Category: ស្រុកយើង

  • កម្ពុជា កំពុងអភិវឌ្ឍធនធានមនុស្សលើជំនាញ វិជ្ជាជីវៈ អនឡាញ ដើម្បីបំពេញតម្រូវការទីផ្សារទេសចរណ៍

    កម្ពុជា កំពុងអភិវឌ្ឍធនធានមនុស្សលើជំនាញ វិជ្ជាជីវៈ អនឡាញ ដើម្បីបំពេញតម្រូវការទីផ្សារទេសចរណ៍

    ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជានិងស្ថាប័នពាក់ព័ន្ធកំពុង អភិវឌ្ឍធនធានមនុស្សលើជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍កម្ពុជា ស្រប ពេលនៃការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងទេសចរណ៍ នៅក្នុងគន្លងប្រក្រតីភាពថ្មីឡើងវិញ។ ថ្លែងក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន ដែលមានអ្នកចូល រួមជាង២០០នាក់ កាលពីថ្ងៃទី២៦ ខែធ្នូ ឯកឧត្តម ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ការបើក ដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការ កម្សាន្តទេសចរណ៍នៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជាពីសំណាកទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ជាមួយនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍នេះក្រសួងទេសចរណ៍ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការ ពង្រឹង គុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូន ភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញ ទេសចរ ទាំងទេសចរអន្តរជាតិ និងទេសចរក្នុងស្រុក។ ឯកឧត្តមបានបន្តថា ៖ «ក្រសួងទេសចរណ៍ បានមើលឃើញ ច្បាស់ពីសារៈសំខាន់នៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានិងព័ត៌មាន ជួយដល់ការរៀបចំបណ្តុះបណ្តាល និងវាយតម្លៃ សមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈប្រព័ន្ធអនឡាញ ដោយបានបង្កើតប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញជាដើម សំដៅអភិវឌ្ឍធនធាន មនុស្ស ក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណ និងគុណភាពផងដែរ»។ ក្នុងឱកាសនេះ លោក Wang Zhiquan ប្រធានការិយាល័យ កុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានលើកឡើងដែរថា…

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍ វាយតម្លៃខ្ពស់ចំពោះកម្មវិធី ពង្រឹង សមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍បួនឆ្នាំមកនេះ

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ វាយតម្លៃខ្ពស់ចំពោះកម្មវិធី ពង្រឹង សមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍បួនឆ្នាំមកនេះ

    ភ្នំពេញ៖ក្នុងរយៈពេលជាងបួនឆ្នាំ ដែលកម្ពុជាបានដាក់ឱ្យអនុវត្ត កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ គឺបាន ចូលរួមជាផ្លែផ្កាដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេស ជួយស្តារវិស័យទេសចរណ៍ក្នុងអំឡុងពេលទទួលរងឥទ្ធិពលកូវីដ១៩ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ ដែល បាន ចេញផ្សាយនៅថ្ងៃនេះ។ ក្រសួងទេសចរណ៍ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំ “សិក្ខាសាលា ផ្សព្វផ្សាយសមិទ្ធផលនៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្ម ក្នុងវិស័យទេសចរណ៍” (TCBP) ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ឌីន ប៊ូស្សេ នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ។ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើង តាមរយៈសេចក្តីប្រកាសព័ត៌មានថា ក្រោយការដាក់ឱ្យអនុវត្ត អស់រយៈពេលជាងបួនឆ្នាំ កន្លងមកនេះ ឃើញមានសមិទ្ធផល សំខាន់ៗជាច្រើនដែលត្រូវបានសម្រេចក្រោមក្របខ័ណ្ឌនៃកម្មវិធី ដែលបានចូលរួមជាផ្លែផ្កាដល់ការ អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសអំឡុងពេលទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានពី វិបត្តិជំងឺកូវីដ១៩ សកម្មភាពជាច្រើនរបស់…

  • រដ្ឋមន្ត្រីទេសចរណ៍ណែនាំដល់សមាគមទេសចរណ៍កម្ពុជា ផ្តល់កិច្ចសហការជំរុញការរៀបចំ «ឆ្នាំទស្សនាកម្ពុជា២០២៣ » ឱ្យបានជោគជ័យ

    រដ្ឋមន្ត្រីទេសចរណ៍ណែនាំដល់សមាគមទេសចរណ៍កម្ពុជា ផ្តល់កិច្ចសហការជំរុញការរៀបចំ «ឆ្នាំទស្សនាកម្ពុជា២០២៣ » ឱ្យបានជោគជ័យ

    ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ណែនាំ ដល់ សមាគមទេសចរណ៍កម្ពុជា (CATA) ឱ្យ ផ្តល់ កិច្ចសហការបន្ថែមជាមួយក្រសួងទេសចរណ៍ក្នុងការជំរុញការរៀបចំ «ឆ្នាំទស្សនាកម្ពុជា២០២៣ ក្រោមពាក្យស្លោក កីទ្បា និងព្រឹត្តការណ៍ Sport and Festival» ឱ្យបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងដូច្នេះក្នុងកម្មវិធីរាត្រីជួបដៃគូអាជីវកម្មមិត្តអ្នកជំនួញប្រចាំឆ្នាំរបស់សមាគមទេសចរណ៍កម្ពុជាដែលបានរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal កាលពី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ថា បច្ចុប្បន្នក្រសួងទេសចរណ៍កំពុង រៀប ចំវិធានការគោលនយោបាយអនុវត្តឆ្នាំទស្សនាកម្ពុជា ២០២៣នេះ និងគ្រោងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ។ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យសមាគមនេះ រៀបចំ សកម្មភាពផ្សព្វផ្សាយ និងទាក់ទាញទេសចរអន្តរជាតិទ្បើង វិញឱ្យបានឆាប់រហ័ស ដើម្បីចាប់យកឱកាសទីផ្សារក្នុងតំបន់ និងសកល ខណៈនិន្នាការធ្វើដំណើរនៅតែមានសន្ទុះខ្លាំងរួម មានទីផ្សារក្នុងតំបន់អាស៊ាន ចិន និងឥណ្ឌា ជាដើម ពិសេស សូមចូលរួមផ្សព្វផ្សាយឱ្យបានសកម្មជាមួយដៃគូក្រៅប្រទេសពីសកម្មភាព ឆ្ពោះទៅកាន់ការរៀបចំព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ នៅកម្ពុជា។ មួយវិញទៀត…

  • បើកកិច្ចប្រជុំពេញអង្គលើកទី២៩ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក

    បើកកិច្ចប្រជុំពេញអង្គលើកទី២៩ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក

    ភ្នំពេញ៖ ក្រុមមន្រ្តីពាក់ព័ន្ធសម័យប្រជុំពេញអង្គលើកទី២៩ នៃគណៈកម្មធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និង អភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC Angkor / Sambor Prei Kuk)។ ពិធីនេះបានប្រព្រឹត្តិទៅដោយមានការចូលរួមពីសំណាក់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងសហប្រធាននៃកិច្ចប្រជុំ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន និង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបរិស្ថានបានឱ្យដឹងថា៖កិច្ចប្រជុំពេញអង្គលើកទី២៩ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនេះដែរបានពិនិត្យ ពិភាក្សាទៅលើរបាយការណ៍សកម្មភាពនានារបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក ការអភិរក្សជួសជុល ការស្រាវជ្រាវបុរាណវិទ្យា និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងការងារសង្គ្រោះបន្ទាន់ទៅលើប្រាសាទ និងបុរាណដ្ឋាននានាជាដើម។ ក្នុងនោះដែរ ក៏មានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២៖ ១.រវាងអាជ្ញាធរជាតិអប្សរា និងសហជីពអង្គរ សង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ្រ SIAVB (បារាំង) ២. អាជ្ញាធរជាតិអប្សរា និង ស្ថាប័នJASA ជប៉ុន។…

  • ប្រធានក្រុមប្រឹក្សាភិបាល ៖ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរកំពុងតែសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ ,ការរីកចម្រើនកាន់តែលឿន

    ប្រធានក្រុមប្រឹក្សាភិបាល ៖ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរកំពុងតែសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ ,ការរីកចម្រើនកាន់តែលឿន

    ភ្នំពេញ៖ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានមានប្រសាសន៍ថា រយៈពេលដ៏លំបាកបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានឈានដល់ទីបញ្ចប់ហើយ ។យើងកំពុងតែសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ការរីកចម្រើនកាន់តែលឿននិងពង្រីកការហោះហើរបន្ថែម។ឯកឧត្តមបានលើកឡើងដូច្នេះនៅក្នុងកម្មវិធីជួបជុំបុគ្គលិកនិងដៃគូអាជីវកម្មទាំងរដ្ឋនិងឯកជននិងផ្សព្វផ្សាយផែនការអាជីវកម្ម ឆ្នាំ២០២៣ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិអង្គរអ៊ែនៅថ្ងៃនេះ។ មានប្រសាសន៍ទៅកាន់អង្គពិធីឯកឧត្តម តឹករ៉េត សំរេច បានរំលឹកថា ជំងឺកូវីដ-១៩​បានប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិនិងឧស្សាហកម្មអាកាសចរណ៍ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាមានការលំបាកក្នុងការធ្វើប្រតិបត្តិការហោះហើរនិងខ្លះត្រូវបានក្ស័យធនផងដែរ។ ដោយមានការគាំទ្រពីរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ អាចរក្សាបាននូវប្រតិបត្តិការហោះហើរ និងបានពង្រីកការ​ហោះ​ហើរបន្ថែម ជាពិសេសទទួលបានជោគជ័យបំផុតសម្រាប់ការហោះហើរពីភ្នំពេញទៅកាន់ក្រុងហូជីមិញប្រទេសវៀតណាម និងភ្នំពេញ ទៅកាន់ក្វាងចូវ នៃប្រទេសចិន។ ទន្ទឹមនឹងនេះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានពង្រីកការផ្តល់សេវាកម្មដឹកទំនិញ​​បន្ថែមទៀតរួមមាន សម្ភារៈបរិក្ខារពេទ្យ និងថ្នាំពេទ្យជាដើម។ ឯកឧត្តមបានបញ្ជាក់ដោយសុទិដ្ឋិនិយមថា៖“រយៈពេលដ៏លំបាកបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែររបស់យើងបានឈានដល់ទីបញ្ចប់ហើយ។យើងកំពុង​តែសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ការរីកចម្រើនកាន់ តែលឿន និងពង្រីកការហោះហើរបន្ថែមដោយនាំយកនូវវប្បធម៌ និងអរិយធម៌ខ្មែរទៅកាន់ពិភពលោក”។ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានបន្តថាក្រោយជំងឺកូវីដ១៩ក្រុមហ៊ុនអាកាស​ចរណ៍ជាតិកម្ពុជាអង្គរអ៊ែរគឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ត្រូវបានបង្កើតឡើងក្រោមទម្រង់ចម្រុះរដ្ឋនិងឯកជន។ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ជាតិនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរបានបន្តពង្រីកការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗចំនួន ១៤ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ទីក្រុងហាណូយ ហូជីមិញ ដាណាំង ប៉េកាំង សៀងហៃ ក្វាងចូវ ហៃគូ ណាននីង ចិនចូវ ហាំងចូវ…

  • ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖ ឆ្នេរសមុទ្រកម្ពុជា បានប្រែមុខមាត់ថ្មីជាបន្តបន្ទាប់នៅក្រោយពេលដែលបានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល

    ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖ ឆ្នេរសមុទ្រកម្ពុជា បានប្រែមុខមាត់ថ្មីជាបន្តបន្ទាប់នៅក្រោយពេលដែលបានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល

    ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ៖ «ឆ្នេរសមុទ្រកម្ពុជា បានប្រែមុខមាត់ថ្មីជាបន្តបន្ទាប់នៅក្រោយពេលដែលបានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល» ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា កិច្ចការនេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានភាពទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និងក្នុងតំបន់ ព្រមទាំងជាគោលដៅទេសចរណ៍ដ៏ធំបន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ និងរាជធានីភ្នំពេញ ពិសេសខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជា “តំបន់សេដ្ឋកិច្ចពហុបំណង”។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានជម្រុញដល់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាតំណាងឆ្នេរសមុទ្រកម្ពុជាក្នុងក្លឹបនេះ រួមជាមួយ រដ្ឋបាលខេត្តតំបន់ឆ្នេរទាំង៤ យកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងក្នុងពិធីបើកមហាសន្និបាត និងលទ្ធផលនៃមហាសន្និបាត ទៅអនុវត្តក្រោមស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងយ៉ាងដូច្នេះក្នុងពិធីបិទមហាសន្និបាតលើកទី១៦របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា…

  • រដ្ឋបាលខេត្តបាត់ដំបង ត្រៀមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្ត ក្នុងពិធីបុណ្យឆ្លងឆ្នាំសាកលខាងមុខ

    រដ្ឋបាលខេត្តបាត់ដំបង ត្រៀមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្ត ក្នុងពិធីបុណ្យឆ្លងឆ្នាំសាកលខាងមុខ

    បាត់ដំប៖ រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំនូវព្រឹត្តិការណ៍ នៃការ ដាក់តាំងបង្ហាញពិព័រណ៍ម្ហូបអាហារខេត្ត រយៈពេលពីរថ្ងៃក្នុង ឱកាសអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសាកលឆ្នាំ២០២២ឈានចូលឆ្នាំ២០២៣ខាងមុខ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០-៣១ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ ឯកឧត្តម សុខ លូ អភិបាលខេត្តកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២បានដឹកនាំកិច្ចប្រជុំដើម្បី ពិនិត្យឆ្លងសេចក្តីព្រាង គម្រោង ប្លង់មេទាក់ទិននឹងផែនការសកម្មភាពជាក់លាក់ក្នុងការ កំណត់យកគោលដៅសម្រាប់ការរៀបចំ និងការប្រព្រឹត្តទៅ នៃ សកម្មភាពចូលរួមរបស់ស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងបងប្អូនអាជីវករ ជាពិសេសពីម្ចាស់បណ្តាភោជនីយដ្ឋាន ក្នុង ខេត្ត ដែលមានបំណងចូលរួមក្នុងការដាក់បង្ហាញម្ហូបអាហារ ដែលខ្លួនមាន សម្រាប់ទាក់ទាញដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នំាសកល ។ ក្នុងឱកាសនេះលោកអភិបាលខេត្តបានជំរុញដល់ស្ថាប័នមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរវប្បធម៌ និងមន្ទីរទេសចរណ៍ ត្រូវតែនាំយកនូវ មុខម្ហូបខ្មែរដែលបាត់បង់និងកំពុងតែមានការពេញនិយមល្បីៗនៅក្នុងខេត្ត ត្រូវយកមកដាក់តាំងបង្ហាញ និងបំផុសអ្នកដែលមាន ថ្វីដៃក្នុងការចម្អិនមុខម្ហូបទាំងនោះឲ្យពួកគេបានចូលរួមតាមរយៈនៃការលើកទឹកចិត្តដើម្បីយកមកបង្ហាញឱ្យគេបានឃើញ បានដឹង បានស្គាល់ និងអាចភ្លក់រសជាតិ ពីម្ហូបខ្មែរ របស់អ្នកខេត្តបាត់ដំបង យើងបាន តាមរយៈពិព័រណ៍ម្ហូបនេះ។ លោក អ៊ុចអ៊ុ ភិនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ បានថ្លែងឱ្យដឹងថា…

  • ប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ចាប់អារម្មណ៍ហេដ្ឋារចនាសម្ព័ន្ធលេចធ្លោសំខាន់ដែលមាននៅក្នុងក្រុងព្រះសីហនុ

    ប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ចាប់អារម្មណ៍ហេដ្ឋារចនាសម្ព័ន្ធលេចធ្លោសំខាន់ដែលមាននៅក្នុងក្រុងព្រះសីហនុ

    (ព្រះសីហនុ)៖ នៅក្នុងដំណើរ ទស្សនកិច្ចក្នុងទីក្រុងនេះធ្វើឡើនារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមបទឧទ្ទេសនាមដោយឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ អមដោយលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ ។ ប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ នូវការអភិវឌ្ឍន៍រីកចម្រើន របស់ខេត្តព្រះសីហនុ ទាំងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទេសភាព ធម្មជាតិ ដ៏គួរឱ្យចាប់អារម្មណ៍ នៅក្នុងគ្រាដែល កម្ពុជាបានដឹកនាំគណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ដែលមានចំនួនសរុប ១៣០នាក់ ធ្វើទស្សនកិច្ចនៅទីក្រុងព្រះសីហនុ និងទីតាំងសំខាន់ៗមួយចំនួនទៀត ដើម្បីស្វែងយល់បន្ថែមពីភាពរីកចម្រើននៃតំបន់ឆ្នេរសមុទ្រនៅកម្ពុជា ក្នុងឱកាសសន្និបាតលើកទី១៦របស់ក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក។ បវរកញ្ញាចក្រវាល (Miss Universe) កញ្ញា ស្វេលីយ៉ា ដា ស៊ីលវ៉ា អេនតូនីញ៉ូ (Swelia Da Silva Antonio) ដែលជាតំណាងប្រតិភូឆ្នេរ នៃប្រទេស អាំងហ្គោឡា មកពិទ្វីបអាហ្រ្វិក បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានមកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ។ កញ្ញាបានបន្តថា ការស្ថាបនានៅខេត្តព្រះសីហនុនេះ គឺបានបង្ហាញភាពអស្ចារ្យនៃទីក្រុងព្រះសីហនុ ពិសេសវប្បធម៌ដែលបានផ្សារភ្ជាប់ជាមួយធម្មជាតិ…

  • ឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២

    ឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២

    ​ព្រះសីហនុ៖ ឆ្នេរខ្សាច់កម្សាន្តចំនួន១១ឆ្នេរក្នុងនោះមានកម្រិតល្អណាស់ប្រាំមួយឆ្នេរ និងកម្រិតមធ្យមប្រាំឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន២៧ឆ្នេរនៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា បានវាយតម្លៃ និងទទួលជ័យលាភីចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២។​ លោក មុំ បូវីល លេខាធិការក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរកម្សាន្ត នៃអគ្គលេខាធិការដ្ឋានគណៈ​កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ថ្លែងក្នុងពិធីប្រគល់ជ័យលាភីកាលពីថ្ងៃទី៨ ខែធ្នូ ឱ្យដឹងថា បន្ទាប់ពីការដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត បានចុះត្រួតពិនិត្យនិងវាយតម្លៃឆ្នេរបេក្ខភាពចំនួន២៧នៅតាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងនោះនៅខេត្តកែបមានចំនួន៦ឆ្នេរ ខេត្តកោះកុងចំនួន៥ឆ្នេរ និងខេត្តព្រះសីហនុចំនួន១៦ឆ្នេរ។​ លោកបន្តថា ៖ «ជាលទ្ធផល ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត កម្រិតល្អណាស់ មានចំនួន៦ឆ្នេរ រួមមាន ខេត្តកែបមាន២ឆ្នេរ៖ ឆ្នេរកែប និងឆ្នេរកោះទន្សាយ ឯខេត្តព្រះសីហនុមាន៤ឆ្នេរមាន ឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរឋានសួគ៌»។​ ដោយឡែក  ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត «កម្រិតមធ្យម» មានចំនួន៥ឆ្នេរ រួមមាន ខេត្តកោះកុងមាន១ឆ្នេរ៖ ឆ្នេរកោងកាង។ ខេត្តព្រះសីហនុមាន៤ឆ្នេរ៖ ឆ្នេរឯករាជ្យ ឆ្នេរសុខសាន្ត (គ្រប់គ្រងដោយសហគមន៍) ឆ្នេរកោះរ៉ុង និងឆ្នេរប្រាសាទ។​ លោក មុំ បូវីល បានបញ្ជាក់ទៀតថា…

  • «គុនល្បុក្កតោ» ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា

    «គុនល្បុក្កតោ» ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា

    ភ្នំពេញ៖ ប្រមុខដឹកនាំ មន្រ្តីជាន់ខ្ពស់នៅតាមស្ថាប័ននានា រួមទាំងប្រជាពលរដ្ឋទូទៅស្ទើរតែទូទាំងប្រទេសបានអបអរសាទរចំពោះការចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានសាទរ និងអបអរភ្លាមៗចំពោះការចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះ បន្ទាប់ពីសម្ដេចបានទទួលព័ត៌មានពីលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពីទីក្រុងរ៉ាបាត។ តាមរយៈសារខ្លីដែលរំលេចឱ្យឃើញនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នារាត្រីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២ សម្ដេចតេជោបង្ហាញថា លោកជំទាវ ភឿង សកុណា បានឱ្យដឹងថា ៖ «នាងខ្ញុំសូមជម្រាបជូនសម្តេចថា ក្នុងកិច្ចប្រជុំលើកទី ១៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ បានគោះញញួរសម្រេចចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ គុនល្បុក្កតោ នៅថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ ២០២២ វេលាម៉ោង ១៦:៣១នាទីម៉ោងនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ត្រូវគ្នានឹងម៉ោង ២២:៣១នាទី នៅប្រទេសកម្ពុជាយើង»។ បើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫស ចាក់គល់…