Category: ស្រុកយើង

  • ឯកឧត្តម ជា សុផារ៉ា៖ សម្តេចតេជោហ៊ុនសែន តែងតែបានខិតខំបំពេញតាមបំណងប្រាថ្នា របស់ប្រជាពលរដ្ឋលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ

    ឯកឧត្តម ជា សុផារ៉ា៖ សម្តេចតេជោហ៊ុនសែន តែងតែបានខិតខំបំពេញតាមបំណងប្រាថ្នា របស់ប្រជាពលរដ្ឋលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ

    ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា សម្តេចតេជោហ៊ុនសែនតែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យទាំងវិស័យអាណាចក្រនិងពុទ្ធចក្រ និងបានដោះស្រាយបញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខសុភមង្គលរីកចម្រើនទៅមុខទៀតដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង មានលទ្ធភាពធនធានគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យទាននិងកសាងសមិទ្ធិផលផ្សេងៗសំដៅចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យរីកចម្រើនបាន។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងឡើងបែបនេះ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ដែលចំណាយថវិកាប្រមាណជាង ៤០ម៉ឺនដុល្លារអាមេរិក ដែលទទួលបានការឧបត្ថម្ភពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ រួមនិងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ខេមឃោសារាម ហៅវត្តទួលទ្រាជើង ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានចាត់ទុកឧបដ្ឋានសាលា និងសមិទ្ធិផលក្នុងវត្តខេមឃោសារាម ហៅវត្តទួលទ្រាជើង ជាសមិទ្ធិផលដ៏ធំស្កឹមស្កៃមួយ ដែលពុទ្ធសាសនិកជន រួមគ្នាកសាងឡើងដើម្បីឱ្យវត្តនេះក្លាយជាទីវត្តអារាមមួយ ដែលមានគ្រប់រចនាសម្ព័ន្ធសំរាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងសាកសមជាទីសក្ការបូជារបស់ពុទ្ធបរិស័ទគ្រប់ទិសទី។…

  • ស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី៣ ស្ដីពី ការគ្រប់គ្រងសំណល់

    ស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី៣ ស្ដីពី ការគ្រប់គ្រងសំណល់

    អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមបង្ហាញជូននូវខ្លឹមសារនៃស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី៣ ស្ដីពី ការគ្រប់គ្រងសំណល់ ដែលមាន ៥សូចនាករលម្អិត និង១១លក្ខណវិនិច្ឆ័យ ស្មើនឹង ១១ពិន្ទុ។ សូមទស្សនាវីដេអូដូចតទៅ៖

  • ស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី២ ស្ដីពី ភាពស្អាត

    ស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី២ ស្ដីពី ភាពស្អាត

    អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមបង្ហាញជូននូវខ្លឹមសារនៃស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី២ ស្ដីពី ភាពស្អាត ដែលមាន ៦សូចនាករលម្អិត និង២៣លក្ខណវិនិច្ឆ័យ ស្មើនឹង ២៥ពិន្ទុ។ សូមទស្សនាវីដេអូដូចតទៅ៖

  • ស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី១ ស្ដីពី ការគ្រប់គ្រង និងរៀបចំបរិស្ថាន

    ស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី១ ស្ដីពី ការគ្រប់គ្រង និងរៀបចំបរិស្ថាន

    អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមបង្ហាញជូននូវខ្លឹមសារនៃស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី១ ស្ដីពី ការគ្រប់គ្រង និងរៀបចំបរិស្ថាន ដែលមាន ៨សូចនាករលម្អិត និង១៤លក្ខណវិនិច្ឆ័យ ស្មើនឹង ១៤ពិន្ទុ។ សូមទស្សនាវីដេអូដូចតទៅ៖

  • អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

    អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

    គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមបង្ហាញជូននូវខ្លឹមសារ នៃស្ដង់ដាទីក្រុងស្អាត ដែលមាន ៧សូចនាករគោល ៤១សូចនាករលម្អិត និងមាន១១៣លក្ខណវិនិច្ឆ័យ (ស្មើនឹង ១២០ពិន្ទុ)។ សូមទស្សនាវីដេអូដូចតទៅ៖

  • កម្ពុជា ទទួលបានភ្ញៀវទេសចរជិតបីពាន់នាក់ ពីនាវាទេសចរណ៍ចូល ចតកំពង់ផែព្រះសីហនុ

    កម្ពុជា ទទួលបានភ្ញៀវទេសចរជិតបីពាន់នាក់ ពីនាវាទេសចរណ៍ចូល ចតកំពង់ផែព្រះសីហនុ

    ព្រះសីហនុ៖យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តព្រះសីហនុបាន បង្ហាញថា ក្នុងរយៈពេលប្រាំបីថ្ងៃ ដែលគិតត្រឹមថ្ងៃ២៥ ខែកុម្ភៈ មាន នាវាទេសចរណ៍ចំនួន៨គ្រឿង ដែលភាគច្រើនជានាវាមានសញ្ជាតិ BAHAMAS ដែលបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមានភ្ញៀវទេសចរចំនួន ២ ៩៦៥នាក់ មានជាង៥០សញ្ជាតិ ដែលបានចូលមកកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តនេះ។ របាយការណ៍បានបញ្ជាក់ទៀតថា នៅក្នុងរយៈពេលខាងលើនេះនាវា បាន ចូលចតនោះរួមមាន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២, ថ្ងៃទី០៣ ,១៤, ១៨, ២៥ ខែមករា ឆ្នាំ២០២៣ និង ថ្ងៃទី២២, ២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ នាវាឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS មានចំនួន៤ គ្រឿង, OCEAN ODYSSEY សញ្ជាតិ BAHAMAS ចំនួន២គ្រឿង, NAVTICA សញ្ជាតិ MARSHALL ISLAND ចំនួន១គ្រឿង និង SEVEN SEAS…

  • សហគមន៍ទេសចរណ៍ស្ទឹងភេ នៅខេត្តកំពត កំពុងជួយប្រជាជនមូលដ្ឋាន ឱ្យមានជីវភាពប្រសើរឡើងតាមរយៈវិស័យទេសចរណ៍

    សហគមន៍ទេសចរណ៍ស្ទឹងភេ នៅខេត្តកំពត កំពុងជួយប្រជាជនមូលដ្ឋាន ឱ្យមានជីវភាពប្រសើរឡើងតាមរយៈវិស័យទេសចរណ៍

    កំពត៖សហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេ គឺជាគោលដៅទេសចរណ៍ មួយកន្លែងដែលស្ថិតនៅក្នុងស្រុកជុំគិរី ខេត្តកំពត។ សហគមន៍នេះបាន បង្កើតឡើងនៅក្នុងឆ្នាំ ២០២០ ដែលមកទល់ពេលនេះ គឺមានអាយុកាល ជាង ២ឆ្នាំហើយ។ក្នុងការបង្កើតឡើងដំបូង សហគមន៍មួយនេះទទួលបានការចូលរួមពី សមាជិក ដែលជាប្រជាជនក្នុងតំបន់ចំនួន ១៥ គ្រួសារ ហើយដែលប្រជាជន ទាំង១៥គ្រួសារនេះគឺជាអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោល។លោក ជឿន ប៊ុនឡាយ ដែលជាអ្នកតំណាងសហគមន៍បានឱ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិ ស្ទឹងភេ ផ្ដោតលើការផ្ដល់សេវាកម្មម្ហូបអាហារ និងផ្ដល់ទស្សនីយភាពបែបធម្មជាតិជូនភ្ញៀវទេសចរ។ ចាប់តាំងពីបង្កើតនូវគោលដៅទេសចរណ៍បែបសហគមន៍នេះមក លោក ជឿន ប៊ុនឡាយ បានសង្កេតឃើញពីការប្រែប្រួលជាលំដាប់នៃជីវភាពរបស់ ប្រជាជនក្នុងសហគមន៍។ ការប្រែប្រួលដែលអ្នកតំណាងសហគមន៍បាន លើកឡើងនេះគឺសំដៅលើការប្រែប្រួលទៅរកភាព ល្អប្រសើរជាងមុន តាមរយៈ ការទទួលផលប្រយោជន៍ពីសហគមន៍ទេសចរណ៍។លោក ជឿន ប៊ុនឡាយ បន្តថា៖ «បន្ទាប់ពីបង្កើតឡើងនូវសហគមន៍ ទេសចរណ៍ នេះហើយ ខ្ញុំសង្កេតឃើញថា តាំងពីចុងឆ្នាំ ២០២០មក ប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងភូមិដែលមានការលក់ដូរតាមដងផ្លូវ ចុះពីផ្លូវជាតិលេខ ៤១ រហូតមកដល់ស្ទឹងភេ គឺ ពួកគាត់អាចរក ចំណូល បានច្រើនជាងមុនមួយកម្រិតទៀត ដោយសារភ្ញៀវទេសចរធ្វើដំណើរ…

  • បឹងដ៏ធំ ឬហៅថា ទន្លេផែន ស្ថិតនៅរយៈកម្ពស់ ១៤០០ម៉ែត្រ លើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ

    បឹងដ៏ធំ ឬហៅថា ទន្លេផែន ស្ថិតនៅរយៈកម្ពស់ ១៤០០ម៉ែត្រ លើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ

    បាត់ដំបង៖ បឹងដ៏ធំ ដែលអ្នកស្រុកហៅតៗគ្នាថា «ទន្លេផែន» ស្ថិតនៅរយៈកម្ពស់ ១៤០០ម៉ែត្រ លើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត និង កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ បើតាមក្រសួងបរិស្ថានបានឱ្យដឹងថានៅទីតំបន់ទន្លេផែន នេះ មានដើមឈើធំៗខ្ពស់ៗ នៅព័ន្ធជុំវិញបឹងដែលមានទឹកថ្លាឆ្វង់ និងមានបណ្តោយប្រវែងជាង៤០០ម៉ែត្រ និងទទឹងជាង២០០ម៉ែត្រ។ អ្នកភូមិដែលធ្លាប់ទៅកាន់តំបន់ក្បែរនេះ បានបញ្ជាក់ថា ពីមុនមក កម្រមាននរណាទៅដល់កន្លែងបឹងនេះណាស់ ។ នាពេលកន្លងមកមាន អ្នកភូមិចំនួន ៤ ទៅ ៥នាក់ នៃឃុំអូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបង បានទៅរកថ្នាំ បេះក្រវាញ បេះសោម ក្បែរៗនោះប៉ុណ្ណោះ ហើយក៏មិដែលបានមកសម្រាកក្បែរមាត់បឹងនេះដែរ ។ នាពេលថ្មីៗនេះ ពោលគឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យនិងសិក្សាសក្តានុពលធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។ ដោយឡែកទាក់ទិនក្នុងរឿងនេះ លោក កត…

  • ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅខេត្តភាគឦសាន្ត

    ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅខេត្តភាគឦសាន្ត

    ភ្នំពេញ: ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅខេត្តភូមិភាគឦសាន្ត។ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោល ហូកា ដើម្បីជំរុញនិរន្តរភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចតាមបណ្តាខេត្តភូមិភាគឦសាន្ត ឈានពង្រឹងសមត្ថភាពដល់អ្នកជំនាញទេសចរណ៍ឡើងវិញបន្ទាប់ពីអ្នកធ្វើការក្នុងវិស័យនេះមួយចំនួនដែលបាត់បង់ការងារបណ្ដាលមកពីវិបត្តិជំងឺកូវីដ-១៩។ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានលើកឡើងថា ការស្តារសម្បទាវិជ្ជាជីវៈទេសចរណ៍ជាការបង្កើតឱកាសការងារដល់យុវជនក្នុងបំណងប្រមូលអ្នកជំនាញដែលបានចាកចេញពីជំនាញវិជ្ជាជីវៈទេសចរណ៍អំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩ ឲ្យត្រឡប់មកចាប់ជំនាញវិជ្ជាជីវៈទេសចរណ៍ឡើងវិញ។ ឯកឧត្តមបន្តថាការបណ្ដុះបណ្ដាលនេះក៏ធ្វើឡើងដើម្បីពង្រឹងពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍សំដៅធានានូវគុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែប្រសើរ។លោកបានបញ្ជាក់ថា៖« មន្ត្រីបង្គោលតាមខេត្តគោលដៅនឹងមានសមត្ថភាពផ្នែកបណ្តុះបណ្តាលបច្ចេកទេសផង និងការធ្វើតេស្តសមត្ថភាពផង សំដៅធានាឲ្យបាននូវគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត»។លោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact បានបង្ហាញជំហ៊រមុតមាំថា អង្គការ Swisscontact នឹងគាំទ្រគណៈកម្មការការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ឲ្យមានដំណើរការបានយ៉ាងរលូនប្រកបដោយប្រសិទ្ធភាព និងគុណភាព ជាពិសេសការចូលរួមចំណែកដល់វិស័យទេសចរណ៍កម្ពុជា។លោកបានបញ្ជាក់ដូច្នេះថា៖« អង្គការ Swisscontact នឹងពង្រឹងគុណភាពភាពបន្ថែម តាមរយៈការពង្រឹង និងលើកកម្ពស់ជំនាញវិជ្ជាជិវៈទេសចរណ៍ ដូចដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ តែងលើកឡើងថា ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក (Tourism Skills Is your Life)»។លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍…

  • សិក្ខាកាមជំនាញការការពារបុរាណដ្ឋាន បានចុះអនុវត្តផ្ទាល់លើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ នៅស្រុកព្រំដែនកម្ពុជា ថៃ នៃខេត្តបន្ទាយមានជ័យ

    សិក្ខាកាមជំនាញការការពារបុរាណដ្ឋាន បានចុះអនុវត្តផ្ទាល់លើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ នៅស្រុកព្រំដែនកម្ពុជា ថៃ នៃខេត្តបន្ទាយមានជ័យ

    ខេត្តបន្ទាយមានជ័យ ៖ សិក្ខាកាមវគ្គបណ្ដុះបណ្ដាលលើកិច្ចការពារបុរាណដ្ឋាន ខូចខ្ទេចខ្ទាំដោយការលួចបំផ្លាញ បានចុះអនុវត្តផ្ទាល់ លើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ នៅស្រុកថ្មួកព្រំដែនកម្ពុជាថៃ នៃខេត្តបន្ទាយមានជ័យ ។ លោក ហេង កំសាន្ត អគ្គនាយករងបេតិក្កភណ្ឌនៃក្រសួងវប្បធម៌វិចិត្រសិល្បៈ បានឲ្យដឹងពីសិក្ខាកាមវគ្គបណ្ដុះបណ្ដាលជំនាញត្រួតពិនិត្យបំណែកវត្ថុបុរាណ និងកិច្ចការពារបុរាណដ្ឋាន រួមមាន វត្ថុបុរាណ ប្រាសាទ ទួលសពបុរាណជាដើម ។ សិក្ខាសាលានេះក៏បានជួយឲ្យពួកគាត់ មានចំណេះដឹងបន្ថែមលើផលប៉ះពាល់ខ្ទេចខ្ទាំ វត្ថុបុរាណ និងការអង្កេតស្រាវជ្រាវយ៉ាងលំអិតច្បាស់លាស់ចងក្រងឯកសារដើម្បីដាក់បន្ទុកផ្លូវច្បាប់ដល់ជនលួចបំផ្លាញ វត្ថុបុរាណពោល គឺបុរាណដ្ឋានដែលជាសម្បត្តិបេតិក្កភណ្ឌជាតិ ។ លោកអគ្គនាយករងបេតិក្កភណ្ឌ បានឲ្យដឹងទៀតថា សិក្ខាកាមវគ្គបណ្ដុះបណ្ដាលនេះមកពី២៥ រាជធានី ខេត្ត ដែលជាមន្ត្រីបេតិក្កភ័ណ្ឌ អាជ្ញាធរអប្សរា ខាងបរិស្ថាន អង្គភាពសាខាគយនិងរដ្ឋាករ នគរបាលការពារបេត្តិកភ័ណ ។ ហើយសិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២៣ បានធ្វើឡើងនៅរាជធានីភ្នំពេញ ដោយសិក្សាទ្រឹស្តី រួចចុះអនុវត្តជាក់ស្ដែង នៅតំបន់បុរាណដ្ឋាន ។ ក្នុងនោះសម្រាប់វគ្គបណ្ដុះបណ្ដាលលើកនេះបានយកទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបន្ទាយឆ្មារ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ព្រំដែនកម្ពុជាថៃ នាខេត្តបន្ទាយមានជ័យ។…