-
កម្ពុជា និងឥណ្ឌូណេស៊ីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត ដើម្បីស្ដារវិស័យទេសចរណ៍ទាំងអស់គ្នា
(ឥណ្ឌូណេស៊ី)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក Sandiaga Salahudin Uno រដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី។ កិច្ចពិភាក្សានេះធ្វើឡើងនាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នាអំឡុងនៃការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 (G20 Tourism Ministerial Meeting) និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានសម្ដែងការកោតសរសើរអបអរសាទរដល់ឥណ្ឌូណេស៊ី ដែលបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 (G20 Tourism Ministerial Meeting) និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ និងមានលទ្ធផលខ្ពស់។ ឯកឧត្តម រដ្ឋមន្ត្រីក៏បានសម្ដែងអំណរគុណដល់ឥណ្ឌូណេស៊ីដោយផ្ទាល់សាជាថ្មីចំពោះការគាំទ្រដល់កម្ពុជាឲ្យលើកពេលរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២១ មកធ្វើនៅឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ដើមឆ្នាំកន្លងទៅ។ ឯកឧត្តម ក៏បានបញ្ជាក់ការគាំទ្រ និងត្រៀមខ្លួនចូលរួមការរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២៣ (ASEAN Tourism Forum 2023)។…
-
ខេត្តកំពត ទទួលបានភ្ញៀវទេសចរណ៍ មកលេង កំសាន្ត ចំនួន ៧៧៥៤៨នាក់(ប្រាំពីមុឺន ប្រាំពីពាន់ ប្រាំរយសែសិបប្រាំបីនាក់) ក្នុងពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ
ខេត្តកំពត ៖ ភ្ញៀវទេសចរណ៍ជាតិ និងឣន្តរជាតិ ដែលបានមកលេងកំសាន្តនៅតាមរមណីយដ្ឋាន នានា ក្នុងខេត្ត កំពត រយ:ពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុង ពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ មានចំនួនសរុប ៧៧៥៤៨នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន ៧៦ ២៩៦នាក់ និងភ្ញៀវ អន្តរជាតិផ្ទៃក្នុងមានចំនួន ១២៥២នាក់ ។ មន្ទីរទេសចរណ៍ខេត្ត បានបង្កើតក្រុមការងារមន្ទីរចំនួន ៣ ចុះតាមសេវាកម្មនិងរមនីយដ្ឋានសហគមន៍ គោលដៅទេសចរណ៍រយៈពេល ៣ថ្ងៃ ដើម្បីជម្រុញ ការអនុវត្តវិធាន សុវត្ចិភាព ទេសចរ ការគ្រប់គ្រង ចរន្តន៍ភ្ញៀវទេសចរណ៍ ការពង្រឹងបដិសណ្ឋារកិច្ច តម្លៃ សេវាកម្ម និងសុវត្ថិភាពភ្ញៀវ ដោយការឣនុវត្តន៍ តាមសារាចរណ៍ណែនាំ របស់ក្រសួងទេសចរណ៍នេះបើតាម ការបញ្ជាក់ឱ្យដឹងពីលោក សយ សុី ណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ។…
-
ខេត្តកែប ទទួលបានភ្ញៀវទេសចរណ៍ មកលេងកំសាន្តចំនួន ១១៦,៧៧៦នាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ណ ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ
កែប ៖ ភ្ញៀវទេសចរណ៍ ជាតិ និងឣន្តរជាតិ មកលេងកំសាន្ត នៅតាមរមនីយដ្ឋាននានាក្នុងខេត្តកែប រយ:ពេល ៣ថ្ងៃ គឹតពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពិធីបុណ្យភ្ជុំបិណ្ណ ប្រពៃណីជាតិខ្មែរ .២០២២នេះ មានភ្ញៀវទេសចរណ៍ ចំនួន ១១៦,៧៧៦នាក់ (មួយសែន មួយមុឺន ប្រាំមួយពាន់ប្រាំពីរយ ចិតសិបប្រាំមួយនាក់) ក្នុងនោះភ្ញៀវជាតិមានចំនួន ១១៥,៧១៤នាក់ (មួយសែន មួយមុឺន ប្រាំពាន់ប្រាំពីរយដប់បួននាក់)ភ្ញៀវឣន្តរជាតិ មានចំនួន ១,០៦២នាក់ (មួយពាន់សូនរយហុកសិបពីរនាក់) បើប្រៀបធៀប និងឆ្នាំ២០២១ នៃពិធីបុណ្យបិណដូចគ្នា មានការកើនឡើងខ្លាំង គឺកំណើន ភ្ញៀវសត្វមាន ២១.៤៩ % ភ្ញៀវជាតិកើនបាន ២០.២៨% និងភ្ញៀវអន្តរជាតិកើនបាន ២១៣.៣១% នេះបើតាមការបញ្ជាក់ឱ្យដឹងឣំពី លោក សោម ជឹន្តា ប្រធានមន្ទីរទេសចរណ៍ ខេត្តកែប ។ លោកប្រធានក៍បានឱ្យដឹងដែរថា…
-
រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ នៅក្នុងខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរណ៍ មកលេងកម្សាន្ត ប្រមាណជាង ៥៤.៧០១នាក់ និងភ្ញៀវបរទេសចំនួន ៣៧នាក់
កំពង់ឆ្នាំង ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ពិធីប្រណាំងទូកង នៅវត្តកោះថ្កូវ ស្ថិតក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគីរី មានភ្ញៀវទេសចរណ៍ ដែលអញ្ជើញមកទស្សនាកម្សាន្ត នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ឆ្នាំង សរុបមានចំនួន ៥៤៧០១នាក់ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន ៣៧នាក់ ។ នេះបើតាម ការបញ្ជាក់ឲ្យដឹង ពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានចាត់ចែងកងកម្លាំងដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈតាមគោលដៅសំខាន់ៗ បានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅក្នុងតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំងបានយ៉ាងសប្បាយរីករាយ៕ សុខ គឹមសៀន
-
រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ នៅក្នុងខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្ត ប្រមាណជាង ៧៩.៥០០នាក់
ខេត្តកំពង់ចាម ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ និងពិធីប្រណាំងទូក នៅស្រុកស្ទឹងត្រង់ ភ្ញៀវទេសចរ ដែលអញ្ជើញមកទស្សនាកំសាន្ត នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅខេត្តកំពង់ចាម សរុបមានចំនួន ៧៩.៥៧៤នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៧៩.៣២៨នាក់ និងភ្ញៀវបរទេស មានចំនួន ២៤៦នាក់ ។ នេះបើតាមការគូបញ្ជាក់ឲ្យដឹង ពីលោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះ ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមមានប្រសាសន៍ថា កត្តាដែលភ្ញៀវមកដើរលេងកំសាន្តបានដោយសេរី និងសប្បាយរីករាយ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ពុំមានការរំខានពីជនខិលខូច ឬភាគីបក្សណាមួយឡើយ ៕ លី ពៅ
-
ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក សម្រាប់ម្ចាស់អាជីវកម្មរមណីយដ្ឋាន
ដើម្បីចូលរួមអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្មរមណីយដ្ឋានទាំងអស់នៅតាមគោលដៅទេសចណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឱ្យបានត្រឹមត្រូវ និងចូលរួមប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក (Carrying Capacity Management System) ដោយត្រូវកំណត់ចំនួនភ្ញៀវទេសចរឱ្យសមមាត្រទៅនឹងទំហំទីតាំងអាជីវកម្មទេសចរណ៍របស់ខ្លួន ដើម្បីរក្សាគម្លាតសុវត្ថិភាពជូនភ្ញៀវ។
-
ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក សម្រាប់រមណីយដ្ឋានទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី
ដើម្បីចូលរួមអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្មរមណីយដ្ឋានទាំងអស់នៅតាមគោលដៅទេសចណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឱ្យបានត្រឹមត្រូវ និងចូលរួមប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក (Carrying Capacity Management System) ដោយត្រូវកំណត់ចំនួនភ្ញៀវទេសចរឱ្យសមមាត្រទៅនឹងទំហំទីតាំងអាជីវកម្មទេសចរណ៍របស់ខ្លួន ដើម្បីរក្សាគម្លាតសុវត្ថិភាពជូនភ្ញៀវ។
-
វត្ថុបុរាណចំនួន២៥៨ត្រូវបានធ្វើមាតុនិវត្តន៍ ក្នុងរយៈពេលប្រាំ ឆ្នាំ ចុងក្រោយនេះ
ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេចនូវការប្រមូល វត្ថុបុរាណពីក្រៅប្រទេសចំនួន ២៥៨ ពីប្រទេសនានាជុំវិញ ពិភព លោក។ក្រសួងជំនាញបានការដាក់ចេញយ៉ាងសកម្មនូវយន្ដការ ជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាយកព្រលឹងជាតិដ៏មាន តម្លៃរបស់ ខ្មែរមកដាក់តម្កល់នៅក្នុងប្រទេសកំណើតវិញ។ ។នេះបើតាមការ បញ្ជាក់របស់ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាសន្និសីទសារព័ត៌មាន ស្ដីពីសមទ្ធិផលប្រាំឆ្នាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាល ពីព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២នៅទីស្តីការគណៈរដ្ឋមន្រ្តី។ លោកបន្តថា៖«ក្រសួងវប្បធម៌បានប្រើប្រាស់យន្តការអំពាវនាវឬស្ម័គ្រចិត្តក្នុងករណីដែលសប្បុរសជននៅក្រៅប្រទេសបានទិញទៅដោយចៃដន្យ ។តាមរយៈយន្ដការនេះក៏មានមួយចំនួនបានស្ម័គ្រចិត្ត ប្រគល់ វត្ថុបុរាណមកឱ្យកម្ពុជាវិញ។យន្ដការមួយទៀតគឺ ការធ្វើកិច្ចព្រមព្រៀង រវាងបណ្ដាប្រទេសក្នុងការចូលរួមអន្តរាគមន៍បញ្ជូនមកឱ្យកម្ពុជាបើសិនបានប្រទះឃើញទ្រព្យសម្បត្តិរបស់កម្ពុជាណាមួយនៅក្នុងប្រទេសរបស់ខ្លួន»។ អ្នកនាំពាក្យដដែលបន្ថែមថា កិច្ចព្រមព្រៀងទ្វេភាគី ក៏អនុញ្ញាតឱ្យភាគី កម្ពុជា មានសិទ្ធិចរចារជាមួយស្ថាប័នឯកជន ដែលបានយក វត្ថុបុរាណ ទៅដោយផ្ទាល់ផងដែរ។ក្នុងករណីដែលយន្ដការខាងលើប្រើប្រាស់មិនបានផល ក្រសួងនឹង ជំរុញ ប្រើប្រាស់យន្ដការចុងក្រោយគឺយន្ដការផ្លូវច្បាប់រាប់ទាំងការប្ដឹង ផ្តល់ទៅតុលាការទាមទារយកមកវិញជាដើម។ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ បញ្ជាក់ថា «ក្នុងរយៈពេលប្រាំឆ្នាំ ក្រសួងប្រមូលបានដល់ទៅ២៥៨រូប ដែលបញ្ជូនមកកម្ពុជា វិញ គឺមានអាមេរិកចំនួន៣៣ ជប៉ុនចំនួន៧១ ហុងគ្រីចំនួន១១០រូប អង់គ្លេសចំនួន១៦រូប និងថៃចំនួន២៨រូប។» អ្នកនាំពាក្យដដែលនេះបន្តថា ចាប់ពីឆ្នាំ២០១៣ មកកម្ពុជាមាន…
-
កម្ពុជាចង់សម្រួលឱ្យពលរដ្ឋថៃដែលរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) បានលើកឡើងពីយោបល់ទាក់ទាញពលរដ្ឋថៃដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជាឱ្យចូលមកទស្សនាខេត្តសៀមរាប ពិសេសរមណីយដ្ឋានអង្គរ។ ការលើកឡើងនូវសំណើនេះធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន គ.អ.ច.ទ. បានឱ្យដឹងនាក្រោយកិច្ចប្រជុំថា ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីយោបល់មួយ គឺសំណើស្នើទៅកាន់រាជរដ្ឋាភិបាលដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជាអាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែន)។ ឧទាហរណ៍ ពលរដ្ឋថៃដែលរស់នៅខេត្តស្រះកែវពេលចូលមកខេត្តបន្ទាយមានជ័យ ហើយអាចចូលមកខេត្តសៀមរាប, អ្នកនៅខេត្តសុរិន្ទ្រពេលចូលមកខេត្តឧត្តរមានជ័យអាចចូលមកខេត្តសៀមរាបទៀតបាន។ ឯកឧត្តម ហោ សារុន បានថ្លែងថា «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា»។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ប្រសិនបើការអនុវត្តយ៉ាងដូច្នេះ កម្ពុជានឹងទទួលបានផលចំណេញបន្ថែមពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនាដោយផ្ទាល់របស់ភ្ញៀវទេសចរដែលជាប្រជាពលរដ្ឋថៃរស់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា។ គួរជម្រាបថា…
-
កម្ពុជាគ្រោងរៀបចំទិវាទេសចរណ៍ពិភពលោក នៅថ្ងៃទី៣ ខែតុលា ជាមួយក្តីរំពឹងថា នឹងអាចទទួលបានទេសចររហូតដល់ពីរលាននាក់ នៅដំណាច់ឆ្នាំនេះ
ភ្នំពេញ៖កម្ពុជាគ្រោងរៀបចំទិវាទេសចរណ៍ពិភពលោក នៅថ្ងៃទី៣ ខែតុលាខាងមុខ ដើម្បីបង្ហាញសក្ដានុពលនានាទាក់ទាញភ្ញៀវ ទេសចរ មកកម្សាន្ត ព្រមទាំងរៀបវេទិកាពិភាក្សាផ្លាស់ប្ដូរយោល់ ដើម្បី អភិវឌ្ឍន៍វិស័យទេសចរណ៍ផង។ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ដាក់ក្ដីរំពឹងថាចំនួនទេសចរណ៍អន្តរជាតិដែលចូលមកកម្សាន្តនៅកម្ពុជានឹងកើនឡើងជាបន្តបន្ទាប់រហូតដល់១លាន៥សែននាក់នៅបំណាច់ឆ្នាំ២០២២នេះ។ អ្នកនាំពាក្យ ក្រសួងទេសចរណ៍ ឯកឧត្តម តុប សុភក្តិ ឱ្យដឹងថា បន្ទាប់ ពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩បានធូរស្បើយ ជា ហេតុនាំឱ្យ ចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជា មានសន្ទុះ កើន ឡើងវិញ។ លោកបានលើកឡើងថា ៖ «តាំងពីការប្រកាសបើកប្រទេស ឡើងវិញ នៅឆ្នាំ ២០២១ មកប្រទេសយើងមានភ្ញៀវទេសចរ អន្តរជាតិកើន ឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសាររាជរដ្ឋាភិបាលយើងមានការ សម្របសម្រួលយ៉ាងខ្លាំងចំពោះភ្ញៀវដែលចូលមក។ ចំពោះអ្នក ដែលបានចាក់វ៉ាក់សាំងរួច មិនចាំបាច់ធ្វើតេសរកកូវីដ ១៩ តេស្ត PCR នោះឡើយ»។លោកបន្ថែមថា រាជរដ្ឋាភិបាលមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ចំពោះវិស័យទេសចរណ៍ដោយបានជួយជ្រោមជ្រែងវិស័យនេះ ជាច្រើនតាំងពីការលើកលែងពន្ធក្ដី ទាំងប្រាក់ឧបត្ថម្ភគោល នយោបាយ ការបណ្ដុះបណ្ដាលជំនាញនានា និងការផ្ដល់ប្រាក់ ឧបត្ថមជូនកម្មករនិយោជិតដែលធ្វើការងារលើវិស័យទេសចរណ៍ ។ លោកបញ្ជាក់ថា៖ «ភ្ញៀវទេសចរ អន្តរជាតិមិនទាន់មានសន្ទុះខ្លាំង…