-
សប្ដាហ៍ចុងខែតុលានិងដើមខែវិច្ឆិកាកម្ពុជាទទួលបានទេសចរ៨០ម៉ឺននាក់
ភ្នំពេញ៖ក្រសួងទេសចរណ៍ផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី៨វិច្ឆិកាឆ្នាំ២០២២នេះថាភ្ញៀវទេសចរផ្ទៃក្នុងចាប់ពីថ្ងៃទី៣១ខែតុលាដល់ថ្ងៃទី៦ខែវិច្ឆិកាមានចំនួនសរុប៨០៣,៤១៣នាក់។ក្នុងនោះភ្ញៀវជាតិ៧៧២,៩៤២នាក់និងភ្ញៀវបរទេសផ្ទៃក្នុង៣០,៤៧១នាក់។ ប្រភពដដែលបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពត ២០៧,២៤៥នាក់, ខេត្តព្រះសីហនុ ១៦០,៤៦០នាក់, ខេត្តបន្ទាយមានជ័យ ១២៣,៨៥៦នាក់,ខេត្តកំពង់ធំ ១០៧,៩០៤នាក់,ខេត្តសៀមរាប ៤៣,៤៩២នាក់,ខេត្តតាកែវ ២៩,១៥៥នាក់និង ខេត្តរាជធានីភ្នំពេញ ២២,៩៥៤នាក់។ ក្រសួងទេសចរណ៍បន្តថា តួលេខខាងលើ មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរសម្រាប់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនោះទេ។ នាសប្តាហ៍កន្លងមក បណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ បន្ទាយមានជ័យ និងកំពត បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត។ប្រជាពលរដ្ឋបានចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត ក៏ដូចជាផ្តើមដំណើរកម្សាន្តតាំងពីថ្ងៃសៅរ៍មកម្ល៉េះ និងបន្តរហូតដល់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកផ្លូវការ និងអាចបន្តរហូតដល់ចុងសប្តាហ៍នេះ៕ដោយ៖ស្រីរុំ
-
ខ្លោងទ្វារ ប្រាសាទ តាកាវ បាន ជួសជុល ហើយ ៩៧ ភាគរយ ដោយ មាន ជំនួយ ពីស្ថាប័ន ឯកជន
ភ្នំពេញ:នៅខេត្ត សៀមរាប គិត ត្រឹម ពេល នេះ ការជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ សម្រេចបាន ៩៧ភាគរយ ហើយ។ នេះ បើ តាម ការ គូស បញ្ជាក់ ពី លោក ឡុង កុសល អ្នក នាំ ពាក្យ អាជ្ញាធរ ជាតិ អប្សរា នៅ ថ្ងៃ ចន្ទ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ ។ បើ តាម លោក ឡុង កុសល អាជ្ញាធរ ជាតិ អប្សរា បាន សហការ ជាមួយ វិស័យឯកជន ចាប់ ផ្ដើ ម ជួស ជុល ខ្លោង ទ្វារនេះ…
-
ពិព័រណ៍ម្ហូបអាហារ ក្លាយជាវេទិកាជំរុញទេសចរណ៍តំបន់ឆ្នេរ និងលើកស្ទួយផលិតផលក្នុងស្រុក
ភ្នំពេញ៖ពិព័រណ៍ម្ហូបអាហារ ឬហៅកាត់ថា Biz fair បានក្លាយទៅជាវេទិកាសម្រាប់អ្នកទិញ និងអ្នកលក់មក ជួបជុំគ្នាក្នុងទីតាំងកំណត់មួយ ដើម្បីផ្សព្វផ្សាយពីផលិតផលដែលផលិតបានក្នុងស្រុក ក៏ដូចជាជំរុញ ទេសចរណ៍តាមខេត្តជាប់សមុទ្រឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់អស់រយៈ២ឆ្នាំមកនេះ។ ពិព័រណ៍នេះត្រូវបានធ្វើឡើងនៅក្នុងក្រុងព្រះសីហនុ ចំនួនប្រាំថ្ងៃ ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ខែវិច្ឆិកា។ ស្តង់លក់ផលិតផលចម្រុះរាប់រយស្តង់បានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនត្រៀបត្រាពាសពេញបរិវេនពយជំទាវម៉ៅ ដែលផលិតផលទាំងនោះរាប់តាំងពីផលិតផលមុខម្ហូប សេវាកម្ម និងទេសចរណ៍ជាដើម ដែលភាគច្រើនជាអ្វីដែលផលិតបានក្នុងស្រុកផ្ទាល់តែម្ដង។ អាជីវករម្នាក់ដែលបានចូលរួមដាក់តាំងផលិតផលរបស់ខ្លួនក្នុងពិព័រណ៍នេះបានបង្ហាញនូវការពេញ ចិត្តចំពោះការទទួលបានឱកាសចូលរួមផ្សព្វផ្សាយពីផលិតផលសាច់ក្រករបស់ខ្លួន។ នេះជាលើកទី២ហើយ សម្រាប់អ្នកស្រីក្នុងការយកផលិតផលខ្លួនមកដាក់តាំងបែបនេះ ហើយកាលពីពេលកន្លងទៅការលក់ផលិតផលក្នុងពិព័រណ៍រាប់ថាជោគជ័យសម្រាប់អ្នកស្រី។ អ្នកស្រី កែវ ឌីរីយ៉ា ម្ចាស់សិប្បកម្មផលិតសាច់ក្រក មហាលាភ បានឱ្យដឹងថា៖ «ខ្ញុំធ្លាប់ធ្វើកន្លងមក ទទួលបានការគាំទ្រច្រើន ដោយលើកមុនខ្ញុំលក់មួយថ្ងៃអស់ ១០០គីឡូ… សម្រាប់ឆ្នាំនេះ ទោះដាច់ឬមិនដាច់ ខ្ញុំនៅតែ អរគុណដល់ខាងខេត្តព្រះសីហនុដែលបានផ្ដល់ឱកាសនេះដើម្បីផ្សព្វផ្សាយបន្ថែម ជាពិសេសក្រោយពីជំងឺកូវីដតែម្ដង»។ ម្ចាស់សិប្បកម្មខ្នាតតូចដែលផលិតសាច់ក្រកមានគុណភាព និងស្តង់ដារត្រឹមត្រូវនេះ សង្ឃឹមបានផ្សព្វ ផ្សាយផលិតកាន់តែច្រើនថែមទៀត ក្នុងឱកាសមានមនុស្សម្នាចូលមកដើរកម្សាន្តតាមស្តង់ប្រជ្រៀត គ្នារយៈពេល៥ថ្ងៃនេះ។ អ្នកស្រីក៏ចង់ឱ្យមានព្រឹត្តិការណ៍បែបនេះបន្តទៀត ថ្វីបើខ្លួនផ្ទាល់ធ្លាប់ទទួលបានផលប្រយោជន៍ច្រើនពីការចូលរួមកន្លងមក។ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍ តំណាងឯកឧត្តម ថោង ខុន…
-
អាជ្ញាធរជាតិអប្សរាយកចម្លាក់តោចំនួន១ទៅដាក់នៅស្ពានហាលមុខប្រាសាទអង្គរវត្តវិញក្រោយជួសជុលចប់ជាស្ថាពរ
រួបចម្លាក់តោថ្មចំនួន២ ដែលយកពីកំពង់ទឹករបស់ស្ពានហាលចូលប្រាសាទអង្គរវត្ត តាំងពីឆ្នាំ១៩៩៧ ត្រូវបានយកទៅដាក់នៅទីតាំងដើមវិញហើយ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ បន្ទាប់ពីការជួសជុលត្រូវបានបិទបញ្ចប់ជាស្ថាពរ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។ បើតាមអាជ្ញាធរជាតិអប្សរា ចម្លាក់តោដែលមានកម្ពស់ជាង២ម៉ែត្រ និងមានទម្ងន់ជិត៣តោន ត្រូវបានយកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរដើម្បីជួសជុល។ លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ក្រុមការងាររបស់លោកចាប់ផ្តើមជួសជុលចម្លាក់ទាំងនេះ ពីខែមេសា ឆ្នាំ២០២២ រហូតដល់ពេលនេះរយៈពេល៦ខែ។ ដំបូង ក្រុមការងារបានរៀបចំធ្វើឯកសារ និងប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា។ មកដល់ពេលនេះ ចម្លាក់តោទាំងគូ មានភាពរឹងមាំឡើងវិញហើយ ដោយបានបំពេញនូវកន្លែងខូចខាតនឹងបានបង់ថ្មមួយចំនួនដូចជា ជើងទម្រ ជើង ដងខ្លួន និងផ្នែកផ្សេងៗរបស់តោដែលចាំបាច់សម្រាប់ធានាភាពយូរអង្វែងរបស់តោ ជៀសវាងការខូចខាតបន្តទៀត។ លោក ឡុង ណារី បានលើកឡើងថា ចម្លាក់តោថ្មនេះ មុនការជួសជុលមានសភាពទ្រុឌទ្រោម បែកបាក់រូបរាងជាអន្លើរ នៅផ្នែកជើងទម្រ ជើង ទ្រូង និងផ្នែកខាងក្រោយជាដើម។ នៅសម័យបារាំង ចម្លាក់តោនេះ ត្រូវបានជួសជុលដោយប្រើស៊ីម៉ង់ត៍ និងដែកបិទភ្ជាប់ដើម្បីឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ ប៉ុន្តែក្រោយមក វាក៏បានបែកបាក់ ជាបន្តបន្ទាប់តាមអាយុកាលស៊ីម៉ងត៍។ លោកបញ្ជាក់ថា ក្នុងការជួសជុល…
-
អ្នកជំនាញផ្នែកទេសចរណ៍ រំពឹងទុកថាមានភ្ញៀវទេសចរដើរកម្សាន្តច្រើននៅតាមបណ្ដាខេត្តនាឱកាសពិធីបុណ្យអុំទូកខាងមុខនេះ
លោកស្រីឆាយ សៀវ លីន ប្រធានសមាគមទេសចរណ៍ បានបង្ហាញការរំពឹងទុកថា នឹងមានភ្ញៀវទេសចរចេញដើរកម្សាន្តច្រើន នៅតាមបណ្ដាខេត្តនានា ជាពិសេសខេត្តសៀមរាប ក្រុងព្រះសីហនុដែលជាតំបន់ប៉ូលទេសចរណ៍ជាតិនិងអន្តរជាតិ។ ប្រធានសមាគមទេសចរណ៍កម្ពុជា មានជំនឿមុតមាំ ទៅលើតំបន់សមុទ្រដែលអ្នកស្រីមើលឃើញថា តំបន់សមុទ្រនេះជាកន្លែងទាក់ទាញភ្ញៀវទេសចរពេញទំហឹងតែម្ដង ទាំងសម្រាប់ទេសចរក្នុងស្រុកនិងក្រៅស្រុក។ លោកស្រីថ្លែងឱ្យដឹងនៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកានេះថា៖ «ភ្ញៀវបរទេសក្នុងស្រុកនិងក្រៅស្រុកបច្ចុប្បន្នចូលចិត្តតំបន់សមុទ្រ មួយវិញទៀត ខេត្តសៀមរាបក៏ជាតំបន់ទាក់ទាញមួយផងដែរ ក៏ដូចជាប៉ែកឥសាន»។ លោកស្រីក៏បានបង្ហើបផងដែរ ចំពោះកំណើនភ្ញៀវទេសចរ ដែលមកដល់ពេលនេះ មានការកក់កន្លែង ផ្ទះសំណាក់ រមណីយដ្ឋានផ្សេងៗ ហើយតម្លៃអាចកើនឡើងជាងថ្ងៃធម្មតា តែមិនឡើងថ្លៃច្រើនខ្លាំងពេកនោះទេ។ លោកស្រីបានបញ្ជាក់ទៀតថា បើប្រៀបធៀបទៅខែមុនៗដែលជារដូវភ្លៀង នារដូវរំហើយនេះ ខណៈដែលមានកំណើនភ្ញៀវទេសចរ សេវាកម្មក្នុងវិស័យទេសចរណ៍អាចឡើងថ្លៃខ្លះ តែមិនខ្ពស់ប៉ុន្មានទេ គឺអាចឡើងត្រឹម ១០ភាគរយតែប៉ុណ្ណោះ។ លោកស្រីបានថ្លែងទៀតថា នាឆ្នាំនេះ ភ្ញៀវទេសចរអាចមានចំនួនច្រើនជាងឆ្នាំមុនៗ ព្រោះកម្ពុជាមានហេដ្ឋាចរនាសម្ព័ន្ធល្អជាងមុន និងមានផ្លូវល្បឿនលឿនថែមទៀត។ លោកស្រី ឆាយ សៀវលីន៖ «ផ្លូវល្បឿនលឿនជួយជំរុញកំណើនភ្ញៀវទេសចរដោយសារតែវាមានភាពងាយស្រួលមិនពិបាក និងចំណេញពេលវេលា»។ នាឱកាសនេះដែរ លោកស្រី ឆាយ សៀវលីន ក៏បានអំពាវនាវទៅដល់អ្នកផ្ដល់សេវាកម្មទេសចរណ៍ទាំងអស់ឱ្យផ្ដោតទៅលើគុណភាពសេវាកម្មឱ្យបានកាន់តែច្រើន៖ «ខ្ញុំសូមអំពាវនាវដល់អ្នកផ្ដល់សេវាកម្មទេសចរណ៍ កុំតម្លើងថ្លៃ។ ការផ្ដល់សេវាកម្មល្អឯណោះទេ…
-
សារមន្ទីរជាតិនិងសារមន្ទីរទួលស្លែង នឹងបើកការចូលទស្សនានាពេលថ្ងៃត្រង់ឡើងវិញ ចាប់ពីថ្ងៃទី១៤វិច្ឆិកាតទៅ
សារមន្ទីរជាតិកម្ពុជា និងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងបើកឱ្យមានការចូលទស្សនានាពេលថ្ងៃត្រង់ឡើងវិញ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខតទៅ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ការទស្សនានាពេលថ្ងៃត្រង់ ចាប់ផ្ដើមពីចន្លោះពីម៉ោង១១និង៣០នាទីព្រឹក ដល់ម៉ោង១និង៣០នាទីរសៀល។ បើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ការបើកឱ្យចូលទស្សនានាពេលថ្ងៃត្រង់ឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីសារមន្ទីរសង្កេតឃើញថា ចំនួនភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមកនេះ។ សូមរំឭកថា តាមរយៈការថយចុះនៃចំនួនភ្ញៀវទេសចរ ជាពិសេសទេសចរបរទេសដែលចូលមកទស្សនានៅកម្ពុជា ក្នុងអំឡុងពេលជំងឺកូវីដ-១៩ អុកឡុកប្រទេសកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសម្រេចបិទការចូលទស្សនាសារមន្ទីរជាតិ និងផ្អាកដំណើរការរោងភាពយន្តនៅទូទាំងប្រទេស កាលពីខែវិច្ឆិកាឆ្នាំ២០២០។ គឺរហូតទាល់តែស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩បានធូរស្រាល ទើបក្រសួងវប្បធម៌សម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី៣០ តុលា ឆ្នាំ២០២១។ ចំណែកការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និង រោងសម្ដែងសិល្បៈ នៅតាមបណ្ដាខេត្តនានា នៅទូទាំងកម្ពុជា បានចាប់ដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ យ៉ាងណាក៏ដោយ នៅក្នុងអំឡុងពេលនៃការបិទដំណើរការជាបណ្ដោះអាសន្នអស់មួយរយៈនាពេលកន្លងមកនេះ ក្រុមការងារនៃសារមន្ទីរជាតិ ក៏ដូចជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅតែបន្តសកម្មភាពកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពេញបន្ថែមនូវព័ត៌មានទាក់ទងនឹងប្រវត្តិសារមន្ទីរជាប់ជាប្រចាំ៕ កែវ កិរិយា
-
រាជរដ្ឋាភិបាលបន្តលើកលែងពន្ធអាជីវកម្មទេសចរណ៍នៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ
ភ្នំពេញ៖រាជរដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធចំពោះអាជីវកម្មក្នុងវិស័យទេសចរណ៍រយៈពេលបីខែទៀត រហូតដល់ចុងឆ្នាំ២០២២ ក្នុងគោលដៅគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រលើការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា សម្រាប់ភូមិសាស្រ្តគោលដៅទេសចរណ៍ចំនួនបី រួមមាន រាជធានីភ្នំពេញ ព្រះសីហនុ និងសៀមរាប ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេកាលពីពេលផ្ទុះជំងឺកូវីដ១៩។ ផ្អែកតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយមើលឃើញពីទំហំផលប៉ះពាល់ជាបន្តលើវិស័យទេសចរណ៍កម្ពុជា ដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននិងបញ្ហាហក់ឡើងនៃអតិផរណាជាសាកល រដ្ឋាភិបាលកម្ពុជាបន្តដាក់ចេញវិធានការក្នុងគោលដៅជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ រដ្ឋាភិបាលចាំបាច់ដាក់ចេញវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលដាក់ចេញនូវវិធានការសំខាន់ៗ ចំពោះអាជីវកម្មទេសចរណ៍ ដោយរាប់បញ្ជូលការលើកលែងពន្ធទៀតផង។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអ្នកនាំពាក្យឯកឧត្តម តុប សុភក្ដិ បានបញ្ជាក់ថា បើទោះបីជាវិស័យទេសចរណ៍កម្ពុជាចាប់ផ្តើមមានដំណើរការល្អជាងមុនក្រោយវិបត្តិកូវីដ១៩ ជាបណ្តើរៗក៏ពិតមែន ប៉ុន្តែដោយយល់ថា វាទើបតែចាប់ផ្តើមងើបឡើងវិញ ទើបរដ្ឋាភិបាលសម្រេចអនុគ្រោះលើពន្ធប្រភេទមួយចំនួនដល់អាជីវកម្មទេសចរណ៍រយៈពេលបីខែបន្តទៅទៀតនេះ។ លោកបាន បន្ថែមថា៖« ដោយសារវានៅក្នុងដំណាក់កាលងើបឡើងវិញដូច្នេះ រដ្ឋាភិបាលសម្រេចលើកលែងពន្ធនេះ ក្នុងបំណងលើកទឹកចិត្តទៅដល់អាជីវករនៃវិស័យទេសចរណ៍ទាំងនេះ »។ ឯកឧត្តមគូសបញ្ជា្កក់ពីមូលហេតុដែលរដ្ឋាភិបាលសម្រេចលើកលែងពន្ធចំពោះអាជីវកម្មទេសចរណ៍សម្រាប់តែបីខេត្ត-ក្រុង រួមមាន ព្រះសីហនុ សៀមរាប និងរាជធានីភ្នំពេញ នេះព្រោះតំបន់ភូមិសាស្រ្តទាំងនេះ រដ្ឋាភិបាលបានសិក្សាដឹងថាជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ហើយដែលជាគោលដៅទេសចរណ៍ធំជាងគេ។ លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បង្ហាញការសាទរចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលមួយនេះ ។លោកបញ្ជាក់ថា វិស័យឯកជនមានសារៈសំខាន់ណាស់ដែលមិនអាចកាត់ផ្តាច់ចេញពីរដ្ឋាភិបាលបានឡើយ ដែលនេះជាការចូលរួមចំណែកជួយខាងផ្នែកហិរញ្ញវត្ថុដល់អ្នកបម្រើការក្នុងវិស័យឧស្សាហកម្មទេសចរណ៍។ លោកបន្តដោយសុទិដ្ឋិនិយមចំពោះអនាគតវិស័យទេសចរណ៍កម្ពុជា…
-
ខ្សែភាពយន្ត «អូណូដា-មួយម៉ឺនរាត្រីនៅក្នុងព្រៃ» ដែលថតនៅស្រុកខ្មែរ នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី២៥តុលាតទៅ នៅរោងភាពយន្តក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ «អូណូដា – មួយម៉ឺនរាត្រីនៅក្នុងព្រៃ» ជាខ្សែភាពយន្តអំពីជីវិតពិតរបស់ទាហានជនជាតិជប៉ុនម្នាក់ ក្នុងសង្គ្រាមលោកលើកទី២ ដែលថតនៅក្នុងប្រទេសកម្ពុជា ដោយក្រុមការងារខ្មែរជាង៦០នាក់ នឹងមានចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ តទៅ។ ដឹកនាំដោយលោក Arthur Harari ខ្សែភាពយន្តនេះ បានថតនៅក្នុងប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១៨ នៅតាមតំបន់មួយចំនួនក្នុងខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដោយមានក្រុមការងារខ្មែរដែលមានជំនាញនិងទេពកោសល្យជាង៦០នាក់ ចូលរួមធ្វើការជាមួយក្រុមការងារដទៃទៀត មកពីប្រទេសជប៉ុន បារាំង ប៊ែលហ្សិក ថៃ និងហ្វីលីពីន។ ខ្សែភាពយន្តខ្នាតធំរឿង «អូណូដា- មួយម៉ឺនរាត្រីនៅក្នុងព្រៃ» ជាខ្សែភាពយន្តដែលផ្អែកទៅលើរឿងពិត របស់ទាហានជនជាតិជប៉ុនម្នាក់ឈ្មោះ ហ៊ីរ៉ូ អូណូដា កំឡុងពេលសង្គ្រាមលោកលើកទី២ ដែលបានលាក់ខ្លួននៅក្នុងព្រៃនៅលើកោះមួយក្នុងប្រទេសហ្វីលីពីន អស់ពេលជាង៣០ឆ្នាំ ដោយមិនដឹងថា សង្គ្រាមបានបិទបញ្ចប់នោះឡើយ។ ខ្សែភាពយន្តនេះអាចផលិតទៅបានជោគជ័យដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា រួមមាន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: (Cambodia Cinema Department) មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា (Film Commission)…
-
កាណាដា បរិច្ចាគថវិកាជួយជួសជុលចម្លាក់ទេវតាទាញព្រ័ត្រតួទី៨ នៅខ្លោងទ្វារតាកាវ
ពលរដ្ឋខ្មែរមួយគ្រួសារដែលកំពុងរស់នៅឯប្រទេសកាណាដា បានស្ម័គ្រចិត្តរួមគ្នាបរិច្ចាគថវិកាមួយចំនួន ដើម្បីជួយដល់ដំណើរការជួសជុលរូបចម្លាក់ថ្មទេវតាទាញព្រ័ត្រចំនួនមួយនៅខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ ជាមួយអាជ្ញាធរជាតិអប្សរា ដោយសារតែទឹកចិត្តស្រឡាញ់ មានបំណងចង់ចូលរួមអភិរក្សប្រាង្គប្រាសាទបុរាណ និងជាសម្បត្តិបេតិកភណ្ឌដែលជាស្នាដៃដ៏មានតម្លៃរបស់បុព្វបុរសខ្មែរឱ្យស្ថិតនៅគង់វង្សជាបន្តទៀតសម្រាប់កូនខ្មែរជំនាន់ក្រោយ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ កញ្ញា ម៉េង សុវណ្ណលីលីន បានសម្តែងការត្រេកអរ និងថ្លែងអំណរគុណ ចំពោះពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសកាណាដា បានជួយឧបត្ថម្ភចំពោះដំណើរការជួសជុល អភិរក្សនៅខ្លោងទ្វារតាកាវនេះ។ បច្ចុប្បន្ន ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលរូបចម្លាក់ទេវតាទាញព្រ័ត្រតួទី៨តាមរយៈជំនួយថវិកាពីសប្បុរសជនខ្មែរ នៅប្រទេសកាណាដានេះ។ ប៉ុន្តែការងារជួសជុលរូបទេវតាទាញព្រ័ត្រនេះ មិនអាចធ្វើបន្តត្រឹមតែតួទី៨ប៉ុណ្ណោះទេ គឺចាំបាច់ទាមទារឱ្យមានការជួសជុលតួទី៩ ស្របពេលជាមួយគ្នា ពីព្រោះតែរចនាសម្ពន្ធខ្លួននាគទី៨ និងទី៩មានទំនាក់ទំនងនិងគ្នា។ គម្រោងជួសជុលខ្លោងទ្វារតាកាវមានពីរផ្នែក គឺដំណាក់កាលទី១ ក្រុមការងារបានជួសជុលពង្រឹងតួខ្លោងទ្វារ និងដំណាក់កាលទី២ គឺជួសជុលចម្លាក់ទេវតានិងចម្លាក់អសុរាទាញព្រ័ត្រនៅអមសងខាងស្ពានហាលបានចំនួន៧តួរួចហើយ។ សូមជម្រាបថា ស្ពានហាលខ្លោងទ្វារតាកាវ របស់ក្រុងអង្គរធំ មានអាយុកាលច្រើនរយឆ្នាំមកហើយ មកដល់សព្វថ្ងៃទទួលរងការគំរាមកំហែងពីអាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើធំៗ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាជាច្រើនបានដួលរលំ។ ដោយសារភាពទ្រុឌទ្រោមខ្លាំងនេះ បច្ចុប្បន្នខ្លោងទ្វារតាកាវ បានបិទជាបណ្ដោះអាសន្ន មិនឱ្យអ្នកដំណើរឆ្លងកាត់ទេ ទីមួយគឺដើម្បីសុវត្ថិភាពអ្នកដំណើរ និងទី២ដោយសារតែក្រុមអ្នកជំនាញកំពុងបន្តអនុវត្តដំណើរការជួសជុលឱ្យប្រសើរឡើងវិញ៕ ចាន់ វិចិត្រ
-
ទឹកធ្លាក់ អូរតាសេក (ក្រោម)
ទីតាំង: ឧទ្យានជាតិព្រះសុរាម្រិត-កុសម: (គីរីរម្យ) ចម្ងាយប្រហែល ២គីឡូមែត្រពី ទឹកធ្លាក់ អូរតាសេកលើ។ ខ្លាខ្មៅ