Category: ស្រុកយើង

  • តំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង នឹងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រ សំរាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីត្រូវបានកែលំអរឡើងវិញ

    តំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង នឹងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រ សំរាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីត្រូវបានកែលំអរឡើងវិញ

    បន្ទាយមានជ័យ ៖ តំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង និងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រសំរាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីត្រូវបានកែលំអរឡើងវិញ រាល់សមិទ្ធផលចាស់ៗ និងបានក៏សាងបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រាន់នាទីតាំងនេះ។ លោកវរៈសេនីយ៍ឯក យ៉ែម សារឿន នាយករងនៃវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាប្រសាសន៍ដូច្នេះខណៈអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងដើម្បីចាក់បំពេញទីធ្លា ធ្វើប្រព័ន្ធលូ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង បញ្ជៀសការលិចលុងនារដូវវស្សាកាលពីថ្ងៃទី១៤ មករា ២០២៣។ លោកស្រី មួង សុភឿន អភិបាលរងរងស្រុកម៉ាឡៃបានឱ្យដឹងថា៖ កន្លងមកទីតាំងប្រវត្តិសាស្ត្ររងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ធ្វើអោយខូចខាតរចនាសម្ព័ន្ធផ្លូវ លូរំដោះទឹក បរិវេណទីធ្លាទីតាំងប្រវត្តិសាស្ត្រ ដោយមើលឃើញផលប៉ះពាល់នេះអភិបាលស្រុកម៉ាឡៃលោក ស្វា ជា បានគៀងគរសប្បុរសជនដាក់លូរំដោះទឹកប្រមាណជា២២៥កង់ ធ្វើរ៉េហ្គែ គ្រោងចាក់ផ្លូវបេតុងដែលមានទទឹង ៨ម៉ែត្រចូលក្នុងទីតាំងប្រវត្តិសាស្ត្រផងដែរ។ លោកវរៈសេនីយ៍ឯក យ៉ែម សារឿន នាយករងនៃវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា មានប្រសាសន័ថា៖ ក្រោយមានការលិចលុងដោយជំនន់ទឹកភ្លៀងក្រុមការងារស្រាវជ្រាវប្រតិសាស្ត្រ គ្រោងនិងស្ថាបនាឡើងវិញនូវហេដ្ថារចនាសម្ព័ន្ធ សំណង់ប្រវត្តិសាស្ត្រ រៀបចំសួន កែលំអរឱ្យគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង ព្រោះតំបន់នេះនិងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រសំរាប់អ្នកជំនាន់ក្រោយ ងាយស្រួលក្នុងការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ក្នុងសម័យមុនៗដែលវីរៈយុទ្ធជនបានសាងឡើងក្នុងបំណងការពារបូរណ៍ភាពទឹកដី ៕ ដោយ ៖ ឃិន គន្ធា

  • ក្រុមការងាររបស់រាជរដ្ឋាភិបាល និងឯកជនដាក់ចេញ ផែនការដើម្បី បន្ត ទាក់ទាញទេសចរអន្តរជាតិ

    ក្រុមការងាររបស់រាជរដ្ឋាភិបាល និងឯកជនដាក់ចេញ ផែនការដើម្បី បន្ត ទាក់ទាញទេសចរអន្តរជាតិ

    ភ្នំពេញ៖ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើក ស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ១៩ បាន សម្រេចឯកភាពលើផែនការសកម្មភាពសំខាន់មួយចំនួន ដើម្បីបន្ត ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣ – Visit Cambodia Year 2023» ក្រោមទិសស្លោក «រាល់ថ្ងៃ គឺជាអច្ឆរិយ: Every day is a Wonder»។ ការសម្រេចឯកភាពនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣ នៃក្រុម ការងារ រាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយ វិស័យទេសចរណ៍ កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ១៩ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុម ការងារនេះ។ប្រភពក្រសួងទេសចរណ៍បញ្ជាក់ថា ក្នុងឱកាសនេះបណ្ឌិត ថោង ខុន បានលើកឡើងថា ការរៀបចំសេចក្តីព្រាងវិធានការគោលនយោបាយ អនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» នឹងក្លាយជាឯកសារ យុទ្ធសាស្រ្តដ៏សំខាន់ក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា…

  • សំណង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងសម្រេចឱ្យបាន៩០ភាគរយនៅដំណាច់ខែមីនាខាងមុខ

    សំណង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងសម្រេចឱ្យបាន៩០ភាគរយនៅដំណាច់ខែមីនាខាងមុខ

    សៀមរាប៖ក្រុមហ៊ុន AIAIដែលជាក្រុមហ៊ុនអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានឱ្យដឹងថាគិតត្រឹមថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២២កន្លង​ទៅ​នេះ គម្រោងទាំងមូលសម្រេចបាន៦៣ភាគរយដែលយឺតតិចតួចជាងការគ្រោងទុកកាល​​​ពីដើមឆ្នាំដែលគ្រោងឱ្យបាន ៧០ភាគរយ។ការយឺតជាងគម្រោងនេះដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខាសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ១៩។ជាមួយគ្នាដែរក្រុមហ៊ុនបានដាក់ចេញនូវផែនការ២០២៣និងធ្វើការប្តេជ្ញា ចិត្តខ្ពស់ថា នឹងសម្រេចឱ្យការងារសាងសង់នេះ ឱ្យបាន ៩០ភាគរយនៅត្រឹមដំណាច់ខែមីនាខាងមុខ។នេះបើយោងតាមលទ្ធផលដែលរាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២និងទិសដៅការងារឆ្នាំ២០២៣របស់គណៈកម្មការតម្រង់ទិសសម្រាប់ការ​សាង​សង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ផ្អែកតាមសមិទ្ធផលជាក់ស្តែង តាមរយៈការត្រួតពិនិត្យការដ្ឋានផ្ទាល់ និងរបាយការណ៍វឌ្ឍនភាពក្រុមហ៊ុន ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិសបាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមមហ៊ុន AIAI ដែលបានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះគម្រោងនេះហើយបានអនុវត្តគម្រោងទទួលបានជោគជ័យយ៉ាងខ្លាំងដូចដែលយើងបានឃើញនៅថ្ងៃនេះ ទោះក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងជួបវិបត្តិយ៉ាងខ្លាំងក៏ដោយ។ ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មការទាំងអស់និងគ្រប់ភាគីពាក់ព័ន្ធដែលបាន ជ្រោមជ្រែង សម្របសម្រួល និងគាំទ្រ រហូតយើងសម្រេចបានសមិទ្ធផលនៅពេលនេះ។ តាមរយៈសមិទ្ធផលឃើញថ្ងៃនេះ យើងអាចវាយតម្លៃបានថា “ពេលវេលាលំបាកបំផុតក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យនៅះ គឺពួកយើងបានឆ្លងផុតហើយ” នៅសល់តែការងារតិចតួចប៉ុណ្ណោះ ដែលយើងត្រូវបន្តអនុវត្តឱ្យបានចប់នៅដំណាច់ខែមីនាឆ្នាំ២០២៣ និងការងារបើកឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមបន្តទៀតថា កំឡុងពេលបន្តទៀតនេះ គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែន​ការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាសម្រេចឱ្យបានតាមផែនការដែលបានឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី រួចហើយ។ ដើម្បីឈានទៅសម្រេចបានដូចការគ្រោងទុកឯកឧត្តមប្រធានបានធ្វើការណែនាំចំណុចសំខាន់ៗ ចំនួនបីចំនុច។ក្នុងនោះ ទី១. ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ត្រូវបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់លក្ខណៈបច្ចេកទេសរបស់អាកាសយានដ្ឋាន (Airport Certification)។ទី២. ក្រុមការងារបច្ចេកទេសត្រូវរៀបចំសំណុំលិខិត និងឯកសារនានាដើម្បីដាក់ស្នើសុំការបញ្ជាក់ការវាយតម្លៃគុណភាពសំណង់ ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងលិខិតបញ្ជាក់គុណភាពផ្សេងៗទៀតជាមួយស្ថាប័នមានសមត្ថកិច្ចឱ្យបានរួចរាល់និងទី៣.ជាចំណុចចុងក្រោយគឺ ការចូលមកធ្វើការរបស់ផ្នែកពាក់ព័ន្ធផ្សេងៗ(Service Providers)នៅអាកាសយានដ្ឋានអន្តរជាតិសូមឱ្យ​យក​​ចិត្តទុក​ដាក់ពិនិត្យពិច័យឱ្យបានត្រឹមត្រូវច្បាស់លាស់ទទួលយកក្រុមហ៊ុនដែលមានជំនាញ បទពិសោធ…

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍ផ្តាំផ្ញើនិស្សិតដែលសិក្សានៅក្រៅប្រទេសសូមជួយផ្សព្វផ្សាយវិស័យទេសចរណ៍

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ផ្តាំផ្ញើនិស្សិតដែលសិក្សានៅក្រៅប្រទេសសូមជួយផ្សព្វផ្សាយវិស័យទេសចរណ៍

    ភ្នំពេញ៖​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានផ្ដាំ ផ្ញើដល់និស្សិតកម្ពុជាដែលទៅសិក្សានៅប្រទេសនូវែលសេឡង់ ថា ក្រៅពីខិតខំប្រឹងប្រែងសិក្សាឱ្យបានពូកែក៏សូមជួយ ផ្សព្វ ផ្សាយ ពីវិស័យទេសចរណ៍ជាតិ ពីកត្តាសន្តិភាព ការអភិវឌ្ឍ ក្នុងប្រទេស ដើម្បីរួមចំណែក្នុងការទាក់ទាញភ្ញៀវទេសចរពី ប្រទេស ភាគខាងត្បូងនោះ។ ការស្នើនេះធ្វើឡើងក្នុងឱកាសឯកឧត្តម ថោង ខុន អនុញ្ញាតឱ្យ និស្សិតកម្ពុជាចំនួន១៦រូបដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលនូវែលសេឡង់ចូលជួបសម្ដែងការគួរសម និងទទួល អនុសាសន៍កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការ ក្រសួង ទេសចរណ៍។ ប្រភពក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឱកាសនេះឯកឧត្តម រដ្ឋមន្រ្តីបានណែនាំដល់ក្រុមនិស្សិតនេះថា ទោះបីសិក្សានៅ ប្រទេសក៏ដោយក៏និស្សិតកម្ពុជាយើងត្រូវចូលរួមគិតគូរពីកិច្ចអភិវឌ្ឍប្រទេសជាតិ ចូលរួមចំណែកជាកម្លាំងកសាងជាតិកម្ពុជា ។សូមឱ្យនិស្សិតគ្រប់គ្នាចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផល ដែលរាជរដ្ឋាភិបាលបានខិតខំកសាង ព្រោះសន្តិភាពនេះហើយ ដែលបានធ្វើឱ្យប្រជាជនមានឱកាសកសាងសេដ្ឋកិច្ច សង្គម និស្សិតមានឱកាសបន្តការសិក្សា កសាងធនធានមនុស្ស តួយ៉ាងដូចជាឱកាសដែលក្រុមនិស្សិតបានបន្តការសិក្សានៅក្រៅប្រទេសនេះ។ លោកបានបន្តថា បច្ចុប្បន្នកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ហើយក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិ ពិសេសរាជ រដ្ឋាភិបាលបានគ្រប់គ្រងស្ថានភាពកូវីដ១៩បានយ៉ាងល្អប្រសើរ ប្រជាជនមានភាពរួសរាយរាក់ទាក់ ហើយមានគោលដៅទេស ចរណ៍ សម្រាប់លេងកម្សាន្តច្រើន ខណៈចលនាទេសចរណ៍…

  • កម្ពុជា ប្រកាសស្វាគមន៍ទេសចរចិនដោយឥតលក្ខខណ្ឌ ផ្នែកសុខាភិបាល និងត្រៀមបដិសណ្ឋារកិច្ចជាស្រេច

    កម្ពុជា ប្រកាសស្វាគមន៍ទេសចរចិនដោយឥតលក្ខខណ្ឌ ផ្នែកសុខាភិបាល និងត្រៀមបដិសណ្ឋារកិច្ចជាស្រេច

    ភ្នំពេញ៖ ប្រទេសកម្ពុជា បានប្រកាសស្វាគមន៍ទេសចរចិន មកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល និងទេសចរអន្តរជាតិផ្សេងទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការសម្រួលការធ្វើដំណើរ និងបានដករបាំងសុខាភិបាលតាំងពីឆ្នាំ ២០២២មកម៉្លេះ។ ការប្រកាសស្វាគមន៍ទេសចរចិននាពេលនេះ ធ្វើឡើងស្រប ពេល ដែលរដ្ឋាភិបាលប្រទេសចិន នឹងបើកប្រទេសឡើង វិញនៅថ្ងៃទី ៨ ខែមករាខាងមុខ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី ៥ ខែមករា បានឱ្យដឹងថា ប្រទេសចិនជាប្រទេសធំ មាន ប្រជា ជន ច្រើនជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់និងពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ ការតភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជូនល្អជាពិសេសគឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ធសាស្ត្រ សហគមន៍ជោគវាសនារួមដែលបង្ហាញឱ្យឃើញកាន់តែ ច្បាស់ថាទីផ្សារទេសចរណ៍ចិនជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។ សេចក្តីប្រកាសបញ្ជាក់ថា៖‍«កម្ពុជាមានសេចក្តីរីករាយទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល ហើយកម្ពុជាក៏បានត្រៀមរួចជាស្រេចក្នុងការ ទទួលទេសចរចិន ក៏ដូចជាទេសចរអន្តរជាតិផ្សេងទៀតដែរ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាល តាំង ពីក្នុង ឆ្នាំ២០២២កន្លងមក នៅពេលដែលកម្ពុជាប្រកាស បើកប្រទេសឡើងវិញ»។ មុនវិបត្តិជំងឺកូវីដ១៩នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅ ប្រទេសមានប្រមាណ១៥៥លាននាក់ ស្មើនឹង១០ភាគរយនៃ ទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយ ទេស ចរណ៍ ប្រមាណ២៥៨ប៊ីលានដុល្លារ ស្នើនឹង១ភាគ៥នៃ…

  • មន្ត្រីមន្ទីរទេសចរខេត្តបាត់ដំបង អំពាវនាវឱ្យអ្នកទេសជាតិទៅទស្សនាស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន

    មន្ត្រីមន្ទីរទេសចរខេត្តបាត់ដំបង អំពាវនាវឱ្យអ្នកទេសជាតិទៅទស្សនាស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន

    បាត់ដំបង៖ មន្ត្រីមន្ទីរទេសចរខេត្តបាត់ដំបងអំពាវនាវឱ្យអ្នក ទេសចរ ជាតិទៅទស្សនាស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ។មន្ត្រីមន្ទីរទេសចរនៃខេត្តនេះបានឱ្យដឹងថាស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ដែលមានអាយុកាលជាង ៧ម៉ឺនឆ្នាំមកហើយ ។ ប្រភពដដែលបន្តថា ល្អាងស្ពាននេះ ជាស្ថានីយបុរេប្រវត្តិសាស្ត្រ តែ មួយគត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទះឃើញឧបករណ៍ថ្ម នៃវប្បធម៌ហាវប៊ីនញៀនច្រើនប្រភេទ ដែលស្ថិតក្នុងស្រទាប់ដី និងមានវត្ថុបុរាណជាច្រើនដូចជា ឧបករណ៍ថ្មបំបែក ថ្មរំលីង ភាជន៍ គ្រឿងលម្អកាយជាដើម។ លោក នូ ថា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បាន ថ្លែងថា ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះ ជាកន្លែង ដែលមានវត្ថុបុរាណជាច្រើនប្រភេទ ហើយថែមទាំងជាកន្លែង ដែល បន្សល់ទុកអត្តសញ្ញាណរបស់មនុស្សបុរាណទៀតផង។ ហើយស្ថានីយបុរេប្រវត្តិសាស្ត្រនេះ ក៏បានចូលរួមចំណែកជួយ ដល់សហគមន៍មូលដ្ឋាន ខណៈដែរមានអ្នកទេសចរចូលមក ទស្សនា ហើយសហគមន៍ទាំងនោះទទួលបានប្រាក់ចំណូល ដូចជា ការលក់ម្ហូបអាហារ លក់ផ្លែឈើ និងលក់គ្រឿងសក្ការៈ បូជាជាដើម។ លោកបន្តថា អ្នកទេសចរភាគច្រើនដែលមកទស្សនា ស្ថានីយ បុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះ គឺជាជនជាតិបរទេស ដែល ពួកគាត់មានការចាប់អារម្មណ៍ និងចូលចិត្តមើលវត្ថុបុរាណ និងស្រាវជ្រាវពីវត្ថុទាំងនោះខ្លាំងកាលពីសម័យមុន។ ចំណែកឯជនជាតិខ្មែរ ភាគច្រើនមិនសូវមកចូលទស្សនា…

  • ក្រសួងជំនាញលើកទឹកចិត្តអ្នកពាក់ព័ន្ធចូលរួមរៀនសូត្រជំនាញគេហកិច្ច ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍

    ក្រសួងជំនាញលើកទឹកចិត្តអ្នកពាក់ព័ន្ធចូលរួមរៀនសូត្រជំនាញគេហកិច្ច ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍

    ភ្នំពេញ៖ ក្រសួងទេសចរណ៍ជំរុញឱ្យអ្នកផ្ដល់សេវាទេសចរណ៍ចូលរួម រៀនសូត្រជំនាញគេហកិច្ច ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម នានា ដើម្បីទាក់ទាញទេសចរ។ ក្រសួងបានឱ្យដឹងថាអ្នកដែលអាច ចូលរួម វគ្គ បណ្ដុះបណ្ដាលជំនាញនេះបានរួមមាន បុគ្គលិកបម្រើការងារក្នុង វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករ ទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្ម ទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនក៏អាចចុះ ឈ្មោះ ចូលរៀនបានដែរ។ មន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថាវគ្គបណ្តុះបណ្តាលជំនាញគេហកិច្ចត្រូវធ្វើឡើងដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងចូលរួមជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតបទាំងបរិមាណ និងគុណភាព។ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការ អភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ថ្លែងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំដើម្បី ជំរុញនិងលើកកម្ពស់សេវាកម្មទេចរណ៍ឱ្យមានភាពប្រសើរឡើង។ ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រី ឆាយ ស៊ីវលីន ថ្លែងថា ការបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍ គឺជារឿង មួយត្រឹមត្រូវ និងឆ្លើយតបទៅនឹងទីផ្សារដែលនឹងមានការកើន ឡើង ក្រោយវិបត្តិនៃជំងឺកូវីដ ១៩ ជាពិសេសត្រូវពង្រឹង និងពង្រីកដល់ សិក្ខាកាម ចាប់យកបច្ចេកវិទ្យា និងការប្រើប្រាស់ឌីជីថល ។ លោកស្រីបន្តថា…

  • អ្នកទេសចរអាចទៅទស្សនាសត្វផ្សោតសមុទ្រ នៅពាមក្រសោប ខេត្តកោះកុង ចាប់ពីខែ វិច្ឆិកា ដល់ ខែមេសា

    អ្នកទេសចរអាចទៅទស្សនាសត្វផ្សោតសមុទ្រ នៅពាមក្រសោប ខេត្តកោះកុង ចាប់ពីខែ វិច្ឆិកា ដល់ ខែមេសា

    ខេត្តកោះកុង៖ ចាប់ពី ខែ វិច្ឆិកា រហូតដល់ ខែ មេសា គឺជារដូវទឹកសមុទ្រឡើងធំធ្វើឱ្យសត្វផ្សោតដែលកំពុងរស់នៅតំបន់ ពាមក្រសោប ក្នុងទឹកដី ខេត្តកោះកុង មករកចំណីជាច្រើនក្បាល ហើយនាពេលនេះដែរគឺជាឱកាសល្អសម្រាប់ អ្នកទេសចរ មកកម្សាន្តសម្រាប់មើល សត្វផ្សោត សមុទ្របង្ហាញខ្លួនវត្តមានយ៉ាងសប្បាយរីករាយនៅទីនេះកន្លែងនេះផងដែរ។ គួរបញ្ជាក់ថាសត្វផ្សោតសមុទ្រជាច្រើនក្បាលបានរស់នៅនៅយ៉ា ងសុខុដុម នៅលើសមុទ្រក្នុងទឹកដី ខេត្តកោះកុង ប្រទេសកម្ពុជា។ រៀងរាល់រដូវ ខែវិច្ឆិកា ដល់ខែ មេសា សត្វផ្សោតជាច្រើនក្បាលតែងចេញមកប្រមាញ់រកចំណីយ៉ាងសប្បាយរីករាយ ហើយនាឱកាសនោះអ្នកទេសចរ ក៏អាចមកកម្សាន្តដើម្បីទស្សនាសត្វដ៏កម្រនេះ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្រ្តខេត្តកោះកុងហើយ។ ទាក់ទិនទៅនឹងសត្វផ្សោតនេះ លោក វង្ស តារា អនុប្រធាន តំបន់ការពារធម្មជាតិ ពាមក្រសោប ខេត្តកោះកុង បានអំពាវនាវឱ្យ អ្នកទេសចរ ចូលកម្សាន្តនៅសហគមន៍របស់លោកដើម្បីទស្សនាសត្វផ្សោតសមុទ្រ ពីព្រោះថារៀងរាល់ដល់ ខែវិច្ឆិកា ដល់ខែកុម្ភៈនិង ដល់ ខែ មេសា គឺជារដូវបង្ហាញខ្លួនរបស់សត្វផ្សោតជាច្រើនក្បាលនៅសហគមន៍មួយកន្លែងនេះ។ អនុប្រធានសហគមន៍រូបនេះបានរៀបរាប់ប្រាប់ថា៖ រៀងរាល់ដល់រដូវនេះគឺសត្វផ្សោតតែងបង្ហាញវត្តមានរកចំណី និងប្រលែងប្រដេញគ្នាស្ទើររៀងរាល់យប់ថ្ងៃ ដែលជាទស្សនីយភាពមួយគួរជាទីគយគន់ពេកណាស់។បើភ្ញៀវទេសចរ ប្រាថ្នាចង់ឃើញសត្វដ៏កម្រនេះដោយផ្ទាល់ភ្នែកអាចទស្សនានៅសហគមន៍ចាប់ពីពេលនេះបានហើយ។…

  • ភ្ញៀវទេសចរណ៍បានធ្វើដំណើរឆ្លងឆ្នាំសកល ២ថ្ងៃ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបជាង ២លាននាក់

    ភ្ញៀវទេសចរណ៍បានធ្វើដំណើរឆ្លងឆ្នាំសកល ២ថ្ងៃ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបជាង ២លាននាក់

    ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ក្រួសទេសចរណ៍នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរណ៍បានធ្វើដំណើរឆ្លងឆ្នាំសកល២ថ្ងៃ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស ១៦,៨០៣នាក់។ ក្រសួងទេសចរណ៍ បានលើកឡើងថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖-រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់-ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់-ខេត្តសៀមរាប ៣៣៧,៧៦៩នាក់ ក្រសួងទេសចរណ៍បញ្ជាក់ថា, តួលេខខាងលើមានការកើនឡើង ៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។ ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង ៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។ គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។ ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម ៕ដោយ ៖ ជីម ភារ៉ា ប្រភព :…

  • រដ្ឋាភិបាល ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការផែនការ អភិវឌ្ឍន៍ ទេសចរណ៍២០២១-២០២៥នៅខេត្តបាត់ដំបង

    រដ្ឋាភិបាល ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការផែនការ អភិវឌ្ឍន៍ ទេសចរណ៍២០២១-២០២៥នៅខេត្តបាត់ដំបង

    ភ្នំពេញ៖ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បាន ប្រកាសជាផ្លូវការនៃការដាក់ឱ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ នៅក្នុងខេត្តបាត់ដំបង សំដៅទាក់ទាញភ្ញៀវទេចរជាតិ និងអន្តរជាតិមកទស្សនា និងជា ពិសេសទាក់ទាញការវិនិយោគនៅក្នុងខេត្តនេះ។ បើយោង តាម ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ខេត្តបាត់ដំបង បានលើកឡើងនិង កំណត់ ចក្ខុវិស័យ គោលបំណង គោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍ ច្បាស់លាស់ និងផែនការសកម្មភាពលម្អិត ដើម្បីការអភិវឌ្ឍ ប្រកបដោយនិរន្តភាព ប្រសិទ្ធភាព និងមានទំនួលខុសត្រូវ។ ផែនការអភិវឌ្ឍន៍ទេសចរណ៍ បច្ចុប្បន្នកម្មនេះ ធ្វើឡើងស្រប តាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួវិស័យ ទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩ និងស្របតាមគោលការណ៍របស់មន្ទីរទេសចរណ៍ជាអាទិភាព សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ស្របតាមនិន្នាការបច្ចុប្បន្ន។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ថា ផែនការនេះ បានបង្ហាញពីសក្តានុពលទេសចរណ៍ខេត្ត បាត់ដំបង ដ៏សម្បូរបែប និងមានលក្ខណៈពិសេសដោយមាន លក្ខណៈអំណោយផល និងល្អវិសេសវិសាល ប្រភពធនធាន ដែលមានលក្ខណៈល្អប្លែក ជាពិសេសប្រាសាទបូរាណវត្តអារាម សំណង់ស្ថាបត្យកម្ម ឡូរីជើងភ្នំបាណន់ ជីវចម្រុះគ្រប់ប្រភេទ នៅក្នុងបឹងទន្លេសាប ព្រមទាំងសម្រស់ធម្មជាតិដ៏ស្រស់ បំព្រង នៃ…