-
សិស្សានុសិស្សចំនួន ១៨២នាក់ នៃសាលាបឋមសិក្សាក្របីរៀល បានមកទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត
សិស្សានុសិស្សចំនួន១៨២នាក់ ក្នុងនោះមានសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ និងសិស្សថ្នាក់ទី៦ ចំនួន២ថ្នាក់ នៃសាលាបឋមសិក្សាក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានមកទស្សនកិច្ចសិក្សា អំពីកិច្ចការងារអភិរក្សប្រាសាទអង្គរវត្ត។ នេះជាលើកទី១ហើយ ដែលសិស្សានុសិស្ស មកពីសាលាបឋមសិក្សាក្របីរៀល បានចូលមកទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ កាលពីខែឧសភា ឆ្នាំ២០២២នេះ។ សូមជម្រាបផងដែរថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក ក៏មានវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ មានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៕ ចាន់ វិចិត្រ
-
ប្រទះឃើញបំណែកព្រះកេសអសុរាមួយ នៅប៉ែកខាងកើតខ្លោងទ្វារទន្លេអុំ
ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួនមួយកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោយចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតនៃស្ពានទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ។ ប្រធានក្រុមការងារចុះបញ្ជីវត្ថុសិល្បៈ របស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃ អាជ្ញាធរជាតិអប្សរា លោកឈូក សុម៉ាឡា ឱ្យដឹងថា ទីតាំងដែលរកឃើញបំណែកព្រះកេសអសុរានេះ គឺជាអតីតកន្លែងតូបលក់ដូរវត្ថុអនុស្សាវរីយ៍របស់អាជីវករដែលស្ថិតនៅផ្នែកខាងកើតនៃខ្លោងទ្វារទន្លេអុំ។ ក្រោយពីផ្លាស់ប្តូរតូបលក់ដូរទៅទីតាំងចំណតថ្មី មុខភ្នំបាខែង ក្រុមការងារក៏បានចុះទៅសម្អាតទីតាំងចាស់នោះ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ ហើយក៏បានប្រទះឃើញបំណែកព្រះកេសអសុរាទាញព្រ័ត្រនេះ។ លោក ឈូក សុម៉ាឡា ឱ្យដឹងទៀតថា ដំបូងឡើយ ក្រុមការងារបានជីកកាយដីជម្រៅប្រមាណពី៣ ទៅ៤តឹក ក៏ប្រទះឃើញបំណែកថ្មបុរាណចំនួន៣ផ្ទាំង បន្ទាប់មកក្រុមការងារក៏បានយកទៅលាងសម្អាត និងផ្គុំគ្នា ក៏កើតបានទៅជាព្រះកេសអសុរាតែមួយ ដែលមានកម្ពស់៦០សង់ទីម៉ែត្រ ទទឹង៦៥សង់ម៉ែត្រ និងកម្រាស់៥៩សង់ទីម៉ែត្រ។ ព្រះកេសអសុរាធ្វើពីថ្មភក់ ដែលគេប្រទះឃើញនេះ គឺស្ថិតក្នុងរចនាបថបាយ័ន នៃរាជព្រះបាទជ័យវរ្ម័នទី៧ ដូចគ្នានឹងអសុរាទាញព្រ័ត្រ នៅតាមខ្លោងទ្វារទាំង៤ផ្សេងទៀតនៃក្រុងអង្គរធំដែរ។ បច្ចុប្បន្ន ព្រះកេសអសុរានេះ ក្រុមការងារបានសហការជាមួយនគរបាលការពារបេតិកភណ្ឌ និងភ្នាក់ងារសណ្តាប់ធ្នាប់ ព្រមទាំងភ្នាក់ងារទេសចរណ៍ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីលាងសម្អាត និងជួសជុលតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ហើយក្រុមការងារក៏នឹងសិក្សាដើម្បីស្វែងរកដងខ្លួនដើមនៃចម្លាក់នោះ មុននឹងយកទៅផ្គុំឡើងវិញ។ មន្ត្រីអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា តាមការអះអាងរបស់អ្នកភូមិ កន្លែងដែលគេប្រទះឃើញព្រះកេសអសុរានេះ គឺធ្លាប់ជាការដ្ឋានជួសជុលខ្លោងទ្វារទន្លេអុំ កាលពីសម័យបារាំង។…
-
កម្ពុជាកំណត់ទិសដៅយកទេសចរវៀតណាម ៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និង១លាននាក់នៅឆ្នាំ២០២៤
ភ្នំពេញ៖ កម្ពុជាបានកំណត់ទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបាន១លាននាក់នៅឆ្នាំ២០២៤ ខណៈភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបានទិសដៅនេះ។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម ង្វៀន ហ៊ុយតាង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើដល់លោកឯកអគ្គរដ្ឋទូតវៀតណាមជួយជំរុញសម្រេចឱ្យបានទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបាន១លាននាក់នៅឆ្នាំ២០២៤ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាមជាង២៣ម៉ឺននាក់ហើយ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងពេលដែលសកលលោកមិនទាន់រួចផុតពីការរាតត្បាតជំងឺកូវីដ១៩ សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជា ការជំរុញចលនាទេសចរជាមួយប្រទេសជិតខាង ឬក្នុងតំបន់ គឺជាការសំខាន់បំផុត ដូច្នេះភាគីកម្ពុជានិងវៀតណាមត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញឱ្យមានចលនាទេសចរទៅវិញទៅមក ទាំងផ្លូកគោក ផ្លូវអាកាស និងផ្លូវទឹក។ ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការតភ្ជាប់ផ្លូវទឹកឱ្យកាន់តែប្រសើរឡើង ពិសេសតភ្ជាប់ពីកំពង់ផែទេសចរណ៍នៅកោះត្រល់មកកំពង់ផែទេសចរណ៍កំពត ខណៈកំពង់ផែទេសចរណ៍នេះក៏ត្រៀមដាក់ឱ្យដំណើរនៅអំឡុងត្រីមាសទី២ឆ្នាំ២០២៣ខាងមុខដែរ។ ចំពោះការតភ្ជាប់ផ្លូវអាកាស ភាគីទាំងពីរបានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងគោលដៅទេសចរណ៍មួយចំនួន រួមមាន សៀមរាប-កោះត្រល់ ព្រះសីហនុ-ហាឡុង សៀមរាប-ហាយហ្វុង សៀមរាប-កាន់ថឺរ ខណៈគោលដៅទេសចរណ៍ទាំងនេះគឺសុទ្ធតែជាគោលដៅដ៏សំខាន់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញចលនាទេសចរបើកដោយខ្លួនឯងឆ្លងកាត់ប្រទេសទាំងពីរ និងទៅប្រទេសទី៣។ ឯកឧត្តម…
-
ភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយរីករាយក្រោយពេលបានឆ្លងកាត់ស្ពានថ្មីចូលទស្សនាប្រាសាទនាគព័ន្ធ
ស្ពានថ្មីនៅប្រាសាទនាគព័ន្ធបានចាប់ផ្តើមបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ ចូលទៅទស្សនាប្រាសាទនាគព័ន្ធ ជាពិសេសទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៅលើផ្ទៃទឹក នៃបារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង)។ លោក វិចិត្រ ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលរូបលោកបាននាំក្រុមគ្រួសារ ចូលមកទស្សនាប្រាសាទនាគព័ន្ធ ដោយសារធ្វើដំណើរឆ្លងកាត់ បានឃើញស្ពានថ្មីមួយ ទើបតែសាងសាងរួចរាល់ មានរូបរាងស្រស់ស្អាត ទើបចាប់ចិត្តចង់ចូលទស្សនាទិដ្ឋភាពនៅទីនេះ។ លោកបន្តថា នៅពេលបានឆ្លងកាត់លើស្ពានថ្មីនេះ ពិតជាមិនខកបំណងឡើយ ព្រោះមានទេសភាពស្រស់ស្អាត ផ្ទៃទឹកខៀវស្រងាត់ ព្រមជាមួយសត្វស្លាបហោះហើរឆ្លងកាត់ព្រោងព្រៀតជាទីចាប់អារម្មណ៍សម្រាប់អ្នកទេសចរ។ ចំណែកលោកសេង គុណ ប្រជាពលរដ្ឋមកពីស្រុកប្រាសាទបាគង បានបង្ហាញថា ក្រោយទទួលបានព័ត៌មានអំពីការជួសជុលស្ពានថ្មី នៅមុខប្រាសាទនាគព័ន្ធបានរួចរាល់ ហើយអនុញ្ញាតឱ្យភ្ញៀវទេសចរឆ្លងកាត់ហើយនោះ លោកក៏បានសម្រេចចិត្តមកទស្សនាប្រាសាទនាគព័ន្ធ។ ក្នុងនោះលោកសង្កេតឃើញ ស្ពានថ្មីនេះមានភាពរឹងមាំ ស្រស់ស្អាត និងធំទូលាយជាងមុន។ លោកក៏រំពឹងថា និងមានភ្ញៀវទេសចរមកទស្សនា ប្រាសាទនាគព័ន្ធនេះកាន់តែច្រើនថែមទៀត។ លោកសេង គុណ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានយកចិត្តទុកដាក់ក្នុងការស្ថាបនាស្ពានថ្មីនេះ ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពស្រស់ស្អាត សាកសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។ គួររំឭកថា បារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ បារាយណ៍នេះ មានបណ្តោយ៣៦០០ម៉ែត្រ និងទទឹង៩៣០ម៉ែត្រ…
-
សមាគម PATA យកម្ហូបខ្មែរចូលក្នុងព្រឹត្តិការណ៍ ពិព័រណ៍ ពាណិជ្ជកម្ម ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ
ភ្នំពេញ៖ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឬ Cambodia’s Biz Fair ជាព្រឹត្តិការណ៍ដែលមានការប្រមូលផ្ដុំនូវស្តង់ពាណិជ្ជកម្ម សម្រាប់ដាក់តាំងលក់ផលិតផលនានា និងជាវេទិកាបង្កើតទំនាក់ ទំនងរវាងអ្នកជំនួញផងដែរ។ នៅឆ្នាំ២០២២នេះ ព្រឹត្តិការណ៍ ពាណិជ្ជកម្មកម្ពុជា នឹងត្រូវរៀបចំធ្វើចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ៖ «ម្ហូបអាហារ ភេសជ្ជៈ ទេសចរណ៍ និងសម្ភារចម្រុះ» ដោយវេទិកាមួយនេះ នឹងនាំយក ម្ហូបអាហារ និងភេសជ្ជៈពី២៥ខេត្តក្រុងមកដាក់តាំងប្រកួតប្រជែង។ ខេត្តមួយអាចនាំយកម្ហូបមកប្រកួតប្រាំមុខ និងបង្អែមពីរមុខ។នេះជាអ្វីដែលសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បាន កំណត់។ តាមរយៈការកំណត់នេះ លោក ធួន ស៊ីណាន ប្រធាន សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិករំពឹងថា កម្ពុជានឹងអាច នាំយក ម្ហូបដែលជាអត្តសញ្ញាណរបស់ខេត្តនីមួយៗមកដាក់តាំង និង ធ្វើឱ្យអ្នក ចូលរួមស្គាល់កាន់តែច្រើន ។លោកបញ្ជាក់ថា កម្ពុជា មានម្ហូបដល់ទៅរាប់ពាន់មុខឯណោះ។ ប្រធានសមាគមរូបនេះសម្លឹងឃើញពីសក្កានុពលនៃវិស័យម្ហូបអាហារទៅលើគោលដៅទេសចរណ៍ ដោយលោកលើកយកករណី របស់ ប្រទេសថៃជាគំរូ។ លោកមានប្រសាសន៍ថា ទេសចរជាច្រើនបាន តម្រង់ទៅប្រទេសថៃ ដើរហូបអាហារតាមផ្លូវដ៏សម្បូរបែប ដែលមាន តម្លៃធូរថ្លៃនឹងមានអនាម័យល្អ។…
-
ក្រុមការងារសណ្តាប់ធ្នាប់ បន្តការងារយ៉ាងសកម្ម ដើម្បីរៀបចំ និងសម្រួលការចតយានយន្តរបស់ភ្ញៀវទេសចរ
អាជ្ញាធរជាតិអប្សរា បានខិតខំកែប្រែទីតាំងជាច្រើនកន្លែង ធ្វើយ៉ាងណារៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការលក់ដូររបស់បងប្អូនអាជីវករ ជាពិសេស រៀបចំឱ្យមានចំណតចតយានយន្តរបស់អ្នកទេសចរដែលមានបំណងចូលទស្សនានៅតាមប្រាសាទ ឬរមណីយដ្ឋាននានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក សោម ហ៊ត់ អនុប្រធានប្រចាំការ សណ្តាប់ធ្នាប់ នៅមុខប្រាសាទអង្គរវត្ត បានឱ្យដឹងថា នៅខាងមុខប្រាសាទអង្គរ មានទីតាំងចំណតសម្រាប់ចតយានយន្តគ្រប់ប្រភេទយ៉ាងធំទូលាយ និងអនុញ្ញាតឱ្យភ្ញៀវទេសចរចូលចតក្នុងចំណតទាំងនោះ ដោយមិនតម្រូវឱ្យបង់ថវិកាឡើយ។ លោកបន្តថា ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំការតាមគោលដៅនីមួយៗ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយសម្រួលចរាចរណ៍ ជាពិសេស នៅតាមដងផ្លូវដោយជំរុញណែនាំឱ្យម្ចាស់យានយន្តដែលចតគ្មានរបៀបរៀបរយ នៅតាមដងផ្លូវ ត្រូវចូលមកចតនៅក្នុងចំណតជាដើម។ លោកបន្តថា ទោះបីពេលខ្លះក្រុមការងារលោក ត្រូវប្រឈមមុខ និងការប្រមាថមាក់ងាយពីសំណាក់ជនមួយចំនួន ក្រោយពួកគាត់បានណែនាំឱ្យយកយានជំនិះទៅរក្សាទុកក្នុងទីតាំងចំណតឱ្យបានត្រឹមត្រូវក្តី។ លោក សុខ សីហា អ្នកដឹកភ្ញៀវទេសចរមួយរូបនៅខាងមុខប្រាសាទអង្គរវត្ត បានឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងចំណតយានយន្តបានយ៉ាងស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាប្រាសាទអង្គរវត្ត។ ចំណែកឥរិយាបទនៃការចតយានជំនិះរបស់ភ្ញៀវទេសចរវិញ ក៏បានចូលរួមយ៉ាងសកម្មតាមការណែនាំរបស់អាជ្ញាធរជាតិអប្សរាដែរ។ ដើម្បីឱ្យសណ្តាប់ធ្នាប់សាធារណៈ នៅតំបន់រមណីយដ្ឋានអង្គរ មានរបៀបរៀបរយ មិនកកស្ទះ មានសោភ័ណភាពស្រស់ស្អាត ស័ក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក ចាំបាច់ណាស់ត្រូវមានការចូលរួមពីសំណាក់ភ្ញៀវទេសចរគ្រប់រូបមិនអាចខ្វះបានឡើយ៕ ចាន់ វិចិត្រ
-
នាយកដ្ឋានស្ថិតិទេសចរណ៍៖តួលេខភ្ញៀវទេសចរដែលក្រសួងចេញជាប្រចាំ ពុំមានការបំប៉ោង
ភ្នំពេញ៖មន្រ្តីនៃនាយកដ្ឋានស្ថិតិទេសចរណ៍ នៃវិទ្យាស្ថានជាតិទេសចរណ៍ នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ បានបញ្ជាក់អំពីរបៀបដែលនាយកដ្ឋានបំពេញការងាររាប់ចំនួនភ្ញៀវទេសចរដែលបានទៅទស្សនាតាមគោលដៅទេសចរណ៍នានា និងសង្កត់ធ្ងន់ថា ទិន្នន័យទាំងនោះធ្វើឡើងដោយមិនមានការបំប៉ោងនោះទេ។ ការស្រាយបំភ្លឺនេះផងដែរ ធ្វើឡើងនាឱកាសសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលប្រាំឆ្នាំរបស់ក្រសួងទេសចរណ៍។ លោក គង់ សុភារៈ ដែលជាប្រធាននាយកដ្ឋានស្តិតិនៃវិទ្យាស្ថានជាតិទេសចរណ៍ បានមានប្រសាសន៍ពន្យល់អំពីការកំណត់និយមន័យរបស់ទេសចរដោយថាក្នុងបរិបទកម្ពុជាគឺសំដៅលើអ្នកដំណើរទាំងឡាយណាដែលចំណាយលើសកម្មភាពសេដ្ឋកិច្ចដែលរួមមានបួនចំនុចគឺ ស្នាក់នៅ ហូបចុក ធ្វើដំណើរ និងការចំណាយផ្សេងៗទៀត។ រីឯទេសចរអន្តរជាតិ នឹងត្រូវបានរាប់ថាជាភ្ញៀវ លុះត្រាតែបានស្នាក់នៅកម្ពុជាលើសពី២៤ម៉ោង។ ដោយឡែក ដំណើរនៃការរាប់ចំនួនទេសចរទាំងជាតិ និងអន្តរជាតិគឺធ្វើឡើងតាមរយៈវិធីដូចជា៖ សម្រាប់ទេសចរអន្តរជាតិ គឺនាយកដ្ឋានស្ថិតិមានការសហការជាមួយនាយកដ្ឋានអន្តោប្រវេសន៍ លើរបាយការណ៍ជាប្រចាំខែនៃភ្ញៀវទេសចរចេញពីច្រកទ្វារអន្តរជាតិ និងជាតិទាំង២៦ទីតាំង។ នេះជាចំនុចសំខាន់មួយដែលទិន្នន័យមិនអាចបំប៉ោងបាន ព្រោះថាទិន្នន័យដែលទទួលបាននឹងរាប់បញ្ចូលទៅក្នុងចំណូលរដ្ឋតាមរយៈថ្លៃវីសារបស់ភ្ញៀវ។ សម្រាប់ការរាប់ចំនួនទេសចរក្នុងស្រុកវិញ ប្រធាននាយកដ្ឋានរូបនេះបានរៀបរាប់ថា៖ «របាយការណ៍ពីទេសចរជាតិ គឺត្រូវបានប្រមូលពីគ្រប់រាជធានីខេត្តដែលមានមន្ទីរទេសចរណ៍ ក៏ដូចជាមន្ត្រីស្ថិតិយើងនៅតាមមន្ទីរ (២ទៅ៣នាក់ក្នុងមួយមន្ទីរ) នឹងធ្វើការប្រមូលពីគ្រប់គោលដៅទេសចរណ៍ទាំងអស់ ដែលចេញពីរបាយការស្នាក់នៅ…ហើយខេត្តនីមួយៗ គាត់មានរបាយការណ៍ពីសេវាកម្មស្នាក់នៅ ដែលយើងប្រមូលយកមកចងក្រងជាទិន្នន័យទេសចរជាតិ និងទេសចរអន្តរជាតិផ្ទៃក្នុង»។ យ៉ាងណាមិញ សម្រាប់ពេលបុណ្យទាន នាយកដ្ឋានស្ថិតិនឹងប្រើប្រាស់ការស្ទង់ ដើម្បីរាប់ចំនួនទេសចរតែម្ដង។ ជាឧទាហរណ៍ជាក់ស្ដែង ដូចជាពិធីបុណ្យសមុទ្រ ដែលក្រុមការងារនាយកដ្ឋាននឹងមានទិន្នន័យអំពីទំហំដីដែលពិធីបុណ្យនឹងប្រារព្ធឡើង ហើយគណនាជាចំនួនមនុស្សតែម្ដង។ ដល់ថ្ងៃពិធីបុណ្យជាក់ស្ដែង នឹងមានក្រុមការងារចុះអង្កេតពីស្ថានភាពទេសចរ ប្រសិនបើចង្អៀតគេនឹងវាតម្លៃថាមានមនុស្ស៤នាក់ក្នុងមួយការ៉េដី បើមិនសូវចង្អៀតចំនួនមនុស្សនឹងថយតាមនោះ។ លោកក៏បានគូសបញ្ជាក់ផងដែរអំពីការគណនាលើការចំណាយមធ្យមរបស់ទេសចរអន្តរជាតិ ដោយមានអង្កេតទេសចរណ៍អន្តរជាតិ…
-
មជ្ឈមណ្ឌលមនុស្សសាស្ត្រ នឹងរៀបចំកិច្ចពិភាក្សាអំពី «ប្រទេសកម្ពុជា និងជំនួញសមុទ្រអន្តរជាតិនៅសម័យកណ្ដាល»
ភ្នំពេញ៖មជ្ឈមណ្ឌលមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នឹងរៀបចំកិច្ចពិភាក្សាប្រចាំខែ ក្រោមប្រធានបទ «ប្រទេសកម្ពុជា និងជំនួញសមុទ្រអន្ដរជាតិនៅសម័យកណ្ដាល» ដើម្បីជំរុញការលើកកម្ពស់ស្ដីពីការសិក្សាស្រាវជ្រាវ ពង្រឹងគុណភាពការអប់រំជាន់ខ្ពស់ ក្នុងវិស័យមនុស្សសាស្រ្ត-សង្គមសាស្រ្ត។ កម្មវិធីនេះនឹងប្រព្រឹត្តធ្វើទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ តាមប្រព័ន្ធហ្សូម ចាប់ពីម៉ោង ១១:៣០ ដល់ម៉ោង ១៣:០០ និងដោយមានការចូលរួមបកស្រាយពីលោកបណ្ឌិត ញឹម សុធាវិន្ទ ដែលជាគ្រូបង្រៀននិងអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ៊្វីយ៉ាប្រទេសជប៉ុន។ ក្រោមប្រធានបទ «ប្រទេសកម្ពុជា និងជំនួញសមុទ្រអន្ដរជាតិនៅសម័យកណ្ដាល» លោកបណ្ឌិត នឹងបង្ហាញថាកម្ពុជាក៏មានតួនាទីសំខាន់ខាងផ្នែកពាណិជ្ជកម្មនៅសមុទ្រចិនខាងត្បូងនៅរវាងសតវត្សរ៍ ទី ១៧ និង១៨ ដោយសំអាងទៅលើទឡ្ហីករណ៍នៃឯកសារចិននិងជប៉ុន និងកំណាយបុរាណវិទ្យាថ្មីៗនៅអង្គរ និងលង្វែក-ឧដុង្គ យកមកអះអាង។ ក្រៅពីនេះលោកបណ្ឌិត នឹងពាំនាំលទ្ធផលនៃកំណាយស្រាវជ្រាវថ្មីៗរបស់អ្នកស្រាវជ្រាវជាតិនិងអន្ដរជាតិ បង្ហាញពីកាលប្រវត្តិសង្ខេប ព្រមទាំងប្រភពឯកសារដែលទាក់ទងនឹងសម័យកណ្ដាល។ លោកបណ្ឌិត បានមានប្រសាសន៍លើកទឹកចិត្តដល់និស្សិតគ្រប់រូបដែលចាប់អារម្មណ៍ សូមចូលរួម បាឋកថានេះ ព្រោះវាជាវេទិកាដែលទាក់ទងនឹងការសិក្សាស្រាវជ្រាវ ដែលនិសិ្សតអាចចូលរួមពិភាក្សា ហើយក៏អាចទទួលបានបទពិសោធន៍នៃការធ្វើបទបង្ហាញជាសាធារណៈផងដែរ។ ទាក់ទងកម្មវិធីមួយនេះ លោក នន់ ដារ៉ា សាស្រ្តាចារ្យរងផ្នែកភាសានិងភាសាវិទ្យាខ្មែរ នៅវិទ្យាស្ថានជាតិភាសានិងអារ្យធម៌បូព៌ាប្រទេស បានបង្ហាញពីចំណាប់អារម្មណ៍ថា កម្មវិធីនេះផ្ដោតសំខាន់លើនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ…
-
ប្រជាសហគមន៍ទេសចរណ៍តាមដងទន្លេមេគង្គបង្ហាញការព្រួយបារម្ភពីស្ថានភាពទឹកភ្លៀងបណ្ដាលមក ពីឥទ្ធិពលព្យុះណូរុ
ភ្នំពេញ៖សហគមន៍អេកូទេសចរណ៍មួយចំនួនដែលមានទីតាំងនៅតាមដងទន្លេមេគង្គបានដាក់ការព្រួយបារម្ភពីសុវត្ថិភាពប្រជាសហគមន៍ និងខាតបង់ផ្នែកសេវាកម្មទេសចរណ៍ក្នុងរយៈពេលចុងក្រោយនេះ។ ការព្រួយបារម្ភប្រជាសហគមន៍ទាំងនោះ ដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល បណ្ដាលមកពីការជះឥទ្ធិពលពីព្យុះណូរុមកលើអាងទន្លេមេគង្គកម្ពុជា។ សហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលស្ថិតនៅក្នុងខេត្តក្រចេះ និងជាសហគមន៍ដែលស្ថិតនៅតាមដងទន្លេមេគង្គផង បានរងនូវឥទ្ធិពលភ្លៀងធ្លាក់ជាប់គ្នាដែលធ្វើឱ្យកម្ពស់ទឹកមានការកើនឡើង។ លោក ឃុត សំអុល ដែលជាប្រធានសហគមន៍អេកូទេសចរណ៍កោះសាមសិបបានថ្លែងថាលោកបារម្ភ ជាខ្លាំងទៅលើសុវត្ថិភាពនៃការធ្វើដំណើរលើផ្ទៃទឹកទន្លេរបស់ប្រជាជនក្នុងតំបន់ និងទេសចរដែលទៅលេងតំបន់នោះ។លោកបញ្ជាក់ថា «តាំងពីភ្ជុំមក នៅទីនេះគឺមានភ្លៀងធ្លាក់មិនលោះមួយថ្ងៃសោះ រីឯទឹកក៏ដូចជាឡើងជាងឆ្នាំមុនៗដែរ»។ ប្រធានសហគមន៍រូបនេះបានបន្តរៀបរាប់ថា៖ «ដោយសារភ្លៀងច្រើន វាអាចនឹងធ្វើឱ្យចរាចរណ៍ពីខេត្តក្រចេះ ចូលមកកោះមានការរអាក់រអួលឬអាចផ្អាកតែម្ដង មួយផ្នែកទៀតធ្វើឱ្យខ្សាច់ជាំទឹក ដែលនាំឱ្យបាត់បង់សម្រស់កោះមួយជ្រុង។» ទោះជាយ៉ាងណា លោកថាដោយសារនេះជាខែវស្សាស្រាប់ ជាខែដែលមិនសូវមានភ្ញៀវមកលេង ដូច្នេះការប៉ះពាល់ដល់ចំនូលពីទេសចរគឺមិនខ្លាំងពេកទេ។ ប៉ុន្តែបើសិនជាស្ថានភាពនេះមិនបានធូរស្បើយក្នុងពេលឆាប់ៗខាងមុខទេ ចង់មិនចង់វានឹងប៉ះទៅដល់សេវាកម្មទេសចរណ៍នៅចុងឆ្នាំមិនខាន។ មិនខុសគ្នាប៉ុន្មានពីសហគម៍ទេសចរណ៍កោះសាមសិប សហគមន៍ទេសចរណ៍សម្រស់កោះហានឯណោះវិញក៏ព្រួយបារម្ភដែរពីសុវត្ថិភាពប្រជាសហគមន៍។ ប៉ុន្តែយ៉ាងណា មកទល់ពេលនេះស្ថានភាពទឹកភ្លៀងមិនទាន់ជាឡើងដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ លោកស្រី ប៊ុន សំផាន ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហានបានរៀបរាប់ថា៖ «ដោយសារយើងរស់នៅជាប់នឹងដងទន្លេមេគង្គ ដូច្នេះស្ថានការណ៍អាចនឹងពិបាកគ្រប់គ្រងប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ ប៉ុន្តែសម្រាប់ពេលនេះខាងសហគមន៍រង់ចាំការជូនដំណឹងពីអាជ្ញាធរក្នុងតំបន់ដូចគ្នា។» លោកស្រីបន្ថែមថា សហគមន៍មិនទាន់ចេញជាវិធានការណាមួយទេ ជៀសវាងការបង្ករចលាចលនៅក្នុងភូមិ ដូច្នេះហើយគឺត្រូវរង់ចាំអាជ្ញាធរក្នុងតំបន់ជូនជាដំណឹងឬដាក់ចេញជាវិធានការការពារ ប្រសិនបើទឹកពិតជាឡើងខ្ពស់មែន។ ក្រសួងធនធានទឹកនិងឧតុនិយម នាថ្ងៃទី២៩កញ្ញានេះបានចេញសេចក្ដីជូនដំណឹងមួយស្ដីអំពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលកើតចេញពីឥទ្ធិពលព្យុះទី ១៦ ឈោ្មះ ណូរុ “NORU” មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ…
-
អាជ្ញាធរជាតិអប្សារា៖ សកម្មភាពរំដោះទឹកចេញពីប្រាសាទនានាមិនបានប៉ះពាល់ដល់វិស័យទេសចរណ៍ទេ
ភ្នំពេញ៖អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារានាព្រឹកថ្ងៃទី២៨ខែកញ្ញានេះបានគូសបញ្ជាក់ពីការព្រួយបារម្ភដែលថាអាចប៉ះពាល់ដល់វិស័យទេសចរណ៍ចេញពីសកម្មភាពរំដោះទឹកចេញពីប្រាសាទ។ លោកបានពន្យល់ថាមិនប៉ះពាល់នោះទេដោយសារតែក្រុមការងារអាជ្ញាធរជាតិអប្សារាកំពុងយកចិត្តទុកដាក់លើបញ្ហានេះខណៈដែលប្រព័ន្ធបង្ហូរទឹករបស់ប្រាសាទនានាគឺមានស្រាប់ដែលសម្រួលឱ្យកិច្ចការនេះកាន់តែងាយស្រួល។ ឆ្លើយតបទៅនឹងការរងឥទ្ធិពលព្យុះណូរុពីប្រទេសហ្វីលីពីន ក្រុមការងារអាជ្ញាធរបានចេញធ្វើសកម្ម ភាពរំដោះទឹកចេញពីប្រាសាទមួយចំនួនដូចជា ប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងបាយ័ន ជាដើម ដែលការបញ្ចៀសទឹកត្រូវបានធ្វើឡើងតាមប្រព័ន្ធប្រឡាយបុរាណទៅតាមស្ទឹងនានា ដូចជាស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងពួក និងស្ទឹងព្រះស្រុក ដើម្បីកុំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់ប្រាសាទ និងក្រុងសៀមរាប។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារាមានប្រសាសន៍ថា៖ «សកម្មភាពការងារដែល បញ្ចៀសទឹកកុំឱ្យមានទឹកច្រើនពេក ក្រែងប៉ះពាល់ដល់ប្រាសាទ ក៏ប៉ុន្តែមិនមានប្រាសាទណាមួយ ដែលរងការលិចលង់នោះទេ! គ្រាន់តែយើងធ្វើការងារដើម្បីបង្វែរផ្លូវទឹកចេញតែប៉ុណ្ណោះ។» លោកបន្តដោយបញ្ជាក់ទៀតថា៖ «សកម្មភាពនេះមិនមានបញ្ហារំខានទៅដល់ទេសចរណ៍ក៏ដូចជា ប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធដែរ គឺយើងមានវិធីសាស្ត្រក្នុងការគ្រប់គ្រងប្រព័ន្ធទឹកទាំង នោះ។» បញ្ហាគឺអាចមាននៅត្រង់ការមានភ្លៀងធ្លាក់ច្រើនពេកនេះនឹងអាចធ្វើឱ្យដីមានសភាពជ្រាយ និងអាចបង្កជាការដួលរលំដើមឈើ ប៉ុន្តែខាងអាជ្ញាធរកំពុងធ្វើការយ៉ាងយកចិត្តទុក ដាក់មិនឱ្យមានបញ្ហាដោយប្រការណាមួយអាចបង្កជាគ្រោះថ្នាក់ទៅដល់ភ្ញៀវទេសចរនោះទេ។ លោក ឡុង កុសល ពន្យល់បន្ថែម៖«សកម្មភាពរំដោះទឹកចេញនេះទៀតសោតប្រព្រឹត្តិទៅដោយលក្ខណៈស្មុគស្មាញព្រោះត្រូវការកម្លាំងច្រើនដើម្បីបន្តធ្វើការងារនេះសម្រាប់ទប់ទល់ទៅនឹងស្ថានភាពទឹកដែលមិនអាចធ្វេសប្រហែសបានដូចជាពេលនេះ។អាជ្ញាធរក៏នឹងបន្តធ្វើកិច្ចការងារនេះដោយមិនមានការកំណត់ពេលវេលាបញ្ឈប់នោះទេ។ពោលគឺរហូតទាល់តែស្ថានភាពទឹកភ្លៀងនៅកម្ពុជាបានធូរស្បើយ»។ នាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរាបានរំដោះទឹកតាមទ្វារទឹកនិងតំបន់ប្រាសាទមួយចំនួនបង្ការកុំឱ្យជន់លិចប្រាសាទ។ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរំដោះទឹកចេញពីប្រាសាទដើម្បីបញ្ចៀសពីការជន់លិច។ អាជ្ញាធរជាតិអប្សារាក្រៅពីការងាររំដោះទឹកចេញ ក្រុមការងារក៏បានប្រមូលទឹកដើម្បីបំពេញក្នុង ប្រព័ន្ធគ្រប់គ្រងបុរាណដើម្បីធានាដល់តុល្យភាពនៃការប្រើប្រាស់ទឹកក្នុងតំបន់អង្គរមានដូចជា បារាយណ៍ខាងលិច បារាយណ៍ខាងជើង កសិន្ធុអង្គរធំ កសិន្ធុអង្គរវត្ត ស្រះស្រង់ រួមនិងកសិន្ធុព្រះខ័នជាដើម។ គួរបញ្ជាក់ផងដែរថា ឥទ្ធិពលនៃព្យុះណូរុ ពីប្រទេសហ្វីលីពីន បានបណ្ដាលឱ្យកម្ពុជារងសម្ពាធទាប…