-
សាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានចាប់ផ្ដើមសាងសង់ដំបូងគេ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរៀបចំពិធីក្រុងពាលីតាមទំនៀមទម្លាប់ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងការចាប់ផ្តើមបើកការដ្ឋានសាងសង់ដំបូងគេនៅរាជធានីភ្នំពេញ ខណៈដែលគ្រោងសាងសង់សាលានេះមួយទីតាំងទៀត នៅខេត្តព្រះសីហនុ។ ពិធីក្រុងពាលីនេះត្រូវបានធ្វើឡើង នៅការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ។ ចំណែកពិធីបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនេះ មានសំណង់ពីរអគារ ដែលខាងមុខមានកម្ពស់ ២ជាន់ និងខាងក្រោយកំពស់ ៤ជាន់។ អគារនោះមាន បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបឋម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។ អគារសាលាជាតិវិជ្ជាជិវៈទេសចរណ៍នេះ អាចដាក់សិស្សបានប្រមាណ ៦០០នាក់ បន្ទាប់ពីសំណង់អគារសាលាត្រូវបានសាងសង់រួចរាល់ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ។…
-
ក្រសួងទេសចរណ៍ ផ្តើមដំណើរការជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍ជំនាញ ក្នុងខេត្តពោធិ៍សាត់
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានសហការជាមួយនឹងកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) និងគាំទ្រដោយអង្គការស្វីសខន់ថាក់ បានប្រកាសឱ្យដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) ក្នុងខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២១-២០២៤ ដោយមានសមាសភាពចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត ប្រតិបត្តិករទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបប្រមាណ ៧០រូប។ ថ្លែងនៅក្នុងពិធីបើដំណើរការកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) នេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្ត។ លោកថា ការផ្តល់នេះដើម្បីទទួលបាលឱកាសការងារនិងបង្កើនប្រាក់ចំណូលសមរម្យ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញមន្ទីរទេសចរណ៍ ដើម្បីមានមូលដ្ឋានធនធានគ្រូបង្គោលសម្រាប់និរន្តភាពការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចក្នុងខេត្តពោធិ៍សាត់ផងដែរ។ លោក ជួប រតនា បានថ្លែងថា ៖ «ការដាក់បញ្ចូលខេត្តពោធិ៍សាត់ទៅក្នុងគោលដៅគម្រោងសម្រាប់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនេះ គឺជាយុទ្ធសាស្ត្រមួយរបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តឲ្យបានកាន់ល្អប្រសើរ តាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិក»។ លោកបានបន្តទៀតថា ខណៈខេត្តពោធិ៍សាត់កំពុងក្លាយជាគោលដៅទាក់ទាញថ្មីសម្រាប់ទេសចរ តាមរយៈការអភិវឌ្ឍន៍គោលដៅទេសចរណ៍ថ្មីៗជាពិសេសនៅជុំវិញខេត្ត តំបន់វាលវែង និងតំបន់ថ្មដាផងដែរ។ ចំណែកប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ ស្វីសខនថាក់ លោក Christain…
-
មន្រ្តីជាន់ខ្ពស់បញ្ជាក់អំពីការបង្កើតនូវកាលានុវត្តភាពសម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ
ភ្នំពេញ៖ក្រសួងបរិស្ថាន កំពុងជំរុញការអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិជាជាពិសេសធានានូវផលប្រយោជន៍ផ្ទាល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង កាត់បន្ថយផលប៉ះពាល់លើ ធនធាន ធម្មជាតិ។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងជំរុញការអនុវត្តគោលនយោបាយ ផែនការ និង យុទ្ធសាស្រ្តរបស់ខ្លួន ដោយទី១ ផ្តោតលើផែនការ គ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលជាសសរ កន្លោង ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្ត ក្នុងការធានាដល់ និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង ខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងសុខភាពសាធារណៈតាមរយៈមុខងារអេកូឡូស៊ី ។ទី២ ផ្តោតលើការជួយអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ សម្រាប់ទ្រទ្រង់កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងការ អភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាននៅជុំវិញតំបន់ការពារធម្មជាតិ ដែល ក្នុងនោះការបង្កើត អេកូទេសចរណ៍ ដែលបានរួមចំណែកសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិ។ បទពិសោធន៍ក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ បាន បង្ហាញថា ការលើកកម្ពស់ចីរភាព និង ការពង្រឹងចលនា ទេសចរណ៍ផ្ទៃក្នុង…
-
PATA គ្រោងរៀបចំព្រឹត្តិការណ៍ «យាត្រាដើម្បីបេតិកភណ្ឌ » នៅដើមខែធ្នូខាងមុខ
ភ្នំពេញ៖សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ដោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «យាត្រាដើម្បីបេតិកភណ្ឌ » នៅថ្ងៃទី៣ និងទី៤ ខែធ្នូ ឆ្នាំ ២០២២ នៅប្រាសាទព្រះវិហារ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ បរិស្ថាន និងសេដ្ឋកិច្ច។ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ថ្លែងថា ព្រឹត្តិការណ៍ខាងលើនេះ គឺជាលើកទី១ ដែលរៀបចំធ្វើនៅប្រាសាទព្រះវិហារ ក្នុងគោលបំណងដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍ និង សេដ្ឋកិច្ចជាតិ។ លោកបន្តថា ព្រឹត្តិការណ៍នេះ ក៏ក្នុងគោលបំណងរឹតចំណងមិត្តភាពជាមួយនឹងប្រទេសជិតខាង ដែលមានប្រទេសថៃជាដើម ជាពិសេសជំរុញឱ្យមានសាមគ្គីភាព និងកិច្ចសហការនៅក្នុងតំបន់អាស៊ានទាំំងមូលផង។ បើតាម លោក ធួន ស៊ីណាន ព្រឹត្តិការណ៍នេះ រៀបចំឡើងក្រោមការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរជាតិព្រះវិហារ ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ ជាពិសេសគឺបានទទួលការគាំទ្រពីរាជរដ្ឋាភិបាលផងដែរ។ លោកបានអំពាវនាវ ឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ឱ្យបានច្រើនកុះករ ព្រោះព្រឹត្តិការណ៍នេះ រៀបចំឡើងក៏ក្នុងគោលបំណងអបអរទិវាជនពិការពិភពលោកដែរ។ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានគ្រប់គ្រងអភិវឌ្ឍន៍ទេសចរណ៍ ថ្លែងថាអ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ…
-
គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ក្នុងខេត្តចំនួន៥ ទទួលការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈទេសចរណ៍
ភ្នំពេញ:គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅតាមខេត្តចំនួន៥ បាន ទទួល ការបណ្តុះបណ្តាល លើជំនាញ វិជ្ជាជីវៈ ទេសចរណ៍ ដោយអង្គការស្វីសខន់ ថាក់ (Swisscontact) ដែលមាន រយៈពេលរហូតដល់៤ឆ្នាំ គឺចាប់ ពី ឆ្នាំ ២០២១ដល់២០២៤។បើតាម ក្រសួងទេសចរណ៍ បាន ឱ្យ ដឹងថា ការ អប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នេះ ដល់គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅ ខេត្តចំនួន៥ នោះរួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលអង្គការនេះ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគម្រោងបណ្តុះបណ្តាលនេះឡើង។ការគាំទ្រនេះធ្វើឡើងតាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដោយបានឈានរហូតមានការ ចុះ អនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការស្វីសខន់ថាក់ ជាមួយនឹងក្រសួងទេសច រណ៍ ដែលមានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ជាសេនាធិការដ៏សំខាន់។ ការចុះហត្ថលេខាផ្លូវការលើអនុស្សរណៈនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Rajiv Pradhan…
-
“គោលដៅទេសចរណ៍បី ទីផ្សារតែមួយ”របស់កម្ពុជា វៀតណាម និងថៃ ទទួលបានការផ្លាស់ប្ដូរចរន្តពាណិជ្ជកម្មរលូនទៅមុខ
ភ្នំពេញ៖«គោលដៅទេសចរណ៍បី ទីផ្សារតែមួយ-Three Destination One Marketing» គឺជាគម្រោងមួយដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចត្រីភាគី កម្ពុជា-វៀតណាម-ថៃ Cambodia Vietnam Thailand Economic Corridor (CVTEC) ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចតាមច្រកព្រំដែននៃប្រទេសទាំងបី។ បន្ទាប់ពីសន្និសីទសារព័ត៌មានអំពីកិច្ចសហការពហុភាគីនេះ កាលពីដើមខែឧសភា ឆ្នាំ២០២២ កន្លងទៅ រហូតមកដល់ពេលបច្ចុប្បន្ន គម្រោងនេះបានដើរទៅមុខយ៉ាងរលូន ដោយមានការជួបជុំដោះស្រាយបញ្ហាប្រឈមជារឿយៗពីសំណាក់ភាគីទាំងបី។ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានកត់សម្គាល់ឃើញពីភាពរលូនទៅមុខនៃគម្រោងនេះ ក្រោយបានអនុវត្តអស់រយៈពេលកន្លះឆ្នាំមកនេះ។ រលូនទៅមុខដោយហេតុថា សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងបីតែងតែត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ លោកបណ្ឌិតបានមានប្រសាសន៍ថា ៖ «សព្វថ្ងៃមានការផ្លាស់ប្ដូរចរន្ដពាណិជ្ជកម្មនៅក្នុងតំបន់ទៅវិញទៅមកជារឿយៗ…បន្ទាប់ពីសន្និសីទប៉ុន្មានខែមុនយើងបានផ្លាស់ប្ដូរទស្សនៈកិច្ចរវាងប្រទេសទាំងបី ហើយបន្ទាប់ពីព្រឹត្តិការណ៍ពិព័រណ៍កន្លទៅនេះ យើងក៏មានការជួបជុំគ្នាម្ដងទៀត ដើម្បីពិភាក្សាអំពីផែនការបន្តទៅមុខទៀតផងដែរ»។ លោកបណ្ឌិតបានបន្ថែមទៀតថា៖ «កន្លះឆ្នាំមកនេះ យើងបានផ្លាស់ប្ដូរទស្សនៈកិច្ចចំនួនប្រាំដងមកហើយ យើងក៏មានចរន្តភ្ញៀវចេញចូលជាហូរហែតាមរយៈច្រករបៀងរបស់ប្រទេសទាំងបី»។ យ៉ាងណាមិញ សម្រាប់បញ្ហាប្រឈមមួយដែលគម្រោង «គោលដៅទេសចរណ៍បី ទីផ្សារតែមួយ» ធ្លាប់បានជួបប្រទះកាលពីពេលចាប់ផ្ដើមដំបូងៗ គឺបញ្ហាការសម្រួលឯកសារចេញចូលតាមច្រករបៀងទៅកាន់ប្រទេសថៃ មកដល់បច្ចុប្បន្នក៏ត្រូវបានដោះស្រាយរួចផងដែរ។ និយាយជារួមគឺ បច្ចុប្បន្ននេះភ្ញៀវទេសចរអាចចេញចូលប្រទេសទាំងបីជាលក្ខណៈបណ្ដាញបានយ៉ាងងាយស្រួលតែម្ដង។ ពីភាគីថៃ លោកស្រី វីឌីយ៉ា សួង ដែលជាប្រធានសមាគមទេសចរណ៍ខេត្តត្រាត ក៏បានថ្លែងស្រដៀងគ្នានេះដែរ អំពីភាពជោគជ័យបានមួយកម្រិតនៃផែនការ…
-
លោក ម៉ៃ វឌ្ឍនា កវីជនបទ ប្ដេជ្ញានិពន្ធចម្រៀងដែលមានព្រលឹងជាតិ
ភ្នំពេញ៖ កវី ជនបទ ជានាមប៉ាកកា របស់លោក ម៉ៃ វឌ្ឍនា។ លោកកើតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៧៦ នៅភូមិស្ដីក្រោម ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លោកបានផ្លាស់មករស់នៅរាជាធានីភ្នំពេញពេលដែលលោកបានចូលរៀនមហាវិទ្យាល័យច្បាប់ ហើយបច្ចុប្បន្នលោកមានទីលំនៅ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពេលបញ្ចប់ការសិក្សាបរិញ្ញាបត្រក្នុងឆ្នាំ២០១០ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកញ្ញាកូនអ្នកភូមិពាមជីកង ស្រុកកងមាស ខែត្រកំពង់ចាម និងមានកូនជាចំណងដៃចំនួនបីនាក់។ ក្រៅពីការនិពន្ធ លោកមានតួនាទីជាជំនួយការអង្គការក្រៅរាជរដ្ឋាភិបាលផ្នែលច្បាប់។ កវី ជនបទ រូបនេះមានចំណូលចិត្តសរសេរបទចម្រៀង កំណាព្យកាព្យឃ្លោង បទអត្ថាធិប្បាយ ប្រលោមលោក តាំងពីលោករៀននៅវិទ្យាល័យមកម្ល៉េះ។ ជាឧបនិស្ស័យតាំងពីក្មេង លោកតែងតែស្ដាប់បទមនោសញ្ចេតនា បណ្ដាលឱ្យលោកកើតគំនិតនិពន្ធចម្រៀងបែបជាតិនិយម។ លោកបានឱ្យដឹងថា៖ «ខ្ញុំចូលចិត្តសរសេរចម្រៀង កំណាព្យកាព្យឃ្លោង និងប្រលោមលោកតាំងពីក្មេង។ ចម្រៀងដែលខ្ញុំចូលចិត្តតែងក្នុងពេលបច្ចុប្បន្នហើយមានអាជីពជាអ្នកនិពន្ធផង គឺចម្រៀងដែលមានពណ៌សម្បុរជាតិ ព្រលឹងជាតិ មនោសញ្ចេតនាបែបខ្មែរ ដោយសារតែពីមុនមកស្ដាប់ចម្រៀងមនោសញ្ចេតនាខ្មែរច្រើន អានប្រលោមលោក និងមើលភាពយន្តសម័យដើមច្រើន»។ ដោយការជាប់ចិត្ត និងមានមនោសញ្ចេតនាកប់ជ្រៅក្នុងចិត្តផងនោះ លោក ម៉ៃ វឌ្ឍនា ក៏ចាប់ផ្ដើមនិពន្ធចម្រៀងរសខ្មែរនិយមក្នុងឆ្នាំ២០១៥ ហើយលោកបានកំណត់ផែនការនិពន្ធយ៉ាងជាក់ច្បាស់ថែមទៀតផង។ កវីរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំចូលប្រឡូកក្នុងវិស័យនិពន្ធចម្រៀងដំបូង…
-
បីថ្ងៃបុណ្យអុំទូកខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជិតកន្លះលាននាក់
ព្រះសីហនុ៖អាជ្ញាធរខេត្តព្រះសីហនុប្រកាសថាខេត្តនេះ ទទួលបានភ្ញៀវទេសចរណ៍ជាង ៤៩ម៉ឺននាក់ក្នុងរយៈពេលបីថ្ងៃនៃបុណ្យអុំទូកនេះ ។ អភិបាលខេត្តរងព្រះសីហនុ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថាក្នុងរយៈពេលបីថ្ងៃ ជាង ៤៩ម៉ឺននាក់ ជិតចូល ៥០ម៉ឺននាក់។ លោកបញ្ជាក់ថាមូលហេតុដែលនាំឱ្យភ្ញៀវទេសចរសម្រុកទៅលេងខេត្តព្រះសីហនុ ដោយសារតែខេត្តតភ្ជាប់ដោយផ្លូវល្បឿនលឿន និងការបង្កើតឱ្យមានការប្រគំតន្រ្តី ខណៈដែលខេត្តនេះមានក៏មានសក្ដានុពលទេសចរណ៍ផង។ ទន្ទឹមនឹងកំណើនទេសចរណ៍នេះ អាជ្ញាធរខេត្តព្រះសីហនុក៏បានបង្ហាញថា ទំនិញម្ហូបអាហារនិងគ្រឿងសមុទ្រនៅខេត្តនេះក៏ឡើងថ្លៃតិចតួចដែរ។ លោកឡុងឌីម៉ង់បញ្ជាក់ថា៖ « ផ្ទះសំណាក់សណ្ឋាគារអីមិនជាមានបញ្ហានោះទេ ប៉ុន្តែអាជីករលក់ដូគ្រឿងសមុទ្រមានការឡើងថ្លៃ ។ ការឡើងថ្លៃខ្លះគឺយើងយល់គឺទី ១ ទីផ្សារសេរី ទី ២ តម្រូវការច្រើនថ្ងៃឈប់សម្រាកប្រជានេសាទក៏សម្រាក ដូច្នេះធ្វើឱ្យតម្លៃឡើងតាមនោះដែរ ។ ប៉ុន្តែអាជ្ញាធរខេត្តនឹងប្រឹងប្រែងទប់ស្កាត់បញ្ហានេះទៀត» ។ លោកបន្ថែមទៀតថា ខេត្តនឹងធ្វើការរៀបចំជាក្រុមការងារមួយដើម្បីស្រង់មតិរកប្រភពនៃបញ្ហាវិញ។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បាននិយាយថាខេត្តព្រះសីហនុមាន ហេដ្ឋារចនាសម្ព័ន្ធល្អទើបភ្ញៀវទេសចរណ៍ច្រើនទៅកម្សាន្ត ដែលមានទាំងភ្ញៀវក្នុងស្រុកនិងក្រៅស្រុក។ អ្នកស្រីបញ្ជាក់ថា ៖ « ខ្ញុំយល់ឃើញថាវាជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ ផ្លូវថ្នល់ល្អ វាជាផលិតផល មធ្យោបាយធ្វើដំណើរ ហើយវាមានការចាប់អារម្មណ៍មួយផងដែរ ហើយណាមួយក៏ជាការជួយទៅដល់អាជីវកម្មទេសចរណ៍ផងដែរ ក្នុងខេត្តព្រះសីហនុផងដែរហើយរយៈពេលកូវីដ អាជីវកម្ម…
-
ខេត្តកំពតទទួលបានភ្ញៀវទេសចរជាង ២២ម៉ឺននាក់ ក្នុងព្រឹក្តិការណ៍បុណ្យអុំទូក រយៈពេលថ្ងៃទី២
ខេត្តកំពត ៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្នុងថ្ងៃទី២ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ នៅខេត្តកំពត ទទួលបានភ្ញៀវទេសចរសរុប ២២០.៩៦២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២១៩.៧០៥នាក់ និងភ្ញៀវអន្តរជាតិចំនួន ១.២៥៧នាក់។ លោក សយ ស៊ីណុល បានបន្តថា ពិធីបុណ្យឆ្នាំនេះបានប្រព្រឹត្តឡើងយ៉ាងគគ្រឹកគគ្រេងប្រកបដោយភាពសប្បាយរីករាយ ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរ បានមកចូលរួមទស្សនាការប្រណាំងទូកប្រពៃណី ក៏ដូចជាការដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាដ៏ច្រើនកុះករ ចំណែកសន្តិសុខសណ្តាប់ធ្នាប់ផ្សេងៗ មិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ សូមបញ្ជាក់ថា ពិធីបុណ្យអុំទូកនៅខេត្តកំពត មានកម្មវិធីកម្សាន្តជាច្រើន ដូចជាការប្រណាំងទូកង ការប្រកួត និងបង្ហាញក្បាច់គុនល្បុក្កតោ សមិទ្ធផលភូមិមួយផលិតផលមួយ ស្តង់លក់ផលិតផល ការសម្ដែងសិល្បៈតន្ត្រីខ្នាតធំជាច្រើនទីតាំង ការជិះម៉ូតូហោះ សកម្មភាពបាញ់កាំជ្រួច បណ្ដែតប្រទីប បង្ហោះគោមជាដើម។សូមរំលឹកផងដែរថា ក្នុងថ្ងៃទី១ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកនៅខេត្តកំពត ដែលបានប្រព្រឹត្តនារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានភ្ញៀវទេសចរទៅទស្សនាខេត្តកំពតចំនួន២០៧,២៤៥នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ២០៥,៥២២នាក់…
-
អភិបាលរងខេត្ត៖ ខេត្តព្រះសីហនុបានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលភ្ញៀវទេសចរចូលរួមពិធីបុណ្យសមុទ្រខែក្រោយនេះ
ព្រះសីហនុ៖លោក ឡុង ឌីម៉ង់ បានថ្លែងឱ្យដឹងនៅថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកាថា ខេត្តព្រះសីហនុបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលភ្ញៀវទេសចរចូលរួមពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដែលនឹងធ្វើឡើងនាខែក្រោយនេះ។ បើតាមអភិបាលរងខេត្តព្រះសីហនុរូបនេះ ការរៀបចំបុណ្យសមុទ្រជុំទី៣ ដែលធ្វើឡើងក្នុងខេត្តព្រះសីហនុនេះ អាជ្ញាធរខេត្តគឺជាផ្នែកមួយនៃគណៈកម្មាធិការថ្នាក់ជាតិ ក្នុងការរៀបចំពិធីបុណ្យសមុទ្រ ហើយក៏មានការរៀបចំអនុកម្មការផ្សេងទៀតរបស់ថ្នាក់ខេត្តទៅតាមវិស័យនីមួយៗ។ លើសពីនេះទៀត អាជ្ញាធរខេត្តបានរៀបចំទៅតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយគិតគូរទៅលើវិស័យជាច្រើនដូចជា ការរៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ ការរៀបចំសេវាកម្មទេសចរ និងការរៀបចំកម្មវិធីសប្បាយៗជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យមានភ្ញៀវទេសចរមកលំហែកម្សាន្តក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យសមុទ្រ។ លោក ឡុង ឌីម៉ង បញ្ជាក់ថា៖ «យើងខ្ញុំនៅទីនេះបានរៀបចំត្រៀមខ្លួនរួចជាស្រេចហើយ ហើយមែនទែនទៅពេលវេលាគឺគ្រប់គ្រាន់ មិនមានជាបញ្ហារាំងស្ទះ ឬឧបសគ្គឡើយ។ អ៊ីចឹងការគ្រោងទុករៀបចំបុណ្យសមុទ្រ ក៏ដូចជាមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នើជាម្ចាស់ផ្ទះបុណ្យសមុទ្ររាំងស្ទះើយព្រះសីហនុព្រះសីហនុនេះ លដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ។ក្នុងការរៀបចំមហាសន្និបាតនេះ ។អ៊ីចឹងនឹងមានភ្ញៀវបរទេសចូលរួមកើនឡើងច្រើនផងដែរ»។ លោកបន្ថែមថា ដើម្បីបង្កភាពសប្បាយរីករាយទៅកាន់ប្រជាពលរដ្ឋ ខាងអាជ្ញាធរបានគិតគូរយ៉ាងល្អិតល្អន់ចំពោះសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងព្រមទាំងមានអនាម័យបរិស្ថានជុំវិញផងដែរ។ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ…