-
អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ត្រូវយកចិត្តទុក គិតគូ ដើម្បីប្រែក្លាយទីធ្លាវត្តអារាម ឱ្យក្លាយទៅជាកន្លែងទេសចរណ៍បែបសាសានា
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គសិរី ស្ថិតនៅឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាលកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ស្រុកពញាឮ ដែលបានបង្ហាញឱ្យឃើញពីការរីកចំរើនបន្ថែមទៀតក្នុងពុទ្ធសាសនា ដែលកើតចេញពីមូលដ្ឋានគ្រឹះដ៏សំខាន់នៃសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសជាតិ ដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខសង្គម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា ថ្ងៃនេះ យើងទាំងអស់គ្នា ពិតជាមានសេចក្តីសប្បាយរីករាយ ប្រកបទឹកចិត្តជ្រះថ្លាបរិសុទ្ធក្នុងព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីបុណ្យ នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការអភិវឌ្ឍឥតឈប់ឈរ មានស្ថេរភា ព នយោបាយ មានសន្តិភាពពិតប្រាកដ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ត្រូវយកចិត្តទុក គិតគូ ដើម្បីប្រែក្លាយទីធ្លាវត្តអារាម ឱ្យក្លាយទៅជាកន្លែងទេសចរណ៍បែបសាសានា និងជាទីកន្លែងធ្វើវិប្បសាសនា សមាធិជាដើម ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ…
-
ថ្នាក់ដឹកនាំខេត្តរតនគិរី និងមន្ត្រីរាជការ ពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តឥសាន្តរតនារាម(វត្តភ្នំស្វាយ)
រតនគិរី ៖ នៅថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជាដែលបានប្រារព្ធធ្វើឡើងនៅវត្តឥសាន្តរតនារាមហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។ នៅក្នុងឱកាសនេះឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្រ្តីរាជកា រនិងពុទ្ធបរិស័ទទាំងអស់បានអញ្ជើញមរាប់បាត្រព្រះសង្ឃចំនួន ៥០អង្គ និងមានប្រគេន គ្រឿងឧបភោគបរិភោគ រួមមាន៖អង្ករ៤បេ,ទឹកត្រី៥យួ,ទឹកសុីអុីវ៥យួ,មី២កេសធំ,ប្រេងឆា៥លីត្រ, ភេសជ្ជៈកូកាកូឡា ២កេស,ទឹកសុទ្ធ ៤កេសនិងបច្ច័យ ៤,៩០០.០០០រៀល។ សូមរំលឹកថា បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុង ចំណោម ព្រះសង្ឃចំនួន ១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១សម្រាប់ឲ្យសមាជិកសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឲ្យបានយល់ពីពុទ្ធសាសនា។…
-
ម្ចាស់អាជីវកម្ម និងអ្នកជំនាញទេសចរណ៍ សាទរការលើកពន្ធ របស់ រាជរដ្ឋា ភិបាលចំពោះខេត្តសៀមរាប និងស្នើសុំការលើកលែងដល់ ខេត្តទេសចរណ៍ផ្សេងទៀត
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទដល់សណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប សម្រាប់រយៈពេល បីខែ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣មក សមាគមទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប បានសាទរយ៉ាងខ្លាំងចំពោះការអនុគ្រោះនេះ។ យោងតាម សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា បានលើកឡើងថា សកម្មភាពអាជីវកម្មក្នុង គោលដៅទេសចរណ៍ជាច្រើនរួមទាំងរាជធានីភ្នំពេញ, ខេត្តក្នុងតំបន់ឆ្នេរ និងខេត្តមួយចំនួនទៀត មានកំណើនគួរឱ្យកត់សម្គាល់ ដោយសារការកើនឡើងយ៉ាងគំហុកនៃភ្ញៀវទេសចរជាតិ, ធុរជន និងវិនិយោគិន។ ទោះជាយ៉ាងនេះក្តី កំណើននៃភ្ញៀវទេសចរអន្តរជាតិអាចនឹងនៅបន្តមានភាពយឺតយ៉ាវក្នុងរយៈពេលខ្លីទៅ មធ្យមខាងមុខ ដោយសារភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចសកល ដែលបន្តចោទជាសម្ពាធដល់ វិស័យទេសចរណ៍ក្នុងគោលដៅមួយចំនួន ដែលតែងតែអាស្រ័យលើភ្ញៀវទេសចរអន្តរជាតិ ។ ក្នុងបរិការណ៍នេះ ដោយពិនិត្យលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌ សកលលោក, តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ រួមមាន បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម សណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះញ្ជីជាមួយអគ្គ- នាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេលបីខែគឺពីខែ មករា…
-
ក្រសួងទេសចរណ៍ប្រកាសរៀបចំ ពីធីបុណ្យទន្លេ លើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត ( Our River for Now and Next )” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ
-
ដល់រដូវទៅលេងតំបន់រ៉ាមសារហើយ តោះទៅស្វែងយល់អំពី សហគមន៍អេកូទេសចរណ៍ល្បីៗនៅ ឦសាននៃប្រទេសកម្ពុជា
ភ្នំពេញ៖ តំបន់ដីសើមឬគេហៅថាតំបន់រ៉ាមសារ គឺជាតំបន់ដ៏មាន សក្កានុពល ផ្នែកទេសចរណ៍ធម្មជាតិ ដែលអាចហុចផលជាចំណូលមួយផ្នែកទៅដល់ ប្រជាជនដែលរស់នៅក្នុងតំបន់។បច្ចុប្បន្នកម្ពុជាមានតំបន់ដីសើមបួនកន្លែង ដែលមានផ្ទៃក្រឡាសរុប ៧៥.៩៤២ ហិកតា ដោយមានស្ថិតនៅទី តាំង ភូមិសាស្ត្រ និងប្រព័ន្ធអេកូឡូស៊ី ៣ផ្សេងគ្នា គឺតំបន់បឹងទន្លេសាប តំបន់ទន្លេ មេគង្គ និងតំបន់ឆ្នេរ។ អ្នកទេសចរដែលមានបំណងចង់ទៅលេងតំបន់រ៉ាមសារប៉ែកឦសាននៃប្រទេសកម្ពុជា គឺខេត្តក្រចេះ និងស្ទឹងត្រែង អាចទៅទស្សនាបាននៅក្នុង កំឡុងខែ ទឹកស្រក ពោលគឺចន្លោះខែ ធ្នូ ដល់ខែមេសា ដែលពេលវេលានេះ គឺជាពេល វេលាដ៏ល្អ និងស័ក្កិសមបំផុតដែលតំបន់រ៉ាមសារបញ្ចេញសម្រស់ខ្លួនឡើង មក។ នៅក្នុងរដូវទឹកស្រកនេះអ្នកទេសចរនឹងអាចគយគន់ខ្សាច់សក្បុស នៅតាម កូនកោះនានា ក៏ជា រដូវដែលអំណោយផលក្នុងការមើលថ្ងៃរះ និងថ្ងៃលិច។ រីឯការធ្វើដំណើរក៏មិនសូវជាមានឧបសគ្គច្រើន។ មិនសូវមានឧបសគ្គច្រើន ព្រោះនារដូវវស្សា តំបន់នេះនឹងមានទឹកជន់ជោរ មិនត្រឹមតែប៉ុណ្ណោះ វាជា តំបន់ល្បាក់ខោននៃទន្លេមេគង្គ ដែលមានកម្លាំងទឹកគួចខ្លាំង។ ម្យ៉ាងទៀតអន្លង់ជ្រៅៗ និងថ្មដុះ នៅក្នុងទឹក ក៏អាចបណ្ដាលឱ្យប៉ះពាល់ ដល់អាយុជីវិតអ្នកធ្វើដំណើរឆ្លងកាត់ផងដែរ។ ដោយឡែកកោះចំនួនពីរដែលអ្នកទេសចរមិនគួររំលងនោះគឺ កោះហាន និងកោះសាមសិប។…
-
កម្ពុជា រំពឹងថា នឹងមានភ្ញៀវទេសចរកើនឡើង ចំនួន ៤,៦លាននាក់ ជាមួយនឹងការធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំងបី របស់កម្ពុជា នៅក្នុងឆ្នាំ២០២៣
ភ្នំពេញ៖ ទន្ទឹមជាមួយនឹងការបើកប្រទេសកាន់តែទូលំទូលាយរបស់បណ្តាប្រទេសនានាលើ សកលលោក នោះសម្រាប់កម្ពុជាត្រូវបានរំពឹងថានឹងមានចំនួនអ្នកទេសចរកើនឡើងក្នុងឆ្នាំ២០២៣នេះ ។ ការបង្ហាញពីកំណើនភ្ញៀវទេសចរនេះធ្វើឡើងតាមរយៈការព្យាករណ៍អ្នកដំណើរ របស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ របស់គណៈកម្មការតាមដាន និងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ។ បើតាមប្រភពខាងលើនេះបានបញ្ជាក់ដែរថា សម្រាប់កំណើនភ្ញៀវទេសចរក្នុងឆ្នាំ២០២៣នេះស្ថិតនៅក្នុងចំនួនប្រមាណ ៤,៦លាននាក់ ធៀបនឹង ២,២លាននាក់ ក្នុងឆ្នាំ២០២២ ។ ជាមួយការព្យាករណ៍នេះដែរ គណៈកម្មការក៏បានជំរុញក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ក្នុងការវិនិយោគផ្សេងៗដើម្បីត្រៀមលក្ខណៈរួចរាល់របស់អាកាសយានដ្ឋានទាំងបី សំដៅធានាបាននូវសុវត្ថិភាព សន្តិសុខ និងសេវាកម្មប្រកបដោយផាសុខភាពក្នុងការបម្រើដល់អ្នកទេសចរណ៍ដែលនឹងមកដល់កម្ពុជាជាបន្តបន្ទាប់នៅឆ្នាំ២០២៣នេះផងដែរ ៕ ដោយ៖ ម៉ាដេប៉ូ
-
រំពឹងថា ក្នុងឆ្នាំ២០២៣ភ្ញៀវចំនួន ៤,៦លាននាក់ នឹងធ្វើដំណើរមក អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា
ភ្នំពេញ៖ ជាមួយនឹងការបើកប្រទេសកាន់តែទូលំទូលាយ របស់ បណ្តា ប្រទេសនានាលើសកលលោក សម្រាប់កម្ពុជាចំនួន អ្នក ទេសចរ ត្រូវបានរំពឹងថា មានការកើនឡើងក្នុងឆ្នាំ២០២៣ នេះ មានចំនួនប្រមាណជាង៤លាននាក់ ធៀបនឹង ២,២លាននាក់ ក្នុងឆ្នាំ២០២២ ។នេះជាក្តីរំពឹងដោយឈរលើមូលដ្ឋាន ដ៏ជាក់លាក់ មួយ។ ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្តជាតិ SCA បានបង្ហាញ នូវការព្យាករណ៍ថានៅឆ្នាំ២០២៣នឹងមាន ភ្ញៀវចំនួន ៤,៦លាន នាក់នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ខណៈដែលកាលពី ឆ្នាំ២០២២ កន្លងទៅនេះមានភ្ញៀវចំនួន ២,២លាននាក់ ។ ការព្យាករណ៍នេះត្រូវបានលើកឡើងកាលពីព្រឹកថ្ងៃទី២៦ខែមករាឆ្នាំ២០២៣នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំ ឆ្នាំ២០២២ របស់ គណៈកម្មការតាមដាន និងត្រួតពិនិត្យលើការសាងសង់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិ សៀមរាបនិងការសាងសង់អាកាសយានដ្ឋានដទៃ ទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈ រដ្ឋ មន្រ្តី និង ជាប្រធានគណៈកម្មការ។ បន្ថែមពីលើការព្យាករណ៍ប្រកបដោយសុទិដ្ឋិនិយមនេះដែរ សម្រាប់ ឆ្នាំ២០២៣គណៈកម្មការក៏បានជំរុញក្រុមហ៊ុន សម្បទាន អាកាសយានដ្ឋាន SCA…
-
ចូលឆ្នាំចិន-វៀតណាម ក្នុងរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តរតនគិរី មានចំនួន ៤,២៥៥នាក់
រតនគិរី៖ ក្នុងរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមមានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន ៤,២៥៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១៣០នាក់ ភ្ញៀវជាតិ ៤,១២៥នាក់ គឺមានការកើនឡើង ៤.៩៨%។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរីអោយដឹងនៅរសៀលថ្ងៃទៅ២៣ ខែមករា ឆ្នាំ២០២៣ ។ របាយការណ៍ដ៏ដែលបញ្ជាក់ថា កត្តាជម្រុញអោយមានការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះគឺ ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ បានធ្វើឱ្យប្រជាពរដ្ឋខ្មែរមកពីតាមបណ្តាខេត្តនានា បានមកកំសាន្តនៅខេត្តរតនគិរី នៅក្នុងឱកាសចូលឆ្នាំចិន-វៀតណាមនេះ ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានរៀបចំឱ្យមានកន្លែងសប្បាយច្រើន និងតុបតែងភ្លើងលម្អរក្រុងបានស្អាតផងដែរ។ សម្រាប់សន្តិសុខសណ្ឋាប់ធ្នាប់សមត្ថកិច្ចការពារយ៉ាងយកចិត្តទុកដាក់បំផុត មិនមានបញ្ហាអ្វីកើតឡើង ។ រីឯតម្លៃសេវាផ្សេងៗ ដូចជាសណ្ឋាគារ ម្ហូបអាហារក៏ពុំមានការឡើងថ្លែហួសហេតុដែរ។ ពីព្រោះក្រុមមន្រ្តី ជំនាញបានចុះទៅផ្សព្វផ្សាយណែនាំដល់អាជីវករទាំងអស់ មិនឱ្យដំឡើងថ្លៃ ។ ពិធីបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះប្រជាពលរដ្ឋក្នុងខេត្តក៏មានការជួបជុំបងប្អូនមិត្តភក្តិជប់លៀងនៅតាមគេហដ្ឋាន ទីកន្លែងកំសាន្ត និង ច្រៀងខារ៉ាអូខេកំសាន្តជាលក្ខណៈគ្រួសារ ផងដែរ ៕ ដោយ គតិ យុត្ត
-
«ទិដ្ឋាការទោល គោលដៅពីរ» រវាងកម្ពុជា និង ម៉ាល់ឌីវ នឹងផ្តល់ កាលានុវត្ត ភាពធំធេងសម្រាប់វិស័យទេសចរណ៍ប្រទេសទាំងពីរ
ភ្នំពេញ៖ នៅក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ សម្ដេច បានផ្ដួចផ្ដើមគំនិតឱ្យមានការសិក្សាលទ្ធភាពបង្កើតឱ្យមានក្របខ័ណ្ឌ «ទិដ្ឋាការទោល គោលដៅពីរ» រវាងកម្ពុជា និង ម៉ាល់ឌីវ ដែល ទិដ្ឋាការ ប្រភេទ នឹងផ្តល់កាលានុវត្តភាពធំធេងសម្រាប់ជំរុញ ទេសចរណ៍ ពីប្រទេសទី៣ ដែលមកសម្រាកកម្សាន្តនៅសមុទ្រ ម៉ាល់ឌីវ អាចមកទស្សនាប្រាសាទអង្គវត្ត និងតំបន់ទេសចរណ៍ បេតិកភណ្ឌ ឬគោលដៅទេសចរណ៍ដទៃទៀតនៅកម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងម៉ាល់ឌីវ បានឱ្យដឹងថា ដោយសារម៉ាល់ឌីវ មានការរីកលូតលាស់ខាងផ្នែកឧស្សាហកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច ទើបសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យមានកិច្ចសហការកាន់តែច្រើននៅក្នុង វិស័យ ទេសចរណ៍រវាងប្រទេសទាំងពីរ។ ដោយកត់សម្គាល់ឃើញថា ម៉ាល់ឌីវ និងកម្ពុជា មានសក្តានុពលយ៉ាងធំធេងក្នុងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញស្ថាប័នពាក់ព័ន្ធទាំងអស់សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាព ផ្សព្វផ្សាយ រួមគ្នាដោយប្រើប្រាស់សក្តានុពល បេតិកភណ្ឌវប្បធម៌ និងធម្មជាតិយ៉ាងសម្បូរបែបសំដៅបង្កើនការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា កំលុងពេលទស្សនកិច្ចផ្លូវការនេះ គឺប្រកបដោយលទ្ធផលផ្លែផ្កា…
-
ក្រសួងទេសចរណ៍កម្ពុជារំពឹងថា នឹងអាចទទួលបានទេសចរ ចិន មួយ លាន នាក់នៅឆ្នាំនេះ
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជារំពឹងថានឹងអាចទទួលទេសចរចិន មួយលាននាក់នៅឆ្នាំ២០២៣បន្ទាប់ពីចិនបើកប្រទេសឡើងវិញ។នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី១៦ខែមករា។ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ឯកឧត្តម តុប សុភ័ក មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេស ចរណ៍បានតាមដានយ៉ាងចិត្តទុកដាក់ចំពោះការវិវត្តនៃលំហូរភ្ញៀរទេសចរចិននៅកម្ពុជា ហើយនិងកំពុងត្រៀមខ្លួនជាពិសេស សម្រាប់ ទទួលភ្ញៀវចិនផងដែរ ព្រោះចិនជាភ្ញៀវទេសចរធំបំផុតសម្រាប់ កម្ពុជា។ បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះបានរំពឹងទុកថា ភ្ញៀវ ទេសចរចិនអាចនឹងមានកំណើនដល់មួយលាននាក់នៅឆ្នាំនេះ ខណៈដែលភ្ញៀវចិនមកកម្ពុជាមានប្រមាណ១០ម៉ឺននាក់ដោយសារវិធានការកូវីដសូន្យ(Zero-COVID) របស់រដ្ឋាភិបាលក្រុងប៉េកាំង។ លោកបន្ថែមថា កម្ពុជាបានត្រៀមលក្ខណៈសម្រាប់ទទួលភ្ញៀវទេសចរ ចិនតាំងពីកំលុងមុនការរាតត្បាតជំងឺកូវីដ១៩ ឯណោះ ព្រោះចិន ជាទីផ្សារភ្ញៀវទេសចរធំរបស់ពិភពលោក មិនមែនតែសម្រាប់កម្ពុជា នោះទេ ។លោកបន្ថែមថាក្រសួងបានរៀបចំផែនការយុទ្ធសាស្រ្តផ្នែកទេសចរណ៍មានការសិក្សាតាមរយៈសៀវភៅសឬChina Ready(China Ready! Chinese for Hospitality and Tourism) ហើយក្នុងឆ្នាំ២០២៣ នេះក្រសួងកំពុងខិតខំបន្តធ្វើការជាមួយក្រុម ហ៊ុន អាកាសចរណ៍ទាំងឡាយផង សម្រាប់ភ្ញៀវទេសចរចិន ជា ពិសេស។ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ដោយកន្លង មកចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាមានទំហំច្រើន ទើបនាំ ឱ្យមានការចាប់អារម្មណ៍និងការគិតគូរជាពិសេសពីរដ្ឋាភិបាលកម្ពុជា។…