) បានធ្វើការដាស់តឿនក្រើនរំលឹកដល់រាជរដ្ឋាភិបាល សំខាន់អាជ្ញាធរអប្សរា ជាអ្នកប្រតិបត្តិផ្ទាល់។ ជាមួយគ្នានេះដែរ ឯកឧត្តម ហង្ស សុភសម្ភា ករណីនេះ…

  • អភិបាលខេត្តបាត់ដំបង បានកំណត់ដាក់ឲ្យដំណើរការ និងប្រើប្រាស់ផែនទីទេសចរណ៍នៅក្នុងខេត្ត ជាជំហ៊ានសាកល្បងលើកដំបូង តាមរយៈការប្រើប្រាស់នូវបច្ចេកវីទ្យា “ស្គេន QR-Code”ដែលចង្អុលបង្ហាញទីតាំងគោលដៅ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តលេងក្នុងខេត្ត

    អភិបាលខេត្តបាត់ដំបង បានកំណត់ដាក់ឲ្យដំណើរការ និងប្រើប្រាស់ផែនទីទេសចរណ៍នៅក្នុងខេត្ត ជាជំហ៊ានសាកល្បងលើកដំបូង តាមរយៈការប្រើប្រាស់នូវបច្ចេកវីទ្យា “ស្គេន QR-Code”ដែលចង្អុលបង្ហាញទីតាំងគោលដៅ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តលេងក្នុងខេត្ត

    ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដល់គ្រប់ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត រួមនិងវិស័យឯកជននានាដែលពាក់ព័ន្ធក្នុងការផ្តល់សេវាក្នុងវិស័យទេសចរណ៍ក្នុងខេត្ត និងដើម្បីដាក់ឆ្លងពិនិត្យជាលើកចុងក្រោយ ដើម្បីសុំកាគាំទ្រ និងអនុសាសន៍កែលម្អបំពេញបន្ថែមពីចំណុចខ្វះចន្លោះ ដើម្បីឈានទៅដល់ការសម្រេចដាក់ឲ្យប្រើប្រាស់នូវផែនទីទេសចរណ៍ខេត្តបាត់ដំបង និងក្រុងបាត់ដំបង តាមរយៈការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ” ស្គេន QR-Code “ដែលអាចបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកកម្សាន្ត នៅក្នុងខេត្ត ។ គោលលបំណងនៃការបង្ហាញផែនទីទេសចរណ៍នេះ គឺផ្តោតសំខាន់ដើម្បីជំរុញក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ទេសចរណ៍មួយចំនួននៅក្នុងខេត្តបាត់ដំបង និងអ្វីថែលខេត្តយើងមាន និងដើម្បីជាការបង្ហាញនៅក្នុងQR-Codeនេះ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ភ្ញៀវទេសចរដែលមកកម្សាន្ត និងថែមទាំងជួយដល់ការសិក្សាស្រាវជ្រាវ របស់សិស្សនិស្សិតទៀតផង។ តាមរយៈការធ្វើបទបង្ហាញដាក់ឆ្លងផ្ទាំងរូបភាពផែនទី និងរូបភាពគោលដៅសំខាន់ៗ ខាងលើនេះ ឯកឧត្តម សុខ លូ បានថ្លែងនូវការកោតសរសើរ និងផ្តល់នូវការគាំទ្រចំពោះ ក្រុម”ស្នាដៃខ្មែរ” ដែលបានខិតខំរៀបចំគម្រោងខាងលើនេះ ដើម្បីជួយជំរុញដល់ការផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ចសង្គម ពីតំបន់កសិ-ទេសចរណ៍ និងវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែមានភាពងាយស្រួល កាន់តែទូលំទូលាយ ថែមទាំងជួយបង្កលក្ខណៈ ងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់មកទស្សនា និងមកកម្សាន្តលេងនៅក្នុងខេត្តបាត់ដំបង ដោយគ្រាន់តែ”ស្កេនQR Code”នឹងបង្ហាញនូវផែនទីទេសចរណ៍…

  • ព្រះពុទ្ធបដិមាមួយអង្គដែលមានអាយុកាលជាង ១០០ ឆ្នាំបានវិលត្រឡប់ពីប្រទេសថៃមកកាន់កម្ពុជាវិញ

    ព្រះពុទ្ធបដិមាមួយអង្គដែលមានអាយុកាលជាង ១០០ ឆ្នាំបានវិលត្រឡប់ពីប្រទេសថៃមកកាន់កម្ពុជាវិញ

    កំពង់ឆ្នាំង៖ក្រោយបាត់វត្តមានពីស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាង ៣០ ឆ្នាំ ព្រះពុទ្ធបដិមាមួយអង្គដែលមានអាយុកាលជាង ១០០ ឆ្នាំ បានវិលត្រឡប់ពីប្រទេសថៃមកកាន់កម្ពុជាវិញ។ បច្ចុប្បន្ន ព្រះពុទ្ធ បដិមា កំពុងស្ថិតនៅវត្ត ចន្ទប្បជោត្តនារាម ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ព្រះពុទ្ធបដិមាដែលគេបានរកឃើញនេះ មានអាយុ កាលជាង ១០០ឆ្នាំ កសាងពីលោហៈធាតុ ក្នុងសម័យព្រះបាទ នរោត្តម និងមានទម្ងន់ជាង ២០គីឡូក្រាម ។ លោក សុខ ធួក បានរៀបរាប់ថា៖ «យើងបានពិនិត្យម្ដងរួចទៅហើយ ប៉ុន្តែយើងនឹងដឹកនាំអ្នកជំនាញពីសារមន្ទីរជាតិ និងពីមន្ទីរវប្បធម៌ខេត្ត កំពង់ឆ្នាំង ចុះទៅពិនិត្យជាថ្មីម្ដងទៀត ដើម្បីចុះបញ្ជីព្រះបដិមាអង្គនេះ ជាសម្បត្តិបេតិកភណ្ឌជាតិក្រៅឃ្លាំង និងស្នើសុំឲ្យគ្រូចៅអធិការ និង គណៈកម្មការវត្តធានាថែរក្សាឲ្យបានគង់វង្ស»។គួរកត់សម្គាល់ថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងថែរក្សា សម្បត្តិវប្បធម៌ ជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួសជុលវត្ថុបុរាណនិង វត្ថុសិល្បៈសរុបប្រមាណ…

  • ខេត្តចំនួនពីររបស់កម្ពុជានឹងក្លាយជាខេត្តដែលមានភ្ញៀវបរទេសស្គាល់ច្រើនជាងគេបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អង្គទូតបរទេសជិត២០ប្រទេស

    ខេត្តចំនួនពីររបស់កម្ពុជានឹងក្លាយជាខេត្តដែលមានភ្ញៀវបរទេសស្គាល់ច្រើនជាងគេបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អង្គទូតបរទេសជិត២០ប្រទេស

    ភ្នំពេញ៖ប្រតិភូអង្គទូតជិត២០ប្រទេស ប្រចាំនៅប្រទេសថៃ បាន សរសើរពីការអភិវឌ្ឍខេត្តចំនួនពីរគឺខេត្តបន្ទាយមានជ័យនិងសៀមរាប ដែលសម្បូរទៅដោយមុខម្ហូបឆ្ងាញ់និងជាតំបន់ដែលទាក់ទងនឹងឧទ្យានបុរាណអង្គរជាដើម។នេះបើតាមកខ្លឹមសារនៃ សេចក្ដី ប្រកាស ព័ត៌មាន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ របស់ស្ថានទូតនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ដែលជាអ្នករៀបចំ ដំណើរទស្សនកិច្ចនេះ។ គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចសិក្សាលើកទី២ របស់អង្គ ទូតបរទេស និងក្រុមគ្រួសារពីប្រទេសថៃ ទៅកាន់ខេត្តទាំងពីរ ក្នុងរយៈពេលបីយប់បួនថ្ងៃ ក្រោមកិច្ចសហការរៀបចំរវាង ស្ថានទូត កម្ពុជា នៅទីក្រុងបាងកក និងក្រុមការងារសម្របសម្រួល ការទូត សេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអន្តរក្រសួង/ស្ថាប័ន។ លោក អ៊ូក សោភ័ណ្ឌ ឯកអង្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាន ឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះមានអង្គទូត១៩ប្រទេស ដែលតំណាងឱ្យស្ទើរគ្រប់ទ្វីប បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជាបានរៀបចំសិក្ខាសាលា ដើម្បី ផ្សព្វផ្សាយអំពីការទូតសេដ្ឋកិច្ច ដែលសហការជាមួយក្រសួង-ស្ថាប័នមួយចំនួនដូចជា ក្រសួងការទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សា អភិវឌ្ឍន៍ជាតិកម្ពុជា (CDC) ដោយមានតំណាងពីក្រសួង-ស្ថាប័ន…

  • សារមន្ទីរជាតិ នឹងរៀបចំបាឋកថាតាមប្រព័ន្ធអនឡាញ ស្ដីពី «ទឹក និងអារ្យធម៌ខ្មែរ» នៅថ្ងៃទី០៩កញ្ញា 

    សារមន្ទីរជាតិ នឹងរៀបចំបាឋកថាតាមប្រព័ន្ធអនឡាញ ស្ដីពី «ទឹក និងអារ្យធម៌ខ្មែរ» នៅថ្ងៃទី០៩កញ្ញា 

    សារមន្ទីរជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា​ខាង​មុខនេះ នឹង​រៀបចំ​បាឋកថាតាមអនឡាញ អំពី «មរតកបេតិកភណ្ឌវប្បធម៌ តាមបណ្ដោយបឹងទន្លេសាបនិងទន្លេមេគង្គ» ដែលប្រធាន បទលើកនេះគឺ «ទឹក និងអារ្យធម៌ខ្មែរ» បក​ស្រាយ​ដោយ​លោក​វាគ្មិន អ៊ឹម សុខរិទ្ធី ។ ​លោក​ អ៊ឹម សុខរិទ្ធី ជាប្រធាន​​នាយកដ្ឋាន​ស្រាវជ្រាវ​ បណ្ដុះបណ្ដាល​ និង​ផ្សព្វផ្សាយ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ។ លោក​ អ៊ឹម​ សុខ​រិទ្ធី​៖ «យើង​និយាយ​ពី​ទី​តាំង​រស់​នៅ​ ប្រពៃណី​ប្រចាំ​ឆ្នាំ​ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ ទឹក​ ក្នុង​រដូវ​ប្រាំង​វស្សា​ ។ ការទប់ស្កាត់​ទឹក​ជំនន់​ តាមរយៈ​ការ​ធ្វើ​ពិធី​បញ្ជៀស​ទឹក​ជំនន់​ ។ រួមទាំង​ប្រពៃណី​ទាក់​ទង​នឹង​ទឹក​ ដែល​កំពុង​ប្រតិបត្តិ​ក្នុង​សង្គម​ខ្មែរ​។ យើង​ចង់​ឲ្យ​ដឹង​ថា​ ទឹក​មាន​សារៈសំខាន់​ដូច​ម្ដេច​ក្នុង​អារ្យ​ធម៌​ខ្មែរ​។​​» លោក​បន្ថែម​ថា​ ការថ្លែង​រឿង​នេះ មិន​ផ្តោត​ទៅ​លើ​ទឹក​ដែល​ត្រូវយក​ទៅ​ទទួល​ទាន​ ឬ​យក​ទៅ​ធ្វើ​ស្រែ​ឡើយ​ ប៉ុន្តែ​ផ្ដោត​លើ​ទឹក​ដែល​មាន​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​អារ្យធម៌​ខ្មែរ​។ អ្វី​ដែល​ពិសេស​ជាង​នេះ ​លោក​នឹង​បង្ហាញ​អំពី​ប្រពៃណី​ ទំនៀមទម្លាប់​ក្នុង​ជីវភាព​​រស់​នៅ​ប្រចាំ​ថ្ងៃរបស់ខ្មែរ ​ពាក់ព័ន្ធ​នឹង​ទឹក​ ព្រមទាំង​ប្រវត្តិ​នគ​រូប​នីយ​កម្ម​ ការ​រៀប​ចំ​ដែន​ដី​ និង​ផ្ទះ​សម្បែង ​ដែល​ទាក់ទង​ជាមួយ​​ទឹក​។ លោក អ៊ឹម សុខរិទ្ធី…

  • អូស្ត្រាលី​វិនិយោគ​លើ​បច្ចេកវិទ្យា​ដើម្បី​ជួយ​ការពារ​មច្ឆា​នៅ​កម្ពុជា

    អូស្ត្រាលី​វិនិយោគ​លើ​បច្ចេកវិទ្យា​ដើម្បី​ជួយ​ការពារ​មច្ឆា​នៅ​កម្ពុជា

    ភ្នំពេញ៖រដ្ឋាភិបាល​អូស្ត្រាលីសហការ​ជាមួយ​កម្ពុជា កំពុង​ផ្តល់​ជំនួយ​លើបច្ចេកវិទ្យា​ការពារត្រី ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវគុណភាព​ទឹកទន្លេ និងបង្កើន​ភាពធន់​នឹងអាកាសធាតុ នៅកម្ពុជា។ នេះគឺ​ជា​ការ​ប្រកាស​របស់​លោក ប៉ាប្លូ កាង(Pablo Kang )ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោកសាស្ត្រាចារ្យ អាន់ដ្រេ ខេមប៊ែល(Andrew Campbell )នាយកប្រតិបត្តិ​របស់មជ្ឈមណ្ឌល​អូស្ត្រាលីសម្រាប់​ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)ព្រមទាំង ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ពុំ សុថា ប្រធានរដ្ឋបាលជលផល បានប្រកាសអំពីគម្រោង FishTech ក្នុងខេត្តកំពង់ធំ តាមរយៈសេចក្តីប្រកាសព័ត៌មាន​ស្ថានទូតអូស្ត្រាលីកម្ពុជា នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២។  បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល គម្រោង «បច្ចេកវិទ្យា​ការពារត្រី ឬ FishTech» នឹងជួយសម្រួលដល់ផ្លូវត្រី ឬជណ្តើរត្រី ដើម្បីទ្រទ្រង់ការផ្លាស់ទីរបស់ត្រី ទៅតាមប្រព័ន្ធធារាសាស្ត្រ និងទំនប់ទឹក ដែលនឹងនាំឱ្យផលិតកម្មជលផល ជីវចម្រុះ និងការបង្កើតប្រាក់ចំណូលក្នុងស្រុកកាន់តែរឹងមាំ»។ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា ការគ្រប់គ្រង​​​​​ ការការពារទឹក និងធនធានដែលពាក់ព័ន្ធ គឺកាន់តែមានសារៈសំខាន់​ខ្លាំងឡើង​នៅក្នុងតំបន់​ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចដែលជឿនលឿន…

  • ក្រសួងបរិស្ថាន និងអង្គការដៃគូរួមគ្នាពង្រីកចំនួនប្រជាសាស្រ្តសត្វក្រពើភ្នំក្នុងដែនជម្រកសត្វព្រែស្រែពក ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី

    ក្រសួងបរិស្ថាន និងអង្គការដៃគូរួមគ្នាពង្រីកចំនួនប្រជាសាស្រ្តសត្វក្រពើភ្នំក្នុងដែនជម្រកសត្វព្រែស្រែពក ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី

    ខេត្តមណ្ឌលគិរី ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន និងសង្គមស៊ីវិលបង្ហាញជំហររួមគ្នាក្នុងការអភិរក្ស ក៏ដូចជារួមគ្នាបង្កាត់ពូជកូនសត្វក្រពើភ្នំក្នុងដែនជម្រកសត្វព្រែស្រែពក ឱ្យមានចំនួនកើនឡើងនៅថ្ងៃខាងមុខ ។ ថ្លែងក្នុងពិធីដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុក កោះញែក ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថាក្រសួង និងដៃគូចង់ពង្រឹងចំនួនប្រជាសាស្រ្តចំនួនសត្វក្រពើភ្នំនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។តាមរយៈការសិក្សាស្រាវជ្រាវរបស់អង្គការដៃគូគឺគេឃើញវត្តមានកូនសត្វក្រពើភ្នំ កំពុងតែរស់នៅតំបន់មួយនេះ ពិសេសនៅតាមបណ្តោយដងទន្លេស្រែពកដែលស្ថិតនៅក្នុងភូមិសាស្រ្តជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។សម្រាប់ការសិក្សាតាំងតែពីឆ្នាំ ២០០៥មកគេឃើញមានតែស្លាកស្នាមក្នុងនេះគេឃើញ លាមក ដានជើង ឬក៏ដានកន្ទុយ ប៉ុន្តែថ្មីៗនេះគេឃើញដោយផ្ទាល់នៃវត្តមានកូនសត្វក្រពើភ្នំតែម្តង។ ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា”កន្លងមកដោយសារកត្តាការប្រែប្រួលអាកាសធាតុ ការនេសាទ ខុសច្បាប់ ហើយពិសេសការប្រមូលពងក្រពើដែលធ្វើឱ្សសត្វក្រពើភ្នំនៅកន្លែងនេះមួយចំនួនទទួលរងការបាត់បង់ ហើយយើងទើបតែរកឃើញនៅឆ្នាំ ២០២១នៅដែនជម្រកសត្វព្រៃស្រែពកនេះដែលជាការបន្ថែមទៅលើទីតាំងក្រពើភ្នំ នៅតំបន់ផ្សេងទៀតដែលយើងបានរកឃើញកន្លងមកមានតែនៅតំបន់អារែង ខេត្តកោះកុង ប៉ុន្តែឥឡូវនេះបានបញ្ជាក់វត្តមានហើយគឺនៅតំបន់ស្រែពកនេះក៏មានវត្តមានសត្តដ៏កម្របំផុតក្នុងលោកនេះផងដែរ”។ ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា”ពេលនេះយើងកំពុងសិក្សារួមគ្នាថា តើយើងពង្រឹងប្រព័ន្ធ ចំនួនប្រជាសាស្រ្ត នៅតំបន់សត្វស្រែពកយ៉ាងដូចម្តេច?ចំណុចសំខាន់ការដែលពង្រឹងវត្តមានសត្វក្រពើភ្នំដែលមានជាក់ស្តែងនៅកន្លែងនេះជាចំណុចអាទិភាព ។យ៉ាងណាក្តីបើចំនួនសត្វក្រពើភ្នំមានចំនួនតិច ហេតុនេះបើយើងអនុវត្តស្តារសត្វប្រភេទនេះបែបធម្មជាតិគឺវាអាចចំណាយពេលយូរ ហើយពេលខ្លះវាខាតពេលវេលាថែមទៀត ។ក្រៅពីនេះចំនួនកំណើនក៏យើងមិនអាចកំណត់ថាវាអាចកើនឡើងតាមអ្វី ដែលយើងរំពឹងទុកឡើយ។ហេតុនេះបានជាយើងសិក្សាថាតើត្រូវបង្កើនបែបថ្មីឬយ៉ាងណា។កន្លងមកសម្រាប់កម្ពុជាយើងបានធ្វើកិច្ចការបង្កាត់ពូជសត្វជាច្រើនមកហើយ ដូចជាពូជអណ្តើកហ្លួងគឺ អង្គការ មូលនិធិ សត្វព្រៃ ពិភពលោក (WWF)បានបង្កាត់ដើម្បីយកពន្លែងចូលទៅក្នុងធម្មជាតិ។ចំណែកនៅខេត្តក្រចេះប្រភេទសត្វកន្ធាយក្បាលកង្កែប ក៍មានការបង្កាត់នូវកូនរបស់វា…

  • មន្រ្តី និង អ្នកជំនាញចង់ឃើញតំបន់ទេសភាពភាគខាងកើតដែលជាទីកន្លែងប្រៀបប្រដូចគ្រាប់ពេជ្រមិនទាន់ច្នៃឱ្យក្លាយជា សក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិ

    មន្រ្តី និង អ្នកជំនាញចង់ឃើញតំបន់ទេសភាពភាគខាងកើតដែលជាទីកន្លែងប្រៀបប្រដូចគ្រាប់ពេជ្រមិនទាន់ច្នៃឱ្យក្លាយជា សក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិ

    ខេត្តមណ្ឌលគិរី ៖ តំបន់ទេសភាពភាគខាងកើតគឺជាគ្រាប់ពេជ្រមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ ជាពិសេស នៅដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ព្រៃល្បោះដែលជាជម្រកសត្វប្រភេទក្រចកជើងចំពាម ជាពិសេសសត្វទន្សោង ដែលតំណាងឱ្យ ៦០ភាគរយនៃសត្វទន្សោងនៅលើពិភពលោក កំពុងរស់នៅតំបន់ដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរី ដើម្បីប្រែក្លាយជាសក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិនៅថ្ងៃខាងមុខ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា។ ការលើកឡើងឱ្យឃើញពីសក្តានុពលនៃតំបន់ទេសភាពភាគខាងកើតប្រទេសកម្ពុជា ហើយចង់ប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍ធម្មជាតិ របស់ប្រធានអង្គការ WWF ប្រចាំកម្ពុជារូបនេះធ្វើឡើងក្នុងពិធី ពិនិត្យលើការសិក្សាស្រាវជ្រាវរបាយសត្វព្រៃរបស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWFដែលបានរៀបចំឡើងនាដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ គួរបញ្ជាក់ថា តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតជាប្រភេទព្រៃរបោះស្ថិតនៅភាគខាងជើង និងភាគ ខាងឦសាននៃប្រទេសកម្ពុជា ចាប់ពីខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ។ តំបន់នេះជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់អេកូឡូស៊ី ដែលមានតម្លៃជីវៈចម្រុះខ្ពស់ ចំនួន៨ សម្រាប់កម្មវិធីអភិរក្សអាទិភាពក្នុងតំបន់មេគង្គ។ ទាក់ទិនក្នុងរឿងនេះ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជាបានឱ្យដឹងថា មុនពេលចង់ឱ្យតំបន់ព្រៃល្បោះដ៏ធំកន្លែងនេះក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល ពិតណាស់គេចាំបាច់ត្រូវគ្រប់គ្រង និងអភិរក្សឱ្យបានលើតំបន់អភិរក្សនេះដើម្បីបង្កើនចំនួនជីវៈចម្រុះ។ ជាមួយគ្នានេះ លោក…

  • ឯកឧត្តម នេត្រ ភក្ត្រា ៖ គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់ ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី

    ឯកឧត្តម នេត្រ ភក្ត្រា ៖ គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់ ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី

    ខេត្តមណ្ឌលគិរី ៖ «ការដាក់អន្ទាក់ចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃ និងចាប់សត្វព្រៃដោយការប្រើប្រាស់ឆ្កែប្រមាញ់ដោយខុសច្បាប់ គឺជាកត្តាគំរាមមកំហែងដែលកំពុងតែកើតឡើងមកលើសត្វព្រៃក្នុងតំបន់ការពារធម្មជាតិដែលចាំបាច់គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់នេះដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងអំឡុងពេលដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីដើម្បីពិនិត្យលើការសិក្សាស្រាវជ្រាវរបាយសត្វព្រៃរបស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWF។ ដំណើរទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងនិងការងារអភិរក្សធនធានធម្មជាតិរួមមានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ព្រៃល្បោះធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមាន ផ្ទៃដីសរុបទំហំជាង ៣៧ម៉ឺនហិកតា។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញនៃមន្ទីរបរិស្ថាន និងអង្គការ WWF បរិមាណសត្វកម្រៗមួយចំនួនក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចនៅតែប្រឈមមុខនឹង ការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ការធ្លាក់ចុះនេះដោយសារតែកត្តាគំរាមកំហែងចម្បងគឺអន្ទាក់ ការប្រើប្រាស់ កាំភ្លើងពិតនិងកាំភ្លើងកែច្នៃដើម្បីបាញ់សត្វព្រៃ និងការប្រើប្រាស់សត្វឆ្កែប្រមាញ់សត្វព្រៃដោយខុសច្បាប់ នៅតែកើតមាន។ ឯកឧត្តមបានថ្លែងថា ថ្វីត្បិតតែចំនួនសត្វក្រចកជើងចំពាមមានការប្រឈមមុខថយចុះ តែទន្ទឹមនឹងនេះប្រភេទសត្វព្រៃខ្លះប្រភេទពានររួមមានសត្វស្វាកន្ទុយស ស្វាព្រាម មានចំនួនថេរ និងមានការកើនឡើង ហើយប្រភេទសត្វស្លាបដូចជាសត្វត្មាតមានវត្តមានឡើងវិញក្នុងដែនជម្រកសត្វព្រៃស្រែពក។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាគ្រប់ភាគីទាំងអស់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វព្រៃឱ្យបានគង់វង្ស និងខិតខំដាក់ចុះវិធានការផ្សេងៗរួមទាំងវិធានការ ច្បាប់និងវិធានការសេដ្ឋកិច្ចទន្ទឹមគ្នា។ បើតាមការឱ្យដឹងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅឆ្នាំ ២០២១ កន្លងទៅ អន្ទាក់ជាង ១២០០០ ត្រូវបានដោះចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃភ្នំព្រេច។…

  • ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និង ឯកឧត្តម សាយ សំអាល់ អញ្ជើញ ពិនិត្យទីតាំង និងជួបប្រជាពលរដ្ឋកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ នៅភូមិស្រះស្រង់ត្បូង ភូមិទក្សិណខាងត្បូង និងភូមិត្រពាំងសេស

    ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និង ឯកឧត្តម សាយ សំអាល់ អញ្ជើញ ពិនិត្យទីតាំង និងជួបប្រជាពលរដ្ឋកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ នៅភូមិស្រះស្រង់ត្បូង ភូមិទក្សិណខាងត្បូង និងភូមិត្រពាំងសេស

    សៀមរាប៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីម្សិលមិញ បានអញ្ជើញចុះពិនិត្យទីតាំង និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រង់ចំណុចភូមិស្រះស្រង់ត្បូង ភូមិទក្សិណខាងត្បូង និងភូមិត្រពាំងសេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ សំណង់ខុសច្បាប់ នៅតំបន់រមណីយដ្ឋានអង្គរ មួយចំនួន បានចាប់ផ្តើមរុះរើរួចរាល់ ខណៈដែលមានប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើ និងគ្រប់លក្ខខណ្ឌជាង ៩០០គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាការផ្តល់ជូនរបស់រាជរដ្ឋាភិបាល ៕ ដោយ៖លីដា +សេឌី